គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៤២)
“...មើលគេហើយ រួចមើលខ្លួនឯងណ៎ា! ព្រះពុទ្ធជាម្ចាស់ ទ្រង់ក៏បានទតឃើញមនុស្សចាស់
មនុស្សឈឺ មនុស្សស្លាប់ ហើយព្រះអង្គទ្រង់មានចិត្តនឿយណាយធុញទ្រាន់ក្នុងរឿងនេះ។
ម្លោះហើយព្រះអង្គទ្រង់យាងចាកចេញពីនគរ មិនបានប្រាប់ឲ្យអ្នកណាមួយដឹងឡើយ
សូម្បីតែអគ្គមហេសី ស្រីពិម្ពារយសោធរា ក៏ទ្រង់មិនបានប្រាប់ក្នុងដំណើររឿងនេះ ឲ្យព្រះនាងទ្រង់ជ្រាបដែរ។
ព្រះអង្គទ្រង់បានយាងគង់លើខ្នងសេះអាជានេយ្យកណ្ធកៈជិះគេចចូលព្រៃបាត់ឈឹង។ ព្រះអង្គទ្រង់សាងព្រះផ្នួសមិនបានប្រាប់អ្នកណាផងដែរ។
ព្រះអង្គទ្រង់បំពេញសេចក្ដីព្យាយាមអស់រយៈពេលត្រឹមតែ៦ឆ្នាំ ព្រះអង្គក៏ទ្រង់រកឃើញផ្លូវនៃការត្រាស់ដឹង
“ធម្មជាតិនៃសេចក្ដីទុក្ខ” របស់សត្វលោកនេះឡើង។





























