Thursday, June 30, 2016

ជីវិតក្រីក្ររបស់គ្រួសារគ្រិស្តៀណូ រ៉ាណាដូ


គ្រិស្តៀណូ រ៉ាណាលដូ (Cristiano Ronaldo) ដែលបានកើតមកជាកូនក្នុងត្រកូលគ្រួសារដ៏ក្រក្រីមួយ​គ្មានអ្វីៗ ដូចគេ ជាកូនដែលម្តាយរកគ្រប់វិធីដើម្បីព្យាយាមរំលូតចោល ដោយសារតែភាពក្រីក្រ ជាកូនដែលកើតមក ទាំងលំបាកទាំងដែលឪពុកម្តាយមិនចង់បាន។ ពេលកើតមកហើយគ្មានម្ហូប​អាហារឬក៏សំលៀកបំពាក់ គ្រប់គ្រាន់ដូចគេ មានជំងឺបេះដូងប្រចាំកាយ ត្រូវបង្ខំឲ្យឈប់លេងបាល់ទាត់ តែគាត់មិនព្រមបោះបង់ ជាសិស្សម្នាក់ដែលត្រូវគ្រូ និងសាលាដេញចេញពីថ្នាក់ ជាកូនមនុស្សម្នាក់ដែលគេមើលងាយមើលថោក ព្រោះតែខ្លួនក្រ ឳពុកញៀនស្រា។

ចិត្តដែលគេបង្វឹកបានល្អហើយ រមែងនាំសុខមកឲ្យ


ចិត្តត្រូវតែហ្វឹកហាត់ និងចម្រើនវាឲ្យបានច្រើន
ហ្វឹកហាត់វាឲ្យបានច្រើន វានឹងធ្វើប្រយោជន៍ឲ្យខ្លួនឯងបានយ៉ាងក្រៃលែង
វានឹងផ្លាស់ប្តូរពីបុថុជ្ជន ឲ្យក្លាយជាព្រះអរិយជនបាន។

១៧ ប្រយោគដែលមេដឹកនាំនិយាយរាល់ថ្ងៃ


១៧ ប្រយោគដែលមេដឹកនាំដ៏ល្អគេពិភាក្សាគ្នារាល់ថ្ងៃក្នុងកន្លែងការងារ ដោយធ្វើខ្លួនប្រៀបដូចជាមិត្តរួមការងារក្នុងតំណែងតួនាទីដូចគ្នា ដើម្បីសាងសម្ព័ន្ធមេត្រីភាព ការទំនុកចិត្ត និងការសម្តែងពីភាពស្មោះត្រង់ភក្តីភាព។

Wednesday, June 29, 2016

ជីវិតត្រូវតែ “រឹងមាំ” (Strong)



ជីវិតត្រូវតែ រឹងមាំ” (Strong) នាងម៉ាថា ស្តេវ៉ាដ ដែលជាស្រី្តគំរូធ្វើឲ្យស្រ្តីទាំងឡាយកោតក្រែងនាង! បានបង្ហើបនូវ១០ គន្លឹះឈានជើងដល់កំពូលអ្នកគ្រប់គ្រង់។ នាងជាគំរូដល់ស្ត្រីដែលទទួលបានភាពជោគជ័យពីការធ្វើក្នុងរឿងដែលខ្លួនស្រលាញ់ដោយភាពងប់ងល់ និងតាមចំណង់ចំណូលចិត្ត ដោយមិនឲ្យកើតផលប៉ះពាល់ដល់តួនាទីភាពជាស្ត្រីមេផ្ទះដ៏សម្បូរបែបឡើយ។

១០ វិធីបោះជំហានទៅរកភាពជោគជ័យ

អូប្រា វិនហ្រ្វិយ ជាបុគ្គលម្នាក់ដែលបានទទួលជោគជ័យក្នុងអាជីពការងារ ទាំងនៅចំពោះមុខ ក្នុងឋានៈជាអ្នកសម្តែងផង និងជាវិធីការិនីកម្មវិធីផងដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ The Oprah Winfrey Show។ កម្មវិធី ថក សូ ដែលមានប្រេកង់អ្នកទស្សនាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រកម្មវិធីតាមទូរស័ព្ទអាមេរិច និងនៅពីខាងក្រោយ ក្នុងឋានៈម្ចាស់ស្ទូឌីយោ អ្នកផលិតកម្មវិធីថកសូមិនិស៊ីរី ព្រមទាំងជាអ្នកជំនួយការផលិតខ្សែភាពយន្តផងដែរ។

Tuesday, June 28, 2016

៥ ប្រព្រឹត្តិកម្មការចាយវាយដែលអ្នកមានគេឈប់ធ្វើ



ធ្លាប់ដាក់ចិត្តសង្ស័យទេថា តើហេតុអ្វីយើងមិនមានបានទាំងដែលខ្លួនខិតខំសន្សំស៊ីអត់ស៊ីឃ្លាន ឬសូម្បីតែ​ប្រាក់ខែកើនរាល់ឆ្នាំ ប៉ុន្តែលុយប្រហែលសល់នៅតែក្នុងបញ្ជីក៏មិនសូវច្រើនតាមប្រាក់ខែសោះ។ តាមពិត​ទៅ​គេអ្នកមានមិនបានស្ថិតនៅជាមួយការខិតខំសន្សំឬប្រាក់ខែកើនឡើងតែម្យ៉ាងទេ ប៉ុន្តែស្ថិតនៅជាមួយ ប្រព្រឹត្តិកម្មក្នុងការប្រើលុយព្រោះគេអ្នកមានពិតប្រាកដមិនពូកែសន្សំទេ តែពួកគេ ចេះជ្រើសរើសចាយ​វាយលុយឲ្យកើតអត្ថប្រយោជន៍ខ្ពស់បំផុត TerraBKK Research នឹងសូមណែនាំ៥ ប្រព្រឹត្តិកម្មក្នុងការ​ចាយវាយលុយ ដែលគេអ្នកមានចាយ។

វិធីគ្រប់គ្រងចិត្ត បន្សាបពិសស្នេហ៍


ចិត្តដូចជាដួងព្រះអាទិត្យ គ្មានពិសពុលចំពោះអ្នកណាទេ ទុក្ខភ័យកាចសាហាវរបស់ចិត្ត​គឺអារម្មណ៍​ដូចជាដុំពពកអ័ព្ទបាំងបិទពន្លឺរស្មីព្រះអាទិត្យ ពេលកើតទុក្ខភ័យក្នុងអារម្មណ៍ ឲ្យប្រញាប់​សង្កត់សង្កល់​ចិត្តឲ្យបាន ការសង្កត់សង្កិនចិត្តគឺការមិននិយាយរឿងដែលចង់និយាយចេញមក មិនធ្វើរឿងដែល​ចង់ធ្វើហួសពេក។ ការសង្កត់សង្កិនបានក៏អស់ទុក្ខភ័យ សង្កត់សង្កិលចិត្តមិនបាន ហាមឃាត់ចិត្តមិននៅ រឿងតូចនឹងក្លាយជារឿងធំ។

ទស្សនៈដ៏សំខាន់ដែលសេដ្ឋីភាគច្រើនធ្វើដើម្បីសាងភាពមានបាន

 
ភាពមានបានមិនចេះតែកើតមានឡើងដល់មនុស្សគ្រប់គ្នាទេ ភាពមានបានអភិរ័ក្សចំពោះមនុស្សមួយចំនួនប៉ុណ្ណោះ បើមិនដូច្នោះទេ ប្រហែលជាមានមនុស្សគ្រប់គ្នាមានអស់ទៅហើយ។ មនុស្សធម្មតាៗទូទៅគ្មានអ្នកណាមួយថា មិនចង់មានបានទេ  ដោយមិនចាំបាច់ព្យាយាមធ្វើអ្វីសោះ។ បើលុយកាក់មាសប្រាក់រកបានងាយៗ សមម៉្លោះ គ្មានអ្នកក្រទេ ជីវិតមានតែសុខស្រួល ព្រោះមនុស្សគ្រប់គ្នាមានលុយគ្រប់គ្រាន់សម្រាប់តម្លៃចាយវាយ និងមាន វត្ថុដែលខ្លួនប្រាថ្នាបានអស់ហើយ។

Sunday, June 26, 2016

កំពូលតារាហូលីវូតល្បីៗទាំង១០រូប សុទ្ធតែជាអ្នកកាន់ព្រះពុទ្ធសាសនា


ជំនឿសាសនាមានច្រើននៅលើពិភពលោកយើងនេះ ដូចជាសាសនាគ្រិស្ត ឥស្លាម និងសាសនាព្រះពុទ្ធជាដើម។ ដោយឡែកនៅហូលីវូត ព្រះពុទ្ធសាសនា ត្រូវបានតារាជាច្រើន មានជំនឿនិងគោរពបដិបត្តិតាម។ នៅក្នុងទីនេះយើងសុំលើកយកកំពូលតារាហូលីវូត១០ រូបដែលពួកគាត់មានជំនឿនៅក្នុងព្រះពុទ្ធសាសនា។

Thursday, June 23, 2016

តម្រិះជិះកឯង


មានបុរសម្នាក់ គាត់ជាអ្នករកស៊ីខាងបោះពុម្ព ថតចម្លងដែលមានជំនាញខាងធ្វើឯកសារបន្លំសឹងតែគ្រប់ប្រភេទ។ មានថ្ងៃមួយនោះគាត់​បានទៅហូបគុយទាវនៅក្នុងហាងមួយ ដែលជាហាងមិនស្របច្បាប់ តែម្ចាស់ហាងបានទៅសុំឲ្យគាត់ធ្វើប័ណ្ណអនុញ្ញាតលក់ដូរក្លែងក្លាយមួយមកព្យួរទុកក្នុងហាង។

Wednesday, June 22, 2016

៧ ប្រយោគមានប្រសិទ្ធភាពទៅកាន់ភាពជោគជ័យរបស់មហាសេដ្ឋីហ្វប


មនុស្សជាច្រើនកើតទុក្ខមិនសុខចិត្ត អស់សង្ឃឹម អល់ឯករារែក និងស្រមើស្រមៃរវើយរវាយសុបិនថា ភាពជោគជ័យនៅសែនឆ្ងាយ លើកដៃបក់មិនឃើញ ដង្ហើយហៅមិនឮ។ ទើបគោលគំនិតល្អដើម្បីជីវិត បានដកស្រង់យកនូវពាក្យពេចន៍៧ប្រយោគ មកបកប្រែទុកជាប្រយោជន៍ដល់មនុស្សដែលមានបំណងចង់ជោគជ័យក្នុងជីវិត។ ព្រោះហេតុអ្វី? ពីព្រោះថា ៧ប្រយោគនេះមានប្រសិទ្ធភាពខ្លាំងណាស់របស់មហាសេដ្ឋីដែលបានទទួលរៀបចំចំណាត់ថ្នាក់ពីទស្សនាវដ្តីហ្វបថា ជាបុគ្គលដែលមានបំផុតក្នុងពិភពលោកប្រចាំឆ្នាំ ២០១៦ នេះ ដើម្បីចែករំលែកដល់អ្នកចូលចិត្តអានទុកជាជំនួយសតិស្មារតី និងកម្លាំងចិត្ត ដើម្បីឲ្យកម្លាំងចិត្តស្ទុះឡើងបន្ថែមមួយកម្រិតទៀត។

ការប្រតិបត្តិខ្លួនចំពោះអ្នកមានគុណ


ចូរធ្វើខ្លួនឲ្យល្អឲ្យលោកសប្បាយចិត្ត  លើកស្ទួយកេរ្តិ៍ឈ្មោះវង្សត្រកូល ជួយបង្ហើយកិច្ចការរបស់លោក លោកមានកិច្ចការធុរៈណានីមួយ យើងត្រូវចេះជួយចែករំលែកភារៈខ្លះ ទោះជាកិច្ចការងារផ្ទះសម្បែង ជំនួញជួញប្រែក៏ដោយ ឬថាលោកឈប់ធ្វើកិច្ចការហ្នឹងហើយក្តី យើងក៏ជាអ្នកធ្វើកិច្ចងារហ្នឹងបន្ត គឺយើងធ្វើកិច្ចការងារហ្នឹងឲ្យហើយ ដើម្បីរកបច្ច័យមកជូនលោក និងមើលថែរក្សាលោក កុំមើលថែរក្សាតែវត្ថុ តែត្រូវមើលថែចិត្តផងណា។

Tuesday, June 21, 2016

១០ហេតុផលដែលអ្នកមិនគួរជឿ គំនិតយល់ឃើញរបស់អ្នកដទៃ បើចង់ “ជោគជ័យ”

ជានិច្ចកាលដែលយើងសួរយោបល់គំនិតយល់ឃើញរបស់អ្នកដទៃ មិនថាអ្នកជិតខ្លួន មិត្តរួមការងារ មនុស្សជំនាន់មុន ឬប្រធានរបស់យើងជាពិសេស ដោយមានបំណងថា នឹងបានទិន្នន័យដែលមានប្រយោជន៍ពីភាពជោគជ័យ ឬពីជ្រុងគំនិតយល់ឃើញដែលផ្សេងៗរបស់មនុស្សទាំងអស់នេះ ដើម្បីធ្វើការសម្រេចចិត្តរបស់យើងឲ្យបានច្បាស់លាស់ឡើង។

ភាពប្រាកដចិត្តត្រូវបានមកពី ១០ហេតុផលដែលអ្នកមិនគួរជឿ គំនិតយល់ឃើញរបស់អ្នកដទៃ បើចង់ ជោគជ័យ។ ច្រើនលើកច្រើនសារ ទិន្នន័យ គំនិតយោបល់ដែលបានទទួលមកនោះ មិនបានជួយអ្វីឡើយ ថែមទាំងបំផ្លិចបំផ្លាញភាពប្រាកដចិត្ត រួមទៅដល់ការល្បួងលួងលោមឲ្យបោះបង់ចោលគម្រោងការនោះទៀតផង ទើបជាទីនាំមកនូវ ១០ហេតុផលថា តើហេតុអ្វីបានជាអ្នកមិនគួរជឿគំនិតយល់ឃើញរបស់អ្នកដទៃ? មកចុះផ្សាយនេះ។

វិធីគ្រងចិត្តមនុស្ស


វិធីសាស្ត្រគ្រងចិត្តមនុស្សឲ្យជាប់ក្នុងផ្លូវព្រះពុទ្ធសាសនានោះ ព្រះពុទ្ធជាម្ចាស់ទ្រង់សម្តែងទុកថា មាន៤ប្រការ បើបានអនុវត្តតាមនេះហើយ នៅចងជាប់ជានិច្ច គ្រងចិត្តមនុស្សបានប្រាកដ។

Sunday, June 19, 2016

មនុស្សដែលមានសេចក្តីសុខបំផុតក្នុងលោក


មនុស្សគោរពព្រះពុទ្ធជាម្ចាស់ ពុំមែនព្រោះថា ព្រះអង្គជាម្ចាស់នៃអំណាចរដ្ឋទេ ពុំមែនព្រោះថា ព្រះអង្គជាមហាសេដ្ឋីទេ ពុំមែនព្រោះថា ព្រះអង្គអាចឲ្យយសសក្តិតំណែងតួនាទីកំពូលឲ្យបុគ្គលណាបានទេ។

Saturday, June 18, 2016

រឿងស្រពិចស្រពិលរបស់ “បុណ្យ” ៥ ចំណុច ដែលមនុស្សមួយចំនួនមិនទាន់ច្បាស់


១) តើពិតទេថា ប្រសិនបើធ្វើបុណ្យដោយអាហារភោជន_វត្ថុដែលបេតជនចូលចិត្ត ហើយពួកគេនឹងទទួលបានវត្ថុនោះដែរ?
មនុស្សដែលបាត់បង់អាយុជីវិតទៅហើយ មិនអាចទទួលយកអាហារអ្វីបានតទៅទៀតទេ ត្រង់នេះ

Wednesday, June 15, 2016

តើបុគ្គលជាពេជឃាតមានបាបដែរទេ?


សៈ បុគ្គលដែលមានអាជីពជាពេជឃាត ត្រូវប្រហារអ្នកទោស តើគេមានបាបដែរទេ?

តើការធ្វើអត្តឃាតខ្លួននេះចាត់ទុកជាអកុសលកម្មបទទេ?


សៈ តើការធ្វើអត្តឃាតខ្លួនចាត់ទុកជាអកុសកម្មបទទេ?

ចៈ ប្រសិនបើធ្វើការវិភាគទៅលើគោលការណ៍អភិធម្មរួចមក ការធ្វើអត្តឃាតខ្លួនមិនចាត់ទុកជាអកុសលកម្មបទទេ ក្រៅពីមិនមានការសម្លាប់ ឬបៀតបៀនដល់អ្នកដទៃដោយត្រង់ ទើបមិនគ្រប់អង្គប្រកបជាបាណាតិបាត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពេលខ្លួនស្លាប់ទៅហើយ ក៏ត្រូវទៅកើតក្នុងអបាយភូមិដដែល។

Tuesday, June 14, 2016

វិធីធ្វើចិត្តឲ្យត្រជាក់បែបលាបាតដៃ ៤យ៉ាង



តាមពិតទៅ ការក្តៅចិត្តពុំមែនអ្វីឡើយ ក្រៅពីផ្លែផ្កានៃសេចក្ដីខឹងក្រោធ។ មនុស្សចិត្តក្ដៅគឺជាមនុស្សដែលបានសន្សំទុកនូវសេចក្ដីក្រោធខឹងក្នុងខ្លួនឯងច្រើនណាស់ ប្រសិនបើកើតរឿងចាក់ចំចំណុចចិត្តខ្មៅ។ សូម្បីថា វាជារឿងតូចតាចក៏ដោយ ក៏ធ្វើឲ្យអ្នកបាត់បង់សតិ ផ្ទុះអារម្មណ៍ខ្លាំងក្លាចេញមកបាន ហើយអាចធ្វើបាបចិត្ត ឬរូបរាងកាយរបស់អ្នកដទៃបាន ដោយមិនបានដឹងខ្លួន។ ប្រសិនបើមិនបានព្យាយាមកំចាត់ចោលសេចក្ដីក្រោធចេញទេ សេចក្ដីខឹងក្រោធក៏ដុះលូតលាស់នៅក្នុងខ្លួនយើង និងចម្រើនធំធាត់ឡើង រហូតដល់កើតគ្រោះភ័យចំពោះខ្លួនឯង និងអ្នកជិតខាងខ្លួនផងដែរ។

៥ វិធីចាយលុយតិច តែមានសេចក្ដីសុខ

៥ វិធីចាយលុយតិច តែមានសេចក្ដីសុខ....បែបនេះក៏បាន ។
មនុស្សជាច្រើនគិតថា មានលុយកាន់តែច្រើន នឹងកាន់តែមានសេចក្ដីសុខ ប៉ុន្តែពួកគេមិនដឹងទេថា ការចាយវាយលុយកាក់តិចតួច ក៏អាចមានសេចក្ដីសុខច្រើនបានដូចគ្នាដែរ។


១) ចាយលុយទិញបទពិសោធ សុខខ្លាំងជាងទិញអីវ៉ាន់

Monday, June 13, 2016

រៀនធ្វើចិត្តនឹងន…រួចនឹងជួបនូវគន្លឹះដោះស្រាយ


នាវាដែលចេញដំណើរទៅកាន់មហាសមុទ្រ
ពេលត្រូវខ្យល់ព្យុះបក់បោកមកត្រូវ
គេនឹងសំចតនាវា រង់ចាំឲ្យខ្យល់ស្ងប់សិន
គេទើបនឹងចេញដំណើរនាវាបន្តទៅយ៉ាងណា

Sunday, June 5, 2016

៧ និស្ស័យសម្រាប់មនុស្សជោគជ័យបំផុតក្នុងលោក


មនុស្សសដែលទទួលបានជោគជ័យបំផុតក្នុងលោក ពុំមែនកើតពីគំនិត ឬទង្វើប៉ុណ្ណោះទេ ប៉ុន្តែវាកើតចេញពីរឿងដែលគេមានភាពស្រដៀងគ្នាគឺ និស្ស័យ។ ប្រសិនបើយើងសិក្សាស្វែងយល់ពីមនុស្សដែលទទួលបានជោគជ័យបំផុតក្នុងនោះ យើងអាចនឹងរកឃើញអាថ៌កំបាំងម្យ៉ាង ដែលពួកគេទទួលបានភាពជ័យគជ័យយ៉ាងអស្ចារ្យ ដែលស្តែងចេញតាមរយៈ និស្ស័យ”  ដែលពួកគេបានឆ្លងកាត់វិធីសាស្រ្តអត់ធ្មត់ក្នុងការកសាងនិស្ស័យនៃភពជោគជ័យរហូតដល់ធ្វើឲ្យពួកគេអាចទទួលភាពជោគជ័យយ៉ាងប្រត្យក្ស។

Saturday, June 4, 2016

ទស្សនាកម្រងរូបភាព នឹងធ្វើឲ្យអ្នកញញឹមមកដោយមិនដឹងខ្លួន

រូបភាពនីមួយៗអាចស្ដែងចេញនូវពាក្យសម្តីរយពាន់អត្ថន័យ និងជារឿងកំណត់ត្រានៃអនុស្សាវរីយ៍ដ៏មានតម្លៃទុកឲ្យគិតពិចារណានៅពេលអនាគត។ រូបភាពទាំងអស់ត្រូវបានគេផ្តិតយកចេញពីគ្រប់ជ្រុងជ្រោយរបស់ពិភពលោក។ ថតផ្តិតយករូបភាពដែលមានអារម្មណ៍ផ្សេងៗគ្នា មិនថាជាស្នេហា អារម្មណ៍ក្នាក្នាញ់ សម្រស់សោភ័ណ ភាពក្លាហាន ការខកចិត្តខុសបំណង ឬក៏ជួយសង្រ្គោះគ្នានោះទេ ឲ្យយើងបានឃើញពីផ្នែកល្អៗក្នុងជីវិតបាន។

Friday, June 3, 2016

វិលកើតស្លាប់គួរឲ្យខ្លាច



ធ្វើបទវិភាគរួចហើយ ដែលបានពោលដល់ការពិសោធរឿងរ៉ាវវិលកើតវិលស្លាប់ពីការចាំជាតិ ដោយបានលើកយកឧទារណ៍របស់ក្មេងសញ្ជាតិអាមេរិចឈ្មោះ កាស់អរថេកា ដែលអាចចាំជាតិបានតាំងតែពីក្មេងនេះមានអាយុកន្លះខួប គឺលោកតាអរគី ឬឪពុកនៃឪពុកក្នុងជាតិបច្ចុប្បន្ននេះ។

ប្រសិនបើអ្នកអានត្រូវការចង់ចាំជាតិបាន សាកល្បងហ្វឹកហាត់ធ្វើសមាធិមើលទៅ។

ជីវិតក្រោយពីការស្លាប់មានពិត


ជីវិតក្រោយពីការស្លាប់មានពិត
កុំមានគំនិតយល់ច្រឡំថា
សួគ៌នៅក្នុងកាយ នរកនៅក្នុងចិត្ត
ឬយកសួគ៌មកជន្ល យកនរកមកគម្រាមក៏ទេដែរ។


ការណ៍ដែលមានគំនិតយល់ដូច្នេះ ក៏ជារឿងរ៉ាវរបស់បុគ្គលដែលមិនធ្លាប់ដឹងហេតុ គឺខ្លួនឯងធ្វើមិនបាន មិនធ្លាប់បានអ្នកណាគេធ្វើបាន ក៏គិតស្មានសរុបថាដូច្នោះទៅ ឬបើគិតថាវាមានពិតហើយ  វាមិនល្អសោះ នឹងធ្វើនេះធ្វើនោះ ដែលខ្លួនចង់ធ្វើវាមិនបាន វាខ្លាច។

Thursday, June 2, 2016

អ្នកគ្រប់គ្រង់ជំនាន់ថ្មី៣រូបយកព្រះធម៌ធ្វើជាមាគ៌ាជីវិត


មនុស្សជាច្រើនបានញែកព្រះធម៌ចេញពីជីវិតខ្លួន។ ពួកគេគិតថា វាចំណែកមួយដោយឡែកៗ មិនទាក់ទងគ្នាទេ។ តាមសភាវៈពិតទៅ ព្រះធម៌ជាចំណែកមួយនៃជីវិត និងអ្នកគ្រង់គ្រងជំនាន់ថ្មីទាំង៣រូប ពួកគេជាបុគ្គលគំរូបានយកទ្រឹស្តីព្រះធម៌មកដឹកនាំទាំងខាងក្នុងកិច្ចការងារ រួមទាំងជីវិតផ្ទាល់ខ្លួនផងដែរ។

អ្នកបានអាន អ្នកនឹងលែងមានចិត្តលោភលន់


សូមកុំគិតថាវាជារឿងចាស់ឬរឿងថ្មី បើអ្នកនៅមិនទាន់ធ្វើបានវាវានៅតែជារឿងថ្មីសម្រាប់អ្នកជានិច្ច៕

Steve-job
ពាក្យចុងក្រោយរបស់ Steve Jobs៖ ខ្ញុំបានឈានមកដល់ចំណុចកំពូលនៃភាពជោគជ័យក្នុងពិភពជំនួញ។ នៅក្នុងក្រសែភ្នែកអ្នកដទៃ ជីវិតរបស់ខ្ញុំជាគំរូមួយនៃភាពជោគជ័យ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រៅពីជីវិតការងារ ខ្ញុំមានសេចក្តីសុខតិចតួចប៉ុណ្ណោះនៅក្នុងជីវិត។ ហើយនៅទីបញ្ចប់ ទ្រព្យសម្បត្តិគឺគ្រាន់តែជាការពិតមួយនៃជីវិតដែលខ្ញុំបានកំណត់ទុករហូតមក។

ពេលឡើងកុំវង្វេង ពេលចុះកុំអស់សង្ឃឹម


ជីវិតរបស់ខ្ញុំបានធ្វើដំណើរមកឆ្ងាយហួសពីការសុបិនរំពឹងទុក ចេញពីអ្នកបន្ទរ មកជាអ្នកសម្តែង អ្នកចម្រៀង និងម្ចាស់ក្រុមហ៊ុន។ រាប់ថ្ងៃថាជាភារៈតួនាទីរបស់ខ្ញុំក៏ធំឡើងរឿយៗ វាមានទាំងសប្បាយនិងលំបាក ប៉ុន្តែសេចក្ដីសុខរបស់ខ្ញុំបែរជារឿងងាយងាយបន្តិច។

Wednesday, June 1, 2016

វិធីប្រើបំណុលម៉ែឪ


វិធីប្រើបំណុលម៉ែឪមិនពិបាកឡើយ ចូរសាងអំពើល្អឲ្យខ្លួនឯង ហ្នឹងឯងហៅថាជាការប្រើបំណុលម៉ែឪខ្លួនឯង។ ខ្លួនយើងឪឲ្យបេះដូង ម៉ែឲ្យសាច់ឈាម។ ទឹកលឿងនៅក្នុងខ្លួនហើយ នឹងទៅស្វែងរកឪពុកអំពីទីណា ទៅស្វែងរកម៉ែអំពីទីណា។ អ្នកខ្លះស្អប់ខ្ពើមម៉ែថា ចាស់ៗមិនស្អាត មិនល្អ មិនអនាម័យខ្លួនទេ។ ពេលខ្លួនឯងចាស់ម្តង ម្លោះហើយត្រូវកូនចៅស្អប់ខ្ពើមវិញ ទើបជាកម្មតបស្នងម្តងម្នាក់ ហើយទាំងមានចិត្តប្រកែប្រកាន់ច្រើនទៀតផង។
ឪម៉ែជាព្រះអរហន្តរបស់កូន មិនត្រូវទៅតាមរកព្រះអរហន្តឯណាទេ បែរងាកមកមើលឪម៉ែក្នុងផ្ទះខ្លះយើងវិញ ហើយអ្នកនឹងមានអារម្មណ៍ថា បានធ្វើល្អចាប់ពីថ្ងៃតទៅ។
កុំឈរនិយាយជាមួយម៉ែឪ កុំបង្គាប់បញ្ជាឪម៉ែ។ ឪម៉ែជាព្រះអរហន្តរបស់កូនៗ ឪម៉ែជាគ្រូដំបូងរបស់កូនៗ  មុននឹងឈានជើងចេញពីផ្ទះ ត្រូវកា្របសំពះឪម៉ែ៣ដងសិន ចាំយើងទៅ។
សូមអ្នកចាំទុកថា ថ្ងៃកំណើតរបស់កូនៗ គឺជាថ្ងៃស្លាប់របស់ម៉ែ ព្រោះថ្ងៃដែលកូនកើតនោះ ម៉ែអាចត្រូវបាត់បង់ជីវិត។ ការចេញធ្វើសឹកជាការប្រថុយជីវិតសម្រាប់អ្នកជាពុកយ៉ាងណា ការបង្កើតកូនមក ក៏ជាការប្រថុយប្រថាននឹងសេចក្ដីស្លាប់សម្រាប់អ្នកជាម្តាយក៏យ៉ាងដូច្នោះដែរ
ប្រសិនបើថ្ងៃកំណើតយកស្រាជប់លៀងជាមុខ ចាំទុកចុះថា អាយុសង្ខារនឹងខ្លី វានឹងកាត់បន្ថយអាយុខ្លីចុះឡើង។ យើងគួរនឹងសូត្រមន្តសំពះព្រះ ប្រតិបត្តិធម៌ឲ្យឪម៉ែ នូវថ្ងៃខួបកំណើតរបស់យើង។ ថ្ងៃនោះគឺជាថ្ងៃស្លាប់របស់ម៉ែយើង ទៅកា្របសំពះម៉ែឪ សុំពរជ័យពីពួកគាត់ សូមឲ្យម៉ែឪឲ្យពរកូនៗឲ្យរកស៊ីមានបាន សិក្សាជោគជ័យគ្រប់គ្នាៗ ទៅចិញ្ចឹមម៉ែឪ ឲ្យពួកគាត់បានឆ្អែតសិន សឹមទៅស៊ីលៀងមិត្តភក្តិជាខាងក្រោយ។
អប់រំក្មេងៗថា ថ្ងៃខួបកំណើតរបស់យើង កុំនាំមិត្តភក្តិមកឲ្យម៉ែឪចូលផ្ទះបាយធ្វើម្ហូនអាហារឲ្យស៊ីផឹកឲ្យសោះ ព្រោះថាអ្នកមានបាប  រកស៊ីវាមិនឡើង។ អ្នកត្រូវចិញ្ចឹមម៉ែឪឲ្យពួកគាត់ផឹកឆ្អែតហូបឆ្ងាញ់ រួចហើយចាំទៅជប់ស៊ីលៀងមិត្តៗជាក្រោយក៏បាន។
អ្នកណាដែលមានឪម៉ែបាត់បង់អាយុសង្ខារទៅហើយ ក៏ព្យាយាមធ្វើបុណ្យឧទ្ទិសចំណែកកុសលដែលបានធ្វើនោះ ជូនឲ្យពួកគាត់។ បើធ្វើបុណ្យដោយបានចម្រើនកម្មដ្ឋានផង ហើយឧទ្ទិសចំណែកបុណ្យកុសលទៅ ការធ្វើដូច្នេះចាត់ទុកថាបានធ្វើបុណ្យច្រើនខ្លាំងណាស់ ទាំងចំណែកអ្នកឲ្យ និងចំណែកអ្នកទទួល។
បុគ្គលណាក៏ដោយ ដែលមានអ្នកម៉ែនៅរស់រានមានជីវិត ក៏ឲ្យត្រឡប់ទៅរកលោក ទៅក្រាបសំពះបាទជើងលោក សុំពរពីលោក និងបាននូវមង្គលសិរីសួស្តីមានសុខដុមក្នុងគ្រួសារ។ ចំណែកមនុស្សដែលមិនធ្លាប់បានធ្វើល្អជាមួយនឹងលោក ក៏យកទៀនធូបទៅក្រាបសំពះសូមខមាទោស សុំអហោសិកម្ម យកទឹកលុបលាងបាទជើងលោកផង ដោយការសុំខមាទោស។
សូមផ្តាំផ្ញើអ្នកទុកអប់រំកូនចៅ កុំមានគំនិតអាក្រក់ជាមួយម៉ែឪឲ្យសោះ មិនចាំបាច់ដល់ទៅសម្លាប់ម៉ែឪទេ គ្រាន់តែគិតថា ម៉ែឪមិនល្អ យើងទៅរកស៊ីខាតចុង លិចលង់មិនចម្រើន មិនកាក់កបឡើយ។ អ្នកត្រូវតែដោះស្រាយបញ្ហានេះសិន គឺដកពាក្យសម្តី ទៅសុំខមាទោស រួចហើយមកចម្រើនកម្មដ្ឋាន ធានាថាសម្រេចប្រាកដ មគ្គផលកើតប្រត្យត្ស។
អ្នកខ្លះគេភ្លេចម៉ែឪ កុំភ្លេចណ៎ា ការប្រកែកតមាត់តកជាមួយម៉ែឪវាមិនល្អស្តាប់ទេ។ ខ្ញុំសុំទៅចុះអប់រំកូនចៅកុំឲ្យរៀនប្រកែកជាមួយម៉ែឪ កុំគិតមិនល្អជាមួយម៉ែឪ មិនដូច្នោះទេ តើវានឹងមានការចម្រើនយ៉ាងណាទៅ? មានតែការដុនដាបឡើងៗ ដូចពាក្យថា រកស៊ីវាមិនងើបសោះ។
នៅក្នុងគ្រួសារមួយ ឪពុកមានប្រពន្ធបួននាក់។ ប្រពន្ធដើមប្រាប់កូនថា ឪពុកកូនមិនល្អ កូនក៏ទៅជេរស្តីថាឲ្យឪពុក ហើយមកបួសវត្តនេះ បួសហើយ ឥឡូវកើតរឿងនេះកើតរឿងនោះ រហូតដល់ធ្លាក់ខ្លួនកើតរោគប្រសៃប្រសាទ ហ្នឹងឯងបួសក៏មិនបានផល។ លោកតា ក៏ឲ្យទៅដកពាក្យសម្តី និងសុំខមាទោសញោមប្រុសលោកសិន ហើយចាំមកអង្គុយធ្វើកម្មដ្ឋានវិញទើបនឹងបានផល។
ហើយពេលថ្មីៗនេះ មានរឿងឃាតកម្មសម្លាប់ឪឯងស្លាប់ ម៉ែអាណិត ក៏នាំមកចម្រើនកម្មដ្ឋាន ពេលចូលដល់ក្នុងខ្លោងទ្វារវត្តវាក្តៅអន្ទះអន្ទែង ឈឺក្បាលចូលវត្តមិនបាន នេះណាកម្មពៀរតាមតបស្នង។ បិតុឃាត មាតុឃាត ហាមសួគ៌ ហាមនិព្វាន ធ្វើកម្មដ្ឋានមិនបានប្រាកដ ត្រូវបែរឡានបើកត្រឡប់ទៅវិញបាត់ នេះជារឿងពិតក្នុងវត្តនេះ។
មនុស្សដែលគេមានបុណ្យវាសនា នឹងមានកតញ្ញូដល់ម៉ែឪ។ មនុស្សប្រកែកជាមួយម៉ែឪ មានរឿងល្អកើតឡើងមិនបាន។ មនុស្សមិននិយាយជាមួយម៉ែឪ អង្គុយធ្វើកម្មដ្ឋានអស់រយនៃឆ្នាំ ក៏មិនបានអ្វីទេ ប្រសិនបើមិនទៅសុំទោស អហោសិកម្មពីពួកគាត់ទេនោះ។
សុំអហោសិកម្មដែលមានគំនិតមិនល្អជាមួយម៉ែឪ  មានគំនិតមិនល្អជាមួយគ្រូអាចារ្យ មានគំនិតមិនល្អជាមួយបងៗប្អូនៗ កុំឲ្យគេប្រកាន់ទោសអួសដំណើរតទៅទៀត។ យកទឹកមួយផ្តិល យកផ្កាម្លេះមករោយដាក់ កាយកម្មំ វចីកម្មំ មនោកម្មំ យោ ទោសោ ន័យថា ទោសកំហុសឯណាមួយ ដែលខ្ញុំបានធ្វើភ្លាំងភ្លាត់សតិទៅហើយ ដោយកាយក្តី ដោយវាចាក្តី ដោយចិត្តក្តី ទាំងនៅចំពោះមុខ និងកំបាំងមុខ សូមឲ្យលោកឪពុក អ្នកម្តាយ លោកយាយ លោកតា លោកបង លោកប្អូន អហោសិកម្មឲ្យផង ហើយយកទឹកស្រោចលើបាទដៃ បាទជើងពួកគាត់ទៅ។
ឱ! អ្នកទាំងឡាយអើយ ដែលបំណុលបុណ្យគុណម៉ែឪច្រើនណាស់មហាសាល ចុះអ្នកទៅទារស្រែ ទារចម្ការ ទារផ្ទះមកជារបស់យើងទៀតឬ? ខ្លួនយើងពឹងពាក់ខ្លួនមិនបាន អប់រំខ្លួនមិនកើតផង ជាមនុស្សចង្រៃអប្បលក្ខណ៍នៅក្នុងពិភពមនុស្ស ទៅទារបំណុលម៉ែឪ។ ម៉ែឪឲ្យអស់ហើយ រៀនសូត្រក៏ចប់ហើយដែរ ទាំងជួយខ្លួនឯងមិនរួចផង  ថែមទាំងមានបំណុលជាន់កទៀត ធានាថារកស៊ីអីក៏មិនកាក់កបទេ។ បំណុលបុណ្យគុណដ៏ធំធេង លើសពីការរាបរាប់រកប្រមាណមិនបាន គឺបុណ្យគុណរបស់មាតាបិតានេះឯង។
 បន្លាមុតស្រួចតើបុគ្គលណាសម្រួច? ផ្លែក្រូចមានរាងមូលក្រឡង់តើបុគ្គលណាក្រឡឹងទៅ?”។ មានក្មេងម្នាក់រៀនថ្នាក់បឋមទី៤ ឪពុកញៀនស្រា ញៀនកញ្ឆា លេងល្បែងស៊ីសង ម៉ែចាក់កន្ទុយលេខ។ បច្ចុប្បន្ននេះ នាងបានក្លាយជាដុកទ័រ នៅសហរដ្ឋអាមេរិចហើយ។ លោកតាបង្រៀនតែម្តងក៏ចាប់បាន ប្រាប់ថាថ្ងៃខួបកំណើតគេ គេទិញនំពីរកញ្ចប់ ហៅម៉ែឪមកអង្គុយទាំងពីរនាក់ ហើយនាងក្រាបសំពះ ហើយក៏ប្រាប់ម៉ែឪថា កំហុសឆ្គងណាដែលនាងបានធ្វើដោយភ្លេចសតិ តាមផ្លូវកាយក្តី វាចាក្តី ចិត្តក្ដី ដែលគិតមិនល្អទៅលើលោកពុកអ្នកម៉ែ សុំឲ្យលោកឪពុកអ្នកម៉ែ អហោសិកម្មឲ្យផង រួចហើយនាងក៏យកទឹកលាងបាទជើងឲ្យម៉ែឪ កូនមិនមានលុយច្រើន កូនទិញបាននំពីរកញ្ចប់ជូនម៉ែឪ។ កូនសុំជូនអ្នកម៉ែមួយកញ្ចប់មុន ព្រោះអ្នកម៉ែពរពោះទ្ររូបកូន ហើយទើបជូនឪពុកមួយកញ្ចប់ទៀត កូនសុំសច្ចាប្តេជ្ញាចិត្តខ្លួនថា កូនសុំធ្វើជាកូនល្អរបស់ម៉ែឪ ហើយជាសិស្សដែលល្អរបស់គ្រូអាចារ្យ។ កូននឹងមិនធ្វើឲ្យម៉ែឪខកបំណងទេ ។ ពុកបានស្តាប់ហើយ ទឹកភ្នែកស្រក់ចុះមកស្វាងស្រវឹងស្រា ចំណែកម៉ែក៏យំដែរ។ ម៉ែឪក៏ផ្តល់ពាក្យសញ្ញាប្តេជ្ញាចិត្តជាមួយកូនថា គាត់ឈប់ប្រព្រឹត្តគ្រឿងអបាយមុខទាំងអស់។
កូនចៅ! សូមចាំទុកណា ពេលបែកគ្រួសារទៅមានប្តីប្រពន្ធហើយ កុំភ្លេចទៅរកម៉ែឪនៅពេលមានថ្ងៃទំនេរ ត្រូវទៅរកម៉ែឪក្នុងថ្ងៃខួបកំណើតកូនចៅ កុំភ្លេចរបស់យកទៅជូនពួកគាត់ទទួលទាន កុំស៊ីលៀងផឹកគ្រឿងស្រវឹង នាំគ្នាចូលសណ្ឋាគារអីណា។
របស់ល្អ របស់លោកតាលោកយាយកុំទៅបំផ្លាញ និងរបស់ម៉ែឪកុំទៅបំផ្លាញឡើយ ជៀសវាងបានក៏ជៀសទៅ។ អ្នកមានកម្មដ្ឋាន មានទ្រព្យសម្បត្តិ មានឈ្មោះបោះសម្លេង សេចក្ដីស្រលាញ់ បូជាទ្រព្យ បូជាកេរ្តិ៍ឈ្មោះ  ស្រលាញ់របស់ម៉ែឪបាន មានលុយមានកាក់ មានមាសពេជ្រហូរហៀរមក។ ម៉ែឪឲ្យអ្វី យកទុកសិន កុំទៅបំផ្លាញ ទោះជាពែង ឬកែវក៏ដោយ ម៉ែឪឲ្យមកក៏ទុកដាក់ធ្វើជាវត្ថុអនុស្សាវរីយ៍ដ៏ល្អ កុំយកទៅបោះចោលឡើយ។
ប្រសិនបើចង់មានបានលូតលាស់រីកចម្រើន សុំផ្តាំផ្ញើទុកផងចុះ មនុស្សយើងមានពីរជំហានគឺ បើមិនឈានឡើង ឬក៏ឈានចុះ លិចទឹកមិនងើបឡើងទេ
ចូលរួមចំណែកពី “វិធីប្រើបំណុលម៉ែឪ” ដោយធម៌បុរាណ(លោកតា ចរញ្ញ ទិដ្ឋម្មោ)