យុគនេះ
ហៅថាលោកាភិវឌ្ឍន៍
ជាយុគដែលត្រូវរវល់មមាញឹកខ្លាំងណាស់។ សេចក្ដីក្ដៅក្រហាយអន្ទះអន្ទែង
កើតឡើងសព្វមុខអន្លើ ជាគ្រឿងបង្គាប់បញ្ជាចិត្តមនុស្សម្នា ឲ្យនៅឃ្លៀងឃ្លាតពីព្រះធម៌ ពាក្យអប់រំរបស់ព្រះពុទ្ធបរមគ្រូ ជាម្ចាស់នៃយើងយ៉ាងដាច់ឆ្ងាយ
ថែមទាំងមានការបង្រៀនអប់រំផ្នែកព្រះពុទ្ធសាសនា បង្រៀនអប់រំឲ្យប្រតិបត្តិតាម។
វាគួរឲ្យសោកស្ដាយ វាគួរឲ្យព្រួយបារម្ភ សន្ដានចិត្តមនុស្សចេះតែទាបទៅៗ និងហួសពីការជឿ
មើលឃើញបានពីទង្វើអាក្រក់ ដូចជាធ្វើមិនដឹងខ្យល់អី ដូចមិនចេះញញើតខ្លាចខ្មាសបាប។
Tuesday, January 24, 2017
Monday, January 23, 2017
ធ្វើអំពើល្អប្រកបដោយចិត្តបរិសុទ្ធ
“...សព្វថ្ងៃនេះ
យើងមានឱកាសធ្វើអំពើល្អជាមួយគ្នាបានរាល់ថ្ងៃ ដូចនោះ ទើបសុំឲ្យព្យាយាមតាំងសតិឲ្យបានល្អ
ប្រើបញ្ញាត្រិះរិះគិតមើលឲ្យបានច្បាស់លាស់ កុំបីមានចិត្តលោភលន់ កុំបីមានចិត្តស្រវឹងវង្វេង
កុំបីមានចិត្តធ្វើល្អប្រកបដោយមានសេចក្ដីលោភលន់ ដោយសេចក្ដីស្រវឹងវង្វេង
ឲ្យធ្វើល្អប្រកបដោយសេចក្ដីបរិសុទ្ធសស្អាតពិតប្រាកដចុះ។ វាមានវិធីត្រួតពិនិត្យមើលចិត្តខ្លួនឯងថា
ធ្វើអំពើល្អប្រកបដោយចិត្តប្រាសចាសពីគ្រឿងសៅហ្មង គឺកិលេស លោភលន់ ខឹងក្រោធ
ស្រវឹងវង្វេង ឬមិនអ៊ីចឹងទេ ឲ្យពិនិត្យមើលថា ពេលធ្វើល្អនោះ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៤)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៦៤)
“...មនុស្សធ្វើបុណ្យធ្វើទាន
ចេះតែជួបទុក្ខលំបាកគ្រប់បែបយ៉ាង ត្រូវជួបអគ្គីភ័យ ត្រូវទឹកជំនន់
ត្រូវជួបគ្រោះរាំងស្ងួត ត្រូវរថយន្តគៀរ ត្រូវចោរប្លន់ ត្រូវញាតិបោកប្រាស់
ត្រូវកូនធ្វើបាប ត្រូវប្តីមានស្រី ម្លោះហើយចិត្តក៏កើតទុក្ខ ខូចសតិ។
អ្នកខ្លះក៏អស់សង្ឃឹម មកនិយាយឲ្យលោកតាស្តាប់ថា ខំឧស្សាហ៍ចូលវត្តចូលវ៉ា
ធ្វើបុណ្យរក្សាសីល ប្រតិបត្តិធម៌តាំងពីក្មេងរហូតដល់ចំណាស់ណេះអស់ទៅហើយ
ចុះហេតុអីរឿងអី បានជាបុណ្យកុសលនោះ មិនមកជួយឃុំគ្រងរក្សាខ្លួន
ហើយអ្នកខ្លះទៀតក៏គិតឈប់ចូលវត្ត ឈប់ធ្វើបុណ្យទាន
ព្រោះព្រះធម៌មិនបានជួយឲ្យគេរួចផុតពីមហន្តរាយទាំងនេះ បែរជាឃើញអ្នកធ្វើអាក្រក់ ចេះតែមាន
ចេះតែបាន ចេះតែរីកចម្រើន ចេះតែសុខសប្បាយទៅ។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៣)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៣)
“... សូមឲ្យមានសទ្ធាជ្រះថ្លា ធ្វើទានឲ្យបានរឿយៗ ទាំងទានខាងក្នុង ទានខាងក្រៅ
រក្សាសីល សង្រួមកាយ វាចា និងចិត្តឲ្យមានភាពជាប្រក្រតី ឬរក្សាចិត្តនោះឯង
ចាំឲ្យមានសតិឃុំគ្រងចិត្តឲ្យបានជាប់ជានិច្ចថា៖
អ្វីណាមិនគួរគិត
កុំគិត
អ្វីណាមិនគួរនិយាយ
កុំនិយាយ
អ្វីណាមិនគួរធ្វើ
កុំធ្វើ
ព្រោះយើងមានសតិដឹងស្រាប់ហើយថា
យើងជាមនុស្សមានសីល។
បុណ្យកុសល
ដែលបានកសាងសន្សំឲ្យដល់ទីបំផុត ហើយវានឹងអស់រឿង មិនមានអ្វីទៀត មិនយកអ្វីទៅជាមួយ
បាបក៏មិនយក បុណ្យក៏មិនយក បុគ្គលដែលនៅយក ទើបបានបុណ្យ បានបាប មានភព មានកំណើតឡើង
បុគ្គលដែលដោះចេញធុរៈ ឬទម្លាក់ចោលធុរៈហើយ មិនមានបុណ្យ និងមិនមានបាប ទើបមានឈ្មោះថា
លោកុត្តរៈ ខ្ពស់ហួសផុតលោកិយវិស័យហើយ...”៕
---------------------------
អប់រំដោយ
ទេសក៍
សេសរំសី
ប្រភព៖
ធម្ម ព្រះត្រៃរ័តន៍
ចម្រើនភាវនាមានអានិសង្សខ្ពស់ជាងបុណ្យទាំងឡាយ
“...យើងទៅសម្តែងព្រះធម្មទេសនានៅទីណា
ក៏សម្ដែងមិនផុតពីសម្តែងរឿងការចម្រើនភាវនានេះដែរ ទោះបីជាមិនដឹងក្ដី មិនឃើញក្ដីក៏ដោយ
ផលនៃការចម្រើនភាវនារបស់យើង រមែងមានផលានិសង្សខ្ពស់ មានលំដាប់លេខមួយ ទាន សីល ជាដើម
មានលំដាប់លេខពីរប៉ុណ្ណោះ។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦២)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៦២)
“...សព្វអ្វីៗទាំងអស់ ដែលនាំគ្នាខិតខំប្រឹងប្រែង ស្វះស្វែងរក
សន្សំទុកដាក់មកច្រើនឆ្នាំកន្លងទៅ នៅទីបំផុតក៏ត្រូវបោះបង់ចោល ត្រូវឃ្លាតព្រាត់ប្រាសពីវា។
ការណ៍ដែលមិននិយាយទៅដល់ទ្រព្យសម្បត្តិ ដែលអាចនាំយកទៅជាប់ខ្លួនទៅធ្វើអ្វី សូម្បីតែសាច់ខ្លួនប្រាណជាប់រូបកាយដែលសន្មតថា
របស់អញ របស់យើង ក៏គង់តែយកទៅផងមិនបាន ហើយវាជាការពិត ដែលយើងនាំគ្នាបានឃើញ
និងបានដឹងឮតៗគ្នារាប់ពាន់ឆ្នាំមកហើយ។
ក្នុងពេលការពិត
បានឃើញពីសភាពដូច្នេះហើយ តើហេតុអ្វីមនុស្សយើងទាំងអស់
ទើបត្រូវក្រាញននៀលខ្វាយខ្វល់សន្សំទុកដាក់ទ្រព្យសម្បត្តិ
ដែលនៅក្នុងទីបំផុតត្រូវបោះបង់ចោល ឬត្រូវព្រាត់ប្រាសទុកចោលក្នុងលោកនេះទៅវិញ? ហើយវាស្មើនឹងការបំផ្លិចបំផ្លាញពេលវេលាដ៏មានតម្លៃរបស់ខ្លួន
ដែលវាមិនអាចគង់វង់បានលើសពីមួយរយឆ្នាំ
ត្រូវឲ្យមោឃៈ ទទេប្រព្រឹត្តទៅ ដោយរកប្រយោជន៍ រកខ្លឹមសារអ្វីមិនបាន..."៕
---------------------------------
អប់រំដោយ
ព្រះញាណសំវរ
ប្រភព៖
ធម្ម ព្រះត្រៃរ័តន៍
Sunday, January 22, 2017
ហេតុផល ជាមួយនឹងភាពល្ងង់ខ្លៅ
“...មានមនុស្សខ្លះ
នៅក្នុងសង្គមអ្នករាប់អានព្រះពុទ្ធសាសនា នៅប្រកាន់ជឿថា
ការធ្វើសមាធិជារឿងល្ងិតល្ងង់។
អាត្មាស្តាប់ទស្សនៈយល់ឃើញដូច្នេះក្នុងគ្រាដំបូងក៏ឆ្ងល់ មិនចង់គិតថា
បុគ្គលនោះមានកម្រិតវប្បធម៌ សិក្សារៀនសូត្រ(ច្រើនតែមិនមែនអ្នកស្រុក)
ដែលកង្វះនូវពុទ្ធិផ្នែកខាងរឿងសាសនាប្រចាំជាតិរបស់ខ្លួន ដល់ថ្នាក់នោះទៅកើត។ តាមការពិត
ការហ្វឹកហាត់ចិត្ត មានហេតុផលច្រើនប្រការ ដែលបានបើកចំហរង់ចាំ
សម្រាប់បុគ្គលអ្នកមានចិត្តប្រាថ្នាចង់ដឹងចង់ចេះ។
នៅជាមួយនឹងខ្យល់ដង្ហើម
“...ការស្ថាបនាគុណសម្បត្តិក្នុងជីវិត
ត្រូវស្ថាបនាទាំងកាយ ទាំងវាចា ទាំងចិត្ត និងទាំងបញ្ញា ព្រមៗគ្នា។ សីលក្នុងលំដាប់ហ្មត់ចត់ល្អល្អិត នោះលោកចង់មានន័យថាប្រក្រតី។ យើងត្រូវសង្រួមកាយ
សង្រួមវាចា និងសង្រួមចិត្ត បានត្រិះរិះគិត បានសង្កេតពិនិត្យតាមដានភាពមិនប្រក្រតីរបស់ចិត្តខ្លួនឯង។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦១)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៦១)
“...ប្រសិនបើបុគ្គលណាបានចម្រើនភាវនារហូតដល់មរណកម្មដ្ឋានហើយ
អ្វីៗក៏អាចបញ្ឈប់បានទាំងអស់ហ្នឹង លះបង់បានទាំងអស់ ព្រោះថា សេចក្ដីស្លាប់នោះឯង
ពេលមកដល់បុគ្គលណា បុគ្គលនោះឯង នឹងលះបង់ចោលនូវអ្វីៗសព្វគ្រប់ប្រការ
នឹងយកអ្វីមួយនៅក្នុងលោកនេះទៅមិនបានឡើយ មិនថា បព្វជិត ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា
លោកយាយ លោកតា ក្មេង ចាស់ កវីបណ្ឌិត ពាលនោះទេ សុទ្ធតែមិនអាចយកទៅបានទាំអស់។
ប្រសិនបើថា នឹងឃើញដល់មរណកម្មដ្ឋាននេះបាន ចិត្តដែលតោងប្រកាន់មាំនៅក្នុងសព្វអ្វីទាំងឡាយទាំងពួងនោះ
នឹងរសាយចេញ ស្រាលឡើង រហូតដល់លែងប្រកាន់ជាប់នៅក្នុងវត្ថុទាំងអស់នោះ។
ប្រសិបបើយកសេចក្ដីស្លាប់មកកាត់ផ្ដាច់ហើយ
កាត់បានទាំងអស់ ព្រោះថាបុគ្គលអ្នកដែលស្លាប់ទៅ គេមិនបានយកអ្វីទៅបាន
សូម្បីតែលុយមួយកាក់មួយសេន ដែលគេដាក់នៅក្នុងមាត់ខ្លួននោះ ក៏យកទៅមិនបាន
ហើយមានអ្នកខ្លះថែមទាំងពិសោធលោមើល៍ថា វាយកទៅបានដល់ស្រុកខ្មោចបានដែរឬក៏អត់ហ្ន៎? ក៏យកប្រាក់មួយកាក់
មួយសេនញាត់ដាក់ក្នុងមាត់អ្នកស្លាប់ ពេលដល់ព្រៃថ្មសាន ដល់មេរុ បូជាហើយ ក៏ឃើញលុយកាក់
ឬលុយសេននោះនៅគរក្នុងគំនរធ្យូងផេះនោះឯង សូម្បីតែមួយកាក់ មួយសេនក៏យកទៅមិនបានផង...”៕
ស.ស.
សុខ ស្ងប់ ត្រជាក់,
ទំ.៣៧
អប់រំដោយ
តេ.
ពុទ្ធាចារោ
ប្រភព៖
Worachak
wareewanich
Saturday, January 21, 2017
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦០)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦០)
“ការទំលាក់ចុះនូវភារៈបាន នឹងកាត់បន្ថយនូវការប្រកាន់មាំ
ការរំលាយនូវការប្រកាន់មាំបាន វាមានន័យសំខាន់ណាស់
ដែលត្រូវធ្វើឲ្យចិត្តស្ងប់ ពេលចិត្តទ្រោមចុះហើយ ស្ងប់បានហើយ
ព្រោះអាស្រ័យចិត្តស្ងប់នេះឯង វិបស្សនាញាណ ទើបកើតឡើងបាន”៕
______________________
អប់រំដោយ
តេ.
មហាបុញ្ញោ
ប្រភព៖ Worachak
Wareewanich
ទោសរបស់វាចា
“មនុស្សដែលចូលចិត្តជេរ
ឬមូលបង្កាច់ទម្លាក់កំហុសឲ្យអ្នកដទៃ កម្មនោះនឹងរហ័សណាស់ ជាកម្មផ្លូវវាចា
មានផលអាក្រក់ខ្លាំងណាស់”។ តេជគុណ ប៉ូ
លោកច្រើនមានថេរដីកាអំពីមង្គលដ៏សំខាន់
ដែលលោកចង់ឲ្យកូនសិស្សគណ បាននាំយកទៅប្រតិបត្តិនោះគឺ មង្គល៣៨ប្រការ។ មង្គលមួយក្នុងចំណោមមង្គលទាំង៣៨ប្រការនេះ លោកច្រើនតែមានថេរដីកាច្រើនជាងគេនោះគឺ សម្មាវាចា គឺវាចាដែលពោលត្រូវ
ពោលតែរឿងដែលនាំមកនូវមង្គល។ លោកមានថេរដីកាថា មនុស្សភាគច្រើន
ច្រើនតែសាងកម្មតាមផ្លូវវាចា ព្រោះថាផ្លូវនេះសាងឡើងបានងាយ បានឆាប់
ប៉ុន្តែខ្លួនគេមិនដឹងទេថា ផលរបស់កម្មនេះមានទម្ងន់។ តើ ពេលវាឲ្យផល នឹងអាក្រក់ខ្លាំងប៉ុនណាទៅ?
Thursday, January 12, 2017
ឧបមាណវិធី!
ពូកែភ្លេចគុណហៅក្រពើ ពូកែខ្សែលើហៅកញ្ជ្រោង
ពូកែបត់បែនហៅក្ដាមគ្រោង ពូកែយិតយោងហៅកណ្ដៀរ។
ពូកែធ្វើការហៅសត្វឃ្មុំ ពូកែទួញយំហៅសត្វលា
ពូកែដើរទាបហៅសត្វទា ពូកែលូនវារហៅសត្វខ្យង។
ពូកែជញ្ជូនហៅស្រមោច ខួរអត់ប្រយោជន៍ហៅបង្កង
ពូកែសាងពៀរហៅអង្ក្រង ពូកែដេកផ្សងត្រដេវវិច។
ពូកែបំផ្លាញហៅសត្វខ្មូត ពូកែផ្លោះលោតកញ្ចាញ់ចេក
ពូកែថាត្រាប់ហៅសត្វសេក ពូកែច្រៀងស្រែករៃកណ្ដឹង។
ពូកែកកាយមាន់ប្រើជើង ប្រវ័ញ្ចឈាមយើងឈ្លើងអត់ឆ្អឹង
ពូកែសាបព្រួសពស់វែកហ្នឹង ច្រឡោតតោតខឹងដឹងទាំងដង។
ពូកែភ្លេចធាតុមេអំបៅ ពូកែធ្វើខ្លៅហៅអាយ៉ង
ពូកែសម្ដីកវីបង ត្រៀមថ្នាំទុកផងក្រែងបែកមាត់៕
ប្រភព៖ ហ្វេសប៊ុក
Cr. Ly Hong Lean
Wednesday, January 11, 2017
សាកល្បងខ្លួនឯងទើបយល់
លោកយាយម្នាក់ចូលចិត្តទៅវត្តជាប្រចាំ មិនថាតែថ្ងៃបុណ្យ
ឬទៅសុំសីលទេ។ លោកយាយគាត់ជាបុគ្គលគំរូក្នុងការដឹកនាំកូនចៅឲ្យចេះធ្វើអំពើល្អ
រហូតដល់កូនចៅ ក៏មានការយកចិត្តទុកដាក់ក្នុងផ្លូវធម៌ជាច្រើន។
មានកត្តាខ្លះដែលនៅសង្ស័យថា
ហេតុអ្វីលោកយាយត្រូវទៅវត្ត ឬទៅសុំសីលរាល់ថ្ងៃ ជាពិសេសក្នុងអំឡុងពេលចូលព្រះវស្សា
ឬថ្ងៃសំខាន់ក្នុងព្រះពុទ្ធសាសនា។ ពេលខ្លះគាត់មិនព្រមដេករហូតពេញមួយថ្ងៃមួយយប់ក៏សឹងមាន។
ចម្ងល់មួយនេះ ជាប់នៅក្នុងចិត្តរបស់ចៅប្រុសម្នាក់រហូតមក។
សម្លឹងមើលពិភពលោកក្នុងគំនិតល្អ ទើបមានផល
ការសម្លឹងមើលពិភពលោកក្នុងគំនិតល្អ អាចនិយាយបានថា ជាការផ្ដល់កម្លាំងចិត្ត
ឲ្យជីវិតរស់នៅមានក្ដីសង្ឃឹម
មានកង្កែបមួយហ្វូង អាស្រ័យនៅជាមួយគ្នានៅទីកន្លែងមួយ។
រាល់ថ្ងៃ ពួកវាត្រូវចេញទៅរកអាហារព្រមគ្នា។
ថ្ងៃមួយមានកង្កែបពីរក្បាលជាបងប្អូននឹងគ្នា គិតថាចង់ទៅរកអាហារមុនគ្នីគ្នា
ព្រោះត្រូវការផ្លាស់ប្ដូរភាពថ្មីៗក្នុងជីវិត
ក៏បានបបួលគ្នាចេញធ្វើដំណើរទៅមុនកង្កែបផ្សេងៗទៀត ដោយសប្បាយភ្លើតភ្លើន។
ពេលដែលកំពុងលោតទៅ កង្កែបតូចទាំងពីរបានជ្រុលធ្លាក់ទៅក្នុងរណ្ដៅ
ដែលជ្រៅល្មមសមគួរដែរ។ ឱកាសចង់លោតឡើងមកពីរណ្ដៅ មិនមែនជារឿងងាយស្រួលទេ
តែកង្កែបទាំងពីរក្បាល ក៏មិនរាថយក្នុងការលោតឡើងមកពីររណ្ដៅនោះដែរ។
Friday, January 6, 2017
ក្នុងទុក្ខ មានសេចក្ដីសុខ
“...ខណៈពេលដែលយើងឃើញទុក្ខភ្លាមៗ
ជីវិតក៏ផ្លាស់ប្តូរទៅតាមផងដែរ។ ទើបព្រះសម្មាសម្ពទ្ធទ្រង់ត្រាស់ថា ទុក្ខគឺជាអរិសច្ចៈ
ព្រោះក្នុងទុក្ខ បើវាលាស់ចេញមកហើយ សេចក្ដីសុខក៏នៅត្រង់នោះដែរ។
បើប្រៀបទៅនឹងផ្លែក្រូច ទុក្ខគឺប្រៀបដូចជាសំបកក្រូច ចំណែកសេចក្ដីសុខ ប្រៀបដូចសាច់ក្រូច។ បើអ្នកណា កំពុងមានទុក្ខក្នុងជីវិត
ក៏សុំឲ្យញញឹមដាក់ខ្លួនឯងថា សុខមកហើយ ខ្ញុំនឹងបកសំបកវាចេញ ហើយរកសេចក្ដីសុខឲ្យឃើញ។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៩)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៥៩)
"...អំពើល្អ
ជាហេតុឲ្យនាមត្រកូលតាំងនៅដោយមានកិត្តិយស។
អំពើអាក្រក់
ជាហេតុឲ្យនាមត្រកូលតាំងនៅដោយការអាប់យស។
ធ្វើខ្លួនឲ្យដូចជាកែវទឹកទទេ
បើប្រៀបប្រដូចមនុស្សជាកែវទឹកវិញ
មនុស្សដែលមានពុទ្ធិខ្ពង់ខ្ពស់
មានសមត្ថភាព
ក៏ប្រហែលជាមិនខុសពីកែវទឹកនេះប៉ុន្មានទេ
ដែលមានទឹកនៅពេញប្រៀបហើយនោះ។
បើយើងនាំយកកែវទឹកមួយនោះ
ចាក់ទឹកចូលទៅ
ទឹកក៏ប្រហែលជាហៀរហូរចេញមកជារឿយៗ
កាក់ឃាំងទុកវាមិនបានឡើយ។
Thursday, January 5, 2017
ប្រុសល្អក៏មានដែរ តែគ្រាន់តែមានតិច!
- កាលពីយើងទើបរៀបការហើយ ខ្ញុំនិងប្រពន្ធខ្ញុំ មិនសូវមានលុយនោះទេ
ដូច្នេះពួកយើងទាំងពីរ ខិតខំតស៊ូយ៉ាងលំបាកដើម្បីគ្រួសារ។ ប្រពន្ធខ្ញុំស្អាត មានចំណេះដឹងខ្ពស់
ខ្ញុំឆ្ងល់ថាហេតុអីនាងព្រមមកលំបាកជាមួយខ្ញុំ តែខ្ញុំចង់និយាយថា
អរគុណនាងដែលនៅក្បែរខ្ញុំ នៅពេលដែលខ្ញុំគ្មានអ្វីទាំងអស់។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៨)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៥៨)
“... ខ្វះតែទង្វើប៉ុណ្ណោះពួកយើង។ ពេលធ្វើពិត ក៏បានពិត ឃើញពិត កើតមានពិត។
ព្រះពុទ្ធបរមគ្រូនៃយើង រង់ចាំនឹងផ្ដល់រង្វាន់ឲ្យពួកយើងជានិច្ច ជាមិនខានឡើយ។
បើធ្វើចូលទៅ ប្រាកដប្រជាចូលទៅ ព្រះអង្គពិតជាផ្ដល់រង្វាន់ហើយ មិនពិបាកឡើយ តិចក៏ផុសឡើងនៅត្រង់ចិត្តច្បាស់
ភ្លឺស្វាង ស្ងប់កើតមានឡើង សេចក្ដីសុខក៏កើតមកតាមនោះដែរ រឹតតែបន្តធ្វើ
រឹតតែបានច្រើនជាងនោះថែមទៀត។
ត្រូវអប់រំហ្វឹកហាត់វា
ហ្វឹកហាត់ឲ្យក្លាយទៅជាសមាធិជាក់លាក់។ ចិត្តរបស់យើងជាក់ច្បាស់ល្អប្រពៃហើយ
ក៏សម្លឹងចូលទៅរកវា។ វាក៏កើតមានពន្លឺ ដែលមានសភាពភ្លឺច្បាស់កើតមានឡើងនៅត្រង់ចិត្ត
សុខក៏កើតមានព្រម ក៏សោយសុខក្នុងពេលនោះ សោយសុខរហូតដល់ធុញទ្រាន់នឿយណាយ។
សុខវាក៏រលាយអស់ទៅ វិបស្សនាក៏រត់ចូលមក សួរថា តើត្រង់ណាទៀង ត្រង់ណាមិនទៀង
ត្រង់ណាទៀង ត្រង់ណាមិនទៀង?
អស់ហើយ
សកន្ធកាយមិនទៀងក្នុងវត្ថុណាមួយ បោះចោលវាទៅ បោះចោលអស់ហើយ ក៏នៅជាមួយនឹងព្រះធម៌នុ៎ះឯង
ទៅណាក៏ទៅជាមួយគ្នានុ៎ះឯង សប្បាយហើយ។ វាពិបាកនិយាយ រឿងនេះមិនពិបាកទេ វាក្របុគ្គលអ្នកធ្វើប៉ុណ្ណោះឯង...”៕
អប់រំ
ដោយ
តេជ.
ចារុធម្មោ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៧)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៥៧)
“... ជីវិតមនុស្សយើង មិនថាវែងយូរប៉ុនណាទេ ថ្ងៃមួយនោះ ក៏ត្រូវអស់។
សេចក្ដីស្លាប់ គឺជារឿងមួយដែលមនុស្សយើងគ្រប់គ្នា មិនអាចគេចផុត ជៀសរួចបានឡើយ។
នេះគឺជាតថភាពដែលត្រូវបង្កើតឡើង ប៉ុន្តែវារឿងគួរឲ្យចម្លែកពន់ពេកណាស់
ដែលមនុស្សយើងដ៏ច្រើន មិនសូវបានគិតគូរ គិតឃើញដល់រឿងនេះប៉ុន្មានទេ។
មនុស្សជាច្រើនណាស់
ដែលមានជីវិតរៀងហាក់ដូចជាភ្លេចភ្លាំងអស់ឈឹងថា ខ្លួនឯងនោះត្រូវស្លាប់
ពួកគេគិតពីនាំគ្នាសប្បាយរីករាយភ្លើតភ្លើន ដោយមានសេចក្ដីប្រមាទ ជាមួយសម្ភារនិយមគ្រប់បែបយ៉ាង
ធ្វើខ្លួនហាក់ដូចជាសេចក្ដីសប្បាយរីករាយទាំងនោះ នឹងជួយស្រោចស្រង់ខ្លួន
ក្នុងវារៈចុងក្រោយនៃជីវិតរបស់ខ្លួនអ៊ីចឹង។ មនុស្សដ៏ច្រើន ពួកគេគិតតែពីសង្ងំប្រឹងប្រែងស្វែងរកសន្សំទ្រព្យសម្បត្តិនានាទុក ធ្វើហាក់ដូចជាអាចយកពួកវាទៅតាមខ្លួនបាន ក្រោយពីខ្លួនស្លាប់ទៅនុ៎ះ..."៕
អប់រំដោយ
តេជ.
វិសលោ
ប្រភព៖ Worachak wareewanich.
Wednesday, January 4, 2017
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៦)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៥៦)
“... ប្រៀបធៀបទោសៈ ទុកដូចជាភ្លើង ពីព្រោះភ្លើងក្ដៅ ហើយទោសៈក៏ក្ដៅ។
ប្រៀបធៀបមេត្តាទុកដូចជាទឹក
ពីព្រោះទឹកត្រជាក់ ហើយមេត្តាក៏ត្រជាក់។
ភាពក្ដៅ
និងត្រជាក់ ទាំងពីរនេះ នឹងប្រាកដឡើងបាននៅក្នុងចិត្ត ដឹងទៅបានដោយខ្លួនឯងផ្ទាល់។
អារម្មណ៍ដឹងក្ដៅ
នៅត្រង់ចិត្ត មានជាប្រចាំ ក៏គប្បីដឹងថា ខ្លួនត្រូវបានទោសៈគ្របសង្កត់ខ្លាំង
ច្រើនជាងមេត្តាហើយ។
អារម្មណ៍ដឹងត្រជាក់ស្ថិតនៅត្រង់ចិត្តមានជាប្រក្រតី
ក៏គប្បីដឹងថា ខ្លួនកំពុងមានមេត្តាស្រោចស្រប ច្រើនជាងទោសៈហើយ...”៕
អប់រំដោយ
ព្រះញាណសំវរៈ
ប្រភព៖
ធម្មៈ ព្រះត្រៃរ័តន៍
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៥)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៥៥)
“...សូមឲ្យលោកអ្នកបានគិតពិចារណា ត្រិះរិះសញ្ជឹងគិតឲ្យឃើញច្បាស់ទៅចុះថា
រូបរាងកាយរបស់យើងនេះ ម្ដេចម្ដាក៏ត្រូវលុបលាងជម្រះរាល់ថ្ងៃទាំងព្រឹក ទាំងថ្ងៃ
ទាំងល្ងាច យ៉ាងហោចណាស់ក៏ពីរដងដែរក្នុងមួយថ្ងៃ ឲ្យអត់សោះនោះមិនបានឡើយ
ទាំងត្រូវធ្វើសេចក្ដីព្យាយាមសម្អាតជានិច្ចកាល
នៅតែមានក្លិនមិនគួរជាទីរីករាយចេញមកទៀត ទុកណាជាខិតខំរកវត្ថុផ្សេងៗមកអប់មកលាប ក៏នៅតែបិទបាំងទប់ស្កាត់ក្លិននោះមិនបានយូរ។
ចុះទម្រាំចិត្តរបស់យើង ដែលជាធំជាងរូបកាយ ជាប្រធាន ជាចៅហ្វាយ
ជាម្ចាស់បង្គាប់បញ្ជាចង្អុលធ្វេងស្តាំកិច្ចការឲ្យរូបកាយធ្វើពិត
តើមានអ្នកណាយកចិត្តទុកដាក់ លាងជម្រះវត្ថុស្មោករោគចេញដែរទេ? តាំងពីតូចរហូតដល់ធំ ដល់ចាស់ទុំចង់នឹងទុំជ្រុះទៅហើយ តើវាបានសន្សំវត្ថុមិនល្អមកច្រើនដល់កម្រិតណាទៅ ឬថា មើលមិនឃើញ
ទើបមិនចាំបាច់ត្រូវលាងជម្រះវាចេញឬ?....”
អប់រំដោយ
តេជ.
តោ ព្រហ្មរង្សី
ប្រភព៖
ធម្មៈ ព្រះត្រៃរ័តន៍
Tuesday, January 3, 2017
វិបាកកម្មរបស់បុគ្គលទ្រុស្ដសីល
ភិក្ខុទាំងឡាយ!
បាណាតិបាត ដែលសេព(ប្រព្រឹត្ត)កន្លងហើយ ចម្រើនឡើងហើយ ធ្វើឲ្យច្រើនឡើងហើយ
រមែងប្រព្រឹត្តទៅដើម្បីនរក ប្រព្រឹត្តទៅដើម្បីកំណើតសត្វតិរច្ឆាន
ប្រព្រឹត្តទៅដើម្បីប្រេតវិស័យ។ វិបាកកម្ម (ផលនៃអំពើ) របស់បាណាតិបាត
របស់បុគ្គលដែលកើតមកជាមនុស្សនៅស្រាលជាង វិបាកកម្មទាំងឡាយទាំងពួង គឺជាវិបាកកម្មប្រព្រឹត្តទៅដើម្បីអាយុខ្លី។
បុគ្គលដែលប្រកបដោយធម៌ ៤ប្រការ រមែងទៅកើតក្នុងនរក ដូចត្រូវគេច្រានទម្លាក់
ម្នាលភិក្ខុទាំងឡាយ
បុគ្គលដែលប្រកបដោយធម៌ ៤ប្រការ រមែងទៅកើតក្នុងនរក ដូចត្រូវគេច្រានទម្លាក់។ តើធម៌៤ប្រកានោះមានអ្វីខ្លះ? ធម៌
៤ប្រការនោះគឺ៖
ខ្លួនឯងជាបុគ្គលនិយាយកុហក១
បបួលនាំអ្នកដទៃក្នុងការនិយាយកុហក១
ពេញចិត្តក្នុងការនិយាយកុហក១
ពោលសរសើរគុណនៃការនិយាយកុហក១
បុគ្គលអ្នកប្រកបដោយធម៌
៤ប្រការនេះឯង រមែងទៅកើតក្នុងនរក ដូចត្រូវគេច្រានទម្លាក់៕
(២១/២៦៤)
ធម្មៈ
ប្រភព៖
ធម្មៈ ព្រះត្រៃរ័តន៍
មុនចូលនិន្ទ្រា
“...ក្រោយពីបំពេញកិច្ចការរួចពេញមួយថ្ងៃមក
វេលានិន្ទ្រាគួរជាពេលវេលាមួយដល់ការសម្រាកកាយ សម្រាកចិត្ត(ខួរក្បាលភាសាឥឡូវនេះ)
របស់យើងពិតណាស់ហើយ តែកុំឲ្យបណ្ដោយឲ្យកិច្ចការងារ ឬហេតុការណ៍នានាទាំងនោះ
ដែលបានជួបប្រទះមកពេញមួយថ្ងៃ តាមមករំខានយើងទាំងកំពុងលង់លក់
ទាល់តែក្លាយជាយល់សប្តិយល់សូង រវើរវាយ សុបិនអាក្រក់
ឬដេកមិនលក់រសាប់រសល់ ពេញមួយយប់នោះអី។ មុនចូលនិន្រ្ទា
ក្រៅពីការងូតទឹកងូតភក់ជម្រះអង្គប្រាណ ក្អែល ញើស ផង់ធូលីពីសារពាង្គកាយហើយ
គួររកពេលវេលាលាងជម្រះចិត្តឲ្យរួចផុតពីគ្រឿងសៅហ្មង កង្វល់ចិត្ត
ដោយការអង្គុយធ្វើសមាធិ ធ្វើចិត្តឲ្យស្ងប់ មានខ្យល់ចេញចូល ដែលជាទីពឹងបង្អែករបស់ចិត្ត។
ពេលវេលា
“...ពាក្យថា “ពេលវេលា” នេះ កាលបើស្តាប់មើលដោយមិនបានគិតពិចារណានុ៎ះ
វាមើលទៅហាក់ដូចជាពាក្យធម្មតាៗ គ្មានអ្វីណាពិសេសពិសាលសោះឡើយ ប៉ុន្តែតាមការពិតមែននោះ
ពាក្យនេះ ជាពាក្យមួយដ៏មានអត្ថន័យជ្រាលជ្រៅបំផុត ដែលជាប្រស្នាមួយចង្អុលបង្ហាញប្រាប់ ទៅដល់រឿង ដែលមានសក្ដានុពលបំផុតនៅក្នុងលោក។
ចាស់បុរមបុរាណលោក ពោលប្រៀបធៀបប្រស្នានេះទុកថា
Sunday, January 1, 2017
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៤)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៥៤)
“... បង្អោនធម្មៈ ចូលមកដាក់ក្នុងចិត្ត
មកមើលត្រង់ចិត្ត
មកមើលត្រង់ខ្លួន
មកហ្វឹកហាត់អប់រំត្រង់ខ្លួន
នឹងជាមនុស្សឆ្លាតក្នុងការពិចារណាក្នុងធម៌
ឆ្លាតក្នុងការអភិវឌ្ឍខ្លួនឯង
បានមកដោះស្រាយកែខៃច្នៃប្រឌិតត្រង់ខ្លួនឯង
នៅត្រង់ហ្នឹងឯង!
ជាការប្រព្រឹត្តប្រតិបត្តិរបស់ពួកយើង
ពួកយើងទើបនឹងបានប្រយោជន៍ពីក្នុងការប្រតិបត្តិនោះៗ...”។
អប់រំដោយ
តេជគុណ
បញ្ញាបទីបោ
ប្រភព៖
Worachak
Wareewanich
ការធ្វើចិត្តឲ្យមានកម្លាំង
“... ពាក្យថា “ចិត្តស្ងប់” នោះមិនមែនថា មិនមានអ្វីទេ
វាត្រូវតែមាន មានសេចក្ដីស្ងប់គ្រប់គ្រងនៅ។ ការធ្វើចិត្តឲ្យស្ងប់
គឺជាការទំនេរឲ្យគ្រប់គ្រាន់ តាំងចិត្តមាំពេក ច្រើនពេកទៅ វាបណ្ដោយឲ្យមាំពេក
ក៏មិនដល់ ព្រោះខ្វះភាពល្មមគ្រប់គ្រាន់។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥៣)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៥៣)
“... វិបស្សនាបញ្ញា ជាវិជ្ជាថ្នាក់ខ្ពស់បំផុត ក្នុងព្រះពុទ្ធសាសនា
ប្រើជាគូគ្នាជាមួយនឹងសមថៈ តាំងពីខាងដើម រហូតដល់ទីបំផុត បើគ្មានសមថៈទេ
បញ្ញាវិបស្សនា ក៏មិនចម្រើន ប៉ុន្តែបើមានបញ្ញាវិស្សនា មិនមានសមថៈវិញ បញ្ញាក៏មិនក្លៀវក្លា។
សូមឲ្យអ្នកធ្វើសេចក្ដីព្យាយាម
ពិចារណាមើលថា ខណៈណាដែលចម្រើនសមថៈឲ្យចាស់ក្លា វិបស្សនាក៏កើតឡើងទៅឯកឯង ដោយពិចារណាវត្ថុផ្សេងៗ
ឲ្យឃើញថាជា និច្ចំ ទុក្ខំ និងអនត្តា។ បើពេលណាសមថៈទន់ខ្ចី បញ្ញាវិបស្សនាក៏ទាល ឬមិនមុតស្រួច
តាំងតែពីដើម។
ការចម្រើនសមថៈ មានសមថៈរឹងមាំហើយ បញ្ញាវិបស្សនាទើបនឹងរីកចម្រើនឡើង។
សមថៈ និងវិបស្សនានឹងជាដៃគូគ្នាទៅរហូតដល់ទីបំផុតនៃព្រាហ្មចរិយ...។
អប់រំដោយ
ទេសរង្សី
ធម្មៈ
ព្រះត្រៃរ័តន៍
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៥២)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៥២)
“... ការពោលដល់ ភាវនា យើងអាចនឹងឃើញថា វាជារឿងហួសវិស័យ ដែលនឹងយល់ អាចគិតទៅថា
មូលដ្ឋានគ្រឹះនៃភាវនានេះ មានតែរបៀបនៃការអង្គុយ មានតែវត្តប្រតិបត្តិផ្សេងៗ សម្រាប់បុគ្គលដែលមិនធ្លាប់ធ្វើ
អាចនឹងគិតខ្លាចរអា ប៉ុន្តែសម្រាប់បុគ្គលដែលធ្លាប់ប៉ះពាល់ត្រូវខ្លះៗ អាចនឹងបានពេញចិត្ត
និងភ្ញាក់ផ្អើលរំភើបជាក់ជាមិនខានឡើយ។ ព្រោះថា ការចម្រើនភាវនានេះ
នឹងបានផលជាដុំជាកំភួនពិតមែន វាមិនដូចជាយើងធ្វើស្រែ ធ្វើចម្ការ ច្បារដំណាំទេ
យើងធ្វើស្រែ ធ្វើចម្ការ ច្បារដំណាំ យើងត្រូវរង់ចាំពាក់កណ្តាលឆ្នាំ ជាឆ្នាំ
ទើបទទួលបានផលពីវត្ថុទាំងអស់នោះ ដែលយើងបានធ្វើ។
ប៉ុន្តែមូលដ្ឋានគ្រឹះនៃការចម្រើនភាវនានេះ មិនត្រូវរង់ចាំឡើយ បើចាប់ផ្ដើមធ្វើឥឡូវនេះ
នឹងបានឥឡូវនេះ និងគិតថា ជាវិធីសាស្ត្រដ៏ងាយបំផុតក្នុងការសាងនៃគុណសម្បត្តិ...”។
អប់រំដោយ
សុវណ្ណោ
ប្រភព៖ Worachak Wareewnich
Subscribe to:
Posts (Atom)





























