Friday, October 27, 2017

មានតែត្រីងាប់ប៉ុណ្ណោះដែលហូរតាមបណ្ដោយខ្សែទឹក


មានតែត្រីងាប់ប៉ុណ្ណោះដែលហូរតាមបណ្ដោយខ្សែទឹក

ធម្មជាតិ គឺជាគ្រូដែលបង្រៀនយើងល្អបំផុត
ហើយអាចអប់រំយើងបាន ដោយគ្មានការលាក់លៀមអ្វីទាំងអស់ ។

មេឃ ដី ខ្យល់អាកាស
គឺជាវត្ថុដែលនៅជិតខ្លួន
ដែលព្រមបង្រៀនយើងឲ្យឃើញពីសច្ចភាពនៃជីវិត ។

បើសិនយើងចេះសង្កេតមើល បើកចិត្តព្រមទទួល
ដូចជាការហែលទឹករបស់ត្រី វាអាចបង្រៀនយើងអ្វីម្យ៉ាងបាន
ធម្មជាតិរបស់ត្រី ចូលចិត្តហែលបញ្ច្រាសទឹកហូរ
ទោះបីពួកវាត្រូវការបញ្ចេញថាមពលច្រើនក៏ដោយ ត្រីដែលរឹងមាំគឺជា
ត្រីដែលចូលចិត្តហែលបញ្ច្រាសក្រសែទឹកហូរជានិច្ច
ប៉ុន្តែសាច់ដុំត្រីទាំងនោះ ក៏មានសភាពរឹងមាំ ។

តើអ្នកធ្លាប់ស្គាល់ត្រីឈ្មោះ ហ្សែលម៉ុន ដែរទេ?
ត្រីហ្សែលម៉ុន គឺជាត្រីចម្លែកជាងត្រីផ្សេងៗទៀត ។

រៀនតាំងគោលដៅឲ្យបានខ្ពស់ ឲ្យបានធំ


រៀនតាំងគោលដៅឲ្យបានខ្ពស់ ឲ្យបានធំ

មនុស្សយើងគ្រប់គ្នាត្រូវមានក្ដីសុបិន
សុបិនដែលខុសពី
ការមានផែនការបែបជាថ្នាក់សម្លាប់ខ្លួន ។

ព្រោះថាផែនការមានគំនួសកំណត់
តែសុបិនមិនមានគំនូសកំណត់អ្វីទាំងអស់……
ហើយភាពពិសេសនៃការដាក់គោលដៅ
និងកំណត់ក្ដីសុបិននោះគឺ
យើងមិនចាំបាច់ឡើយ ដែលត្រូវទទួលយកទស្សនៈរបស់អ្នកដទៃ
ដែលជាក្រុមពួកអ្នកបំផ្លាញសុបិន
មកកំណត់លក្ខខណ្ឌសមត្ថភាពរបស់យើងទេ ។

ក្ដីសុបិនរបស់យើង
ជារឿងរបស់យើង និងខ្លួនយើង
វាមិនមែនជារឿងរបស់អ្នកដទៃឡើយ……

Thursday, October 26, 2017

គិតអ្វីៗឲ្យប្រាកដប្រជា


គិតអ្វីៗឲ្យប្រាកដប្រជា

ភាពប្រាកដប្រជា
គឺជាអង្គប្រកបដ៏សំខាន់ចំពោះភាពជោគជ័យនៅក្នុងឆាកជីវិត
ការគិតខុសពីអ្នកដទៃ គិតមិនដូចអ្នកដទៃគិត
គឺជាផ្នែកមួយទៀត ដែលធ្វើឲ្យយើងមើលឃើញពីឱកាស
ក៏ខុសពីអ្នកដទៃគេមានដែរ ។

ចុះហេតុអ្វីបានជាមនុស្សភាគច្រើនគេគិត
និងមានជំនឿដូចៗគ្នាអ៊ីចឹង?

ក៏ព្រោះថា មនុស្សយើងមើលទូរទស្សន៍ដូចៗគ្នា
អានសៀវភៅស្រដៀងគ្នា និងដូចៗគ្នា
មើលរឿងកុនដែលខ្លួនចូលចិត្តដូចៗគ្នាទៀត ។

Wednesday, October 25, 2017

ព្រមទទួលយកខ្លួនឯង និងរៀនស្គាល់ពីកំហុស


ព្រមទទួលយកខ្លួនឯង និងរៀនស្គាល់ពីកំហុស

ក្នុងឆាកជីវិត កាលបើយើងឈានផុតកន្លងទៅមួយវិនាទីហើយ
មួយវិនាទីនោះ មិនអាចហៅឲ្យវិលត្រឡប់មកវិញបានឡើយ ។

យើងគ្មានអំណាចពិសេសអ្វីណា
អាចទាញពេលវេលាឲ្យវិលត្រឡប់ថយក្រោយ មកដោះស្រាយ
អ្វីដែលខ្លួនបានសម្រេចចិត្ត ឬបានធ្វើផុតហើយនោះទេ ។

រឿងដែលល្អបំផុត
វិលមករៀនស្គាល់ និងព្រមទទួលយកវា
សម្លឹងមើលរឿងដែលកន្លងទៅហើយនុ៎ះ
ដូចអ្វីដែលវាបានកើតមានឡើង ។

ស្វែងរកកម្លាំងបណ្ដាលចិត្តឲ្យឃើញ


ស្វែងរកកម្លាំងបណ្ដាលចិត្តឲ្យឃើញ

ឈ្មួលភ្លើង(ថ្មដែលធ្វើឲ្យមានភ្លើង) និងកម្លាំងកកិតដែលល្អបំផុត
គឺ “កម្លាំងបណ្ដាលចិត្ត” ។

បើសិនខ្លួនយើងស្វែងរកឃើញថា តើអ្វីទៅដែលនាំឲ្យបណ្ដាលចិត្ត?
តើអ្វីទៅដែលយើងធ្វើហើយបេះដូងលោតក្ដុកក្ដាក់ៗ
មានសេចក្ដីសុខ នោះហើយគឺជារឿងដែលយើងគួរនៅជាមួយវា ។

Tuesday, October 24, 2017

តើភាពជោគជ័យបែបណា ដែលចិត្តយើងចង់បាន?


តើភាពជោគជ័យបែបណា ដែលចិត្តយើងចង់បាន?

ជីវិតដែលសមប្រកបដោយភាពជោគជ័យ
ស្តាប់ភ្លាមៗគួរឲ្យចាប់អារម្មណ៍ និងយល់ការរឿងនេះច្បាស់ដូចថ្ងៃ។

ត្រង់ទីនេះ រឿងដែលយើងត្រូវរំលឹកឡើងវិញគឺ
និយាមភាពជោគជ័យរបស់ខ្លួនយើង
តើវាអាចកើតមានទៅបានយ៉ាងដូចម្ដេចខ្លះ?

ព្រោះភាពជោគជ័យរបស់មនុស្សយើងម្នាក់ៗ វាមានលក្ខណៈផ្សេងៗគ្នា
ជីវិតដែលជោគជ័យ……
សម្រាប់មនុស្សគិតទៅលើ
ការមានមុខងារតួនាទីការងាររីកចម្រើនលូតលាស់
បានក្លាយជាអ្នកចាត់ការទូទៅ ក្លាយជានាយកប្រតិបត្តិ ជាមេក្រុម
ឬបានធ្វើជាម្ចាស់ការលើអាជីវកម្មខ្នាតយក្ស ជាដើម ។

មានទស្សនវិស័យគ្រប់រឿង



មានទស្សនវិស័យគ្រប់រឿង

ខពិតមិនពិតក្នុងជីវិតរបស់យើងនោះគឺ
មនុស្សយើងម្នាក់ៗអាចជ្រើសរើសធ្វើរឿងផ្សេងៗតាមចិត្តចង់បាន
ប៉ុន្តែមនុស្សយើងភាគច្រើន មិនសូវហ៊ានជ្រើសរើសប៉ុន្មានទេ
បើជ្រើសរើសវិញ ក៏ជ្រើសរើសតាមបែបស្ទាក់ស្ទើរ ស្ទើរហ៊ានបន្តិច ស្ទើរខ្លាចបន្តិច។

ក្នុងជីវិតមនុស្សយើង ដែលអាចរកឃើញខ្លួនឯងនៅលើការជ្រើសរើស
នៅលើផ្លូវបំបែកត្រង់ចំណុចខ្លួនឯង អ្នកសម្រេចចិត្តជានិច្ច
និងក្រោយពីការសម្រេចចិត្ត ហើយវាក៏មានប្រការខ្លះៗ
ដែលមនុស្សយើងសម្រេចចិត្តជ្រើសរើសខុសដែរ ។

បើចង់ជោគជ័យ កុំរកលេសថាគ្មានពេល


បើចង់ជោគជ័យ កុំរកលេសថាគ្មានពេល

មនុស្សដែលចូលចិត្តរកលេសថា មិនមានពេលគ្រប់គ្រាន់
មិនមែនជាមនុស្សដែលជួបប្រសព្វជាមួយនឹងភាពជោគជ័យក្នុងជីវិតនោះទេ។

កុំភ្លេចថា ក្នុងមួយថ្ងៃៗ
មនុស្សយើងគ្រប់គ្នា សុទ្ធតែមានពេលវេលាស្មើគ្នាទាំងអស់គឺ ២៤ម៉ោង
តែចំណុចដែលធ្វើឲ្យមានការខុសប្លែកពីគ្នានោះគឺ
ក្នុងការចេះរៀបចំតារាងពេលវេលាក្នុងមួយថ្ងៃៗឲ្យមានតម្លៃ
មានន័យសម្រាប់ជីវិតបានតិចឬច្រើនទៅវិញទេ ។

ចង់ជោគជ័យ កុំខ្លាចបរាជ័យ




ចង់ជោគជ័យ កុំខ្លាចបរាជ័យ
 
តើខ្លួនយើងម្នាក់ៗចង់មានជីវិតបែបណាទៅ?
ជីវិតដែលមានក្ដីសុខ
ជីវិតដែលជួបភាពជោគជ័យ
ជីវិតដែលមានមនុស្សជាទីស្រឡាញ់នៅក្បែរខ្លួន
ជីវិតដែលមានភាពហ៊ឺហា មានបាន។ល។……

ការសង្កេតពិនិត្យមើលជីវិតឲ្យបានល្អិតល្អន់ម៉ត់ចត់ នឹងធ្វើឲ្យខ្លួនអ្នករកឃើញថា
មិនថាខ្លួនជ្រើសរើសនិយាមឲ្យជីវិត
ដោយដាក់ទម្ងន់រឿងអ្វីមួយជាគ្រឹះទេ
ខ្លួនត្រូវប្រើជីវិតនេះ ឲ្យស្ថិតនៅក្នុងផ្លូវវិជ្ជមានជានិច្ច ។

ការប្រើជីវិតតាមបែបមនុស្សគិតខាងវិជ្ជមាន នឹងជាកម្លាំងស្រូបទាញយកវត្ថុនានាដែលខ្លួនបានគិត ខ្លួនសុបិន និងជាអង្គប្រកបជួយជម្រុញឲ្យឈានជើងទៅដល់គោលដៅ ដែលខ្លួនត្រូវការបាន មិនឆាប់ក៏យូរ ទោះជាកម្លាំងស្រូបទាញនេះ ខ្លួនមើលមិនឃើញក៏ពិតមែន ប៉ុន្តែវាមានពិត ។

មិនថាអ្នកណាជាអ្នកណាទេ គឺចង់ក្លាយខ្លួនជាអ្នកជោគជ័យ
ប៉ុន្តែរឿងនេះ ត្រូវចាប់ផ្ដើមពីការប្រាប់ចិត្តខ្លួនឯងថា មិនត្រូវខ្លាចបរាជ័យ ឲ្យបានជាមុនសិន ។

“ការហ៊ានចាប់ផ្ដើមធ្វើ គឺជាចំណុចចាប់ផ្ដើមនៃភាពជោគជ័យ,
មានតែការចាប់ផ្ដើមធ្វើប៉ុណ្ណោះ ទើបអាចផ្លាស់ប្ដូរសុបិនអ្នក ឲ្យក្លាយជាការពិតបាន” ៕


 គោលគំនិតល្អដើម្បីជីវិត

Friday, October 20, 2017

ប្រយោគដាស់ចិត្តខ្លួនឯងឱ្យមានកម្លាំង



ប្រយោគដាស់ចិត្តខ្លួនឯងឱ្យមានកម្លាំង

កុំរំពឹងតែសេចក្តីសុខស្រួល ព្រោះផ្លូវទៅកាន់ភាពជោគជ័យត្រូវប្រកបព្រមដោយពាក្យថា តស៊ូ ពុះពារព្យាយាម។

កុំបណ្តោយឲ្យអ្នកដទៃគ្រប់គ្រងជីវិតអ្នក ព្រោះជោគវាសនារបស់អ្នក ស្ថិតនៅក្នុងដៃអ្នកផ្ទាល់។

កុំធ្លាក់ខ្លួនជាទាសកររបស់លុយ ព្រោះពាក្យថាសេចក្តីសុខបានមកពីពាក្យថាគ្រប់គ្រាន់។

កុំបណ្តោយឲ្យកំហឹងក្លាយជាមហារីកមកបំផ្លាញជីវិតអ្នក
ព្រោះសេចក្តីស្ងប់សុខនឹងកើតឡើងមួយរំពេចនៅពេលដែលអ្នកចេះដោះលែងចិត្តឲ្យស្ងប់។

កុំពាក់ស្រោមមុខតួឯកដើម្បីតែភាពអាត្មានិយម ព្រោះពេលណាមួយដែលស្រោមមុខអ្នករបូតចេញឃើញមុខដ៏កខ្វក់របស់អ្នក ពិតជាធ្វើឲ្យគេពិបាកទទួលយកណាស់ ។

Thursday, October 19, 2017

តើអ្នកនិងខ្ញុំខុសគ្នាត្រង់ណា? **ការពិត**



តើអ្នកនិងខ្ញុំខុសគ្នាត្រង់ណា? **ការពិត**

- អ្នកកើតនៅក្នុងមន្ទីរពេទ្យទំនើប
ខ្ញុំកើតនៅក្នុងផ្ទះធម្មតា
ពួកយើងសុទ្ធតែមានជីវិតបានដូចគ្នា។

- អ្នកទៅចូលរៀនសាលាឯកជន ដែលមានតម្លៃថ្លៃៗ
ហើយខ្ញុំទៅរៀនសាលារដ្ឋធម្មតា
ពួកយើងសុទ្ធតែបានបញ្ចប់ការសិក្សាដូចគ្នា។

វិប្បដិសារីប្រុសម្នាក់នេះ.. !


- វិប្បដិសារីប្រុសម្នាក់នេះ.. !

ទឹកដែលហូរទៅហើយ វាមិនអាចវិលត្រឡប់ក្រោយវិញបាន ចំណែកអនុស្សាវរីយ៍ដែលដិតដាមកន្លងផុតទៅ ក៏មិនអាចបំភ្លេចចោលបាន។

ខ្ញុំនៅចាំបានថា ខ្ញុំមានស្នេហាស្មោះត្រង់មួយនៅចំពោះមុខខ្ញុំ ប៉ុន្តែវាបានរលាយបាត់ទៅហើយ នៅពេលដែលវាបានបាត់បង់ ខ្ញុំពិតជាស្តាយស្រណោះខ្លាំងណាស់ តែវាហួសពេលអស់ រឿងនៅលើលោកយើងនេះ ពិតជាពិបាកស្មានយល់ដល់ខ្លាំងណាស់ ។

បើព្រះជាម្ចាស់ពិតជាផ្តល់ឱកាសត្រឡប់ក្រោយវិញបាន ខ្ញុំមិនឱ្យគេរបូតចេញពីខ្ញុំនោះទេ ហើយខ្ញុំនឹងប្រាប់ថា បងពិតជាស្រឡាញ់អូន បងពិតជាត្រូវការអូនខ្លាំងណាស់ ហើយបើសិនជាមានពេលវេលាលើក្ដីស្នេហ៍មួយនេះមែន អ្វីដែលក្ដីប្រាថ្នារបស់ខ្ញុំ គឺការរស់នៅជាមួយគេមួយលានឆ្នាំ ។ 

ពេលខ្លះការទ្រាំរស់នៅ ជាមួយនិងការឈឺចាប់តាមផ្លូវអារម្មណ៍ ដោយការយល់ច្រឡំ ឬប្រការណាមួយកំឡុងពេលដែលមានឱកាសនៅក្បែរកាយមនុស្សជាទីស្រឡាញ់ វាអាចនៅគ្រាន់បើជាងការបាត់បង់ក្តីស្រលាញ់ទាំងស្រុង ។

ព្រោះថាគ្រប់គ្រា គ្រប់រូបភាពនៃអនុស្សាវរីយ៍របស់យើង វាមិនដែលសាបរលាបចេញពីការចងចាំមួយនេះឡើយ អនុស្សារវរីយ៍ទាំងនោះវាតែងតែចាប់ផ្ដិតនូវអ្វីដែលខ្លួនឯងបានទទួល ចាប់តាំងពីពេលបាត់បង់គេទៅ ទោះបីជាពេលនេះមានជើងដប់ដៃម្ភៃយ៉ាងណា ក៏មិនអាចបង្វិលផែនដីឲ្យវិលថយក្រោយបានដែរ ។

គិតឲ្យដិតដល់មុននឹងសំរេចចិត្ត កុំឲ្យស្នេហ៍ពិតសល់ត្រឹមតែជាក្ដីសុបិន ដូចប្អូនម្នាក់នេះ ៕

រឿង ចិត្តឳពុកអ្នកក្រ


រឿង ចិត្តឳពុកអ្នកក្រ
      
ថ្ងៃមួយកូនស្រីដែលមានអាយុប្រាំឆ្នាំបានសួរទៅកាន់បុរសម្នាក់ដែលជាឳពុករបស់ខ្លួន៖

កូនស្រី៖ ប៉ាប៉ា ម៉េចបានជាយើងអត់មានឡានជិះហ្នឹងគេអ៊ីចឹង?

ឳពុក៖ មកពីប៉ាជាអ្នកក្រ ប៉ាអត់មានលុយទិញឡានជិះទេ ហើយបើមានឡានវិញ ក៏គ្មានលុយចាក់សាំងគ្រប់ដែរកូន ។

កូនស្រី៖ ប៉ុន្តែបើសិនប៉ាសន្សំលុយទិញវានោះគឺពិតជាបានជាមិនខានឡើយប៉ា ។

ឳពុក៖ បើប៉ាសន្សំ គឺពិតជាទិញបានមិនខានមែន ។ ប៉ុន្តែតើឡានពិតជាសំខាន់មែនឬអត់?

កូនស្រី៖ មានឡាន គឺយើងអាចធ្វើដំណើរដោយសុវត្ថិភាពបានណ៎ាប៉ា ។

ឳពុក៖ ជិះម៉ូតូចាស់ដូចប៉ា ក៏មានសុវត្ថិភាពដែរកូន។ ម៉ូតូប៉ាវាចាស់ហើយ វាបើកអត់បានលឿនទេ ដូច្នេះមានអីត្រូវបារម្ភពីរឿងគ្រោះថ្នាក់នោះ?

កូនស្រី៖ ប៉ុន្តែចុះពេលមេឃភ្លៀងនោះ? មិនទទឹកភ្លៀងអស់ហើយទេឬ?

គិតរំពឹងផលនៅឆ្ងាយ


គិតរំពឹងផលនៅឆ្ងាយ

កាលវេលាដែលមានញាតិញោមប្រុសស្រី ឬមានឧបាសកឧបាសិកា មកថ្វាយបង្គំលោកឪតា មានតាមប្រក្រតី លោកមិនធ្លាប់សួរអ្នកណាមួយពីរឿងអ្វីដែលនៅឆ្ងាយឡើយ លោកឪតាច្រើនតែសួរថា តើមានញាតិញោមណាធ្លាប់បានចម្រើនសមាធិភាវនាខ្លះដែរទេ? អ្នកខ្លះក៏តបថា មិនធ្លាប់បានធ្វើទេ មានញោមស្រីម្នាក់ក្នុងចំណោមញាតិញោមទាំងនោះ ដឹងច្បាស់ជាងគេ គាត់និយាយឡើងថា 

ខ្ញុំព្រះករុណាយល់ឃើញថា ពួកយើងទាំងអស់គ្នានេះ មិនចាំបាច់ត្រូវប្រតិបត្តិសមធិវិបស្សនាអ្វីទេ នាំឱ្យតែលំបាក ព្រោះមួយឆ្នាំៗ ខ្ញុំព្រះករុណាបានស្ដាប់លោកទេសនាមហាជាតិទាំង ១៣ កណ្ឌ អស់ច្រើនថ្ងៃ លោកទេសន៍ថា អានិសង្សនៃការស្តាប់លោកទេសនាមហាជាតិ នឹងបានទាន់សាសនាព្រះសិអាមេត្រិយ ហើយនឹងជួបគប់ប្រសព្វតែសេចក្ដីសុខសប្បាយតែម្យ៉ាង នឹងឱ្យត្រូវមកទ្រាំវេទនាលំបាកធ្វើអ្វី ។

លោកឪតាមានថេរដីកាដាស់តឿនថា រឿងដ៏ឧត្តុង្គឧត្តមក្រៃលែង ដែលមាននៅចំពោះមុខ មិនគិត បែរជាទៅគិតរំពឹងទុករឿងនៅឆ្ងាយឯណាឯនោះទៅវិញ គ្រាន់តែជារឿងសំដែលពោលដល់ ជាលក្ខណៈរបស់មនុស្សមិនចេះគិតវែងឆ្ងាយ ក្នុងពេលមគ្គផលនិព្វាន ក្នុងព្រះសាសនាសមណគោតម ក្នុងពេលបច្ចុប្បន្ននេះ នៅមានយ៉ាងសម្បូរបែប មិននាំគ្នាចាប់អារម្មណ៍ បែរជានាំគ្នាគិតរឿងនៅឆ្ងាយ កាលបើដល់សាសនាព្រះសិអាមេត្រិយពិតមែន នឹងជួបផលលំបាកជាងនេះ” ៕

អប់រំដោយ
លោកឪតា អតុលោ

Saturday, October 7, 2017

១០វិធីស្រឡាញ់ខ្លួនឱ្យកាន់តែខ្លាំងជាម្សិលមិញ


១០វិធីស្រឡាញ់ខ្លួនឱ្យកាន់តែខ្លាំងជាម្សិលមិញ

កាលណាយើងមានអារម្មណ៍ឃ្លេងឃ្លោងចំពោះសម្ពន្ធភាព ឬខកបំណងពីស្នេហាដែលវាទើបកន្លងផុតទៅក្ដៅៗ ក្នុងន័យនេះ សូមឱ្យអ្នកមានជំនឿថា មនុស្សគ្រប់គ្នាត្រូវមានពេលខូចចិត្តបើមិនច្រើនក៏តិចដែរ ប៉ុន្ដែពេលមានស្មារតីដឹងខ្លួនឡើងវិញ សូមឱ្យអ្នកសាកល្បងគិតត្រឡប់ទៅក្រោយវិញថា តើយើងធ្លាប់ផ្ដល់ក្ដីស្រឡាញ់នេះដល់អ្នកណាមួយ ដល់ធ្វើឱ្យយើងភ្លេចស្រឡាញ់ខ្លួនឯងឬអត់? នេះប្រហែលជាដល់ពេលដែលយើងត្រូវបែរត្រឡប់មកស្រឡាញ់ខ្លួនឱ្យបានច្រើនឡើងហើយ កុំចេះតែបណ្ដែតបណ្ដោយឱ្យខ្លួនកប់ជ្រៅក្នុងរឿងអតីត បើសិនមិនទាន់ចេះចាប់ផ្ដើមបានល្អទេ យើងមានជំនឿថា ១០វិធីស្រឡាញ់ខ្លួនឱ្យច្រើនឡើងជាងម្សិលមិញនេះ អាចជួយដោះស្រាយបញ្ហាប្រឈមរបស់អ្នកបាន ។


Wednesday, October 4, 2017

និព្វាន


និព្វាន

ការណ៍ដែលព្រះពុទ្ធអង្គ ទ្រង់បង្រៀនអំពីទុក្ខ ក្នុងគោលបំណងឱ្យសត្វលោកបានស្គាល់ពីសេចក្ដីទុក្ខ និងដើម្បីប្រតិបត្តិធម៌ជាគោលការណ៍ផុតទុក្ខ មិនកើតទុក្ខ ។

ដូចអ្វីដែលព្រះអង្គទ្រង់ត្រាស់សំដែងអំពីព្រះនិព្វានថា និព្វានំ បរមំ សុខំ ប្រែថា ព្រះនិព្វាន គឺជាសុខដ៏ក្រៃលែង ឬម្យ៉ាងទៀតថា គឺធម៌ជាទីអស់ទៅនៃកងកិលេស និងកងទុក្ខ មិនមានកងកិលេស និងកងទុក្ខ ជាសុខដ៏ក្រៃលែង ដូច្នេះឯង ៕

អប់រំដោយ
លោកឪ ញាណសំវរ

មាតាបិតាមានសេចក្ដីស្រឡាញ់ក្ដីមេត្តាករុណាចំពោះបុត្តធីតា


មាតាបិតាមានសេចក្ដីស្រឡាញ់ក្ដីមេត្តាករុណាចំពោះបុត្តធីតា

មានគំនិតទសន្សៈមួយដែលគេលើកឡើងថា ម្ដាយឪពុកមិនមានគុណនោះ បើតាមមនុស្សនិយាយគិតដោយទូទៅគេយល់ថា មនុស្សបែបនេះនឹងមានបាបកម្ម។ បាបកម្មគឺជាកម្មដែលមិនល្អជាអំពើអាក្រក់ ការដែលមានកម្មមិនល្អក៏មានផលរបស់កម្មនោះមិនល្អដែរ ហើយជាការទទួលផលរបស់បាបនោះ ។ បុគ្គលណាមិនជឿក្ដីឬជឿក្ដី វាជាកម្មរបស់ភាន់គេ ។ ការពិត វាត្រូវតែកើតមានដូច្នោះ ត្រូវមានបាបកម្ម ត្រូវមានផលមិនល្អ ព្រោះវាជាផលរបស់បាបនោះឯង ។ មានតែផលបុណ្យប៉ុណ្ណោះ ទើបនឹងកើតមានផលល្អ ផលរបស់បាបនឹងកើតមានផលល្អមិនបានឡើយ អ្នកជឿមិនជឿងក៏ហីទៅចុះ ។ សច្ចធម៌នេះមិនដែលប្រែប្រួលឡើយ ត្រូវជាសច្ចធម៌គ្រប់កាលលំហទាំងអស។

Tuesday, October 3, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨៩)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨៩)

“…ការឃើញត្រៃលក្ខណ៍ធ្វើឱ្យចិត្តលែងប្រកាន់មាំ ។ ការឃើញអនិច្ចំ ការមិនទៀង ទុក្ខំ សភាពអត់ធន់បានដោយលំបាក និងអនត្តា មិនមែនជារបស់ខ្លួន ក្នុងរឿងអ្វីណានីមួយ រមែងមិនមានសេចក្ដីប្រកាន់មាំក្នុងរឿងនោះ ។ ការឃើញសេចក្ដីមិនទៀងទាត់ឋិតថេរចេរកាល ឃើញសភាពអត់ទ្រាំបានដោយលំបាក និងឃើញថា គ្មានអ្វីជាកម្មសិទ្ធិរបស់ខ្លួនក្នុងវត្ថុទាំងឡាយទាំងពួង រមែងមិនមានការប្រកាន់មាំក្នុងវត្ថុទាំងឡាយទាំងពួងនោះ…” ៕


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨៨)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨៨)

“…យប់និងថ្ងៃចេះតែកន្លងផុតទៅ មានជីវិតរស់នៅ តើយើងបានធ្វើអ្វីខ្លះហើយ? ព្រោះថា ជីវិតរបស់យើងម្នាក់ៗបានអស់ទៅ រលត់ទៅ ស្លាប់ទៅតាមកាលវេលា គ្រប់ដង្ហើមចេញនិងចូលរបស់យើង ដែលមិនអាចទាមទារត្រឡប់យកមកវិញបានទេ ។

យើងម្នាក់ៗកំពុងតែរវល់ភ្លើតភ្លើនសប្បាយរីករាយជាមួយអ្វីហ្ន៎? នៅក្នុងលោកមួយនេះ ដែលប្រកមព្រមទៅដោយភ្លើងកើតចាស់ឈឺស្លាប់បែបនេះ ហេតុអ្វីយើងមិនព្រមចម្រើនមេត្តាភាវនា? ហេតុអ្វីយើងមិនព្រមរៀនលះបង់កិលេសឱ្យហើយទៅ? ពេលភាពចាស់ចូលមកទន្រ្ទានដល់ ឬចាំឱ្យភាពព្យាធិមានជំងឺដង្កាត់ចូលមកដល់ ចិត្តរឹតតែវិលវល់ សេចក្ដីស្លាប់រឹតតែឆាប់ជិតចូលមកដល់ សួរថាតើយើងម្នាក់ៗបានលះបង់កិលេសចោលខ្លះហើយឬនៅ?

តើយើងម្នាក់ៗរវល់តែទៅធ្វើអ្វី? ជីវិតរបស់មនុស្សយើងម្នាក់អស់ទៅ ដូចជាការអុជភ្លើងទៀនឡើងហើយ ភ្លើងវាក៏ឆេះទៅ ទៀនចេះតែអស់ទៅទាល់តែអស់ ។ ចូរដាស់តឿនចិត្តរបស់ខ្លួនឯងថា យើងចម្រើនចិត្តហើយឬនៅ កុំមានសេចក្ដីប្រមាទឱ្យសោះ ចូរចម្រើនចិត្តយើងមួយនេះនៅគ្រប់ដង្ហើមចេញនិងចូលរបស់យើងណ៎ា…៕

អប់រំដោយ
តេជគុណ ពុទ្ធាចារោ


ភាពជាមិត្ត


ភាពជាមិត្ត

កាលកន្លងទៅយូរហើយ…
នៅលើដែនកោះមួយ មានការប្រមូលរួបរួមអារម្មណ៍ទាំងឡាយ ឱ្យមកអាស្រ័យរស់នៅម្ដុំគ្នា
ក្នុងអារម្មណ៍ទាំងនោះ មានដូចជា
អារម្មណ៍មានបាន អារម្មណ៍សុខ អារម្មណ៍ស្រឡាញ់ អារម្មណ៍សោកា អារម្មណ៍ពុទ្ធិ អារម្មណ៍អាត្មានិយម និងអារម្មណ៍ផ្សេងៗទៀតជាច្រើន។
ថ្ងៃមួយ មានសេចក្ដីប្រកាសអាសន្នដល់អារម្មណ៍ទាំងអស់នោះថា កោះមួយនេះកំពុងលិចទឹក។
ដូចនោះ អារម្មណ៍ទាំងអស់ ទើបបានត្រៀមលក្ខណៈទូកចម្លង ដើម្បីរំដោះខ្លួនចេញពីកោះនោះ

គ្មានអ្នកណាហ៊ានលះបង់ពិត ស្រឡាញ់យើងស្មោះ ដូចជាម្ដាយឪពុកយើងទេ?


គ្មានអ្នកណាហ៊ានលះបង់ពិត ស្រឡាញ់យើងស្មោះ ដូចជាម្ដាយឪពុកយើងទេ?

ប្រិយមិត្តអ្នកអានបានដឹងបានជ្រាបរួចមកហើយ ហើយក៏ប្រហែលជាធ្លាប់ហែលឆ្លងកាត់នៅស្នេហាមួយសឹងតែគ្រប់គ្នាផងដែរក៏មិនដឹង ។ ហើយរូបភាពស្នេហានេះ មានគ្រប់មនុស្សប្រុសស្រីទាំងអស់ សូម្បីតែសត្វក៏មានក្ដីស្រឡាញ់តាមបែបផែនរបស់វាដែរ ។ ស្នេហាអ្នកខ្លះ ទទួលបានផលវិជ្ជមានចំពោះខ្លួនឯង និងស្នេហាអ្នកខ្លះទៀត ក៏ទទួលបានផលអវិជ្ជមានផងដែរ ។ អ្នកខ្លះយកស្នេហាធ្វើជាត្រីមុខនាំខ្លួនឱ្យធ្លាក់ទាបថោក ហើយអ្នកខ្លះទៀតយកស្នេហាជាស្ពានចំលងឆ្លងកាត់ឧបសគ្គទាំងឡាយ ដើម្បីសាងអនាគតដ៏ត្រចះត្រចង់របស់ខ្លួនដែរ ។

ក្នុងស្នេហានេះ មានមនុស្សមិនតិចទេ ដែលភ្លេចគិតស្រឡាញ់ខ្លួនឯង ថែរក្សាខ្លួនឯងឱ្យរឹងប៉ឹង ឱ្យស្វាហាប់ចង់ឃើញក្ដីសុបិនរបស់ខ្លួនក្លាយជាការពិត ហើយមានអ្នកខ្លះទៀតមិនទាំងស្រឡាញ់ខ្លួនហើយ ថែមទាំងភ្លេចស្រឡាញ់មនុស្សដែលធ្លាប់ស្រឡាញ់ខ្លួន ថែរក្សាខ្លួនតាំងពីនៅក្នុងផ្ទៃរហូតដល់ធំ ព្រមទាំងចិញ្ចឹមមើលថែបីបាច់ខ្លួនដោយការថ្នាក់ថ្នម យកចិត្តទុកដាក់ ដោយមិនបានគិតពីការហត់នឿយ ឈឺចាប់របស់ខ្លួនឯងឡើយ ដូចជារឿងរ៉ាវខាងក្រោមនេះ 

Monday, October 2, 2017

៧វិធីសាងសំណាងឱ្យជារបស់ខ្លួនឯង


៧វិធីសាងសំណាងឱ្យជារបស់ខ្លួនឯង

តើអ្នកធ្លាប់ជួបប្រសព្វដែរទេថា អ្នកខ្លះគិតឆោងចាប់ធ្វើអ្វីក៏បានសម្រេច បានជោគជ័យ ជីវិតសមប្រកបទៅដោយសុភមង្គល សមក្ដីប្រាថ្នា ថែមទាំងមើលទៅមានសេចក្ដីសុខបំផុតតែម្ដង ហើយអ្នកដឹងដែរទេថា ជីវិតដែលមើលទៅសំណាងបែបនេះ ពុំមែនព្រោះតែជោគជតាពីកំណើតត្រឹមតែម្យ៉ាងប៉ុណ្ណោះទេ តែកើតមានព្រោះតែពួកគេប្រឹងប្រែងអភិវឌ្ឍខ្លួនឯងបានច្រើនជាង? បើសិនអ្នកមានបំណងប្រាថ្នាចង់មានជីវិតបែបនេះ មិនចាំបាច់ទៅបន់ស្រន់អ្នកតា ទេវតាឯណាទេ គ្រាន់តែធ្វើតាមវិធីទាំង៧នេះ ធានាថា ខ្លួនអ្នកផ្ទាល់សាងលាភសំណាង ហេងៗ ឱ្យធ្វើជារបស់ខ្លួនបានមិនមែនជារឿងអីត្រូវពិបាកឡើយ ។

Sunday, October 1, 2017

៧ វិធី ឈប់ពីការមើលលោកនេះក្នុងផ្លូវអវិជ្ជមាន


៧ វិធី ឈប់ពីការមើលលោកនេះក្នុងផ្លូវអវិជ្ជមាន

ដោយសារតែមានការសិក្សាស្រាវជ្រាវរកឃើញថា ការសម្លឹងមើលលោកនេះក្នុងផ្លូវអវិជ្ជមាន ឬពេលមនុស្សយើងមានចេតនានឹកដល់រឿងរ៉ាវ និងជាមនុស្សចូលចិត្តប្រើអារម្មណ៍ យកអារម្មណ៍ខ្លួនជាធំ ពូកែក្រេវក្រោធ ឬយំខ្សឹកខ្សួលអួនអាក់ជារឿយៗ ខួរក្បាលចំណែកស៊ីរីបរាំ និងស៊ីរីបែលឡាំ រួមទាំងខួរក្បាលផ្នែកខាងឆ្វេង (ដែលមានទំនាក់ទំនងដល់ការចងចាំ និងការគិតវិភាគ) នឹងធ្លាក់ខ្សោយចុះ។ ផ្ទុយមកវិញ ពេលមនុស្សយើងមានចេតនានឹកដល់រឿងរ៉ាវល្អ សេចក្ដីសុខ សេចក្ដីរីករាយសប្បាយ និងជាមនុស្សមានអារម្មណ៍ល្អ ត្រជាក់ចិត្ត ម៉ត់ចត់ ខួរក្បាលទាំងបីថតនោះក៏មានកម្លាំងឡើង ។

លោកវិជ្ជបណ្ឌិត ដេនៀល ជី.អេមែន អ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា ការបង្កើតឱ្យមានខួរក្បាលល្អ (Making a Good Brain Great) ទើបមានវិធីកែសម្រួលអកម៉ូនដែលមានផលវិជ្ជមានចំពោះអារម្មណ៍ក្នុងខួរក្បាល រួមទាំងវិធីគិតរបស់ខួរក្បាល ដើម្បីបន្ថែមប្រសិទ្ធភាពការធ្វើការងាររបស់ខួរក្បាល ដែលគោលគំនិតល្អដើម្បីជីវិត បានកំពុងស្វែងរកសរសេរយកមកចុះផ្សាយក្នុងគេហទំព័ររបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់ប្រិយមិត្តអ្នកអាន ដែលជាអ្នកចូលចិត្តមើលលោកនេះ ក្នុងផ្លូវអាក្រក់ចំពោះជីវិត និងមើលឃើញរឿងរ៉ាវក្នុងជីវិតដែលខ្លួនចូលចិត្តគិតថា ខ្លួនមិនដូចអ្នកដទៃ ខ្លួនមិនមានដូចអ្នកដទៃ អ្នកដទៃគេល្អជាងខ្លួន។ល។

វិធីសាស្ត្រងាយៗ៧យ៉ាងប្រើរក្សាអាការៈបាក់ទឹកចិត្ត


វិធីសាស្ត្រងាយៗ៧យ៉ាងប្រើរក្សាអាការៈបាក់ទឹកចិត្ត

តើប្រិយមិត្តអ្នកអានជឿទេថា មានមនុស្សច្រើនណាស់ ប្រហែលជាធ្លាប់ប្រឈមមុខជាមួយអារម្មណ៍តានតឹង(ស្ត្រេស) រងសម្ពាធពីរឿងរ៉ាវច្រើនប្រការ រហូតដល់ធ្វើឱ្យចិត្តមានសភាពង៉ាក់ងើ ធេងធោង ល្ហិតល្ហៃ អស់កម្លាំងចិត្ត លែងចង់ធ្វើអំពើល្អផ្សេងៗ ឬតាមអ្នកស្រុកគេហៅថា អាការៈបាក់ទឹកចិត្ត ឬជំងឺបាក់ស្បាត ។ បើសិនអ្នកព្យាយាមទាញខ្លួនឯងឱ្យចេញពីអារម្មណ៍ទាំងនេះបានហើយ តែនៅមិនទាន់បានរសាត់បង់ទៀតនុ៎ះ គោលគំនិតល្អដើម្បីជីវិត សូមណែនាំឱ្យប្រិយមិត្តអ្នកអានទាំងអស់គ្នា បែរមកសាកល្បងធ្វើតាមវិធីសាស្ត្រងាយៗទាំង៧ ប្រើរក្សាអាការៈបាក់ទឹកចិត្ត ឬជំងឺបាក់ស្បាត ដែលបានដកស្រង់ចេញពីសៀវភៅ ស្រឡាញ់បំផុត ត្រង់ចំណុចដែលខ្លួនឯងមានហ៊ានធានាថា ប្រិយមិត្តអ្នកអានដែលធ្លាប់បានកំពុងជួបជំងឺបាក់ស្បាត អស់កម្លាំងចិត្ត លែងមានអារម្មណ៍ និងក្លាយជាមនុស្សមានអារម្មណ៍ស្រស់ស្រាយ និងប្រែក្លាយខ្លួនមករកសភាពដើមវិញជាក់ជាមិនខានឡើយ ។