មានពេលខ្លះដោយសារតែយើងចង់បានរបស់ល្អដែលល្អជាងរបស់ល្អ
ទើបធ្វើឲ្យយើងដើរហួសរបស់ល្អ ។ ពេលខ្លះមានមនុស្សល្អម្នាក់នៅក្បែរហើយ
ដោយសារតែឃើញគេផ្សេងល្អជាង យើងក៏មើលរំលងមនុស្សល្អក្បែរខ្លួន
លុះបាត់បង់ទើបស្ដាយក្រោយ ។ របស់អ្វីក៏ដោយ ឲ្យតែយើងមិនចូលចិត្តវា
ទោះវាល្អប៉ុនណាក៏គ្មានតម្លៃសម្រាប់យើងដែរ ។ របស់ខ្លះទោះមើលមិនចូលភ្នែក
ប៉ុន្ដែបើយើងស្រឡាញ់វានឹងល្អសម្រាប់យើងភ្លាម ។ របស់អ្វីក៏ដោយ
ឲ្យតែយើងមើលតែភាពអាក្រក់របស់វា វានឹងបង្ហាញយើងនូវភាពអាក្រក់នោះភ្លាម
តែបើយើងចេះសម្លឹងមើលវាក្នុងផ្លូវល្អ នោះវានឹងបង្ហាញយើងនូវចំណុចល្អ ។
មនុស្សក៏ដូចគ្នា បើយើងមើលគេក្នុងផ្លូវមិនល្អ
ទោះគេធ្វើល្អច្រើនប៉ុនណាក៏គ្មានតម្លៃសម្រាប់យើងដែរ ។ មនុស្សយើងតែងតែមើលរំលងរបស់ក្បែរខ្លួន
ដល់ពេលបាត់បង់ទើបយល់តម្លៃ ពេលនៅមានមិនចេះថែ ។ របស់ខ្លះ
យើងមិនដឹងថាវាមានតម្លៃសម្រាប់យើងប៉ុនណា នោះក៏ព្រោះតែយើងមិនឲ្យតម្លៃវា ។
របស់ខ្លះបាត់បង់ហើយ អាចទិញថ្មីបាន តែរបស់ខ្លះទៀត ទោះមានលុយវាល់លាន
ក៏មិនអាចទិញបានវិញបានដែរ ។ សេចក្ដីសុខតែងកើតឡើងនៅពេលដែលយើង
ចេះពេញចិត្តនឹងរបស់ដែលយើងកំពុងមាន ៕
Cr. Sun Veasna