“... អ្នកប្រតិបត្តិធម្មៈត្រូវហ៊ានស្លាប់។
ស្លាប់ពីកិលេស ស្លាប់ពីសញ្ញាចាស់ ស្លាប់ពីចំណេះដឹងចាស់
ទើបនឹងបានកើតទៅជាមនុស្សថ្មី ត្រូវកើតមកជាថ្មី។ ចុះយើងនឹងហ៊ានធ្វើទេ? វាជារឿងគួរឲ្យភ័យខ្លាច តែបើមិនហ៊ានធ្វើ នឹងមិនបានជួបរបស់ថ្មី ជីវិតនឹងមានតែ ថ្ងៃក្រៀមក្រំស្វិតស្រពោន
តែបើហ៊ានធ្វើវិញនោះ នៅក្នុងលោកដែលជាសច្ចភាពមួយនេះ ចិត្តនឹងរីកស្រស់បំព្រងរីកស្គុះស្គាយ បានពិតមែន។
Sunday, April 30, 2017
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៩)
កូនអើយ...
ពេលណាដែលឪពុកម្ដាយចូលដល់វ័យចាស់ជរាខ្លាំងឡើង
រូបកាយរបស់គាត់រមែងមានជំងឺដង្កាត់មកបៀតបៀនច្រើនឡើង ភាពរឹងមាំ
ភាពស្វាហាប់នៃរូបកាយដែលគាត់ធ្លាប់មាន ក៏បានបាត់បង់អស់ទៅ ពូកែឆាប់អាក់អន់តូចចិត្ត
ភាពចងចាំដែលមានក៏លែងចងចាំបាន ពូកែភ្លេចពូកែវង្វេង ចិត្តក៏បានបាត់បង់អស់ក្ដីសុខ។
ទុកណាជាពួកអ្នកចាំនឹងយកចិត្តទុកដាក់
មើលថែរក្សាដិតដល់ប៉ុនណាក៏ដោយ ក៏មិនបានជួយអ្វីឲ្យឪពុកម្ដាយរបស់អ្នកមានសេចក្ដីសុខបានពេញលេញដែរ
ព្រោះអ្នក ម្នាក់ៗក៏មានតួនាទី ត្រូវទទួលខុសត្រូវ ពួកអ្នកបានត្រឹមតែជួយឲ្យលោកបានសុខ
ក្នុងការទទួលទានអាហារបាយទឹកនំចំណីត្រីសាច់ និងការរស់នៅដេកពួន
ដែលជាសេចក្ដីសុខតាមរយៈផ្លូវកាយប៉ុណ្ណោះ
តែចិត្តរបស់លោករកសេចក្ដីសុខរីករាយសប្បាយបានដោយក្រ។
អ្នកត្រូវចាំទុកថា
ការផ្ដល់ឲ្យសេចក្ដីសុខដល់ឪពុកម្ដាយយ៉ាងពិតប្រាកដនុ៎ះ គឺការផ្ដល់ឲ្យនូវធម្មៈ
ដោយការអប់រំគោលធម្មៈងាយៗដល់ឪពុកម្ដាយរបស់អ្នក ដឹកនាំលោកទៅធ្វើបុណ្យដាក់ទានជាដើម។
ការអប់រំលោកឲ្យចេះប្រតិបត្តិពុទ្ធបូជា ធម្មបូជា សង្ឃបូជា មានសូត្រធម៌ ចម្រើនភាវនា
ផ្សព្វផ្សាយមេត្តាចិត្ត
ឲ្យធម្មៈស្ថិតនៅក្នុងចិត្តរបស់លោកឪពុកអ្នកម្ដាយអ្នកគ្រប់ភពជាតិកំណើត
អាចចាត់ទុកបានថា ជាការតបស្នងសងគុណដ៏ឧត្តម
ដូចនៅក្នុងមង្គលសូត្រព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង
ព្រះអង្គទ្រង់ត្រាស់សម្ដែងទុកថា ការបម្រើនូវមាតាបិតាជាមង្គលដ៏ឧត្តម៕
Wednesday, April 5, 2017
៥ដំបូន្មានដែលជនជាតិចិនប្រដៅកូនចៅតៗគ្នាមក... ពីមានតែបាទដៃទទេក្លាយជាសេដ្ឋី
៥ដំបូន្មានដែលជនជាតិចិនប្រដៅកូនចៅតៗគ្នាមក...
ពីមានតែបាទដៃទទេក្លាយជាសេដ្ឋី " ឧស្សាហ៍ព្យាយាម ស្មោះត្រង់ សន្សំសំចៃ ស៊ូទ្រាំ
និងកតញ្ញូ" ទើបធ្វើឲ្យការសាងធុរកិច្ចឡើងបានពីបាតដៃទទេ ដែលមានតែកន្ទេលមួយខ្នើយមួយ
និងថែមទាំងមានការប្រៀនប្រដៅប្រាប់ពីចំណុចហាមមិនគួរនិយាយ ៥
ម៉ាត់ដូចខាងក្រោមទៀតផង។
គតិអប់រំៈស្រមោចខ្លួនតូចចិត្តធំ
ប្រសិនបើអ្នកកំពុងស្មុគស្មាញ
នៅក្នុងឆាកជីវិតមួយនេះ សូមអានអត្ថបទស្រមោចខ្លួនតូចចិត្តមហិច្ឆតានេះលោមើល
អ្នកនឹងធូរស្រាលចិត្ត ធូរអារម្មណ៍ជាក់ជាមិនខាងឡើយ។
ស្រមោចខ្លួនតូចចិត្តធំ
ថ្ងៃមួយនោះ
មានបុរសម្នាក់អង្គុយលេងនៅក្នុងសួនច្បារមុខផ្ទះរបស់គាត់។ ស្រាប់តែពេលនោះ គាត់បានប្រទះឃើញស្រមោចមួយហ្វូង
កំពុងនាំគ្នាពាំចំណីទៅកាន់ជំរករបស់ពួកវា។
គាត់ចាប់អារម្មណ៍ទៅលើស្រមោចមួយក្បាល
ដែលខំប្រឹងខាំលីស្លឹកឈើជ្រុះ ដែលមានទំហំធំជាងខ្លួនរបស់វា។ បុរសនោះសម្លឹងមើលឥតប៉ព្រិចភ្នែក
ទៅលើស្រមោចមួយក្បាលនោះឡើយ។
វាប្រឈមមុខនឹងឧបសគ្គជាច្រើន
នៅពេលដែលវាកំពុងធ្វើដំណើរទៅ ប៉ុន្តែវានៅតែខំខាំពាំស្លឹកឈើដ៏ធំនោះ ទៅយ៉ាងត្រដាប់ត្រដួស
ដើម្បីយកទៅឲ្យដល់គោលដៅរបស់វា។
បុរសនោះតាមសម្លឹងមើលស្រមោចខាំពាំស្លឹកឈើនោះ
រហូតដល់វាដើរដល់រន្ធសំបុករបស់វា។ បើទុកណាជាស្លឹកឈើមានទំហំធំជាងមាត់រន្ធរបស់វាក៏ដោយ
ក៏វានៅតែរិះរកវិធីពាំស្លឹកនោះ ចូលទាល់តែបានសម្រេចដែរ។
បុរសនោះក៏លាន់មាត់សរសើរស្រមោចនោះថា
ពិតជាឆ្លាតមែន ហើយថែមទាំងពូកែអំណត់ និងតស៊ូពុះពារឧបសគ្គខ្លាំងណាស់។ ថ្វីត្បិតតែខ្លួនវាតូចក៏ពិតមែន
ប៉ុន្តែមហិច្ឆតា និងសេចក្ដីតស៊ូព្យាយាមរបស់វាខ្លាំងក្លាណាស់។
គំនិតអប់រំ៖
ជីវិតរបស់មនុស្សម្នាក់ៗ រមែងតែងតែជួបជាមួយឧបសគ្គ ប៉ុន្តែដើម្បីដើរឲ្យដល់គៅលដៅ
ទាល់តែយើងម្នាក់ៗខំប្រឹងប្រែង។ បើចង់ទទួលបានភាពជោគជ័យ ទាល់តែយើងមានភាពអំណត់
និងសេចក្ដីតស៊ូ បូកផ្សំជាមួយនឹងភាពវៃឆ្លាតផងដែរ៕
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៨)
សត្វលោកដែលកំពុងនៅរសាត់អណ្ដែតកណ្ដាលមហាសមុទ្រសង្សារវដ្ដ
រមែងមានកិលេសជាត្រីកាច ជាព្យុះ ជារលកទឹក ជាអន្លង់ទឹកកួច ហើយដែលសំខាន់ គឺមិនដឹងកោះត្រើយទៅទៀត
ដូច្នោះហើយ បានជាយើងចាំបាច់ត្រូវការព្រះធម៌ ដើម្បីជា ផែនទីនាំផ្លូវយើងជាដរាប ឲ្យយើងរួចពីត្រើយនាយនៃសមុទ្រសង្សារវដ្ដមួយនេះ៕
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៧)
ការងប់ងល់ចង់បានរបស់អ្វីមួយខ្លាំងពេក
ក៏រមែងធ្វេសប្រហែសភ្លេចខ្លួន ច្រានខ្លួនឯងឲ្យចូលទៅក្នុងជ្រោះនៃសេចក្ដីទុក្ខ។
ការផ្គាប់ នូវរបស់អ្វីៗ តាមតែចិត្តប្រាថ្នាចង់បាន ដែលមិនមានទីបំផុតនោះ ទោះជាត្រូវស្វែងរកអស់មួយជីវិតនេះទៀត
ក៏មិនអាចឲ្យចិត្តមួយនេះ ចេះគ្រប់គ្រាន់ល្មមបានដែរ យ៉ាងណាមិញ សេចក្ដីសប្បាយរីករាយនៅក្នុងលោកនេះ
បរិភោគប្រើប្រាស់មិនចេះឆ្អែតឆ្អន់ និងមិនមាន ទីបំផុត ប្រៀបដូចជាលំហអាកាស ដូច្នេះ។
កាមគុណតែងតែមិនឆ្អែតចំពោះអ្នកបរិភោគប្រើប្រាស់ ដូចជាពាក្យខ្មែរយើងតែងពោលទុកថា
ភ្លើងមិនឆ្អែតដោយអុស សមុទ្រមិនឆ្អែតដោយទឹក មនុស្សមិនឆ្អែតដោយកាម៕
ដ.គោលគំនិតល្អដើម្បីជីវិត
Tuesday, April 4, 2017
ជីវិត-ស្នេហាដែលសាមញ្ញៗ ប្រសើរជាងអ្វីៗទាំងអស់
🚹 : រៀបការជាមួយបងទៅ
🚺 : តើបងមានផ្ទះអត់?
🚹 : បងជួលផ្ទះគេនៅ...
🚺 : មានឡានអត់?
🚹 : មានតែម៉ូតូ...
🚺 : ប្រាក់ខែមួយខែប៉ុន្មាន?
🚹 : 200$ ក្នុងមួយខែ
🚺 : ហាសហា... តើបងមានអ្វីល្អដែលអូនត្រូវរៀបការជាមួយនោះ
🚹 : តែបងស្រលាញ់អូន
🚺 : ស្រលាញ់! ហូបជំនួសបាយបានអត់?
🏃 បុរសម្នាក់នោះ មុខឡើងក្រហមហើយដើរចេញទៅ...
⏰ 3 ឆ្នាំក្រោយមក...
សម្រង់ពុទ្ធដីកា ៦ ឃ្លានេះ អាចធ្វើនឹងឱ្យមនុស្សភ្លឺភ្នែកគ្រប់គ្នា!
ខាងក្រោមនេះគឺជាសម្រង់ពុទ្ធដីកាដ៏មានអត្ថន័យជ្រាលជ្រៅចំនួន
៦ របស់ព្រះពុទ្ធ ៖
១.
គ្រាន់តែខឹងមិនមានទោសទេ ប៉ុន្តែអ្នកនឹងរងទោសទណ្ឌដោយកំហឹងរបស់អ្នក។
២. របស់បី
មិនអាចលាក់បាំងជិត គឺ ៖ ព្រះអាទិត្យ ព្រះចន្ទ និងការពិត។
៣.
សន្តិភាពកើតចេញពីក្នុងចិត្ត។ កុំស្វែងរកសន្តិភាព
បើវាមិនកើតចេញពីក្នុងចិត្ត។
៤.
ខ្ញុំមិនដែលសម្លឹងមើលអ្វីដែលសម្រេចរួចហើយទេ
ខ្ញុំសម្លឹងមើលតែអ្វីដែលកំពុងបន្តធ្វើជាដរាប។
៥.
រាត្រីខ្មៅងងឹតបំផុតគឺភាពល្ងង់ខ្លៅ។
៦. មិនមែនឱ្យតែពូកែព្រុស
ទើបហៅថាឆ្កែឆ្លាតទេ។ មនុស្សពូកែនិយាយ មិនប្រាកដថា ជា មនុស្សមានសមត្ថភាព៕
Monday, April 3, 2017
ពាក្យអប់រំ៩ប្រការ ដែល “លោកឪពុក” ចង់ប្រាប់ខ្លាំងបំផុត
បានអានហើយ
កាន់តែស្រឡាញ់លោកឪពុក!! រួមជាមួយពាក្យអប់រំ៩ប្រការ ដែល “លោកឪពុក”
ចង់ប្រាប់ខ្លាំងបំផុត។ គ្លីនិចសុខភាពផ្លូវចិត្ត
ដោយលោកវិជ្ជបណ្ឌិត ជេស្ដា បានណែនាំ ស្នើរមតិយោបល់ទាក់ទងជាមួយដំណើរការជីវិត
និងចាត់ការណ៍ដើម្បីឈានឆ្លងកាត់សេចក្ដីទុក្ខ ឆ្លងតាមរយៈពាក្យអប់រំទាំង៩ ប្រការ
ដែលលោកឪពុកនឹងចង់ប្រាប់ខ្លាំងបំផុត ហើយជាគោលគំនិតទូទៅក្នុងដំណើរការជីវិត។
គោលគំនិតល្អដើម្បីជីវិត សូមស្រងយកទស្សនគតិទាំង៩ ប្រការនេះ
មកចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន ទុកជាប្រយោជន៍ដល់អាណាព្យាបាលគ្រប់រូប
ជាពិសេសលោកឪពុកតែម្ដងគួរណាស់តែបានអាននូវសម្រង់មតិទាំង៩ប្រការនេះ។
ទស្សនគតិដែលលោកឪពុកចង់ប្រាប់ មានន័យខ្លឹមសារយ៉ាងណានោះ តោះចុចមើល
និងអានទាំងអស់គ្នា!!!
សម្ដី៣០ឃ្លា ដែលល្អចំពោះចិត្តកូន
គោលគំនិតល្អដើម្បីជីវិត
ចង់ឲ្យអាណាព្យាបាលគ្រប់រូប សាកល្បងបែរមកឈ្វេងយល់ចំណុចល្អៗរបស់កូន
និងស្រឡាញ់ក្នុងខ្លួនរបស់កូនពិតមែន បែរមកនិយាយរឿងល្អចំពោះចិត្តកូនឲ្យបានច្រើន
យល់ពីពួកគេឲ្យបានច្រើនឡើង និងផ្ដល់កម្លាំងចិត្តដើម្បីពួកគេទាំងគ្នាណ៎ា។
សម្ដី៣០ឃ្លា
ដែលល្អចំពោះចិត្តកូន
Saturday, April 1, 2017
៧ប្រការ ដែលឪពុកម្ដាយច្រើនតែធ្វើដោយមិនដឹងថា “កូនខូចចិត្ត”
ជារឿយៗលោកឪពុកអ្នកម្ដាយមិនបានប្រុងប្រយ័ត្នទាំងទង្វើ
និងការនិយាយស្ដីរបស់ខ្លួនឯងថា នឹងមានផលប៉ះពាល់ដល់សតិអារម្មណ៍យ៉ាងម៉េច
ចំពោះកូនដែលបានឃើញ បានឮ ដោយសារតែមិនបានយល់ ខ្លួនគិតមិនបានដល់។ បើនៅតែបន្ដធ្វើបែបនេះ
ក៏ដោយសារឪពុកម្ដាយ ជាអ្នកបានផ្ដល់កំណើតដល់កូនតូចៗមកដោយក្ដីស្រឡាញ់
អាចជាអ្នកសម្លាប់ភាពស្រស់ស្អាត និងភាពគួរឲ្យស្រឡាញ់របស់កូនតូចដោយខ្លួនអ្នកផ្ទាល់។ គោលគំនិតល្អដើម្បីជីវិត មានចិត្តសោមនស្សរីករាយ
សូមលើកយកទស្សនៈទាំង៧ប្រការ មកចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន
ដើម្បីជាប្រយោជន៍ដល់អាណាព្យាបាលគ្រប់រូប នាំយកទៅធ្វើជាមគ្គទ្ទេសសម្រាប់ការពារបញ្ជៀសនូវកំហុសឆ្គង
ដោយធ្វើមកលើកូនចៅដោយអចេតនាណាមួយដោយមិនដឹងខ្លួន។
អត្ថន័យ ដែលខ្ញុំស្រឡាញ់អ្នក
“ខ្ញុំស្រលាញ់អ្នក” មានន័យថា ខ្ញុំព្រមទទួលយកអ្វីដែលអ្នកមាន
ហើយខ្ញុំនឹងមិនព្យាយាមកែប្រែផ្លាស់ប្តូរអ្នកតាមអ្វី ដែលខ្ញុំចង់បានឡើយ
អ្វីដែលខ្ញុំចង់ឃើញគឺក្ដីសុខ ហើយអ្វីដែលខ្ញុំចង់ផ្ដល់ឲ្យគឺស្នាមញញឹម។
“ខ្ញុំស្រលាញ់អ្នក” មានន័យថា ខ្ញុំនៅតែឈរក្បែរអ្នក
នៅជាមួយអ្នកមិនថាពេល ដែលអ្នកស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។
Friday, March 31, 2017
៩វិធីបំលាស់ប្ដូរខ្លួនឯង ទៅជាមនុស្សថ្មី អ្នកណាក៏ចូលចិត្តស្រឡាញ់ដែរ
មួយជីវិតប្រហែលជាមានពេលមួយ
ដែលអ្នកបានជួបមនុស្សណាម្នាក់ ដែលមើលពីសំបកខាងក្រៅ ហាក់ដូចជាមនុស្សធម្មតា
មិនស្អាតខ្ញង់ ឬសង្ហារអស្ចារ្យជាងអ្នកណាទេ ប៉ុន្តែគួរឲ្យចម្លែកណាស់
ដែលមានមនុស្សជាច្រើន រួមទាំងខ្លួនអ្នកផ្ទាល់ បែរជាមានអារម្មណ៍ត្រូវជតា
ដិតដាមជាប់ក្នុងចិត្ត ចំពោះគេ ឬនាងដោយមិនមានហេតុផលអ្វីសោះឡើយ
ចួនកាលអាចទៅលង់ស្នេហ៍គេ តាំងតែពីគ្រាដំបូងបានជួបមកម្លេះផងក៏ថាបាន។
គោលគំនិតល្អដើម្បីជីវិត សូមទាញយកគោលគំនិត និងអាថ៌កំបាំងទាំងនេះ មកលាតត្រដាងនូវការពិតថា
ខ្លួនអ្នកផ្ទាល់ ក៏អាចក្លាយទៅជាម្ចាស់មន្តស្នេហ៍នេះបានដូចគ្នា
គ្រាន់តែធ្វើតាមអាថ៌កំបាំងទាំង ៩ប្រការ ដូចខាងក្រោមនេះ៖
ប្រភព៖ Secret
Thursday, March 30, 2017
ប្រាជ្ញាជីវិត ២០ប្រការ អប់រំកូនឲ្យក្លាយជាមនុស្សល្អ
ពេលវេលាចេះតែកន្លងផុតទៅមួយថ្ងៃហើយមួយថ្ងៃទៀត
ហេតុការណ៍ដែលកើតមានឡើងមិនចេះចប់មិនចេះហើយ
ធ្វើឲ្យមនុស្សយើងច្រើនតែសោកស្ដាយពេលវេលាដែលកន្លងផុតទៅ
ដោយមិនបានធ្វើរឿងដែលខ្លួនឯងចង់ធ្វើ ហើយមិនអាចវិលត្រឡប់ទៅដោះស្រាយកែខៃអតីតកាលបាន
តែអាចមកដាក់ផែនការអនាគតឲ្យកូនតូចៗរបស់យើងបាន ដោយប្រាជ្ញាជីវិតល្អៗ
ដែលអាចយកមកប្រើប្រាស់បាន ក្នុងជីវិតប្រចាំថ្ងៃ លោកឪពុកអ្នកម្ដាយគួរនឹងបានអាន កត់ចំណាំទុកក្នុងការអប់រំកូនៗមុនចូលអាយុ៤៥ឆ្នាំ។
ប្រាជ្ញាជីវិត
៣ទិចនិកបង្រៀនកូនឲ្យយល់ធម៌
ការបង្រៀនកូនៗ
ឲ្យយល់ធម្មៈ គឺជាការសាងមូនដ្ឋានគ្រឹះផ្លូវចិត្តឲ្យកូនៗ ជាក្មេងដែលមានភាពទន់ភ្លន់
ឱនលំទោន ចេះបន្ទាបនូវខ្លួន មានសភាពស្លូតបូត មិនយកប្រៀបអ្នកដទៃ និងចូលចិត្តស្រឡាញ់សន្ដិភាព
ជាដើម។ រឿងទាំងអស់នេះ ជារឿងដែលលោកឪពុកអ្នក ម្ដាយគ្រប់រូប អាចក្រាលត្រនាប់បាតឲ្យកូនបានដោយធម្មៈ។
ហើយធម្មៈនេះ មិនមែនជារឿងនៅឆ្ងាយពីខ្លួនឡើយ ទោះបីថា ពួកគេបាន នឹងកំពុងនៅតូចៗក៏ដោយ
គោលគំនិតល្អដើម្បីជីវិត នឹងលើកយកវិធីសាស្ត្រងាយៗ ៣ចំណុច
ក្នុងការបណ្ដុះបណ្ដាលអប់រំកូនៗ ឲ្យ យល់ពីធម្មៈ មកចុះផ្សាយ ដើម្បីឲ្យអាណាព្យាបាលគ្រប់រូប
បានជ្រាបជាពុទ្ធិ ក្នុងការអប់រំកូនៗរបស់ខ្លួន ដូចខាងក្រោម៖
អប់រំកូន
ឲ្យយល់ធម្មៈ លោកឪពុកអ្នកម្ដាយបង្រៀនបាន មិនមែនជារឿងនៅឆ្ងាយពីខ្លួនឡើយ
Wednesday, March 29, 2017
តើយើងកំពុងតែស្រឡាញ់គ្នាដែរឬទេ?
កាលពីមុន
មុនពេលដែលយើងបានជួបគ្នាយើងម្នាក់ៗ
សុទ្ធតែមានម្ចាស់ការលើខ្លួនឯងរៀងៗខ្លួន
មានសេចក្តីសុខជាមួយនឹងសេរីភាពរបស់យើងផ្ទាល់ យើងបានធ្វើនូវរឿងដែលយើងចង់ធ្វើ
បានសាកល្បងដោយខ្លួនយើងផ្ទាល់
ទោះខុសខ្លះក្ដី ត្រូវខ្លះក្តីតែទោះជាយ៉ាងនេះក្តី
សេរីភាពរបស់យើង
ពេលខ្លះវាបានធ្វើឲ្យយើងមានអារម្មណ៍ថាឯកា
ហើយនៅថ្ងៃនោះ
ដែលជាថ្ងៃមនុស្សឯកាពីរនាក់បានមកជួបគ្នា។
១០ទិចនិកអប់រំកូនឲ្យជាក្មេងដឹងគុណ
គោលគំនិតល្អដើម្បីជីវិត
សូមសម្ដែងនូវការកោតសរសើរក្នុងសភាវៈជា “កូនដឹងគុណ” របស់មួយ
កៀក ដែលមានចំពោះអ្នកម្ដាយ។ រឿងនេះមានការចែករំលែកពាសពេញក្នុងសង្គមលោក ពេលកន្លងមក
ថ្នាក់ដល់រូបភាពជាប់ចិត្តដិតអារម្មណ៍ ដែលម្ដាយមួយ កៀក ថតក្នុងឥរិយាបថស្លៀកពាក់ឯកសណ្ឋានជាគ្រូ ក្រាបសំពះបាទាអ្នកម្ដាយ។
តោះ នាំគ្នាបែរក្រឡេកមកមើលទិចនិក ដែលនឹងបង្រៀន ដល់កូនៗ របស់យើងឲ្យមានកតញ្ញូការដឹងគុណចំពោះខ្លួន
ថាតើមានអ្វីខ្លះ?។
កូនដឹងព្រះគុណ
Tuesday, March 28, 2017
អានិសង្សការចិញ្ចឹមមើលថែឪពុកម្ដាយ ១២ប្រការ ដែលកូនដឹងគុណ នឹងទទួលបាន
អានិសង្សការចិញ្ចឹមមើលថែឪពុកម្ដាយ
បង្កបង្កើតផលបុណ្យច្រើនមហាសាល រីកចម្រើនពេញមួយជីវិត... ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃ យើង
ព្រះអង្គទ្រង់ត្រាស់ថា បើបុត្រាបុត្រី នឹងគប្បីដាក់មាតាបិតាលើស្មាទាំងពីររបស់ខ្លួន
ហើយបីបាច់ថែរក្សាលោកទាំងពីរ ឲ្យនៅលើស្មានោះ បញ្ចុកបាយបញ្ចុកទឹកដល់លោក បន្ទោរបង់ម៉ូត្រលាមកដាក់លើស្មានោះស្រេចហើយ
ទោះបីបុត្រនឹងមាន អាយុមួយរយនៃឆ្នាំ និងប្រណិប័តន៍លោកដូច្នោះអស់មួយជីវិតក៏ដោយ ក៏នៅរាប់មិនបានថា
តបស្នងសងគុណបុណ្យលោក អស់ដែរ...
ថែមទាំងមានឧបមាប្រៀបធៀបទុកថា
បើយើងយកផ្ទៃមេឃមកប្រើជំនួសសន្លឹកសៀវភៅ
យកកំពូលភ្នំព្រះសុមេរុ ជំនួសឲ្យ ដងស្លាបប៉ាកា យកទឹកមហាសមុទ្រជំនួសឲ្យទឹកសរសេរ
ហើយសរសេររៀបរាប់បរិយាយអំពីគុណរបស់មាតាបិតា រហូត ទាល់តែពេញផ្ទែមេឃ ទៅដោយតួអក្ខរា
សឹករេចរិលក្ដិលអស់ទាំងភ្នំ រីងស្ងួតហួតហែងអស់ទាំងទឹកមហាសមុទ្រ
ក៏នៅតែ បរិយាយអំពីគុណរបស់មាតាបិតានេះមិនអស់ដែរ។
Monday, March 27, 2017
គោលដៅជីវិតនៃពុទ្ធសាសនិក
យើងគ្រប់គ្នាកើតមកដើម្បីធ្វើនូវព្រះនិព្វានឲ្យជាក់ច្បាស់
នេះគឺជាគោលដៅជីវិតរបស់ពុទ្ធបរិស័ទគ្រប់រូប មិនមែនផ្ដាច់មុខចំពោះតែអ្នក បួស
មានភិក្ខុ សាមណេរប៉ុណ្ណោះទេ ប៉ុន្តែជារបស់មនុស្សគ្រប់គ្នា ដែលមានជីវិតរស់នៅក្នុងលោកមួយនេះ។
សុខក្នុងវត្ថុណា ក៏ទុក្ខក្នុងវត្ថុនោះ
ជីវិតរបស់មនុស្សបុថុជ្ជនរមែងស្វែងរកវត្ថុផ្សេងៗ
ដើម្បីញ៉ាំងជីពជន ពេលមាន បាន កើតក្នុងវត្ថុដែលជាទីចូលចិត្ត
ក៏ស្រវឹងវង្វេង សប្បាយរីករាយ ពេញចិត្ត មានសេចក្ដីសុខជាមួយវត្ថុនោះ ដោយមិនមានសេចក្ដីត្រិះរិះថា
សេចក្ដីសុខក្នុងវត្ថុដែលបាននោះ នឹងនាំ សេចក្ដីទុក្ខមកឲ្យជាខាងក្រោយឡើយ។
Sunday, March 26, 2017
នាំគ្នាមកឈ្វេងយល់នាឡិកាជីវភាពក្នុងរាងកាយរបស់យើងល្អជាង
គ្រប់គ្នាដឹងដែរទេ!
រាងកាយរបស់យើងនោះមាន “នាឡិកាជីវភាព” និងប្រព័ន្ធរបស់រាងកាយ
នឹងធ្វើការងារតាមយន្ដការ ដែលមើល ឃើញតារាងកាលវិភាគនៅខាងក្រោមនេះ។ ដូចនោះ
បើអ្នកចូលដេកតាមពេលដែលសមរម្យ រាងកាយនឹងមានដំណើរការជុសជុល ខ្លួនឯង
ក្នុងចន្លោះពេលដែលអ្នកដេកលង់លក់ ទាំងផ្នែករាងកាយ និងប្រព័ន្ធប្រសាទ។
Saturday, March 25, 2017
៥ ទិចនិកទប់ទល់ជាមួយ “ការបាត់បង់" ដោយវៃឆ្លាត
មនុស្សច្រើនណាស់ដែលមិនចង់ទប់ទល់ជាមួយបញ្ហាប្រឈមទាំងនេះ
ពួកគេមិនចង់ឲ្យអ្វីៗបាត់បង់ទៅឡើយ ជាពិសេសលើខ្លួនឯងនេះ តែម្ដង។ ការបាត់បង់នេះ មនុស្សភាគច្រើនមិនចង់ដឹង
មិនចង់ឮ មិនចង់ឃើញទាល់តែសោះ មិនថានឹងបាត់បង់មនុស្សជាទីស្រឡាញ់
មនុស្សជិតស្និតមិត្តសម្លាញ់ វត្ថុទ្រព្យសម្បត្តិ ឬបាត់បង់អ្វីដែលខ្លួនឯងមានឡើយ។
ប៉ុន្តីអ្វីៗក្នុងលោកនេះ គ្មានអ្វីមួយឋិតថេរទៀងទាត់គ្រប់ ពេលវេលាឡើយ
សូម្បីតែចិត្តមនុស្សយើងខ្លួនឯងផ្ទាល់។ តែយ៉ាងណាក៏ដោយ ភាពស្ត្រេសដែលកើតឡើងក្នុងអំឡុងពេលនៃការបាត់ បង់នេះ
អាចទប់ទល់តតាំងជាមួយវាបាន សាកល្បងអនុវត្តតាមវិធីទាំង៥ យ៉ាង ដូចខាងក្រោមនេះ៖
សកម្មភាពរ៉ូម៉ាទិច១៩ចំណុច ដែលមនុស្សមានកូនដូចយើង ធ្វើឲ្យអ្នកនៅលីវ មានចិត្តលួចច្រណែនទាំងប្រទេស
នរណាថា
មនុស្សមានកូននឹងធ្វើរឿងតូចតាច ដែលគេហៅថា ក្តីស្រឡាញ់ ឲ្យផ្អែមរហែមដាក់គ្នាមិនបាន
សេចក្ដីសុខទាំងនេះកើតឡើង បាន នៅពេលដែលបានប្រើរួមគ្នា ក្នុងមួយថ្ងៃៗ ទោះបីថា
អ្នកមានការហត់នឿយពីការចិញ្ចឹមកូនតូចៗធ្ងន់ស្រាលថ្នាក់ណាក៏ដោយ ប៉ុន្តែរឿងដែលធ្វើឲ្យមនុស្សគ្រប់គ្នាអាចមានចិត្តលួចច្រណែនមនុស្សមានគូ
មានកូនបាននោះគឺ ក្ដីស្រឡាញ់ដែលចាក់បំពេញឲ្យគ្នា ទៅវិញទៅមក ដោយមិនចេះរីងស្ងួង ហើយនឹងមិនមានថ្ងៃស្វិតស្រពោន។
នេះគឺជាលទ្ធផលនៃការគួសគំនូរជីវចលឯករាជ្យភាពរបស់ជនជាតិឥណ្ឌាឈ្មោះថា
Nidhi Chanani ដែលបានបង្ហាញឲ្យឃើញពី ការសម្ដែងសកម្មភាពនៃក្ដីស្រឡាញ់របស់មនុស្សមានដៃគូ
របស់មនុស្សមានគ្រួសារ ដែលមិនថាមុន ឬក្រោយមានកូនទេ
ក៏អាចធ្វើ ឲ្យអ្នកនៅលីវលួចច្រណែនទូទាំងប្រទេសបានដែរ។
សកម្មភាពរ៉ូម៉ាទិចទាំង១៩ចំណុច
ដែលមនុស្សមានកូនដូចយើង ធ្វើឲ្យអ្នកនៅលីវមានចិត្តលួចច្រណែនទាំងប្រទេស
បុគ្គលអ្នកឃើញធម៌ រមែងឃើញយើងតថាគត
ម្នាលភិក្ខុទាំងឡាយ!
បើសិនសូម្បីថា ភិក្ខុចាប់ជាយសង្ឃាដីតាមក្រោយមក ឈានជើងតាមទៅគ្រប់ជំហាន តែអ្នកមានសេចក្ដីល្មោភ លោភលន់
មានការជាប់ចិត្តខ្លាំងក្លា ក្នុងកាមទាំងឡាយ មានចិត្តព្យាបាទ មានតម្រិះនៃចិត្តជាទោស
ភ្លេចភ្លាំងសតិ មិនមានសម្បជញ្ញៈ មានចិត្តមិនតាំងមាំ មានចិត្តទំនោរទៅរកខុស
មិនសង្រួម ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ។
គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៦)
ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង
ទ្រង់បានសម្ដែងទុកនូវមូលដ្ឋានគ្រឹះបីយ៉ាងនៅក្នុងព្រះពុទ្ធសាសនាថា
មិនគួរធ្វើនូវអំពើអាក្រក់ទាំងឡាយទាំងពួង
ធ្វើអំពើល្អឲ្យដល់ព្រម
និងធ្វើចិត្តរបស់ខ្លួនឲ្យស្អាតផូរផង់។
បុគ្គលដែលអាចរក្សាចិត្តរបស់ខ្លួនបាន
រមែងអាចប្រតិបត្តិនូវព្រះឱវាទទាំងនេះបាន។
ពេលណាធ្វើដូច្នេះបាន
ក៏បានទទួលនូវអានិសង្សពីរប្រការគឺ
បិទផ្លូវកម្មអតីត
ដែលអាក្រក់នោះមិនឲ្យមានផល បើមាន
បិទផ្លូវកម្មបច្ចុប្បន្នដែលល្អ។
ក្នុងរឿងដូច្នេះចិត្តទើបជាធំ
ជាប្រធាន
ចិត្តនុ៎ះឯង
បង្អោនទៅ ទំនោរទៅ។
កម្មអតីតកាលអ្វីណានីមួយ ដែលវាហុចផលឲ្យ ដោយអាស្រ័យចិត្ត
វាគ្មានអំណាចដោយខ្លួនឯងឡើយ
តែវាអាចមានអំណាចគ្រប់សង្កត់បាន ត្រង់ចិត្តដែលមានសភាពទន់ជ្រាយ
បើចិត្តមានកម្លាំងហើយ
ចិត្តរមែងឈ្នះកម្មដែលមានការពាក់ព័ន្ធចំពោះចិត្តគ្រប់យ៉ាង៕
អប់រំដោយ
ព្រះតេ.ញាណសំវរ
Friday, March 24, 2017
មនុស្សដែលមានសេចក្ដីសុខបំផុត
មនុស្សដែលមានសេចក្ដីសុខបំផុតក្នុងលោក
មិនមែនជាអ្នកមាន
មនុស្សដែលមានសេចក្ដីសុខបំផុតក្នុងលោក
មិនមែនជាអ្នកជោគជ័យ
ប៉ុន្តែមនុស្សដែលមានសេចក្ដីសុខបំផុតក្នុងលោកគឺ
អ្នកដែលមានភាពសប្បាយចិត្តនុ៎ះឯង
ហើយអត្ថន័យនៃភាពសប្បាយចិត្តគឺ៖
Thursday, March 23, 2017
កូនតូចខួរក្បាលល្អ...ដោយសុវណ្ណក្រម ៧ប្រការ
ដើម្បីឲ្យកូនមាន
“ខួរក្បាលល្អ” អ្នកជាឪពុកម្ដាយខ្លួនឯងអាចបង្កើតបាន
មិនចាំបាច់ខាតបង់លុយកាក់ច្រើនពេកទេ សាកល្បងបែរ មកអានច្បាប់មាសទាំង៧ប្រការនេះ
ចេញពីអ្នកជំនាញផ្នែកការអភិវឌ្ឍអច្ឆរិយភាពក្មេង ហើយសាកល្បងនាំគ្នាអនុវត្តលោមើល។
ច្បាប់ទី១
ចូរឆក់ឱកាសបណ្ដាក់ទុនគម្រោងសាងសង់ខួរក្បាលល្អៗតាំងពីកូននៅតូចៗ
Wednesday, March 22, 2017
តើប៊ិល ហ្គេត អប់រំកូនដូចម្ដេច?
ច្រើនឆ្នាំកន្លងទៅ
ទស្សនាវដ្ដី ថាម ជាទស្សនាវដ្ដីដែលមានឥទ្ធិពលរបស់ពិភពលោកមួយ បានផ្ដល់ឲ្យកិត្តិយសលោក
ប៊ិល ហ្គេត ព្រម ទាំងភរិយារបស់លោក
និងអ្នកចម្រៀងរ៉កស្តារបូណូឲ្យជា “បុគ្គលប្រចាំឆ្នាំ” នាយកអ្នកនិពន្ធបានផ្ដល់ហេតុផលថា
ត្រង់ ប៊ិល ហ្គេត និងភរិយារបស់លោក (រួមទាំងបូណូ) បានទទួលការជ្រើសរើសនោះ
មិនមែនថា ពួកគេជា “អភិមហាសេដ្ឋីរបស់ពិភពលោក”ទេ តែបើ កើតមានដូច្នោះ ព្រោះពួកគេជា “បុគ្គលសំខាន់បំផុតរបស់ពិភពលោក”
ទៅវិញទេតើ។
Tuesday, March 21, 2017
៥វិធីគាំទ្រ ភាពចង់ដឹងចង់ឃើញរបស់កូនតូចៗ
ក្មេងៗស្ថិតនៅក្នុងវ័យសិក្សា
ច្រើនតែមានចំណាប់អារម្មណ៍នូវរឿងប្លែកៗ
ឬមានសំនួរថ្មីៗនាំយកមកសួរឪពុកម្ដាយឲ្យរកចម្លើយជា រៀងរាល់ថ្ងៃ។
សំនួរទាំងនេះអាចធ្វើឲ្យចាស់ៗឈឺក្បាលផងដែរ ប៉ុន្តែផ្ទុយទៅវិញ
វាអាចជួយអភិវឌ្ឍខួរក្បាលក្មេងៗ “ការចង់ដឹងចង់ ឃើញជាកម្លាំងចលករទៅកាន់សតិបញ្ញា”។ ផែម ឈិលឡឺ បានសរសេរ “Seven Skills for School Success” ផ្ដល់ជាទស្សនាទាន ឪពុកម្ដាយគាំទ្រភាពចង់ដឹងចង់ឃើញរបស់កូនតូចៗទាំង៥វិធី។
គោលគំនិតល្អដើម្បីជីវិត សូមលើកយកយុទ្ធសាស្ត្រ ការគាំទ្រទាំង៥ ប្រការ
សម្រាប់ជោគជ័យសិក្សារបស់កូនៗ ទុកជាគតិសម្រាប់ឲ្យអាណាព្យាបាល នឹងបានគិតពិចារណា
យកទៅអប់រំកូនៗរបស់ខ្លួន ដូចខាងក្រោម៖
Subscribe to:
Posts (Atom)





























