តើយើងអាចធ្វើអ្វីបានខ្លះ?
រឿងសំខាន់បំផុត
ដែលយើងច្រើនតែភ្លេចសួរខ្លួនឯង
គឺរឿងតូចតាច
រឿងដែលមើលទៅមិនសូវសំខាន់នេះឯង ។
ក្នុងនាទីណាក៏ដោយនៃជីវិត
នៅពេលមានអ្នកដទៃ
តាំងសំនួរសួរយើងថា
តើខ្លួនយើងហ្នឹងអាចធ្វើអ្វីបានខ្លះ?
តាមពិតទៅ
វាជាសំនួរសំខាន់ខ្លាំងណាស់
សម្រាប់ជីវិតរបស់យើង
។
បើគ្មានអ្នកណាសួរយើងទេ
យើងអាចសាកយកសំនួរនេះ
មកសួរខ្លួនឯងបាន
រួចហើយឆ្លើយជាមួយវាត្រង់ទៅត្រង់មក
គ្មានអ្នកណាមកកុហកបោកប្រាសយើងបានឡើយ
។