Thursday, October 13, 2016

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៣)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១៣)

“...សញ្ញា សង្ខារ វិញ្ញាណ ការចាំន័យ ដឹងបាន ការគិត ការតាក់តែង ក៏ជាអាការៈនីមួយៗដែលកើតឡើងពីចិត្ត កើតឡើងហើយរលត់ទៅវិញ ដូចគ្នានឹងរឿងទាំងឡាយទាំងពួង មិនថាអាក្រក់ក្ដី ល្អក្ដី រមែងរលត់ទៅ។ សតិបញ្ញាពិចារណាវាស់ស្ទង់ជ្រាបដឹងគ្រប់ពេលវេលា រមែងរលាស់ចេញពីចិត្តនេះបាន មិនតោងប្រកាន់មាំ មិនមានវត្ថុអ្វីនៅសេសសល់ នេះលោកហៅថាវិបស្សនាកម្មដ្ឋានយ៉ាងនេះឯង...”

ថេរដីកាអប់រំ
ព្រះញាណសម្បន្នោ

Tuesday, October 11, 2016

សម្រង់ទ្រឹស្តីរបស់ខុងជឺអ្នកប្រាជ្ញចិនសម័យបុរាណ៤៤ប្រការ


កាលពីពេលមុន យើងបានលើកយកសុភាសិតចិន១៥ប្រការ ល្អចំពោះចិត្តពីអ្នកប្រាជ្ញចិន ក្នុងសម័យបុរាណ ដូចជា ឡាវស៊ឺ(ឡៅជឺ) ខុងបេង ស៊ុនវូ និងកូវឡេង រួចហើយ តែសម្រាប់ថ្ងៃនេះ យើងនឹងជ្រើសរើសដកស្រង់ទ្រឹស្តីរបស់ខុងជឺសុទ្ធមួយចំនួនមកចុះផ្សាយ។ ទ្រឹស្តីទាំងនេះប្រិយមិត្តខ្លះប្រហែលជាធ្លាប់បានអាន បានជួបមួយចំនួន តែក៏មានប្រិយមិត្តខ្លះ បានអានខ្លះនិងមិនបានអានជួបខ្លះ ​តែមិនបានចាំ ហើយមានប្រិយមិត្តមួយចំនួនទៀត ប្រហែលជាធ្លាប់ប្រើទ្រឹស្ដីទាំងនេះសម្រាប់ការអប់រំជីវិតរបស់ខ្លួនផងក៏មិនដឹង។  

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១២)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១២)

“... អំពើអាក្រក់ក្ដី អំពើល្អក្ដី ជារឿងមួយដែលមនុស្សយើងគ្រប់គ្នាអាចធ្វើបានគ្រប់ពេលវេលា តែឲ្យព្រមធ្វើដំណាលគ្នាមិនបានទេ ត្រូវតែធ្វើមួយណាទុកមួយណាហើយ ទើបជាការសម្រេចចិត្តជ្រើសរើសថា តើគួរនឹងធ្វើយ៉ាងម៉េច នឹងធ្វើអាក្រក់ ឬធ្វើល្អ? កុំបីមានចិត្តអល់ឯករារែកស្ទាក់ស្ទើរ  ព្រោះតែនឹងធ្វើទៅចាញ់ចំពោះអំណាចនៃអំពើអាក្រក់  សុខចិត្តឲ្យអំពើអាក្រក់ដណ្ដើមយកពេលវេលា ដែលគួរនឹងធ្វើអំពើល្អទៅអស់...” ។[edit]

ព្រះញាណសំវរ
រូបភាពហ្វេសប៊ុកផេក



លាភរបស់ជីវិត៨ប្រការ


លាភរបស់ជីវិត៨ប្រការ

គ្រាន់តែអ្នកបានអានកាត់ពាក្យថា លាភ មួយមាត់នេះ អ្នកនឹងនឹកឃើញដល់ដំណើរការនៃជីវិតរបស់ខ្លួនបាត់ទៅហើយថា តើខ្លួនធ្លាប់បានទទួលលាភសំណាងអ្វីខ្លះ ក្នុងមួយឆាកជីវិតរបស់ខ្លួន? ហើយក៏ប្រហែលជាចាប់ផ្តើមសង្កេតត្រួតពិនិត្យមើលលើជីវិតខ្លួនឯង តើបានកំពុងទទួលអ្វីខ្លះ? ចាប់ពីកើតមកទល់ពេលនេះ។ អ្នកខ្លះក៏មិនធ្លាប់បានគិតឃើញថា ខ្លួនឯងធ្លាប់ទទួលបានលាភសំណាងអ្វីខ្លះមកទេ ហើយក៏មានអ្នកខ្លះទៀត ក៏បានទទួលហើយ ក៏នៅតែមិនគ្រប់គ្រាន់សម្រាប់យកមកប្រើ ក្នុងជីវិតរបស់ខ្លួនឯងក៏សឹងមាន។ 

រៀនហ្វឹកហាត់ចិត្តគំនិត


រៀនហ្វឹកហាត់ចិត្តគំនិត

 “... ការណ៍ដែលយើងតាមសង្កេតតាមដានចិត្តរបស់ខ្លួនឯងនេះ វាជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍មែនទែន។ ចិត្តរបស់យើងដែលនៅមិនទាន់បានហ្វឹកហាត់អប់រំទេ វាគិតតែរត់ប្រសេចប្រសាចទៅតាមទម្លាប់និស្ស័យរបស់វា ដែលមិនទាន់មានការហ្វឹកហាត់លុតដំអប់រំ ម្លោះហើយវាក៏កញ្ជ្រោលឡើងទៅតាមសាច់រឿងផ្សេងៗ តាមការចំណង់ចំណូលរបស់វា ព្រោះដោយសារតែវាមិនទាន់ធ្លាប់ត្រូវបានបង្វឹកនោះឯង ដូចនេះ ចូរបង្វឹកលុតដំអប់រំចិត្តរបស់ខ្លួនយើងឲ្យបាន។

Monday, October 10, 2016

រស់ក្នុងសេ្នហាដោយមានសតិ


រស់ក្នុងសេ្នហាដោយមានសតិ
យើងម្នាក់ៗកើតមកហើយ មានវឌ្ឍនាការធំធាត់មានសាច់ឈាម
ពេញរូបពេញរាង ចេញមកក្រេបជញ្ជក់យកចំណេះដឹងផ្លូវលោក
មានការងារធ្វើ មានប្រាក់ខែ មានលុយកាក់ចាយវាយ
មានគ្រួសារ មានកូនមានចៅជាហូរហែ។ 

កម្មមានពិត ផលរបស់កម្មមានពិត


កម្មមានពិត ផលរបស់កម្មមានពិត

បញ្ញាកើតចេញពីចិត្តស្ងប់


បញ្ញាកើតចេញពីចិត្តស្ងប់

 “...បញ្ញានោះ ត្រូវកើតចេញពីសមាធិ ពុំមែនថាបញ្ញាដែលនឹងស្មានយក នឹកស្មានដាក់កំណត់ទៅតាមអាការៈផ្សេងៗ ដូច្នេះ បញ្ញានោះពុំមែនជាបញ្ញាទេ។ បញ្ញាក្នុងទីនេះ មានន័យដល់ បញ្ញាដែលកើតចេញពីចិត្តស្ងប់ តម្កល់ចិត្តមាំល្អហើយខាងក្នុង។

កាលណាចិត្តតម្កល់មាំល្អហើយខាងក្នុង វាក៏លែងសៅហ្មង។ ពេលវាផូរផង់ថ្លាល្អហើយ យើងនឹងគិតឃើញដល់រឿងអ្វីៗ វាក៏ឃើញ ក៏ដឹងរឿងរ៉ាវនោះៗដោយប្រត្យក្សបាន ដូចយ៉ាងភ្លើងត្រង់បណ្តូលអំពូលវានៅល្អ ក្បាលអំផូងវាក៏នៅល្អ យ៉ាងនេះឯង វាមិនខូចអ្វីឡើយ...”

ថេរដីកាអប់រំ
លោកឪ វរលាភោ
រូបភាព www.Plus.google.com

Friday, October 7, 2016

អរិយសច្ចៈ៤


អរិយសច្ចៈ៤

អរិយសច្ច ឬចតុរារិយសច្ច ឬក៏អរិយសច្ចៈ៤ ជាមូលដ្ឋានគ្រឹះពាក្យអប់រំបង្រៀនរបស់ព្រះពុទ្ធសមណគោតមបរមគ្រូជាម្ចាស់ ប្រែថា សេចក្ដីពិតដ៏ប្រសើរ ការពិតរបស់អរិយៈ ឬការពិតដែលធ្វើឲ្យបុគ្គលអ្នកចូលដល់ ក្លាយជាអរិយៈមាន៤ប្រការគឺ ៖

Thursday, October 6, 2016

៨ វិធីចាត់ការភាពឯកាតាមរបៀបអ្នកជំនាញ


៨ វិធីចាត់ការភាពឯកាតាមរបៀបអ្នកជំនាញ

កាលណាភាពឯកានៅជិតក្បែរយើង ហាក់ដូចជាមានស្រមោលអន្ទោលតាមប្រាណ។ តើយើងនឹងមានវិធីទប់ទល់ជាមួយភាពឯកាបានយ៉ាងដូចម្ដេច? មានអ្នកខ្លះពេញចិត្តគាប់ចិត្តនឹង ធ្វើជាមិត្តជាមួយភាពឯកា មានភាពឯកាធ្វើជាមិត្ត ព្រោះជឿជាក់ចិត្តបានក្នុងកម្រិត និងប្រភេទភាពឯការបស់ខ្លួនដែលគ្រប់គ្រងបាន។ ប៉ុន្តែមានអ្នកខ្លះក៏ជ្រើសរើសនឹងចាត់ការភាពឯកាឲ្យរលាយបាត់អស់ម្ដងម្កាល ឬបើអាចទៅរួច... ក៏អាចចាត់ការភាពឯកាប្រភេទនេះមិនឲ្យត្រឡប់មកម្ដងទៀតបាន តែមួយរបៀបៗមានវិធីយ៉ាងណា អាចតាមដានអានទាំងអស់គ្នាបាន ដូចខាងក្រោម៖

៧ វិធីចាត់ការជាមួយភាពឯការបៀបមួយម្ដងមួយគ្រា

មារប្រែថា អ្នកសម្លាប់ អ្នកបំផ្លិចបំផ្លាញ


មារប្រែថា អ្នកសម្លាប់ អ្នកបំផ្លិចបំផ្លាញ

...មារប្រែថា អ្នកសម្លាប់ អ្នកបំផ្លិចបំផ្លាញ
មារខាងក្រៅគឺ បុគ្គលអ្នកមានបំណងបំផ្លិចបំផ្លាញខាងក្រៅ
មារខាងក្នុងគឺ កិលេសនៅក្នុងចិត្តរបស់ខ្លួនយើង
ដែលផ្ដើមឡើងពី សេចក្ដីស្រឡាញ់ ការស្អប់ និងការវង្វេង
ដែលមកបាំងបិទចិត្តយើងមិនឲ្យកើតមានបញ្ញាក្នុងហេតុផល
កាលណាឈ្នះមារក្នុងចិត្តរបស់ខ្លួនយើងបានហើយ
មារខាងក្រៅក៏ធ្វើអ្វីយើងមិនបានដែរ...

ព្រះញាណសង្វរៈ
រូបភាព៖ ហ្វេសប៊ុកផេក

ចូរជាបុគ្គលអ្នកមិនប្រមាទ


ចូរជាបុគ្គលអ្នកមិនប្រមាទ

ម្នាលភិក្ខុទាំងឡាយ ពួកអ្នកទាំងឡាយ ចូរជាបុគ្គលអ្នកមិនប្រមាទ មានសតិ មានសីល ដ៏ប្រសើរចុះ ចូរជាបុគ្គលអ្នកមានតម្រិះតាំងមាំល្អហើយ តាមរក្សាចិត្តរបស់ខ្លួន។

បុគ្គលណា នឹងជាអ្នកមិនប្រមាទនៅក្នុងព្រះធម៌ព្រះវិន័យនេះ បុគ្គលនោះនឹងលះបង់ជាតិសង្សារវដ្ដ និងធ្វើនូវទីបំផុតនៃទុក្ខបាន ដូចនេះ៕[edit]


ធម្មៈព្រះរតនត្រ័យ

កុំទុកចិត្តសត្រូវដែលខ្សោយកម្លាំង ថាមិនគិតធ្វើបាប ព្រោះមិនមានមិត្តណាស្មោះត្រង់ក្នុងហ្វូងសត្រូវទេ


កុំទុកចិត្តសត្រូវដែលខ្សោយកម្លាំង ថាមិនគិតធ្វើបាប ព្រោះមិនមានមិត្តណាស្មោះត្រង់ក្នុងហ្វូងសត្រូវទេ នឹងលូកដៃចូលទៅបែបអ្នកមានប្រៀប ឬនឹងលើកដៃទៅដើម្បីសូមអង្វរបែបអស់ឫទ្ធិ។

“អំណាចទឹកប្រាក់ សូម្បីតែក្រដាសមានសន្លឹកស្ដើងៗ ប៉ុន្តែអាចសម្លាប់និងបំផ្លាញបានអ្វីៗគ្រប់យ៉ាង"


ពេលមានអ្នកមកប្រាប់ថា កុំយករឿងមួយមកទាក់ទាមនឹងរឿមួយ ពាក្យសម្ដីបែបនេះគឺមនុស្សដែលកំពុងចាញ់ប្រៀប កំពុងឈ្លោះប្រកែកទាស់រកច្រកចេញ ឬមិនខ្លួនល្ងង់ឆោតដែលមិនចេះប្រើឱកាសក្នុងការទាមទារ។

Wednesday, October 5, 2016

រឿងដែលគ្មានមានពីណាគេធ្លាប់ប្រាប់ ការធ្វើដំណើររបស់អ្នកដែលធ្វើជាម្តាយគេ



-      គ្មានមានពីណាគេធ្លាប់ប្រាប់យើងថា  ពេលមានកូន រូបរាងកាយយើងនឹងមានការបម្រែបម្រួលដល់ថ្នាក់នេះទេ។
-      គ្មានមានពីណាគេធ្លាប់ប្រាប់យើងថា ការបំបៅដោះកូន វានឹងឈឺចាប់ ហើយប្រើសេចក្ដីព្យាយាមយ៉ាងពេញទំហឹងនោះទេ។
-      គ្មានមានពីណាគេធ្លាប់ប្រាប់យើងថា ពេលបានធ្វើជាម៉ែគេហើយ យើងនឹងមានអារម្មណ៍ខកចិត្តជាមួយខ្លួនឯងទាំងស្រុងនោះទេ។
-      គ្មានមានពីណាគេធ្លាប់ប្រាប់យើងថា ថ្ងៃដំបូងដែលកូនខ្លួនទៅសាលារៀន យើងហ្នឹងឯងមានអារម្មណ៍ លោះព្រលឹងនៅចុងសក់នោះក៏ទេដែរ។
-      គ្មានមានពីណាគេធ្លាប់ប្រាប់យើងថា ថែទាំបីបាច់រក្សាចិញ្ចឹមកូន ដោយមិនស្រ្តេសអារម្មណ៍នោះទេ ជារឿងដែលពិបាកណាស់។
-      គ្មានមានពីណាគេធ្លាប់ប្រាប់យើងថា ត្រូវត្រៀមចិត្តបែបណា ក្នុងពេលដែលកូនធំឡើង ហើយឃ្លាតចេញឆ្ងាយទៅពីខ្លួនយើងនោះទេ។
-      គ្មានមានពីណាគេធ្លាប់ប្រាប់យើងថា យើងនឹងរឹងប៉ឹង ហើយធ្វើបានគ្រប់យ៉ាង ក្នុងពេលដែលយើងមានកូននោះទេ។
 #រឿងដែលគ្មានមានពីណាគេធ្លាប់ប្រាប់ #ការធ្វើដំណើររបស់អ្នកដែលធ្វើជាម្តាយគេ 

រូបភាព៖ Plus.google.com


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១)

“...ជីវិតក្នុងជាតិនេះ ជាកំណើតមួយដែលមានប្រមាណតិច កាលបើយកទៅប្រៀបជាមួយជីវិតក្នុងអតីតជាតិ ដែលរាប់ចំនូនជាតិមិនអស់នោះ។ ដូចនេះ កម្មគឺជាទង្វើដែលបានកំពុងធ្វើក្នុងជីវិតនេះនៃជាតិមួយនេះ ទើបមានប្រមាណតិច បើយកទៅប្រៀបគ្នាជាមួយកម្ម ឬទង្វើដែលបានធ្វើទុករួចមកហើយ ក្នុងអតីតជាមិនដឹងជាប៉ុន្មានជាតិកំណើតមកហើយទេ។

មិត្តភក្ដិ១០ប្រភេទរាប់អានហើយ នាំឲ្យមានបានឡើង


មិត្តភក្ដិ១០ប្រភេទរាប់អានហើយ នាំឲ្យមានបានឡើង

មានអ្នកខ្លះអាចប្រាប់ថា រាប់អានអ្នកមានហើយ នឹងកា្លយជាអ្នកមានបានឡើង តើពិតជាយ៉ាងនោះមែនឬ? គោលគំនិតល្អដើម្បីជីវិត នឹងលើកយកមិត្តមានលក្ខណៈ១០ប្រភេទ តាមការចង់ដឹងចង់ឈ្វេងយល់ ដែលនឹងជួយឲ្យអ្នកមានបានឡើង។

នាទីសុខភាព ៦ចំណុចអ្នកគួរដឹងបន្ថែម!


នាទីសុខភាព ៦ចំណុចអ្នកគួរដឹងបន្ថែម!

ជំងឺផ្លូវចិត្តទាំងអស់ សុទ្ធតែមានមូលហេតុមកពីទំលាប់បែបបទនៃការរស់នៅជាបទដ្ឋាន ហេតុនេះទំលាប់អាកប្បកិរិយាការគិត គេត្រូវតែផ្លាស់ប្តូរចេញទាំងអស់៖

១៧.សច្ចៈដ៏ប្រសើរ

សុរមេធអង្គុយជ្រងោកមុខគិតមួយស្របក់ហើយក៏សួរឡើងថា "ចុះការដែលគេនិយាយថា អរិយសច្ចៈជាធម៌​ជ្រាលជ្រៅ យល់ដឹងបានដោយកម្រ សិក្សាបានដោយកម្រនុះ តើជាការពិតទេ? លោកម្ចាស់ ! " 

ច្បាប់ជីវិត ៦ប្រយោគ ដែលអ្នកគួរឈ្វេងយល់!


ច្បាប់ជីវិត ៦ប្រយោគ ដែលអ្នកគួរឈ្វេងយល់!

Tuesday, October 4, 2016

សុភាសិតចិន១៥ប្រការល្អចំពោះចិត្តពីអ្នកប្រាជ្ញក្នុងសម័យបុរាណ


សុភាសិតចិន១៥ប្រការល្អចំពោះចិត្តពីអ្នកប្រាជ្ញក្នុងសម័យបុរាណ

អ្នកដែលស្គាល់អ្នកដទៃជាមនុស្សឆ្លាត អ្នកដែលស្គាល់ខ្លួនឯងជាមនុស្សមានសតិ ឡៅជឺថា។ ទុកជាយ៉ាងនោះក៏ដោយ ប្រហែលជាល្អ ប្រសិនបើយើងបានរៀនសូធ្យពាក្យអប់រំនៃពួកអ្នកប្រាជ្ញ អ្នកមានទស្សនវិស័យយ៉ាងល្អិតល្អន់ រួមទាំងសុភាសិតចិន ដែលនឹងញ៉ាំងឲ្យយើងមានកម្លាំងចិត្ត ហើយថែមទាំងជាគោលគំនិតដាស់តឿនចិត្តឲ្យប្រើប្រាស់ជីវិតប្រកបដោយមានសតិ។

គន្លឹះក្នុងការទទួលទានដំណេកលក់ស្រួល


គន្លឹះក្នុងការទទួលទានដំណេកលក់ស្រួល

ការទទួលទានដំណេកជាការសម្រាកមួយដ៏ល្អបំផុត តែតើមានមធ្យោបាយណានឹងទទួលដំណេកឲ្យលក់ស្កប់ស្កល់បាន? មានវិធីដែលអាចជួយឲ្យទទួលដំណេកលក់បានស្រួល សូមណែនាំដូចខាងក្រោម៖ 

Monday, October 3, 2016

លក្ខណៈមនុស្សមានចិត្តស្មោះស និងមនុស្សគ្មានចិត្តស្មោះស


លក្ខណៈមនុស្សមានចិត្តស្មោះស និងមនុស្សគ្មានចិត្តស្មោះស


មនុស្សស្មោះត្រង់ អ្នកណានៅជាមួយក៏សប្បាយចិត្ត និងមានអារម្មណ៍ថាមានសុវត្ថិភាពជានិច្ច។ សង្គមមួយដែលមនុស្សម្នាមានក្ដីស្រឡាញ់ ដោយស្មោះត្រង់ភក្ដីភាពចំពោះគ្នា ជាសង្គមមួយដែលមានសេចក្ដីសុខបំផុត។

គួរ ឬមិនគួរ


គួរ ឬមិនគួរ

 “...ភិក្ខុសាមណេរ រហូតដល់មានជី រស់នៅដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ តាមពាក្យអប់រំបង្រៀនដោយព្រះពុទ្ធអង្គ ឲ្យចូលមកសណ្ឋិតនៅក្នុងចិត្តរបស់យើង ជាការហ្វឹកហាត់ចិត្តខ្លួនហ្នឹងឯង យើងយកលទ្ធិប្រពៃណី ឬការប្រព្រឹត្តប្រណិប័តន៍របស់ព្រះពុទ្ធអង្គ ព្រះអរិយជាម្ចាស់ ឲ្យមកសណ្ឋិតចូលនៅក្នុងចិត្ត ក្នុងបេះដូងរបស់យើង។

គំនិតគួរពិរចាណាខ្លឹមសារនៃជីវិត(១១)


គំនិតគួរពិរចាណាខ្លឹមសារនៃជីវិត(១១)

“... ពេលណាយើងដឹងថា ចិត្តរបស់យើងកំពុងនឹងមូល ឲ្យយើងកំណត់យកបុគ្គលអ្នកភ្ញាក់កំពុងស្ងប់។ សតិនិងចិត្ត កុំឲ្យរយាលឃ្លាតឆ្ងាយចេញពីគ្នា កុំឲ្យសតិមានចលនាលឿនពេកជាមួយអាការៈអ្វីណានីមួយ។ ពេលមានសតិមិនមានចលនាលឿនពេកជាមួយអាការៈអ្វីណានីមួយហើយ ចិត្តក៏មូលឯកឯង។ ពេលខ្លះក៏មូលផ្ដុំស្និត ប្រៀបដូចយកឈើដំបោះចុះទៅក្នុងទឹកហូរគួចត្របាញ់ ដំដោតឲ្យវាហ្នឹងកុំឲ្យហូរទៅតាមក្រសែនៃទឹក យ៉ាងណាមិញ យើងកុំឲ្យចិត្តឃ្លាងឃ្លាតឆ្ងាយពីបុគ្គលអ្នកភ្ញាក់ (បុគ្គលមានពុទ្ធិ)ឡើយ...”

ថេរដីកាអប់រំដោយ...
ព្រះគ្រូ បភាសោ
រូបភាព៖ហ្វេសប៊ុកផេក

សំបកក្រម៉ សាច់ស្រាយ និងខ្លឹមរបស់ព្រះពុទ្ធសាសនា


សំបកក្រម៉ សាច់ស្រាយ និងខ្លឹមរបស់ព្រះពុទ្ធសាសនា

“.... សំបកក្រម៉របស់ព្រះពុទ្ធសាសនាគឺ ទាន សីល និងសាសនៈពិធីផ្សេងៗ បើបានធ្វើត្រឹមត្រូវហើយ វានឹងក្លាយជាសាច់ស្រាយ គឺធ្វើចិត្តឲ្យរីករាយ ញញឹមញញែមស្រស់ស្រាយ រហូតដល់កើតបីតិឆ្អែតចិត្ត។ ទាន សីល នោះនឹងចូលមកខាងក្នុងចិត្ត ចិញ្ចឹមទឹកចិត្ត ឲ្យនៅត្រជាក់ជានិច្ច នេះបានឈ្មោះថា ធ្វើសំបក់ក្រម៉ឲ្យក្លាយជាសាច់ស្រាយបាន។

អ្នកធ្វើបាន ញញឹមបាន និងមានកម្លាំងចិត្តពេញលេញបាន ទោះបីប្រឈមមុខទៅនឹងស្ថានការណ៍លំបាកក៏ដោយ


អ្នកធ្វើបាន ញញឹមបាន និងមានកម្លាំងចិត្តពេញលេញបាន ទោះបីប្រឈមមុខទៅនឹងស្ថានការណ៍ លំបាកយ៉ាងណាក៏ដោយ។ បើអ្នកស្ថិតនៅក្នុងស្ថានការណ៍លំបាកៗ អ្នកក៏អាចញញឹមបាន និងមានកម្លាំងចិត្តពេញលេញបាន សាកល្បងមកធ្វើវិធីនេះលោមើល អ្នកនឹងបានដឹងថា តើអាចទៅរួចឬមិនអាចទៅរួចហើយ!? 

រឿងរបស់លោកិយវិស័យ មានការអាប់ឱនក៏មានការចម្រើន


រឿងរបស់លោកិយវិស័យ មានការអាប់ឱនក៏មានការចម្រើន

“...រឿងរបស់សមាធិនេះ សីលក្តី សមាធិក្តី និងបញ្ញាក្តី ជារឿងដែលយើងអាចបំពេញឲ្យកើតមានឡើងមកបាន ជាពិសេសខ្លាំងនោះរឿងសមាធិរមែងមានការអាប់ឱន និងមានការចម្រើន។ 

ហេតុផលនៃភាពអាប់ឱនរបស់សមាធិនោះគឺ សេចក្ដីប្រមាទ មិនរៀនហ្វឹកហាត់ឲ្យជាប់គ្នាជាបន្ត ឬជួនកាលយើងអាចនឹងបានប្រព្រឹត្តធ្វើខុសសីលធម៌ ដែលជារឿងតូចតាចបន្តិចបន្តួចប្រការណាមួយ។

ក្នុងពេលមានរឿងដូច្នោះ សមាធិក៏រមែងអន់ថយទៅបាន ព្រោះរឿងរបស់សមាធិជារឿងរបស់លោក រឿងរបស់លោកិយវិស័យ មានការអន់ថយ និងមានការចម្រើនអ៊ីចឹងឯង...”។[edit]

ថេរដីកាអប់រំរបស់អង្គគ្រូ ដ្ឋានិយោ


Sunday, October 2, 2016

គោលគំនិតល្អ៨ប្រការ រៀនហ្វឹកហាត់រកសេចក្ដីសុខ


គោលគំនិតល្អ៨ប្រការរៀនហ្វឹកហាត់រកសេចក្ដីសុខ

គំនិតតាក់តែងគួរឲ្យខ្លាច ព្រោះមនុស្សយើងចូលចិត្តគិតតែឯកឯងទ័លតែកើតទុក្ខ ហើយនឹងការទម្លាក់ចោលខ្លះ ក៏នឹងមានសេចក្ដីសុខឡើង អ្វីដែលមិនចាំបាច់ត្រូវគិត កុំយកចិត្តខួរក្បាលទៅគិតឡើយ។

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(១០)


គំនិតគួរពិចារណាលើខ្លឹមសារជីវិត

“....ការណ៍ដែលអប់រំបង្រៀនឲ្យស្រឡាញ់ខ្លួនឯង.... មិនមែនមានន័យដល់សំដៅលើការស្រឡាញ់សម្រស់ស្អាតស្រស់សោភា ស្រស់សង្ហារ សំណប់ចិត្ត នៅតែមុខតុទូកញ្ចក់ឆ្លុះគ្រឿងប្រេងម្សៅ ហួសហេតុពេកនោះទេ។

ប៉ុន្តែឲ្យ.... ជាមនុស្សដែលមានសីល មានធម៌ មិនដឹកនាំខ្លួនឯងឲ្យទៅក្នុងផ្លូវលង់ផុងអាត្មាថយថោក ទោះជាតាមមធ្យោបាយបែបណាក៏ដោយ នេះឯងគឺជាអប់រំបង្រៀនឲ្យស្រឡាញ់ខ្លួនឯង.... រឿងហ្នឹងយល់ចូលចិត្តហើយឬនៅ? ជ្រាបចូលដល់ក្រុមអ្នក ដែលមានសភាពបែបតុទូកញ្ចក់ឆ្លុះប្រាណ តោងប្រកាន់មាំលើអត្តា យល់ចូលចិត្តដោយការក្រ....”។[edit]

រូបភាពៈ Pluse.google.com