Tuesday, August 1, 2017

ការបង្អោនចិត្តយកគ្រប់រឿងមកដាក់ក្នុងខ្លួន


ព្រះពុទ្ធព្រះបរមគ្រូជាម្ចាស់ ទ្រង់អប់រំបង្អោនចិត្តឲ្យយកគ្រប់រឿងមកដាក់ក្នុងខ្លួន ពេលឃើញគុណ និងទោសរបស់សាច់រឿងនោះដូចម្ដេច ឬរបស់បុគ្គលនោះយ៉ាងណា ឲ្យបង្អោនយករឿងនោះ របស់បុគ្គលនោះចូលមកដាក់ក្នុងខ្លួន ហាក់ដូចជារឿងរបស់ខ្លួន។ គិតពិចារណាឲ្យឃើញថា តើវាជាគុណ ឬជាទោសយ៉ាងណាទៅ? តើគួរធ្វើឬមិនគួរធ្វើ? តែបើគួរធ្វើវិញ តើគួរធ្វើវាដល់កម្រិតណា?

ការសម្លឹងមើលតែគុណ ឬទោសរបស់បុគ្គលដទៃ ដោយមិនបានបង្អោនចិត្តយកមកដាក់ក្នុងខ្លួន ដើម្បីគិតពិចារណាឲ្យឃើញអំពីគុណទោសរបស់ខ្លួន រមែងមិនជាប្រយោជន៍ និងមិនជាការប្រតិបត្តិតាមការអប់រំ ការបង្រៀនរបស់សម្មាសម្ពុទ្ធ ដែលជាកំពូលគ្រូនៃមនុស្ស និងទេវតាឡើយ។ មនុស្សគ្រប់រូប សម្លឹងមើលឃើញទោសនៃការលោភលន់របស់បុគ្គលដទៃ ដូចៗគ្នាទាំងអស់។ ចូរធ្វើតាមឱវាទរបស់ព្រះពុទ្ធបរមគ្រូ ទ្រង់បានអប់រំទូន្មាន បង្អោនចិត្តចូលមកមើលទោសនៃសេចក្ដីលោភលន់របស់ខ្លួនឯងសិន វានឹងត្រឹមត្រូវជាងទៅមើលទោសរបស់អ្នកដទៃ។ ទោសរបស់បុគ្គលណា បុគ្គលនោះមើលឲ្យឃើញក៏បាន ហ្នឹងឯង ដែលគេហៅថា ការគ្រប់គ្រងចិត្ត។

អប់រំដោយ
ព្រះញាណសំវរ

Monday, July 31, 2017

ពន្លត់ភ្លក់ភ្លើងក្នុងចិត្ត សង្គមត្រជាក់


បើខាងក្នុងចិត្តរបស់មនុស្សនៅមិនស្ងប់ទេ ក៏មិនអាចមានឈ្មោះថា ស្ងប់ដោយពិតប្រាកដបានឡើយ។ សេចក្ដីស្ងប់ដ៏មាំមួននោះ គឺត្រូវចេញពីខាងក្នុងចិត្តរបស់មនុស្សម្នាក់ៗ  គ្រប់គ្នាក្នុងសង្គម ដូចគំនរភ្នក់ភ្លើងមួយភ្នក់ កាលបើម្នាក់ៗ ពន្លត់ភ្នក់ភ្លើងជារបស់ខ្លួនបាន ភ្លើងជាចំណែករួមក៏ឈ្មោះថា រលត់ ភាពក្ដៅរោលរាលក្នុងសង្គមក៏ស្ងប់រម្ងាប់ សល់នៅតែភាពស្ងប់ត្រជាក់ប៉ុណ្ណោះ។

សន្តិភាពដ៏មាំមួន អាចកើតឡើងបានដោយវិធីជួយគ្នា ពោលគឺ កាលបើស្ងប់ត្រជាក់ក្នុងខ្លួនឯងហើយ គួរគប្បីជួយអនុគ្រោះអ្នកដទៃឱ្យស្ងប់ផង។

អប់រំដោយ
គ្រូប៊ុត សាវង្ស 
ស្រ. ស. មេរៀនជីវិត ព. ២៥៤៧ ទំ.២៤

ចិត្ត អ្នកដឹកនាំដ៏ពិតប្រាកដ


ក្នុងលោកនេះ អ្នកដឹកនាំដ៏ពិតប្រាកដ គឺចិត្តយើងនោះឯង
ចិត្តដឹកនាំគ្រប់អាត្មាទៅក្នុងផ្លូវ ដែលចិត្តប្រាថ្នាចង់បាន
យើងគប្បីនឹងឃើញបានថា គ្រប់គ្នានឹងធ្វើអ្វី? នឹងទៅណា មកណា?
រមែងមានចិត្ត កើតមានចេតនាដែលនឹងប្រព្រឹត្តទៅមុន
នាំឲ្យកើតទង្វើ ឬការប្រព្រឹត្តឡើងតាមក្រោយ។

អប់រំដោយ
ព្រះញាណសំវរ

ការដោះស្រាយបញ្ហាដោយពុទ្ធវិធីគ្រប់គ្រងការគិត



ការគិតជារឿងមួយ ដែលហាមឃាត់ ឬគ្រប់គ្រងបានដោយលំបាក លោកប្រៀបដូចជាសត្វពានរដែលមិនចេះនៅស្ងៀម មែនហើយថា យើងធ្វើឲ្យវានៅស្ងៀមមិនបានក៏ដោយ តែបើសិនជាយើងដឹងវិធីហ្វឹកហាត់ដ៏ត្រឹមត្រូវ ជាពិសេស ពុទ្ធវិធីគ្រប់គ្រងការគិតដែលជាកលយុទ្ធឈ្នះគំនិតក្នុងផ្នែកអវិជ្ជមាន ដ៏លំបាក ស្មុគស្មាញ លោកប្រៀបដូចជាថ្នាំពួកែស័ក្ដិសិទ្ធិ ដែលប្រើក្នុងការរក្សាព្យាបាលគំនិតឲ្យជាសះស្បើយដាច់ស្រឡះពីបញ្ហា និងភាពតានតឹងក្នុងផ្នែកផ្សេងៗ។ 
ក្នុងបច្ចុប្បន្នភាព មនុស្សជាច្រើនកំពុងប្រឈមមុខជាមួយសេចក្ដីទុក្ខ ដែលកើតឡើងពីឧទកភ័យ ធ្វើឲ្យចិត្តស្វិតស្រពោន អស់សង្ឃឹម គិតច្រើនដល់កើតជំងឺស្ត្រេស តានតឹងផ្លូវអារម្មណ៍កើនខ្ពស់ច្រើនពាន់នាក់ ដែលជាបឋមធាននៃការកើតជំងឺស្ត្រេសខ្លាំង ក៏មកពីការគិតដែលចងឱបភ្ជាប់ជាមួយនឹងបញ្ហា ដែលកំពុងប្រឈមមុខ ហើយគំនិតជារឿងដែលហាមឃាត់ ឬគ្រប់គ្រងបានដោយលំបាក និងជំងឺតានតឹងក្នុងផ្នែកផ្សេងៗ ដោយមានក្បួនវិធីចាប់ផ្ដើមពី
        

Saturday, July 29, 2017

កិលេស


កិលេស ប្រែថា គ្រឿងសៅហ្មង ដែលលោកហៅថា ជាអាគន្តុកៈ គឺវត្ថុជាគ្រឿងត្រាច់ចរមកស្នាក់អាស្រ័យ ដូចជាភ្ញៀវ គឺអ្នកដែលមករក មិនមែនជាម្ចាស់ផ្ទះឡើយ។ ការដែលហៅថា គ្រឿងសៅហ្មង ក៏ព្រោះមកធ្វើឲ្យចិត្តផូរផង់តាមសភាវធម្មជាត ត្រូវបានសៅហ្មង ដូចជាផង់ធុលីដែលប៉ើងមក ធ្វើឲ្យទឹកដែលថ្លាស្អាត ប្រែជាខ្វក់ទៅវិញ។

កាលបើកិលេសមិនមែនជាម្ចាស់ផ្ទះហ្នឹងហើយ ដែលមិនមែនជាធាតុពិត ឬខ្លឹមសារពិតរបស់ចិត្ត កើតមានត្រឹមតែវត្ថុវិស័យភាព ដែលត្រាច់ចរមកអាស្រ័យ ទោះបីនឹងមកអ្នកអាស្រ័យយូរប៉ុនណា មកប្រកាន់យកសិទ្ធិគ្រប់គ្រងយ៉ាងណាក៏ដោយ ក៏គង់មិនអាចលះធាតុពិតរបស់ចិត្តបានដែរ។ ដូច្នោះ ទើបយើងអាចដុសខាតលាងជំរះចិត្ត ឲ្យផុតពីគ្រឿងសៅហ្មងទាំងពួងនេះបាន។

អប់រំដោយ
ព្រះញាណសំវរ  

Friday, July 28, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨៥)



ការអនុវត្តពិបាក មិនមែនអនុវត្តមិនបានទេ បើធ្វើលំៗសើរៗ វាក៏បានលំៗសើរៗដែរ ដូចពាក្យមួយលើកឡើងថា ចម្ងាយផ្លូវរាប់ម៉ឺនយោជន៍ នឹងទៅដល់បាន ក៏ដោយសារតែការចាប់ផ្ដើមពីមួយជំហានម្ដងៗ។ ដូច្នោះ ពិបាកក៏ធ្វើ ស្រួលក៏ធ្វើទៅ រួចហើយវានឹងបានជោគជ័យជាក់ជាមិនខានឡើយ

អប់រំដោយ
លោកឪខេមបត្តោ

មនុស្សយើងបានមកជួបគ្នា មិនមែនជារឿងចៃដន្យ សុទ្ធតែធ្លាប់បានសាងបុណ្យមករួមគ្នា


វាសនា មិនចាំបាច់ទៅអង្វរបន់ស្រន់ ដល់កាលវេលាក៏មកជួបគ្នា ពេលអស់វាសនា ក៏ព្រាត់គ្នាទៅ ខំទប់ស្កាត់យ៉ាងណា ក៏មិននៅដដែល ដូច្នោះ ក្នុងពេលដែលយើង នៅមិនទាន់បែកគ្នា តើយើងបានធ្វើល្អចំពោះមនុស្សដែលនៅជុំវិញខ្លួនយើងហើយឬនៅ? ព្រោះកាលណាអស់ពេល សញ្ញាកម្មហើយ មិនថា យើងនឹងមានមាសប្រាក់ ឬបុណ្យសក្ដិ អំណាចខ្ពង់ខ្ពស់ដល់ថ្នាក់ណាទេ ក៏មិនអាចទាមទារហៅឲ្យវិលត្រឡប់មកវិញបាន មិនដឹងថា កើតប៉ុន្មានជាតិ ប៉ុន្មានភព ទម្រាំនឹងបានវិលមកជួបគ្នាម្ដងទៀត។

ពាក្យថា “ឲ្យពរ”


ពរដែលមនុស្សជួនឲ្យគ្នា ឬព្រះសង្ឃឲ្យ គ្រាន់តែការសំដែងសេចក្ដីល្អ ឬសំដែងសេចក្ដីមេត្តាល្អចំពោះគ្នា ឬជាការអនុមោទនាបុណ្យកុសល ដូចជាព្រះយថាសម្ភី (យថាសម្ពី) ឲ្យពរតាមសេចក្ដីពិត ដែលកើតពីហេតុ គឺកម្មល្អរបស់បុគ្គលអ្នកធ្វើ អ្នកសាង ដូចមានបទអនុមោទនា ដែលមានសេចក្ដីថា

ធម៌គឺពរទាំងឡាយ ៤ប្រការ គឺអាយុ១ ពណ៌សម្បុរកាយ១ សេចក្ដីសុខ១ និងកម្លាំង១ រមែងចំរើនអស់កាលជានិច្ចដល់អ្នក ដែលមានសេចក្ដីឱនកាយថ្វាយបង្គំ ដល់ព្រះរតនត្រ័យជាប្រក្រតី និងអ្នកដែលមានសេចក្ដីគោរពកោតក្រែងដល់បុគ្គល ដែលជាអ្នកមានសេចក្ដីចំរើនដោយគុណ មានសីលគុណ ជាដើម ឬចំរើនដោយវ័យគឺ ចាស់ព្រឹទ្ធាចារ្យមកប៉ុណ្ណេះ។

ដូច្នោះ ទើបគួរហាត់គិត ត្រង់ការប្រព្រឹត្តខ្លួនក្នុងផ្លូវល្អ ចេះគោរពឱនលំទោនដល់បុគ្គលដែលមានគុណធម៌ទាំងឡាយ មានសីលជាដើម ជាពិសេសចាស់ៗ ដែលមានអាយុច្រើនជាងយើង ដែលជាហេតុបាននូវពរផ្សេងៗតាមសេចក្ដីប្រាថ្នារបស់ខ្លួន គឺរៀនហាត់គិត ត្រង់នឹងការប្រតិបត្តិក្នុងហេតុដែលល្អ ពុំមែនចេះតែចង់បានផលល្អ ដោយមិនបានធ្វើអ្វីសោះនោះទេ រៀនហាត់ឲ្យកើតមានគំនិតថា ផលមិនសំខាន់ សំខាន់ត្រង់ធ្វើហេតុ ដែលគួរនឹងធ្វើ និងចាប់ផ្ដើមធ្វើតាំងពីពេលនេះ ថ្ងៃនេះ ឥឡូវនេះតែម្ដង។

អប់រំដោយ
ព្រះញាណសំវរ

ការមើលស្រាល… គ្មានផ្លូវរីកចំរើន


បើជាក្មេងមើលស្រាល ក៏ឲ្យសង្កេតមើលបានតាំងពីគ្រឿងតុបតែងខ្លួន គ្រឿងសិក្សារៀនសូត្រ និងអាកប្បិកិរិយា ការប្រព្រឹត្តផ្សេងៗរបស់ក្មេងៗ។ គ្រឿងស្លៀកពាក់មិនស្អាតបាត គ្មានរបៀបរាបរយ ឧបករណ៍សិក្សា ដូចជា សៀវភៅពុម្ព សៀវភៅសរសេរ ប៊ិក កាតាប ជាដើម មើលទៅខ្វក់គគ្រិច គ្មានសណ្ដាប់ធ្នាប់ ដើរចោលសំរាមពាសវាលពាសកាល  មានសកម្មភាពរញ៉េរញ៉ៃតាមដងផ្លូវ ទៅកាន់សាលារៀន ជាដើម។ល។

ការមានទម្លាប់បែបនេះ លុះដល់ពេលគេធំឡើង ធ្វើកិច្ចការអ្វីៗ ក៏ធ្វើបែបឲ្យតែរួចពីដៃ ធ្វើបែបមិនសូវយកចិត្តទុកដាក់ផ្ចិតផង់លើកិច្ចការដែលខ្លួនធ្វើ ដល់ពេលបានទទួលការកម្មង់បញ្ជាឲ្យប្រញាប់ ក៏ធ្វើមិនបានល្អ ដោយសារតែភាពមើលស្រាលនេះឯង។ បញ្ហាបែបនេះ មានគ្រប់សកម្មភាពរបស់មនុស្ស  នេះគ្រាន់តែលើកយកចំណុចតូច ក្នុងជ្រុងមួយនៃសកម្មភាពមនុស្សប៉ុណ្ណោះ។

បើសិនជាបណ្ដែតបណ្ដោយខ្លួន ឲ្យក្លាយជាមនុស្សមើលស្រាលរឿងបំប៉ិកកំប៉ុកបែបនេះទៅរឿយៗ ក៏ក្លាយជាទម្លាប់ ជាប់ជានិស្ស័យបាន ហើយក៏ជាគ្រឿងរារាំង រាំងស្ទះដល់ការរីកចម្រើនរបស់ខ្លួនខ្លាំងណាស់ដែរ ដូច្នោះ ទើបចាស់ទុំអប់រំទូន្មានក្មេងៗ មិនឲ្យធ្វើអ្វីៗដោយការមើលស្រាល ដូចអ្វីដែលបានពោលមកខាងលើ ចូររៀនធ្វើឲ្យស្អាត ឲ្យមានសណ្ដាប់ធ្នាប់ មានរបៀបរាបរយទាំងខាងក្នុង និងខាងក្រៅផ្ទះ។
-------------------------------
ធម្មគតិ អប់រំដោយ
ព្រះញាណសំវរ

កាន់តែស្ងប់កាន់តែសុខ


តាមពិតទៅ ចិត្តពេលណាមានក្ដីប្រាថ្នាចង់បាន បើធៀបជាមួយពេលដែលគ្មានក្ដីប្រាថ្នាចង់បាននោះ វាមានការខុសប្លែកគ្នាច្រើនណាស់។ ចិត្តពេលមានសេចក្ដីលោភ ឬសេចក្តីប្រាថ្នាចង់បាននោះ វាពុំមានក្ដីសុខ មានតែភាពក្ដៅក្រហាយ អន្ទះអន្ទែង កន្ទុកកន្ទេញ ក្រវល់ក្រវាយ ច្រួលច្រាលអារម្មណ៍ ដើម្បីឲ្យបាននូវអ្វីដែលខ្លួនប្រាថ្នាចង់បាន ប៉ុន្តែចិត្តពេលមិនមានសេចក្ដីប្រាថ្នាចង់បាន សេចក្ដីលោភលន់នោះ ក៏មានសេចក្ដីសុខខ្លាំង លើកយកការប្រៀបធៀបនេះ ឲ្យវាងាយស្រួលគឺ ក្នុងពេលដេកលក់ និងពេលភ្ញាក់ឡើង ពេលលក់គ្មានបំណងប្រាថ្នាចង់បានអ្វីឡើយ តែពេលភ្ញាក់ឡើងមានសេចក្ដីប្រាថ្នាចង់បាន មនុស្សគ្រប់រូបមានដំណើរសភាវគតិនេះដូចៗគ្នា គ្មានអ្នកណាមួយអត់មាននោះទេ ពេលណាជាពេលសប្បាយបំផុត មនុស្សគ្រប់គ្នា អាចឆ្លើយបាន និងឆ្លើយតបចំពោះបញ្ហានេះដូចៗគ្នាទាំងអស់។

ពុទ្ធោ តាមដឹងចិត្ត


 “អង្គុយពែនភ្នែន យកជើងស្តាំ ដាក់លើជើងធ្វេង យកដៃស្ដាំដាក់លើដៃធ្វេង តម្រង់ដងខ្លួនឲ្យត្រង់ តាមកំណត់ដឹងចិត្ត ពុទ្ធៈ ព្រមជាមួយនឹងខ្យល់ដង្ហើមចូល ធោ ព្រមជាមួយនឹងខ្យល់ដង្ហើមចេញក៏បាន បើនឹកពុទ្ធោព្រមជាមួយនឹងខ្យល់ដង្ហើមចូល-ដង្ហើមចេញ ពេលណាកំពុងដកដង្ហើមនៅរៀងរយាលៗ ចិត្តអាចបញ្ជូនក្រសែចេញ ទៅកាន់ទីផ្សេងបាន លែងបានដឹងពីខ្យល់ដង្ហើមចេញចូល ក៏ឲ្យនឹកពុទ្ធោៗឆាប់ចូលមកវិញ។

ដោយនឹកពុទ្ធោដោយភាពស្រាលចិត្ត កុំទៅសង្កត់សង្កិនអារម្មណ៍ កុំទៅបង្គាប់ចិត្តឲ្យស្ងប់ នឹកពុទ្ធោៗ ឲ្យជាប់ កុំទៅនឹកថា ពេលណាចិត្តស្ងប់ ពេលណាចិត្តនឹងដឹង ពេលណាចិត្តនឹងភ្លឺស្វាង ឲ្យកំណត់ដឹងត្រង់ចិត្តតែម្យ៉ាងគត់ នឹកពុទ្ធោៗៗ ពុទ្ធោក៏នៅជាមួយនឹងចិត្ត ចិត្តក៏នៅជាមួយនឹងពុទ្ធោ ពេលមានការតាំងចិត្តនឹកពុទ្ធោ សតិសម្បជញ្ញៈនឹងមក។

នាទីត្រឹមតែនឹកពុទ្ធោៗ ៗ ទម្រាំនឹងដល់ពេលសមគួរ ចិត្តក៏នឹងស្ងប់ ឬមិនស្ងប់មិនសំខាន់ទេ ឲ្យតែយើងនឹកពុទ្ធោជាប់ជនិច្ច ដោយមិនដាច់រយៈអស់កាលយ៉ាងយូរ រហូតដល់ចិត្ត វាស្ទាត់ជំនាញខ្លួនឯង ចំពោះការនឹកពុទ្ធោ ក្នុងទីបំផុត ចិត្តក៏នឹងនឹកពុទ្ធោៗ ដោយមិនបានតាំងចិត្ត។

ពេលចិត្តនឹកដល់ពុទ្ធោ ដោយមិនបានតាំងចិត្តនេះ សំដែងសរឃើញថា ការចម្រើនភាវនារបស់យើងកំពុងនឹងបានផលហើយ ក្នុងពេលចិត្តយើងនឹកនៅត្រង់ពុទ្ធោៗ ពុទ្ធោក៏ជាគ្រឿងដឹងរបស់ចិត្ត គ្រឿងរលឹករបស់សតិ ពេលចិត្តមានគ្រឿងដឹង សតិមានគ្រឿងរលឹក បុគ្គលប្រតិបត្តិ តាំងចិត្តប្រតិបត្តិឲ្យបានច្រើនៗ រហូតដល់ខ្លាំង ក្នុងទីបំផុតចិត្ត នឹងកើតការស្ងប់ មានអាការៈច្រើនយ៉ាង ដែលនឹងគប្បីកើតឡើង
------------------------------------
អប់រំដោយ
លោកឪពុទ្ធានិយោ

Tuesday, July 25, 2017

យើងមានសិទ្ធិត្រឹមតែបណ្ដោះអាសន្ន


អ្វីៗគ្រប់យ៉ាង ដែលយើងមានការប្រកាន់មាំថា ជារបស់យើង របស់គេនោះ សូម្បីថា យើងមានសិទ្ធិចំពោះវាក៏ដោយ តែវាជាសិទ្ធិបណ្ដោះអាសន្នប៉ុណ្ណោះ ពុំមែនជាសិទ្ធិពិតប្រាកដឡើយ ព្រោះថា បើសិនវាជាសិទ្ធិពិតប្រាកដមែននុ៎ះ វាគង់មិនព្រាត់ប្រាស មិនបែកធ្លាយ មិនឃ្លាតចេញពីយើងឡើយ ប៉ុន្តែវាមានការព្រាត់ប្រាស ​បែកធ្លាយ បាត់បង់ទៅជាធម្មតា ដូច្នេះវាពុំមែនជាសិទ្ធិពិតប្រាកដឡើយ៕


ប្រភពរូបភាព google

Thursday, June 15, 2017

១២វិធីសាស្ត្រសាងជីវិតក្នុងក្ដីសុបិន ឲ្យក្លាយជាការពិត ដោយមិនចាំបាច់ដេកសុបិនតទៅទៀតឡើយ


------------------------------------------------------------------------------------------------------------------------
១២វិធីសាស្ត្រសាងជីវិតក្នុងក្ដីសុបិន ឲ្យក្លាយជាការពិត ដោយមិនចាំបាច់ដេកសុបិនតទៅទៀតឡើយ
--------------------------------------------------------------------------------------------------------------------------

ការមានជីវិតក្នុងក្ដីសុបិនមិនមែនជារឿងអ្វីដែលត្រូវពិបាកឡើយ វាស្ថិតនៅត្រង់ថា តើប្រិយមិត្តអ្នកអានជ្រើសរើសប្រើជីវិតបែបណា? និងមិនថាប្រិយមិត្តអ្នកអានជ្រើសរើសវិធីណាទេ ក៏ប្រិយមិត្តអ្នកអានអាចព្រមទទួលយកវាបានទាំងអស់។ អត្ថន័យនៃជីវិតក្នុងក្ដីសុបិនគឺ ជីវិតដែលប្រិយមិត្តអ្នកអានត្រូវការ  បានជួយសង្គ្រោះអ្នកដទៃ បានធ្វើអ្វីៗច្រើនយ៉ាង បានរួមរស់ជាមួយមនុស្សដែលប្រិយមិត្តអ្នកស្រឡាញ់ និងប្រិយមិត្តអ្នកអានក៏មានសេចក្ដីសុខជាមួយនឹងវា។ ថ្ងៃនេះផងដែរ គេហទំព័រ គោលគំនិតល្អដើម្បីជីវិត នឹងនាំយកវិធីល្អៗ ១២យ៉ាង ដែលអាចញ៉ាំងប្រិយមិត្តអ្នកអានមានជីវិតក្នុងក្ដីសុបិន បានអានកំសាន្តលេងទុកជាចំណេះដឹងក្នុងជីវិត ដូចខាងក្រោម៖

ធម្មៈសម្រាប់ព្យាបាលអ្នកខូចចិត្ត


-----------------------------------------
ធម្មៈសម្រាប់ព្យាបាលអ្នកខូចចិត្ត
------------------------------------------

សេចក្ដីស្រឡាញ់ ភាពអាឡោះអាល័យគឺជាមូលហេតុនៃសេចក្ដីទុក្ខ
ព្រោះហេតុដូច្នោះមនុស្សមានការស្រឡាញ់ខ្លាំងប៉ុនណា ក៏មានទុក្ខខ្លាំងប៉ុណ្ណោះ
មានស្នេហាមួយ មានទុក្ខមួយ មានស្នេហាដប់ ទុក្ខក៏មានដប់
បើមានស្នេហាមួយរយ ក៏មានទុក្ខមួយរយដែរ
សេចក្ដីទុក្ខរមែងកើនឡើងតាមបរិមាណនៃសេចក្ដីស្រឡាញ់
ដូចជាកំដៅភ្លើងដែលកើតឡើងអំពីភ្លើង
រមែងក្ដៅឡើងតាមចំនួនបរិមាណអុសដែលដាក់ចូលទៅ។

ពុទ្ធវចនៈ                

Tuesday, June 13, 2017

វាទៈ…ការចងចាំ...និងកម្លាំងចិត្ត


------------------------------------------
វាទៈការចងចាំ...និងកម្លាំងចិត្ត
------------------------------------------
 
ចិត្តរបស់មនុស្សយើងនេះ វាក៏ចម្លែក
នៅក្នុងខួរក្បាលដែលមានប្រព័ន្ធស៊ាំញ៉ាំបង្កប់ដោយស្នាមគន្លាក់របស់ខួរក្បាល
មនុស្សមានការគិត មានអារម្មណ៍ និងមានការចងចាំ
មនុស្សមានសុបិន សុបិនដែលកកើតឡើងក្នុងកំឡុងពេលដេកលក់
ប្រៀបបានដូចជាពិភពលោកដែលកំពុងលាក់បាំងលើការពិត។

សុបិនមានផលចំពោះការពិត
ដូចជាសុបិនឃើញមានរឿងល្អៗ

៥វិធីសាងកម្លាំងចិត្តឲ្យខ្លួនឯង ទទួលយកគំនិតនេះហើយ ក្រោកឡើងឈានជើងដើរបន្តទៅទៀត


-----------------------------------------------------------------------------------------------------------------------
៥វិធីសាងកម្លាំងចិត្តឲ្យខ្លួនឯង ទទួលយកគំនិតនេះហើយ ក្រោកឡើងឈានជើងដើរបន្តទៅទៀត
-----------------------------------------------------------------------------------------------------------------------

តើមានអារម្មណ៍ថា អស់កម្លាំង អស់សង្ឃឹម ធុញទ្រាន់ និងរឿងរ៉ាវជុំវិញខ្លួនមែនទេ? បើមានពេលប្ដូរទស្សនៈក្នុងការគិត ស៊ូក្រោកឡើងមកសាងកម្លាំងចិត្តឲ្យខ្លួនឯងល្អជាជាង។

          មនុស្សមួយចំនួនមានអារម្មណ៍ហត់នឿយ ឬអស់សង្ឃឹមជាមួយរឿងខ្លះៗ មិនថាជារឿងការងារ រឿងគ្រួសារ ឬក៏ជារឿងផ្ទាល់ខ្លួនអ្វីទេ ប៉ុន្តែក៏មានមធ្យោបាយដោះស្រាយតាមវិធីផ្សេងៗ ធ្វើឲ្យខ្លួនឯងបាត់ស្ត្រេសខ្លះ ហើយក៏មានវិធីសាងកម្លាំងចិត្តឲ្យខ្លួនឯង បានក្រោកឡើងឈានជើងបន្ដដំណើរទៅមុខទៀតបាន ដោយមានពាក្យណែនាំល្អៗ ដែលគេហៈទំព័រគោលគំនិតល្អដើម្បីជីវិត នឹងលើកយកមកសរសេរចុះផ្សាយនៅលើទំព័រខ្លួន ដូចខាងក្រោម៖

ពាក្យ៩ឃ្លាវិជ្ជមាន បន្ថែមកម្លាំងគិត បន្ថែមកម្លាំងចិត្តឲ្យខ្លួនឯង


-------------------------------------------------------------------------------
ពាក្យ៩ឃ្លាវិជ្ជមាន បន្ថែមកម្លាំងគិត បន្ថែមកម្លាំងចិត្តឲ្យខ្លួនឯង
-------------------------------------------------------------------------------

តើប្រិយមិត្តអ្នកអានជឿទេថា អ្វីៗគ្រប់យ៉ាងវាកន្លងផុតទៅដោយរលូន ត្រឹមតែយើងគិតអំពីផលនៃ គំនិតវិជ្ជមាន ពីពាក្យសម្ដី ធ្វើមិនបានពិតមែន ពិបាកណាស់” “ធ្វើមិនបានទេ ហេតុអ្វីសំណាងអាក្រក់យ៉ាងនេះ សាកល្បងបែរមកប្ដូរទស្សនៈគិត ដោយការផ្លាស់ប្ដូរពាក្យមកនិយាយពាក្យ៩ឃ្លានេះវិញ វានឹងជួយបន្ថែមកម្លាំងផ្នែកគំនិត និងបន្ថែមកម្លាំងចិត្តឲ្យដល់ខ្លួនឯងយ៉ាងងាយៗ៖

Monday, June 12, 2017

អានហើយគិត ជីវិតនឹងផ្លាស់ប្ដូរៈ បេះដូងសត្វឥន្ទ្រី


អានហើយគិត ជីវិតនឹងផ្លាស់ប្តូរៈ បេះដូងសត្វឥន្ទ្រី

មនុស្សគ្រប់គ្នាមានសមាធិស្រេចហើយនៅក្នុងខ្លួន



 “…សមាធិនោះ យើងអាចប្រើជាពេលវេលាត្រឹមតែពាក់កណ្ដាលវិនាទី នោះក៏ជាសមាធិហើយ ប៉ុន្តែថា ជាសមាធិសង្ខេបដែលខ្ចីណាស់ តែក៏ជាសមាធិខសំខាន់ ដែលយើងត្រូវនឹងបាន ដូចនេះឲ្យមានសមាធិថាតើសមាធិគឺអ្វី?

Thursday, June 8, 2017

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៨៤)



“…ភាវនា គឺជាកំពូលនៃបុណ្យ អ្នកមានសីលតែមិនមានការចម្រើនភាវនាក៏ទៅនិព្វានមិនបាន។ ការចម្រើនភាវនាជាបុណ្យយ៉ាងឧត្តម។ យើងចម្រើនភាវនា មិនចាំបាច់ដាក់ទុនអ្វីច្រើនឡើយ គ្រាន់តែអង្គុយឲ្យស្រួល នឹងអង្គុយពែន ឬអង្គុយបត់ជើងក៏បាន ស្រេចទៅលើទីកន្លែង និងសង្គម ដៃស្ដាំដាក់ត្រួតលើដៃធ្វេង រួចហើយតម្កល់ចិត្តដកដង្ហើមចេញ-ចូល ដោយការនឹករលឹកដល់គុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។

ការចម្រើនភាវនាមិនមែនជារឿងរបស់ព្រះធុតុង្គរុក្ខមូល ឬជារបស់ព្រះភិក្ខុសង្ឃ អង្គសាមណេរ របស់មនុស្សឆ្លាត ឬមនុស្សល្ងង់ ប៉ុន្តែជារបស់មនុស្សគ្រប់គ្នា គ្រប់ភេទ គ្រប់វណ្ណៈ គ្រប់វ័យ ក៏អាចធ្វើបាន។ អ្នកឈឺ អ្នកជំងឺ អង្គុយ ដេកលើផ្ទះលើគ្រែក៏អាចធ្វើបានមិនរើសកាល មិនរើសទីកន្លែង អាចធ្វើបានគ្រប់កាលលំហ…”

 
---------------------------------
អប់រំដោយ
លោកឪ លី ធម្មធរោ
ប្រភព៖ ធម្មៈព្រះត្រៃរតន៍

 

 

 

 

Wednesday, June 7, 2017

សត្វឥន្ទ្រី មិនធ្លាប់ហោះហើរជាហ្វូងឡើយ



...កាលពីព្រេងនាយយូរលង់កន្លងមកហើយ មានមេសត្វឥន្ទ្រីមួយក្បាល ក្រាបពង ដល់ពេលញាស់ចេញមកជាកូនភ្លោះ ។ មេសត្វឥន្ទ្រីចាំមើលថែបញ្ចុកចំណីកូនទាំងពីរនៅលើច្រាំងចំរេះថ្មដា។ ថ្ងៃមួយ មានខ្យល់ព្យុះបក់បោកមកចំសំបុករបស់សត្វឥន្ទ្រី បក់បោកឆក់យកកូនប្អូនធ្លាក់ចុះទៅលើផ្ទៃបាតខាងក្រោម។ ដោយនៅមានសំណាង នៅត្រង់នោះមានមេមាន់និងកូនមាន់មួយសំបុកកំពុងរស់នៅ។ មេមាន់ក៏បានចិញ្ចឹមមើលថែកូនសត្វឥន្រ្ទី ដូចជាកូនបង្កើតរបស់ខ្លួន រហូតដល់ធំ បង្រៀនដើរតាមរបៀបមាន់ រកស៊ីតាមរបៀបមាន់ និងស្រែកយំតាមរបៀបមាន់ រហូតដល់កូនសត្វឥន្ទ្រីកូនភ្លោះនោះយល់ថា ខ្លួនឯងនោះគឺជាមាន់ពិតមែន។ មកដល់ថ្ងៃមួយ មេសត្វឥន្ទ្រីហាត់ឲ្យកូនភ្លោះជាបងហោះហើរ កូនភ្លោះជាប្អូនដែលរស់នៅអាស្រ័យជាមួយមេមាន់នៅខាងក្រោម ឃើញកូនភ្លោះជាបងហោះហើរ ក៏រត់ទៅសួរមេមាន់ថា ម៉ែៗ មើលសត្វនៅខាងលើនោះបាទ ស្អាតសង្ហាណាស់ កូនចង់ធ្វើបែបនោះណាស់។ មេមាន់ក៏បានឮដូច្នោះ ទើបឆ្លើយតបកូនសត្វឥន្ទ្រីដែលជាប្អូនថា កូនអើយ វាមិនអាចទៅរួចទេ ខាងលើនោះគឹជាស្ដេចសត្វ ជាសត្វឥន្ទ្រីដ៏ស្អាតសង្ហា តែយើងជាសត្វមាន់ យើងធ្វើតាមគេមិនបានទេកូន។ កូនសត្វឥន្ទ្រីជាប្អូនក៏ទទួលយល់ស្រប និងបន្ដរស់នៅជាមួយមេមាន់ទៅទៀត...

អ្វីៗជារបស់បណ្ដោះអាសន្ន អត្ថបទដែលមនុស្សមានស្នេហា គ្រប់គ្នាគួរចុចអាន


វត្ថុដែលយើងបាន យើងមាន យើងទទួល យើងប៉ះត្រូវ យើងកំពុងតែចងវា សុទ្ធតែជារឿងបណ្ដោះអាសន្នទាំងអស់ មិនថារឿងនោះ យើងអាចនឹងស្រឡាញ់ប្រាថ្នាចងសម្ព័ន្ធ និងហួងហែងជាមួយវាប៉ុនណាក៏ដោយ តែថ្ងៃមួយវានឹងមកពង្រាត់បង្រាសឲ្យចេញពីយើងជាក់ជាមិនខាងឡើយ។

មេរៀនៈ សត្វឥន្ទ្រី អប់រំជីវិត


 
ក្នុងលោកយើងនេះ សត្វឥន្ទ្រីគឺជាសត្វស្លាបដែលមានអាយុវែងបំផុត វាអាចរស់នៅបានរហូតដល់អាយុ៧០ឆ្នាំ ។ ប៉ុន្តែពេលដែលវាមានអាយុវែងដូចនេះ  វាតែងតែចៀសមិនផុតពីគុណវិបត្តិនៃរបត់ជីវិត ពីកើតចាស់ឈឺស្លាប់ឡើយ។

អវិជ្ជមានលើអវិជ្ជមាន អត្ថបទសម្រាប់មនុស្សចូលចិត្តគិតពីភាពអវិជ្ជមាន



អវិជ្ជមានលើអវិជ្ជមាន ជាជំនឿមួយដែលបែកសាយចូលក្នុងក្រុមមនុស្សមួយចំនួនតូច ដូចគ្នាទៅនឹង វិជ្ជមានលើវិជ្ជមាន ដែរ។ ជំនឿដូចដែលបានពោលមកខាងលើ មានមូលន័យតិចតូចណាស់ បើថា អវិជ្ជមាន ពាក្យដំបូងនោះមានន័យថា ជាអារម្មណ៍អវិជ្ជមាន ដូចជា ខឹងក្រោធ ស្អប់  ការភ័យខ្លាច  និងមានមន្ទិលសង្ស័យ ជាដើម។

Tuesday, June 6, 2017

២០រឿងដែលម្ដាយគួរអប់រំកូនស្រីតាំងពីនៅតូចៗ


១) ក្រុមគ្រួសារយើងមានម្ដាយ ឪពុក និងកូន យើងជាក្រុមគ្រួសារមួយ ដែលធ្វើឲ្យកូនមានទីពឹងពំនាក់ ម្ដាយជាគំរូដ៏ល្អដល់កូនមើល និងបង្ហាញពីក្ដីស្រឡាញ់ពុកជានិច្ច ក្នុងគោលបំណងចង់ឲ្យកូនមានគ្រូសារក្នុងអនាគតដ៏ពេញបរិបូណ៌ដូចគ្នា។

ក្នុងរាជកាលទី៩ ទ្រង់សាកសួរ ជាមួយលោកឪតា សំឆាយ ថា “ហេតុអ្វីមនុស្សយើងទើបមកវត្ត និងអប់រំពួកគេទាំងនោះយ៉ាងដូចម្ដេច?



លោកឪតា សំឆាយ ថិតវិរិយោ ជាព្រះគ្រូជាម្ចាស់ កូនសិស្សចុងក្រោយបង្អស់របស់លោកតា ម៉ាន់ លោកបានរៀនចេះដឹងធម្មៈរឿង មរណាសតិតាំងពីកុមារភាពមកម្លេះ។ ក្នុងរឿង មរណាសតិនេះ ប្រកាន់ថា ជាចំណុចពិសេសរបស់លោកឪតាសំឆាយ ព្រោះទីបំផុតទៅ លោកឪតាក៏បានប្រឈមមុខជាមួយសេចក្ដីស្លាប់ផ្ទាល់ខ្លួនឯង (គេហៅថា ស្លាប់ហើយដឹងខ្លួនមកវិញ។ លោកទើបអប់រំធម្មៈរឿង មរណាសតិឲ្យកូនសិស្សគណគិតពិចារណាជារឿយៗ។

ព្រះរាជាទ្រង់សួរដល់ឪតា សំឆាយ ថិតវិរិយោ នៅក្នុងវត្តភ្នំសុគិម ស្រុកកំពង់ថ្មី ខេត្តច័ន្ទបុរី ដូចនេះថា

សីលមិនមែនជាខបង្គាប់បញ្ជាទេ ប៉ុន្តែជាល័ក្ខគោលប្រតិបត្តិដែលមានទុកសម្រាប់ការពារអំពើអាក្រក់


លោកបង្រៀនថា មានសីល សមាធិ និងបញ្ញា។ សីលក៏មានន័យសេចក្ដីថា យើងត្រូវប្រយ័ត្នខ្លួនកុំឲ្យធ្វើអ្វីដែលខុសឆ្គង ជាក្រិត្យក្រមដែលលោកដាក់ទុកមកឲ្យ។ ព្រោះថា បើយើងគិតពិចារណា យើងក៏នឹងបានដឹងថា  ដែលលោកចាត់ទុកជាសីលនេះ ក៏ជាក្រិត្យក្រមដែលអាចជួយយើង ជួយយើងមិនឲ្យធ្វើខុសឆ្គង មិនមែនខាខាំងយើងទុកក្នុងទ្រុងទេ។

Monday, June 5, 2017

តើហេតុអ្វីយើងត្រូវបង្គាប់ចិត្តខ្លួនឯងពិបាកម្លេះ?


សំនួរៈ តើហេតុអ្វីយើង បង្គាប់ចិត្តខ្លួនឯងពិបាកម្លេះ ចង់នៅទំនេរ តែនៅតែគិត ចង់រក្សាសីលប្រាំឲ្យបានគ្រប់ តែក៏មានហេតុផលមកពិសោធន៍ជានិច្ច រឿងងាយស្រួល ដែលចង់ធ្វើឲ្យបានរាល់ថ្ងៃ គឺសូត្រធម៌ថ្វាយបង្គំព្រះរតនត្រ័យ មានព្រះពុទ្ធជាដើម តែក៏ធ្វើមិនបានសម្រេច សរបញ្ជាក់ឲ្យឃើញថា ចិត្តយើងកំពុងចាញ់កិលេសមែនទេ? ផ្ទុយទៅវិញយើងធ្វើបានដោយលំបាកណាស់ ចង់ឲ្យចិត្តទៅជាយ៉ាងនេះ ធ្វើយ៉ាងនោះ តែធ្វើមិនបានសោះ តើមានវិធីអ្វីខ្លះទេ ដែលអាចធ្វើឲ្យចិត្តយើងឈប់រឹងរុស? 

ម្ចាស់គណនីហ្វេសប៊ូកធនាគារសុភមង្គល (Happiness Bank) ឆ្លើយតបនឹងបញ្ហាខាងលើនេះថា៖

Friday, June 2, 2017

នឹងនបានដោយចិត្តស្ងប់ រៀនដឹងវិធីស្ងប់ តែដឹងខ្លួនជានិច្ច


សត្វកង្កែបដែលយើងបានឃើញតាមផ្លូវក្នុងចំការ ឬកន្លែងដែលមានភាពត្រជាក់សើមជោកពាក់កណ្ដាលអាធ្រាត្រ មើលសើរៗហាក់ដូចជាវាលង់លក់ ព្រោះនឹងនមិនរើបំរះ ប៉ុន្តែភាពជាក់ស្ដែងវាមានការដឹងខ្លួនជានិច្ច បើមានសត្វល្អិតណាហោះហើរក្បែរជិតខ្លួន វា នឹងក្រលាស់អណ្ដាតចាប់សត្វល្អិតចង្រៃនោះ មកដាក់ចូលក្នុងមាត់វាភ្លាម រួចក៏នៅស្ងៀមដូចដើមវិញ មិនបង្ហាញភាពលោតកញ្ឈីងដូចជាសត្វស្វាសូម្បីតែបន្តិច។

Wednesday, May 31, 2017

ឫក្សល្អ ឬពលាល្អរបស់ព្រះពុទ្ធជាម្ចាស់



ក្នុងសម័យ ដែលព្រះពុទ្ធអង្គ ទ្រង់គង់ព្រះធរមាននៅ គង់ក្នុងព្រះជេតវ័ន ជិតក្រុងសាវត្ថី ក្នុងកោលសរដ្ឋ បានមានបុគ្គលម្នាក់ក្នុងជនបទទៅស្ដីដណ្ដឹងធីតារបស់ត្រកូលមួយក្នុងក្រុងសាវត្ថី ឲ្យដល់បុត្តរបស់ខ្លួន យល់ព្រមព្រៀងគ្នាកំណត់ថ្ងៃប្រកបវិធីមង្គលរៀបរយហើយ។