ពួកអ្នកជំទាស់ប្រឆាំង
ឬអ្នកស្រវឹងតក្កវិទ្យាស្អីគេនោះ វាក៏នឹងសួរឡើងថា ដូចម្ដេចហៅថាភាពត្រឹមត្រូវ? នឹងមិនព្រមទទួលភាពត្រឹមត្រូវ គ្នាងាយៗឡើយ
យើងក៏ប្រាប់ថា ភាពត្រឹមត្រូវក្នុងទីនេះរបស់ធម្មៈ របស់សាសនាគឺ
ការបំផ្លាញភាពអាត្មានិយម អញនិយម អារម្មណ៍ ដែលមានអាត្មានិយមនោះចោលចេញទៅបាន
នោះឯងគឺជាភាពត្រឹមត្រូវរបស់អ្នកប្រតិបត្តិ។
Saturday, March 18, 2017
វិធីចម្រើនមរណានុស្សតិងាយៗ ៥ជំហាន ហ្វឹកហាត់ស្លាប់មុនដេក
មានមនុស្សជាច្រើនណាស់ក្នុងលោកនេះ
ដែលមានការភ្លើតភ្លើនជាមួយសេចក្ដីសុខក្នុងជីវិត រហូតដល់ភ្លេចអស់រលីងអំពីសច្ចៈមួយថា
មនុស្សគ្រប់រូបសុទ្ធតែត្រូវស្លាប់ទាំងអស់ វាស្ថិតនៅលើស្លាប់មុន និងក្រោយ ឆាប់ ឬយូរប៉ុណ្ណោះ។
ការនឹកគិតដល់សេចក្ដីមិនទៀងទាត់ នៃជីវិត ទើបជារឿងដែលគ្រប់គ្នា គួរចាប់ផ្ដើមធ្វើ
ចាប់ផ្ដើមចម្រើនពេលនេះ ថ្ងៃនេះទៅ ព្រោះបើថ្ងៃនោះមកដល់ពិតមែន ចិត្តរបស់យើង នឹងមិនកើតទុក្ខខូចចិត្តខ្លាំង
ឬមិនចាំបាច់ព្យាយាមរត់គេចពីសេចក្ដីស្លាប់
ព្រោះតែហួងហែងសេចក្ដីសុខដែលខ្លួនធ្លាប់សន្សំទុកមកនោះ ទេ។ គោលគំនិតល្អដើម្បីជីវិត
សូមនាំយកវិធីជាគន្លឹះក្នុងការជួយឲ្យលោកអ្នកអានហ្វឹកហាត់ស្លាប់ ឬចម្រើនមរណានុស្សតិ
ក្នុងពេល មុនចូលដេកមកឲ្យអាន ហ្វឹកហាត់ធ្វើញយៗបានច្រើនប៉ុនណា
កាន់តែល្អជាមួយខ្លួនឯងច្រើនប៉ុណ្ណោះ។
Friday, March 17, 2017
លើកដំបូងដែលក្មេងកម្លោះលាងដៃឲ្យម៉ែ
ក្មេងកម្លោះទើបបញ្ចប់ការសិក្សាដោយបានលទ្ធផលការសិក្សាល្អណាស់
ទៅដាក់ពាក្យសុំការងារធ្វើក្នុងតំណែងអ្នកគ្រប់គ្រងក្រុម ហ៊ុនធំមួយ។ ក្រោយពីឆ្លងកាត់សម្ភាសន៍លើកដំបូងរួចរាល់ហើយ
នាយកក្រុមហ៊ុនបានហៅគេទៅសម្ភាសន៍ជាលើកចុងក្រោយ មុននឹងសម្រេចចិត្តយកទៅធ្វើការ។
៥រឿងត្រូវហាម...ពេល “លួងលោមចិត្ត”
អ្នកអាចមិនដឹងឡើយថា
ពេលមានមនុស្សជិតស្និតខ្លួនយើង ខូចចិត្ត ឬត្រូវប្រឈមមុខជាមួយនឹងបញ្ហា។
វិធីសាស្ត្រដែលយើង ត្រូវទៅលួងលោមគេនោះ អាចធ្វើឲ្យស្ថានការណ៍មានការពិបាកជាងមុន
ទាំងដែលយើងគ្មានចេតនាណាមួយចង់ឲ្យកើតឡើង សូម្បីតែបន្តិច។ គោលគំនិតល្អដើម្បីជីវិត
សូមលើកយកទិចនិក ដែលជួយដល់អ្នកលួងលោមចិត្តដ៏ល្អបំផុត និងមិនឲ្យធ្វើ ៥រឿងត្រូវហាម...
ពេលលួងលោមចិត្តមនុស្ស ដូចខាងក្រោម៖
Thursday, March 16, 2017
អំណាចរបស់កម្មធំក្រៃលែងបំផុតក្នុងលោក
អំណាចរបស់កម្មធំក្រៃលែងបំផុតក្នុងលោក
មិនមានអំណាចអ្វីមកលុបលាងបាន សូម្បីតែអំណាចរបស់កម្មល្អ ក៏មិនអាចមកបំផ្លិច បំផ្លាចអំណាចកម្មអាក្រក់
និងអំណាចកម្មអាក្រក់ក៏មិនអាចមកបំផ្លិចបំផ្លាញអំណាចកម្មល្អបានដែរ។ សូមឲ្យមានច្រើនបំផុតគឺ
អំណាចរបស់កម្មល្អ មានឲ្យច្រើន ឲ្យមានជានិច្ច ក្នុងភពផែនដីនេះ
ក៏អាចញ៉ាំងអំណាចរបស់កម្មអាក្រក់ ដែលបានប្រព្រឹត្តធ្វើ កន្លងទៅតាមមកទាន់បានដោយលំបាក
ដូចជាមានកំផែងមកបាំងបិទរារាំងស្ទប់ស្កាត់អ៊ីចឹងដែរ។
ម្យ៉ាងវិញទៀត
ប្រៀបដូចជាយើងកំពុងរត់គេចចេញពីបុគ្គលពាល ដែលកំពុងរត់ដេញតាមក្រោយមក បើមានកម្លាំងខ្លាំង
រត់លឿនជាងបុគ្គលពាល ក៏រមែងពិបាក ដែលបុគ្គលពាលរត់ដេញតាមទាន់ណាស់ ភាពរឹងមាំរបស់បុគ្គលអ្នករត់គេចពីកម្មអាក្រក់
ក៏មិនមែនអ្វីដទៃឡើយគឺ ភាពរឹងមាំជានិច្ចរបស់កម្មល្អនុ៎ះឯង...
អប់រំដោយ
តេ.ញាណសំវរ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៥)
“...ការដឹងមិនទាន់អារម្មណ៍ គឺជាការបណ្ដោយឲ្យអារម្មណ៍ទៅមួយខណៈ។ ការកំណត់ដឹងគំនិត
កំណត់ដឹងហេតុផល កំណត់ដឹងការ និយាយ កំណត់ដឹងទង្វើ និងកំណត់ដឹងអ្វីផ្សេងៗទៀត។
ព្រះពុទ្ធអង្គបរមគ្រូជាម្ចាស់នៃយើង ទ្រង់មានពុទ្ធដីកាដល់យើង ទាំងអស់គ្នាថា ឲ្យមានបញ្ញា
ឲ្យដឹងទាន់អ្វីជាអ្វី ឲ្យដឹងទាន់គំនិត ថានោះជាគំនិតប៉ុណ្ណោះ ឲ្យដឹងទាន់អារម្មណ៍
ថានោះជាអារម្មណ៍ប៉ុណ្ណោះ ឲ្យដឹងទាន់ ចំណាំ ថានោះជាការចងចាំប៉ុណ្ណោះ។ វាក៏កើតមានជារឿងរបស់វាប៉ុណ្ណោះឯង
ដោយយើងមិនចាំបាច់ទៅរវល់ ទៅតាក់តែងក្នុងខ្លួន របស់វា ឲ្យវាកើតមានច្រើនជាងដែលគួរនឹងមាន
ឬត្រង់ទីនឹងមានអំណាចលើចិត្តរបស់យើងឡើយ...”៕
អប់រំដោយ
តេ.ជយសារោ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៤)
“...សេចក្ដីត្រេកអរប្រាថ្នាចង់បានដ៏មុះមុត
ត្រង់ទីនឹងរួចផុត ឬដឹងច្បាស់នោះ វាជាសេចក្ដីប្រាថ្នាចង់បាន រារាំងការរួចផុត
ព្យាយាម ហួសហេតុពេក ប៉ុន្តែខ្វះបញ្ញា ជាការជម្រុញខ្លួនឯង ទៅកាន់សេចក្ដីទុក្ខលំបាក
ដោយមិនចាំបាច់ទៅវិញ។ ដំណើរផ្លូវកណ្ដាលគឺ ស្ងប់ ទំនេរពីសុខ ទំនេរពីទុក្ខ។
តួនាទីរបស់យើងនោះ ញ៉ាំងធ្វើនូវហេតុឲ្យល្អបំផុតប៉ុណ្ណោះ។ ចំណែកផលដែលនឹងទទួលបានមកវិញ
វាជារឿងរបស់វា។ បើយើងទ្រទ្រង់ជីវិតដោយការទម្លាក់ចុះដូចនេះហើយ ទុក្ខក៏មិនមកវាយប្រហារយើងតទៅទៀតដែរ...”៕
អប់រំដោយ
តេ.
សុភទ្ទោ
តើសារៈដែលពិតប្រាកដ ដែលមានប្រយោជន៍ដ៏ឧត្តមបំផុតរបស់មនុស្សគឺអ្វី?
ចិត្តដែលមានផាសុកពិតប្រាកដ
គឺជាចិត្តដែលមានបញ្ញាដឹងច្បាស់ថា អ្វីៗគ្រប់យ៉ាងនៅលើលោកមួយនេះ
មិនថាជាវត្ថុមានវិញ្ញាណ (មានជីវិត) ឥតមានវិញ្ញា(គ្មានជីវិត) ដូចជា ដី ទឹក ភ្លើង
ខ្យល់ សកម្មភាពការងារ អំពើល្អ អំពើអាក្រក់ ភាពសមរម្យ ភាពមិនសមរម្យ ភាពគតិយុត្ត
ភាពអយុត្តិធម៌ ភាពឈឺចាប់ ភាពជានា។
បញ្ហាផ្សេងៗទាំងអស់ក្នុងលោក មិនមែនសុខ មិនមែនទុក្ខ ក្នុងចិត្តយើង តែមានត្រឹមតែរូបធាតុ
ថាមពល ដែលជាកណ្ដាលៗ កើតឡើង តាំងនៅ រួចហើយរលត់ទៅ វិលទៅវិលមកសាចុះសាឡើង
អស់កាលដ៏យូរលង មិនមានអ្វីអស់ទៅជាស្ថាពរ ហើយក៏មិនមានអ្វីតាំងនៅជាស្ថាពរដែរ។
លោកគ្រូបាចារ្យបានទុកបង្រៀនថា មានត្រឹមតែបុគ្គលដែលបានហ្វឹកហាត់ ទាល់តែបានចិត្តវិញ្ញាណ
មានផាសុកយ៉ាងឋិតថេរពិតប្រាកដប៉ុណ្ណោះ បុគ្គលនោះជ្រើសរើសកើតក៏បាន
មិនជ្រើសរើសកើតក៏បាន។
Saturday, March 11, 2017
ចាប់ផ្ដើមគិត ចាប់ផ្ដើមធ្វើ ចាប់ផ្ដើមមាន
អ្វីមួយដែលអ្នកមានធ្វើ គឺគិតខុសពីអ្នកដទៃ។ បើអ្នកគិតដូចអ្នកដទៃគិត
នោះអ្នកក៏ធ្វើដូចពួកគេធ្វើ
តែគួរស្តាយដែលមនុស្សភាគច្រើនគិតត្រឹមតែរឿងស្វែងរកការងារធ្វើ
ដើម្បីប្រាក់ខែតែប៉ុណ្ណោះ។
បើចង់ប្ដូរពីនិយោជិត
ទៅធ្វើជំនួញអ្វីដែលត្រូវប្តូរពិតប្រាកដ គឺមិនមែនប្តូរទង្វើនោះទេ
តែត្រូវផ្លាស់ប្តូរវិធីគិត ពេលណាផ្លាស់ប្តូរវិធីគិត
ទង្វើក៏ផ្លាស់ប្តូរដោយស្វ័យប្រវត្តិ ពេលនោះអ្នកក៏ដឹងថា អ្នកត្រូវធ្វើអ្វីខ្លះហើយ។
ជំហានដំបូង ជំហានកូនក្មេង ក្នុងការធ្វើជំនួញ
រាល់ការធ្វើដំណើរ
ទោះជាជិតឬឆ្ងាយប៉ុនណា ក៏ត្រូវតែចាប់ផ្តើមពីជំហានដំបូងជានិច្ច គ្រាន់តែមនុស្សខ្លះ
ចូលចិត្តចាប់ផ្ដើមដោយការលោតផ្លោះ ជំនួសឲ្យការធ្វើសន្សឹមៗ តួយ៉ាងដូចជា
អ្នកខ្លះចង់សម្រកទម្ងន់ក្នុងរយៈពេលខ្លី ដោយចាប់ផ្ដើមពីការអត់អាហារ
ហាត់ប្រាណមួយថ្ងៃពីរបីម៉ោងរាល់ថ្ងៃ តែក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ស្រកទម្ងន់
តែរាងកាយទ្រុឌទ្រោមមិនបានស្អាត បែរជាទ្រមទៅវិញ ឬក៏ធុញខ្លួនឯង
ទីបំផុតក៏ហូបច្រើនជាងមុន ព្រោះបាត់បង់កម្លាំងចិត្តអស់ទៅហើយ។
ការអភិវឌ្ឍចិត្ត តាមវិធី២យ៉ាង ដែលព្រះពុទ្ធជាម្ចាស់ទ្រង់បានបង្រៀន
ពេលណាមានការប្រយុទ្ធគ្នា
រវាងអំពើល្អ និងអំពើអាក្រក់ ធម៌ជាមួយអធម៌ ហេតុផលជាមួយនឹងអារម្មណ៍។ សួរថា តើមួយណាជា ភាគីឈ្នះក្នុងរឿងនេះ?
មនុស្សភាគច្រើន
នឹងឆ្លើយថា អំពើល្អឈ្នះអំពើអាក្រក់ ធម៌ឈ្នះអធម៌ ត្រូវឈ្នះខុស ហេតុផលឈ្នះអារម្មណ៍។
Friday, March 10, 2017
មេរៀនពីកំហុសឆ្គង របស់ ស្ទេវ ចប ដែលនឹងធ្វើឲ្យលោកអ្នក បែរមកយកចិត្តទុកដាក់លើសមតុល្យជីវិតខ្លួនឯងវិញ
ហេតុផលមួយប្រការ
ដែលអ្នកជំនួញភាគច្រើនបែរមកប្រតិបត្តិធម៌ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ គឺ
ពួកគេទាំងនោះបាន បាត់បង់ “សមតុល្យជីវិត” អាស្រ័យលើការធ្វើការងារច្រើនជ្រុលពេក
ទាល់តែធ្លាក់ចូលក្នុងសភាពភ្លេចស៊ី ភ្លេចដេក ភ្លេចឈឺ។ លទ្ធផលគឺ ពេលធ្វើទៅ
ចំណូលដែលជាសាច់ប្រាក់កើនឡើងច្រើនមហាសាល ប៉ុន្តែក្នុងចំណោមពួកគេ ត្រឡប់បែរជាខ្វះសុខភាព គ្រប់គ្រាន់ទៅវិញ។ ហេតុផលនេះ ទុកជាមេរៀនពីកំហុសឆ្គង ទុកសម្រាប់ឲ្យបងប្អូន ដែលមានមមាញឹកប្រកបកិច្ចការ គិតពិចារណា មើលទៅចុះ។
Thursday, March 9, 2017
ស្រឡាញ់កូន៣បែប ដែលនាំកូនមានទម្លាប់អាក្រក់
“កូន” ប្រៀបបានដូចជាកែវភ្នែក
បេះដូងថ្លើមប្រមាត់ ដែលឪពុកម្ដាយស្រឡាញ់ថ្នាក់ថ្នមបំផុត។ ការយកចិត្តយកថ្លើមមើល
ថែទាំ រក្សា និងបីប៉មថ្នមថ្នាក់ ពោរពេញទៅដោយ “ក្ដីស្រឡាញ់”
ដែលជាវត្ថុដ៏មានឥទ្ធិពលលើការអភិវឌ្ឍ និងការរីកចម្រើនធំធាត់របស់កូន។
ការដែលឪពុកម្ដាយស្រឡាញ់កូនខ្លាំងពេក អាចក្លាយជាក្ដីស្រឡាញ់កូនបែបខុសទំនង
ដែលមានផលប៉ះពាល់អាក្រក់បំផ្លាញកូនបាន ដោយមិនដឹងខ្លួនបាន។
ចង់ដឹងថាក្នុងខ្លួនខ្វះអាហារូបត្ថម្ភអ្វីខ្លះ ពិនិត្យ ៨ ចំណុចនេះ!
*
ភ្នែក៖
- មានស្នាមរង្វង់ខ្មៅ
ឬខ្មៅក្រោមភ្នែក ៖ អាឡែស៊ី ខ្វះជាតិទឹក និងកង្វះរបបអាហារ។
- ភ្នែកខ្សោយ ៖
កង្វះវីតាមីន A។
- ឡើងសរសៃគ្រាប់ភ្នែក ៖
កង្វះវីតាមីន C។
- មីញ៉ូប ៖ កង្វះវីតាមីន D។
- មានពណ៌ត្នោតក្រោមត្របកភ្នែក
៖ ខ្វះជាតិដែក។
៧វិធីចែកផ្លូវគ្នា ធ្វើឲ្យភាគីម្ខាងទៀតអស់ចិត្ត
យុវវ័យច្រើនណាស់
ដែលធ្លាប់បានជួបប្រទះនូវស្ថានការណ៍បែបនេះ ជាស្ថានភាពមួយដែលពិបាកធ្វើចិត្តបំផុត។
ចំពោះបរិបទមួយនេះ គ្មានគូរសង្សារ ឬដៃគូណាមួយចង់ឲ្យមានហេតុការណ៍បែបនេះកើតឡើងចំពោះពួកខ្លួនទេ
ព្រោះទាំងអ្នកចង់បែកផ្លូវ ឬទាំងអ្នកដែល ត្រូវគេចង់បែក មានការឈឺចាប់ដូចគ្នា ប៉ុន្តែប្រសិនយើងមើលទៅថា
ការរាប់អានគ្នា ការរស់នៅជាមួយគ្នា មិនអាចចុះសម្រុងជាមួយ គ្នាបាន
គោលគំនិតល្អដើម្បីជីវិត នឹងលើកយកវិធីមួយចំនួនមកជួយអ្នក និងគេចែកផ្លូវគ្នាដើរដោយស្រួល
នៅចុងក្រោយអ្នកនិងគេ អាចក្លាយជាមិត្តដ៏ល្អបំផុត ក្នុងជីវិតរបស់អ្នកនិងគេក៏ថាបាន។
Wednesday, March 8, 2017
ចង់ចិញ្ចឹមកូនឲ្យល្អ ឈប់ធ្វើ១០រឿង ដែលធ្វើបាបចិត្តកូន
ចង់ចិញ្ចឹមកូនឲ្យល្អក្នុងយុគសម័យនេះ
ឈប់ធ្វើ១០រឿង ដែលធ្វើបាបចិត្តកូន៖ ទស្សនាទានក្នុងការចិញ្ចឹមកូន
ក្នុងយុគ សម័យនេះមានការបំប្រែបំប្រួលល្មមៗ ជាមួយនឹងបច្ចេកវិជ្ជាទំនើបទាន់សម័យកាលនិយម។
ក្មេងសម័យនេះទៀតសោត ក៏ពូកែខ្លាំងជាងរឿងដែលយើងនឹកស្មានមិនដល់ បើចង់ចិញ្ចឹមកូនឲ្យល្អ
មិនមែនគ្រាន់ត្រឹមតែការបង្រៀនមួយមុខប៉ុណ្ណោះទេ ប៉ុន្តែរឿងតូចៗ ដែលអ្នកជាម្ដាយឪពុក
តែងតែមើលរំលង ក៏អាចជាមូលហេតុបណ្ដាទៅជាធ្វើបាបចិត្តកូនៗបានដែរ របៀបដែលអ្នកជាឪពុកម្ដាយគិតមិនដល់ ដូចគ្នា។
អ្នកជាម្ដាយឪពុក
ច្រើនតែប្រើប្រាស់ភាពជាចាស់ទុំមើលក្មេងៗ ដោយមានពេលខ្លះ ក៏មិនយល់ថា រឿងដែលក្មេងគិតនោះ
អាចជា ជ្រុងមួយរបស់ក្មេង។ វាមានរឿងច្រើនយ៉ាងទៀត ដែលម្ដាយឪពុក អាចមិនធ្លាប់ដឹងថា
រឿងដែលធ្វើជាមួយកូនក្នុងពេលនេះ មានផលប៉ះពាល់ ដែលជាការធ្វើបាបចិត្តកូនបានខ្លាំងបំផុតផងដែរ នាពេលអនាគត។
Friday, March 3, 2017
៧គោលគំនិតសាងសុខផ្លូវចិត្ត តាមក្រិត្យក្រមរបស់មហាត្មះគន្ធី
មហាត្មះគន្ធី......
ជាវិរបុរស
អ្នកតស៊ូទាមទារសិទ្ធិសេរីភាពឲ្យដល់ប្រទេសឥណ្ឌា ឲ្យបានទទួលឯករាជពីចក្រភពអង់គ្លេស។
លោកអាចផ្លាស់ប្តូរភាពខឹងសម្បាររបស់ប្រជាជនប្រែក្លាយជាការឲ្យអភ័យវិញ ហើយទោះបីនឹងត្រូវបានគេគំរាមគំហែង ដល់អាយុជីវិតក៏ដោយ
ក៏នៅតែអះអាងតាំងគោលជំហរ ដែលត្រូវតស៊ូដោយការស្ងប់ចិត្ត ព្រមទាំងច្រើនលើកច្រើនគ្រា រឿងដ៏អាក្រក់បានកន្លងផុតទៅ
ដោយសារតែការមើលឃើញពីភពលោកក្នុងផ្លូវវិជ្ជមាន។ គោលគំនិតក្នុងការមើលឃើញពិភពលោក ក្នុងផ្លូវវិជ្ជមាននេះ
ដើម្បីសាងសេចក្ដីសុខតាមបែប “មហាត្មះគន្ធី” ទាំង៧ប្រការ
ដូចខាងក្រោម៖
ពេលបរាជ័យ ស្រីៗគួរក្រោកឈរឡើងវិញតាមវិធីទាំង ៩ យ៉ាងនេះ
តើធ្លាប់បរាជ័យមែនទេ? បើចង់ឲ្យជីវិតប្រែមកស្រស់បំព្រងវិញ
មិនមែនជារឿងពិបាកទេ ៩ វិធីខាងក្រោមនេះនឹងជួយស្រីៗគ្នាយើងបាន៖
វិធីប្រមូល ឬទុកដាក់លុយ របៀបអ្នកមានតាមគន្លឹះ១៥ប្រការ ដែលគួរបង្រៀនដល់កូន
ការអប់រំកូនឲ្យចេះនូវវិធីប្រមូល ទុកដាក់លុយ
របៀបអ្នកមាន ដើម្បីត្រៀមលក្ខណៈសាងអនាគតឲ្យកូន ប្រសិនបើអាណាព្យាបាល
នឹងត្រៀមលក្ខណៈចាក់គ្រឹះទុកតាំងតែពីកូននៅតូចៗ ក៏មិនមែនជារឿងអ្វី គួរឲ្យចម្លែកដែរ។
ម្យ៉ាងទៀត ការអប់រំអំពីលុយកាក់ មាសប្រាក់ប្រាប់ដល់កូន
ឲ្យចេះស្គាល់តម្លៃរបស់លុយកាក់ វាកាន់តែប្រសើរ នឹងឲ្យផលនៅក្នុងថ្ងៃអនាគតរបស់កូន។ ក្រុមការងារ Amarin
Baby & Kids មានវិធីប្រមូលឬទុកដាក់លុយ របៀបអ្នកមាន តាមគន្លឹះ ១៥ប្រការ
ដែលសមគួរដល់ការអប់រំកូនៗ របស់លោកអ្នក មកជម្រាបជូនដូចខាងក្រោម៖
Thursday, March 2, 2017
វិធីសាស្ត្រអប់រំកូនរបស់លោកលីកាស៊ិង
វិធីសាស្ត្រអប់រំកូនឲ្យមានគុណភាព
របស់លោកលីកាស៊ិង សេដ្ឋីទី១ របស់ហុងកុង ដែលបានចាប់ផ្ដើមពីចំណុចសូន្យ ក្នុងវ័យក្មេង
គាត់ត្រូវភាសខ្លួន ខ្ចាត់ខ្ចាយ ខ្សាត់ព្រាត់ ដោយភ្លើងសង្គ្រាមក្នុងប្រទេសចិន មកនៅហុងកុង។
ពេលដល់អាយុ១៥ ឆ្នាំ មេគ្រួសារត្រូវ បានបាត់បង់អាយុជីវិតចោលទៅទៀត ត្រូវឈប់រៀនទាំងពាក់កណ្ដាលទី
ចេញមកដើរលក់របស់របរមកផ្គុតផ្គង់គ្រួសារ ដោយសេចក្ដី ប្រឹងប្រែង ធ្ងន់ស្រាលមិនគិត
គឺស៊ូបានគ្រប់យ៉ាង។
Wednesday, March 1, 2017
អំបែងអណ្ដែត ឃ្លោកលិច
មិនថា
នឹងប្រមាទក្នុងការគិត ឬប្រមាទក្នុងការនិយាយ ឬថា ប្រមាទក្នុងការស្ដាប់ទេ គឺវាមានទោសទាំងអស់។
ការប្រមាទទាំង បីប្រការខាងលើនេះ ជារឿងប្រាស្រ័យទាក់ទងគ្នានិងគ្នា។ បើមានសេចក្ដីប្រមាទ ក្នុងប្រការណាមួយហើយ
ក៏ជាហេតុនាំឲ្យ សេចក្ដីប្រមាទព្រម កើតទោសព្រមពិតមែន។ ដូចនេះ
សូម្បីតែមានគំនិតជឿប្រកាន់ក្នុងរឿងណាមួយហើយ គំនិតនោះក៏រមែងមិនឈប់
ត្រឹមតែការគិតប៉ុណ្ណោះទេ តែវា រមែងបន្តទៅជាពាក្យសម្ដីដោយមានប្រក្រតី
ពេលវាបន្តជាពាក្យសម្ដីហើយ វាក៏ត្រូវជាពាក្យសម្ដី ដែលប្រាសចាកពីការពិតដែរ។
អ្នកនិយាយ អាចមានចេតនាអាក្រក់ ឬមានចេតនាល្អ ផលអាក្រក់រមែងកើតប្រាកដជាធម្មតា។
១០ មេរៀន ដែលបានដឹង ពេលមានកូនហើយ
១.
វ័យក្មេងរបស់កូន មិនអាចត្រឡប់មកវិញបានទេ ចូរចំណាយពេលវេលាដល់ពួកគេ ឲ្យបានច្រើនតាមដែលអាចទៅរួច
២.
កុំឲ្យចំណុចចាប់ផ្តើម នៃការមានកូន ជាចំណុចបញ្ចប់របស់ជីវិតគូ
៣.
ធ្វើការរកលុយផ្គុតផ្គងគ្រួសារ កុំធ្វើការរកលុយដើម្បីមកចេញថ្លៃព្យាបាលឲ្យខ្លួនឯង
៤) អ្នកជា
"ប្រពន្ធ" នឹងស៊ូទ្រាំបំផុត ពេលរាងកាយក្លាយជា "ម្ដាយគេ"។
៥) អ្នកជា "ប្តី" នឹងសង្ហារបំផុតនៅពេលជួយមើលថែកូនៗ
៦)
កុំបង្ហោះគ្រប់យ៉ាង ដែលទាក់ទងជាមួយកូន ចូលក្នុងប្រព័ន្ធបណ្ដាញសង្គមឲ្យសោះ។
៧)
បញ្ហារបស់យើង គឺជាបញ្ហារបស់យើង កុំយកបញ្ហារបស់យើងទៅដាក់លើកូន។
៨)
ទំនេរពេលណា ចូរនាំកូនៗទៅដើរលេង
៩)
កូនមិនមែនចាស់ទុំ ក្នុងរូបកាយក្មេង ចូរយល់ក្នុងធម្មជាតិរបស់គេ។
១០)
របស់របរលេងថ្នឹកយ៉ាងណា ក៏មិនសំខាន់ស្មើនឹងមានពេលនៅលេងជាមួយគេ៕
ប្រភព៖
little monster
៨វិធី ចិញ្ចឹមកូន យ៉ាងម៉េចកុំឲ្យកូនខូច
១) មិនតាមចិត្តកូនគ្រប់យ៉ាង
២) មិនឲ្យគ្រប់យ៉ាងដែលកូនទារសុំ
៣) ផ្ដល់ពេលវេលានៅជាមួយកូនច្រើនជាងវត្ថុ ឬលុយកាក់
៤) មិនបណ្ដោយឲ្យកូននៅជាមួយប្រព័ន្ធអនឡាញបែបគ្មានដែនកំណត់
៥) ព្យាយាមហ្វឹកហាត់វិន័យដល់កូន
៦) មិនកាន់ជើងកូនដោយគ្មានហេតុផល
៦) ប្រើលុយជាមួយរឿងរបស់កូនល្មមៗបាន និង
៨) មិនចិញ្ចឹមកូនឲ្យសប្បាយស្រួលដល់ធ្លាប់ខ្លួន៕
ប្រភព៖ Little monster
ប្រភព៖ Little monster
Friday, February 24, 2017
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៣)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៧៣)
“...
ការចម្រើនភាវនា គឺការមានសតិសម្បជញ្ញៈ នៅចាំដាស់តឿនកើនរំលឹកខ្លួនឯងជានិច្ច
មិនឲ្យកើតមាននូវសេចក្ដីប្រមាទ សេចក្ដី សៅហ្មង មានឥន្ទ្រីយ៍សង្រួមរវាងព្រមហើយ
បានលះបង់បាបអកុសលឲ្យនៅតិចឡើង។ យើងគ្រប់គ្នា ចាំបាច់ត្រូវអាស្រ័យលើសេចក្ដី ព្យាយាម
ធ្វើសេចក្ដីព្យាយាមតាមផ្លូវកាយ ផ្លូវវាចា និងផ្លូវចិត្ត ទើបនឹងរក្សាខ្លួនឲ្យរួចផុតទោសភ័យ
តាមធម្មៈ របស់ព្រះពុទ្ធជាម្ចាស់ បាន
ត្រូវធ្វើឲ្យបានច្រើនចម្រើនឡើង ឲ្យប្រព្រឹត្តទៅជាប់មិនដាច់ គ្រប់ពេលវេលាណ៎ា...”៕
------------------------------
អប់រំដោយ
តេ.វែន សុចិណ្ណោ
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧២)
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត
(៧២)
“...
បុគ្គលណាតាមដានត្រួតពិនិត្យមើលចិត្តរបស់ខ្លួនឯង បុគ្គលនោះ រមែងរួចផុតអំពីអន្ទាក់នៃមារ
ព្រោះចិត្ត ជាអ្នកទទួលដឹង ជាអ្នកទទួលឮ ជាអ្នកទទួលយកនូវសេចក្ដីសុខ និងទុក្ខ។
បើសិនជាយើងត្រួត ពិនិត្យតាមដាន ក្លំមើលចិត្តរបស់យើង
យើងក៏ មិនក្លាយជាមនុស្សអនាថាប៉ុណ្ណោះឯង។
កិលេសទាំងឡាយ ដែលមកដេកត្រាំនៅក្នុងខន្ធសន្ដានចិត្តយើង
ធ្វើឲ្យចិត្តយើងសៅហ្មង មិនឲ្យផូរផង់ វាមិន ឲ្យចិត្តយើងបាន បរិសុទ្ធស្អាតឡើយ វាអាចប្រព្រឹត្តទៅបាន លុះត្រាណាតែមានពុទ្ធិ
អ្នកដឹង អ្នកភ្ញាក់ កំពុងឃើញ កំពុងឮ ទាំងការដេក ដើរ ឈរ និងអង្គុយ កើតមានដូចនេះ
នោះគឺផល នៃការប្រតិបត្តិឲ្យចូលដល់ សេចក្ដីស្ងប់របស់ចិត្តនុ៎ះឯង...”៕
Thursday, February 23, 2017
ភាពច្របូកច្របល់នៃកម្ម
ការសរសេរអក្សរ
ដោយប៊ិក ឬខ្មៅដៃលើក្រដាស់មួយសន្លឹក សរសេរលើដំបូង អាចនៅអានបានងាយ អានយល់បានងាយ
តែបើសរសេរលើគ្នាទៅច្រើនដងច្រើនសា ដដែលជាដដែល នៅលើក្រដាសមួយសន្លឹកនោះ
តួអក្សរដាមលើគ្នាទៅច្រើនដង ការអានកាន់តែពិបាកឡើងៗ រហូតដល់អានមិនចេញ មើលមិនឃើញថា
អក្សរណាជាអក្សរណាឡើយ មើលឃើញតែស្នាម គំនូសទឹកប៊ិក និងខ្មៅដៃត្រួតលើគ្នាទៅមកៗ
ឲ្យជ្រាបយល់ត្រឹមហ្នឹងបានថា មានការសរសេរលើ ក្រដាសមួយសន្លឹកនោះ រកអានមិនដឹងរឿង
និងមិនដឹងថា បានសរសេរអ្វីមុន សរសេរអ្វីក្រោយឡើយ។
តើមានល័ក្ខគោលធម៌ណា ដែលអាចជួយបន្ថែមកម្លាំងចិត្ត រួចពីទុក្ខព្រោះស្នេហាទេ?
តើមានល័ក្ខគោលធម៌ណា ដែលអាចជួយបន្ថែមកម្លាំងចិត្ត
រួចពីទុក្ខព្រោះស្នេហាទេ?
តេ. និតិនយៈ ឆ្លើយតបនូវបញ្ហាកម្មនេះ ដូចខាងក្រោម៖
សេចក្ដីស្រឡាញ់ កើតចេញពីចិត្តពីរដួង ដែលមានទំនាក់ទំនងគ្នា ដោយចិត្តនេះ អាស្រ័យកាយ ជាគ្រឿងទ្រទ្រង់។ ព្រះពុទ្ធបរមគ្រូជាម្ចាស់ និងព្រះអរិយសាវ័កអប់រំទុកថា អ្វីក៏ដោយ ដែលកើតឡើង ស្ថិតនៅក្រោមសង្ខារធម៌នេះ ពេលកើតឡើងខាងដើម រមែងមានការផ្លាស់ប្តូរទៅត្រង់កណ្ដាល និងរមែងបែកធ្លាយ ស្លាប់ទៅ នៅក្នុងទីបំផុត។ រឿងទាំងនេះ មិនទៀង ទើបមានទុក្ខជារឿងធម្មតា ព្រោះរឿងទាំងនេះ មិនមានខ្លឹមសារ គ្មានសារៈអ្វីឡើយ យកឲ្យប្រាកដមិនបាន ស្នេហាក៏ដូចគ្នា គេចមិនផុតពីក្រិត្យក្រមច្បាប់ធម្មជាតិប្រការនេះបានឡើយ ព្រោះថា នៅទីបញ្ចប់ វាក៏ធ្លាក់ចូលក្នុងសភាពបែបនេះដូចគ្នា។
ការជ្រើសរើសដៃគូជីវិត
ការមានសង្សារ
សង្សារប្រែថា គ្រាន់ត្រឹមតែមិត្តម្នាក់ប៉ុណ្ណោះ
...ពុំមែនជារឿងអ្វីយ៉ាងដទៃ
ត្រូវមើលចិត្តគ្នាជាមុនសិន
ពេលរៀបការជាមួយគ្នាហើយ ...
ចាំទៅមើលខ្លួនបន្ដទៀត។
Subscribe to:
Posts (Atom)





























