Thursday, December 22, 2016

កុំមើលស្រាលជីវិតរស់នៅរបស់ខ្ញុំ


អ្នកប្រាកដជាគិតថា ខ្ញុំជាមនុស្សល្ងង់ និងគួរឲ្យធុញទ្រាន់ ងាយស្រួលបោកប្រាស ក៏ព្រោះតែភាពស្លូតបូត ស្មោះត្រង់ មិនចេះកុហកបោកប្រាស មិនចេះមើលងាយអ្នកដទៃ ការមិនចេះដើរខ្សែរលើអ្នកដទៃ មានការអៀនប្រៀនច្រើន មានការព្រួយបារម្ភច្រើន មិនសូវចូលចិត្តភាពហាយសូឡយឆាយ​ស៊ីវីល័យ ឬការប្រើប្រាស់សម្ភារៈនិយម និងមានការប្រកាន់នូវប្រពៃណីយ៍ ទំនៀមទម្លាប់របស់គ្រួសារ និងដូនតារបស់ខ្ញុំ ដែលមើលទៅហាក់បីដូចជា ខ្ញុំនេះមិនចេះដើរតាមសម័យកាល ឬមិនសូវរីកចំរើន តាមសម័យកាលអ៊ីចឹង។ 

ដកដង្ហើមចូលតែមិនចង់ដកដង្ហើមចេញ


 “ ...ការកើត ការស្លាប់ វាជារឿងធម្មតារបស់ជីវិតយើងស្រាប់ទៅហើយ  ចាប់តាំងពីថ្ងៃកើតមកឃើញពន្លឺថ្ងៃមកម្ល៉េះ ព្រោះការកើតរលត់ កើតរលត់ គឺជាខ្លួនពិតរបស់យើង។ មនុស្សដែលមិនធ្លាប់គិតពិចារណាលើជីវិតរបស់ខ្លួនឯង ខ្លួនចង់តាំងនៅឲ្យបានយូរបំផុត និងមិនចង់ស្លាប់ចេញពីលោកមួយនេះ។ តេជគុណ ឆា លោកអប់រំជារឿយៗថា ប្រៀបដូចជាមនុស្សដែលដកដង្ហើមចូលតែមិនចង់ដកដង្ហើមចេញ។ ដកដង្ហើមចេញ ដកដង្ហើមចូល វាត្រូវនៅជាមួយគ្នា ការកើតការស្លាប់ត្រូវនៅជាមួយគ្នា។ ហេតុអ្វីក្នុងសង្សារវដ្ដ ការកើត ចាស់ ឈឺ ស្លាប់ ត្រូវប្រព្រឹត្តទៅជារឿយៗ? ក៏ព្រោះថា ដរាបណា ដែលយើងនៅមានគ្រាប់ពូជគឺមានកិលេស វាមិនងាយចប់ឡើយ...”
អប់រំដោយ
ព្រះគ្រូ ជយសារោភិក្ខុ
ប្រភព៖ព្រះរតនត្រៃ
រូបភាព៖ ហ្វេសប៊ុកផេក


Wednesday, December 21, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៤)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៤)
“...មនុស្សដែលមានធម៌អាថ៌ ក៏សម្តែងបញ្ជាក់ថា ជាបុគ្គលអ្នកមានសីលផងដែរ។ ខណៈណាដែលគេល្មើសធ្វើខុសសិក្ខាបទប្រការណាមួយ ខណៈនោះសម្ដែងបញ្ជាក់ថា គេមិនមានធម៌ ពីព្រោះធម៌ ស្ថិតនៅត្រង់ចិត្ត សីលស្ថិតនៅត្រង់កាយ វាចា។ រួចហើយកាយវាចា នឹងមានចលនាប្រព្រឹត្តទៅផ្លូវខុស ឬត្រូវ វាត្រូវឆ្លុះបញ្ចាំងទៅដល់រឿងរបស់ចិត្ត ជាប្រធាន ជាប្រមុខ មានតួនាទីទទួលខុសត្រូវផងដែរ...”

អប់រំដោយ
ព្រះមហាបួ ញាណសម្បន្នោ
ស្រងចេញពីសៀវភៅ បញ្ញាអប់រំសមាធិ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៣)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤៣)
...ពិភពលោក ត្រូវការមនុស្សល្អ ពុំមែនដើម្បីឲ្យមកទទួលពានរង្វាន់ទេ ប៉ុន្តែដើម្បីឲ្យមកជួយស្ដារជីវិត និងសង្គមឲ្យប្រសើរឡើង។ មិនគម្បីធ្វើអំពើល្អ ដើម្បីយកអំពើល្អនោះមកលើកតម្កើងសរសើរខ្លួនឯងទេ ប៉ុន្តែគម្បីលះបង់ខ្លួនឯង ដើម្បីលើកតម្កើងសរសើរអំពើល្អ។ មនុស្សដែលល្អពិតប្រាកដ លះបង់សូម្បីតែការធ្វើពលីកម្មក៏ដោយ ដែលការណ៍ញ៉ាំងអ្នកដទៃឲ្យដឹងថា ខ្លួនបានធ្វើអំពើល្អនោះ...”

អប់រំដោយ
តេជគុណ ប្រយុទ្ធ បយុត្តោ

Tuesday, December 20, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤២)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤២)
“...មើលគេហើយ រួចមើលខ្លួនឯងណ៎ា! ព្រះពុទ្ធជាម្ចាស់ ទ្រង់ក៏បានទតឃើញមនុស្សចាស់ មនុស្សឈឺ មនុស្សស្លាប់ ហើយព្រះអង្គទ្រង់មានចិត្តនឿយណាយធុញទ្រាន់ក្នុងរឿងនេះ។ ម្លោះហើយព្រះអង្គទ្រង់យាងចាកចេញពីនគរ មិនបានប្រាប់ឲ្យអ្នកណាមួយដឹងឡើយ សូម្បីតែអគ្គមហេសី ស្រីពិម្ពារយសោធរា ក៏ទ្រង់មិនបានប្រាប់ក្នុងដំណើររឿងនេះ ឲ្យព្រះនាងទ្រង់ជ្រាបដែរ។ ព្រះអង្គទ្រង់បានយាងគង់លើខ្នងសេះអាជានេយ្យកណ្ធកៈជិះគេចចូលព្រៃបាត់ឈឹង។ ព្រះអង្គទ្រង់សាងព្រះផ្នួសមិនបានប្រាប់អ្នកណាផងដែរ។ ព្រះអង្គទ្រង់បំពេញសេចក្ដីព្យាយាមអស់រយៈពេលត្រឹមតែ៦ឆ្នាំ ព្រះអង្គក៏ទ្រង់រកឃើញផ្លូវនៃការត្រាស់ដឹង ធម្មជាតិនៃសេចក្ដីទុក្ខរបស់សត្វលោកនេះឡើង។

Wednesday, November 30, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤១)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤១)

“...ទុកណាឲ្យកើតទុក្ខបំផុត ក៏ត្រូវឆ្លងកាត់មករួចទាល់តែបានដែរ។
ពេលយើងអង្គុយសម្លឹងមើលទៅរកអតីកាល យើងនៅមានឱកាសឆ្លងវាផុតមកបាន ដែលមានសេចក្ដីទុក្ខនោះរាប់មិនអស់។ ក្នុងពេលជីវិតរបស់ខ្លួននៅមានខ្យល់ដង្ហើមចេញចូលបាន សូមត្រឹមត្រែ កុំកើតទុក្ខ មុនពេលសេចក្ដីទុក្ខនោះ មិនទាន់មកដល់” “ក្រោយពីកើតទុក្ខហើយ កុំមានសេចក្តីទុក្ខនោះទៀត ឲ្យ កើតទុក្ខត្រឹមតែពេលកើតទុក្ខ ហើយកើតទុក្ខបំផុត ក៏នឹងកើតទុក្ខត្រឹមនេះឯង!...”។

ថេរដីកាអប់រំដោយ
តេជគុណ ទិដ្ឋធម្មោ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤០)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៤០)

"ចេតិយនៃជីវិត...
....ការមិនធ្វើបាបទាំងពួង គឺជាបុណ្យសំខាន់ផ្នែកចាក់គ្រឹះ រួចហើយទើប
ដល់ព្រមដោយការបំពេញនូវកុសល គឺជាតួកណ្ដាលនៃព្រះចេតិយ ជា
ទីបំផុតចិត្តយើងស្អាត គឺជាកំពូលនៃព្រះចេតិយដែលសម្រាប់តម្កល់ទុក
នូវនិព្វានធាតុ គឺព្រះនិព្វានជាអារម្មណ៍នៃផលសមាបត្តិ នេះគឺចេតិយ
នៃជីវិត..."។


Cr. ដោយលោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស

រៀនស្គាល់គេ ស្គាល់ឯង ស្គាល់ឯង ស្គាល់គេ


រៀនស្គាល់គេ ស្គាល់ឯង ស្គាល់ឯង ស្គាល់គេ

....ប្រហែលជា៧ឆ្នាំមុន ខ្ញុំធ្លាប់បានអានរឿងព្រេងជប៉ុនមួយ ដែលនិយាយពីសត្វចចក និងសត្វទន្សាយ។ សត្វទាំងពីរនេះ ចេះវិជ្ជាពិសេស អាចប្រែក្រឡាខ្លួនបានដូចគ្នា។ សត្វចចក ប្រែក្រឡាមិនឈប់ មួយថ្ងៃមួយថ្ងៃ ក្រឡាខ្លួនជាសត្វរាប់រយប្រភេទ គឺឲ្យតែឃើញសត្វស្អាត ចម្លែក ចចក នឹងប្រែក្រឡាតាមភ្លាម។ ចចកមិនដែលរស់នៅក្នុងរូបរាងខ្លួនឯងទេ រស់នៅក្នុងទម្រង់សត្វ ដែលខ្លួនប្រែក្រឡារហូត។ ចំណែកសត្វទន្សាយ បានរូបរាងខ្លួនឯងស្អាត មិនខ្វល់គិតនឹងប្រែក្រឡាតាមសត្វណាមួយទេ ឬបើប្រែក្រឡា ក៏ធ្វើតែបន្តិច ក៏ប្រែមកជារូបរាងខ្លួនឯងវិញភ្លាម។ ថ្ងៃមួយសត្វទាំងពីរជួបគ្នា ក៏បបួលគ្នា ប្រកួតប្រែក្រឡា ដោយយកតាឥសី ធ្វើជាអ្នកកាត់ក្តី។

Tuesday, November 29, 2016

គ្មានទីណាស្ងប់ទេ បើចិត្តយើងមិនស្ងប់


គ្មានទីណាស្ងប់ទេ បើចិត្តយើងមិនស្ងប់

..ពេលមួយ ព្រះអានន្ទកើតទុក្ខមិនសុខចិត្ត មិនអាចទ្រាំអត់ធ្មត់បាន នឹងពាក្យជេរមើលងាយពីអ្នកស្រុក។ អ្នកខ្លះជេរតាំងពីសាវក រហូតដល់ព្រះពុទ្ធ ជេររហូតដល់ឪពុកព្រះ ម្តាយព្រះ..ដោយពាក្យមានជាអាទិ៍ អាគោ អាក្របី អាស្មូម... និងមួលបង្កាច់ ដោយពាក្យផ្សេងៗ។ល។ អ្នកជេរទាំងនោះ គឺជាអ្នកដែលស្រ្តីម្នាក់ឈ្មោះ នាងមាគន្ធយា ជួលឲ្យជេរ ដោយសារនាងមានគំនុំជាមួយព្រះពុទ្ធ។ ទើបគ្រប់ទីដែលព្រះពុទ្ធ និងសាវកទៅដល់ មានអ្នកឈរចាំជេររហូត។ អានន្ទទ្រាំមិនបាន ក៏ចូលទៅរកព្រះ 

ញញឹមចុងក្រោយ


ញញឹមចុងក្រោយ

ជីវិតក្នុងមនុស្សលោកវាមានពេលខ្លីណាស់ មិនមានសញ្ញាណាមួយថា នឹងចាកចេញទៅនៅពេលណា កន្លែងណា ដោយមានសភាពយ៉ាងម៉េចឡើយ។ យើងមិនអាចនឹងជ្រើសរើសទីស្ថាន ជ្រើសរើសរោគាភ័យឈឺចាប់ ឬជ្រើសរើសវិធីសាស្ត្រស្លាប់បានឡើយ។

Sunday, November 27, 2016

ចង់និយាយពីគុណនៃព្រះនិព្វាន


ចង់និយាយពីគុណនៃព្រះនិព្វាន

ព្រះនិព្វានជាគុណជាតិនាំមកនូវសេចក្តីសុខដ៏ក្រៃលែង។ យើងជាបុថុជ្ជន មិនបានពាល់ត្រូវដោយមគ្គផលនេះទេ។ ការគិតថានិព្វានសុខយ៉ាងនេះយ៉ាងនោះ នុ៎ះត្រឹមជាការស្រមៃប៉ុណ្ណោះ។ តែបើយើងចង់លើកន័យជាឧទាហរណ៍ប្រៀបធៀប ឲ្យកើតជាទីជ្រះថ្លា ដល់ជនទាំងឡាយ គឺអាចប្រៀបបានថា:

គ្មានអ្នកណាមួយដឹងពីវាសនារបស់ខ្លួននៅថ្ងៃស្អែកទេ


គ្មានអ្នកណាមួយដឹងពីវាសនារបស់ខ្លួននៅថ្ងៃស្អែកទេ

តើថ្ងៃនេះ និងថ្ងៃស្អែកយើងនឹងបានជួបអ្វីខ្លះ?  តើថ្ងៃស្អែក និងសេចក្ដីស្លាប់ណាមួយមកដល់មុនទេ?
ប្រហែលជាមានសំណួរជាច្រើន ដែលមិនអាចដឹង មិនអាចឆ្លើយបានថា តើថ្ងៃស្អែក យើងនឹងទៅជាយ៉ាងម៉េច? មិនដឹងថាយើងនឹងបានជួបសេចក្តីសុខ ឬក៏យើងត្រូវកើតទុក្ខប៉ុនណា? តែវាក៏មិនអាចកើតឡើងតាមអ្វីដែលចិត្តយើងចង់បាននោះឡើយ។

បើថ្ងៃស្អែក យើងនឹងត្រូវជួបជាមួយបញ្ហានោះ ចូរចងចាំទុកក្នុងចិត្តថា ការឈានមួយជំហានទៅមុខដើម្បីប្រឈមជាមួយនឹងបញ្ហា ចាត់ការជាមួយនឹងឧបសគ្គ វាអាចនឹងមិនគួរឲ្យខ្លាច ដូចជាអ្វីដែលយើងកំពុងគិតដោយខ្លួនឯងនោះទេ។ ថ្ងៃស្អែក មិនថាជាមានរឿងល្អ ឬរឿងអាក្រក់ នឹងកើតឡើង មិនត្រូវខ្លាច រួញរា ឬចុះចាញ់ អស់សង្ឃឹមឡើយ ប៉ុន្តែត្រូវតែមានទំនុកចិត្តលើខ្លួនឯង និងតស៊ូដោយខួរក្បាល ដៃជើងរបស់យើងជានិច្ច។ បើហត់កាយយើងអាចដើរបានចម្ងាយឆ្ងាយ តែបើហត់ចិត្តមិនអាចដើរបានឆ្ងាយ។ ពិការកាយអាចធ្វើការងារខ្លះកើត តែពិការគំនិត ពិតជាសូន្យសុងអ្វីទាំងអស់។

ការឈានជើងមួយជំហានទៅមុខ ជាការចាប់ផ្តើមនៃភាពជោគជ័យ។ ឧបសគ្គ គឺជាចំណុចខ្លាំងរបស់យើង មិនយូរទេ វានឹងកន្លងផុតទៅ នេះជាសច្ចភាព ហើយក៏គ្មានអ្វីល្អៗ ដែលនឹងកើតឡើងងាយៗ ដោយគ្មានការខិតខំប្រឹងប្រែងនោះដែរ។ មានតែយើងប៉ុណ្ណោះ ដែលអាចកែច្នៃប្រឌិតបានអ្វីៗ តាមសេចក្ដីប្រាថ្នា មានតែយើងទេ ត្រូវក្រោកឡើងដើរដោយកម្លាំងខ្លួនឯង ប្រសិនបើយើងចង់ដល់គោលដៅមួយនៅខាងមុខ។

ដរាបណានៅមានដង្ហើម វាមិនយឺតពេកទេក្នុងការចាប់ផ្តើមអ្វីដែលថ្មី។ ផ្លាស់ប្តូរការគិត និងចាប់ផ្តើមធ្វើ។ ការមើលផ្ដោតផ្ចង់ទៅរកតែបញ្ហា យើងនឹងឃើញតែបញ្ហា ប៉ុន្តែបើយើងមើលវាជាឱកាស យើងនឹងឃើញថា មានឱកាសជាច្រើនកំពុងរង់ចាំយើង។ ដើរទៅមុខដោយសេចក្តីមិនប្រមាថ និងមានការព្យាយាមជានិច្ច។ បើយើងមានព្យាយាមនៅទីណា សេចក្ដីសម្រេចនឹងនៅទីនោះ៕ 

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៩)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៩)

“...មនុស្សភាគច្រើនស្គាល់តែអ្នកដទៃ តែមិនដែលស្គាល់ខ្លួនឯង ន័យនេះគឺចង់សំដៅទៅលើមនុស្សគ្រប់រូប ដែលបានព្យាយាមមើលពីទង្វើខុសឆ្គាំឆ្គងរបស់អ្នកដទៃ ច្រើនជាងការមើលពីទង្វើរបស់ខ្លួនឯង កុំរវល់តែអង្គុយចាំមើលពីទោសកំហុសរបស់អ្នកដទៃ។ បើអ្នកនឹងព្យាយាមមើលខ្លួនឯងឲ្យបានកាន់តែច្រើននៅពេលណា ពេលនោះហើយ អ្នកនឹងអាចគិតពិចារណារឿងរបស់អ្នកដទៃបានដោយងាយ។ ពេលនោះ ជាពេលដែលអ្នកចេះប្រើក្ដីមេត្តា ចំពោះមនុស្សដែលអ្នកកំពុងសម្លឹងមើលទោសកំហុស។ មនុស្សគ្រប់រូប មិនអាចគេចវេះពីកំហុសបានទេ ប៉ុន្តែមនុស្សគ្រប់រូប ក៏អាចព្យាយាមកែទម្លាប់អាក្រក់បានដែរ...”


Cr. fackbook

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៨)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៨)

“...មនុស្ស និងសត្វទាំងឡាយវង្វេង វង្វេងខុសគិតថា មានតួមានខ្លួន ទើបបានមកត្រាច់រង្គាត់នៅក្នុងលោក ក្នុងសង្សារវដ្ដដ៏សែនកន្តារៈនេះ។ បុគ្គលអ្នកប្រតិបត្តិធម៌អាថ៌នៅក្នុងព្រះពុទ្ធសាសនាដឹងជាក់ច្បាស់ទាំងអស់ថា រូប-នាម មិនទៀងទាត់ពិតយ៉ាងនេះ។ រូប-នាម ជាបណ្ដុំនៃទុក្ខ ជាគំនរនៃទុក្ខយ៉ាងនេះ។ រូប-នាម ពុំមែនជាតួខ្លួនរបស់យើងយ៉ាងនេះឯង។

កាលបើទាំងអស់នេះ មិនមែនជាតួខ្លួនរបស់យើង ចុះហេតុអ្វីចិត្តទើបមកយកមុខយកមាត់មកប្រកាន់តួខ្លួន មកប្រកាន់យើង ប្រកាន់របស់យើង ប្រកាន់ហើយបានអ្វីចេះ? ក៏គ្មានបានអ្វីដែរ បានតែកិលេស ទោសៈ មោហៈពេញទាំងអស់។ កាលបើមានកិលេសដូច្នេះកើតមានឡើងហើយ ក៏មកប្រកាន់មាំ មកក្រវល់ក្រវាយយ៉ាងដូច្នេះឯង...

ថេរដីការអប់រំដោយ
តេជ. ពុទ្ធាចារោ

Saturday, November 26, 2016

បង្កើតកម្មវិធីចិត្ត ជ្រើសរើសភពមុនដល់ពេលស្លាប់ តើបានធ្វើហើយឬនៅ?


បង្កើតកម្មវិធីចិត្ត ជ្រើសរើសភពមុនដល់ពេលស្លាប់ តើបានធ្វើហើយឬនៅ?

ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា នៅខណៈពេលហៀបនឹងផុតដង្ហើម ចិត្តរបស់បុគ្គលនោះនឹងតោងកាន់ក្នុងអារម្មណ៍ណាមួយក្នុងអារម្មណ៍ទាំង ៣ប្រការ ដូចខាងក្រោមនេះ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៧)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៧)

“...បាននៅរស់ហើយ កុំភ្លេចខ្លួន
មនុស្សយើងប្លែកណាស់ ដើម្បីរក្សាជីវិត ព្រមលះបង់ទ្រព្យ
សម្បត្តិប៉ុនណាៗក៏ដោយ ឲ្យតែបាននៅរស់ ប៉ុន្តែឥឡូវបាន
នៅរស់ហើយ បែរទៅជាកើតទុក្ខ ព្រោះត្រូវការទ្រព្យសម្បត្តិ
ដោយប្រការផ្សេងៗទៅវិញ នេះហៅថាភ្លេចខ្លួន បាននៅ
រស់ហើយ ទៅជាខ្ជះខ្ជាយជីវិតឲ្យអស់ទៅឥតប្រយោជន៍...។

Cr. ដោយលោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស



Friday, November 25, 2016

រឿងនិទាន ឥដ្ឋពូកែខ្លាច


រឿងនិទាន ឥដ្ឋពូកែខ្លាច

មានជាងធ្វើឥដ្ឋម្នាក់កំពុងបោះដុំឥដ្ឋដាក់ចូលក្នុងឡដុត
ឥដ្ឋមួយដុំចាប់ផ្ដើមញ័រជើងដៃដោយភាពភ័យខ្លាច
ពេលវាគិតថា វាកំពុងនឹងត្រូវអណ្ដាតភ្លើងដែលឆេះដុតដល់ក្រហម។
វាព្យាយាមរត់គេចឲ្យផុតពីដៃរបស់ជាងធ្វើឥដ្ឋ។ ទីបំផុតវា
ក៏ចូលទៅលាក់ខ្លួននៅក្នុងគំនរចំបើងមួយ និងអាច
លប់លាក់គេចពីការត្រូវគេដុតបានសម្រេច។

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៦)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៦)

“...ការណ៍ដែលយើងមកជួបប្រសព្វនូវទុក្ខ
នោះសម្ដែងបញ្ជាក់ថា យើងមកត្រូវផ្លូវហើយ
ព្រោះអាស្រ័យ ទុក្ខហ្នឹងឯង
ទើបធ្វើឲ្យយើងកើតមាន បញ្ញា” បាន...។

លោកឪ ព្រហ្មបញ្ញោ


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៥)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៥)

“...ពេលបុគ្គលណាមួយ មកចម្រើនភាវនា ច្រាសក្រសែចិត្តមកខាងក្នុង មកកំណត់ដឹងកាយ ដឹងចិត្តនេះ ក៏រមែងដឹងទុក្ខ ព្រោះរូបកាយនេះ វាប្រែប្រួលទៅជារឿយៗ មិននឹងននៅមួយកន្លែង ហើយចិត្តក៏អាស្រ័យនៅក្នុងរាងកាយមួយនេះ។ ពេលរាងកាយមួយនេះវាប្រែប្រួលទៅ វាប៉ះពាល់ទៅដល់ចិត្ត ចិត្តក៏មានអារម្មណ៍ផ្លាស់ប្តូរប្រែប្រួល មិនប្រក្រតី ក្រវល់ក្រវាយទៅតាមដែរ។

ប្រសិនបើចិត្តរបស់លោកបុគ្គលអ្នកដឹងទាំងឡាយ ហើយលោកមិនញាប់ញ័រ ព្រោះលោកដឹងថាកាយនេះមិនមែនជាតួខ្លួនរបស់លោក។ ពេលវាប្រែប្រួលទៅ ក៏ជារឿងរបស់វា យើងនឹងទៅបង្គាប់បញ្ជាវាមិនបាន។ តួនាទីរបស់ចិត្តក៏មានតែការកំណត់ដឹង ទៅតាមសច្ចភាពនៅប៉ុនណោះឯង។ យើងនឹងទៅបង្គាប់បញ្ជាឲ្យវាយ៉ាងនេះយ៉ាងនោះមិនបានឡើយ...។

ថេដីការអប់រំដោយ
វរលាភោ


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៤)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៤)

...ស្រវឹងនឹងរបស់ដែលខ្លួនឯងមាន វង្វេងនឹងរបស់ដែលខ្លួនឯងបាន គឺធ្វើគុកដាក់ខ្លួនឯង។ មានក៏មានចុះតែកុំឲ្យស្រវឹងកុំវង្វេងរបស់នោះខ្លាំងពេក ព្រោះរបស់អស់ទាំងនោះ ចុងក្រោយគង់តែបែកធ្លាយទៅវិញជាធម្មតា...។
Cr. fackbook

Thursday, November 24, 2016

រឿងនិទាន ចង្កៀងពិសេស អប់រំចិត្ត


រឿងនិទាន ចង្កៀងពិសេស អប់រំចិត្ត

កាលពីព្រេងនាយ មានបុរសកម្លោះម្នាក់  ជីកកកាយដីប្រទះឃើញចង្កៀងចាស់បុរាណមួយ។ ក្នុងខណៈដែលគេកំពុងធ្វើចំការ ស្រាប់តែគេយកដៃជួតចង្កៀង ក៏ប្រាកដថា មានផ្សែងហុយចេញមកពីចង្កៀង ហើយក្លាយជារូបយក្ខធំមួយ។ យក្ខពេលនោះនិយាយជាមួយបុរសកម្លោះថា

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៣)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣៣)

គួរចម្រើនមរណស្សតិឲ្យបានរឿយៗ
បើយើងមានមរណស្សតិរឿយៗ យើងនឹងរកសេចក្ដីសុខបាន
ងាយៗ ព្រោះយើងបានឃើញតម្លៃនៃពេលវេលាដែលនៅសល់
គ្រាន់តែភ្ញាក់ឡើងបានឃើញថ្ងៃថ្មីប៉ុណ្ណឹង យើងក៏មានសេចក្ដី
សុខទៅហើយ ដែលមិនបានស្លាប់ពីយប់មិញ នៅមានថ្ងៃនេះ
សម្រាប់យើងធ្វើអ្វីដែលយើងចង់ធ្វើ ដែលជាអំពើមានប្រយោជន៍
និងនៅបានឃើញមុខមនុស្សគ្រប់គ្នាប្រកបដោយមេត្តាចិត្ត មិនមាន
ស្អប់អ្នកណាៗឡើយ ព្រោះយើងមានសេចក្ដីសុខដោយការបាន
ត្រឹមតែជីវិតមិនទាន់ស្លាប់ប៉ុណ្ណេះគ្រប់គ្រាន់ហើយ អរគុណបុណ្យ
ដែលបានឲ្យនៅមានជីវិត អរគុណជីវិតដែលបានឲ្យនៅរស់ធ្វើ
បុណ្យបន្តទៀត។ ជាមួយគ្នានេះដែរយើងឃើញមនុស្សទាំងឡាយ
ដ៏ច្រើន ត្រឡប់ទៅជារកសុខបានដោយលំបាកក្រៃលែង ចេះតែ
ត្រូវការនេះ ត្រូវការនោះបាននៅរស់ហើយមិនគ្រប់គ្រាន់ ដោយ
សារមិនមាននូវមរណស្សតិហ្នឹងឯង៕


Cr. លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣២)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣២)

កុំប្រមាទក្នុងជីវិតគួរសាងបុណ្យទុករឿយៗ
ចូរដាស់តឿនខ្លួនទុកជានិច្ចថា បើប្រាថ្នាសេចក្ដីសុខ
សេចក្ដីចម្រើន ភោគសម្បត្តិ ចូរឧស្សាហ៍សាងបុណ្យ
សាងកុសលទុកឲ្យបានរឿយៗ ច្រើនខ្លះ
តិចខ្លះតាមកម្លាំងសទ្ធា។

ភ័យអនាគត៥ប្រការរបស់ព្រះពុទ្ធសាសនា ដែលព្រះពុទ្ធអង្គទ្រង់ដាស់តឿន


ភ័យអនាគត៥ប្រការរបស់ព្រះពុទ្ធសាសនា ដែលព្រះពុទ្ធអង្គទ្រង់ដាស់តឿន

ព្រះពុទ្ធអង្គទ្រង់ដាស់តឿនកើនរំលឹកទុកថា ក្នុងអនាគតព្រះពុទ្ធសាសនានឹងមានភ័យអនាគត៥ប្រការ។ ក្នុងព្រះត្រៃបិដក ភាគទី២២ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់សម្ដែងអំពី ភ័យអនាគតដែលនឹងធ្វើឲ្យព្រះធម៌វិន័យ(ពុទ្ធសាសនាកើតមានឈ្មោះថ្មីៗ កើតក្រោយព្រះពុទ្ធកាលច្រើនរយឆ្នាំ តែដើមឡើយព្រះពុទ្ធមានឈ្មោះថា ធម៌វិន័យខ្លះ ព្រហ្មចរិយខ្លះ) សាបសូន្យ អន្តរធានទៅ តើភ័យអនាគតនោះមានអ្វីខ្លះ? សរុបសេចក្ដីទុកមកឲ្យគិតពិចារណាដូចនេះខាងក្រោម៖

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣០)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៣០)

“...ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬបណ្ដាញសង្គមអនឡាញ មានទាំងកំណប់ទ្រព្យមហាសាល និងមានទាំងគំនរសំរាមនិន្ន័យកាក់សំណល់ព័ត៌មានក៏បានមកដំណាលគ្នាដែរ។

នេះប្រព័ន្ធទំនាក់ទំនងសង្គមអនឡាញ នឹងមានអ្វីកើតឡើង វាអាស្រ័យលើថា តើយើងដាក់ឥរិយាបថក្នុងការប្រើប្រាស់ទំនាក់ទំនង់សង្គមសម័យថ្មីនេះ ក្នុងឥរិយាបថដូចម្ដេច?

បើសិនប្រើប្រាស់ដោយឥរិយាបថរបស់មនុស្សដែលធ្លាក់ចូលជានុយ ដែលមានជំនឿស៊ុបគ្រប់យ៉ាង យើងក៏ធ្លាក់ចូលជាទាសកររបស់សំរាមទិន្ន័យកាក់សំណល់ព័ត៌មាននោះ។ តែបើប្រើប្រាស់ដោយមានវិចារណញ្ញាណ ដោយមានពុទ្ធិដឹងទាន់វា យើងនឹងអាចស្រាវជ្រាវរកឃើញ រ៉ែពេជ្រត្បូងនៃសតិបញ្ញា ដែលមានកប់នៅក្នុងនោះយ៉ាងច្រើនផងដែរ...៕


វ.វជិរមេធី

Wednesday, November 23, 2016

ក្រិត្យក្រម ១៥ ប្រការ នៃការអភិវឌ្ឍចិត្តក្នុងជីវិតប្រចាំថ្ងៃ


ក្រិត្យក្រម ១៥ ប្រការ នៃការអភិវឌ្ឍចិត្តក្នុងជីវិតប្រចាំថ្ងៃ

១) ព្រមទទួលយកក្នុងភាពអាក្រក់របស់ខ្លួនដោយផ្លូវកណ្ដាល
 ព្រោះយើងមិនអាចកែខៃចិត្តឲ្យល្អឡើងបានឡើយ ប្រសិនណាបើយើងមើលមិនឃើញវត្ថុដែលជាតួបញ្ហា កិលេសមួយណាដែលកើតមានច្រើន។ ចូរនាំគ្នាអូសទាញវាចេញមកឲ្យឃើញច្បាស់  ហើយបន្ទាប់ពីនោះមក ចាំប្រុងប្រយ័ត្នមិនឲ្យវាចេញមកបង្កហេតុ រហូតដល់ធ្វើឲ្យយើង និងអ្នកដទៃក្ដៅក្រហាយ។

រឿងដែលអ្នកម៉ែមិនធ្លាប់ប្រាប់អ្នក (WHAT MOM NEVER TOLD YOU)


រឿងដែលអ្នកម៉ែមិនធ្លាប់ប្រាប់អ្នក (WHAT MOM NEVER TOLD YOU)

ម៉ែបង្កើតជីវិតយើងមកនេះ សេចក្ដីស្រឡាញ់ដែលចេញពីខ្លួនយើងចំពោះអ្នកម៉ែនោះ ជារឿងមួយតូចណាស់ បើធៀបជាមួយនឹងជីវិតអ្នកម៉ែដែលបានបង្កើតយើងមកនោះ។

១. អ្នកធ្វើឲ្យអ្នកម៉ែយំ ពេលដែលមានរូបអ្នក

២. អ្នកម៉ែពរផ្ទៃរូបអ្នកច្រើនជាង៩ខែ

៣. របស់ល្អៗ ឆ្ងាញ់ៗ ដុំឬចំណិតចុងក្រោយ អ្នកម៉ែបែងចែករំលែកឲ្យ

៤. ពេលអ្នកនៅតូច អ្នកលេង ទាញបោចសក់លោក លោកឈឺ

. ពេលអ្នកឈឺ អ្នកម៉ែខ្វល់ខ្វាយអំពល់ចិត្ត

៦. ពេលអ្នកខឹងលោក ឬងង៉ក់រំអុកដាក់លោក លោកដឹងខ្លួនថា វាមិនបានសម្បូរគ្រប់យ៉ាងទេ

៧. បេះដួងភាន់ម៉ែស្ទើរប្រេះបែក ពេលអ្នកឈឺ

៨. អ្នកជាមនុស្សទីមួយជានិច្ចសម្រាប់អ្នកម៉ែ។


ប្រភព៖https://www.facebook.com/brightside/videos/vb.727974550664624/883534588441952/?type=2&theater

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៩)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(២៩)

“...ចិត្តហ្នឹងឯង ចិត្តណ៎ាជាព្រះធម៌ ធ្វើល្អក៏ចិត្តរបស់យើងនេះឯង ប្រសិនបើធ្វើអាក្រក់ក៏ចិត្តរបស់យើងនេះឯង។ ក្នុងចិត្តរបស់យើងនេះ ខណៈវាកើតបាប វាក៏ទៅសម្លាប់មនុស្សបាន ខណៈវាកើតបុណ្យ យកសីល យកធម៌មកអប់រំទូន្មានចិត្តបាន។ ព្រះធម៌គឺចិត្ត មិនមានតាមក្រដាសនេះក្រដាសនោះ បើសរសេរលើវាទៅក្រែងលោខ្លាចភ្លេចអស់ ឲ្យសេរសេរលើកាយ និងចិត្តរបស់យើងនេះឯង...។

ថេរដីការអប់រំដោយ
លោកឪ អចលធម្មោ

រឿងនិទាន សត្វឆ្កែអង្គែស៊ីអប់រំចិត្ត


រឿងនិទាន សត្វឆ្កែអង្គែស៊ីអប់រំចិត្ត

មានសត្វឆ្កែអង្គែស៊ីមួយក្បាលអាស្រ័យរស់នៅក្នុងវត្ត។ វាចូលចិត្តដើរដេកតាមកន្លែងផ្សេងៗ ប៉ុន្តែពេលវារមាស់អង្គែស៊ីកើតឡើង វាក៏អេះហើយគិតថា បន្ទប់ថ្វាយបង្គំព្រះនេះអត់ល្អសោះ គគ្រិចស្មោគគ្រោកហើយរមាស់ស្កៀប វាក៏ប្តូផ្លាស់ទៅដេកក្រោមធម្មាសនៈ។ ពេលវារមាស់ វាក៏អេះហើយក៏គិតថា ត្រង់នេះមិនស្អាតហើយរមាស់ទៀត។

Monday, November 21, 2016

គន្លឹះរម្ងាប់អារម្មណ៍ក្រេវក្រោធ ដ៏មានប្រសិទ្ធិភាព


គន្លឹះរម្ងាប់អារម្មណ៍ក្រេវក្រោធ ដ៏មានប្រសិទ្ធភាព

ប្រសិនបើអ្នកដឹងខ្លួនថា គឺជាមនុស្សដែលមានអារម្មណ៍ឆេវឆាវ ឆាប់ខឹងមួម៉ៅ ពិបាកគ្រប់គ្រងអារម្មណ៍ សាកលោមើលអានគន្លឹះ រម្ងាប់អារម្មណ៍ក្រេវក្រោធ ពីអត្ថបទខ្លីក្នុងគេហទំព័រ គោលគំនិតល្អដើម្បីជីវិត អ្នកអាចនឹងមានអារម្មណ៍ស្រស់ថ្លា ឬត្រជាក់ចិត្ត  អារម្មណ៍ក្ដៅឆាប់ឆេវឆាវរបស់អ្នក នឹងជ្រុះចេញ ក្នុងពេលណាមួយជាក់ជាមិនខានឡើយ។ ចំណេះវិជ្ជា ត្រូវប្រទាក់ត្រសងជាមួយនឹងលក្ខណៈនិស្ស័យ។