Friday, February 24, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៣)

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៣)


“... ការចម្រើនភាវនា គឺការមានសតិសម្បជញ្ញៈ នៅចាំដាស់តឿនកើនរំលឹកខ្លួនឯងជានិច្ច មិនឲ្យកើតមាននូវសេចក្ដីប្រមាទ សេចក្ដី សៅហ្មង មានឥន្ទ្រីយ៍សង្រួមរវាងព្រមហើយ បានលះបង់បាបអកុសលឲ្យនៅតិចឡើង។ យើងគ្រប់គ្នា ចាំបាច់ត្រូវអាស្រ័យលើសេចក្ដី ព្យាយាម ធ្វើសេចក្ដីព្យាយាមតាមផ្លូវកាយ ផ្លូវវាចា និងផ្លូវចិត្ត ទើបនឹងរក្សាខ្លួនឲ្យរួចផុតទោសភ័យ តាមធម្មៈ របស់ព្រះពុទ្ធជាម្ចាស់ បាន  ត្រូវធ្វើឲ្យបានច្រើនចម្រើនឡើង ឲ្យប្រព្រឹត្តទៅជាប់មិនដាច់ គ្រប់ពេលវេលាណ៎ា...”
 ------------------------------
អប់រំដោយ
តេ.វែន សុចិណ្ណោ




គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧២)

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧២)

“... បុគ្គលណាតាមដានត្រួតពិនិត្យមើលចិត្តរបស់ខ្លួនឯង  បុគ្គលនោះ រមែងរួចផុតអំពីអន្ទាក់នៃមារ ព្រោះចិត្ត ជាអ្នកទទួលដឹង ជាអ្នកទទួលឮ ជាអ្នកទទួលយកនូវសេចក្ដីសុខ និងទុក្ខ។ បើសិនជាយើងត្រួត ពិនិត្យតាមដាន ក្លំមើលចិត្តរបស់យើង  យើងក៏ មិនក្លាយជាមនុស្សអនាថាប៉ុណ្ណោះឯង។

កិលេសទាំងឡាយ ដែលមកដេកត្រាំនៅក្នុងខន្ធសន្ដានចិត្តយើង ធ្វើឲ្យចិត្តយើងសៅហ្មង មិនឲ្យផូរផង់ វាមិន ឲ្យចិត្តយើងបាន បរិសុទ្ធស្អាតឡើយ  វាអាចប្រព្រឹត្តទៅបាន លុះត្រាណាតែមានពុទ្ធិ អ្នកដឹង អ្នកភ្ញាក់ កំពុងឃើញ កំពុងឮ ទាំងការដេក ដើរ ឈរ និងអង្គុយ កើតមានដូចនេះ នោះគឺផល នៃការប្រតិបត្តិឲ្យចូលដល់ សេចក្ដីស្ងប់របស់ចិត្តនុ៎ះឯង...”

Thursday, February 23, 2017

ភាពច្របូកច្របល់នៃកម្ម


ការសរសេរអក្សរ ដោយប៊ិក ឬខ្មៅដៃលើក្រដាស់មួយសន្លឹក សរសេរលើដំបូង អាចនៅអានបានងាយ អានយល់បានងាយ តែបើសរសេរលើគ្នាទៅច្រើនដងច្រើនសា ដដែលជាដដែល នៅលើក្រដាសមួយសន្លឹកនោះ តួអក្សរដាមលើគ្នាទៅច្រើនដង ការអានកាន់តែពិបាកឡើងៗ រហូតដល់អានមិនចេញ មើលមិនឃើញថា អក្សរណាជាអក្សរណាឡើយ មើលឃើញតែស្នាម គំនូសទឹកប៊ិក និងខ្មៅដៃត្រួតលើគ្នាទៅមកៗ ឲ្យជ្រាបយល់ត្រឹមហ្នឹងបានថា មានការសរសេរលើ ក្រដាសមួយសន្លឹកនោះ រកអានមិនដឹងរឿង និងមិនដឹងថា បានសរសេរអ្វីមុន សរសេរអ្វីក្រោយឡើយ។

តើមានល័ក្ខគោលធម៌ណា ដែលអាចជួយបន្ថែមកម្លាំងចិត្ត រួចពីទុក្ខព្រោះស្នេហាទេ?


តើមានល័ក្ខគោលធម៌ណា ដែលអាចជួយបន្ថែមកម្លាំងចិត្ត រួចពីទុក្ខព្រោះស្នេហាទេ?

តេ. និតិនយៈ ឆ្លើយតបនូវបញ្ហាកម្មនេះ ដូចខាងក្រោម៖

សេចក្ដីស្រឡាញ់ កើតចេញពីចិត្តពីរដួង ដែលមានទំនាក់ទំនងគ្នា ដោយចិត្តនេះ អាស្រ័យកាយ ជាគ្រឿងទ្រទ្រង់។ ព្រះពុទ្ធបរមគ្រូជាម្ចាស់ និងព្រះអរិយសាវ័កអប់រំទុកថា អ្វីក៏ដោយ ដែលកើតឡើង ស្ថិតនៅក្រោមសង្ខារធម៌នេះ ពេលកើតឡើងខាងដើម រមែងមានការផ្លាស់ប្តូរទៅត្រង់កណ្ដាល និងរមែងបែកធ្លាយ ស្លាប់ទៅ នៅក្នុងទីបំផុត។ រឿងទាំងនេះ មិនទៀង ទើបមានទុក្ខជារឿងធម្មតា ព្រោះរឿងទាំងនេះ មិនមានខ្លឹមសារ គ្មានសារៈអ្វីឡើយ យកឲ្យប្រាកដមិនបាន ស្នេហាក៏ដូចគ្នា គេចមិនផុតពីក្រិត្យក្រមច្បាប់ធម្មជាតិប្រការនេះបានឡើយ ព្រោះថា នៅទីបញ្ចប់ វាក៏ធ្លាក់ចូលក្នុងសភាពបែបនេះដូចគ្នា។

ការជ្រើសរើសដៃគូជីវិត


ការមានសង្សារ
សង្សារប្រែថា គ្រាន់ត្រឹមតែមិត្តម្នាក់ប៉ុណ្ណោះ
...ពុំមែនជារឿងអ្វីយ៉ាងដទៃ
ត្រូវមើលចិត្តគ្នាជាមុនសិន  
ពេលរៀបការជាមួយគ្នាហើយ ...
ចាំទៅមើលខ្លួនបន្ដទៀត។

Wednesday, February 22, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧១)

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧១)


...ការធ្វើអំពើល្អ ដូចជាការដើរច្រាសក្រសែនៃទឹកហូរកួចទៅរឿយៗ ការធ្វើអំពើអាក្រក់ ដូចជាការបណ្ដោយតាមក្រសែ នៃទឹកហូរកួចនោះឯង ប៉ុន្តែបើអ្នកនៅស្ងៀមនឹង ឈរត្រង់កន្លែងទឹកហូរកួច ថ្ងៃណាមួយក្រសែទឹក នឹងកួចយកអ្នកទៅរកអំពើ អាក្រក់ជាក់ជាមិនខានឡើយ...”៕

៧ វិធីស្វែងរកខ្លួនឯង


១) តើអ្វីដែលធ្វើឲ្យយើងញញឹមបានជានិច្ច? តើអ្វីដែលធ្វើយើងធ្វើហើយ មានអារម្មណ៍ថា មានសេចក្ដីសុខ?

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧០)

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧០)


... បុគ្គលមានធម៌ ប្រកាន់ហេតុផល ជាសំខាន់ជានិច្ច
មិនថាអ្នកណាធ្វើខុស មកច្រើនតិច ប៉ុនណាទេ
បើឃើញហេតុផល ដែលប្រព្រឹត្តទៅដូចនេះ
ចេះឲ្យអភ័យដល់គេបានយ៉ាងងាយ។
ការតាំងចិត្តពិត មិនខឹងក្រោធ
ព្រមជាមួយការប្រើបញ្ញា រកហេតុផលមកប្រកបផ្សំ
ដើម្បីមិនឲ្យមានសេចក្ដីក្រោធខឹងកើតឡើង
គឺការតាំងចិត្តពិត ដែលចូលដល់ហេតុផល
ដែលជាការចាំបាច់របស់អ្នកដទៃ ដែលធ្វើនូវរឿងបណ្ដាលឲ្យចិត្តខឹង
ហើយពេលឃើញហេតុផល ជាការចាំបាច់របស់គេ
ក៏នឹងឲ្យអភ័យបាន មិនខឹងនឹងគេទេ។
ការហ្វឹកហាត់ធ្វើចិត្តមិនឲ្យក្រោធខឹង ទើបមានសមតុល្យទៅនឹងការហ្វឹកហាត់
ការចេះឲ្យអភ័យ ក្នុងកំហុសរបស់អ្នកដទៃ មិនថា គេនឹងដឹង
ឬមិនដឹងក៏ដោយ...”៕
 ---------------------------------
អប់រំដោយ
តេ. ញាណសំវរ


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៩)

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៩)

“...ការប្រណិប័តន៍ឪពុកម្ដាយ មានត្រឹមតែការជំរះការប្រាក់ប៉ុណ្ណោះឯង ព្រោះបំណុលម្តាយឪពុកមិនមែនជាបំណុលធម្មតាៗទេ តែជាបំណុលសក្ដិសិទ្ធិ។ ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង ទើបទ្រង់អប់រំទូន្មានថា ក្រៅពីការប្រណិប័តន៍ ម្ដាយឪពុក តាមបែបទិសទាំង៦ហើយ ប្រជាពុទ្ធសាសនិកយើង ត្រូវព្យាយាមបណ្ដុះសង្គហធម៌ ឲ្យលោកធ្វើតែអំពើល្អ ដែលហៅថា កល្យាណមិត្តរបស់មាតាបិតានុ៎ះឯង...”
------------------------------- 
អប់រំដោយ
តេ.ជយសារោ ភិក្ខុ
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍
រូបភាព google plus.com

ស្រឡាញ់គ្នាបានណ៎ា! ប៉ុន្ដែកុំល្ងង់ឆោត


ក្នុងមួយជីវិតរបស់យើង ក៏អាចធ្លាប់ធ្លាក់ចូលទៅក្នុងសភាពល្ងង់ខ្លៅ ដោយសារតែសេចក្ដីស្រឡាញ់ដែរ ប៉ុន្ដែមិនមានមនុស្សច្រើន ប៉ុន្មានទេ ដែលអាចនិយាយពេញៗមាត់ថា សេចក្ដីស្រឡាញ់គ្រានេះ ខ្ញុំស្រឡាញ់ដោយភាពវៃឆ្លាតពិតមែននោះ ដើម្បីជាការការពារ មើលថែបេះដូង មិនឲ្យឈ្លក់វង្វេងស្រឡាញ់អ្នកណា មួយងប់ងល់ ទាល់តែបាត់បង់សតិនុ៎ះ។ គោលគំនិតល្អដើម្បីជីវិត សូមលើកយក នូវប្រយោគមួយចំនួន មកណែនាំទិចនិច ការពារបេះដូងមាន ៥ចំណុច ងាយៗ ដូចខាងក្រោម៖

Tuesday, February 21, 2017

ហ្វឹកហាត់ស្វែងរកសេចក្ដីសុខ តាមល័ក្ខគោល៥ប្រការ


១) ហ្វឹកហាត់មើលខ្លួនឯងឲ្យទាប ឬតូច មានន័យថា ចូរធ្វើខ្លួនឯងឲ្យតូចទាប កុំតំកើងខ្លួនធំពេក ចូរធ្វើជាមនុស្សសាមញ្ញធម្មតា កុំធ្វើជាមនុស្សសំខាន់។ ពេលមានអ្វីកើតឡើងដល់យើង កុំទៅផ្ដល់ឲ្យសារៈសំខាន់ ដល់ខ្លួនឯងច្រើនជ្រុលហួសហេតុពេក។

របៀប​ហ្វឹក​អង្គុយ​សមាធិ


មនុស្ស​មួយ​ចំនួន​ ច្រើន​យល់​ច្រឡំ​ថា សមាធិ ជា​វិជ្ជា​សម្រាប់​ព្រះ​សង្ឃ ដូនជី ឬ​មនុស្ស​ចាស់​តែ​ប៉ុណ្ណោះ  ដែលជា​ហេតុ​ធ្វើ​ឲ្យ​គេ​យល់​ថា ​​ការ​សិក្សា​សមាធិ ​ជា​ការ​បង្ខាត​ពេលវេលា ឬ​ជួន​កាល​មិន​ចង់​ដឹង​ មិន​ចង់​ឮ​ទៀត​ផង។ នេះ​ក៏​ព្រោះ​តែ​ពួក​គេ​មិន​ទាន់​យល់​ច្បាស់ ​ពី​សមាធិ ​និង​អត្ថប្រយោជន៍​របស់​សមាធិ។
សមាធិ​ មានន័យ​ថា​ ការតាំង​ចិត្ត ឬ​ការ​តម្កល់​ចិត្ត​យ៉ាង​មាំ។ តាម​ការ​វិភាគ​ពិចារណា​របស់​មហា​វិទ្យា​ល័យ​នានា ​ក្នុង​ពិភព​លោក​បានរក​ឃើញ​ថា ការហ្វឹកហាត់ធ្វើសមាធិ​ជួយ​ឲ្យ​យើង​រៀន​ពូកែ សមាធិ​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ សមាធិជួយ​ឲ្យ​យើង​លេង​កីឡា​បាន​ល្អ។ល។ ដើម្បី​ឲ្យ​កើត​សមាធិក្នុង​ចិត្ត ​ត្រូវ​ហ្វឹកហាត់​ចិត្ត និង​អភិវឌ្ឍន៍​ចិត្ត។ ការហ្វឹកហាត់​ចិត្ត​ គឺ​ការ​រៀន​ស្គាល់​ខ្លួន​ឯង​ និង​ស្គាល់​ធម្ម​ជាតិ​ ដោយ​ចិត្ត​ទៀង​ត្រង់​ និង​ជ្រះ​ថ្លា។ ការ​អភិវឌ្ឍ​ចិត្ត​ គឺ​ជា​ការ​លើក​កំពស់​ចិត្ត​របស់​ខ្លួន​ ប្រកប​ដោយ​គុណធម៌​ សេចក្តី​ល្អ សេចក្តី​ហ្មត់​ចត់ និង​សេចក្តីរីករាយ។​ 

Monday, February 20, 2017

រក្សាសីល៥ គ្រប់គ្នាអាចធ្វើបាន


វិធីសាស្រ្ត អួសទាញមនុស្សឲ្យមកកាន់សីលនោះ ត្រូវវៀរចាក ៥យ៉ាងគឺ
១) មិនសម្លាប់
២) មិនលួចទ្រព្យសម្បត្តិរបស់ជនដទៃ
៣) មិនប្រព្រឹត្តខុសក្នុងកាម
៤) មិនភូតភរកុហក
៥) មិនក្រេបផឹងទឹកគ្រឿងស្រវឹង មិនជក់ មិនសេព។ 

Sunday, February 19, 2017

ជូនកាលសេចក្ដីស្រឡាញ់ ក៏មានបញ្ហា ច្រើនដែរ


មានរឿងមួយទៀត ដែលខ្ញុំចង់សួរ ចង់ដឹង អស់រយៈកាល៦-៧ឆ្នាំហើយ  ដែលខ្ញុំកំពុងសិក្សា ក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ពេលនោះ ខ្ញុំ និងប្រពន្ធខ្ញុំ តែងតែឈ្លោះវិវាទគ្នាជាញឹកញាប់ តមាត់តកគ្នា តែក៏ជានានឹងគ្នាវិញ ដោយប្រើប្រាស់ពេលវេលាមិនយូរឡើយ។

គតិអប់រំស្វាមីភរិយា


គ្រួសារមួយ អាចមានសុភមង្គលបាន គឺដោយសារតែការ ចេះយោគយល់ ចេះអធ្យាស្រ័យ ចេះថ្លឹង ចេះថ្លែង ចេះបែងចែករបស់ដៃគូ ...

គ្រួសារ អាចមានសុភមង្គលទៅបាន មិនមែនប្រាស្រ័យលើទ្រព្យសម្បត្តិនោះទេ ប៉ុន្តែគ្រួសារ ក៏ត្រូវការលុយកាក់ មាសប្រាក់ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារដែរ ...

Tuesday, February 14, 2017

ទិវានៃក្ដីស្រឡាញ់.. គឺជាថ្ងៃនៃក្ដីស្រឡាញ់សាកល


ថ្ងៃនេះ គឺជាថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤កម្ភៈ ២០១៧ ហើយយុវ័យមួយចំនួន ជាពិសេសចំពោះយុវ័យខ្មែរ ក៏កំពុងពុះកញ្ជ្រោលភ្លើតភ្លើនអារម្មណ៍ ទៅតាមប្រពៃណីជាតិលោកខាងលិច ដែលគ្មានអ្វីជាប់ទាក់ទង់ ជាមួយរឿងប្រពៃណីរបស់ជាតិខ្លួន សូម្បីតែបន្តិច។

គិតចង់មានដៃគូជីវិត ត្រូវរៀនស្គាល់ (គតិធម៌សម្រាប់ដៃគូជីវិត)សិន


- ចូរស្រឡាញ់ប្រកបដោយបញ្ញា តែកុំស្រឡាញ់ដោយរាគៈតណ្ហា
- ទីណាមានស្នេហា (ខ្វះសតិ) ទីនោះមានក្តីទុក្ខ
- ទីណាមានស្នេហា (ដោយមានសតិ) ទីនោះមានក្តីសុខ
- ស្នេហា គួរណាតែគេនាំយកមកប្រើ ជាកម្លាំងបណ្ដាលចិត្ត ក្នុងការកសាងអនាគត ដ៏ល្អផូរផង់រួមគ្នា មិនមែនធ្វើខ្លួន បំផ្លាញអនាគតទេ
- ស្នេហាបរិសុទ្ធដែលមានស្ថេរភាព គួរផ្ដោតទៅលើមូលដ្ឋានគ្រឹះ ទ្រឹស្ដី ៤ប្រការ ពោលគឺ

Monday, February 13, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៨)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៨)

“...ប្រសិនបើឪឡឹកនេះ វាមិនផ្អែមត្រជាក់ឆ្ងាញ់ និងនំនេះ វាមិនឆ្ងុយឆ្ងាញ់តាមក្បួនច្បាប់របស់វាទេ ក៏ប្រកាន់បានថា វាជារបស់ថ្មី មានរបៀបរូបមន្ដថ្មី  ដែលធ្វើឲ្យយើង បានទទួលទានរបស់ប្លែកមាត់ រសជាតិបែបប្លែកថ្មីៗដែរ គួរនឹងរាប់បានថា វាជាសំណាង ឬការចម្រើន ល្អជាជាងនឹងទៅថ្នាំងថ្នាក់ទាស់ចិត្ត ឲ្យធ្ងន់ខួរទៅទទេ...”
-------------------------------
អប់រំដោយ
តេ. ពុទ្ធទាសភិក្ខុ
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៧)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៧)

“... ពេលចិត្តស្ងប់ចុះ ការព្យាយាម ក៏ជម្រុញឡើងតាមផ្នែកនីមួយៗ ជាគ្រឿងបំប៉ន ឧបត្ថម្ភគាំទ្រ សមាធិបញ្ញា ទៅក្នុងខណៈពេលជាមួយគ្នា។ កាលណាសទ្ធាមានកម្លាំង, សេចក្ដីព្យាយាមមានកម្លាំង, សតិមានកម្លាំង, បញ្ញាមានកម្លាំង អង្គនីមួយៗជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក តាំងពីសមាធិថ្នាក់ទាប រហូតទៅដល់បញ្ញាថា្នក់ខ្ពស់ មានសេចក្ដីសុខផ្នែកខាងផ្លូវចិត្ត ចាប់ផ្ដើមប្រាកដជាផ្លែផ្កា(ផល) ឲ្យឃើញជាក់ មិនមែនជាការខូចខាតបង់ប្រយោជន៍ ដែលបានព្យាយាម តម្កល់ចិត្ត ប្រតិបត្តិមកនុ៎ះទេ...”
-------------------------
អប់រំដោយ
តេ.សុចិណ្ណោ
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៦)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៦)

ជនពាលនោះ
អាចជាជនពាលខាងក្នុង គឺខ្លួនយើងហ្នឹងឯង
ពោលគឺ ពេលណាយើងធ្វើខុស និយាយខុស គិតខុស
ក៏មានឈ្មោះថា ជាជនពាលដូចគ្នា។
ពេលឃើញសកម្មភាពដូច្នេះកើតឡើង ក៏ឲ្យគិតពិចារណាមើលខ្លួនឯង
ឲ្យជាអត្តញ្ញូ គឺអ្នកដឹងខ្លួនថា តើខ្លួនយើងហ្នឹងឯង វាយ៉ាងម៉េចខ្លះ ខ្លួនធ្វើខុស
និយាយខុស គិតខុសដែរទេ?
បើឃើញប្រាកដថា ខ្លួនមានការប្រព្រឹត្តទៅបែបនោះមែន
ក៏គប្បីដឹងថា ត្រង់ហ្នឹងឯង ជាជនពាល។
ពេលបានឃើញដូច្នេះ ក៏ត្រូវវៀរចាកការធ្វើខុស និយាយខុស
គិតខុសនោះចោលទៅ មិនសេពគប់រកវាតទៅទៀត
ពេលធ្វើដូច្នេះបាន ក៏មានឈ្មោះថា មិនសេពគប់នឹងខ្លួនឯង ដែលជាមនុស្សពាល
គឺជាការលះបង់នូវសភាវជនពាលរបស់ខ្លួនឯងចោល
នេះក៏មានឈ្មោះថា មិនសេពគប់ជនពាលដោយប្រការមួយ៕
----------------------------
អប់រំដោយ
តេ. ញាណសំវរ

តោះ! នាំចិត្តយើងទៅផ្ទះវិញ


កាលពីមុន ដែលខ្លួនមិនទាន់បានចូលមកប្រតិបត្តិព្រះធម៌ ស្មេរជាមនុស្សម្នាក់ ដែលមានចិត្តក្ដៅ បើត្រូវការអ្វីណានីមួយហើយ ចង់តែបានឲ្យដូចចិត្ត លឿនឆាប់ដូចចិត្ត បើចាំរៀងយូរបន្តិចមិនបានឡើយ តប់ប្រម៉ល់ភ្លាមៗ។ ពេលដើរទៅណា មកណាឆ្ងាយៗ មានអារម្មណ៍ធុញទ្រាន់ គិតថាខាត់ពេលវេលាទទេៗ។ ខណៈពេលណា ដែលមានអារម្មណ៍មួម៉ៅ ឬក៏ធុញទ្រាន់កើតឡើង ពេលនោះមិនដឹងទេថា យើងកំពុងតែសាងទុក្ខ មកដាក់លើខ្លួនឯង នាំឲ្យចិត្តរបស់យើងពិបាកឡើង ទឹកមុខ និងឥរិយាបថក៏មានសភាពទៅតាមនោះដែរ។

Sunday, February 12, 2017

ពិតដែរទេ! ៩ ចំណុច របស់មនុស្សដែលគួរឲ្យស្រឡាញ់តាមល័ក្ខគោលព្រះពុទ្ធសាសនា




បើតាមល័ក្ខគោលក្នុងព្រះពុទ្ធសាសនា អ្នកដែលគួរឲ្យស្រឡាញ់ គួរឲ្យពេញចិត្តនៃមនុស្សម្នាផងទាំងឡាយ និយាយជារួមមានលក្ខណៈ៩ចំណុច បានដល់៖

១) មិនមែនជាមនុស្សមានអំណួតក្នុងអំពើល្អ
          >>អ្នកណាក៏ដោយ បើចូលចិត្តធ្វើជាមនុស្ស ដែលមានអំណួតអួតអំពើល្អ ដូចជា អួតពីភាពមានបាន អួតពីភាពពូកែ អួតពីតំណែង ឋានៈតួនាទី យសសក្ដិ ទាល់តែញ៉ាំងឲ្យអ្នកដទៃ ឲ្យគេជិនណាយ ជ្រក់ជ្រេញ ធុញទ្រាន់លែងចង់ស្តាប់ លែងចង់ឮ និងមានអារម្មណ៍ក្នាក្នាញ់ ជិនឫក។ មនុស្សរបៀបនេះ ទោះបីជាខ្លួនមានគុណសម្បត្តិ ឬអំពើល្អពិតមែនក៏ដោយ ក៏មានត្រឹមតែជាទីសម្អប់ និងជិនណាយធុញទ្រាន់របស់មនុស្សផងទាំងឡាយ។ មនុស្សដែលមាននិស្ស័យល្អ ដែលគួរឲ្យស្រឡាញ់ពេញចិត្តនោះ ពួកគេមិនមានអំណួតអួតអាងអ្វីទាំងអស់ សូម្បីតែមានអំពើល្អអួតក៏ដោយ ប៉ុន្តែជាមនុស្សទន់ភ្លន់ដាក់បន្ទាប់ខ្លួន និងជួនកាលថ្នាក់ដល់ទៅបិទបាំង ពីគុណសម្បត្តិទាំងនេះរបស់ខ្លួនទៅទៀត។ បើអ្នកណាចង់ឈ្វេងយល់ នឹងដឹងដោយខ្លួនឯង។

Tuesday, February 7, 2017

រៀនគិត ៩វិធី អំពីមនុស្សដែលស្លាប់ទៅ តើគិតយ៉ាងម៉េច កុំឲ្យចិត្តកើតទុក្ខសៅហ្មង?


តទៅនេះគឺជា របៀបនៃការគិតវិជ្ជមានដែលគួរនឹងល្មមជួយស្ដារស្ថានភាពចិត្ត ដល់មនុស្សដែលកំពុងប្រឈមមុខជាមួយការបាត់បង់ និងព្រាត់ប្រាសនិរាសចាកចេញពីគ្នា ដោយមានទុក្ខជាទម្ងន់ ធ្ងន់ទាំងកាយ និងធ្ងន់ទាំងចិត្ត។ 

កូនៗចូលដល់វ័យជំទងចង់ប្រាប់នូវវត្ថុបំណងដល់ពុកម្ដាយខ្លួនបានស្តាប់


ត្រេននើកុបៈ អ្នកវិទ្យាសាស្ត្រផ្នែកវ័យជំទង និងគ្រួសារ បានសិក្សាវិភាគ និងបួកសរុបតម្រូវការ១៤យ៉ាងរបស់វ័យជំទង ចង់ប្រាប់ដល់ពុកម្ដាយរបស់ពួកគេបានស្ដាប់ និងឈ្វេងយល់អំពីពួកគេ។

១៤យ៉ាង ដែលកូនៗចូលដល់វ័យជំទង់ ចង់ប្រាប់អ្នកម្ដាយ
ច៎ាម៉ែ! ម៉េចម៉ា ថ្ងៃនេះកូនចូលដល់វ័យជំទង់ហើយ
កូនសុំឲ្យអ្នកម៉ែស្តាប់វត្ថុបំណងដែលកូនសុំបន្ដិច
ដូចមានប្រការខាងក្រោម៖

អ្នកមិនអាចក្លាយជាអ្នកមានបានទេ បើអ្នកនៅតែ គិតភាពអវិជ្ជមាន ៤យ៉ាងក្នុងជីវិតនេះ


​រាល់​មហាសេដ្ឋី​គ្រប់រូប​ ​មិន​មែន​កើត​ចេញ​ពី​ការ​ដេកចាំ​លុយ​រត់​មក​គោះទ្វារ​ផ្ទះ​នោះ​ឡើយ ​ពោល​គឺ​ពួកគេ​សុទ្ធតែ​បាន​ធ្វើ​ការ​យ៉ាង​លំបាក​ ​ទម្រាំ​ប្រមូល​លុយ​កាក់​ទាំង​នោះ​រហូត​ចាយ​មិន​អស់​ក្នុង​មួយ​ជីវិត​នេះ​។ ​

​ខាងក្រោម​នេះ ជា​គំនិត​មួយ​ចំនួន ​ដែល​មនុស្ស​គិត​ខុស​នាំ​ឲ្យ​ពួកគេ​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​៖​

ព្រះនាមរបស់ព្រះពុទ្ធជាម្ចាស់


 សិទ្ធត្ថៈ       
សិទ្ធត្ថៈ មកពីពាក្យបាលីពីរម៉ាត់គឺ សិទ្ធៈ ប្រែថា សម្រេចហើយ ជាមួយពាក្យថា អត្ថៈ ប្រែថា សេចក្ដីប្រាថ្នា ឬប្រយោជន៍។ រួមសព្ទទាំងពីរនេះបញ្ចូលគ្នា មានន័យសេចក្ដីថា អ្នកដែលសមសេចក្ដីប្រាថ្នាហើយ ឬអ្នកដែលសម្រេចតាមសេចក្ដីប្រាថ្នាហើយ។

Monday, February 6, 2017

១០ ពាក្យក្នុងព្រះពុទ្ធសាសនា ដែលគេជឿថា មានមនុស្សជាច្រើនបានយល់ច្រឡំ


មានគេជឿថា មានពាក្យជាច្រើនក្នុងព្រះពុទ្ធសាសនា ដែលប្រិយមិត្តអ្នកអានបានយល់ច្រឡំជានិច្ច ពេលខ្លះ អាចកើតមាន ព្រោះក្នុងបរិបទភាសាខេមរយាន្ត  និងក្នុងផ្លូវព្រះពុទ្ធសាសនា មានន័យមួយបែបៗផ្សេងគ្នា ពេលខ្លះអាចកើត ព្រោះយើងបានឮបានស្ដាប់ មកបែបភាន់ច្រឡំតគ្នា។

វិបាកកម្ម១១ប្រការ ពីការធ្វើខុសសីលកាមេ ក្នុងសិក្ខាបទី៣


សីលសិក្ខាបទទី៣ កាមេសុមិច្ឆាចារ មានន័យថា ការលូកលាន់ទៅលើប្រពន្ធកូនអ្នកដទៃ នឹងអារកាត់សម្រេចថា បានធ្វើខុសក្នុងសិក្ខាបទនេះ ដោយមានអង្គប្រកបគ្រប់ថា បុគ្គលនោះ មិនគួរទៅលូកលាន់ប្រពន្ធកូនអ្នកដទៃ ក្រៅតែពីសាច់ឈាមខ្លួនឯងទេ។

 តេជគុណ វជីរមេធី មានថេរដីកាថា មួយផ្នែកធំ ការប្រព្រឹត្តខុសក្នុងសិក្ខាបទនេះ មនុស្សភាគច្រើន នឹងនឹកដល់ការប្រព្រឹត្តខុសក្នុងកាម ឬការប្រព្រឹត្តខុសប្រពៃណី ដែលជាការធ្វើបាបលាមក ដែលបណ្ឌិតទាំងឡាយគប្បីទិដៀលនោះ គឺការធ្វើខុសលើកូនប្រពន្ធជននានា ដែលជាប្រព្រឹត្តិកម្មមួយ ដែលមនុស្សក្នុងសង្គមទូទៅ មិនអាចទទួលយកបាន។ បុគ្គលដែលបានប្រព្រឹត្តធ្វើរឿងនេះ ទើបត្រូវមានប្រព្រឹត្តិកម្ម ដែលត្រូវបានបិទបាំង និងលាក់លៀមទុក។ ការធ្វើអកុសលដូចនេះ នឹងបានទទួលក្នុងបវត្តិកាល(ខាងក្រោយការកើត) គឺ៖

Sunday, February 5, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៥)


 “...ជីវិតមនុស្សយើងមានឡើង មានចុះ
ថ្ងៃនេះអាចឡើងខ្ពស់ត្រដែត តែថ្ងៃស្អែកអាចស្រុតចុះយ៉ាងកហុក
គ្មានអ្វីណានីមួយឋិតថេរជាប់លាប់ ឬគង់វង់ជានិរន្ដរ៍បានឡើយ។
ចូរព្យាយាមបំពេញនូវសេចក្ដីល្អ
ឬកសាងសន្សំបុណ្យកុសលទុកឲ្យបានច្រើនតាមដែលខ្លួចអាចធ្វើទៅបាន
ទោះបីជាពេលដែលជីវិតកំពុងតែធ្លាក់ស្រុតចុះខ្លាំង
ក៏នៅមានបុណ្យកុសលជួយរុញច្រាន
ជួយស្រោចស្រង់ចេញផុតពីភាពខ្មៅងងឹត បានប្រាកដជាក់ជាមិនខាន
បុគ្គលដែលជាមនុស្សល្អនោះឯង
រមែងជាទីស្រឡាញ់នៃមនុស្សទេវតា និងសត្វលោកក្នុងឋានទាំងបី...

អប់រំដោយ
តេ.ញាណសំវរ


មេមាន់បង្រៀនកូនមាន់អំពីគុណតម្លៃនៃការតាំងនៅបាន


គុណតម្លៃនៃការគង់នៅ... តើកូនមាន់សួរមេមាន់ថាម៉េចខ្លះ?
កូនមាន់សួរមេមាន់ថា តើថ្ងៃនេះ ម៉ែអត់ក្រាបពងទេឬ? នឹងនាំកូនចេញទៅដើរលេង”។
មេមាន់និយាយថា អត់បានទេកូន ម៉ែត្រូវធ្វើការងារទៀត
កូនមាន់និយាយថា ប៉ុន្តែម៉ែក្រាបពងបានច្រើនហើយណ៎ា!

បើនៅម្នាក់ឯង អ្នកនឹងទទួលបានអត្ថប្រយោជន៍១០យ៉ាង


មនុស្សមួយចំនួនបានប្រាប់ថា ការរស់នៅម្នាក់ឯងគឺជារឿងមួយដែលពិបាក រស់នៅមិនកើត ព្រោះតែអ្នកទប់ទល់ជាមួយអ្នកដទៃ ទប់ទល់ជាមួយសង្គម មិនអ៊ីចឹងទេ អ្នកមិនមានមនុស្សណាមករាប់អានខ្លួនឡើយ។ មិនថាយ៉ាងណាមួយនោះទេ ការរស់នៅម្នាក់ឯង វាមើលទៅរៀងដូចជាមិនសូវទំនងសោះ ប៉ុន្តែវាមិនមែនជារឿងអាក្រក់អ្វីឡើយ បែរជាទទួលបានផលប្រយោជន៍១០យ៉ាងទៅវិញ។

Saturday, February 4, 2017

ឪពុកម្ដាយកុំមើលរំលង ១៧វិធី ក្នុងការចិញ្ចឹមកូនៗឲ្យពូកែជាងក្មេងដទៃ


១.លើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កូនៗ មិនថាកូនចាញ់ឬឈ្នះទេ
ពេលយើងធំឡើង នឹងបានស្វែងរកឃើញថា បទពិសោធរវាងការធ្វើដំណើរនោះ មានតម្លៃខ្លាំងណាស់ ជាងដល់ចំណុចគោលដៅ។ ដូច្នោះបើកូនៗដាក់គោលដៅនឹងធ្វើអ្វីម្យ៉ាង ប៉ុន្តែត្រូវបរាជ័យ ឬទៅមិនដល់គោលដៅ ឪពុកម្ដាយគួរណាស់តែលើកទឹកចិត្ត ក្នុងការខិតខំប្រឹងប្រែងព្យាយាម កុំឲ្យកូនមានអារម្មណ៍ខ្មាសអៀន ដែលបានធ្វើភ្លាំងភ្លាត់ ព្រោះនៅទីបញ្ចប់ទៅ សេចក្ដីព្យាយាមរបស់កូនៗ ទៅវិញទេ ដែលជារឿងសំខាន់ ព្រោះនោះនឹងធ្វើឲ្យក្មេងមានជំនឿចិត្ត និងធ្វើឲ្យក្មេងមានចិត្តក្លាហានខ្លាំងឡើង។

Friday, February 3, 2017

តម្រានាគអប់រំ វគ្គ ចោរឆក់កងដៃ


          នៅព្រឹកថ្ងៃមួយនោះ មានស្ត្រីម្នាក់អ្នកនគរជីម៉ តំបន់ឈី កាន់កន្ត្រកដើរផ្សារ គ្រួសាររបស់នាងមានទ្រព្យសម្បត្តិស្តុបស្ដម្ភ ហើយនាងជាមនុស្ស ដែលចូលចិត្តតុបតែងខ្លួន ដោយគ្រឿងលំអ សំលៀកបំពាក់ ដែលនាងស្លៀកពាក់ ទើបជាឈុត ដែលស្អាតទាន់សម័យកាល ត្រង់កដៃខាងស្ដាំរបស់នាង ពាក់កងដៃមាសមួយគូ ដែលឆ្លុះពន្លឺរស្មីព្រះអាទិត្យព្រិចៗ។

Thursday, February 2, 2017

ពេល​បាក់​ទឹកចិត្ត សាកធ្វើ​រឿង​ ៩ យ៉ាង​នេះ​ អាច​ជួយឲ្យ​ជីវិត​អ្នក​ធូរស្រាល​ឡើង​វិញ


​មនុស្ស​គ្រប់រូបទាំង​អស់​ សុទ្ធតែ​ជួបនូវ​រឿង​សប្បាយចិត្ត និង​រឿង​កើតទុក្ខ​ជាក់​ជា​មិន​ខានឡើយ ប៉ុន្តែ​ពេលណា​ជួប​បញ្ហា​ស្មុគស្មាញកង្វល់ទាំងនេះ ​គួរណាស់តែ​អ្នកធ្វើនូវ​រឿង​មួយ​ចំនួន ដើម្បី​រំដោះ​អ្នកចេញ​ពី​បញ្ហាស្មុគស្មាញ ទុក្ខកង្វល់ទាំងអស់​នេះគឺ៖

ពលរដ្ឋខ្មែរសព្វថ្ងៃពូកែអួតរឿងផឹក ច្រើនជាងអួតរឿងរៀនសូត្រ


ភាព​ជឿន​លឿន​ និង​ងាយ​រក​បាន​នៃ​ផលិត​ផល​គ្រឿង​ស្រវឹង​ក្នុង​សង្គម​កម្ពុជា​ កំពុង​ទាញ​របៀប​គិត​មួយ​ជ្រុង​ធំ​របស់​ពល​រដ្ឋ​ខ្មែរ​ ឱ្យ​ដើរ​លើ​ផ្លូវ​នៃ​ការ​បំផ្លាញ​ បញ្ញា​ស្មារតី​ និង​ការ​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​ក្នុង​នាម​ជា​ពល​រដ្ឋ​ធ្លាក់​ចុះ​យ៉ាង​គំហុក​។ ដំណើរ​ជីវិត​គ្មាន​ភាព​ច្បាស់​លាស់​របស់​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នេះ​​បន្តិច​ម្តងៗ​ បាន​ទាញ​ទម្លាក់​គុណ​តម្លៃ​ និង​ភាព​ថ្លៃ​ថ្នូរ​របស់​ជាតិ​សាសន៍​មួយ​នេះ​ ឱ្យ​ស្ថិត​នៅ​ក្រោម​បន្ទាត់​នៃ​ពាក្យ​ថា​ “ធ្វេស​ប្រហែស​ និង​ស្រេច​តែ​អញ​ ព្រោះ​វា​ជា​សិទ្ធិ​របស់​អញ​”