Wednesday, September 14, 2016

ប្រស្នាធម៌ ឧបមាជីវិតរបស់ព្រះបរមគ្រូជាម្ចាស់


មានសត្វខ្លាមួយក្បាលស្រែកគំរាមតាមសង្គ្រប់បុរសម្នាក់
បុរសម្នាក់នោះ ក៏បានរត់គេចទៅតោងវល្លិ៍ឈើ ដែលនៅពីលើមាត់ជ្រោះ
នៅពីខាងក្រោមដើមឈើមាត់ជ្រោះនោះ មានសត្វពស់រង់ចាំខាំចឹកលេប។
ខ្យល់ដង្ហើមបុរសនោះក៏ថប់ៗ គ្មានកម្លាំងកម្ហែង
វល្លិ៍ឈើ ដែលបុរសនោះកាន់តោងយោងអាត្មា កណ្ដាលគ្រោះអាក្រក់
មានសត្វកណ្ដុរខ្មៅសស្រេកឃ្លាន រឹតតែមកគំរាមកំហែង
វានាំគ្នាចុះមកខាំកកេរវល្ល៍ឈើនោះគ្រឹបៗទៀត
បុរសនោះ ក៏យោលយោកនៅកណ្ដាលគ្រោះភ័យនៃហ្វូងសត្វពស់
ដោយមិនដឹងថា នឹងរកផ្លូវណាៗយករួចខ្លួនបាន
រំពេចភ្លាមៗនោះបានឃើញបង្គងសត្វឃ្មុំតូច ក៏ឈោងចាប់យកមកភ្លក់រស
ទើបបានដឹងថា មានរសជាតិសែនផ្អែម ដ៏មានឱជា៕

Tuesday, September 13, 2016

ភាពទន់ជ្រាយគឺចាញ់ហើយ! គន្លឹះ៧ ប្រការសម្រាប់អ្នកមិនចង់ចុះចាញ់... បានធ្វើ អ្នកមិនមានថ្ងៃបរាជ័យឡើយ


បើសិនអ្នកចាប់ផ្ដើមមានអារម្មណ៍ថា អស់សង្ឃឹម នឿយហត់ខ្លាំង ទន់ដៃទន់ជើង និងតូចចិត្តក្នុងជោគជតាជីវិតរបស់ខ្លួនឯង... គោលគំនិតល្អដើម្បីជីវិត បានដកស្រង់យកនូវគន្លឹះ៧ប្រការល្អ ដែលអាចជួយឲ្យអ្នកក្រោកឡើងឈរបានម្តងទៀត ដូចជាបុគ្គលមានជ័យ។

ភាពលំបាកនៅពីមុខ ឬពីក្រោយមិនអាចឈ្នះកម្លាំងចិត្តនៅខាងក្នុង!


"..បើអ្នកកំពុងតែសុបិន ហើយមិនព្រមភ្ញាក់ពីសុបិននោះទេ លទ្ធផលស្មើរត្រឹមសុបិន.." ចាន់ សត្ថាណា


ភាពជោគជ័យរបស់បុគ្គលម្នាក់ៗ មិនស្ថិតនៅលើភាពជាអ្នកអភិជន ឬអ្នកដែលមានសក្ដានុពលនោះទេ ទោះបីជាកសិករ អ្នករត់ម៉ូតូឌុប បងប្អូនកម្មកររោងចក្រ ឬអ្នកសុំទាន ក៏អាចសម្រេចភាពជោគជ័យនៅក្នុងជីវិតបានដែរ មានមនុស្សយ៉ាងច្រើន ដែលមានប្រាក់សំបូរហូរហៀរ ឬកិត្តិយសខ្ពង់ខ្ពស់កើតចេញពីត្រកូល កសិករ ឬអ្នកក្រ ខ្ញុំសូមមិនលើកយកជីវិតបុគ្គល ដែលបានជោគជ័យទាំងនោះមកនិយាយទេ ក៏ប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថា ភាពលំបាក ឬក៏ឧបសគ្គមិនមែនសុទ្ធតែអាក្រក់នោះទេ។

ចូរព្រមក្រកាយ តែកុំព្រមក្រចិត្ត


សេចក្ដីអត់ឃ្លានក្រ រមែងជារបស់ដែលមនុស្សគ្រប់រូបចាំបាច់ ត្រូវភពប្រសប់គ្រប់គ្នា បើនឹងមានប្លែកត្រង់ក្រតាមឋានៈរបស់គេនឹងយើងប៉ុណ្ណោះ។ ដោយហេតុនេះ ទើបខ្ញុំសរសេរជាក្បួនដោះទាល់ក្រនេះឡើង ដើម្បីគ្រាន់ទុកជាផ្លូវត្រិះរិះរបស់លោកអ្នកទាំងឡាយ ទៅតាមអត្ថភាព។

ចូរលោកអ្នកកាត់ចោលចេញនូវគំនិតទំនើងចិត្តឡឺតលយឆាយ រួចត្រូវឲ្យចេះលៃប្រមាណខ្លួន ដូចដែលបានពោលរួចមកហើយខាងដើមចុះ លោកអ្នកមុខជាមិនជួបប្រទះនូវសេចក្ដីទីទាល់ក្រឡើយ។

Monday, September 12, 2016

ភ្នែក ត្រចៀក ច្រមុះ...ជាហេតុនៃការស្អប់ និងស្រឡាញ់


“...ភ្នែកជាហេតុ ត្រចៀកជាហេតុ ច្រមុះ កាយ និងចិត្ត ជាហេតុ គឺជាហេតុនៃសេចក្តីស្រឡាញ់សេចក្ដីស្អប់។ ភ្នែកជាហេតុ ពេលបានឃើញរូបស្អាតសោភា ស្រស់សង្ហារ ក៏គួរឲ្យស្រឡាញ់ ចូលចិត្ត គាប់ចិត្តទៅ តែបើរូបអាក្រក់គគ្រិចវិញ វាក៏គួរឲ្យស្អប់ ក៏គួរឲ្យខ្ពើម។ ត្រចៀកជាហេតុ ពេលបានឮសូរសម្លេងការប្រគំតន្រ្តីច្រៀងចំរៀងពិរោះរណ្តំអន្លង់អន្លោច ក៏ស្លុងអារម្មណ៍លង់ ឬក៏រំខានថ្លង់មួមៅក្ដៅក្រហាយចិត្ត។ ច្រមុះ កាយនិងចិត្តក៏ដូចគ្នាដែរ កាលបើល្អ ក៏ជាទីស្រឡាញ់ជាទីពេញចិត្ត ធ្វើឲ្យឈ្លក់វង្វេងញៀនញ៉ាមដកជាប់ចិត្តទៅ ផ្ទុយមកវិញ កាលបើអាក្រក់ វាទៅជារឿងថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្ត តូចចិត្តតូចថ្លើម ប្រកាន់ទាស់ទៅជាមួយរឿងទាំងអស់នោះ។ នេះជាហេតុដែលថា ភ្នែក ត្រចៀក ច្រមុះ កាយ និងចិត្តជាហេតុ...”។ 

រូបភាព www.Plus.google.com

ជីវិត


ពាក្យថា ជីវិត សំដៅដល់ប្រមាណនៃអាយុ ឬការរស់នៅរបស់សត្វទាំងឡាយគ្រប់ៗគ្នា ស្ថិតនៅក្នុងលោកសន្និវាស។
ម្យ៉ាងទៀត ជីវិត​ សំដៅដល់រូបរាងកាយ និងចិត្តវិញ្ញាណរបស់សត្វលោក ឬបើនិយាយឲ្យងាយស្តាប់ គឺខ្លួនប្រាណរបស់សត្វលោកគ្រប់គ្នា ​ដែលកំពុងមានសកម្មភាពនេះឯង។

Sunday, September 11, 2016

អប្បមាទធម៌


“...ព្រះធម៌ទោះបីជាមួយបាត ក៏អាចផ្តល់ផលប្រយោជន៍ទាំងជាតិនេះ និងជាតិខាងមុខ ហើយអាចញ៉ាំងសេចក្ដីសម្រេចតាមក្តីប្រាថ្នាគ្រប់ប្រការបាន... ព្រះធម៌មួយបាតនោះគឺ អប្បមាទធម៌ បានដល់សេចក្ដីថា មិនប្រមាទ ពោលគឺ មានការរលឹកដឹងរឿយៗ មិនធ្វេសប្រហែសភ្លេចខ្លួន។

បុគ្គលមិនប្រមាទ រមែងរលឹកនឹកដល់ព្រះរតនត្រៃទាំង ៣ ទាំងការឲ្យទាន រក្សាសីល ចម្រើនភាវនា បង្អោនចុះនូវការរលឹកនឹកដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គ្រប់ដង្ហើមចេញចូលជានិច្ចផង ដូចនេះ មានឈ្មោះថា បុគ្គលបានតម្កល់ចិត្តនៅក្នុងអប្បមាទធម៌ហើយ...”

ធម្មរសឈ្នះអស់រសទាំងពួង


“...រសនៃធម៌ ឈ្នះអស់រសទាំងពួងនេះជាចំណុចកំពូលរបស់ រសក្នុងលោកមួយនេះ មិនមានរសណាដែលអាចយកឈ្នះរសនៃព្រះធម៌នេះបានឡើយ។ បុគ្គលបានភ្លក់រសនៃព្រះធម៌ប្រត្យក្សចិត្តហើយ ទើបជាបុគ្គលទម្លាក់ចុះនូវរសទាំងឡាយ ដោយដាច់ស្រឡះ ដោយមិនមានសេចក្ដីជាប់ចិត្តញៀនញ៉ាម សោកស្តាយជាមួយរសណាៗទាំងអស់ ក្នុងលោកនេះតទៅទៀតគ្រប់ពេល...”

ពិចារណាខ្លឹមសារនៃជីវិត (៥)


“...ឃើញច្បាប់នៃកម្មហើយ ឲ្យគោរពក្នុងច្បាប់នៃកម្មផង
នឹងបានទំនេរពីសេចក្ដីក្តៅចិត្តស្ងប់រំងាប់បាន ឲ្យឃើញអ្វីៗគ្រប់យ៉ាងមិនគួរឲ្យចង់នៅចង់អាស្រ័យ។
លោកនេះទាំងមូល ពោរពេញទៅដោយក្រសែរបស់ច្បាប់នៃកម្ម
ដែលកើតចេញតែអំពីភ្លើងរាគៈ ភ្លើងទោសៈ និងភ្លើងមោហៈទាំងអស់។ ការមើលឃើញបានប្រត្យក្ស
ឲ្យពិចារណាបង្អោនចិត្តមើលឃើញឲ្យស៊ីជម្រៅដល់ខាងក្នុង ចុះទៅរកហេតុទៅរកផល
 ដល់ហេតុដល់ផល ដែលញ៉ាំងចិត្តរបស់ខ្លួនត្រូវមានចុតិ
បើសិនមើលឃើញបែបនេះហើយ ជួបហេតុជួបផល ក៏នឹងកែខៃចិត្ត
មិនឲ្យចុតិទៅបន្តក្នុងពេលខាងមុខទៀតបាន
នឹងបានឃើញវិថីកាត់ត្រង់ឆ្ពោះទៅកាន់ព្រះនិព្វានហើយ...”

Saturday, September 10, 2016

គំនិតពិចារណាខ្លឹមសារនៃជីវិត (៤)


“...ចិត្តដែលបុគ្គលហ្វឹតហាត់អប់រំទុកបានល្អហើយ អាចញ៉ាំងឲ្យយើងចូលទៅដល់ប្រយោជន៍ដ៏ឧត្តម នៃភាពជាមនុស្ស ហើយអាចនឹងក្លាយជាមិត្តសម្លាញ់ ដែលល្អបំផុតរបស់យើងបាន។

មិត្តសម្លាញ់ដែលល្អបំផុតរបស់យើង ជាមួយសត្រូវដែលគួរឲ្យខ្លាចបំផុតរបស់យើង មិនមែនស្ថិតទីឯណានោះឡើយ គឺវាស្ថិតនៅក្នុងចិត្តរបស់យើងនេះឯង បើហ្វឹកហាត់អប់រំចិត្តទុកមិនបានល្អ ឬមិនបានហ្វឹកហាត់ទេ ចិត្តក៏ក្លាយជាសត្រូវដែលគួរឲ្យខ្លាចបំផុត។

បើសិនជាហ្វឹកហាត់អប់រំចិត្តទុកបានល្អហើយ ក៏ក្លាយជាមិត្តសម្លាញ់ដ៏ល្អប្រសើរបំផុត ដែលអាចញ៉ាំងឲ្យយើង បានជួបប្រទះជាមួយនឹងសេចក្ដីសុខ ដែលពិតប្រាកដបាន ហើយអាចនៅខ្សែលើនៃសេចក្ដីទុក្ខទាំងឡាយទាំងពួងបាន...”

Friday, September 9, 2016

តើដាក់គម្រោងផែនការជីវិត (LIFE PLAN) ដូចម្តេច ឲ្យមានទាំងសុខផង និងជោគជ័យផង?


មានមនុស្សជាច្រើនបានដាក់គម្រោងផែនការជីវិត ដែលគូសវាសសុបិនទុក ដោយមានគោលដៅច្បាស់លាស់ ដូចជា
អាយុ ២៥ ប្រាថ្នារៀនយកបរិញ្ញាបត្រជាន់ខ្ពស់នៅបរទេស ដើម្បីបើកពិភពទស្សនៈឲ្យទូលំទូលាយ។
អាយុ ៣០ ប្រាថ្នាសាងគ្រួសារ ដែលមានស្ថេរភាព មានកូន មានផ្ទះ មានរថ។ល។
អាយុ ៤៥ ប្រាថ្នាចង់ធ្វើដំណើរទេសចរណ៍ជុំវិញពិភពលោក ឲ្យបានស័ក្តិសមជាមួយនឹងធ្វើការងារអស់ពេលយ៉ាងយូរ។
អាយុ ៥០ ប្រាថ្នាចង់ប្រើជីវភាពស្ងប់ស្ងាប់នៅតាមជនបទ មានស៊ីមានម្ហូបគ្រប់គ្រាន់ ក្នុងចំណោមបរិយាសធម្មជាតិ ដ៏សែនបរិសុទ្ធ។
អាយុ ៦០ ប្រាថ្នាចង់មានលុយកាក់ជាដុំកំភួនជាលានៗ ទុកមើលថែខ្លួនឯង ដែលចាស់ជរាមានជម្ងឺតម្កាត់កើតឡើង ដោយយថាហេតុ។

Thursday, September 8, 2016

ធ្វើតាមអ្នកម៉ែបង្រៀន


អ្នកមានព្រទ្យា បើមានចិត្តជា សំបូរមិត្តភក្តិ តែងមកឈូរឆ កំដរឥតអាក់ នាំឲ្យត្រជាក់ ចិត្តថ្លើមជានិច្ច។


ប្រុសម្នាក់នេះនិយាយលេងជាមួយមិត្តភក្តិ ហើយប្រាប់ដល់មិត្តរបស់គេថា គឺអ្វីៗធ្វើតាមអ្នកម៉ែបង្រៀនទាំងអស់ វៀរលែងតែរឿងមួយប៉ុណ្ណោះ ដែលអ្នកម៉ែមិនបានបង្រៀនដល់រូបគេធ្វើ។ តើវាគឺជាអ្វីទៅ?

Wednesday, September 7, 2016

រឿងដែលព្រះនាងពិម្ពាធ្វើដើម្បីព្រះពុទ្ធអង្គ ជ្រុងមួយ ដែលពុទ្ធបរិស័ទ មិនសូវបានដឹង


ប្រសិនបើបានសាកល្បងសិក្សា និងវិភាគលើជីវិតរបស់បុរស ដែលបានទទួលជោគជ័យក្នុងជីវិតមើលទៅ ភាគច្រើននឹងរកឃើញថា មានស្ត្រីភេទចាំជួយជ្រោមជ្រែងនៅពីខាងក្រោយជានិច្ច។

ពិចារណាខ្លឹមសារនៃជីវិត (៣)


“... យើងកំពុងតែរឹងមាំ កុំទៅមានចិត្តអាណិតរូបកាយ កុំទៅថ្នាក់ថ្នមរូបកាយ បើសិនអ្នកប្រដាល់វិញ អ្នកត្រូវតែដាល់ឲ្យពេញៗកម្លាំង ទោះជាលោកសង្ឃក៏ដោយ ត្រូវតែដាល់ទៅរឿយៗ តស៊ូទៅរឿយៗ ពួកកិលេសខ្លាចតែមនុស្សចិត្តស៊ូទេ។

កិលេស បើសិនជាចិត្តទន់ជ្រាយ វាក៏បានចិត្ត កុំឲ្យចិត្តទន់ជ្រាយ មនុស្សដែលមានចិត្តទន់ជ្រាយបំផុត អាក្រក់បំផុតគឺ បញ្ញាអន់ បញ្ញាខ្សោយ បញ្ញាខ្ចី គ្រានេះត្រូវតែឲ្យបញ្ញាចាស់ក្លាឡើង ត្រូវតែភាវនាអប់រំចិត្ត។

បើយើងរឹងមាំផ្នែកបញ្ញាស្មារតីនេះហើយ ចិត្តក៏រឹងមាំ  ពេលចិត្តរឹងមាំ ដូចជាមានរបាំងការពាររឹងមាំដ៏ល្អមួយ ទោះជាមានអារម្មណ៍អ្វីៗឆ្លងចូលមក ក៏ឆ្លងចូលមិនចុះដែរ ព្រោះបញ្ញាយើងចាស់ក្លា ជីវិតជាការរស់នៅឲ្យកើតបញ្ញាចាស់ក្លា កុំឲ្យបញ្ញាទន់ខ្ចី...

ពិចារណាខ្លឹមសារនៃជីវិត (២)


“...តើចង់ឃើញពួកទេព ពួកមានកាយជាទិព្វនឹងគេទេ? វាមានណ៎ា! លោកអ្នកណាប្រតិបត្តិត្រូវ ចង់ឃើញពួកទេព ចង់ឃើញពួកដែលមានកាយទិព្វ ចង់ឃើញពពួកទេវតា ចង់ទាក់ទង់ជាមួយពួកទេវតា ចង់សន្ទនាជាមួយពួកទេវតា វាមិនពិបាកទេ រកឲ្យឃើញកាយរបស់យើងថា ជាវត្ថុគ្រោតគ្រាតសៅហ្មងឲ្យច្បាស់សិន រឿងកាយទិព្វ ពួកទេព ពួកទេវតា វាជារឿងតាមក្រោយទេ។

សំបកកាយរបស់យើងគ្រោតគ្រាត ជាគ្រឿងមិនស្អាត ពិការភ្នែកងងឹតឈឹង ក៏នៅប៉ះស្ទាបដឹងបាន ចិត្តរបស់យើង នៅមើលមិនឃើញផង នៅគ្រាន់បើ អួតអាងថា ពូកែចង់ទៅឃើញកាយទិព្វ ចង់ឃើញពួកទេព ចង់ឃើញទេវតា វាជារឿងគួរឲ្យអស់សំណើចណាស់!...

គំនិតពិចារណាខ្លឹមសារនៃជីវិត


“...មើលទៅគួរឲ្យសង្គេគរន្ធត់ចិត្តណាស់ មនុស្សយើងនេះ រឿងក្រៅខ្លួនដូចជាពូកែឆ្លាតទៅសព្វរឿង ចង់បង្កើតរថយន្តក៏បាន ចង់បង្កើតយន្តហោះក៏បាន និងអ្វីៗផ្សេងទៀតក៏បាន ប៉ុន្តែសាងចិត្តរបស់ខ្លួនឲ្យស្ងប់នេះ បែរជាមិនបានទៅវិញ វាគួរឲ្យសង្វេគណាស់...

Tuesday, September 6, 2016

ពាក្យប្រើហៅព្រះពុទ្ធជាម្ចាស់មានច្រើនយ៉ាង


ពាក្យប្រើហៅព្រះពុទ្ធជាម្ចាស់មានច្រើនយ៉ាង ដូចខាងក្រោម
+ព្រះពោធិសត្វ មានន័យថា លោកដែលកំពុងបំពេញបារមី ១០ (មួយជាបីៗ រួមជាបារមី ៣០)គឺ ទាន សីល នេក្ខម្មៈ បញ្ញា វីរិយៈ ខន្តិ សច្ចៈ អធិដ្ឋាន មេត្តា និងឧបេក្ខា នឹងបានត្រាស់ដឹងហើយក្លាយជាព្រះពុទ្ធជាម្ចាស់។
+អង្គស្រី មានន័យដល់ លោកមានរស្មីផ្សាយចេញពីព្រះកាយទ្រង់
+ព្រះមហាបុរស ជាពាក្យដែលប្រើហៅ ព្រះពុទ្ធជាម្ចាស់មុនត្រាស់ដឹង ហើយន័យមួយទៀត គឺបុរសធំដ៏ឆ្នើម
+តថាគត ជាពាក្យដែលព្រះពុទ្ធជាម្ចាស់ត្រាស់ហៅខ្លួនព្រះអង្គឯង មានន័យ ៨យ៉ាងគឺ
-ព្រះអង្គទ្រង់យាងមកហើយយ៉ាងនោះ
-ព្រះអង្គទ្រង់យាងទៅហើយយ៉ាងនោះ
-ព្រះអង្គទ្រង់យាងមកដល់តថលក្ខណៈ
-ព្រះអង្គទ្រង់ត្រាស់ដឹងតថធម៌ តាមដែលវាកើតមាន
-ព្រះអង្គទ្រង់ឃើញយ៉ាងនោះ
-ព្រះអង្គទ្រង់ត្រាស់ដឹងយ៉ាងនោះ
-ព្រះអង្គទ្រង់ធ្វើយ៉ាងនោះ

Monday, September 5, 2016

ធម្មៈក្នុងព្រះត្រៃរ័តន៍

------------------------------------------------------------------------------------------------
ព្រាហ្មណ៍បានទម្លាក់ចុះផ្កាក្នុងដៃអស់ហើយ ប៉ុន្តែព្រះពុទ្ធអង្គទ្រង់ឲ្យទម្លាក់ចុះទៀត
ផ្កាក្នុងដៃបានទម្លាក់ចោលអស់ហើយ តើព្រះពុទ្ធអង្គទ្រង់ឲ្យទម្លាក់ចុះអ្វីទៀត?
ចូរទម្លាក់ចុះនូវឧបាទានការប្រកាន់មាំ... ក្នុងចិត្តព្រាហ្មណ៍
------------------------------------------------------------------------------------------------

“... អ្នកប្រតិបបត្តិត្រូវហ៊ានស្លាប់ ស្លាប់ចាកកិលេស ស្លាប់ចាកពុទ្ធិចាស់ ទើបនឹងបានកើតជាមនុស្សថ្មី ត្រូវកើតជាមនុស្សថ្មី ចុះយើងនឹងហ៊ានស្លាប់ទេ? វាក៏គួរឲ្យខ្លាច ប៉ុន្តែបើមិនហ៊ានស្លាប់ នឹងមិនជួបរបស់ថ្មី ជីវិតនឹងមិនមានថ្ងៃស្រស់បំព្រងឡើយ តែបើហ៊ានស្លាប់ នៅក្នុងពិភពនៃការពិត ចិត្តនឹងសោមនស្សរីករាយ។

គុណសម្បត្តិសំខាន់ដែលត្រូវមាន ៨ប្រការ... បើអ្នកគឺជាមនុស្ស តាមប្រមាញ់ភាពជោគជ័យ


នឿយហត់ចិត្ត រួញរាចិត្ត កើតទុក្ខខ្វល់ចិត្ត, អ្វីគ្រប់យ៉ាង សុទ្ធតែកើតចេញពីចិត្ត, ចិត្តដែលនៅបៀមក្តីទុក្ខ រមែងគ្មានក្ដីសុខ, សុខ-ទុក្ខ សុទ្ធតែយើងជាអ្នកបង្កើតវាឡើងទាំងអស់


១) ជឿចិត្តក្នុងសភាវគតិខ្លួនឯង
ដោយជា្រលជ្រៅទៅហើយ មនុស្សគ្រប់គ្នាមានសញ្ជាតញាណដ៏ក្លៀវក្លា និងមុះមុតបាន វាអាស្រ័យលើថា តើអ្នកបានយកចិត្តទុកដាក់ ក្នុងហេតុផលនៃការសម្រេចចិត្តពេលនោះ ខ្សោយខ្លាំងនៅក្នុងមក្រិតណា។ សួរថា តើគួរជឿលើអ្វី? --ក្នុងពេលដែលអ្នកមានអារម្មណ៍ថា ទិន្នន័យច្រើនទៅដល់កម្រិតណាក៏នៅតែមានកង្វល់... ឲ្យប្រើសភាវគតិ ប៉ុន្តែបើនៅមានអារម្មណ៍ថា គ្មានសុវត្ថិភាពជាមួយព័ត៌មានដែលមាន ក៏តាមស្រងក្លិនរបស់ហេតុផលទៅ។ ទាំងនេះ អ្នកត្រូវត្រៀមលក្ខណៈព្រមទទួលផល ដែលកើតមាននៃការសម្រេចចិត្តផងដែរ។ 

Sunday, September 4, 2016

វិធីសុំពរកម្លាំងវត្ថុស័ក្ដិសិទ្ធិអង្គព្រះពុទ្ធរូប ឲ្យសម្រេចផល


ការសុំពរនោះ គឺជារឿងល្អប្រពៃហើយ សុំបានគ្រប់ឱកាស និងសុំបានជាមួយអារុក្ខអារ័ក្សអ្នកតា ឬទេវតាគ្រប់អង្គ ឬសូម្បីតែព្រះពុទ្ធបដិមាក៏ដោយ ពេលណាយើងយកវត្ដប្រតិបត្តិល្អបរិសុទ្ធ នៅជាមួយសីល សទ្ធាជ្រះថ្លា សេចក្ដីប៉ង់ប្រាថ្នានឹងសម្រេចបាន ដល់យើងជាក់ជាមិនខានឡើយ។

ទស្សនាវដ្ដីថាម(Time Magazine) បង្ហើបឲ្យដឹងថា លទ្ធផលស្រាវជ្រាវលើមនុស្ស មានសេចក្ដីសុខបំផុតក្នុងលោក គឺបុគ្គលយកលំនាំដំណើរជីវិតតាមព្រះពុទ្ធអង្គ


ទស្សនវដ្ដី ថាម បង្ហើបប្រាប់ថា ត្រង់អាមេរិកាំងមានកិច្ចការស្រាវជ្រាវរកឃើញថា មនុស្សដែលមានសេចក្ដីសុខ ខ្លាំងបំផុតក្នុងលោក គឺបុគ្គលយកលំនាំដំណើរជីវិតតាមមាគ៌ារបស់ព្រះពុទ្ធអង្គ។ ការធ្វើពិសោធន៍ ដោយការស្គែនខួរព្រះកេសលោកមួយអង្គ ដែលធ្វើសមាធិ និងបានទទូលលទ្ធផលចេញមកថា ជាការពិត។

តើហេតុអ្វីបានជាពុទ្ធបរិស័ទត្រូវដាក់បាត្រ ឬប្រគេនចង្ហាន់ដល់ព្រះសង្ឃ?


បើនិយាយអំពីការដាក់បាត្រ ឬការប្រគេនចង្ហាន់ដល់ព្រះសង្ឃ អ្នកខ្លះសង្ស័យថា មិនបានផលប្រយោជន៍អ្វី ហើយគេហាក់ដូចជាយល់ថា ព្រះសង្ឃប្រាថ្នាចង់រស់នៅក្នុងជីវិតងាយស្រួល ដោយមិនចាំបាច់ប្រកបការងារអ្វី ប៉ុន្តែគេមិនបានយល់នូវអត្ថន័យពិតថា បព្វជិតជាអ្នកស្វែងរកសច្ចធម៌ឡើយ។ ហើយម្យ៉ាងទៀត ព្រះសង្ឃលោកត្រូវរស់នៅជាជីវិតអានាគារិក។ ព្រះសង្ឃលោករស់នៅបាន ដោយសារទឹកចិត្តជ្រះថ្លាដ៏បរិសុទ្ធរបស់មនុស្សទូទៅ។ លោកគង់នៅបានដោយពឹងផ្អែកទាំងស្រុងលើពុទ្ធបរិស័ទ។ យោងទៅតាមធម្មវិន័យ ព្រះសង្ឃ លោកត្រូវលះបង់ផ្ទះសម្បែងចេញ ហើយត្រូវរស់នៅក្នុងភាពជាអានាគារិកបុគ្គល។ ព្រះសង្ឃលោកបូជាការរស់នៅរបស់លោក ដើម្បីសិក្សាព្រះធម៌វិន័យ និងអនុវត្តន៍តាមព្រះធម៌វិន័យ ដែលព្រះពុទ្ធជាម្ចាស់ទ្រង់បានឲ្យឱវាទប្រៀនប្រដៅ ដើម្បីធ្វើឲ្យមានអភិវឌ្ឍន៍ចិត្ត។ ព្រះសង្ឃលោកបង្រៀនព្រះធម៌ដល់ឧបាសក ឧបាសិកា។ 

Saturday, September 3, 2016

ឲ្យពុកសុំទោស

 ពុកគ្មានប្រាក់ទិញផ្ទះធំទ្រនុំខ្ពស់ឲ្យកូនបាន....
ប៉ុន្តែពុកមានពេលវេលានៅផ្ទះជាមួយកូន
ពុកមានប្រាក់ទិញសៀវភៅរឿងនិទានពិរោះៗគតិល្អៗឲ្យកូនបាន....
ប៉ុន្តែមិនមានពេលអានវាឲ្យកូនបានស្តាប់
ពុកមានប្រាក់ទិញអាហារឆ្ងាញ់ៗឲ្យកូនញ៉ាំ....
ប៉ុន្តែមិនមានពេលនៅកំដរកូនញ៉ាំទេ
ពុកមានប្រាក់ទិញរបស់របរលេងល្អៗឲ្យកូនបាន....
ប៉ុន្តែមិនមានពេលកំដរកូនលេងទេ
ពុកមានប្រាក់ទិញសម្លៀកពាក់ថ្មីថ្លៃៗឲ្យកូនបាន....
ប៉ុន្តែគ្មានឱកាសបានឃើញកូនស្លៀកពាក់វាទេ
 (ឃើញបានត្រឹមតែកូនពាក់ខោអាវដំណេក នៅពេលដែលកូនគេងលក់)
ពុកព្រមទទួលស្គាល់ថា កូនគឺជាមនុស្សសំខាន់....
ប៉ុន្តែពេលនោះ ពុកគិតថាការងារសំខាន់ជាង
រហូតដល់ថ្ងៃមួយ ដែលកូនឃ្លាតចាកចេញទៅ....
ពុកយំរហូត ទាល់តែទឹកភ្នែកពុកលែងហូរ
ក្នុងថ្ងៃដែលពុកមានពេលនៅជាមួយកូន....
ប៉ុន្តែបែរជាកូនគ្មានសល់ពេលឲ្យពុកម្នាក់នេះសោះ”។

Friday, September 2, 2016

នំសង់ខ្យាទឹកដោះគោកោងបត់ចុះបត់ឡើងបាន

---------------------------------------------------------------------------------

បើអ្នកឥតមានសមត្ថភាពពិសោធ ឃើញសេចក្ដីពិត តាមភាពពិតរបស់វានោះ
សេចក្ដីពិត គឺវាកោងក្ងុកបត់ចុះបត់ឡើងបាន សម្រាប់អ្នកជានិច្ចហើយ។
 ---------------------------------------------------------------------------------


ក្មេងប្រុសពីរនាក់ក្រណាស់ រស់នៅដោយសារសុំទានម្ហូបអាហារ ពីផ្ទះមួយទៅផ្ទះនៅក្នុងទីក្រុង និងជនបទនានា។ ក្មេងម្នាក់ខ្វាក់ពីកំណើត ម្នាក់ទៀតជួយយកអាសារវា តាមរបៀបនេះ វាចេញដើរសុំទានអាហារជាមួយគ្នា។
ថ្ងៃមួយ ក្មេងខ្វាក់ធ្លាក់ខ្លួនឈឺ ក្មេងម្នាក់ទៀតថា "ឯងនៅសំរាកទីនេះចុះ អញនឹងទៅសុំទានអាហារសម្រាប់យើងទាំងពីរនាក់ អញនឹងយកអាហារមកឲ្យឯងផងដែរ"។
គាប់ជួនថ្ងៃនោះ វាសុំបានចំណីអាហារមានឱជារសឆ្ងាញ់មួយមុខហៅថា "ខៀរ" ជានំសង់ខ្យាឥណ្ឌា។ វាមិនដែលញ៉ាំនំមានឱជារសបែបនេះទេ ពីមុនមក។ វាញ៉ាំនំនោះយ៉ាងសប្បាយរីករាយ ប៉ុន្តែជាអកុសលគ្មានចានដាក់នំ យកទៅឲ្យមិត្តវាទេ ដូច្នេះហើយ វាញ៉ាំនំនោះអស់។

ចូរគ្រប់គ្រង់ចិត្តរបស់អ្នក


ចិត្តរបស់មនុស្សមានឥទ្ធិពលគ្របដណ្ដប់លើសរីរាង្គយ៉ាងជ្រៅបំផុត។ ចិត្តមានសក្ដានុភាពដ៏ខ្លាំងក្លាជាងឱសថ ក៏ដូចជាវាមានសក្ដានុភាព ដ៏ខ្លាំងក្លាជាងថ្នាំពុលដែរ។ កាលណាចិត្តជាសភាវៈអាក្រក់ វាអាចសម្លាប់ជីវិតមួយបាន ប៉ុន្តែកាលណាចិត្តនោះមិនវិលវល់ ហើយឧស្សាហ៍ព្យាយាម វាអាចផ្ដល់អត្ថប្រយោជន៍ដល់មនុស្សឯទៀត។ កាលណាចិត្តតាំងនៅស៊ប់ ក្នុងការត្រិះរិះត្រឹមត្រូវគាំទ្រផង ផលដែលចិត្តនេះបង្កើតបានគឺ មានទំហំធំធេងណាស់។ ចិត្តដែលប្រកបដោយតម្រិះបរិសុទ្ធ និងជាកុសលនាំឲ្យមានជីវិតរស់នៅ ប្រកបដោយសុខភាពល្អ និងមានភាពល្ហែល្ហើយឥតស្រាកស្រាន្តចិត្ត។

Thursday, September 1, 2016

៤១ ប្រការ ពិចារណាលើជីវិត


១) ជីវិត មិនទៀង។
២) ជីវិត ជាទុក្ខ ព្រោះមានការកើតឡើងហើយវិនាសទៅវិញ ទុក្ខក្នុងទីនេះមិនមែនទុក្ខវេទនា ទុក្ខលក្ខណៈរួម ទុក្ខលក្ខណៈរួមទាំងអរិយសច្ច ព្រោះជាទីតាំងនៃទុក្ខ។
៣) ជីវិត ជារោគ សង្ខារធម៌ប្រព្រឹត្តទៅតាមអំណាចបច្ច័យ ក៏ក្នុងអត្ថន័យជារោគដែរ ម្យ៉ាងទៀតជាឬសគល់នៃរោគ កើតមកតាំងពីក្នុងផ្ទៃនៃមាតា ទារកតូចកើតមកជាកូនង៉ែត ឃើញថាគួរឲ្យសង្វេគ ព្រោះទទួលនូវភាវៈដ៏ធ្ងន់ធ្ង គឺឧបាទានក្ខន្ធ ទទួលរោគ ទទួលជំងឺមកជាប់នឹងខ្លួនជាមួយខ្លះ ស្វិតដៃស្វិតជើងខ្លះក៏មាន ជំងឺរីងរៃមិនមែនមានរោគតែមួយមុខទេ ហ្នឹងឯងជាភារៈ។

សេចក្តីសុខរបស់អ្នកបួស ឬសមណៈ ៨យ៉ាង


សេចក្តីសុខរបស់អ្នកបួស ឬសមណៈ ៨យ៉ាងគឺ

- មិនមានការហួងហែង រក្សាទុកនូវសម្បត្តិទាំងឡាយ
- ស្វែងរកតែបិណ្ឌបាតដែលឥតទោស
- បរិភោគតែអាហារដែលឆ្អិនស្រាប់
- មិនមានសេចក្ដីលំបាក ដោយការបៀតបៀនអំពីដែន គឺមិនត្រូវបង់ពន្ធដារជាដើម
- មិនមានឆន្ទរាគៈចំពោះគ្រឿងឧករណ៍
- មិនមានភ័យព្រោះចោរប្លន់
- មិនជាប់ជំពាក់ដោយស្ដេច និងអាមាត្យស្ដេច និង
- ឥតមានអ្នកណារារាំង ឃាតឃាំងក្នុងទិសទាំង៤៕

(គ្មានសេចក្ដីសុខណា ស្មើដោយសេចក្ដីស្ងប់ឡើយ)

អនិច្ចាជីវិត


ជីវិតដែលប្រកបទៅដោយសេរីភាព មានន័យថា ជីវិតដែលរួចចាកភាពអកុសល គឺមានការជាប់ជំពាក់ ភាពហិង្សា ភាពអវិជ្ជា ដែលសភាពទាំងអស់នេះ គឺជាទ្រុង ជាគុកឃុំឃាំងសត្វលោកឲ្យស្អិត ឲ្យជាប់ឥតរើរួចពីវដ្ដសង្សារបាន។ ជីវិតត្រូវរស់នៅក្នុងគំនាបនៃអកុសល គំនាបនៃរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ដែលជាចំណីរបស់តណ្ហា៕
........................................
ស្រង់ចេញពីសៀវភៅ៖ សិក្សាឈ្វេងយល់អំពីទស្សនៈព្រះធម៌បែបទស្សនវិជ្ជាព្រះពុទ្ធសាសនា
ទំពីរ ១៣
ឆ្នាំ ព.ស. ២៥៥៧
រៀប. ធី ចាន់ណា(សាមណេរ)

រូបភាព https://www.plus.google.com

១០ប្រការអស្ចារ្យគាថា “ធ្វើឲ្យមនុស្សស្រឡាញ់” ហើយមិនចាំបាច់ ទៅធ្វើវិធីឯណាឲ្យខាតពេលទេ



នរណាខ្លះ? កំពុងស្វែងរកវិធីឲ្យមានគេស្រឡាញ់ ហើយមិនចាំបាច់ទៅរកវិធីឯណាឲ្យតែខាតពេលទទេៗទេ។ 

វិធីសាស្រ្តស្ថាបនាជំនឿលើខ្លួនឯង ៧ចំណុច


សក្ដានុពលក្នុងភាពជោគជ័យ ស្ថិតនៅលើគំនិតថាជោគជ័យ។ គ្រប់យ៉ាងដែលកើតពីសក្ដានុពលគំនិត ភាពជឿជាក់លើខ្លួនឯង ដែលជាសក្ដានុពលដែលលាក់ទុកក្នុងខ្លួនរបស់មនុស្សយើងគ្រប់គ្នា ព្រោះមនុស្សគ្រប់គ្នាម្នាក់ៗមានគំនិត មានភាពជឿជាក់ជារបស់ខ្លួនឯង។ វាកើតឡើងនៅត្រង់ថា តើនឹងគិតឲ្យខ្លួនឯងទៅជាយ៉ាងម៉េច បើអ្នកគិតថា អ្នកធ្វើបាន អ្នកក៏នឹងធ្វើបាន ដូចដែលគិត តែបើគិតថា អ្នកធ្វើមិនបាន អ្នកនឹងកើតមានជំងឺមួយគឺ ជំងឺចុះចាញ់អស់សង្ឃឹម និងធ្វើមិនសម្រេច ដូចដែលចិត្តអ្នកគិតនោះឯង