Monday, February 13, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៧)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៧)

“... ពេលចិត្តស្ងប់ចុះ ការព្យាយាម ក៏ជម្រុញឡើងតាមផ្នែកនីមួយៗ ជាគ្រឿងបំប៉ន ឧបត្ថម្ភគាំទ្រ សមាធិបញ្ញា ទៅក្នុងខណៈពេលជាមួយគ្នា។ កាលណាសទ្ធាមានកម្លាំង, សេចក្ដីព្យាយាមមានកម្លាំង, សតិមានកម្លាំង, បញ្ញាមានកម្លាំង អង្គនីមួយៗជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក តាំងពីសមាធិថ្នាក់ទាប រហូតទៅដល់បញ្ញាថា្នក់ខ្ពស់ មានសេចក្ដីសុខផ្នែកខាងផ្លូវចិត្ត ចាប់ផ្ដើមប្រាកដជាផ្លែផ្កា(ផល) ឲ្យឃើញជាក់ មិនមែនជាការខូចខាតបង់ប្រយោជន៍ ដែលបានព្យាយាម តម្កល់ចិត្ត ប្រតិបត្តិមកនុ៎ះទេ...”
-------------------------
អប់រំដោយ
តេ.សុចិណ្ណោ
ប្រភព៖ ធម្មៈ ព្រះត្រៃរ័តន៍

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៦)


គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៦)

ជនពាលនោះ
អាចជាជនពាលខាងក្នុង គឺខ្លួនយើងហ្នឹងឯង
ពោលគឺ ពេលណាយើងធ្វើខុស និយាយខុស គិតខុស
ក៏មានឈ្មោះថា ជាជនពាលដូចគ្នា។
ពេលឃើញសកម្មភាពដូច្នេះកើតឡើង ក៏ឲ្យគិតពិចារណាមើលខ្លួនឯង
ឲ្យជាអត្តញ្ញូ គឺអ្នកដឹងខ្លួនថា តើខ្លួនយើងហ្នឹងឯង វាយ៉ាងម៉េចខ្លះ ខ្លួនធ្វើខុស
និយាយខុស គិតខុសដែរទេ?
បើឃើញប្រាកដថា ខ្លួនមានការប្រព្រឹត្តទៅបែបនោះមែន
ក៏គប្បីដឹងថា ត្រង់ហ្នឹងឯង ជាជនពាល។
ពេលបានឃើញដូច្នេះ ក៏ត្រូវវៀរចាកការធ្វើខុស និយាយខុស
គិតខុសនោះចោលទៅ មិនសេពគប់រកវាតទៅទៀត
ពេលធ្វើដូច្នេះបាន ក៏មានឈ្មោះថា មិនសេពគប់នឹងខ្លួនឯង ដែលជាមនុស្សពាល
គឺជាការលះបង់នូវសភាវជនពាលរបស់ខ្លួនឯងចោល
នេះក៏មានឈ្មោះថា មិនសេពគប់ជនពាលដោយប្រការមួយ៕
----------------------------
អប់រំដោយ
តេ. ញាណសំវរ

តោះ! នាំចិត្តយើងទៅផ្ទះវិញ


កាលពីមុន ដែលខ្លួនមិនទាន់បានចូលមកប្រតិបត្តិព្រះធម៌ ស្មេរជាមនុស្សម្នាក់ ដែលមានចិត្តក្ដៅ បើត្រូវការអ្វីណានីមួយហើយ ចង់តែបានឲ្យដូចចិត្ត លឿនឆាប់ដូចចិត្ត បើចាំរៀងយូរបន្តិចមិនបានឡើយ តប់ប្រម៉ល់ភ្លាមៗ។ ពេលដើរទៅណា មកណាឆ្ងាយៗ មានអារម្មណ៍ធុញទ្រាន់ គិតថាខាត់ពេលវេលាទទេៗ។ ខណៈពេលណា ដែលមានអារម្មណ៍មួម៉ៅ ឬក៏ធុញទ្រាន់កើតឡើង ពេលនោះមិនដឹងទេថា យើងកំពុងតែសាងទុក្ខ មកដាក់លើខ្លួនឯង នាំឲ្យចិត្តរបស់យើងពិបាកឡើង ទឹកមុខ និងឥរិយាបថក៏មានសភាពទៅតាមនោះដែរ។

Sunday, February 12, 2017

ពិតដែរទេ! ៩ ចំណុច របស់មនុស្សដែលគួរឲ្យស្រឡាញ់តាមល័ក្ខគោលព្រះពុទ្ធសាសនា




បើតាមល័ក្ខគោលក្នុងព្រះពុទ្ធសាសនា អ្នកដែលគួរឲ្យស្រឡាញ់ គួរឲ្យពេញចិត្តនៃមនុស្សម្នាផងទាំងឡាយ និយាយជារួមមានលក្ខណៈ៩ចំណុច បានដល់៖

១) មិនមែនជាមនុស្សមានអំណួតក្នុងអំពើល្អ
          >>អ្នកណាក៏ដោយ បើចូលចិត្តធ្វើជាមនុស្ស ដែលមានអំណួតអួតអំពើល្អ ដូចជា អួតពីភាពមានបាន អួតពីភាពពូកែ អួតពីតំណែង ឋានៈតួនាទី យសសក្ដិ ទាល់តែញ៉ាំងឲ្យអ្នកដទៃ ឲ្យគេជិនណាយ ជ្រក់ជ្រេញ ធុញទ្រាន់លែងចង់ស្តាប់ លែងចង់ឮ និងមានអារម្មណ៍ក្នាក្នាញ់ ជិនឫក។ មនុស្សរបៀបនេះ ទោះបីជាខ្លួនមានគុណសម្បត្តិ ឬអំពើល្អពិតមែនក៏ដោយ ក៏មានត្រឹមតែជាទីសម្អប់ និងជិនណាយធុញទ្រាន់របស់មនុស្សផងទាំងឡាយ។ មនុស្សដែលមាននិស្ស័យល្អ ដែលគួរឲ្យស្រឡាញ់ពេញចិត្តនោះ ពួកគេមិនមានអំណួតអួតអាងអ្វីទាំងអស់ សូម្បីតែមានអំពើល្អអួតក៏ដោយ ប៉ុន្តែជាមនុស្សទន់ភ្លន់ដាក់បន្ទាប់ខ្លួន និងជួនកាលថ្នាក់ដល់ទៅបិទបាំង ពីគុណសម្បត្តិទាំងនេះរបស់ខ្លួនទៅទៀត។ បើអ្នកណាចង់ឈ្វេងយល់ នឹងដឹងដោយខ្លួនឯង។

Tuesday, February 7, 2017

រៀនគិត ៩វិធី អំពីមនុស្សដែលស្លាប់ទៅ តើគិតយ៉ាងម៉េច កុំឲ្យចិត្តកើតទុក្ខសៅហ្មង?


តទៅនេះគឺជា របៀបនៃការគិតវិជ្ជមានដែលគួរនឹងល្មមជួយស្ដារស្ថានភាពចិត្ត ដល់មនុស្សដែលកំពុងប្រឈមមុខជាមួយការបាត់បង់ និងព្រាត់ប្រាសនិរាសចាកចេញពីគ្នា ដោយមានទុក្ខជាទម្ងន់ ធ្ងន់ទាំងកាយ និងធ្ងន់ទាំងចិត្ត។ 

កូនៗចូលដល់វ័យជំទងចង់ប្រាប់នូវវត្ថុបំណងដល់ពុកម្ដាយខ្លួនបានស្តាប់


ត្រេននើកុបៈ អ្នកវិទ្យាសាស្ត្រផ្នែកវ័យជំទង និងគ្រួសារ បានសិក្សាវិភាគ និងបួកសរុបតម្រូវការ១៤យ៉ាងរបស់វ័យជំទង ចង់ប្រាប់ដល់ពុកម្ដាយរបស់ពួកគេបានស្ដាប់ និងឈ្វេងយល់អំពីពួកគេ។

១៤យ៉ាង ដែលកូនៗចូលដល់វ័យជំទង់ ចង់ប្រាប់អ្នកម្ដាយ
ច៎ាម៉ែ! ម៉េចម៉ា ថ្ងៃនេះកូនចូលដល់វ័យជំទង់ហើយ
កូនសុំឲ្យអ្នកម៉ែស្តាប់វត្ថុបំណងដែលកូនសុំបន្ដិច
ដូចមានប្រការខាងក្រោម៖

អ្នកមិនអាចក្លាយជាអ្នកមានបានទេ បើអ្នកនៅតែ គិតភាពអវិជ្ជមាន ៤យ៉ាងក្នុងជីវិតនេះ


​រាល់​មហាសេដ្ឋី​គ្រប់រូប​ ​មិន​មែន​កើត​ចេញ​ពី​ការ​ដេកចាំ​លុយ​រត់​មក​គោះទ្វារ​ផ្ទះ​នោះ​ឡើយ ​ពោល​គឺ​ពួកគេ​សុទ្ធតែ​បាន​ធ្វើ​ការ​យ៉ាង​លំបាក​ ​ទម្រាំ​ប្រមូល​លុយ​កាក់​ទាំង​នោះ​រហូត​ចាយ​មិន​អស់​ក្នុង​មួយ​ជីវិត​នេះ​។ ​

​ខាងក្រោម​នេះ ជា​គំនិត​មួយ​ចំនួន ​ដែល​មនុស្ស​គិត​ខុស​នាំ​ឲ្យ​ពួកគេ​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​៖​

ព្រះនាមរបស់ព្រះពុទ្ធជាម្ចាស់


 សិទ្ធត្ថៈ       
សិទ្ធត្ថៈ មកពីពាក្យបាលីពីរម៉ាត់គឺ សិទ្ធៈ ប្រែថា សម្រេចហើយ ជាមួយពាក្យថា អត្ថៈ ប្រែថា សេចក្ដីប្រាថ្នា ឬប្រយោជន៍។ រួមសព្ទទាំងពីរនេះបញ្ចូលគ្នា មានន័យសេចក្ដីថា អ្នកដែលសមសេចក្ដីប្រាថ្នាហើយ ឬអ្នកដែលសម្រេចតាមសេចក្ដីប្រាថ្នាហើយ។

Monday, February 6, 2017

១០ ពាក្យក្នុងព្រះពុទ្ធសាសនា ដែលគេជឿថា មានមនុស្សជាច្រើនបានយល់ច្រឡំ


មានគេជឿថា មានពាក្យជាច្រើនក្នុងព្រះពុទ្ធសាសនា ដែលប្រិយមិត្តអ្នកអានបានយល់ច្រឡំជានិច្ច ពេលខ្លះ អាចកើតមាន ព្រោះក្នុងបរិបទភាសាខេមរយាន្ត  និងក្នុងផ្លូវព្រះពុទ្ធសាសនា មានន័យមួយបែបៗផ្សេងគ្នា ពេលខ្លះអាចកើត ព្រោះយើងបានឮបានស្ដាប់ មកបែបភាន់ច្រឡំតគ្នា។

វិបាកកម្ម១១ប្រការ ពីការធ្វើខុសសីលកាមេ ក្នុងសិក្ខាបទី៣


សីលសិក្ខាបទទី៣ កាមេសុមិច្ឆាចារ មានន័យថា ការលូកលាន់ទៅលើប្រពន្ធកូនអ្នកដទៃ នឹងអារកាត់សម្រេចថា បានធ្វើខុសក្នុងសិក្ខាបទនេះ ដោយមានអង្គប្រកបគ្រប់ថា បុគ្គលនោះ មិនគួរទៅលូកលាន់ប្រពន្ធកូនអ្នកដទៃ ក្រៅតែពីសាច់ឈាមខ្លួនឯងទេ។

 តេជគុណ វជីរមេធី មានថេរដីកាថា មួយផ្នែកធំ ការប្រព្រឹត្តខុសក្នុងសិក្ខាបទនេះ មនុស្សភាគច្រើន នឹងនឹកដល់ការប្រព្រឹត្តខុសក្នុងកាម ឬការប្រព្រឹត្តខុសប្រពៃណី ដែលជាការធ្វើបាបលាមក ដែលបណ្ឌិតទាំងឡាយគប្បីទិដៀលនោះ គឺការធ្វើខុសលើកូនប្រពន្ធជននានា ដែលជាប្រព្រឹត្តិកម្មមួយ ដែលមនុស្សក្នុងសង្គមទូទៅ មិនអាចទទួលយកបាន។ បុគ្គលដែលបានប្រព្រឹត្តធ្វើរឿងនេះ ទើបត្រូវមានប្រព្រឹត្តិកម្ម ដែលត្រូវបានបិទបាំង និងលាក់លៀមទុក។ ការធ្វើអកុសលដូចនេះ នឹងបានទទួលក្នុងបវត្តិកាល(ខាងក្រោយការកើត) គឺ៖

Sunday, February 5, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៦៥)


 “...ជីវិតមនុស្សយើងមានឡើង មានចុះ
ថ្ងៃនេះអាចឡើងខ្ពស់ត្រដែត តែថ្ងៃស្អែកអាចស្រុតចុះយ៉ាងកហុក
គ្មានអ្វីណានីមួយឋិតថេរជាប់លាប់ ឬគង់វង់ជានិរន្ដរ៍បានឡើយ។
ចូរព្យាយាមបំពេញនូវសេចក្ដីល្អ
ឬកសាងសន្សំបុណ្យកុសលទុកឲ្យបានច្រើនតាមដែលខ្លួចអាចធ្វើទៅបាន
ទោះបីជាពេលដែលជីវិតកំពុងតែធ្លាក់ស្រុតចុះខ្លាំង
ក៏នៅមានបុណ្យកុសលជួយរុញច្រាន
ជួយស្រោចស្រង់ចេញផុតពីភាពខ្មៅងងឹត បានប្រាកដជាក់ជាមិនខាន
បុគ្គលដែលជាមនុស្សល្អនោះឯង
រមែងជាទីស្រឡាញ់នៃមនុស្សទេវតា និងសត្វលោកក្នុងឋានទាំងបី...

អប់រំដោយ
តេ.ញាណសំវរ


មេមាន់បង្រៀនកូនមាន់អំពីគុណតម្លៃនៃការតាំងនៅបាន


គុណតម្លៃនៃការគង់នៅ... តើកូនមាន់សួរមេមាន់ថាម៉េចខ្លះ?
កូនមាន់សួរមេមាន់ថា តើថ្ងៃនេះ ម៉ែអត់ក្រាបពងទេឬ? នឹងនាំកូនចេញទៅដើរលេង”។
មេមាន់និយាយថា អត់បានទេកូន ម៉ែត្រូវធ្វើការងារទៀត
កូនមាន់និយាយថា ប៉ុន្តែម៉ែក្រាបពងបានច្រើនហើយណ៎ា!

បើនៅម្នាក់ឯង អ្នកនឹងទទួលបានអត្ថប្រយោជន៍១០យ៉ាង


មនុស្សមួយចំនួនបានប្រាប់ថា ការរស់នៅម្នាក់ឯងគឺជារឿងមួយដែលពិបាក រស់នៅមិនកើត ព្រោះតែអ្នកទប់ទល់ជាមួយអ្នកដទៃ ទប់ទល់ជាមួយសង្គម មិនអ៊ីចឹងទេ អ្នកមិនមានមនុស្សណាមករាប់អានខ្លួនឡើយ។ មិនថាយ៉ាងណាមួយនោះទេ ការរស់នៅម្នាក់ឯង វាមើលទៅរៀងដូចជាមិនសូវទំនងសោះ ប៉ុន្តែវាមិនមែនជារឿងអាក្រក់អ្វីឡើយ បែរជាទទួលបានផលប្រយោជន៍១០យ៉ាងទៅវិញ។

Saturday, February 4, 2017

ឪពុកម្ដាយកុំមើលរំលង ១៧វិធី ក្នុងការចិញ្ចឹមកូនៗឲ្យពូកែជាងក្មេងដទៃ


១.លើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កូនៗ មិនថាកូនចាញ់ឬឈ្នះទេ
ពេលយើងធំឡើង នឹងបានស្វែងរកឃើញថា បទពិសោធរវាងការធ្វើដំណើរនោះ មានតម្លៃខ្លាំងណាស់ ជាងដល់ចំណុចគោលដៅ។ ដូច្នោះបើកូនៗដាក់គោលដៅនឹងធ្វើអ្វីម្យ៉ាង ប៉ុន្តែត្រូវបរាជ័យ ឬទៅមិនដល់គោលដៅ ឪពុកម្ដាយគួរណាស់តែលើកទឹកចិត្ត ក្នុងការខិតខំប្រឹងប្រែងព្យាយាម កុំឲ្យកូនមានអារម្មណ៍ខ្មាសអៀន ដែលបានធ្វើភ្លាំងភ្លាត់ ព្រោះនៅទីបញ្ចប់ទៅ សេចក្ដីព្យាយាមរបស់កូនៗ ទៅវិញទេ ដែលជារឿងសំខាន់ ព្រោះនោះនឹងធ្វើឲ្យក្មេងមានជំនឿចិត្ត និងធ្វើឲ្យក្មេងមានចិត្តក្លាហានខ្លាំងឡើង។

Friday, February 3, 2017

តម្រានាគអប់រំ វគ្គ ចោរឆក់កងដៃ


          នៅព្រឹកថ្ងៃមួយនោះ មានស្ត្រីម្នាក់អ្នកនគរជីម៉ តំបន់ឈី កាន់កន្ត្រកដើរផ្សារ គ្រួសាររបស់នាងមានទ្រព្យសម្បត្តិស្តុបស្ដម្ភ ហើយនាងជាមនុស្ស ដែលចូលចិត្តតុបតែងខ្លួន ដោយគ្រឿងលំអ សំលៀកបំពាក់ ដែលនាងស្លៀកពាក់ ទើបជាឈុត ដែលស្អាតទាន់សម័យកាល ត្រង់កដៃខាងស្ដាំរបស់នាង ពាក់កងដៃមាសមួយគូ ដែលឆ្លុះពន្លឺរស្មីព្រះអាទិត្យព្រិចៗ។

Thursday, February 2, 2017

ពេល​បាក់​ទឹកចិត្ត សាកធ្វើ​រឿង​ ៩ យ៉ាង​នេះ​ អាច​ជួយឲ្យ​ជីវិត​អ្នក​ធូរស្រាល​ឡើង​វិញ


​មនុស្ស​គ្រប់រូបទាំង​អស់​ សុទ្ធតែ​ជួបនូវ​រឿង​សប្បាយចិត្ត និង​រឿង​កើតទុក្ខ​ជាក់​ជា​មិន​ខានឡើយ ប៉ុន្តែ​ពេលណា​ជួប​បញ្ហា​ស្មុគស្មាញកង្វល់ទាំងនេះ ​គួរណាស់តែ​អ្នកធ្វើនូវ​រឿង​មួយ​ចំនួន ដើម្បី​រំដោះ​អ្នកចេញ​ពី​បញ្ហាស្មុគស្មាញ ទុក្ខកង្វល់ទាំងអស់​នេះគឺ៖

ពលរដ្ឋខ្មែរសព្វថ្ងៃពូកែអួតរឿងផឹក ច្រើនជាងអួតរឿងរៀនសូត្រ


ភាព​ជឿន​លឿន​ និង​ងាយ​រក​បាន​នៃ​ផលិត​ផល​គ្រឿង​ស្រវឹង​ក្នុង​សង្គម​កម្ពុជា​ កំពុង​ទាញ​របៀប​គិត​មួយ​ជ្រុង​ធំ​របស់​ពល​រដ្ឋ​ខ្មែរ​ ឱ្យ​ដើរ​លើ​ផ្លូវ​នៃ​ការ​បំផ្លាញ​ បញ្ញា​ស្មារតី​ និង​ការ​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​ក្នុង​នាម​ជា​ពល​រដ្ឋ​ធ្លាក់​ចុះ​យ៉ាង​គំហុក​។ ដំណើរ​ជីវិត​គ្មាន​ភាព​ច្បាស់​លាស់​របស់​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នេះ​​បន្តិច​ម្តងៗ​ បាន​ទាញ​ទម្លាក់​គុណ​តម្លៃ​ និង​ភាព​ថ្លៃ​ថ្នូរ​របស់​ជាតិ​សាសន៍​មួយ​នេះ​ ឱ្យ​ស្ថិត​នៅ​ក្រោម​បន្ទាត់​នៃ​ពាក្យ​ថា​ “ធ្វេស​ប្រហែស​ និង​ស្រេច​តែ​អញ​ ព្រោះ​វា​ជា​សិទ្ធិ​របស់​អញ​”

Tuesday, January 31, 2017

និទានរឿងគុណធម៌ “កញ្ចក់ចិត្ត”

មនុស្សយើង នឹងសម្លឹងមើលអ្នកដទៃ ឆ្លងកាត់កញ្ចក់គឺចិត្តខ្លួនឯង។ ប្រសិនបើចិត្តរបស់យើង ថ្លាស្អាត យើងក៏នឹងមើលឃើញតែអំពើល្អ គុណសម្បត្តិរបស់អ្នកដទៃ និងមើលឃើញវត្ថុវិស័យភាពនៅជុំវិញខ្លួនល្អសោភាទៅជាមួយដែរ ប៉ុន្តែបើចិត្តរបស់យើងល្អក់កករវិញនោះ យើងក៏នឹងមើលឃើញតែរូបភាពអាក្រក់ៗ មិនល្អរបស់អ្នកដទៃជានិច្ច ហើយមើលឃើញវត្ថុវិស័យភាព ដែលនៅជុំវិញអាក្រក់ មិនល្អទៅជាមួយដែរ។

គតិអប់រំ ពីសត្វស្វា ជាមួយសត្វលា


មានស្ត្រីម្ចាស់ខ្ទមម្នាក់អាស្រ័យរស់នៅតែម្នាក់ឯង ក្នុងខ្ទមមួយ ដោយភាពឯកោ នាងទើបរកសត្វមកចិញ្ចឹមទុកជាគ្នា បានពីរក្បាល គឺសត្វស្វានិងសត្វលា។

អ្វីទៅជាតំលៃ របស់កូនស្រីមាសម្តាយ ?


រឿងអប់រំ៖ អ្វីទៅជាតំលៃ របស់កូនស្រីមាសម្តាយ?
ថ្ងៃមួយ អ្នកម្តាយ ចង់ប្រាប់កូនស្រី របស់គាត់ពីតំលៃ នៃមនុស្សស្រី
អ្នកម្តាយ៖ កូនមានដឹងទេថាតើ មានអ្វីនៅក្នុងដៃរបស់ម៉ែ?
កូន៖ ចាសម៉ែ កូនពិតជាមិនដឹង ថាតើមានអ្វីនៅក្នុងដៃរបស់ម៉ែទេ តើម៉ែអាចឲ្យកូនសុំមើល បន្តិចបានទេ?

បុគ្គលណាធ្វើហេតុ រមែងបានទទួលផលតាមហេតុនោះប្រាកដ


បុគ្គលណាធ្វើហេតុ រមែងបានទទួលផលតាមហេតុនោះប្រាកដ

ពេលមានហេតុរមែងមានផល ពេលធ្វើហេតុ រមែងបានទទួលផល និងផលរមែងត្រូវតាមហេតុជានិច្ច។ បុគ្គលណាធ្វើ បុគ្គលនោះនឹងជាអ្នកទទួលផលជាក់ជាមិនខានឡើយ។ ពេលណាកំពុងមានសេក្ដីសុខ មិនថាអ្នកកំពុងមានសេចក្ដីសុខនោះ នឹងជាយើង ឬជាគេទេ ពេលនោះគប្បីដឹងការពិតថា ហេតុល្អដែលធ្វើទុកពិត កំពុងឲ្យផលពិត បុគ្គលធ្វើហេតុល្អនោះ កំពុងសោយផលនៃហេតុល្អនោះហើយ។

Monday, January 30, 2017

និទានរឿងនេះ ផ្តល់នូវគំនិតល្អៗយ៉ាងច្រើន ចូរអានវា ហើយអានឲ្យបានចប់ចុងចប់ដើម


និទានរឿងនេះ នាំគ្នាអានមើល ពិតជាសក្ដិសមតម្លៃមែន...
កាលកន្លងទៅហើយ មានស្មូមយាចកម្នាក់ចេញដើរសុំទានគេរាល់ថ្ងៃ គេចង់មានជីវិតដូចជាមនុស្សដូចគេដូចឯងដែរ។ ព្រោះហេតុដូច្នោះ គេទើបនឹងសុំទានស្បៀងជាអាហារសដូវ  ហើយសន្សំទុក ប៉ុន្តែថាគេបានឃ្លាំងសន្សំទុកស្បៀងមកជាច្រើនឆ្នាំ ឃ្លាំងស្បៀងរបស់គេគឺ មានត្រឹមតែស្បៀងបន្តិចបន្តួច គេមិនយល់ថា តើមូលហេតុអ្វីកើតមានជាយ៉ាងដូច្នោះ? គេទើបសម្រេចចិត្តស្វែងរកមូលហេតុដែលកើតឡើងនោះ។

តម្រានាគអប់រំចិត្ត វគ្គបុរសរាយមាយចិត្ត


ក្នុងសម័យរាជវង្សហាន់ បុរសម្នាក់មានគោលបំណងប្រាថ្នាខ្ពស់បំផុតក្នុងជីវិត គឺធ្វើជាមន្ត្រីជាន់ខ្ពស់ មានកេរ្ដិ៍ឈ្មោះបោះសំឡេង និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ថ្វីត្បិតគាត់ខិតខំប្រឹងប្រែងធ្វើការអស់ពាក់កណ្ដាលជីវិតទៅហើយក្ដី ក៏នៅមិនទាន់បានសម្រេចក្ដីបំណងប្រាថ្នានេះនៅឡើយដែរ ធ្វើការទាល់តែសក់ស្កូវសសំព្រុះពេញទាំងក្បាល ក៏នៅក្នុងតួនាទីតំណែងមន្ត្រីថ្នាក់ទាបតែប៉ុណ្ណោះ។  មានថ្ងៃមួយនោះ គាត់បានដើរនៅតាមផ្លូវ គិតអំពីរឿងរ៉ាវជីវិតរបស់ខ្លួនឯង រឹតតែគិត រឹតតែឈឺចាប់ ដល់ចុងក្រោយគាត់ទប់លែងបាន ក៏ស្រែកយំហ៊ូចេញមក។

Friday, January 27, 2017

ការបើកចំហរផ្លូវចិត្តរបស់អ្នក


ការបើកចំហរផ្លូវចិត្តរបស់អ្នក - Open the door of your heart

ថ្ងៃមួយមានប្តីប្រពន្ធពីរនាក់កំពុងដើរកំសាន្តក្នុងសួនច្បារនាពេលល្ងាចយ៉ាងសប្បាយ។ ស្រាប់តែ ពេលនោះគេបានឮសូរសំឡេងសត្វយំ កាបៗនៅជិតនោះ។ ពេលនោះប្រពន្ធបាននិយាយប្រាប់ប្តី ថា ហានី (អូនឬបង)! មានឮសំឡេងសត្វមាន់ទេ? ពេលនោះ ប្តីបានឆ្លើយថា មិនមែនជាសំលេង មាន់ទេ ហានី វាគឺជាសំឡេងសត្វទា តើ! ប្រពន្ធប្រកែកហើយ និយាយថាមិនមែនទេហានី នេះជាសំឡេងមាន់ទេ ប្តីក៏តបមកវិញថាមិនមែនទេ វាគឺជាសំឡេងទា ប្រពន្ធថាសំឡេងមាន់ ប្តីថា សំឡេងសត្វទា...

លក្ខណ:ពិសេសរបស់សម្ដេចព្រះមហាឃោសានន្ទ


លក្ខណ:ពិសេស

១.ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើរព្រះនាមដើម្បីទទួល«ពានរង្វាន់ណូបែលសន្តិភាព»ពីសមាជិកព្រឹទ្ឋសភាអាមេរិក (លោក Claiborne Pell)ចំនួន ៤ដង

២.ជាព្រះសង្ឃខ្មែរដែលនិយាយភាសាបរទេសបានច្រើនជាងព្រះសង្ឃខ្មែរណាៗទាំងអស់

Thursday, January 26, 2017

ព្រះពុទ្ធសាសនាមិនអាប់ឱនរស្មី


 “... មិនមានសេចក្ដីសៅហ្មងល្អក់កករអ្វីឡើយ
នឹងអាចជ្រាបចូលដល់សាច់ពេជ្របាន សូម្បីតែបន្តិច
បានត្រឹមតែស្រោបនៅខាងក្រៅតែប៉ុណ្ណោះ។

តម្រានាគអប់រំចិត្ត វគ្គសត្វប្រចៀចជាមួយគ្រុំ


ក្នុងថ្ងៃដែលមេឃាស្រឡះ អាកាសធាតុត្រជាក់ស្រស់ស្រាយ មានគ្រុំមួយដេកសំដិលកំដៅថ្ងៃ នៅឯមាត់ឆ្នេរសមុទ្រ វាបើកគំរបសំបកទាំងពីរខាងចេញ មកទទួលពន្លឺរស្មីព្រះទិន្នករដ៏កក់ក្ដៅ ដោយមានក្ដីសុខមនោរម្យ។ ក្នុងខណៈនោះឯង មានសត្វប្រចៀចមួយក្បាល ដើររកចំណីក្នុងបរិវេណជិតក្បែរខាងនោះ សម្លឹងមកឃើញសាច់ក្រហមរងាលបស់គ្រុំមួយនោះ ដេញពន្លឺថ្ងៃព្រាកៗ។ សត្វប្រចៀចត្រេកអរណាស់ ក៏ប្រញាប់ស្ទុះចូលទៅ ប្រើចំពុះចឹកបំណងនឹងស៊ីសាច់គ្រុំ។ គ្រុំទទួលរងការឈឺចាប់យ៉ាងខ្លាំង ប្រញាប់បិទគ្របសំបកទាំងពីរ ចូលរកគ្នាយ៉ាងលឿនរហ័ស គាបជាប់ចំពុះ របស់សត្វប្រចៀចនោះនៅក្នុងសំបកគ្រុំ។ សត្វប្រចៀចព្យាយាមទាញចំពុះរបស់ខ្លួនអស់មួយទំហឹង តែក៏ទាញចេញមិនបាន ព្រោះគ្រុំគាបជាប់យ៉ាងណែនក្ដន់។ សត្វប្រចៀចចាប់ផ្តើមមានអារម្មណ៍នឹកខូចចិត្តបណ្ដើរៗ ប៉ុន្តែបញ្ចេញឫកពារ ធ្វើហាក់ដូចជាមិនចាប់អារម្មណ៍ និយាយជាមួយគ្រុំថា៖

Wednesday, January 25, 2017

រឿងខ្លី ផ្ដល់ជ្រុងមួយនៃគំនិតពី អ្នកចែវទូក ជាមួយនិស្សិតរៀនស្រុកក្រៅ


មនុស្សយើងកើតភាពមានសមត្ថភាពផ្សេងៗគ្នា អ្នកខ្លះរៀនសូត្រពូកែ ប៉ុន្តែបែរជាប្រកបអាជីវកម្មមិនពូកែ ប្រើជីវិតមិនកើតការ អ្នកខ្លះរៀនមិនសូវពូកែ ប៉ុន្តែបែរជាមានសមត្ថភាពក្នុងការគ្រប់គ្រងការងារបានល្អ បង្កើតមុខជំនួញបានជោគជ័យ កម្រៃល្អ ដូចនោះ ការសិក្សាក៏មិនមែនជាការចាប់ផ្ដើមថា អ្នកណាពូកែ អ្នកណាល្ងង់ អ្នកណាឆ្លាតទេ ព្រោះមនុស្សម្នាក់ៗមានសមត្ថភាពរៀងៗខ្លួន ស្ថិតនៅត្រង់ថា នឹងនាំយកវាមកប្រើប្រាស់បានដល់កម្រិតណាតែប៉ុណ្ណោះ។ 

តម្រានាគអប់រំចិត្ត វគ្គបុរសរូបស្អាត ជាមួយពាក្យសួរឆ្លើយត្រូវចិត្ត


ឯតំបន់ឈី មានបុរសម្នាក់ឈ្មោះចូវជិន មានមុខមាត់ស្អាតសង្ហា មានមុនស្នេហ៍ រូបសម្បត្តិស្អាតល្អ គេមានអារម្មណ៍មោទនភាពចំពោះរូបរាងមុខមាត់របស់ខ្លួនឯងយ៉ាងខ្លាំង។ ព្រឹកមួយក្រោយពីលុបលាងមុខមាត់ សិតសក់ ពាក់អាវ ពាក់មួកហើយ គេក៏ត្រេកអរសរសើររូបរាងមុខមាត់ខ្លួនឯងនោះ នៅពីមុខកញ្ចក់ ហើយសួរប្រពន្ធរបស់ខ្លួនថា...

គប្បីរក្សាវិធីដើរ ចូរដើរឲ្យល្អ ដើរឲ្យបានត្រឹមត្រូវ


វាមិនមានបុគ្គលណាមួយប្រាថ្នាចង់ដើរលើផ្លូវងងឹតសូន្យសុងទេ មានតែការប្រាថ្នាចង់មាន មាគ៌ាជីវិតមួយដើរលើផ្លូវ ដែលភ្លឺទាំងអស់គ្នា ព្រោះដូច្នោះក៏ត្រូវអប់រំខ្លួនឲ្យស្គាល់ផ្លូវឲ្យបានច្បាស់ ផ្លូវងងឹតក៏ឲ្យដឹង ផ្លូវភ្លឺក៏ឲ្យដឹង ទៅកាន់ទីងងឹតក៏ឲ្យដឹង ទៅកាន់ទីភ្លឺក៏ឲ្យដឹង នឹងដឹងបានដោយត្រឹមត្រូវ ក៏អាស្រ័យផ្អែកលើការសិក្សាព្រះធម៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែង អប់រំប្រៀនប្រដៅទូន្មានទុកមកហើយ។

កាលណាបានដឹងហើយ ក៏គប្បីសិក្សាវិធីដើរឲ្យបានល្អ ដើរលើផ្លូវភ្លឺ តើអ្នកដើរត្រូវដូចម្ដេច? ក៏ត្រូវសិក្សាឲ្យបានច្បាស់លាស់ តើដើរយ៉ាងម៉េច? ទើបនឹងដើរផ្លូវងងឹត និងមានឈ្មោះថា ផ្លូវងងឹត ហើយត្រូវមានគ្រោះថ្នាក់ ដែលកំពុងពួនស្ទាក់ ដោយមិនចាំបាច់សង្ស័យឡើយ ទើបមិនគួរផ្សងព្រេងប្រថុយប្រថាន ធ្វើដំណើរទៅ។  ចូរអប់រំចិត្តឲ្យបានល្អ មានភ្នែកភ្លឺច្បាស់ ដើរលើផ្លូវត្រូវ ឬផ្លូវស្តាំ អាចធ្វើខ្លួនឲ្យមានគតិរបស់ខ្លួនឯងបាន៕