តើមនុស្ស មានន័យថាយ៉ាងម៉េច?
ជាបឋម
សូមលើកំប៉ង់អញ្ជលីលើកដៃទាំងពីរនៃម្រាមទាំងដប់ ផ្គងចិត្តចំពោះត្រង់ព្រះមានព្រះភាគជាអម្ចាស់
ជាមង្កុដិលើលោកា ជាគ្រូនៃមនុស្សនិងទេវតា ប្រោសព្រះទានព្រះធម៌ទេសនា អស់៤៥ព្រះវស្សា
ឱ្យឆ្លងផុតវាលទុក្ខក្នុងសមុទ្រសង្សារវដ្ដ រាប់ប្រមាណមិនបាន ។
សូមគោរពថ្វាយបង្គំព្រះធម៌ ជាឱសថល្អឆើត សត្វណាបានក្រេបផឹក នឹងភ្ញាក់កំណើតកើតគំនិត
គប់ប្រសព្វកើតបញ្ញា កាប់ឆ្ការព្រៃស្នាប់ពោលគឺកិលេសតណ្ហា
បាលដល់ត្រើយគឺសុខានិព្វានហោង ។ ជាទីបញ្ចប់
សូមក្រាបថ្វាយបង្គំព្រះសង្ឃ ជាសាវកពុទ្ធល្អបរិសុទ្ធ លោកប្រតិបត្តិហើយដោយប្រពៃត្រង់
ដើម្បីបានសម្រេចមគ្គផលនិព្វាន
លោកជាបុញ្ញក្ខេត្តជាទីដុះឡើងនៃពូជរបស់មនុស្សសត្វ
អ្នកមានចិត្តប្រាថ្នាចង់ដួសដងយកមគ្គផល ទុកជាស្ពាន
ទុកជាស្បៀងសម្រាប់ជាតិភពផ្សេងៗរបស់ខ្លួន ។ ដោយអានុភាពនៃការធ្វើបទនមស្សការ
ថ្វាយបង្គំ ដោយអំណាចតេជគុណព្រះតរនត្រៃទាំងបីនេះ និងដោយសច្ចវាចារបស់ខ្ញុំ
សូមកំចាត់បង់នូវឧបទ្រុពទាំងឡាយទាំងពួង ទាំងសេចក្ដីអន្តរាយទាំងឡាយជាអនេក
ក៏ចូរឱ្យវិនាសទៅកុំបីមានសេសសល់ឡើយ ។