Tuesday, August 8, 2017

កាលមុនមិនធ្លាប់ដឹងសោះអំពីអត្ថន័យក្នុងកម្មវិធីបុណ្យសពមួយចំនួន


មុននឹងចុចអាននូវខ្លឹមសារថា កាលមុនមិនធ្លាប់ដឹងសោះអំពីអត្ថន័យក្នុងកម្មវិធីបុណ្យសពមួយចំនួន។គេហទំព័រ គោលគំនិតល្អដើម្បីជីវិត បានចុះផ្សាយទស្សនន័យក្នុងវិធីបុណ្យសពមួយចំនួនដែរ។ ក្នុងកាលនោះ ដាក់ចំណងជើងថា ន័យក្នុងការស្លាប់ក្នុងសាសនាទាំងបីរួចមកហើយ តែឥឡូវនេះ សូមលើកយកចំណុចមួយចំនួនក្នុងកម្មវិធីបុណ្យសព ដែលចាស់បុរាណតែងតែនាំធ្វើតៗគ្នាមកគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស ដែលបានបង្កប់នូវអត្ថន័យធម៌យ៉ាងជ្រាលជ្រៅ ក្នុងការអប់រំមនុស្ស ដែលមានជីវិតរស់ កុំឲ្យមានក្ដីប្រមាទ។

Sunday, August 6, 2017

រឿងនិទានលោកសេដ្ឋីនិងពណ៌ប៉ៃតង អប់រំចិត្ត

សម័យកាលមួយដ៏យូរលង់ណាស់មកហើយ មានសេដ្ឋីម្នាក់ មានទ្រព្យសម្បត្តិស្តុកស្ដម្ភ ប៉ុន្តែគាត់ជាមនុស្សមានអារម្មណ៍ឆេវឆាវ ហើយច្រើនជាមនុស្សឈឺក្បាលជាប្រចាំ។


 ថ្ងៃមួយ គាត់បានប្រកាសថា នឹងផ្ដល់រង្វាន់ជាទ្រព្យសម្បត្តិដែលគាត់មានពាក់កណ្ដាល ឲ្យដល់បុគ្គលណាដែលមានសមត្ថភាពព្យាបាលអាការៈឈឺក្បាលរបស់គាត់ឲ្យជាបាន។
មនុស្សផងទាំងឡាយមានការរំភើបចិត្តយ៉ាងខ្លាំង បើសិនអាចព្យាបាលលោកសេដ្ឋីឲ្យជាសះស្បើយបានមែននុ៎ះ ពួកគេនឹងទទួលបានទ្រព្យសម្បត្តិពាក់កណ្ដាលរបស់លោកសេដ្ឋី។ ពេលនោះ មានមនុស្សច្រើនកុះករ រួមទាំងពេទ្យជំនាញៗ ម្នាក់ៗមកសុំព្យាបាល និងរកវិធីរក្សាព្យាបាលរោគឈឺក្បាលរបស់លោកសេដ្ឋីម្នាក់នេះ មានទាំងរក្សាតាមបែបឱសថបុរាណផ្សេងៗ ថ្នាំបិទបំពោកផ្សេងៗ យកមកជូនលោកសេដ្ឋី ប៉ុន្តែគ្មានអ្នកណា ឬថ្នាំណាអាចធ្វើឲ្យអាការៈឈឺក្បាលរបស់លោកសេដ្ឋីបានធូរស្រាលគ្រាន់បើឡើយ។
រហូតដល់ថ្ងៃមួយ មានតាបសឥសីម្នាក់ មកលេងនឹងលោកសេដ្ខី។ លោកសេដ្ឋីបានរាបរាប់ប្រាប់ពីអាការៈឈឺក្បាលរបស់ខ្លួន ឲ្យតាបសឥសីជ្រាប។
តាបសទើបប្រាប់ដល់លោកសេដ្ខីថា

Thursday, August 3, 2017

រក្សាចិត្តពេលណាខកចិត្ត


តើហេតុអ្វីបានជាយើងរងទុក្ខតាមផ្លូវចិត្ត? ហេតុអ្វីបានយើងកំពុងព្រួយបារម្ភអំពីរឿងរ៉ាវជាច្រើន? ហេតុអ្វីបានជាយើងសោកសៅ និងទួញយំជារឿយៗ? ហេតុអ្វីបានជាយើងត្រូវខកចិត្ត បាក់ទឹកចិត្តជារឿយៗ ហេតុអ្វីបានយើងត្រូវខឹង ត្រូវស្អប់មិនអាចអត់ឱនឲ្យមនុស្សធ្វើបាបកាយចិត្តបាន? ហេតុអ្វីបានយើងត្រូវតានតឹងអារម្មណ៍ខ្លាំងម្លេះ?

បញ្ហាទាំងអស់នេះ កើតឡើងចំពោះយើង លោកឲ្យយើងសង្រួមចិត្ត ឬរក្សាចិត្តទុកក្នុងបច្ចុប្បន្នកាលប៉ុណ្ណោះ អ្វីដែលគួរចាត់ការ អ្វីដែលគួរធ្វើ ក៏ចាត់ការទៅធ្វើទៅឲ្យបានល្អ ឲ្យបានសមរម្យ មិនឲ្យត្រឡប់ទៅចងកួចចិត្តក្នុងអតីតកាល មិនឲ្យទៅចងកួចចិត្តនឹករកអនាគតឡើយ។

ការធ្វើសមាធិ ដែលលោកអប់រំមកនេះ ក៏ដើម្បីសេចក្ដីស្ងប់កាយ ត្រជាក់ចិត្ត ជាវិធីរក្សាចិត្តមួយ គឺចងចិត្តឲ្យនៅជាមួយនឹងបច្ចុប្បន្នភាព មិនឲ្យរត់ទៅនៅជាមួយនឹងអតីតកាល  មិនឲ្យទៅគិតអំពីអនាគត អ្នកដែលមានការខកចិត្ត ខូចចិត្ត និងមិនសមបំណងប្រាថ្នារបស់ខ្លួនជារឿយៗ ក៏អាចរក្សាចិត្តនោះឲ្យធូរស្រាល លែងមានកង្វល់ កើតទុក្ខសោកលែងមាន ឬរលាយបាត់បង់អស់ទៅពីចិត្ត ដោយការរក្សាចិត្តឲ្យតាំងនៅស៊ប់ជាមួយនឹងបច្ចុប្បន្នកាលបានដូចៗគ្នា។



ព្រះមហាករុណាដ៏បរិសុទ្ធពិតប្រាកដ


ព្រះពុទ្ធសាសនា មានព្រះមហាករុណារបស់ព្រះពុទ្ធអង្គជាម្ចាស់ ជាចំណុចចាប់ផ្ដើម និងមានព្រះមហាករុណានេះបន្តគ្នាមកជាប់រហូត ពុំមានប្រាសចាកឡើយ ទោះបីដល់អាវសាននៃព្រះជន្មាយុក៏ដោយ ក៏ប្រាកដឡើងនូវព្រះមហាករុណា ដែលបានដិតដាមមុតយ៉ាងជ្រៅទៅក្នុងចិត្ត ពិបាកនឹងរកបុគ្គលណាមួយលើកយកមកពិព៌ណនាឲ្យត្រឹមត្រូវបានណាស់។

ចំរើនភាវនាមិនចង់ឃើញរូបភាពផ្សេងៗ


មានអ្នកខ្លះចំរើនភាវនាមិនចង់ឃើញរូបភាពផ្សេងៗ មាននរក សួគ៌ ប្រេត អសុរកាយ ជាដើម។ ការដែលបានឃើញរឿងទាំងអស់នេះមិនមានអ្វីចម្លែកឡើយ ដែលថាវាមិនមានអ្វីចំលែកនោះ ព្រោះថា ពេលណាឃើញហើយ កិលេសរបស់ខ្លួននៅដូចដើម។ ហើយមានអ្នកខ្លះ ថែមទាំងញ៉ាំងកិលេសឲ្យកើតឡើងទៀតផង គឺគេប្រកាន់ថា ខ្លួនគេជាអ្នកវិសេស ដែលអាចមើលឃើញរឿងរ៉ាវផ្សេងៗទាំងនោះបាន មិនចង់ក្រាបសំពះថ្វាយបង្គំអ្នកណាទាំងអស់ រហូតដល់ក្លាយជាមានសក្កាយទិដ្ឋិ សគ្គាវរណ មគ្គាវរណ បិទបាំងផ្លូវមគ្គផល និព្វាន ដូចដែលបានអធិប្បាយមកនេះ ជាការមើលឃើញ ដែលប្រាសចាកពីគោលគ្រឹះអប់រំរបស់ព្រះពុទ្ធសាសនា។

ពួកយើងនាំគ្នាហ្វឹកហ្វឺនសតិលំៗ សើរៗមកយ៉ាងនេះឯង ទើបមិនដឹងច្រកផ្លូវរួចផុតពីទុក្ខបាន ដោយហេតុនេះ សូមឲ្យនាំគ្នាប្រកាន់យកល័ខគោលសតិប្បដ្ឋាន៤ ជាគោលគ្រឹះក្នុងការហ្វឹកហាត់សតិឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន"។

អប់រំដោយ
លោកឪ បភាសោ

Wednesday, August 2, 2017

អំណោយទានជីវិត


ជាការពិតណាស់ នៅក្នុងសង្គមមនុស្ស សឹងពោរពេញទៅដោយបញ្ហាទាំងឡាយ ដែលបានចាក់ស្រែះប្រទាក់ក្រឡាគ្នាជាបណ្ដាញ ពីរឿងមួយទៅរឿងមួយ ប្រៀបដូចជាកាំច្រវាក់យឹតយោងប្រតោងគ្នា ទៅតាមក្រសែនៃសញ្ជាតញាណ របស់មនុស្សគ្រប់ៗរូប តម្រូវការផ្នែកសេចក្ដីសុខ គេចវេះចេញពីសេចក្ដីទុក្ខហ្នឹងឯង ដែលជាបំណងប្រាថ្នាមួយដ៏ចម្បងបំផុត ក្នុងវិថីជីវិតមនុស្សគ្រប់រូប តែភាពប្រាថ្នាត្រូវការរបស់មនុស្សមួយចំនួន ក្នុងសង្គមសព្វថ្ងៃនេះ បានបោះជំហានទៅមុខទាំងភាពមហិច្ឆតា ក្រោមឥទ្ធិពលនៃថៅកែគ្មានក្ដីមេត្តាពោលគឺ តណ្ហា មិនព្រមងាកក្រោយ ដោយភ្លេចអស់រលីងសូន្យឈឹង នូវឧត្តមគតិ ឬបញ្ហាចម្បងរបស់ខ្លួនឯងដែលថា "តើជីវិតនេះ កើតមកដើម្បីអ្វី? គុណតម្លៃនៃជីវិតដ៏ពិតប្រាកដនោះ នៅត្រង់ណា? ជីវិតនេះ គប្បីដើរទៅតាមមាគ៌ាមួយណា ដើម្បីឲ្យប្រសព្វបាននូវផលសម្រេចដ៏ពិតប្រាកដ?"

អន្តរាយរបស់ចិត្ត

   

អន្តរាយរបស់ចិត្តនោះ ពុំមែនកើតឡើងពីបុគ្គលដទៃ ឬពីវត្ថុខាងក្រៅមកបំផ្លិចបំផ្លាញឡើយ ប៉ុន្តែវាកើតឡើងពីខាងក្នុងចិត្តខ្លួនឯង។ រាគៈ ឬលោភៈ ទោសៈ និងមោហៈ ទាំងអស់នេះឯង គឺជាគ្រោះថា្នក់របស់ចិត្ត ដែលកើតឡើងខាងក្នុងចិត្តផ្ទាល់តែម្ដង។ ដូចនោះ ការប្រុងប្រយ័ត្នរក្សាចិត្ត ទើបមិនមែនជាការប្រុងប្រយ័ត្នរក្សាមិនឲ្យបុគ្គលណាមួយ ឬវត្ថុណាមួយចូលទៅបំផ្លាញទេ តែជាការរក្សាចិត្តផ្ទាល់ មិនឲ្យធ្លាក់ចូលទៅក្នុងអំណាចរបស់កិលេសនេះឯង។ ដូចពាក្យមួយពោលឡើងថា សត្រូវរបស់យើង មិនមែនជាមនុស្សដើរនៅលើផែនដីមួយនេះទេ សត្រូវដ៏ពិតប្រាកដរបស់យើងគឺ លោភៈ ទោសៈ និងមោហៈទៅវិញទេតើ ដែលយើងគ្រប់គ្នាត្រូវច្បាំងតតាំងយកឈ្នះវាឲ្យបាននោះ ទើបយើងដេកនៅជាសុខសាន្តជារៀងរហូត។

អប់រំដោយ
ព្រះញាណសំវរ


មិនគប្បីធ្វើជាបុគ្គលនៅជាប់ជំពាក់

         

 “មិនគប្បីធ្វើជាបុគ្គលនៅជាប់ជំពាក់គឺព្រះអង្គទ្រង់ដាស់តឿន មិនឲ្យមនុស្សគ្រប់គ្នាជាប់ជំពាក់នៅក្នុងផល ដែលខ្លួនទទួលបានតាមលំដាប់លំដោយទេ ព្រោះវានាំឲ្យមានការឈប់គាំងទ្រឹងនៅត្រង់កន្លែងនោះ លែងប្រតិបត្តិចំរើនឡើងតទៅទៀត។ មនុស្សគ្រប់គ្នា មានអំពើល្អ ដែលខ្លួនត្រូងកសាងបន្ត ដើម្បីកំចាត់ប៉ងចោលនូវអំពើអាក្រក់ និងកិលេសទាំងឡាយដ៏ច្រើនទៀត បើកិច្ចមិនទាន់បានសម្រេចទេ ខ្លួននៅឈប់ទ្រឹងគាំងស្ងៀមមិនបានឡើយ ត្រូវតែធ្វើជាបន្តទៅទៀត។

អប់រំដោយ
ព្រះញាណសំវរ




ធ្វើតួខ្លួនយើង របស់យើងលែងមាន… ជារឿងវិសេសបំផុត


ធ្វើយ៉ាងណាកុំឲ្យមានតួខ្លួនយើង របស់យើងបាន គឺជារឿងមួយដ៏អស្ចារ្យខ្លាំងណាស់។ ការធ្វើខ្លួនមិនមាន របស់ខ្លួនមិនមាននេះ ជារឿងមួយដែលអាចឲ្យខ្លួនឈប់ទទួលរងនៅសេចក្ដីទុក្ខ ព្រោះផលនៃការបះទង្គិចលែងមានតទៅទៀតហើយ។ ដូចនោះ ការធ្វើឲ្យតួខ្លួនយើង របស់យើងលែងមាន ទើបជារឿងវិសេសបំផុត ប៉ុន្តែទោះជាយ៉ាងនេះក្ដី វាមានការលំបាកខ្លាំងណាស់ សម្រាប់ចិត្តមនុស្សបុថុជ្ជនទាំងឡាយ ក្នុងការធ្វើកិច្ចការនេះ តែណ្ហើយចុះ សុំត្រឹមតែសំគាល់នៅតួខ្លួនយើង របស់យើងនេះ ឲ្យមានការស្តួចស្ដើងស្រាលឡើង វានៅគ្រាន់បើប្រសើរជាងការនៅប្រកាន់មាំតួខ្លួនយើង របស់យើងនេះធំពេក ថាខ្លួនមានអ្វីសព្វបែបយ៉ាង មានគ្រប់ទីកន្លែងនោះ។

ពេលណាមនុស្សបុថុជ្ជន មិនអាចធ្វើតួខ្លួនយើង របស់យើងនេះឲ្យរលាយបាត់ទៅទេ នៅតែប្រកាន់ហួងហែងថាជាតួខ្លួនយើង របស់យើង នោះហើយជាហេតុបច្ច័យដែលធ្វើឲ្យយើង នៅតែមានផលប៉ះពាល់ ទទួលរងសេចក្ដីទុក្ខវេទនា តាមផ្លូវកាយ និងផ្លូវចិត្តរកនៅបំផុតគ្មាន។

បើសិនជានៅមានតួខ្លួនយើង របស់យើង ក៏នៅតែទទួលរងផលប៉ះទង្គិច នៅតែជួបប្រទះសេចក្ដីទុក្ខ តែបើនៅហួងហែងរក្សាតួខ្លួនយើង របស់យើងទុក ក៏គួរណាស់ហួងហែងឲ្យត្រូវផ្លូវ ត្រូវវិធី កុំឲ្យទទួលរងផលប៉ះពាល់ច្រើនពេក ត្រូវរកឱកាសយកផលប្រយោជន៍ពីតួខ្លួនយើង របស់យើងក្នុងលោកនេះឲ្យបានច្រើន នោះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការមានតួខ្លួនយើង របស់យើងនេះ នេះទើបឈ្មោះថា ជាអ្នកមានតួខ្លួន របស់ខ្លួនយ៉ាងពិតប្រាកដ។

នៅទីបំផុត យើងព្យាយាមកាត់បន្ថយនៅអ្វីដែលជារឿង មិនទៀតទាត់ ប្រែប្រួលទៅគ្រប់ពេលវេលា ទ្រាំធុនបានដោយលំបាក មានចលនាផ្លាស់ប្តូរជានិច្ចកាល មិនឋិតនៅក្រោមអំណាចរបស់ខ្លួនយើងនោះ។ ពេលណា ដែលយើងបានគិតពិចារណារឿងរ៉ាវទាំងអស់នេះ ទៅតាមសភាវៈពិតហើយនោះ ការប្រកាន់ហួងហែង មាំទាំចំពោះអ្វីដែលខ្លួនមាន លែងមានទាំងអស់ វត្ថុទាំងអស់ សូម្បីតែខ្លួនយើង ក៏ជាវត្ថុដែលមនុស្សលោកសន្មតឡើងហៅប៉ុណ្ណោះ ហើយវាជាវត្ថុគ្រប់គ្រងបានត្រឹមតែមួយរយៈពេលយ៉ាងខ្លីបំផុត។

អប់រំដោយ
ចាន់



Tuesday, August 1, 2017

គោលបំណងក្នុងព្រះធុតង្គកម្មដ្ឋាន


ព្រះធុតង្គកម្មដ្ឋាន ហៅដោយខ្លីថា ព្រះកម្មដ្ឋានឬ  ព្រៃបរិសុទ្ធមានន័យថា ព្រះយោគីអ្នកមានវត្តប្រតិបត្តិប្រព្រឹត្តទៅដើម្បីកំចាត់បង់កិលេស និងមានឥស្សរៈលើហេតុនៃសេចក្ដីទុក្ខទាំងពួង មានជីវិតយ៉ាងសាមញ្ញ មានបច្ច័យជាគ្រឿងអាស្រ័យមានការកំណត់។

ការមានបំណងប្រតិបត្តិហ្វឹកហ្វឺនអប់រំចិត្ត ឲ្យចូលដល់សេចក្ដីស្ងប់ និងកើតឡើងនៃបញ្ញា ដោយការបំពេញសមថភាវនា និងវិបស្សនាកម្មដ្ឋាន ដែលជាខប្រតិបត្តិទាំងនេះ នឹងជាកាំជណ្ដើរនាំទៅកាន់ភាពបរិសុទ្ធិបរិបូណ៌ក្នុងសីល សមាធិ បញ្ញា ដែលជាផ្លូវនាំទៅកាន់ទីរំលត់ទុក្ខទាំងពួង។

អប់រំដោយ
ស្រ.ស. តាមស្នាមព្រះពោធិញ្ញាណ ឬជីវិតព្រះកម្មដ្ឋានក្នុងព្រៃ


សម្មាសតិ និងបញ្ញា


ប្រើបញ្ញារលឹកដឹងដោយល្អិតល្អន់ជ្រៅជ្រះ មិនលុះក្នុងអំណាច ឬទាក់ទាញទៅដោយអំណាចនៃសេចក្ដីលោភៈ ទោសៈ និងមោហៈ ដែលជាហេតុឲ្យទៅជួបហេតុផល ជាគ្រឿងដោះស្រាយហេតុការណ៍ផ្សេងៗ រួមទាំងជាចំណែកផ្ទាល់ខ្លួន និងទាំងជាចំណែករួមបានល្អប្រសើរឡើង។ ការជួបហេតុផលដែលត្រឹមត្រូវនេះឯង ជាតួបញ្ញា ដែលជាផល មានគោលបំណងសម្រាប់ដោះស្រាយហេតុការណ៍ទាំងឡាយ។

តាមអ្វីដែលបានពោលមកនេះ នឹងឃើញបានថា សម្មាសតិ និងបញ្ញា វានិមួយៗក៏ត្រូវអាស្រ័យគ្នានិងគ្នា ក្នុងទីនេះលើកយកតែសម្មាសតិឡើង ជាប្រធាន ជាចម្បង ព្រោះមានគោលបំណងថា ជាប្រការសំខាន់ក្នុងនាទីដែលត្រូវដាស់តឿនចិត្ត ឲ្យប្រើបញ្ញាជំនួសនឹងប្រើអារម្មណ៍ និងកិលេសចំពោះគ្នានិងគ្នា។ មនុស្សម្នាក់ៗក៏មានបញ្ញានៅដូចគ្នា អាចនៅមានការបាត់បង់បញ្ញាទៅខ្លះៗ ក៏ព្រោះតែខ្វះសម្មាសតិប៉ុណ្ណោះ។

អប់រំដោយ
ព្រះញាណសំវរ

អ្នកភ្ញាក់ជានិច្ច


ភ្ញាក់ជានិច្ច គឺមានសតិដឹងគ្រប់ពេលវេលា នោះមានន័យថា ជាបុគ្គលដឹងអ្វីៗគ្រប់យ៉ាង ទៅតាមសភាវៈពិតជានិច្ច មិនមែនដោយការភាន់ច្រឡំខុសប្រាសចាកពីសភាវៈពិតឡើយ ដូចជា ការឃើញត្រៃលក្ខណ៍ គឺជាការឃើញអំពីសភាពប្រែប្រួល មិនទៀតទាត់ មិនឋិតថេរ ជាទុក្ខទ្រាំធន់នៅមិនបាន ត្រូវផ្លាស់ប្ដូរ ប្រែប្រួលទៅជារឿយៗ មិនឋិតនៅក្រោមអំណាច ឥទ្ធិពលប្រាថ្នាចង់បានរបស់បុគ្គលណាមួយ ដូចនេះជាដើម។

អប់រំដោយ
ព្រះញាណសំវរ

ការបង្អោនចិត្តយកគ្រប់រឿងមកដាក់ក្នុងខ្លួន


ព្រះពុទ្ធព្រះបរមគ្រូជាម្ចាស់ ទ្រង់អប់រំបង្អោនចិត្តឲ្យយកគ្រប់រឿងមកដាក់ក្នុងខ្លួន ពេលឃើញគុណ និងទោសរបស់សាច់រឿងនោះដូចម្ដេច ឬរបស់បុគ្គលនោះយ៉ាងណា ឲ្យបង្អោនយករឿងនោះ របស់បុគ្គលនោះចូលមកដាក់ក្នុងខ្លួន ហាក់ដូចជារឿងរបស់ខ្លួន។ គិតពិចារណាឲ្យឃើញថា តើវាជាគុណ ឬជាទោសយ៉ាងណាទៅ? តើគួរធ្វើឬមិនគួរធ្វើ? តែបើគួរធ្វើវិញ តើគួរធ្វើវាដល់កម្រិតណា?

ការសម្លឹងមើលតែគុណ ឬទោសរបស់បុគ្គលដទៃ ដោយមិនបានបង្អោនចិត្តយកមកដាក់ក្នុងខ្លួន ដើម្បីគិតពិចារណាឲ្យឃើញអំពីគុណទោសរបស់ខ្លួន រមែងមិនជាប្រយោជន៍ និងមិនជាការប្រតិបត្តិតាមការអប់រំ ការបង្រៀនរបស់សម្មាសម្ពុទ្ធ ដែលជាកំពូលគ្រូនៃមនុស្ស និងទេវតាឡើយ។ មនុស្សគ្រប់រូប សម្លឹងមើលឃើញទោសនៃការលោភលន់របស់បុគ្គលដទៃ ដូចៗគ្នាទាំងអស់។ ចូរធ្វើតាមឱវាទរបស់ព្រះពុទ្ធបរមគ្រូ ទ្រង់បានអប់រំទូន្មាន បង្អោនចិត្តចូលមកមើលទោសនៃសេចក្ដីលោភលន់របស់ខ្លួនឯងសិន វានឹងត្រឹមត្រូវជាងទៅមើលទោសរបស់អ្នកដទៃ។ ទោសរបស់បុគ្គលណា បុគ្គលនោះមើលឲ្យឃើញក៏បាន ហ្នឹងឯង ដែលគេហៅថា ការគ្រប់គ្រងចិត្ត។

អប់រំដោយ
ព្រះញាណសំវរ

Monday, July 31, 2017

ពន្លត់ភ្លក់ភ្លើងក្នុងចិត្ត សង្គមត្រជាក់


បើខាងក្នុងចិត្តរបស់មនុស្សនៅមិនស្ងប់ទេ ក៏មិនអាចមានឈ្មោះថា ស្ងប់ដោយពិតប្រាកដបានឡើយ។ សេចក្ដីស្ងប់ដ៏មាំមួននោះ គឺត្រូវចេញពីខាងក្នុងចិត្តរបស់មនុស្សម្នាក់ៗ  គ្រប់គ្នាក្នុងសង្គម ដូចគំនរភ្នក់ភ្លើងមួយភ្នក់ កាលបើម្នាក់ៗ ពន្លត់ភ្នក់ភ្លើងជារបស់ខ្លួនបាន ភ្លើងជាចំណែករួមក៏ឈ្មោះថា រលត់ ភាពក្ដៅរោលរាលក្នុងសង្គមក៏ស្ងប់រម្ងាប់ សល់នៅតែភាពស្ងប់ត្រជាក់ប៉ុណ្ណោះ។

សន្តិភាពដ៏មាំមួន អាចកើតឡើងបានដោយវិធីជួយគ្នា ពោលគឺ កាលបើស្ងប់ត្រជាក់ក្នុងខ្លួនឯងហើយ គួរគប្បីជួយអនុគ្រោះអ្នកដទៃឱ្យស្ងប់ផង។

អប់រំដោយ
គ្រូប៊ុត សាវង្ស 
ស្រ. ស. មេរៀនជីវិត ព. ២៥៤៧ ទំ.២៤

ចិត្ត អ្នកដឹកនាំដ៏ពិតប្រាកដ


ក្នុងលោកនេះ អ្នកដឹកនាំដ៏ពិតប្រាកដ គឺចិត្តយើងនោះឯង
ចិត្តដឹកនាំគ្រប់អាត្មាទៅក្នុងផ្លូវ ដែលចិត្តប្រាថ្នាចង់បាន
យើងគប្បីនឹងឃើញបានថា គ្រប់គ្នានឹងធ្វើអ្វី? នឹងទៅណា មកណា?
រមែងមានចិត្ត កើតមានចេតនាដែលនឹងប្រព្រឹត្តទៅមុន
នាំឲ្យកើតទង្វើ ឬការប្រព្រឹត្តឡើងតាមក្រោយ។

អប់រំដោយ
ព្រះញាណសំវរ

ការដោះស្រាយបញ្ហាដោយពុទ្ធវិធីគ្រប់គ្រងការគិត



ការគិតជារឿងមួយ ដែលហាមឃាត់ ឬគ្រប់គ្រងបានដោយលំបាក លោកប្រៀបដូចជាសត្វពានរដែលមិនចេះនៅស្ងៀម មែនហើយថា យើងធ្វើឲ្យវានៅស្ងៀមមិនបានក៏ដោយ តែបើសិនជាយើងដឹងវិធីហ្វឹកហាត់ដ៏ត្រឹមត្រូវ ជាពិសេស ពុទ្ធវិធីគ្រប់គ្រងការគិតដែលជាកលយុទ្ធឈ្នះគំនិតក្នុងផ្នែកអវិជ្ជមាន ដ៏លំបាក ស្មុគស្មាញ លោកប្រៀបដូចជាថ្នាំពួកែស័ក្ដិសិទ្ធិ ដែលប្រើក្នុងការរក្សាព្យាបាលគំនិតឲ្យជាសះស្បើយដាច់ស្រឡះពីបញ្ហា និងភាពតានតឹងក្នុងផ្នែកផ្សេងៗ។ 
ក្នុងបច្ចុប្បន្នភាព មនុស្សជាច្រើនកំពុងប្រឈមមុខជាមួយសេចក្ដីទុក្ខ ដែលកើតឡើងពីឧទកភ័យ ធ្វើឲ្យចិត្តស្វិតស្រពោន អស់សង្ឃឹម គិតច្រើនដល់កើតជំងឺស្ត្រេស តានតឹងផ្លូវអារម្មណ៍កើនខ្ពស់ច្រើនពាន់នាក់ ដែលជាបឋមធាននៃការកើតជំងឺស្ត្រេសខ្លាំង ក៏មកពីការគិតដែលចងឱបភ្ជាប់ជាមួយនឹងបញ្ហា ដែលកំពុងប្រឈមមុខ ហើយគំនិតជារឿងដែលហាមឃាត់ ឬគ្រប់គ្រងបានដោយលំបាក និងជំងឺតានតឹងក្នុងផ្នែកផ្សេងៗ ដោយមានក្បួនវិធីចាប់ផ្ដើមពី
        

Saturday, July 29, 2017

កិលេស


កិលេស ប្រែថា គ្រឿងសៅហ្មង ដែលលោកហៅថា ជាអាគន្តុកៈ គឺវត្ថុជាគ្រឿងត្រាច់ចរមកស្នាក់អាស្រ័យ ដូចជាភ្ញៀវ គឺអ្នកដែលមករក មិនមែនជាម្ចាស់ផ្ទះឡើយ។ ការដែលហៅថា គ្រឿងសៅហ្មង ក៏ព្រោះមកធ្វើឲ្យចិត្តផូរផង់តាមសភាវធម្មជាត ត្រូវបានសៅហ្មង ដូចជាផង់ធុលីដែលប៉ើងមក ធ្វើឲ្យទឹកដែលថ្លាស្អាត ប្រែជាខ្វក់ទៅវិញ។

កាលបើកិលេសមិនមែនជាម្ចាស់ផ្ទះហ្នឹងហើយ ដែលមិនមែនជាធាតុពិត ឬខ្លឹមសារពិតរបស់ចិត្ត កើតមានត្រឹមតែវត្ថុវិស័យភាព ដែលត្រាច់ចរមកអាស្រ័យ ទោះបីនឹងមកអ្នកអាស្រ័យយូរប៉ុនណា មកប្រកាន់យកសិទ្ធិគ្រប់គ្រងយ៉ាងណាក៏ដោយ ក៏គង់មិនអាចលះធាតុពិតរបស់ចិត្តបានដែរ។ ដូច្នោះ ទើបយើងអាចដុសខាតលាងជំរះចិត្ត ឲ្យផុតពីគ្រឿងសៅហ្មងទាំងពួងនេះបាន។

អប់រំដោយ
ព្រះញាណសំវរ  

Friday, July 28, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨៥)



ការអនុវត្តពិបាក មិនមែនអនុវត្តមិនបានទេ បើធ្វើលំៗសើរៗ វាក៏បានលំៗសើរៗដែរ ដូចពាក្យមួយលើកឡើងថា ចម្ងាយផ្លូវរាប់ម៉ឺនយោជន៍ នឹងទៅដល់បាន ក៏ដោយសារតែការចាប់ផ្ដើមពីមួយជំហានម្ដងៗ។ ដូច្នោះ ពិបាកក៏ធ្វើ ស្រួលក៏ធ្វើទៅ រួចហើយវានឹងបានជោគជ័យជាក់ជាមិនខានឡើយ

អប់រំដោយ
លោកឪខេមបត្តោ

មនុស្សយើងបានមកជួបគ្នា មិនមែនជារឿងចៃដន្យ សុទ្ធតែធ្លាប់បានសាងបុណ្យមករួមគ្នា


វាសនា មិនចាំបាច់ទៅអង្វរបន់ស្រន់ ដល់កាលវេលាក៏មកជួបគ្នា ពេលអស់វាសនា ក៏ព្រាត់គ្នាទៅ ខំទប់ស្កាត់យ៉ាងណា ក៏មិននៅដដែល ដូច្នោះ ក្នុងពេលដែលយើង នៅមិនទាន់បែកគ្នា តើយើងបានធ្វើល្អចំពោះមនុស្សដែលនៅជុំវិញខ្លួនយើងហើយឬនៅ? ព្រោះកាលណាអស់ពេល សញ្ញាកម្មហើយ មិនថា យើងនឹងមានមាសប្រាក់ ឬបុណ្យសក្ដិ អំណាចខ្ពង់ខ្ពស់ដល់ថ្នាក់ណាទេ ក៏មិនអាចទាមទារហៅឲ្យវិលត្រឡប់មកវិញបាន មិនដឹងថា កើតប៉ុន្មានជាតិ ប៉ុន្មានភព ទម្រាំនឹងបានវិលមកជួបគ្នាម្ដងទៀត។

ពាក្យថា “ឲ្យពរ”


ពរដែលមនុស្សជួនឲ្យគ្នា ឬព្រះសង្ឃឲ្យ គ្រាន់តែការសំដែងសេចក្ដីល្អ ឬសំដែងសេចក្ដីមេត្តាល្អចំពោះគ្នា ឬជាការអនុមោទនាបុណ្យកុសល ដូចជាព្រះយថាសម្ភី (យថាសម្ពី) ឲ្យពរតាមសេចក្ដីពិត ដែលកើតពីហេតុ គឺកម្មល្អរបស់បុគ្គលអ្នកធ្វើ អ្នកសាង ដូចមានបទអនុមោទនា ដែលមានសេចក្ដីថា

ធម៌គឺពរទាំងឡាយ ៤ប្រការ គឺអាយុ១ ពណ៌សម្បុរកាយ១ សេចក្ដីសុខ១ និងកម្លាំង១ រមែងចំរើនអស់កាលជានិច្ចដល់អ្នក ដែលមានសេចក្ដីឱនកាយថ្វាយបង្គំ ដល់ព្រះរតនត្រ័យជាប្រក្រតី និងអ្នកដែលមានសេចក្ដីគោរពកោតក្រែងដល់បុគ្គល ដែលជាអ្នកមានសេចក្ដីចំរើនដោយគុណ មានសីលគុណ ជាដើម ឬចំរើនដោយវ័យគឺ ចាស់ព្រឹទ្ធាចារ្យមកប៉ុណ្ណេះ។

ដូច្នោះ ទើបគួរហាត់គិត ត្រង់ការប្រព្រឹត្តខ្លួនក្នុងផ្លូវល្អ ចេះគោរពឱនលំទោនដល់បុគ្គលដែលមានគុណធម៌ទាំងឡាយ មានសីលជាដើម ជាពិសេសចាស់ៗ ដែលមានអាយុច្រើនជាងយើង ដែលជាហេតុបាននូវពរផ្សេងៗតាមសេចក្ដីប្រាថ្នារបស់ខ្លួន គឺរៀនហាត់គិត ត្រង់នឹងការប្រតិបត្តិក្នុងហេតុដែលល្អ ពុំមែនចេះតែចង់បានផលល្អ ដោយមិនបានធ្វើអ្វីសោះនោះទេ រៀនហាត់ឲ្យកើតមានគំនិតថា ផលមិនសំខាន់ សំខាន់ត្រង់ធ្វើហេតុ ដែលគួរនឹងធ្វើ និងចាប់ផ្ដើមធ្វើតាំងពីពេលនេះ ថ្ងៃនេះ ឥឡូវនេះតែម្ដង។

អប់រំដោយ
ព្រះញាណសំវរ

ការមើលស្រាល… គ្មានផ្លូវរីកចំរើន


បើជាក្មេងមើលស្រាល ក៏ឲ្យសង្កេតមើលបានតាំងពីគ្រឿងតុបតែងខ្លួន គ្រឿងសិក្សារៀនសូត្រ និងអាកប្បិកិរិយា ការប្រព្រឹត្តផ្សេងៗរបស់ក្មេងៗ។ គ្រឿងស្លៀកពាក់មិនស្អាតបាត គ្មានរបៀបរាបរយ ឧបករណ៍សិក្សា ដូចជា សៀវភៅពុម្ព សៀវភៅសរសេរ ប៊ិក កាតាប ជាដើម មើលទៅខ្វក់គគ្រិច គ្មានសណ្ដាប់ធ្នាប់ ដើរចោលសំរាមពាសវាលពាសកាល  មានសកម្មភាពរញ៉េរញ៉ៃតាមដងផ្លូវ ទៅកាន់សាលារៀន ជាដើម។ល។

ការមានទម្លាប់បែបនេះ លុះដល់ពេលគេធំឡើង ធ្វើកិច្ចការអ្វីៗ ក៏ធ្វើបែបឲ្យតែរួចពីដៃ ធ្វើបែបមិនសូវយកចិត្តទុកដាក់ផ្ចិតផង់លើកិច្ចការដែលខ្លួនធ្វើ ដល់ពេលបានទទួលការកម្មង់បញ្ជាឲ្យប្រញាប់ ក៏ធ្វើមិនបានល្អ ដោយសារតែភាពមើលស្រាលនេះឯង។ បញ្ហាបែបនេះ មានគ្រប់សកម្មភាពរបស់មនុស្ស  នេះគ្រាន់តែលើកយកចំណុចតូច ក្នុងជ្រុងមួយនៃសកម្មភាពមនុស្សប៉ុណ្ណោះ។

បើសិនជាបណ្ដែតបណ្ដោយខ្លួន ឲ្យក្លាយជាមនុស្សមើលស្រាលរឿងបំប៉ិកកំប៉ុកបែបនេះទៅរឿយៗ ក៏ក្លាយជាទម្លាប់ ជាប់ជានិស្ស័យបាន ហើយក៏ជាគ្រឿងរារាំង រាំងស្ទះដល់ការរីកចម្រើនរបស់ខ្លួនខ្លាំងណាស់ដែរ ដូច្នោះ ទើបចាស់ទុំអប់រំទូន្មានក្មេងៗ មិនឲ្យធ្វើអ្វីៗដោយការមើលស្រាល ដូចអ្វីដែលបានពោលមកខាងលើ ចូររៀនធ្វើឲ្យស្អាត ឲ្យមានសណ្ដាប់ធ្នាប់ មានរបៀបរាបរយទាំងខាងក្នុង និងខាងក្រៅផ្ទះ។
-------------------------------
ធម្មគតិ អប់រំដោយ
ព្រះញាណសំវរ

កាន់តែស្ងប់កាន់តែសុខ


តាមពិតទៅ ចិត្តពេលណាមានក្ដីប្រាថ្នាចង់បាន បើធៀបជាមួយពេលដែលគ្មានក្ដីប្រាថ្នាចង់បាននោះ វាមានការខុសប្លែកគ្នាច្រើនណាស់។ ចិត្តពេលមានសេចក្ដីលោភ ឬសេចក្តីប្រាថ្នាចង់បាននោះ វាពុំមានក្ដីសុខ មានតែភាពក្ដៅក្រហាយ អន្ទះអន្ទែង កន្ទុកកន្ទេញ ក្រវល់ក្រវាយ ច្រួលច្រាលអារម្មណ៍ ដើម្បីឲ្យបាននូវអ្វីដែលខ្លួនប្រាថ្នាចង់បាន ប៉ុន្តែចិត្តពេលមិនមានសេចក្ដីប្រាថ្នាចង់បាន សេចក្ដីលោភលន់នោះ ក៏មានសេចក្ដីសុខខ្លាំង លើកយកការប្រៀបធៀបនេះ ឲ្យវាងាយស្រួលគឺ ក្នុងពេលដេកលក់ និងពេលភ្ញាក់ឡើង ពេលលក់គ្មានបំណងប្រាថ្នាចង់បានអ្វីឡើយ តែពេលភ្ញាក់ឡើងមានសេចក្ដីប្រាថ្នាចង់បាន មនុស្សគ្រប់រូបមានដំណើរសភាវគតិនេះដូចៗគ្នា គ្មានអ្នកណាមួយអត់មាននោះទេ ពេលណាជាពេលសប្បាយបំផុត មនុស្សគ្រប់គ្នា អាចឆ្លើយបាន និងឆ្លើយតបចំពោះបញ្ហានេះដូចៗគ្នាទាំងអស់។

ពុទ្ធោ តាមដឹងចិត្ត


 “អង្គុយពែនភ្នែន យកជើងស្តាំ ដាក់លើជើងធ្វេង យកដៃស្ដាំដាក់លើដៃធ្វេង តម្រង់ដងខ្លួនឲ្យត្រង់ តាមកំណត់ដឹងចិត្ត ពុទ្ធៈ ព្រមជាមួយនឹងខ្យល់ដង្ហើមចូល ធោ ព្រមជាមួយនឹងខ្យល់ដង្ហើមចេញក៏បាន បើនឹកពុទ្ធោព្រមជាមួយនឹងខ្យល់ដង្ហើមចូល-ដង្ហើមចេញ ពេលណាកំពុងដកដង្ហើមនៅរៀងរយាលៗ ចិត្តអាចបញ្ជូនក្រសែចេញ ទៅកាន់ទីផ្សេងបាន លែងបានដឹងពីខ្យល់ដង្ហើមចេញចូល ក៏ឲ្យនឹកពុទ្ធោៗឆាប់ចូលមកវិញ។

ដោយនឹកពុទ្ធោដោយភាពស្រាលចិត្ត កុំទៅសង្កត់សង្កិនអារម្មណ៍ កុំទៅបង្គាប់ចិត្តឲ្យស្ងប់ នឹកពុទ្ធោៗ ឲ្យជាប់ កុំទៅនឹកថា ពេលណាចិត្តស្ងប់ ពេលណាចិត្តនឹងដឹង ពេលណាចិត្តនឹងភ្លឺស្វាង ឲ្យកំណត់ដឹងត្រង់ចិត្តតែម្យ៉ាងគត់ នឹកពុទ្ធោៗៗ ពុទ្ធោក៏នៅជាមួយនឹងចិត្ត ចិត្តក៏នៅជាមួយនឹងពុទ្ធោ ពេលមានការតាំងចិត្តនឹកពុទ្ធោ សតិសម្បជញ្ញៈនឹងមក។

នាទីត្រឹមតែនឹកពុទ្ធោៗ ៗ ទម្រាំនឹងដល់ពេលសមគួរ ចិត្តក៏នឹងស្ងប់ ឬមិនស្ងប់មិនសំខាន់ទេ ឲ្យតែយើងនឹកពុទ្ធោជាប់ជនិច្ច ដោយមិនដាច់រយៈអស់កាលយ៉ាងយូរ រហូតដល់ចិត្ត វាស្ទាត់ជំនាញខ្លួនឯង ចំពោះការនឹកពុទ្ធោ ក្នុងទីបំផុត ចិត្តក៏នឹងនឹកពុទ្ធោៗ ដោយមិនបានតាំងចិត្ត។

ពេលចិត្តនឹកដល់ពុទ្ធោ ដោយមិនបានតាំងចិត្តនេះ សំដែងសរឃើញថា ការចម្រើនភាវនារបស់យើងកំពុងនឹងបានផលហើយ ក្នុងពេលចិត្តយើងនឹកនៅត្រង់ពុទ្ធោៗ ពុទ្ធោក៏ជាគ្រឿងដឹងរបស់ចិត្ត គ្រឿងរលឹករបស់សតិ ពេលចិត្តមានគ្រឿងដឹង សតិមានគ្រឿងរលឹក បុគ្គលប្រតិបត្តិ តាំងចិត្តប្រតិបត្តិឲ្យបានច្រើនៗ រហូតដល់ខ្លាំង ក្នុងទីបំផុតចិត្ត នឹងកើតការស្ងប់ មានអាការៈច្រើនយ៉ាង ដែលនឹងគប្បីកើតឡើង
------------------------------------
អប់រំដោយ
លោកឪពុទ្ធានិយោ

Tuesday, July 25, 2017

យើងមានសិទ្ធិត្រឹមតែបណ្ដោះអាសន្ន


អ្វីៗគ្រប់យ៉ាង ដែលយើងមានការប្រកាន់មាំថា ជារបស់យើង របស់គេនោះ សូម្បីថា យើងមានសិទ្ធិចំពោះវាក៏ដោយ តែវាជាសិទ្ធិបណ្ដោះអាសន្នប៉ុណ្ណោះ ពុំមែនជាសិទ្ធិពិតប្រាកដឡើយ ព្រោះថា បើសិនវាជាសិទ្ធិពិតប្រាកដមែននុ៎ះ វាគង់មិនព្រាត់ប្រាស មិនបែកធ្លាយ មិនឃ្លាតចេញពីយើងឡើយ ប៉ុន្តែវាមានការព្រាត់ប្រាស ​បែកធ្លាយ បាត់បង់ទៅជាធម្មតា ដូច្នេះវាពុំមែនជាសិទ្ធិពិតប្រាកដឡើយ៕


ប្រភពរូបភាព google

Thursday, June 15, 2017

១២វិធីសាស្ត្រសាងជីវិតក្នុងក្ដីសុបិន ឲ្យក្លាយជាការពិត ដោយមិនចាំបាច់ដេកសុបិនតទៅទៀតឡើយ


------------------------------------------------------------------------------------------------------------------------
១២វិធីសាស្ត្រសាងជីវិតក្នុងក្ដីសុបិន ឲ្យក្លាយជាការពិត ដោយមិនចាំបាច់ដេកសុបិនតទៅទៀតឡើយ
--------------------------------------------------------------------------------------------------------------------------

ការមានជីវិតក្នុងក្ដីសុបិនមិនមែនជារឿងអ្វីដែលត្រូវពិបាកឡើយ វាស្ថិតនៅត្រង់ថា តើប្រិយមិត្តអ្នកអានជ្រើសរើសប្រើជីវិតបែបណា? និងមិនថាប្រិយមិត្តអ្នកអានជ្រើសរើសវិធីណាទេ ក៏ប្រិយមិត្តអ្នកអានអាចព្រមទទួលយកវាបានទាំងអស់។ អត្ថន័យនៃជីវិតក្នុងក្ដីសុបិនគឺ ជីវិតដែលប្រិយមិត្តអ្នកអានត្រូវការ  បានជួយសង្គ្រោះអ្នកដទៃ បានធ្វើអ្វីៗច្រើនយ៉ាង បានរួមរស់ជាមួយមនុស្សដែលប្រិយមិត្តអ្នកស្រឡាញ់ និងប្រិយមិត្តអ្នកអានក៏មានសេចក្ដីសុខជាមួយនឹងវា។ ថ្ងៃនេះផងដែរ គេហទំព័រ គោលគំនិតល្អដើម្បីជីវិត នឹងនាំយកវិធីល្អៗ ១២យ៉ាង ដែលអាចញ៉ាំងប្រិយមិត្តអ្នកអានមានជីវិតក្នុងក្ដីសុបិន បានអានកំសាន្តលេងទុកជាចំណេះដឹងក្នុងជីវិត ដូចខាងក្រោម៖

ធម្មៈសម្រាប់ព្យាបាលអ្នកខូចចិត្ត


-----------------------------------------
ធម្មៈសម្រាប់ព្យាបាលអ្នកខូចចិត្ត
------------------------------------------

សេចក្ដីស្រឡាញ់ ភាពអាឡោះអាល័យគឺជាមូលហេតុនៃសេចក្ដីទុក្ខ
ព្រោះហេតុដូច្នោះមនុស្សមានការស្រឡាញ់ខ្លាំងប៉ុនណា ក៏មានទុក្ខខ្លាំងប៉ុណ្ណោះ
មានស្នេហាមួយ មានទុក្ខមួយ មានស្នេហាដប់ ទុក្ខក៏មានដប់
បើមានស្នេហាមួយរយ ក៏មានទុក្ខមួយរយដែរ
សេចក្ដីទុក្ខរមែងកើនឡើងតាមបរិមាណនៃសេចក្ដីស្រឡាញ់
ដូចជាកំដៅភ្លើងដែលកើតឡើងអំពីភ្លើង
រមែងក្ដៅឡើងតាមចំនួនបរិមាណអុសដែលដាក់ចូលទៅ។

ពុទ្ធវចនៈ                

Tuesday, June 13, 2017

វាទៈ…ការចងចាំ...និងកម្លាំងចិត្ត


------------------------------------------
វាទៈការចងចាំ...និងកម្លាំងចិត្ត
------------------------------------------
 
ចិត្តរបស់មនុស្សយើងនេះ វាក៏ចម្លែក
នៅក្នុងខួរក្បាលដែលមានប្រព័ន្ធស៊ាំញ៉ាំបង្កប់ដោយស្នាមគន្លាក់របស់ខួរក្បាល
មនុស្សមានការគិត មានអារម្មណ៍ និងមានការចងចាំ
មនុស្សមានសុបិន សុបិនដែលកកើតឡើងក្នុងកំឡុងពេលដេកលក់
ប្រៀបបានដូចជាពិភពលោកដែលកំពុងលាក់បាំងលើការពិត។

សុបិនមានផលចំពោះការពិត
ដូចជាសុបិនឃើញមានរឿងល្អៗ

៥វិធីសាងកម្លាំងចិត្តឲ្យខ្លួនឯង ទទួលយកគំនិតនេះហើយ ក្រោកឡើងឈានជើងដើរបន្តទៅទៀត


-----------------------------------------------------------------------------------------------------------------------
៥វិធីសាងកម្លាំងចិត្តឲ្យខ្លួនឯង ទទួលយកគំនិតនេះហើយ ក្រោកឡើងឈានជើងដើរបន្តទៅទៀត
-----------------------------------------------------------------------------------------------------------------------

តើមានអារម្មណ៍ថា អស់កម្លាំង អស់សង្ឃឹម ធុញទ្រាន់ និងរឿងរ៉ាវជុំវិញខ្លួនមែនទេ? បើមានពេលប្ដូរទស្សនៈក្នុងការគិត ស៊ូក្រោកឡើងមកសាងកម្លាំងចិត្តឲ្យខ្លួនឯងល្អជាជាង។

          មនុស្សមួយចំនួនមានអារម្មណ៍ហត់នឿយ ឬអស់សង្ឃឹមជាមួយរឿងខ្លះៗ មិនថាជារឿងការងារ រឿងគ្រួសារ ឬក៏ជារឿងផ្ទាល់ខ្លួនអ្វីទេ ប៉ុន្តែក៏មានមធ្យោបាយដោះស្រាយតាមវិធីផ្សេងៗ ធ្វើឲ្យខ្លួនឯងបាត់ស្ត្រេសខ្លះ ហើយក៏មានវិធីសាងកម្លាំងចិត្តឲ្យខ្លួនឯង បានក្រោកឡើងឈានជើងបន្ដដំណើរទៅមុខទៀតបាន ដោយមានពាក្យណែនាំល្អៗ ដែលគេហៈទំព័រគោលគំនិតល្អដើម្បីជីវិត នឹងលើកយកមកសរសេរចុះផ្សាយនៅលើទំព័រខ្លួន ដូចខាងក្រោម៖

ពាក្យ៩ឃ្លាវិជ្ជមាន បន្ថែមកម្លាំងគិត បន្ថែមកម្លាំងចិត្តឲ្យខ្លួនឯង


-------------------------------------------------------------------------------
ពាក្យ៩ឃ្លាវិជ្ជមាន បន្ថែមកម្លាំងគិត បន្ថែមកម្លាំងចិត្តឲ្យខ្លួនឯង
-------------------------------------------------------------------------------

តើប្រិយមិត្តអ្នកអានជឿទេថា អ្វីៗគ្រប់យ៉ាងវាកន្លងផុតទៅដោយរលូន ត្រឹមតែយើងគិតអំពីផលនៃ គំនិតវិជ្ជមាន ពីពាក្យសម្ដី ធ្វើមិនបានពិតមែន ពិបាកណាស់” “ធ្វើមិនបានទេ ហេតុអ្វីសំណាងអាក្រក់យ៉ាងនេះ សាកល្បងបែរមកប្ដូរទស្សនៈគិត ដោយការផ្លាស់ប្ដូរពាក្យមកនិយាយពាក្យ៩ឃ្លានេះវិញ វានឹងជួយបន្ថែមកម្លាំងផ្នែកគំនិត និងបន្ថែមកម្លាំងចិត្តឲ្យដល់ខ្លួនឯងយ៉ាងងាយៗ៖