Sunday, October 29, 2017

ចង់មានបានត្រូវចាយវាយតាមបែបសេដ្ឋី


ចង់មានបានត្រូវចាយវាយតាមបែបសេដ្ឋី

មនុស្សយើងគ្រប់គ្នា
រមែងត្រូវឈានជើងដើរឡើង និង
ឈានជើងដើរចុះនៃជីវិតទាំងអស់គ្នា ។

គ្មានអ្នកណាមួយមានជីវិតបែបរមៀលចុះរកចំណុចផ្លាស់ប្ដូរមិនបានទេ
ហើយប្រហែលជាគ្មានអ្នកណាមួយមានជីវិតរុងរឿងគ្រប់ពេល និង
បែបមិនធ្លាប់ឈានជើងដើរចុះដែរ ។

យើងខំតស៊ូពុះពារមកយ៉ាងខ្លាំង
ដើម្បីសាងឋានៈជីវភាពរបស់ខ្លួន និង
ដើម្បីសាងមុខងារតួនាទីឲ្យមានស្ថិរភាពឡើង
ប៉ុន្តែកុំភ្លេចថា ការគ្រប់គ្រង់ប្រាក់ចំណូលឲ្យមានសមតុល្យ
ក៏ជារឿងមួយខ្លួនត្រូវគិតផងដែរ ។

មើលអ្នកមុខ មើលអ្នកក្រោយ ដើម្បីសាងកម្លាំងចិត្តឲ្យខ្លួនឯង


មើលអ្នកមុខ មើលអ្នកក្រោយ ដើម្បីសាងកម្លាំងចិត្តឲ្យខ្លួនឯង

មនុស្សយើងគ្រប់គ្នាមកឈរនៅត្រង់នេះបាន
ប្រហែលជាធ្លាប់ឆ្លងកាត់ពាក្យមួយថា
ចុះចាញ់រាថយ ដកខ្លួន រអាចិត្ត
ក្នុងចង្វាក់ខ្លះៗក្នុងជីវិតហើយមើល៍ទៅ ។

ក្នុងន័យនេះ វាមិនមែនជាអ្វីថ្មីស្រឡាងនោះទេ
ដែលកំពុងធ្វើដំណើរក្នុងវិថីនៃជីវិតរបស់យើងម្នាក់ៗ
ស្រាប់តែមកជួបចង្វាក់ខ្លះនៃជីវិត
ដូចជាមានអារម្មណ៍ថា ចង់សម្រាក
ឬអស់សង្ឃឹមមែនទែន ។

Saturday, October 28, 2017

កាន់តែឲ្យ កាន់តែបាន


កាន់តែឲ្យ កាន់តែបាន

ក្នុងជីវិតបំពេញការងារ
បើសិនចង់ធ្វើអ្វីឲ្យសម្រេចបែបមហាសាល
យើងមិនអាចធ្វើអ្វីបានដោយខ្លួនតែម្នាក់ឯងបានទេ ។

យើងត្រូវរៀនដឹងអំពីការបង្កើតក្រុមដែលមានភាពរឹងមាំ
ទាំងផ្នែកចំណេះដឹង សមត្ថភាព និងទស្សនវិស័យ
ព្រមទាំងការចូលរួមចិត្តថ្លើមមានធ្លុងតែមួយ ។

មេក្រុមដែលអាចបានទឹកចិត្តកូនចៅ
រមែងជាក្រុមដ៏រឹងមាំមួយ
ច្បាស់ណាស់ថា ក្រុមធ្វើការ ការងារនឹងដើរ ។

មេដឹកនាំត្រូវចេះដាក់ខ្លួនដើម្បីឲ្យបានចិត្តកូនចៅ
ផ្ដល់ប្រឹក្សាយោបល់ មើលថែ និងផ្ដល់ពាក្យទូន្មាន
ហើយត្រូវហ៊ានបំផុសគំនិតឲ្យកូនចៅហ៊ានគិត និងហ៊ានសម្រេចចិត្ត ។

ដាក់មុខងារឲ្យម្នាក់ៗបានគិត បានសម្រេចចិត្ត
បានស្នើមតិយោបល់របស់ខ្លួនខ្លះ តាមសមគួរ ។

ចាប់ផ្ដើមធ្វើ ធ្វើហើយ ធ្វើទៀត


ចាប់ផ្ដើមធ្វើ ធ្វើហើយ ធ្វើទៀត

ពាក្យស្លោកមួយរបស់លោក Nike និយាយថា
Just Do it.
ស្លោកដែលប្រើពាក្យសាមញ្ញៗ
តែអាចដាស់តឿនចិត្តបានល្អបំផុត។

មនុស្សដែលចង់បានភាពជោគជ័យ
ដល់ពេលវគ្គថ្នាក់នៃការគិត
ត្រូវហ៊ានចាប់ផ្ដើមអនុវត្តធ្វើវា ។

ការចាប់ផ្ដើមធ្វើពិត
វាធ្វើឲ្យយើងរៀនដឹងរឿងផ្សេងៗបានច្រើនយ៉ាងទៀត
អាចឲ្យបានជួបភាពជោគជ័យ
និងទាំងអាចជួបជាមួយបញ្ហាជាច្រើន ។

Friday, October 27, 2017

កាន់តែចាស់ ភាពឆ្លាតវៃកាន់តែថមថយ


កាន់តែចាស់ ភាពឆ្លាតវៃកាន់តែថមថយ

មិនដឹងជាយ៉ាងម៉េចទេ
មនុស្សយើងគ្រប់គ្នាត្រូវបានកំពុងឆ្លងកាត់ដំណាក់កាល
នៃវ័យកុមារ ។

ឆ្លងកាត់ដំណាក់កាលនៃយុវវ័យ
នឹងឈានចូលដល់ដំណាក់វ័យចំណាស់ឡើងៗ
នេះគឺជាសច្ចភាពនៃជីវិត……។

ត្រង់នេះ វាមានសភាពខុសប្លែកពីគ្នា
របស់មនុស្សដែលមានវ័យកាន់តែចាស់ ។

យើងអាចកត់សម្គាល់មើលឃើញខ្លួនឯងថា “កាន់តែចាស់ឡើងៗ”
ឬយើងកំពុងតែ “ធំឡើងៗ” ។

មានតែត្រីងាប់ប៉ុណ្ណោះដែលហូរតាមបណ្ដោយខ្សែទឹក


មានតែត្រីងាប់ប៉ុណ្ណោះដែលហូរតាមបណ្ដោយខ្សែទឹក

ធម្មជាតិ គឺជាគ្រូដែលបង្រៀនយើងល្អបំផុត
ហើយអាចអប់រំយើងបាន ដោយគ្មានការលាក់លៀមអ្វីទាំងអស់ ។

មេឃ ដី ខ្យល់អាកាស
គឺជាវត្ថុដែលនៅជិតខ្លួន
ដែលព្រមបង្រៀនយើងឲ្យឃើញពីសច្ចភាពនៃជីវិត ។

បើសិនយើងចេះសង្កេតមើល បើកចិត្តព្រមទទួល
ដូចជាការហែលទឹករបស់ត្រី វាអាចបង្រៀនយើងអ្វីម្យ៉ាងបាន
ធម្មជាតិរបស់ត្រី ចូលចិត្តហែលបញ្ច្រាសទឹកហូរ
ទោះបីពួកវាត្រូវការបញ្ចេញថាមពលច្រើនក៏ដោយ ត្រីដែលរឹងមាំគឺជា
ត្រីដែលចូលចិត្តហែលបញ្ច្រាសក្រសែទឹកហូរជានិច្ច
ប៉ុន្តែសាច់ដុំត្រីទាំងនោះ ក៏មានសភាពរឹងមាំ ។

តើអ្នកធ្លាប់ស្គាល់ត្រីឈ្មោះ ហ្សែលម៉ុន ដែរទេ?
ត្រីហ្សែលម៉ុន គឺជាត្រីចម្លែកជាងត្រីផ្សេងៗទៀត ។

រៀនតាំងគោលដៅឲ្យបានខ្ពស់ ឲ្យបានធំ


រៀនតាំងគោលដៅឲ្យបានខ្ពស់ ឲ្យបានធំ

មនុស្សយើងគ្រប់គ្នាត្រូវមានក្ដីសុបិន
សុបិនដែលខុសពី
ការមានផែនការបែបជាថ្នាក់សម្លាប់ខ្លួន ។

ព្រោះថាផែនការមានគំនួសកំណត់
តែសុបិនមិនមានគំនូសកំណត់អ្វីទាំងអស់……
ហើយភាពពិសេសនៃការដាក់គោលដៅ
និងកំណត់ក្ដីសុបិននោះគឺ
យើងមិនចាំបាច់ឡើយ ដែលត្រូវទទួលយកទស្សនៈរបស់អ្នកដទៃ
ដែលជាក្រុមពួកអ្នកបំផ្លាញសុបិន
មកកំណត់លក្ខខណ្ឌសមត្ថភាពរបស់យើងទេ ។

ក្ដីសុបិនរបស់យើង
ជារឿងរបស់យើង និងខ្លួនយើង
វាមិនមែនជារឿងរបស់អ្នកដទៃឡើយ……

Thursday, October 26, 2017

គិតអ្វីៗឲ្យប្រាកដប្រជា


គិតអ្វីៗឲ្យប្រាកដប្រជា

ភាពប្រាកដប្រជា
គឺជាអង្គប្រកបដ៏សំខាន់ចំពោះភាពជោគជ័យនៅក្នុងឆាកជីវិត
ការគិតខុសពីអ្នកដទៃ គិតមិនដូចអ្នកដទៃគិត
គឺជាផ្នែកមួយទៀត ដែលធ្វើឲ្យយើងមើលឃើញពីឱកាស
ក៏ខុសពីអ្នកដទៃគេមានដែរ ។

ចុះហេតុអ្វីបានជាមនុស្សភាគច្រើនគេគិត
និងមានជំនឿដូចៗគ្នាអ៊ីចឹង?

ក៏ព្រោះថា មនុស្សយើងមើលទូរទស្សន៍ដូចៗគ្នា
អានសៀវភៅស្រដៀងគ្នា និងដូចៗគ្នា
មើលរឿងកុនដែលខ្លួនចូលចិត្តដូចៗគ្នាទៀត ។

Wednesday, October 25, 2017

ព្រមទទួលយកខ្លួនឯង និងរៀនស្គាល់ពីកំហុស


ព្រមទទួលយកខ្លួនឯង និងរៀនស្គាល់ពីកំហុស

ក្នុងឆាកជីវិត កាលបើយើងឈានផុតកន្លងទៅមួយវិនាទីហើយ
មួយវិនាទីនោះ មិនអាចហៅឲ្យវិលត្រឡប់មកវិញបានឡើយ ។

យើងគ្មានអំណាចពិសេសអ្វីណា
អាចទាញពេលវេលាឲ្យវិលត្រឡប់ថយក្រោយ មកដោះស្រាយ
អ្វីដែលខ្លួនបានសម្រេចចិត្ត ឬបានធ្វើផុតហើយនោះទេ ។

រឿងដែលល្អបំផុត
វិលមករៀនស្គាល់ និងព្រមទទួលយកវា
សម្លឹងមើលរឿងដែលកន្លងទៅហើយនុ៎ះ
ដូចអ្វីដែលវាបានកើតមានឡើង ។

ស្វែងរកកម្លាំងបណ្ដាលចិត្តឲ្យឃើញ


ស្វែងរកកម្លាំងបណ្ដាលចិត្តឲ្យឃើញ

ឈ្មួលភ្លើង(ថ្មដែលធ្វើឲ្យមានភ្លើង) និងកម្លាំងកកិតដែលល្អបំផុត
គឺ “កម្លាំងបណ្ដាលចិត្ត” ។

បើសិនខ្លួនយើងស្វែងរកឃើញថា តើអ្វីទៅដែលនាំឲ្យបណ្ដាលចិត្ត?
តើអ្វីទៅដែលយើងធ្វើហើយបេះដូងលោតក្ដុកក្ដាក់ៗ
មានសេចក្ដីសុខ នោះហើយគឺជារឿងដែលយើងគួរនៅជាមួយវា ។

Tuesday, October 24, 2017

តើភាពជោគជ័យបែបណា ដែលចិត្តយើងចង់បាន?


តើភាពជោគជ័យបែបណា ដែលចិត្តយើងចង់បាន?

ជីវិតដែលសមប្រកបដោយភាពជោគជ័យ
ស្តាប់ភ្លាមៗគួរឲ្យចាប់អារម្មណ៍ និងយល់ការរឿងនេះច្បាស់ដូចថ្ងៃ។

ត្រង់ទីនេះ រឿងដែលយើងត្រូវរំលឹកឡើងវិញគឺ
និយាមភាពជោគជ័យរបស់ខ្លួនយើង
តើវាអាចកើតមានទៅបានយ៉ាងដូចម្ដេចខ្លះ?

ព្រោះភាពជោគជ័យរបស់មនុស្សយើងម្នាក់ៗ វាមានលក្ខណៈផ្សេងៗគ្នា
ជីវិតដែលជោគជ័យ……
សម្រាប់មនុស្សគិតទៅលើ
ការមានមុខងារតួនាទីការងាររីកចម្រើនលូតលាស់
បានក្លាយជាអ្នកចាត់ការទូទៅ ក្លាយជានាយកប្រតិបត្តិ ជាមេក្រុម
ឬបានធ្វើជាម្ចាស់ការលើអាជីវកម្មខ្នាតយក្ស ជាដើម ។

មានទស្សនវិស័យគ្រប់រឿង



មានទស្សនវិស័យគ្រប់រឿង

ខពិតមិនពិតក្នុងជីវិតរបស់យើងនោះគឺ
មនុស្សយើងម្នាក់ៗអាចជ្រើសរើសធ្វើរឿងផ្សេងៗតាមចិត្តចង់បាន
ប៉ុន្តែមនុស្សយើងភាគច្រើន មិនសូវហ៊ានជ្រើសរើសប៉ុន្មានទេ
បើជ្រើសរើសវិញ ក៏ជ្រើសរើសតាមបែបស្ទាក់ស្ទើរ ស្ទើរហ៊ានបន្តិច ស្ទើរខ្លាចបន្តិច។

ក្នុងជីវិតមនុស្សយើង ដែលអាចរកឃើញខ្លួនឯងនៅលើការជ្រើសរើស
នៅលើផ្លូវបំបែកត្រង់ចំណុចខ្លួនឯង អ្នកសម្រេចចិត្តជានិច្ច
និងក្រោយពីការសម្រេចចិត្ត ហើយវាក៏មានប្រការខ្លះៗ
ដែលមនុស្សយើងសម្រេចចិត្តជ្រើសរើសខុសដែរ ។

បើចង់ជោគជ័យ កុំរកលេសថាគ្មានពេល


បើចង់ជោគជ័យ កុំរកលេសថាគ្មានពេល

មនុស្សដែលចូលចិត្តរកលេសថា មិនមានពេលគ្រប់គ្រាន់
មិនមែនជាមនុស្សដែលជួបប្រសព្វជាមួយនឹងភាពជោគជ័យក្នុងជីវិតនោះទេ។

កុំភ្លេចថា ក្នុងមួយថ្ងៃៗ
មនុស្សយើងគ្រប់គ្នា សុទ្ធតែមានពេលវេលាស្មើគ្នាទាំងអស់គឺ ២៤ម៉ោង
តែចំណុចដែលធ្វើឲ្យមានការខុសប្លែកពីគ្នានោះគឺ
ក្នុងការចេះរៀបចំតារាងពេលវេលាក្នុងមួយថ្ងៃៗឲ្យមានតម្លៃ
មានន័យសម្រាប់ជីវិតបានតិចឬច្រើនទៅវិញទេ ។

ចង់ជោគជ័យ កុំខ្លាចបរាជ័យ




ចង់ជោគជ័យ កុំខ្លាចបរាជ័យ
 
តើខ្លួនយើងម្នាក់ៗចង់មានជីវិតបែបណាទៅ?
ជីវិតដែលមានក្ដីសុខ
ជីវិតដែលជួបភាពជោគជ័យ
ជីវិតដែលមានមនុស្សជាទីស្រឡាញ់នៅក្បែរខ្លួន
ជីវិតដែលមានភាពហ៊ឺហា មានបាន។ល។……

ការសង្កេតពិនិត្យមើលជីវិតឲ្យបានល្អិតល្អន់ម៉ត់ចត់ នឹងធ្វើឲ្យខ្លួនអ្នករកឃើញថា
មិនថាខ្លួនជ្រើសរើសនិយាមឲ្យជីវិត
ដោយដាក់ទម្ងន់រឿងអ្វីមួយជាគ្រឹះទេ
ខ្លួនត្រូវប្រើជីវិតនេះ ឲ្យស្ថិតនៅក្នុងផ្លូវវិជ្ជមានជានិច្ច ។

ការប្រើជីវិតតាមបែបមនុស្សគិតខាងវិជ្ជមាន នឹងជាកម្លាំងស្រូបទាញយកវត្ថុនានាដែលខ្លួនបានគិត ខ្លួនសុបិន និងជាអង្គប្រកបជួយជម្រុញឲ្យឈានជើងទៅដល់គោលដៅ ដែលខ្លួនត្រូវការបាន មិនឆាប់ក៏យូរ ទោះជាកម្លាំងស្រូបទាញនេះ ខ្លួនមើលមិនឃើញក៏ពិតមែន ប៉ុន្តែវាមានពិត ។

មិនថាអ្នកណាជាអ្នកណាទេ គឺចង់ក្លាយខ្លួនជាអ្នកជោគជ័យ
ប៉ុន្តែរឿងនេះ ត្រូវចាប់ផ្ដើមពីការប្រាប់ចិត្តខ្លួនឯងថា មិនត្រូវខ្លាចបរាជ័យ ឲ្យបានជាមុនសិន ។

“ការហ៊ានចាប់ផ្ដើមធ្វើ គឺជាចំណុចចាប់ផ្ដើមនៃភាពជោគជ័យ,
មានតែការចាប់ផ្ដើមធ្វើប៉ុណ្ណោះ ទើបអាចផ្លាស់ប្ដូរសុបិនអ្នក ឲ្យក្លាយជាការពិតបាន” ៕


 គោលគំនិតល្អដើម្បីជីវិត

Friday, October 20, 2017

ប្រយោគដាស់ចិត្តខ្លួនឯងឱ្យមានកម្លាំង



ប្រយោគដាស់ចិត្តខ្លួនឯងឱ្យមានកម្លាំង

កុំរំពឹងតែសេចក្តីសុខស្រួល ព្រោះផ្លូវទៅកាន់ភាពជោគជ័យត្រូវប្រកបព្រមដោយពាក្យថា តស៊ូ ពុះពារព្យាយាម។

កុំបណ្តោយឲ្យអ្នកដទៃគ្រប់គ្រងជីវិតអ្នក ព្រោះជោគវាសនារបស់អ្នក ស្ថិតនៅក្នុងដៃអ្នកផ្ទាល់។

កុំធ្លាក់ខ្លួនជាទាសកររបស់លុយ ព្រោះពាក្យថាសេចក្តីសុខបានមកពីពាក្យថាគ្រប់គ្រាន់។

កុំបណ្តោយឲ្យកំហឹងក្លាយជាមហារីកមកបំផ្លាញជីវិតអ្នក
ព្រោះសេចក្តីស្ងប់សុខនឹងកើតឡើងមួយរំពេចនៅពេលដែលអ្នកចេះដោះលែងចិត្តឲ្យស្ងប់។

កុំពាក់ស្រោមមុខតួឯកដើម្បីតែភាពអាត្មានិយម ព្រោះពេលណាមួយដែលស្រោមមុខអ្នករបូតចេញឃើញមុខដ៏កខ្វក់របស់អ្នក ពិតជាធ្វើឲ្យគេពិបាកទទួលយកណាស់ ។

Thursday, October 19, 2017

តើអ្នកនិងខ្ញុំខុសគ្នាត្រង់ណា? **ការពិត**



តើអ្នកនិងខ្ញុំខុសគ្នាត្រង់ណា? **ការពិត**

- អ្នកកើតនៅក្នុងមន្ទីរពេទ្យទំនើប
ខ្ញុំកើតនៅក្នុងផ្ទះធម្មតា
ពួកយើងសុទ្ធតែមានជីវិតបានដូចគ្នា។

- អ្នកទៅចូលរៀនសាលាឯកជន ដែលមានតម្លៃថ្លៃៗ
ហើយខ្ញុំទៅរៀនសាលារដ្ឋធម្មតា
ពួកយើងសុទ្ធតែបានបញ្ចប់ការសិក្សាដូចគ្នា។

វិប្បដិសារីប្រុសម្នាក់នេះ.. !


- វិប្បដិសារីប្រុសម្នាក់នេះ.. !

ទឹកដែលហូរទៅហើយ វាមិនអាចវិលត្រឡប់ក្រោយវិញបាន ចំណែកអនុស្សាវរីយ៍ដែលដិតដាមកន្លងផុតទៅ ក៏មិនអាចបំភ្លេចចោលបាន។

ខ្ញុំនៅចាំបានថា ខ្ញុំមានស្នេហាស្មោះត្រង់មួយនៅចំពោះមុខខ្ញុំ ប៉ុន្តែវាបានរលាយបាត់ទៅហើយ នៅពេលដែលវាបានបាត់បង់ ខ្ញុំពិតជាស្តាយស្រណោះខ្លាំងណាស់ តែវាហួសពេលអស់ រឿងនៅលើលោកយើងនេះ ពិតជាពិបាកស្មានយល់ដល់ខ្លាំងណាស់ ។

បើព្រះជាម្ចាស់ពិតជាផ្តល់ឱកាសត្រឡប់ក្រោយវិញបាន ខ្ញុំមិនឱ្យគេរបូតចេញពីខ្ញុំនោះទេ ហើយខ្ញុំនឹងប្រាប់ថា បងពិតជាស្រឡាញ់អូន បងពិតជាត្រូវការអូនខ្លាំងណាស់ ហើយបើសិនជាមានពេលវេលាលើក្ដីស្នេហ៍មួយនេះមែន អ្វីដែលក្ដីប្រាថ្នារបស់ខ្ញុំ គឺការរស់នៅជាមួយគេមួយលានឆ្នាំ ។ 

ពេលខ្លះការទ្រាំរស់នៅ ជាមួយនិងការឈឺចាប់តាមផ្លូវអារម្មណ៍ ដោយការយល់ច្រឡំ ឬប្រការណាមួយកំឡុងពេលដែលមានឱកាសនៅក្បែរកាយមនុស្សជាទីស្រឡាញ់ វាអាចនៅគ្រាន់បើជាងការបាត់បង់ក្តីស្រលាញ់ទាំងស្រុង ។

ព្រោះថាគ្រប់គ្រា គ្រប់រូបភាពនៃអនុស្សាវរីយ៍របស់យើង វាមិនដែលសាបរលាបចេញពីការចងចាំមួយនេះឡើយ អនុស្សារវរីយ៍ទាំងនោះវាតែងតែចាប់ផ្ដិតនូវអ្វីដែលខ្លួនឯងបានទទួល ចាប់តាំងពីពេលបាត់បង់គេទៅ ទោះបីជាពេលនេះមានជើងដប់ដៃម្ភៃយ៉ាងណា ក៏មិនអាចបង្វិលផែនដីឲ្យវិលថយក្រោយបានដែរ ។

គិតឲ្យដិតដល់មុននឹងសំរេចចិត្ត កុំឲ្យស្នេហ៍ពិតសល់ត្រឹមតែជាក្ដីសុបិន ដូចប្អូនម្នាក់នេះ ៕

រឿង ចិត្តឳពុកអ្នកក្រ


រឿង ចិត្តឳពុកអ្នកក្រ
      
ថ្ងៃមួយកូនស្រីដែលមានអាយុប្រាំឆ្នាំបានសួរទៅកាន់បុរសម្នាក់ដែលជាឳពុករបស់ខ្លួន៖

កូនស្រី៖ ប៉ាប៉ា ម៉េចបានជាយើងអត់មានឡានជិះហ្នឹងគេអ៊ីចឹង?

ឳពុក៖ មកពីប៉ាជាអ្នកក្រ ប៉ាអត់មានលុយទិញឡានជិះទេ ហើយបើមានឡានវិញ ក៏គ្មានលុយចាក់សាំងគ្រប់ដែរកូន ។

កូនស្រី៖ ប៉ុន្តែបើសិនប៉ាសន្សំលុយទិញវានោះគឺពិតជាបានជាមិនខានឡើយប៉ា ។

ឳពុក៖ បើប៉ាសន្សំ គឺពិតជាទិញបានមិនខានមែន ។ ប៉ុន្តែតើឡានពិតជាសំខាន់មែនឬអត់?

កូនស្រី៖ មានឡាន គឺយើងអាចធ្វើដំណើរដោយសុវត្ថិភាពបានណ៎ាប៉ា ។

ឳពុក៖ ជិះម៉ូតូចាស់ដូចប៉ា ក៏មានសុវត្ថិភាពដែរកូន។ ម៉ូតូប៉ាវាចាស់ហើយ វាបើកអត់បានលឿនទេ ដូច្នេះមានអីត្រូវបារម្ភពីរឿងគ្រោះថ្នាក់នោះ?

កូនស្រី៖ ប៉ុន្តែចុះពេលមេឃភ្លៀងនោះ? មិនទទឹកភ្លៀងអស់ហើយទេឬ?

គិតរំពឹងផលនៅឆ្ងាយ


គិតរំពឹងផលនៅឆ្ងាយ

កាលវេលាដែលមានញាតិញោមប្រុសស្រី ឬមានឧបាសកឧបាសិកា មកថ្វាយបង្គំលោកឪតា មានតាមប្រក្រតី លោកមិនធ្លាប់សួរអ្នកណាមួយពីរឿងអ្វីដែលនៅឆ្ងាយឡើយ លោកឪតាច្រើនតែសួរថា តើមានញាតិញោមណាធ្លាប់បានចម្រើនសមាធិភាវនាខ្លះដែរទេ? អ្នកខ្លះក៏តបថា មិនធ្លាប់បានធ្វើទេ មានញោមស្រីម្នាក់ក្នុងចំណោមញាតិញោមទាំងនោះ ដឹងច្បាស់ជាងគេ គាត់និយាយឡើងថា 

ខ្ញុំព្រះករុណាយល់ឃើញថា ពួកយើងទាំងអស់គ្នានេះ មិនចាំបាច់ត្រូវប្រតិបត្តិសមធិវិបស្សនាអ្វីទេ នាំឱ្យតែលំបាក ព្រោះមួយឆ្នាំៗ ខ្ញុំព្រះករុណាបានស្ដាប់លោកទេសនាមហាជាតិទាំង ១៣ កណ្ឌ អស់ច្រើនថ្ងៃ លោកទេសន៍ថា អានិសង្សនៃការស្តាប់លោកទេសនាមហាជាតិ នឹងបានទាន់សាសនាព្រះសិអាមេត្រិយ ហើយនឹងជួបគប់ប្រសព្វតែសេចក្ដីសុខសប្បាយតែម្យ៉ាង នឹងឱ្យត្រូវមកទ្រាំវេទនាលំបាកធ្វើអ្វី ។

លោកឪតាមានថេរដីកាដាស់តឿនថា រឿងដ៏ឧត្តុង្គឧត្តមក្រៃលែង ដែលមាននៅចំពោះមុខ មិនគិត បែរជាទៅគិតរំពឹងទុករឿងនៅឆ្ងាយឯណាឯនោះទៅវិញ គ្រាន់តែជារឿងសំដែលពោលដល់ ជាលក្ខណៈរបស់មនុស្សមិនចេះគិតវែងឆ្ងាយ ក្នុងពេលមគ្គផលនិព្វាន ក្នុងព្រះសាសនាសមណគោតម ក្នុងពេលបច្ចុប្បន្ននេះ នៅមានយ៉ាងសម្បូរបែប មិននាំគ្នាចាប់អារម្មណ៍ បែរជានាំគ្នាគិតរឿងនៅឆ្ងាយ កាលបើដល់សាសនាព្រះសិអាមេត្រិយពិតមែន នឹងជួបផលលំបាកជាងនេះ” ៕

អប់រំដោយ
លោកឪតា អតុលោ

Saturday, October 7, 2017

១០វិធីស្រឡាញ់ខ្លួនឱ្យកាន់តែខ្លាំងជាម្សិលមិញ


១០វិធីស្រឡាញ់ខ្លួនឱ្យកាន់តែខ្លាំងជាម្សិលមិញ

កាលណាយើងមានអារម្មណ៍ឃ្លេងឃ្លោងចំពោះសម្ពន្ធភាព ឬខកបំណងពីស្នេហាដែលវាទើបកន្លងផុតទៅក្ដៅៗ ក្នុងន័យនេះ សូមឱ្យអ្នកមានជំនឿថា មនុស្សគ្រប់គ្នាត្រូវមានពេលខូចចិត្តបើមិនច្រើនក៏តិចដែរ ប៉ុន្ដែពេលមានស្មារតីដឹងខ្លួនឡើងវិញ សូមឱ្យអ្នកសាកល្បងគិតត្រឡប់ទៅក្រោយវិញថា តើយើងធ្លាប់ផ្ដល់ក្ដីស្រឡាញ់នេះដល់អ្នកណាមួយ ដល់ធ្វើឱ្យយើងភ្លេចស្រឡាញ់ខ្លួនឯងឬអត់? នេះប្រហែលជាដល់ពេលដែលយើងត្រូវបែរត្រឡប់មកស្រឡាញ់ខ្លួនឱ្យបានច្រើនឡើងហើយ កុំចេះតែបណ្ដែតបណ្ដោយឱ្យខ្លួនកប់ជ្រៅក្នុងរឿងអតីត បើសិនមិនទាន់ចេះចាប់ផ្ដើមបានល្អទេ យើងមានជំនឿថា ១០វិធីស្រឡាញ់ខ្លួនឱ្យច្រើនឡើងជាងម្សិលមិញនេះ អាចជួយដោះស្រាយបញ្ហាប្រឈមរបស់អ្នកបាន ។


Wednesday, October 4, 2017

និព្វាន


និព្វាន

ការណ៍ដែលព្រះពុទ្ធអង្គ ទ្រង់បង្រៀនអំពីទុក្ខ ក្នុងគោលបំណងឱ្យសត្វលោកបានស្គាល់ពីសេចក្ដីទុក្ខ និងដើម្បីប្រតិបត្តិធម៌ជាគោលការណ៍ផុតទុក្ខ មិនកើតទុក្ខ ។

ដូចអ្វីដែលព្រះអង្គទ្រង់ត្រាស់សំដែងអំពីព្រះនិព្វានថា និព្វានំ បរមំ សុខំ ប្រែថា ព្រះនិព្វាន គឺជាសុខដ៏ក្រៃលែង ឬម្យ៉ាងទៀតថា គឺធម៌ជាទីអស់ទៅនៃកងកិលេស និងកងទុក្ខ មិនមានកងកិលេស និងកងទុក្ខ ជាសុខដ៏ក្រៃលែង ដូច្នេះឯង ៕

អប់រំដោយ
លោកឪ ញាណសំវរ