Wednesday, November 30, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤១)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤១)

“...ទុកណាឲ្យកើតទុក្ខបំផុត ក៏ត្រូវឆ្លងកាត់មករួចទាល់តែបានដែរ។
ពេលយើងអង្គុយសម្លឹងមើលទៅរកអតីកាល យើងនៅមានឱកាសឆ្លងវាផុតមកបាន ដែលមានសេចក្ដីទុក្ខនោះរាប់មិនអស់។ ក្នុងពេលជីវិតរបស់ខ្លួននៅមានខ្យល់ដង្ហើមចេញចូលបាន សូមត្រឹមត្រែ កុំកើតទុក្ខ មុនពេលសេចក្ដីទុក្ខនោះ មិនទាន់មកដល់” “ក្រោយពីកើតទុក្ខហើយ កុំមានសេចក្តីទុក្ខនោះទៀត ឲ្យ កើតទុក្ខត្រឹមតែពេលកើតទុក្ខ ហើយកើតទុក្ខបំផុត ក៏នឹងកើតទុក្ខត្រឹមនេះឯង!...”។

ថេរដីកាអប់រំដោយ
តេជគុណ ទិដ្ឋធម្មោ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤០)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤០)

"ចេតិយនៃជីវិត...
....ការមិនធ្វើបាបទាំងពួង គឺជាបុណ្យសំខាន់ផ្នែកចាក់គ្រឹះ រួចហើយទើប
ដល់ព្រមដោយការបំពេញនូវកុសល គឺជាតួកណ្ដាលនៃព្រះចេតិយ ជា
ទីបំផុតចិត្តយើងស្អាត គឺជាកំពូលនៃព្រះចេតិយដែលសម្រាប់តម្កល់ទុក
នូវនិព្វានធាតុ គឺព្រះនិព្វានជាអារម្មណ៍នៃផលសមាបត្តិ នេះគឺចេតិយ
នៃជីវិត..."។


Cr. ដោយលោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស

រៀនស្គាល់គេ ស្គាល់ឯង ស្គាល់ឯង ស្គាល់គេ


រៀនស្គាល់គេ ស្គាល់ឯង ស្គាល់ឯង ស្គាល់គេ

....ប្រហែលជា៧ឆ្នាំមុន ខ្ញុំធ្លាប់បានអានរឿងព្រេងជប៉ុនមួយ ដែលនិយាយពីសត្វចចក និងសត្វទន្សាយ។ សត្វទាំងពីរនេះ ចេះវិជ្ជាពិសេស អាចប្រែក្រឡាខ្លួនបានដូចគ្នា។ សត្វចចក ប្រែក្រឡាមិនឈប់ មួយថ្ងៃមួយថ្ងៃ ក្រឡាខ្លួនជាសត្វរាប់រយប្រភេទ គឺឲ្យតែឃើញសត្វស្អាត ចម្លែក ចចក នឹងប្រែក្រឡាតាមភ្លាម។ ចចកមិនដែលរស់នៅក្នុងរូបរាងខ្លួនឯងទេ រស់នៅក្នុងទម្រង់សត្វ ដែលខ្លួនប្រែក្រឡារហូត។ ចំណែកសត្វទន្សាយ បានរូបរាងខ្លួនឯងស្អាត មិនខ្វល់គិតនឹងប្រែក្រឡាតាមសត្វណាមួយទេ ឬបើប្រែក្រឡា ក៏ធ្វើតែបន្តិច ក៏ប្រែមកជារូបរាងខ្លួនឯងវិញភ្លាម។ ថ្ងៃមួយសត្វទាំងពីរជួបគ្នា ក៏បបួលគ្នា ប្រកួតប្រែក្រឡា ដោយយកតាឥសី ធ្វើជាអ្នកកាត់ក្តី។

Tuesday, November 29, 2016

គ្មានទីណាស្ងប់ទេ បើចិត្តយើងមិនស្ងប់


គ្មានទីណាស្ងប់ទេ បើចិត្តយើងមិនស្ងប់

..ពេលមួយ ព្រះអានន្ទកើតទុក្ខមិនសុខចិត្ត មិនអាចទ្រាំអត់ធ្មត់បាន នឹងពាក្យជេរមើលងាយពីអ្នកស្រុក។ អ្នកខ្លះជេរតាំងពីសាវក រហូតដល់ព្រះពុទ្ធ ជេររហូតដល់ឪពុកព្រះ ម្តាយព្រះ..ដោយពាក្យមានជាអាទិ៍ អាគោ អាក្របី អាស្មូម... និងមួលបង្កាច់ ដោយពាក្យផ្សេងៗ។ល។ អ្នកជេរទាំងនោះ គឺជាអ្នកដែលស្រ្តីម្នាក់ឈ្មោះ នាងមាគន្ធយា ជួលឲ្យជេរ ដោយសារនាងមានគំនុំជាមួយព្រះពុទ្ធ។ ទើបគ្រប់ទីដែលព្រះពុទ្ធ និងសាវកទៅដល់ មានអ្នកឈរចាំជេររហូត។ អានន្ទទ្រាំមិនបាន ក៏ចូលទៅរកព្រះ 

ញញឹមចុងក្រោយ


ញញឹមចុងក្រោយ

ជីវិតក្នុងមនុស្សលោកវាមានពេលខ្លីណាស់ មិនមានសញ្ញាណាមួយថា នឹងចាកចេញទៅនៅពេលណា កន្លែងណា ដោយមានសភាពយ៉ាងម៉េចឡើយ។ យើងមិនអាចនឹងជ្រើសរើសទីស្ថាន ជ្រើសរើសរោគាភ័យឈឺចាប់ ឬជ្រើសរើសវិធីសាស្ត្រស្លាប់បានឡើយ។

Sunday, November 27, 2016

ចង់និយាយពីគុណនៃព្រះនិព្វាន


ចង់និយាយពីគុណនៃព្រះនិព្វាន

ព្រះនិព្វានជាគុណជាតិនាំមកនូវសេចក្តីសុខដ៏ក្រៃលែង។ យើងជាបុថុជ្ជន មិនបានពាល់ត្រូវដោយមគ្គផលនេះទេ។ ការគិតថានិព្វានសុខយ៉ាងនេះយ៉ាងនោះ នុ៎ះត្រឹមជាការស្រមៃប៉ុណ្ណោះ។ តែបើយើងចង់លើកន័យជាឧទាហរណ៍ប្រៀបធៀប ឲ្យកើតជាទីជ្រះថ្លា ដល់ជនទាំងឡាយ គឺអាចប្រៀបបានថា:

គ្មានអ្នកណាមួយដឹងពីវាសនារបស់ខ្លួននៅថ្ងៃស្អែកទេ


គ្មានអ្នកណាមួយដឹងពីវាសនារបស់ខ្លួននៅថ្ងៃស្អែកទេ

តើថ្ងៃនេះ និងថ្ងៃស្អែកយើងនឹងបានជួបអ្វីខ្លះ?  តើថ្ងៃស្អែក និងសេចក្ដីស្លាប់ណាមួយមកដល់មុនទេ?
ប្រហែលជាមានសំណួរជាច្រើន ដែលមិនអាចដឹង មិនអាចឆ្លើយបានថា តើថ្ងៃស្អែក យើងនឹងទៅជាយ៉ាងម៉េច? មិនដឹងថាយើងនឹងបានជួបសេចក្តីសុខ ឬក៏យើងត្រូវកើតទុក្ខប៉ុនណា? តែវាក៏មិនអាចកើតឡើងតាមអ្វីដែលចិត្តយើងចង់បាននោះឡើយ។

បើថ្ងៃស្អែក យើងនឹងត្រូវជួបជាមួយបញ្ហានោះ ចូរចងចាំទុកក្នុងចិត្តថា ការឈានមួយជំហានទៅមុខដើម្បីប្រឈមជាមួយនឹងបញ្ហា ចាត់ការជាមួយនឹងឧបសគ្គ វាអាចនឹងមិនគួរឲ្យខ្លាច ដូចជាអ្វីដែលយើងកំពុងគិតដោយខ្លួនឯងនោះទេ។ ថ្ងៃស្អែក មិនថាជាមានរឿងល្អ ឬរឿងអាក្រក់ នឹងកើតឡើង មិនត្រូវខ្លាច រួញរា ឬចុះចាញ់ អស់សង្ឃឹមឡើយ ប៉ុន្តែត្រូវតែមានទំនុកចិត្តលើខ្លួនឯង និងតស៊ូដោយខួរក្បាល ដៃជើងរបស់យើងជានិច្ច។ បើហត់កាយយើងអាចដើរបានចម្ងាយឆ្ងាយ តែបើហត់ចិត្តមិនអាចដើរបានឆ្ងាយ។ ពិការកាយអាចធ្វើការងារខ្លះកើត តែពិការគំនិត ពិតជាសូន្យសុងអ្វីទាំងអស់។

ការឈានជើងមួយជំហានទៅមុខ ជាការចាប់ផ្តើមនៃភាពជោគជ័យ។ ឧបសគ្គ គឺជាចំណុចខ្លាំងរបស់យើង មិនយូរទេ វានឹងកន្លងផុតទៅ នេះជាសច្ចភាព ហើយក៏គ្មានអ្វីល្អៗ ដែលនឹងកើតឡើងងាយៗ ដោយគ្មានការខិតខំប្រឹងប្រែងនោះដែរ។ មានតែយើងប៉ុណ្ណោះ ដែលអាចកែច្នៃប្រឌិតបានអ្វីៗ តាមសេចក្ដីប្រាថ្នា មានតែយើងទេ ត្រូវក្រោកឡើងដើរដោយកម្លាំងខ្លួនឯង ប្រសិនបើយើងចង់ដល់គោលដៅមួយនៅខាងមុខ។

ដរាបណានៅមានដង្ហើម វាមិនយឺតពេកទេក្នុងការចាប់ផ្តើមអ្វីដែលថ្មី។ ផ្លាស់ប្តូរការគិត និងចាប់ផ្តើមធ្វើ។ ការមើលផ្ដោតផ្ចង់ទៅរកតែបញ្ហា យើងនឹងឃើញតែបញ្ហា ប៉ុន្តែបើយើងមើលវាជាឱកាស យើងនឹងឃើញថា មានឱកាសជាច្រើនកំពុងរង់ចាំយើង។ ដើរទៅមុខដោយសេចក្តីមិនប្រមាថ និងមានការព្យាយាមជានិច្ច។ បើយើងមានព្យាយាមនៅទីណា សេចក្ដីសម្រេចនឹងនៅទីនោះ៕ 

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៩)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៩)

“...មនុស្សភាគច្រើនស្គាល់តែអ្នកដទៃ តែមិនដែលស្គាល់ខ្លួនឯង ន័យនេះគឺចង់សំដៅទៅលើមនុស្សគ្រប់រូប ដែលបានព្យាយាមមើលពីទង្វើខុសឆ្គាំឆ្គងរបស់អ្នកដទៃ ច្រើនជាងការមើលពីទង្វើរបស់ខ្លួនឯង កុំរវល់តែអង្គុយចាំមើលពីទោសកំហុសរបស់អ្នកដទៃ។ បើអ្នកនឹងព្យាយាមមើលខ្លួនឯងឲ្យបានកាន់តែច្រើននៅពេលណា ពេលនោះហើយ អ្នកនឹងអាចគិតពិចារណារឿងរបស់អ្នកដទៃបានដោយងាយ។ ពេលនោះ ជាពេលដែលអ្នកចេះប្រើក្ដីមេត្តា ចំពោះមនុស្សដែលអ្នកកំពុងសម្លឹងមើលទោសកំហុស។ មនុស្សគ្រប់រូប មិនអាចគេចវេះពីកំហុសបានទេ ប៉ុន្តែមនុស្សគ្រប់រូប ក៏អាចព្យាយាមកែទម្លាប់អាក្រក់បានដែរ...”


Cr. fackbook

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៨)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៨)

“...មនុស្ស និងសត្វទាំងឡាយវង្វេង វង្វេងខុសគិតថា មានតួមានខ្លួន ទើបបានមកត្រាច់រង្គាត់នៅក្នុងលោក ក្នុងសង្សារវដ្ដដ៏សែនកន្តារៈនេះ។ បុគ្គលអ្នកប្រតិបត្តិធម៌អាថ៌នៅក្នុងព្រះពុទ្ធសាសនាដឹងជាក់ច្បាស់ទាំងអស់ថា រូប-នាម មិនទៀងទាត់ពិតយ៉ាងនេះ។ រូប-នាម ជាបណ្ដុំនៃទុក្ខ ជាគំនរនៃទុក្ខយ៉ាងនេះ។ រូប-នាម ពុំមែនជាតួខ្លួនរបស់យើងយ៉ាងនេះឯង។

កាលបើទាំងអស់នេះ មិនមែនជាតួខ្លួនរបស់យើង ចុះហេតុអ្វីចិត្តទើបមកយកមុខយកមាត់មកប្រកាន់តួខ្លួន មកប្រកាន់យើង ប្រកាន់របស់យើង ប្រកាន់ហើយបានអ្វីចេះ? ក៏គ្មានបានអ្វីដែរ បានតែកិលេស ទោសៈ មោហៈពេញទាំងអស់។ កាលបើមានកិលេសដូច្នេះកើតមានឡើងហើយ ក៏មកប្រកាន់មាំ មកក្រវល់ក្រវាយយ៉ាងដូច្នេះឯង...

ថេរដីការអប់រំដោយ
តេជ. ពុទ្ធាចារោ

Saturday, November 26, 2016

បង្កើតកម្មវិធីចិត្ត ជ្រើសរើសភពមុនដល់ពេលស្លាប់ តើបានធ្វើហើយឬនៅ?


បង្កើតកម្មវិធីចិត្ត ជ្រើសរើសភពមុនដល់ពេលស្លាប់ តើបានធ្វើហើយឬនៅ?

ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា នៅខណៈពេលហៀបនឹងផុតដង្ហើម ចិត្តរបស់បុគ្គលនោះនឹងតោងកាន់ក្នុងអារម្មណ៍ណាមួយក្នុងអារម្មណ៍ទាំង ៣ប្រការ ដូចខាងក្រោមនេះ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៧)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៧)

“...បាននៅរស់ហើយ កុំភ្លេចខ្លួន
មនុស្សយើងប្លែកណាស់ ដើម្បីរក្សាជីវិត ព្រមលះបង់ទ្រព្យ
សម្បត្តិប៉ុនណាៗក៏ដោយ ឲ្យតែបាននៅរស់ ប៉ុន្តែឥឡូវបាន
នៅរស់ហើយ បែរទៅជាកើតទុក្ខ ព្រោះត្រូវការទ្រព្យសម្បត្តិ
ដោយប្រការផ្សេងៗទៅវិញ នេះហៅថាភ្លេចខ្លួន បាននៅ
រស់ហើយ ទៅជាខ្ជះខ្ជាយជីវិតឲ្យអស់ទៅឥតប្រយោជន៍...។

Cr. ដោយលោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស



Friday, November 25, 2016

រឿងនិទាន ឥដ្ឋពូកែខ្លាច


រឿងនិទាន ឥដ្ឋពូកែខ្លាច

មានជាងធ្វើឥដ្ឋម្នាក់កំពុងបោះដុំឥដ្ឋដាក់ចូលក្នុងឡដុត
ឥដ្ឋមួយដុំចាប់ផ្ដើមញ័រជើងដៃដោយភាពភ័យខ្លាច
ពេលវាគិតថា វាកំពុងនឹងត្រូវអណ្ដាតភ្លើងដែលឆេះដុតដល់ក្រហម។
វាព្យាយាមរត់គេចឲ្យផុតពីដៃរបស់ជាងធ្វើឥដ្ឋ។ ទីបំផុតវា
ក៏ចូលទៅលាក់ខ្លួននៅក្នុងគំនរចំបើងមួយ និងអាច
លប់លាក់គេចពីការត្រូវគេដុតបានសម្រេច។

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៦)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៦)

“...ការណ៍ដែលយើងមកជួបប្រសព្វនូវទុក្ខ
នោះសម្ដែងបញ្ជាក់ថា យើងមកត្រូវផ្លូវហើយ
ព្រោះអាស្រ័យ ទុក្ខហ្នឹងឯង
ទើបធ្វើឲ្យយើងកើតមាន បញ្ញា” បាន...។

លោកឪ ព្រហ្មបញ្ញោ


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៥)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៥)

“...ពេលបុគ្គលណាមួយ មកចម្រើនភាវនា ច្រាសក្រសែចិត្តមកខាងក្នុង មកកំណត់ដឹងកាយ ដឹងចិត្តនេះ ក៏រមែងដឹងទុក្ខ ព្រោះរូបកាយនេះ វាប្រែប្រួលទៅជារឿយៗ មិននឹងននៅមួយកន្លែង ហើយចិត្តក៏អាស្រ័យនៅក្នុងរាងកាយមួយនេះ។ ពេលរាងកាយមួយនេះវាប្រែប្រួលទៅ វាប៉ះពាល់ទៅដល់ចិត្ត ចិត្តក៏មានអារម្មណ៍ផ្លាស់ប្តូរប្រែប្រួល មិនប្រក្រតី ក្រវល់ក្រវាយទៅតាមដែរ។

ប្រសិនបើចិត្តរបស់លោកបុគ្គលអ្នកដឹងទាំងឡាយ ហើយលោកមិនញាប់ញ័រ ព្រោះលោកដឹងថាកាយនេះមិនមែនជាតួខ្លួនរបស់លោក។ ពេលវាប្រែប្រួលទៅ ក៏ជារឿងរបស់វា យើងនឹងទៅបង្គាប់បញ្ជាវាមិនបាន។ តួនាទីរបស់ចិត្តក៏មានតែការកំណត់ដឹង ទៅតាមសច្ចភាពនៅប៉ុនណោះឯង។ យើងនឹងទៅបង្គាប់បញ្ជាឲ្យវាយ៉ាងនេះយ៉ាងនោះមិនបានឡើយ...។

ថេដីការអប់រំដោយ
វរលាភោ


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៤)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៤)

...ស្រវឹងនឹងរបស់ដែលខ្លួនឯងមាន វង្វេងនឹងរបស់ដែលខ្លួនឯងបាន គឺធ្វើគុកដាក់ខ្លួនឯង។ មានក៏មានចុះតែកុំឲ្យស្រវឹងកុំវង្វេងរបស់នោះខ្លាំងពេក ព្រោះរបស់អស់ទាំងនោះ ចុងក្រោយគង់តែបែកធ្លាយទៅវិញជាធម្មតា...។
Cr. fackbook

Thursday, November 24, 2016

រឿងនិទាន ចង្កៀងពិសេស អប់រំចិត្ត


រឿងនិទាន ចង្កៀងពិសេស អប់រំចិត្ត

កាលពីព្រេងនាយ មានបុរសកម្លោះម្នាក់  ជីកកកាយដីប្រទះឃើញចង្កៀងចាស់បុរាណមួយ។ ក្នុងខណៈដែលគេកំពុងធ្វើចំការ ស្រាប់តែគេយកដៃជួតចង្កៀង ក៏ប្រាកដថា មានផ្សែងហុយចេញមកពីចង្កៀង ហើយក្លាយជារូបយក្ខធំមួយ។ យក្ខពេលនោះនិយាយជាមួយបុរសកម្លោះថា

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៣)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៣)

គួរចម្រើនមរណស្សតិឲ្យបានរឿយៗ
បើយើងមានមរណស្សតិរឿយៗ យើងនឹងរកសេចក្ដីសុខបាន
ងាយៗ ព្រោះយើងបានឃើញតម្លៃនៃពេលវេលាដែលនៅសល់
គ្រាន់តែភ្ញាក់ឡើងបានឃើញថ្ងៃថ្មីប៉ុណ្ណឹង យើងក៏មានសេចក្ដី
សុខទៅហើយ ដែលមិនបានស្លាប់ពីយប់មិញ នៅមានថ្ងៃនេះ
សម្រាប់យើងធ្វើអ្វីដែលយើងចង់ធ្វើ ដែលជាអំពើមានប្រយោជន៍
និងនៅបានឃើញមុខមនុស្សគ្រប់គ្នាប្រកបដោយមេត្តាចិត្ត មិនមាន
ស្អប់អ្នកណាៗឡើយ ព្រោះយើងមានសេចក្ដីសុខដោយការបាន
ត្រឹមតែជីវិតមិនទាន់ស្លាប់ប៉ុណ្ណេះគ្រប់គ្រាន់ហើយ អរគុណបុណ្យ
ដែលបានឲ្យនៅមានជីវិត អរគុណជីវិតដែលបានឲ្យនៅរស់ធ្វើ
បុណ្យបន្តទៀត។ ជាមួយគ្នានេះដែរយើងឃើញមនុស្សទាំងឡាយ
ដ៏ច្រើន ត្រឡប់ទៅជារកសុខបានដោយលំបាកក្រៃលែង ចេះតែ
ត្រូវការនេះ ត្រូវការនោះបាននៅរស់ហើយមិនគ្រប់គ្រាន់ ដោយ
សារមិនមាននូវមរណស្សតិហ្នឹងឯង៕


Cr. លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣២)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣២)

កុំប្រមាទក្នុងជីវិតគួរសាងបុណ្យទុករឿយៗ
ចូរដាស់តឿនខ្លួនទុកជានិច្ចថា បើប្រាថ្នាសេចក្ដីសុខ
សេចក្ដីចម្រើន ភោគសម្បត្តិ ចូរឧស្សាហ៍សាងបុណ្យ
សាងកុសលទុកឲ្យបានរឿយៗ ច្រើនខ្លះ
តិចខ្លះតាមកម្លាំងសទ្ធា។

ភ័យអនាគត៥ប្រការរបស់ព្រះពុទ្ធសាសនា ដែលព្រះពុទ្ធអង្គទ្រង់ដាស់តឿន


ភ័យអនាគត៥ប្រការរបស់ព្រះពុទ្ធសាសនា ដែលព្រះពុទ្ធអង្គទ្រង់ដាស់តឿន

ព្រះពុទ្ធអង្គទ្រង់ដាស់តឿនកើនរំលឹកទុកថា ក្នុងអនាគតព្រះពុទ្ធសាសនានឹងមានភ័យអនាគត៥ប្រការ។ ក្នុងព្រះត្រៃបិដក ភាគទី២២ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងអំពី ភ័យអនាគតដែលនឹងធ្វើឲ្យព្រះធម៌វិន័យ(ពុទ្ធសាសនាកើតមានឈ្មោះថ្មីៗ កើតក្រោយព្រះពុទ្ធកាលច្រើនរយឆ្នាំ តែដើមឡើយព្រះពុទ្ធមានឈ្មោះថា ធម៌វិន័យខ្លះ ព្រហ្មចរិយខ្លះ) សាបសូន្យ អន្តរធានទៅ តើភ័យអនាគតនោះមានអ្វីខ្លះ? សរុបសេចក្ដីទុកមកឲ្យគិតពិចារណាដូចនេះខាងក្រោម៖

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣០)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣០)

“...ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬបណ្ដាញសង្គមអនឡាញ មានទាំងកំណប់ទ្រព្យមហាសាល និងមានទាំងគំនរសំរាមនិន្ន័យកាក់សំណល់ព័ត៌មានក៏បានមកដំណាលគ្នាដែរ។

នេះប្រព័ន្ធទំនាក់ទំនងសង្គមអនឡាញ នឹងមានអ្វីកើតឡើង វាអាស្រ័យលើថា តើយើងដាក់ឥរិយាបថក្នុងការប្រើប្រាស់ទំនាក់ទំនង់សង្គមសម័យថ្មីនេះ ក្នុងឥរិយាបថដូចម្ដេច?

បើសិនប្រើប្រាស់ដោយឥរិយាបថរបស់មនុស្សដែលធ្លាក់ចូលជានុយ ដែលមានជំនឿស៊ុបគ្រប់យ៉ាង យើងក៏ធ្លាក់ចូលជាទាសកររបស់សំរាមទិន្ន័យកាក់សំណល់ព័ត៌មាននោះ។ តែបើប្រើប្រាស់ដោយមានវិចារណញ្ញាណ ដោយមានពុទ្ធិដឹងទាន់វា យើងនឹងអាចស្រាវជ្រាវរកឃើញ រ៉ែពេជ្រត្បូងនៃសតិបញ្ញា ដែលមានកប់នៅក្នុងនោះយ៉ាងច្រើនផងដែរ...៕


វ.វជិរមេធី

Wednesday, November 23, 2016

ក្រិត្យក្រម ១៥ ប្រការ នៃការអភិវឌ្ឍចិត្តក្នុងជីវិតប្រចាំថ្ងៃ


ក្រិត្យក្រម ១៥ ប្រការ នៃការអភិវឌ្ឍចិត្តក្នុងជីវិតប្រចាំថ្ងៃ

១) ព្រមទទួលយកក្នុងភាពអាក្រក់របស់ខ្លួនដោយផ្លូវកណ្ដាល
 ព្រោះយើងមិនអាចកែខៃចិត្តឲ្យល្អឡើងបានឡើយ ប្រសិនណាបើយើងមើលមិនឃើញវត្ថុដែលជាតួបញ្ហា កិលេសមួយណាដែលកើតមានច្រើន។ ចូរនាំគ្នាអូសទាញវាចេញមកឲ្យឃើញច្បាស់  ហើយបន្ទាប់ពីនោះមក ចាំប្រុងប្រយ័ត្នមិនឲ្យវាចេញមកបង្កហេតុ រហូតដល់ធ្វើឲ្យយើង និងអ្នកដទៃក្ដៅក្រហាយ។

រឿងដែលអ្នកម៉ែមិនធ្លាប់ប្រាប់អ្នក (WHAT MOM NEVER TOLD YOU)


រឿងដែលអ្នកម៉ែមិនធ្លាប់ប្រាប់អ្នក (WHAT MOM NEVER TOLD YOU)

ម៉ែបង្កើតជីវិតយើងមកនេះ សេចក្ដីស្រឡាញ់ដែលចេញពីខ្លួនយើងចំពោះអ្នកម៉ែនោះ ជារឿងមួយតូចណាស់ បើធៀបជាមួយនឹងជីវិតអ្នកម៉ែដែលបានបង្កើតយើងមកនោះ។

១. អ្នកធ្វើឲ្យអ្នកម៉ែយំ ពេលដែលមានរូបអ្នក

២. អ្នកម៉ែពរផ្ទៃរូបអ្នកច្រើនជាង៩ខែ

៣. របស់ល្អៗ ឆ្ងាញ់ៗ ដុំឬចំណិតចុងក្រោយ អ្នកម៉ែបែងចែករំលែកឲ្យ

៤. ពេលអ្នកនៅតូច អ្នកលេង ទាញបោចសក់លោក លោកឈឺ

. ពេលអ្នកឈឺ អ្នកម៉ែខ្វល់ខ្វាយអំពល់ចិត្ត

៦. ពេលអ្នកខឹងលោក ឬងង៉ក់រំអុកដាក់លោក លោកដឹងខ្លួនថា វាមិនបានសម្បូរគ្រប់យ៉ាងទេ

៧. បេះដួងភាន់ម៉ែស្ទើរប្រេះបែក ពេលអ្នកឈឺ

៨. អ្នកជាមនុស្សទីមួយជានិច្ចសម្រាប់អ្នកម៉ែ។


ប្រភព៖https://www.facebook.com/brightside/videos/vb.727974550664624/883534588441952/?type=2&theater

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៩)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៩)

“...ចិត្តហ្នឹងឯង ចិត្តណ៎ាជាព្រះធម៌ ធ្វើល្អក៏ចិត្តរបស់យើងនេះឯង ប្រសិនបើធ្វើអាក្រក់ក៏ចិត្តរបស់យើងនេះឯង។ ក្នុងចិត្តរបស់យើងនេះ ខណៈវាកើតបាប វាក៏ទៅសម្លាប់មនុស្សបាន ខណៈវាកើតបុណ្យ យកសីល យកធម៌មកអប់រំទូន្មានចិត្តបាន។ ព្រះធម៌គឺចិត្ត មិនមានតាមក្រដាសនេះក្រដាសនោះ បើសរសេរលើវាទៅក្រែងលោខ្លាចភ្លេចអស់ ឲ្យសេរសេរលើកាយ និងចិត្តរបស់យើងនេះឯង...។

ថេរដីការអប់រំដោយ
លោកឪ អចលធម្មោ

រឿងនិទាន សត្វឆ្កែអង្គែស៊ីអប់រំចិត្ត


រឿងនិទាន សត្វឆ្កែអង្គែស៊ីអប់រំចិត្ត

មានសត្វឆ្កែអង្គែស៊ីមួយក្បាលអាស្រ័យរស់នៅក្នុងវត្ត។ វាចូលចិត្តដើរដេកតាមកន្លែងផ្សេងៗ ប៉ុន្តែពេលវារមាស់អង្គែស៊ីកើតឡើង វាក៏អេះហើយគិតថា បន្ទប់ថ្វាយបង្គំព្រះនេះអត់ល្អសោះ គគ្រិចស្មោគគ្រោកហើយរមាស់ស្កៀប វាក៏ប្តូផ្លាស់ទៅដេកក្រោមធម្មាសនៈ។ ពេលវារមាស់ វាក៏អេះហើយក៏គិតថា ត្រង់នេះមិនស្អាតហើយរមាស់ទៀត។

Monday, November 21, 2016

គន្លឹះរម្ងាប់អារម្មណ៍ក្រេវក្រោធ ដ៏មានប្រសិទ្ធិភាព


គន្លឹះរម្ងាប់អារម្មណ៍ក្រេវក្រោធ ដ៏មានប្រសិទ្ធភាព

ប្រសិនបើអ្នកដឹងខ្លួនថា គឺជាមនុស្សដែលមានអារម្មណ៍ឆេវឆាវ ឆាប់ខឹងមួម៉ៅ ពិបាកគ្រប់គ្រងអារម្មណ៍ សាកលោមើលអានគន្លឹះ រម្ងាប់អារម្មណ៍ក្រេវក្រោធ ពីអត្ថបទខ្លីក្នុងគេហទំព័រ គោលគំនិតល្អដើម្បីជីវិត អ្នកអាចនឹងមានអារម្មណ៍ស្រស់ថ្លា ឬត្រជាក់ចិត្ត  អារម្មណ៍ក្ដៅឆាប់ឆេវឆាវរបស់អ្នក នឹងជ្រុះចេញ ក្នុងពេលណាមួយជាក់ជាមិនខានឡើយ។ ចំណេះវិជ្ជា ត្រូវប្រទាក់ត្រសងជាមួយនឹងលក្ខណៈនិស្ស័យ។

Sunday, November 20, 2016

រឿងនិទានត្រីប្លាធូខ្លោចអប់រំចិត្ត


រឿងនិទានត្រីប្លាធូខ្លោចអប់រំចិត្ត

#កុំភ្លេចយកចិត្តទុកដាក់ចាប់អារម្មណ៍របស់មនុស្សដែលនៅជិតខ្លួនខ្លះផងណ៎ា!

 “ម៉ាក់របស់ខ្ញុំជាអ្នកធ្វើម្ហូបអាហារនៅផ្ទះជាប្រចាំរាល់ថ្ងៃ... នៅយប់ថ្ងៃមួយក្រោយពីអ្នកម៉ាក់ធ្វើការធ្ងន់មកពេញមួយថ្ងៃហើយ។  នៅពេលអ្នកម៉ាក់ត្រឡប់មកដល់ផ្ទះ ដោយមានភាពហត់នឿយហិតហៃអស់កម្លាំង ព្រមទាំងចូលផ្ទះបាយធ្វើម្ហូបអាហារល្ងាច ឲ្យយើងញ៉ាំជាប្រក្រតីធម្មតា នៅឯតុអាហារអ្នកម៉ាក់ដាក់ចាន ដែលមានត្រីប្លាធូខ្លោចក្រៀម នៅលើតុចំពោះមុខលោកប៉ា និងមនុស្សគ្រប់គ្នា...

Monday, November 7, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៨)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៨)

សត្វលោករមែងប្រព្រឹត្តទៅតាមកម្ម
គ្រប់យ៉ាងដែលបានកើតឡើងអាចពិសោធដើម្បីរកចំណុចអវិជ្ជមានបាន
ប៉ុន្តែនឹងពិសោធទៅដើម្បីអ្វី ក្នុងពេលដែលមនុស្សគ្រប់គ្នាដឹងច្បាស់ថា... តើខ្លួនឯងកំពុងធ្វើអ្វី?
ការពិសោធមិនខុសអីពីការយកឈ្នះគ្នាទេ
លទ្ធផលដែលទទួលបានក៏មានគ្រាន់ត្រឹមតែការសមបំណងចិត្តខ្លួន និងការឈឺចាប់តែប៉ុណ្ណោះ
( ពិសោធន៍ទៅក៏ស្មើ ០)
តែខ្ញុំជឿថា មនុស្សល្អ...
មិនចាំបាច់ត្រូវរកចំណុចពិសោធឲ្យខ្លួនឯងទេ ពីព្រោះពេលពិសោធអំពើល្អ
របស់មនុស្សរាល់គ្នារហូតដល់ដឹងច្បាស់ក្រឡែតដោយខ្លួនឯង។

ខ្ញុំមានជំនឿដូច្នោះ!

រូបភាព៖ www.Plus.google.com

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៧)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៧)

“...ការប្រតិបត្តិធម៌នេះ ថាលំបាកក៏ថាបាន ថាងាយក៏ថាបាន។ បើអ្នកមានសទ្ធាបរិបូណ៌ហើយគឺវាងាយណាស់ តែបើមិនមានសទ្ធាជាប់ខ្លួនទេ ធ្វើលំៗធ្វើលេងៗ នេះគឺវាពិបាក មិនបានអ្វី និងមិនដឹងយល់ដល់អ្វីមួយឡើយ។ តិចទៅវត្តនោះ លេងបុណ្យវត្តនេះ ទៅមកៗ ចេញចូលៗ ត្រឡប់មកដល់ផ្ទះវិញមុខស្អុយប៉ែដូចដើម។

អ្នកខ្លះមិនយល់ ពេលអាត្មាមានថេរដីកា ឲ្យយកចិត្តទុកដាក់បន្តិច នឹងបានគោលគំនិតខ្លះ តែបើមិនបានតាំងចិត្តស្តាប់ទេ ឥតបានគោលគំនិតអ្វីសោះឡើយ។ ការនិយាយនេះ មិនមែនឲ្យញាត់ញោមបងប្អូនស្រីប្រុសជឿទេ តែការនិយាយនេះឲ្យញោមញាតិបងប្អូនស្រីប្រុសយកទៅគិត...

ថេរដីកាអប់រំដោយ
លោកឪទិដ្ឋធម្មោ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៦)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៦)

“...ក្ដីមេត្តាជាធម៌ដែលធ្វើឲ្យមនុស្សយើងមានគុណធម៌។ ក្ដីមេត្តាគឺមានគំនិតគិតប្រាថ្នាចង់ឲ្យអ្នកដទៃមានក្តីសុខ។ បុគ្គលដែលមានក្តីមេត្តាគឺជាបុគ្គលដែលមានភាពជាមិត្ត វាផ្ទុយពីសត្រូវ ដែលមានសន្តានចិត្តព្យាបាទ មានបំណងបំផ្លិចបំផ្លាញអ្នកដទៃ មិនចង់ឲ្យគេបានសុខ ឲ្យរស់នៅក្នុងសន្តិ។ មេត្តាផ្ទុយពីទោសៈ ដែលមានកំហឹងចងអាឃាតព្យាបាទ ប្រទូស្តរាយដល់ជនដទៃ។ ក្តីមេត្តាជាគ្រឿងឧបត្ថម្ភ តែទោសៈព្យាបាទជាគ្រឿងបំផ្លិចបំផ្លាញ។ ពេលយើងមាននូវក្តីមេត្តាចំពោះគ្នា រមែងគិតដល់ចំណុចមួយនៃការជួយសង្គ្រោះស្រោចស្រង់គ្នាឲ្យមានសេចក្ដីសុខ ខុសឆ្គងទៅខ្លះ ក៏ចេះលើកលែងឲ្យអភ័យ ប៉ុន្តែបើខ្វះនូវក្តីមេត្តាចំពោះគ្នាហើយ ក៏មានតែតាមកំទេច មានតែការព្យាបាទ ចង់អាឃាតដល់ជនដទៃ ធ្វើនូវក្តីមិនពេញចិត្តឲ្យដល់ជននានា ក៏តបស្នងសង់សឹកដោយការមិនពេញចិត្តដូចគ្នា។ យើងទើបគួរមានក្តីមេត្តាចំពោះគ្នា ដើម្បីសង្គមមានសន្តិរបស់យើង...

អប់រំដោយ
ព្រះគ្រូញាណសំវរៈ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៥)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៥)

ម្នាលភិក្ខុទាំងឡាយ ក្នុងផ្ទះនៃត្រកូលណា បុត្រីបុត្រា បូជាមាតាបិតា, ត្រកូលនោះ ឈ្មោះថា មានព្រះព្រហ្ម។
ក្នុងផ្ទះនៃត្រកូលណា បុត្រីបុត្រា បូជាមាតាបិតា, ត្រកូលនោះឈ្មោះថា មានទេវតាដើម។
ក្នុងផ្ទះនៃត្រកូលណា បុត្រីបុត្រា បូជាមាតាបិតា, ត្រកូលនោះឈ្មោះថា មានគ្រូអាចារ្យដើម។
ក្នុងផ្ទះនៃត្រកូលណា បុត្រីបុត្រា បូជាមាតាបិតា, ត្រកូលនោះឈ្មោះថា មានបុគ្គលអ្នកគួរនាំយកទេយ្យវត្ថុមកបូជា។

ពាក្យថា ព្រះព្រហ្ម
ពាក្យថា បុព្វទេវា (ទេវតាដើម)
ពាក្យថា បុព្វាចារ្យ (គ្រូអាចារ្យដើម)
ពាក្យថា អាហុណេយ្យ (អ្នកគួរនាំយកទេយ្យវត្ថុមកបូជា)
ជាឈ្មោះរបស់មាតាបិតា ព្រោះមាតាបិតាជាបុគ្គលអ្នកមានឧបការៈច្រើនណាស់ ជាអ្នកឃុំគ្រងចិញ្ចឹមមើលថែបីចាច់រក្សាលើកូនប្រុសស្រី អ្នកបើកបង្ហាញលោកនេះឲ្យដល់កូនប្រុសស្រីបានឃើញ៕


ឥតិវុត្តកៈ ២៥/៣១៣​
រូបភាព៖ ហ្វេសប៊ុកផេក

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៤)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៤)

“...ចិត្តជាធម្មជាតិមួយដែលឃ្លេងឃ្លោង ប៉ប្រះននៀល ច្របុកច្របល់ប្រព្រឹត្តទៅតាមក្រសែនៃអារម្មណ៍ដែលប្រាថ្នាចង់បាន ពេញចិត្តគាប់ចិត្តក្នុងបញ្ចកាមគុណ៥ មានរូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ការស្ទាប់អង្អែល។
               
ដូចនោះ មានតែទមៈ គឺការអត់ធ្មត់ចិត្តឲ្យបាន មិនឲ្យសោមនស្សទោមនស្សទៅតាមអារម្មណ៍ ព្រមទាំងមានសតិស្មារតីគ្រប់គ្រងលើកកំពស់ចិត្តតាមអនុរូបសម័យ រាប់ថាបានផល គឺចិត្តស្ងប់រំងាប់ចាកនីវរណូបកិលេស បានមួយគ្រាខ្លះ បានរយៈពេលវែងខ្លះ តែក្នុងឱកាសខ្លះក៏គ្រប់គ្រង់បានដោយលំបាក ដែលវាកើតមានជាធម្មតាទៅហើយសម្រាប់មនុស្សបុថុជ្ជន....

អប់រំដោយ

ព្រះគ្រូធម្មចេតិយ

Saturday, November 5, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៣)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៣)

កើតទុក្ខព្រោះតួសេចក្ដីលោភៈ ទោសៈ និងមោៈ ដូចនេះចូរប្រុងប្រយ័ត្នកុំឲ្យវាគ្រប់សង្កត់ចិត្តយើងបានឲ្យសោះ។

...មនុស្សកើតទុក្ខ មនុស្សក្រក្នុងលោកនេះ មិនមែនកើតទុក្ខព្រោះខ្លាខាំ មិនមែនកើតទុក្ខព្រោះពស់ខាំ មិនមែនកើតទុក្ខព្រោះដំរីជាន់ ប៉ុន្តែកើតទុក្ខព្រោះសេចក្ដីលោភ សេចក្ដីក្រោធខឹង សេចក្ដីវង្វេងរបស់ខ្លួនឯង។ យើងនឹងកើតទុក្ខព្រោះរឿងអ្វីក៏ដោយ តួសេចក្ដីលោភ សេចក្ដីក្រោធខឹង និងសេចក្ដីវង្វេងនេះឯងជាអ្នកសម្លាប់។

សេចក្ដីលោភ សេចក្ដីក្រោធខឹង និងសេចក្ដីវង្វេង ទាំងបីនេះកាចសាហាវជារឿងអ្វីៗទាំងអស់ កាចសាហាវជាងខ្មោចព្រាយបិសាច សាហាវជាងខ្លាកំណាច កាចសាហាវជាងសត្វពស់វែក មិនមានរឿងអ្វីនឹងកាចជាងតួសេចក្ដីលោភ សេចក្ដីក្រោធ និងសេចក្ដីវង្វេង ព្រោះហេតុដូច្នេះឲ្យប្រុងប្រយ័ត្នបំផុត...”

ទីណាមានសេចក្តីស្រឡាញ់ ទីនោះមានទ្រព្យសម្បត្តិ និងភាពជោគជ័យ


ថ្ងៃមួយ ពេលស្រ្តីជាភរិយាបើកទ្វារផ្ទះភ្លាម នាងបានឃើញតាចាស់មានពុកមាត់បីនាក់ អង្គុយនៅមុខផ្ទះ។  នាងមើលពួកគាត់ទៅ ឃើញគួរឲ្យអាណិត ក៏អញ្ជើញពួកគាត់ចូលផ្ទះ ដើម្បីបានទទួលទានអាហារ។

Friday, November 4, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២២)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២២)

“...មនុស្សម្នាក់ៗមានតួនាទីច្រើនយ៉ាង ពេលយើងស្គាល់តួនាទីរបស់ខ្លួនឯងច្បាស់ និងប្រតិបត្តិឲ្យស័ក្ដិសមដល់តួនាទីនោះៗ ក៏នឹងរក្សាប្រកាន់ភ្ជាប់បាន ទាំងខ្លួនឯង ទាំងគ្រួសារ ទាំងជាតិ ទាំងសាសនា និងទាំងញាតិផងរបង់ជាមួយ អាចរក្សាឲ្យមានភាពប្រក្រតី ដែលអ្នកកាន់សីលតាមវត្ថុបំណងប្រាថ្នា និងរក្សាសុខប្រក្រតី ដែលជាអានិសង្សរបស់សីល។ ដោយសរុបទៅ  សីលនេះឯង បានជាមនុស្សធម្មតា ព្រោះធ្វើឲ្យអ្នកមានសីលបានឈ្មោះថា ជាមនុស្សប្រកបដោយធម៌។ សាកគិតលោមើលថា មនុស្សដែលគ្មានសេចក្ដីខ្លាចក្នុងអំពើបាប និងមិនខ្មាសក្នុងអំពើបាប មិនដឹងខុសត្រូវ មិនស្គាល់ខ្មៅស ល្អអាក្រក់ គុណទោស ប្រព្រឹត្តទាបថោក លេងអបាយមុខគ្រប់បែបយ៉ាង តើនឹងគួរហៅមនុស្សបានឬយ៉ាងណា?..."

រូបភាព៖ ហ្វេសប៊ុកផេក

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២១)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២១)

“...ផ្នែកខាងព្រះពុទ្ធសាសនាអប់រំឲ្យមនុស្សគ្រប់រូប ឲ្យពិចារណាជា្របច្បាស់ពីមូលដ្ឋានកម្មជារឿយៗ ដើម្បីកុំឲ្យអ្នកមានសេចក្ដីប្រមាទក្នុងជីវិត ព្យាយាមលះបង់កម្មអាក្រក់ ប្រកបតែកម្មល្អ ព្រោះមនុស្សគ្រប់រូបអាចលះបង់កម្មដែលអាក្រក់បាន ហើយទៅប្រកបតែកម្មដែលល្អបាន។ ការណ៍ដែលមិនបានប្រតិបត្តិដូចបានលើកឡើងមិនបានទេ ក៏ដោយសារតែនៅមានសេចក្ដីប្រមាទ ពុំបានពិចារណាឲ្យដឹងច្បាស់ក្នុងមូលដ្ឋាននៃកម្ម និងមិនជឿលើកម្ម មិនជឿលើផលនៃកម្ម មិនជឿភាវៈសត្វដែលមានកម្មជារបស់ខ្លួន មានតែបុគ្គលអ្នកមិនប្រមាទ និងមានសទ្ធាទេ ដែលមានជំនឿដូចបានពោល ទើបលះបង់កម្មអាក្រក់ចេញ ធ្វើកម្មល្អតាមសមគួរបាន...