លាភរបស់ជីវិត៨ប្រការ
គ្រាន់តែអ្នកបានអានកាត់ពាក្យថា
លាភ មួយមាត់នេះ អ្នកនឹងនឹកឃើញដល់ដំណើរការនៃជីវិតរបស់ខ្លួនបាត់ទៅហើយថា តើខ្លួនធ្លាប់បានទទួលលាភសំណាងអ្វីខ្លះ ក្នុងមួយឆាកជីវិតរបស់ខ្លួន? ហើយក៏ប្រហែលជាចាប់ផ្តើមសង្កេតត្រួតពិនិត្យមើលលើជីវិតខ្លួនឯង
តើបានកំពុងទទួលអ្វីខ្លះ? ចាប់ពីកើតមកទល់ពេលនេះ។ អ្នកខ្លះក៏មិនធ្លាប់បានគិតឃើញថា
ខ្លួនឯងធ្លាប់ទទួលបានលាភសំណាងអ្វីខ្លះមកទេ ហើយក៏មានអ្នកខ្លះទៀត ក៏បានទទួលហើយ ក៏នៅតែមិនគ្រប់គ្រាន់សម្រាប់យកមកប្រើ
ក្នុងជីវិតរបស់ខ្លួនឯងក៏សឹងមាន។






























