Thursday, January 5, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៧)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៧)

“... ជីវិតមនុស្សយើង មិនថាវែងយូរប៉ុនណាទេ ថ្ងៃមួយនោះ ក៏ត្រូវអស់។ សេចក្ដីស្លាប់ គឺជារឿងមួយដែលមនុស្សយើងគ្រប់គ្នា មិនអាចគេចផុត ជៀសរួចបានឡើយ។ នេះគឺជាតថភាពដែលត្រូវបង្កើតឡើង ប៉ុន្តែវារឿងគួរឲ្យចម្លែកពន់ពេកណាស់ ដែលមនុស្សយើងដ៏ច្រើន មិនសូវបានគិតគូរ គិតឃើញដល់រឿងនេះប៉ុន្មានទេ។

មនុស្សជាច្រើនណាស់ ដែលមានជីវិតរៀងហាក់ដូចជាភ្លេចភ្លាំងអស់ឈឹងថា ខ្លួនឯងនោះត្រូវស្លាប់ ពួកគេគិតពីនាំគ្នាសប្បាយរីករាយភ្លើតភ្លើន ដោយមានសេចក្ដីប្រមាទ ជាមួយសម្ភារនិយមគ្រប់បែបយ៉ាង ធ្វើខ្លួនហាក់ដូចជាសេចក្ដីសប្បាយរីករាយទាំងនោះ នឹងជួយស្រោចស្រង់ខ្លួន ក្នុងវារៈចុងក្រោយនៃជីវិតរបស់ខ្លួនអ៊ីចឹង។ មនុស្សដ៏ច្រើន ពួកគេគិតតែពីសង្ងំប្រឹងប្រែងស្វែងរកសន្សំទ្រព្យសម្បត្តិនានាទុក ធ្វើហាក់ដូចជាអាចយកពួកវាទៅតាមខ្លួនបាន ក្រោយពីខ្លួនស្លាប់ទៅនុ៎ះ..."៕

អប់រំដោយ
តេជ. វិសលោ
 ប្រភព៖ Worachak wareewanich.




Wednesday, January 4, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៦)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៦)

“... ប្រៀបធៀបទោសៈ ទុកដូចជាភ្លើង ពីព្រោះភ្លើងក្ដៅ ហើយទោសៈក៏ក្ដៅ។

ប្រៀបធៀបមេត្តាទុកដូចជាទឹក ពីព្រោះទឹកត្រជាក់ ហើយមេត្តាក៏ត្រជាក់។

ភាពក្ដៅ និងត្រជាក់ ទាំងពីរនេះ នឹងប្រាកដឡើងបាននៅក្នុងចិត្ត ដឹងទៅបានដោយខ្លួនឯងផ្ទាល់។

អារម្មណ៍ដឹងក្ដៅ នៅត្រង់ចិត្ត មានជាប្រចាំ ក៏គប្បីដឹងថា ខ្លួនត្រូវបានទោសៈគ្របសង្កត់ខ្លាំង ច្រើនជាងមេត្តាហើយ។

អារម្មណ៍ដឹងត្រជាក់ស្ថិតនៅត្រង់ចិត្តមានជាប្រក្រតី ក៏គប្បីដឹងថា ខ្លួនកំពុងមានមេត្តាស្រោចស្រប ច្រើនជាងទោសៈហើយ...”

អប់រំដោយ
ព្រះញាណសំវរៈ
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៥)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៥)

“...សូមឲ្យលោកអ្នកបានគិតពិចារណា ត្រិះរិះសញ្ជឹងគិតឲ្យឃើញច្បាស់ទៅចុះថា រូបរាងកាយរបស់យើងនេះ ម្ដេចម្ដាក៏ត្រូវលុបលាងជម្រះរាល់ថ្ងៃទាំងព្រឹក ទាំងថ្ងៃ ទាំងល្ងាច យ៉ាងហោចណាស់ក៏ពីរដងដែរក្នុងមួយថ្ងៃ ឲ្យអត់សោះនោះមិនបានឡើយ ទាំងត្រូវធ្វើសេចក្ដីព្យាយាមសម្អាតជានិច្ចកាល នៅតែមានក្លិនមិនគួរជាទីរីករាយចេញមកទៀត ទុកណាជាខិតខំរកវត្ថុផ្សេងៗមកអប់មកលាប ក៏នៅតែបិទបាំងទប់ស្កាត់ក្លិននោះមិនបានយូរ។ ចុះទម្រាំចិត្តរបស់យើង ដែលជាធំជាងរូបកាយ ជាប្រធាន ជាចៅហ្វាយ ជាម្ចាស់បង្គាប់បញ្ជាចង្អុលធ្វេងស្តាំកិច្ចការឲ្យរូបកាយធ្វើពិត តើមានអ្នកណាយកចិត្តទុកដាក់ លាងជម្រះវត្ថុស្មោករោគចេញដែរទេ? តាំងពីតូចរហូតដល់ធំ ដល់ចាស់ទុំចង់នឹងទុំជ្រុះទៅហើយ តើវាបានសន្សំវត្ថុមិនល្អមកច្រើនដល់កម្រិតណាទៅ ឬថា មើលមិនឃើញ ទើបមិនចាំបាច់ត្រូវលាងជម្រះវាចេញឬ?.... 

អប់រំដោយ 
តេជ. តោ ព្រហ្មរង្សី
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍


Tuesday, January 3, 2017

វិបាកកម្មរបស់បុគ្គលទ្រុស្ដសីល


ភិក្ខុទាំងឡាយ! បាណាតិបាត ដែលសេព(ប្រព្រឹត្ត)កន្លងហើយ ចម្រើនឡើងហើយ ធ្វើឲ្យច្រើនឡើងហើយ រមែងប្រព្រឹត្តទៅដើម្បីនរក ប្រព្រឹត្តទៅដើម្បីកំណើតសត្វតិរច្ឆាន ប្រព្រឹត្តទៅដើម្បីប្រេតវិស័យ។ វិបាកកម្ម (ផលនៃអំពើ) របស់បាណាតិបាត របស់បុគ្គលដែលកើតមកជាមនុស្សនៅស្រាលជាង វិបាកកម្មទាំងឡាយទាំងពួង គឺជាវិបាកកម្មប្រព្រឹត្តទៅដើម្បីអាយុខ្លី។

បុគ្គលដែលប្រកបដោយធម៌ ៤ប្រការ រមែងទៅកើតក្នុងនរក ដូចត្រូវគេច្រានទម្លាក់


ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ៤ប្រការ រមែងទៅកើតក្នុងនរក ដូចត្រូវគេច្រានទម្លាក់។ តើធម៌៤ប្រកានោះមានអ្វីខ្លះ? ធម៌ ៤ប្រការនោះគឺ៖

ខ្លួនឯងជាបុគ្គលនិយាយកុហក១
បបួលនាំអ្នកដទៃក្នុងការនិយាយកុហក១
ពេញចិត្តក្នុងការនិយាយកុហក១
ពោលសរសើរគុណនៃការនិយាយកុហក១

បុគ្គលអ្នកប្រកបដោយធម៌ ៤ប្រការនេះឯង រមែងទៅកើតក្នុងនរក ដូចត្រូវគេច្រានទម្លាក់៕

(២១/២៦៤) ធម្មៈ
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍

មុនចូលនិន្ទ្រា


 “...ក្រោយពីបំពេញកិច្ចការរួចពេញមួយថ្ងៃមក វេលានិន្ទ្រាគួរជាពេលវេលាមួយដល់ការសម្រាកកាយ សម្រាកចិត្ត(ខួរក្បាលភាសាឥឡូវនេះ) របស់យើងពិតណាស់ហើយ តែកុំឲ្យបណ្ដោយឲ្យកិច្ចការងារ ឬហេតុការណ៍នានាទាំងនោះ ដែលបានជួបប្រទះមកពេញមួយថ្ងៃ តាមមករំខានយើងទាំងកំពុងលង់លក់ ទាល់តែក្លាយជាយល់សប្តិយល់សូង រវើរវាយ សុបិនអាក្រក់ ឬដេកមិនលក់រសាប់រសល់ ពេញមួយយប់នោះអី។ មុនចូលនិន្រ្ទា ក្រៅពីការងូតទឹកងូតភក់ជម្រះអង្គប្រាណ ក្អែល ញើស ផង់ធូលីពីសារពាង្គកាយហើយ  គួររកពេលវេលាលាងជម្រះចិត្តឲ្យរួចផុតពីគ្រឿងសៅហ្មង កង្វល់ចិត្ត ដោយការអង្គុយធ្វើសមាធិ ធ្វើចិត្តឲ្យស្ងប់ មានខ្យល់ចេញចូល ដែលជាទីពឹងបង្អែករបស់ចិត្ត។ 

ពេលវេលា


 “...ពាក្យថា ពេលវេលា នេះ កាលបើស្តាប់មើលដោយមិនបានគិតពិចារណានុ៎ះ វាមើលទៅហាក់ដូចជាពាក្យធម្មតាៗ គ្មានអ្វីណាពិសេសពិសាលសោះឡើយ ប៉ុន្តែតាមការពិតមែននោះ ពាក្យនេះ ជាពាក្យមួយដ៏មានអត្ថន័យជ្រាលជ្រៅបំផុត ដែលជាប្រស្នាមួយចង្អុលបង្ហាញប្រាប់ ទៅដល់រឿង ដែលមានសក្ដានុពលបំផុតនៅក្នុងលោក។ ចាស់បុរមបុរាណលោក ពោលប្រៀបធៀបប្រស្នានេះទុកថា

Sunday, January 1, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៤)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៤)

“... បង្អោនធម្មៈ ចូលមកដាក់ក្នុងចិត្ត មកមើលត្រង់ចិត្ត
មកមើលត្រង់ខ្លួន មកហ្វឹកហាត់អប់រំត្រង់ខ្លួន
នឹងជាមនុស្សឆ្លាតក្នុងការពិចារណាក្នុងធម៌
ឆ្លាតក្នុងការអភិវឌ្ឍខ្លួនឯង បានមកដោះស្រាយកែខៃច្នៃប្រឌិតត្រង់ខ្លួនឯង
នៅត្រង់ហ្នឹងឯង! ជាការប្រព្រឹត្តប្រតិបត្តិរបស់ពួកយើង
ពួកយើងទើបនឹងបានប្រយោជន៍ពីក្នុងការប្រតិបត្តិនោះៗ...”

អប់រំដោយ
តេជគុណ បញ្ញាបទីបោ
ប្រភព៖ Worachak Wareewanich


ការធ្វើចិត្តឲ្យមានកម្លាំង


 “... ពាក្យថា ចិត្តស្ងប់នោះមិនមែនថា មិនមានអ្វីទេ វាត្រូវតែមាន មានសេចក្ដីស្ងប់គ្រប់គ្រងនៅ។ ការធ្វើចិត្តឲ្យស្ងប់ គឺជាការទំនេរឲ្យគ្រប់គ្រាន់ តាំងចិត្តមាំពេក ច្រើនពេកទៅ វាបណ្ដោយឲ្យមាំពេក ក៏មិនដល់ ព្រោះខ្វះភាពល្មមគ្រប់គ្រាន់។

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៣)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៣)

“... វិបស្សនាបញ្ញា ជាវិជ្ជាថ្នាក់ខ្ពស់បំផុត ក្នុងព្រះពុទ្ធសាសនា ប្រើជាគូគ្នាជាមួយនឹងសមថៈ តាំងពីខាងដើម រហូតដល់ទីបំផុត បើគ្មានសមថៈទេ បញ្ញាវិបស្សនា ក៏មិនចម្រើន ប៉ុន្តែបើមានបញ្ញាវិស្សនា មិនមានសមថៈវិញ បញ្ញាក៏មិនក្លៀវក្លា។

សូមឲ្យអ្នកធ្វើសេចក្ដីព្យាយាម ពិចារណាមើលថា ខណៈណាដែលចម្រើនសមថៈឲ្យចាស់ក្លា វិបស្សនាក៏កើតឡើងទៅឯកឯង ដោយពិចារណាវត្ថុផ្សេងៗ ឲ្យឃើញថាជា និច្ចំ ទុក្ខំ និងអនត្តា។ បើពេលណាសមថៈទន់ខ្ចី បញ្ញាវិបស្សនាក៏ទាល ឬមិនមុតស្រួច តាំងតែពីដើម។

ការចម្រើនសមថៈ  មានសមថៈរឹងមាំហើយ បញ្ញាវិបស្សនាទើបនឹងរីកចម្រើនឡើង។ សមថៈ និងវិបស្សនានឹងជាដៃគូគ្នាទៅរហូតដល់ទីបំផុតនៃព្រាហ្មចរិយ...។

អប់រំដោយ
ទេសរង្សី
ធម្មៈ ព្រះត្រៃរ័តន៍

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥២)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥២)

“... ការពោលដល់ ភាវនា យើងអាចនឹងឃើញថា វាជារឿងហួសវិស័យ ដែលនឹងយល់ អាចគិតទៅថា មូលដ្ឋានគ្រឹះនៃភាវនានេះ មានតែរបៀបនៃការអង្គុយ មានតែវត្តប្រតិបត្តិផ្សេងៗ សម្រាប់បុគ្គលដែលមិនធ្លាប់ធ្វើ អាចនឹងគិតខ្លាចរអា ប៉ុន្តែសម្រាប់បុគ្គលដែលធ្លាប់ប៉ះពាល់ត្រូវខ្លះៗ អាចនឹងបានពេញចិត្ត និងភ្ញាក់ផ្អើលរំភើបជាក់ជាមិនខានឡើយ។ ព្រោះថា ការចម្រើនភាវនានេះ នឹងបានផលជាដុំជាកំភួនពិតមែន វាមិនដូចជាយើងធ្វើស្រែ ធ្វើចម្ការ ច្បារដំណាំទេ យើងធ្វើស្រែ ធ្វើចម្ការ ច្បារដំណាំ យើងត្រូវរង់ចាំពាក់កណ្តាលឆ្នាំ ជាឆ្នាំ ទើបទទួលបានផលពីវត្ថុទាំងអស់នោះ ដែលយើងបានធ្វើ។ ប៉ុន្តែមូលដ្ឋានគ្រឹះនៃការចម្រើនភាវនានេះ មិនត្រូវរង់ចាំឡើយ បើចាប់ផ្ដើមធ្វើឥឡូវនេះ នឹងបានឥឡូវនេះ និងគិតថា ជាវិធីសាស្ត្រដ៏ងាយបំផុតក្នុងការសាងនៃគុណសម្បត្តិ...”

អប់រំដោយ
សុវណ្ណោ
 ប្រភព៖ Worachak Wareewnich

Friday, December 30, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥២)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥២)

... សច្ចភាព ចិត្តរបស់យើងនេះឯង ជាតួអង្គបង្កទុក្ខ។ យើងអាចសង្កេតមើលបានពីដំណើរព្រះអរហន្តសាវ័កទាំងឡាយ ពេលលោកមានពុទ្ធិ មានបញ្ញាឃុំគ្រងរក្សាចិត្តលោកបានល្អប្រពៃហើយ លោកក៏លែងកើតទុក្ខ ព្រោះលោកអស់ចំណង់តាមប្រាថ្នាចង់នូវវត្ថុទាំងឡាយទាំងពួងក្នុងលោកនេះហើយ។ ពេលយើងជួបប្រសព្វពើបប្រទះជាមួយរូប សម្លេង ក្លិន រស និងវត្ថុផ្សេងៗ ក៏ព្រោះចិត្តមានចំណង់ ប៉ងប្រាថា្នចង់ មនីមនាស្ទុះស្ទា សោមនស្សទោមនស្សក្នុងវត្ថុទាំងឡាយនោះ ដែលវាធ្វើឲ្យយើងកើតទុក្ខ មិនថា រូប សម្លេង ក្លិន រស ផោដ្ឋព្វ ឬវត្ថុផ្សេងៗ ដែលបានមកនោះទេ វាដុតរោលចិត្តយើងឲ្យក្ដៅ ឲ្យកើតទុក្ខ ខ្លួនរបស់យើងនេះឯង ដែលមានភ្លើងអគ្គីមកចាំដុតរោល...។ 

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥១)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥១)

“...បណ្ដាលវត្ថុសន្មតទាំងឡាយ ដែលយើងទៅតោងប្រកាន់មាំថា ជាកម្មសិទ្ធិរបស់យើងនោះ វាមានបានត្រឹមតែជាជីវិតមួយប៉ុណ្ណោះ មិនថា ប្តី ប្រពន្ធ កូន ចៅ ឪពុក ម្ដាយ មីងមា ពូ ប្អូនបង សាច់ញាតិទាំងអស់ ឬទ្រព្យសម្បត្តិនានាផងទាំងឡាយ ពេលយើងស្លាប់ទៅ យើងនឹងតោងប្រកាន់មាំថា ជាកម្មសិទ្ធិរបស់យើងទៀតមិនបានឡើយ យើងមិនអាចកាន់យក ឬនាំយកវត្ថុទាំងឡាយ ជនទាំងនុ៎ះទៅកាន់ឋាននរក សួគ៌ ឬទីណាមួយមិនបានឡើយ ដូចត្រូវនឹងពាក្យមួយពោលថា “សម្បត្តិនៃលោក ក៏ត្រូវនៅក្នុងលោកនេះឯង...”៕

អប់រំដោយ
តេជគុណ បភាសោ
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍
រូបភាពហ្វេសប៊ុក

Thursday, December 29, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥០)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥០)

“... ការណ៍ដែលបុគ្គលព្យាយាមយកឈ្នះជនដទៃដោយអំណាច ដោយកម្លាំង ដោយបក្សពួក ឬតបតដោយអំណាចសេចក្ដីក្រោធ បើប្រើតាមមធ្យោបាយបែបនេះរកឈ្នះមិនបាន ហើយវាត្រឡប់ទៅជាការបំផ្លិចបំផ្លាញ បង្កទៅជាការរំខាន សាងភាពក្ដៅក្រហាយឲ្យដល់ខ្លួនឯង និងអ្នកដទៃមិនចេះចប់ឡើយ។ ការលើកស្ទួយចិត្តរបស់ខ្លួនឲ្យខ្ពង់ខ្ពស់ឧត្តុង្គឧត្តមនោះ ដោយគុណធម៌ប៉ុណ្ណោះ ទើបជាមាគ៌ាកាន់ផ្លូវនៃជម្នះដ៏ពិតប្រាកដមួយបាន..."

អប់រំដោយ
លោកតាច័ន្ទ កុសលោ
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៩)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៩)

“... ភ្លើងមិនធ្លាប់ឆ្អែតដោយអុសយ៉ាងណា ការតាមចិត្តខ្លួនឯង ក៏គ្មានថ្ងៃឆ្អែត ដោយវត្ថុសម្ភារៈ ដែលនាំគ្នាកែច្នៃប្រឌិតឡើង ដើម្បីបម្រើតម្រូវការរបស់ខ្លួនឲ្យឆ្អែតស្កប់ស្កល់ក៏ដូច្នោះដែរ។ យើងកាន់តែយកអុសសម្រុកដាក់ចូលទៅក្នុងគំនរភ្នក់ភ្លើង ដើម្បីបញ្ចើចបញ្ចើឲ្យវាឆ្អែតម្ដង តែវាប្រឡប់ក្លាយជាអណ្ដាតភ្លើងធំឡើងៗជាងមុន ហើយមានកំដៅខ្លាំងជាងមុនទៅវិញ...”

អប់រំដោយ
ពុទ្ធទាសភិក្ខុ
ប្រភព៖ ធម្មៈ ព្រះត្រៃរតន៍

Wednesday, December 28, 2016

ធ្វើហីធម្មតា ទំនេរ បញ្ញា


ធ្វើហីធម្មតា ទំនេរ បញ្ញា

 “...ពាក្យថា ធ្វើហីធម្មតាក៏ល្អ គឺចិត្តជាអ្នកព្រងើយកន្តើយ ព្រងើយកន្តើយពីមានខ្លួន។ មានតែពាក្យមួយគត់ថា ព្រងើយ ហើយក៏បណ្ដែតបណ្តោយតាមការព្រងើយកន្តើយនៅក្នុងខ្លួន  ពីព្រោះតែយើងដឹងទាន់។ បើមិនថា យើងដឹងទាន់ទេ ប្រើពាក្យជំនួសថា បញ្ញាដឹងទាន់។ ត្រង់ទីកន្លែងខ្លះ ព្រះបរមសាស្តា ទ្រង់ប្រាប់ថា ឲ្យមានសតិ ព្រមជាមួយនឹងឧបេក្ខា។ ការព្រងើយកន្តើយ ធ្វើចិត្តជាកណ្តាលចំពោះសង្ខារទាំងឡាយទាំងពួង វាជាការដុតបំផ្លាញភាពល្ងង់ខ្លៅនៅក្នុងខ្លួន ដែលយើងច្រើនតែហៅថា អវិជ្ជា ជាផ្លូវលោកន្តរផងដែរ។

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៨)


“... ពេលចិត្តរបស់យើងបរិសុទ្ធតាំងមាំល្អហើយ វិបស្សនាគឺការឃើញជាក់ច្បាស់ ដឹងច្បាស់ ឃើញពិត នឹងកើតមានឡើង នឹងមើលឃើញអំពីសភាវៈធម៌គឺរូបនាម តួខ្លួនរបស់យើង ចិត្តរបស់យើងនេះ ជារបស់មិនឋិតឋេរយឺនយូរ មិនទៀងទាត់ពិតប្រាកដ ជារបស់មិនមែនជាកម្មសិទ្ធិ មិនស្ថិតក្រោមការបង្គាប់បញ្ជា របស់អ្នកណាមួយឡើយ វាកើតក៏កើត វាចាស់ក៏ចាស់ វាស្លាប់ក៏ស្លាប់ទៅតាមធម្មជាតិរបស់វា។ សភាវធម៌ ដែលជារបស់មិនទៀតទាត់ ជារបស់មានទុក្ខ ជារបស់មិនមែនខ្លួននេះឯង គឺជាបញ្ញា ឬវិបស្សនា...”

អប់រំដោយ
ព្រះគ្រូព្រហ្មា ព្រហ្មចក្កោ
ប្រភព៖ ព្រះត្រៃរ័តន៍

Tuesday, December 27, 2016

ព្យាយាមជាកិច្ចដែលគប្បីធ្វើក្នុងពេលបច្ចុប្បន្ន...


ព្យាយាមជាកិច្ចដែលគប្បីធ្វើក្នុងពេលបច្ចុប្បន្ន...

ព្យាយាមខាងផ្លូវអាណាចក្រ... ដើម្បីជីវភាពរស់នៅ ដំណើរការតាមមុខងាររបស់សង្ខារ... (ខាងក្នុងនៃក្របខ័ណ្ឌសីលធម៌)។ ព្យាយាមខាងផ្លូវពុទ្ធចក្រ... ដើម្បីជាការរលាស់ខ្លួនចេញផុត និងមានសេចក្ដីសុខដ៏ពិតប្រាកដមួយ នៅក្នុងសង្សារវដ្ដនេះ។

ជាធម្មតាប្រជាកសិករ រមែងធ្វើស្រែ... លើព្រះធរណីគ្រាន់តែសង្ឃឹមភោគផល ពីគ្រាប់ពូជស្រូវដែលបានបុកដាំហើយនោះ។ ប្រជាពុទ្ធបរិស័ទ ដំណើរការខ្សែជីវិត តាមគន្លងដំណើររបស់ព្រះសាស្តា និងព្រះអរិយបុគ្គលទាំងឡាយ រមែងធ្វើការក្នុងកាយ ក្នុងចិត្តនេះដូច្នោះ...

ផែនដីទោះបីជាមានប្រមាណតិចក្ដី រមែងជាហេតុនៃការកើតមានបាន... អកុសលទោះបីជាមានប្រមាណតិចក្តី ក៏ជាពូជធានៃការការវិលកើតវិលស្លាប់ និងកើតមានឡើងរកទីបញ្ចប់គ្មាន។ កុសលមានប្រមាណតិចក្ដី... ក៏មានតាមដំណើរនេះដូចគ្នា អាស្រ័យហេតុនៃកុសលនោះ មានសេចក្ដីព្យាយាមមិនដាក់ចុះ ធម៌រមែងកើតមានឡើងពេញបរិបូណ៌បានដូចគ្នា។

...នៅក្នុងទីដែលចេះរៀន នៅក្នុងទីដែលឃើញត្រូវ នៅក្នុងទីដែលអាចទទួលយកវាបាន...

លំដាប់ប្រតិបត្តិដើម្បីដឹងតាមដល់សច្ចធម៌


លំដាប់ប្រតិបត្តិដើម្បីដឹងតាមដល់សច្ចធម៌
ភិក្ខុទាំងឡាយ! បុរសបុគ្គលក្នុងករណីនេះ៖ ជាបុគ្គលមានសទ្ធាកើតឡើងហើយ រមែងចូលទៅរកបុគ្គលដែលដល់នូវអរិសច្ចៈ(សប្បុរស), ពេលចូលទៅរក រមែងចូលទៅអង្គុយជិត, ពេលអង្គុយជិត រមែងផ្ទៀងសោតាស្តាប់, បុគ្គលដែលបានផ្ទៀងសោតាស្តាប់រមែងបានស្តាប់ព្រះសទ្ធម្ម។

ម៉ែនិងកូន ពិតជាមនុស្សធ្លាប់មានឧបនិស្ស័យនឹងគ្នាពីអតីត


ម៉ែនិងកូន ពិតជាមនុស្សធ្លាប់មានឧបនិស្ស័យនឹងគ្នាពីអតីត...
ស្ត្រីជាម្តាយនិងកូនដែលមានបុណ្យបានធ្វើទុកមក ល្អតាំងពីរូប មារយាទ ទ្រព្យ ជាត្រកូលសម្មាទិដ្ឋិ ដល់មានប្តីក៏ជាបុរសល្អ គ្រួសារសាច់ថ្លៃក៏ល្អ លុះមានគភ៌ក៏មិនមានអាការៈចាញ់កូន សុខភាពល្អ ទាំងត្រៀមសម្ភារៈទារកស្រេច វេលាកើតកូនក៏ងាយលឿនមិនលំបាកខ្លាំង កូននោះកើតមកដោយសួស្តី ទាំងស្អាត ឆ្លាត ស្លូត ល្អ ស្រួលចិញ្ចឹម និងញាំងសមាជិកគ្រួសារឲ្យត្រេកអរសប្បាយ ស្រលាញ់ ថែរក្សា ផ្តល់ភាពកក់ក្តៅ មានសាមគ្គីត្រូវគ្នា ត្រជាក់ត្រជុំ បានសុខព្រមដោយសម្បត្តិ តាំងពីតូចទៅដល់ធំ ទាំងកើតក្នុងថ្ងៃនក្ខត្តឫក្សល្អ ឧតុល្អផងដែរ។

Monday, December 26, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៧)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៧)
បាននៅរស់ហើយ កុំភ្លេចខ្លួន
មនុស្សយើងប្លែកណាស់ ដើម្បីរក្សាជីវិត ព្រមលះបង់ទ្រព្យ
សម្បត្តិប៉ុនណាៗក៏ដោយ ឲ្យតែបាននៅរស់ ប៉ុន្តែឥឡូវបាន
នៅរស់ហើយ បែរទៅជាកើតទុក្ខ ព្រោះត្រូវការទ្រព្យសម្បត្តិ
ដោយប្រការផ្សេងៗទៅវិញ នេះហៅថាភ្លេចខ្លួន បាននៅ
រស់ហើយ ទៅជាខ្ជះខ្ជាយជីវិតឲ្យអស់ទៅឥតប្រយោជន៍។
ដោយលោកគ្រូ
អគ្គបណ្ឌិត ប៊ុត សាវង្ស



គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៦)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៦)
“...មនុស្សដែលមានសេចក្ដីក្រវល់ក្រវាយ ខុសនេះ ខុសនោះ ត្រង់នេះមិនល្អ ត្រង់នោះមិនល្អ។ មនុស្សប្រភេទនេះ គឺជាមនុស្សដែលអត់ស្គាល់ពាក្យថាធម្មតា និយាយឲ្យងាយស្តាប់ស្រួលយល់ តាមភាសាអ្នកស្រុក គេហៅថា កិលេសនៅពេញខួរក្បាល ប្លុងអារម្មណ៍នោះចោលចេញទៅ។

ប្រសិនបើចិត្តយើង តែងតែទទួលស្គាល់ច្បាប់នៃពាក្យថាធម្មតា អ្វីដែលវាមក ក៏ប្រកាន់ថា វាជារឿងរបស់វាទៅចុះ ដូច្នោះ មិនចាំបាច់ទៅតិះដៀលនិន្ទាដល់វាទេ រឿងដែលដោះស្រាយមិនបាន កុំទៅខ្វល់ឈឺក្បាលនាំឲ្យអំពល់ចិត្តអី  កុំទៅកែខៃវត្ថុវិស័យភាព ឬប្រធានវិស័យភាពអី។ អ្វីដែលយើងត្រូវគិត ត្រូវធ្វើ ត្រូវដោះស្រាយ បែរមុខមកដោះស្រាយត្រង់ចិត្តយើងនេះវិញ ទើបជាការល្អប្រពៃ។

អ្វីៗគ្រប់យ៉ាងមានដំណើរការទៅជាធម្មតា ហេតុអី រឿងអីយើងត្រូវទៅក្តៅក្រហាយ ក្រាញននៀលកប់នៅជាមួយវា កុំធ្វើជាមនុស្សដែលបានតែរិះគន់ពូកែនិន្ទា ចិត្តនៅរែកពន់សែងកិលេសអាត្មាខ្លួនមិនទាន់រួចផង បើចង់រិះគន់ ត្រូវរិះគន់ខ្លួនយើងនេះវិញ ទើបជាការប្រសើរ។ តាមអ្វីដែលព្រះពុទ្ធអង្គ ទ្រង់បានសម្ដែងទុកថា  ចូរពោលតិះដៀលអំពើអាក្រក់របស់ខ្លួនឯងឲ្យជាប្រក្រតី...”



Friday, December 23, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៥)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៥)

ម្នាលភិក្ខុទាំងឡាយ!
សេចក្ដីទុក្ខទាំងឡាយទាំងពួង មានមូលមកពីតណ្ហា ឧបាទាន សេចក្ដីប្រាថ្នាចង់បានក្រាញននៀល និងការតោងប្រកាន់មាំជាយើង ជារបស់យើង រួមទាំងសេចក្ដីភ្លើតភ្លើនចិត្តក្នុងអារម្មណ៍ផ្សេងៗ។

វត្ថុដែលចូលមក ហើយតោងប្រកាន់ទុកដោយភាពមានខ្លួន ជារបស់ខ្លួន ដែលមិនបង្កទុក្ខ មិនបង្កទោសឲ្យនោះ មិនមាន រកមិនបានក្នុងលោកនេះទេ។

ពេលណាមួយ បុគ្គលបានមកឃើញគ្រាន់តែថា បានឃើញ ស្ដាប់គ្រាន់តែថា បានស្ដាប់  ដឹងគ្រាន់តែថា បានដឹង ចូលទៅមានសម្ព័ន្ធភាពជាមួយវត្ថុផ្សេងៗ គ្រាន់តែថា មិនវង្វេង មិនភាន់ច្រឡំ មិនស្រវឹង ពេលនោះចិត្ត ក៏ទំនេរពីការតោងប្រកាន់មាំ រួចផុតស្រឡះ មានចិត្តថ្លា មានចិត្តរីករាយ”៕

ពុទ្ធឱវាទមុនចូលបរិព្វាន
ស្រង់ពីត្រៃបិដក



គំនិតសម្រាប់បុគ្គលដែលធ្លាប់ធ្វើ..អកុសលកម្ម


បុគ្គលដែលបានធ្វើបាបកម្មក្រាស
ពេលបានសិក្សាយល់ចូលចិត្តក្នុងសភាវៈធម៌ហើយ
ក៏ច្រើនតែមានអារម្មណ៍សោកស្ដាយចិត្តជាខាងក្រោយ
ក្នុងអកុសលកម្មដែលខ្លួនបានប្រព្រឹត្តកន្លងមកហើយនោះ
ច្រើនតែមានកង្វល់ថា ខ្លួននឹងត្រូវទៅទទួលទោសទណ្ឌក្នុងខណៈពេលដែលខ្លួនស្លាប់ទៅ
ឬជាតិខាងមុខជាមិនខាន។

Thursday, December 22, 2016

មាគ៌ានៃការចេញផុត


មាគ៌ានៃការចេញផុត

ព្រះគ្រូពុឍាចារតោ ច្រើនតែពោលជាមួយសិស្សគណទាំងឡាយជារឿយៗថា
ជីវិតមនុស្សរស់នៅបាន មិនដល់មួយរយឆ្នាំផង ក៏ត្រូវស្លាប់
និងត្រូវហាមចូលព្រៃស្មសាន ដូចនោះ ទើបគួរ
ប្រព្រឹត្តប្រតិប្រត្តិឲ្យនៅក្នុងសីល សមាធិ និងបញ្ញា
ដើម្បីឲ្យរួចចាកចេញពីសង្សារវដ្ដមួយនេះ។

កុំមើលស្រាលជីវិតរស់នៅរបស់ខ្ញុំ


អ្នកប្រាកដជាគិតថា ខ្ញុំជាមនុស្សល្ងង់ និងគួរឲ្យធុញទ្រាន់ ងាយស្រួលបោកប្រាស ក៏ព្រោះតែភាពស្លូតបូត ស្មោះត្រង់ មិនចេះកុហកបោកប្រាស មិនចេះមើលងាយអ្នកដទៃ ការមិនចេះដើរខ្សែរលើអ្នកដទៃ មានការអៀនប្រៀនច្រើន មានការព្រួយបារម្ភច្រើន មិនសូវចូលចិត្តភាពហាយសូឡយឆាយ​ស៊ីវីល័យ ឬការប្រើប្រាស់សម្ភារៈនិយម និងមានការប្រកាន់នូវប្រពៃណីយ៍ ទំនៀមទម្លាប់របស់គ្រួសារ និងដូនតារបស់ខ្ញុំ ដែលមើលទៅហាក់បីដូចជា ខ្ញុំនេះមិនចេះដើរតាមសម័យកាល ឬមិនសូវរីកចំរើន តាមសម័យកាលអ៊ីចឹង។ 

ដកដង្ហើមចូលតែមិនចង់ដកដង្ហើមចេញ


 “ ...ការកើត ការស្លាប់ វាជារឿងធម្មតារបស់ជីវិតយើងស្រាប់ទៅហើយ  ចាប់តាំងពីថ្ងៃកើតមកឃើញពន្លឺថ្ងៃមកម្ល៉េះ ព្រោះការកើតរលត់ កើតរលត់ គឺជាខ្លួនពិតរបស់យើង។ មនុស្សដែលមិនធ្លាប់គិតពិចារណាលើជីវិតរបស់ខ្លួនឯង ខ្លួនចង់តាំងនៅឲ្យបានយូរបំផុត និងមិនចង់ស្លាប់ចេញពីលោកមួយនេះ។ តេជគុណ ឆា លោកអប់រំជារឿយៗថា ប្រៀបដូចជាមនុស្សដែលដកដង្ហើមចូលតែមិនចង់ដកដង្ហើមចេញ។ ដកដង្ហើមចេញ ដកដង្ហើមចូល វាត្រូវនៅជាមួយគ្នា ការកើតការស្លាប់ត្រូវនៅជាមួយគ្នា។ ហេតុអ្វីក្នុងសង្សារវដ្ដ ការកើត ចាស់ ឈឺ ស្លាប់ ត្រូវប្រព្រឹត្តទៅជារឿយៗ? ក៏ព្រោះថា ដរាបណា ដែលយើងនៅមានគ្រាប់ពូជគឺមានកិលេស វាមិនងាយចប់ឡើយ...”
អប់រំដោយ
ព្រះគ្រូ ជយសារោភិក្ខុ
ប្រភព៖ព្រះរតនត្រៃ
រូបភាព៖ ហ្វេសប៊ុកផេក


Wednesday, December 21, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៤)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៤)
“...មនុស្សដែលមានធម៌អាថ៌ ក៏សម្តែងបញ្ជាក់ថា ជាបុគ្គលអ្នកមានសីលផងដែរ។ ខណៈណាដែលគេល្មើសធ្វើខុសសិក្ខាបទប្រការណាមួយ ខណៈនោះសម្ដែងបញ្ជាក់ថា គេមិនមានធម៌ ពីព្រោះធម៌ ស្ថិតនៅត្រង់ចិត្ត សីលស្ថិតនៅត្រង់កាយ វាចា។ រួចហើយកាយវាចា នឹងមានចលនាប្រព្រឹត្តទៅផ្លូវខុស ឬត្រូវ វាត្រូវឆ្លុះបញ្ចាំងទៅដល់រឿងរបស់ចិត្ត ជាប្រធាន ជាប្រមុខ មានតួនាទីទទួលខុសត្រូវផងដែរ...”

អប់រំដោយ
ព្រះមហាបួ ញាណសម្បន្នោ
ស្រងចេញពីសៀវភៅ បញ្ញាអប់រំសមាធិ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៣)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៣)
...ពិភពលោក ត្រូវការមនុស្សល្អ ពុំមែនដើម្បីឲ្យមកទទួលពានរង្វាន់ទេ ប៉ុន្តែដើម្បីឲ្យមកជួយស្ដារជីវិត និងសង្គមឲ្យប្រសើរឡើង។ មិនគម្បីធ្វើអំពើល្អ ដើម្បីយកអំពើល្អនោះមកលើកតម្កើងសរសើរខ្លួនឯងទេ ប៉ុន្តែគម្បីលះបង់ខ្លួនឯង ដើម្បីលើកតម្កើងសរសើរអំពើល្អ។ មនុស្សដែលល្អពិតប្រាកដ លះបង់សូម្បីតែការធ្វើពលីកម្មក៏ដោយ ដែលការណ៍ញ៉ាំងអ្នកដទៃឲ្យដឹងថា ខ្លួនបានធ្វើអំពើល្អនោះ...”

អប់រំដោយ
តេជគុណ ប្រយុទ្ធ បយុត្តោ

Tuesday, December 20, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤២)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤២)
“...មើលគេហើយ រួចមើលខ្លួនឯងណ៎ា! ព្រះពុទ្ធជាម្ចាស់ ទ្រង់ក៏បានទតឃើញមនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ ហើយព្រះអង្គទ្រង់មានចិត្តនឿយណាយធុញទ្រាន់ក្នុងរឿងនេះ។ ម្លោះហើយព្រះអង្គទ្រង់យាងចាកចេញពីនគរ មិនបានប្រាប់ឲ្យអ្នកណាមួយដឹងឡើយ សូម្បីតែអគ្គមហេសី ស្រីពិម្ពារយសោធរា ក៏ទ្រង់មិនបានប្រាប់ក្នុងដំណើររឿងនេះ ឲ្យព្រះនាងទ្រង់ជ្រាបដែរ។ ព្រះអង្គទ្រង់បានយាងគង់លើខ្នងសេះអាជានេយ្យកណ្ធកៈជិះគេចចូលព្រៃបាត់ឈឹង។ ព្រះអង្គទ្រង់សាងព្រះផ្នួសមិនបានប្រាប់អ្នកណាផងដែរ។ ព្រះអង្គទ្រង់បំពេញសេចក្ដីព្យាយាមអស់រយៈពេលត្រឹមតែ៦ឆ្នាំ ព្រះអង្គក៏ទ្រង់រកឃើញផ្លូវនៃការត្រាស់ដឹង ធម្មជាតិនៃសេចក្ដីទុក្ខរបស់សត្វលោកនេះឡើង។