Friday, August 5, 2016

ផឹកស្រាដូចផឹកថ្នាំពុល


ផឹកស្រាដូចផឹកថ្នាំពុល ជាប្រធានបទមួយដែលស្ថិតនៅក្នុងចំណោមអបាយមុខ៣ ប្រការ ដែលសង្គមចាស់បុរាណ ដែលមានជំនឿក្នុងព្រះពុទ្ធសាសនា តែងតែអប់រំកូនចៅមិនឲ្យដើរលើគន្លងផ្លូវមួយនេះ ដែលលោកបានយល់ពីពាក្យថា “អបាយមុខ” ដែលមានន័យថា ប្រធាននៃសេចក្ដីវិនាស គ្រឿងមិនចម្រើនដល់ខ្លួនឯង ហើយនឹងអ្នកដទៃ មិនតែប៉ុណ្ណោះទៀតសោត វានាំឲ្យមានផលប៉ះពាល់ដល់សង្គម ក្នុងការរស់នៅរបស់មនុស្សទៀតផង។ លើសពីនេះទៅទៀត វាក៏គួរឲ្យភ័យខ្លាចពេលដែលខ្លួនស្លាប់ទៅនោះ មិនអាចគេចផុតជៀសរួចពីអបាយភូមិ គឺយើងទៅកើតក្នុងស្រុកទេសមិនរីកចម្រើន គ្រួសារក្រីក្រ អាប់ឱនសតិបញ្ញា ឆ្កួតវង្វេង ដែលគេហៅថា កើតមិនគ្រប់ខែ មិនគ្រប់ទឹកនោះឯង។

ថ្ងៃនេះគោលគំនិតល្អដើម្បីជីវិត ចង់លើកយកប្រធានបទថា ផឹកសា្រដូចផឹកថ្នាំពុល មកបង្ហាញ​ប៉ុន្តែស្មេរមិនសរសេររៀបរាប់អ្វីឲ្យច្រើនទេ ទុកឱកាសឲ្យអ្នកអាន នឹងបានមកអានទស្សនវិស័យរបស់លោកគ្រូតូចវិញ តើលោកគ្រូ មានទស្សនៈបែបណាដែរ ចំពោះប្រធានបទនេះ? តោះចូលទៅអាន ដើម្បីឈ្វេងយល់ ដើម្បីយកទៅប្រតិបត្តិ នាំឲ្យកើតមានប្រយោជន៍ច្រើនប្រការ ​សម្រាប់សង្គមជាតិ សម្រាប់ខ្លួនឯងក្នុងជាតិនេះ និងជាតិខាងមុខ។...

ចង់​ក្លាយ​ជា​អ្នក​​ពូកែ​ដឹក​នាំ​មនុស្ស​​ ស្ដាប់​សម្ដី​៦​ឃ្លា​ ពី​បិតា​ប្រជាធិបតេយ្យ​Nelson Mandela


លោកNelson Mandela ជាជនជាតិអាហ្វ្រិកខាងត្បូងដំបូងគេតែម្នាក់គត់ ដែលបាននាំប្រជាជនពិភពលោកទាំងអស់ ឲ្យដឹងច្បាស់ថា លទ្ធិប្រជាធិបតេយ្យ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយវាអាចកើតមានឡើង ចំពោះមនុស្សគ្រប់គ្នា មិនថា ស្បែកស ឬស្បែកខ្មៅឡើយ។ ជាអ្នកតស៊ូដ៏អស្ចារ្យម្នាក់ដើម្បីនាំលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនអាហ្វ្រិកខាងត្បូងទាំងអស់ លោក Nelsonត្រូវបាន ប្រជាជនរបស់លោក និងពិភពលោកប្រសិទ្ធិនាមឲ្យថា ជាបិតាប្រជាធិបតេយ្យ “King of democracy”

Thursday, August 4, 2016

ប្រើហើយចោល-ចោលហើយប្រើ


ប្រើហើយចោល-ចោលហើយប្រើ ជាប្រធានបទមួយ ដែលកំពុងប្រឈមមុខរបស់មនុស្សជាតិ និងសព្វសត្វរុក្ខជាតិទាំងឡាយ។ រឿងនេះហើយដែលធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង នៅនាពេលបច្ចុប្បន្ននេះ។ សម្ភារៈនិយមនេះ ដែលធ្វើឲ្យជីវភាពរស់នៅហួសពីដែនកំណត់របស់ធម្មជាតិ ហើយធម្មជាតិបានទទួលរងនូវការខូចខាតកាន់តែមានទំហំធំឡើងៗ។ សម្ភារៈនិយមនេះ បានធ្វើឲ្យមនុស្សប្រើប្រាស់មានភាពខ្ជះខ្ជាយ ប្រើហើយចោល​ ហើយសម្រាមទាំងនោះ នៅរាយប៉ាយពាសពេញដី។ ខ្យល់អាកាសមានជាតិពុលកាន់តែខ្លាំង អាកាសធាតុ កាន់តែឡើងកំដៅកាន់តែខ្ពស់ឡើង។ ការរស់នៅរបស់មនុស្សដែលមានជីវភាពមធ្យមឡើង ចេះរស់បានសប្បាយ បានសុខក្នុងគំនរកិលេសតណ្ហារបស់ខ្លួនទៅ ចំណែកអ្នកមានជីវភាពខ្សត់ខ្សោយ ក្រីក្រ កាន់តែដុនដាបឡើងៗ ហើយគំលាតអ្នកមាននិងអ្នកក្រ កាន់តែកើតមានច្រើនឡើង។

ថ្ងៃនេះគោលគំនិតល្អដើម្បីជីវិត មានបំណងចង់បង្ហាញ ពាក្យមួយឃ្លាថា ប្រើហើយចោល ចោលហើយប្រើ ដែលជាប្រធានបទ ជ្រុងមួយតូចក្នុងការប្រើប្រាស់សម្ភារៈ ឆាប់បោះចោលលឿនពេក ជាកត្តានាំឲ្យកើនឡើង នូវសម្រាមរាប់រយពាន់តោន ក្នុងមួយថ្ងៃៗ នៅក្នុងប្រទេសតូចមួយនេះ ហើយសម្រាមទាំងនោះ សុទ្ធតែមានហានីភ័យ ពិសេសសោភណ្ឌភាព និងខ្យល់ដង្ហើមរបស់មនុស្សយើងតែម្តង។ បើចង់អាននូវអត្ថបទដែលថា ប្រើហើយចោល ចោលហើយប្រើ របស់ព្រះគ្រូ.កវី នោះ តើលោកមានទស្សនវិស័យលើរឿងនេះបែបណា.... 

ពាក្យអប់រំចិន អភិវឌ្ឍជីវិត


ពាក្យអប់រំចិន អភិវឌ្ឍជីវិត ស្មេរគិតថា ប្រហែលជាមានមនុស្សម្នាក្នុងសង្គមមួយនេះ បានយកពាក្យទាំងនេះ មកប្រើសម្រាប់ទុកដាស់តឿនចិត្ត នៅពេលជីវិតខ្លួនត្រូវធ្វើដំណើរដល់ចំណុចមួយ។ ចំណុចមួយនោះ គឺភាពអាត្មានិយម ភាពបាក់ទឹកចិត្ត ភាពអស់សង្ឃឹម ភាពតូចចិត្តតូចថ្លើម ដែលកើតមកពីវិបត្តិសេដ្ឋកិច្ច គ្រួសារ ស្ថានភាពនយោបាយ ចិត្តសាស្ត្រ  និងជីវសាស្ត្រ។ ពេលណាបានជួបបញ្ហាទាំងអស់នេះ អ្នកច្បាស់ជាគិតរកពាក្យណាមួយ យកមកទុកក្នុងចិត្តខ្លួន សម្រាប់ទុកទូន្មានចិត្តជាក់ជាមិនខានឡើយ។

ពាក្យអប់រំទាំងនេះប្រៀបបានដូចជាឱសថ ទឹកមន្ត បាលីគាថាស័ក្តិសិទ្ធិ អាចជួយជាកម្លាំងចិត្ត បន្តដំណើរជីវិតទៅមុខទៀត។ សូម្បីតែស្មេរក៏ធ្លាប់លើកយកពាក្យអប់រំជាច្រើនណាស់មកប្រើ សម្រាប់ដាស់តឿនចិត្ត មិនថាជាពុទ្ធសុភាសិត សុភាសិត ភាសិត គតិអប់រំជាតិ អន្តរជាតិទេ គឺឲ្យតែសមស្រមតាមកាលៈទេស និងកាលលំហ។ល។ តើថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត បានស្រង់ពាក្យអប់រំចិន អភិវឌ្ឍជីវិត មកចែករំលែកដល់អ្នកចង់ដឹង ចង់យកមកទុកជាមេរៀន អប់រំជីវិតរបស់ខ្លួនមានប្រយោគអ្វីខ្លះ?

ពាក្យអប់រំរបស់ចិន ដើម្បីអភិវឌ្ឍជីវិតនោះមានច្រើនណាស់ ប៉ុន្តែក្នុងទីនេះស្រង់យកតែ ២៨ ប្រយោគ មានក្នុងតម្រាចិន ដូចមានខាងក្រោម៖  

រលកចិត្តជាមួយការរក្សារោគកាយ


មនុស្សយើងមិនមែនមានតែកាយមួយទេ ប៉ុន្តែត្រូវមានចិត្តមួយទៀត ហើយទាំងពីរចំណែកនេះ មានឥទ្ធិពលលើគ្នាទៅវិញទៅមក។ ប្រសិនបើចិត្តស្រស់ថ្លាស្រស់បស់ រាងកាយក៏មានថាមពលខ្លាំងក្លាទៅតាមនោះផងដែរ ប៉ុន្តែប្រសិនបើចិត្តក្រៀមក្រំ ស្រងូតស្រងាត់ កណ្តោចកណ្តែង អណ្តែតអណ្តូង រសាប់រសល់ ស្រពប់ស្រពោន ទន់ជ្រាយ ហិតហៃ សោកសៅ សៅហ្មង មានរឿងឲ្យពិបាក កង្វល់ច្រើនរឿងទៅហើយនោះ រាងកាយក៏ដល់នូវភាពទ្រុឌទ្រោម ស្រកស្រុត ក្រៀមក្រំស្វិតស្រពោនទៅតាមនោះដែរ។ 

Wednesday, August 3, 2016

កសាងជីវិត


ស្នេហាគឺជារឿងតូចតាចខ្លាំងណាស់ ត្រូវការបណ្តុះសេ្នហាត្រូវបោះបង់ផលប្រយោជន៍ទាំងអស់ចោល ដើម្បីបណ្តុះស្នេហាថ្មីមួយឡើង ធ្វើហាក់ដូចជាជួបគ្នាគ្រាដំបូង មុននឹងដល់ការម្រេចចិត្តព្រមព្រៀងគ្នាកសាងជីវិតរួមគ្នាមួយ។ ការងារកសាងជីវិត ប្រកាន់ថាជាការងារគោលចម្បងរបស់មនុស្សគ្រប់គ្នា។ គ្រប់គ្នាមានគ្រួសារ ពួកគេមានសង្ឃឹមឲ្យគ្រួសាមានស្ថេរភាព ប៉ុន្តែដោយសារភាពមិនមានស្ថេរភាពទៅលើឧត្តមភាពក្នុងការកសាងជីវិត ភាពមិនយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ខ្លួនឯង និងអ្នកដទៃ ទើបធ្វើឲ្យគ្រួសារបែកបាក់ ដូចជា នាវាដែលត្រូវរលកបក់បោកស្រាលៗ ក៏ក្រឡាប់លិចបាត់ទៅដែរ។

ពិជិតភាពបរាជ័យ ដោយ ៥ ប្រយោគស៊ីជម្រៅលំដាប់លោក


ហ៊ានធានាថា ៥ ប្រយោគស៊ីជម្រៅរបស់ជនល្បីៗ។ ក្នុងបទវិភាគនេះ វានឹងជួយដាស់កម្លាំងចិត្ត កែលម្អគំនិត និងបញ្ឆោះភ្លើងក្នុងខ្លួនអ្នកឲ្យឆេះរទាលឡើងមកម្តងទៀត ហើយអ្នកក៏អាចយកឈ្នះឧបសគ្គផ្សេងៗបានដោយងាយស្រួលឡើង។

ថ្ងៃនេះអាចស៊យ ថ្ងៃស្អែកវាកាន់តែស៊យជាងនេះ ប៉ុន្តែជឿចុះថា ថ្ងៃខានស្អែក ជាថ្ងៃដ៏មានសោភ័ណ្ឌ (ចែក ម៉ា)

Tuesday, August 2, 2016

ការអធិដ្ឋានចិត្តដែលត្រឹមត្រូវធ្វើឲ្យជានិស្ស័យ



ការអធិដ្ឋាន គឺ ការដាក់ផែនការប្រើប្រាស់បុណ្យកុសលឆ្លងភពជាតិកំណើតថា តើយើងនឹងនាំយកបុណ្យកុសលអ្វីទៅប្រើប្រាស់ ដែលអាចហុចផល ទៅតាមទិសដៅ ដែលយើងបានតាំងប្រាថ្នាអធិដ្ឋានទុកមកនោះ? វាប្រៀបបានដូចជានាវា ដែលបើកចេញពីកំពង់ចំណត់នៃត្រើយអាយ ទៅកានត្រើយនាយ ត្រូវមានសាំង ឬប្រេង។

ជីវិតនឹងចម្រើនលូតលាស់ទៅបាន ក៏ដោយសារមានបុណ្យកុសល ជាអ្នកជំនួយនៅពីខាងក្រោយដែរ។ បុណ្យកើតចេញពីអំពើល្អ ដែលធ្លាប់បានធ្វើមក ទាំងអំពើក្នុងរយៈពេលឆ្ងាយ (អតីតជាតិ) និងអំពើល្អក្នុងរយៈពេលជិត(បច្ចុប្បន្នជាតិ)។ ប្រសិនបើនាវានោះ មានតែប្រេង ហើយមិនដឹងបើកទៅទីណា ពេលណាប្រេងអស់ នាវានោះក៏ត្រូវឈប់គាំងនៅកណ្តាលសាគរ។


“កម្ម” ១០ ប្រការ ធ្វើឲ្យមាន ឆ្លាតវៃ រៀនពូកែ និងបញ្ញាច្រើន


កម្ម១០ ប្រការ ដែលធ្វើឲ្យមានបាន និងមានបញ្ញាច្រើន ឆ្លាតវៃ និងមានបានដោយទង្វើរបស់ខ្លួនឯង។ 

ភាពមានបាន មានទ្រព្យស្តុកស្តម្ភ វាត្រូវមានគ្រឿងប្រកបដោយសារភាពជោគជ័យ ផ្នែកជំនួញ មានដីត្រូវហាងឆេង ត្រូវឆ្នោតសំណាង ក្លាយជាអ្នកមាន ជាឧកញ៉ា ជាសេដ្ឋីថ្នាក់លំដាប់ប្រទេស ដោយសារ..... 

គោលគំនិតល្អដើម្បីជីវិត សូមទាញយកគោលការណ៍ទាំង ១០ ប្រការនេះ មកចែករំលែក ទុកជាសម្បត្តិធនធាន សម្រាប់សង្គមមនុស្ស សិក្សាឈ្វេងយល់អំពីបញ្ហាជីវិត ទុកជាមរៀន ជាបទពិសោធ និងទស្សនគតិ។

៨ ប្រការ គ្រឹះសាងគ្រួសារកក់ក្តៅ


ហ៊ានធានាថា គ្រួសារមានភាពកក់ក្តៅចិត្ត សំខាន់បំផុត សមាជិកនីមួយៗក្នុងក្រុមគ្រួសារ ចេះនិយាយគ្នាបានជាអចិន្រ្តៃយ៍ ព្រោះថា ការបាននិយាយគ្នា វាបានសាងឡើងនូវការយល់ចិត្តគ្នាទៅវិញទៅមក ក្នុងការទទួលស្តាប់ ដឹងឮ របស់មនុស្សដែលជាសមាជិកក្នុងគ្រួសារ។ ការស្តាប់នេះសោត ត្រូវស្តាប់ដោយការយល់ដឹង មិនមែនជាការស្តាប់ហើយប្រកែកគ្នាទេ ហើយក៏មិនមែនម្តាយឪពុកត្រូវស្តាប់គ្នាតែពីរនាកប៉ុណ្ណោះដែរ តែត្រូវស្តាប់សម្តីកូនៗផងដែរ។

ពេទ្យកុមារ បានណែនាំ ៨ អាថ៌កំបាំង សាងគ្រួសារកក់ក្តៅ ប្រាកដសម្របសម្រួលខ្លួនបាន និយាយស្ដីប្រកបដោយពាក្យមានសីលធម៌ដល់គ្នានិងគ្នា ការឲ្យអភ័យគ្នា ការយល់ចិត្តអ្នកដទៃ វាបានចង្អុលបង្ហាញជួយគ្រួសារឲ្យមានស្ថេរភាព មានភាពតាំងមាំបានយូរអង្វែង។ 

Monday, August 1, 2016

៨ វិធីទប់ទល់ជាមួយមនុស្ស “គិតបែបអវិជ្ជមាន”


ក្នុងមួយថ្ងៃៗ យើងបានជួបមនុស្សច្រើនប្រភេទ អ្នកខ្លះរស់នៅប្រកបដោយសេចក្ដីសប្បាយរីករាយ អ្នកខ្លះទៀតក៏មានភាពចង្អៀតចង្អល់ចិត្ត មុខមិនស្រស់បស់ស្រស់ស្រាយឡើយ។ ប្រសិនបើពេលណាមួយ ត្រូវបានចូលសមាគមជាមួយមនុស្សប្រភេទដែលហៅថា ទុទិដ្ឋិនិយមថ្នាក់ដល់មានជាតិ ពិសពុលក៏មិនចាំបាច់ត្រូវបារម្ភអ្វីឡើយ ព្រោះថា គោលគំនិតល្អដើម្បីជីវិត បានឃើញ និងស្រង់យក ៨ វិធីទប់ទល់ជាមួយមនុស្ស ដែលមានទិដ្ឋិអាក្រក់ទាំងនេះ មកចុះផ្សាយ ទុកជាទស្សនាទាន សម្រាប់ការរស់នៅក្នុងសង្គមយើង ប្រកបដោយមនសិការ។

៨ វិធីគិត ពេលជីវិតខកបំណង

                  
អ្នកជំនាញ បានណែនាំ ៨ វិធីគិត ពេលជីវិតខកបំណង ដែលកើតឡើងពី ការដកហូតតួនាទី ខូចចិត្ត ស្នេហាអស់ផ្លូវ ដែលកើតទុក្ខមិនសុខចិត្ត ព្រោះការខកបំណងមានប្រការផ្សេងៗ ប៉ុន្តែជីវិតនៅតែមានតម្លៃជានិច្ច។

គោលគំនិតល្អដើម្បីជីវិត សូមលើកយកចំណុចទាំង ៧ នេះមកចុះផ្សាយលើគេហៈរបស់ខ្លួនទុកជាទស្សនាទាន សម្រាប់អ្នកបានជួប កំពុងបានជួប និងអ្នកមិនទាន់បានជួបប្រទះ ទុកជាមេរៀន ជាគតិ ក្នុងការដំរង់អបស្ទប់ដំណើរជីវិត បញ្ជៀសនូវវិបត្តិផ្លូវចិត្ត ដែលមនុស្សគ្រប់គ្នាស្អប់មិនចង់ជួប មិនចង់ឃើញ និងមិនចង់ឮក្នុងជីវិតរបស់ខ្លួន។ ទាំង ៧ ប្រការ មានរៀបរាប់ដូចតទៅ៖

Sunday, July 31, 2016

រឿងដែលត្រូវធ្វើ៥ ប្រការ ពេលណាបេះដូងខ្ទេចខ្ទាំ ព្រោះស្នេហា


មានការស្រលាញ់ពេលណា ក៏ត្រូវមានពាក្យថា ឈប់។ ការប្រាប់ថា ឈប់ សម្រាប់ក្តីស្រលាញ់ ជារឿងមួយទៀត ដែលមនុស្សគ្រប់រូបត្រូវជួបប្រទះ ជាពិសេសជាងនេះ គឺយុវវ័យ ដែលជាវ័យមួយចង់ដឹង ចង់សាក ចង់ភ្លក់ ពីជីវិតដែលមានស្នេហាបែបកាមទេព។ ពេលណាខ្លួនជួបនូវវិបត្តិរឿងនេះហើយ អ្នកខ្លះសម្រួលចិត្តខ្លួនឲ្យល្អមកវិញបានឆាប់លឿន ប៉ុន្តែអ្នកខ្លះទៀត ក៏កាន់តែដុនដាប យ៉ាប់យឺនទៅៗ ទម្រាំបានវិលមករកភាពដូចដើមវិញ ស្ទើរតែក្សិនក្ស័យប្រាណបាត់ទៅហើយ។ ទោះជាយ៉ាងណាក៏ដោយក៏ត្រូវការវា។ ការខូចចិត្តមិនមែនជាជម្ងឺមហារីកទេនឹងអាចជាសះស្បើយវិញបាន ឬមិនអ៊ីចឹងទេ វាស្ថិតនៅលើសាមីខ្លួនឯងតែប៉ុណ្ណោះ។ ហើយគោលគំនិតល្អដើម្បីជីវិតបានលើកយកប្រការខ្លះៗ មកចុះផ្សាយ ទុកជាការដាស់ចិត្ត អប់រំជីវិតសម្រាប់មនុស្ស ដែលទទួលរងនូវវិបត្តិផ្លូវចិត្ត បណ្តែតបណ្តោយកាយ ទៅតាមរឿងដែលខ្លួនមិនសមបំណងប៉ងប្រាថ្នានោះ។

តើពាក្យមុតន័យជ្រៅមានអ្វីខ្លះចង់បង្ហាញដល់អ្នកអាន?

អានពាក្យមុតន័យជ្រៅ ហើយមិនបានអនុវត្តតាម រមែងមិនមានប្រយោជន៍អ្វីឡើយ។ គោលគំនិតល្អដើម្បីជីវិត បានដកស្រង់យកប្រយោគមួយចំនួនមកចុះផ្សាយ ដើម្បីបានជាប្រយោជន៍ខ្លះ សម្រាប់ជីវភាពរស់នៅរបស់មនុស្សយើងក្នុងការគិត ធ្វើ។ សូមចុចអានមើលទាំងអស់គ្នា ដើម្បីដឹងថា តើពាក្យមុតន័យជ្រៅមានអ្វីខ្លះចង់បង្ហាញដល់អ្នកអាន

៩ វិធីមើលលោកនេះក្នុងផ្លូវវិជ្ជមាន



ពាក្យថា ទុក្ខ មួយមាត់ពិតជាមានឥទ្ធិពលចំពោះជីវិតមនុស្សយើងខ្លាំងណាស់។ ពាក្យមួយមាត់ក្នុងន័យនេះ ដែលមានច្រើនប្រការទាំងការឈឺចាប់ វេទនា ក្រោធខឹង ច្រណែនឫស្យា ភាពឈឺចិត្ត អាឃាត ព្យាបាទ ភាពតប់ប្រម៉ល់ ភាពថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្ត  ភាពលំបាកលំបិន ភាពមិនពេញចិត្ត ការព្រាត់ប្រាសនិរាសចាកពីវត្ថុជាទីស្រលាញ់សូន្យបង់ វាក៏បានកន្លងបាត់រសាត់ចេញទៅអស់ហើយដែរ ប៉ុន្តែមនុស្សយើងនៅតែកើតទុក្ខ ជាមួយគំនិតគិតពីរឿងរ៉ាវទាំងអស់នេះម្តងហើយម្តងទៀតឥតឈប់ឈរ។ ចូរសាកល្បងហ្វឹកហាត់គិតក្នុងផ្លូវល្អ ដើម្បីទប់ទល់ជាមួយអ្វីៗគ្រប់យ៉ាង ដែលដើរចូលមករកជីវិតអ្នក ហើយអ្នកនឹងមានសេចក្ដីសុខទ្វេឡើង។ តទៅនេះគោលគំនិតល្អដើម្បីជីវិត សូមលើកវិធី ៩ មកបង្ហាញដល់អ្នកអានយកជាគតិក្នុងការគិតពិចារណាឲ្យឃើញពិភពលោកមួយនេះស្រស់បំព្រង ចិត្តគ្មានទុក្ខកង្វល់ច្រើនជាមួយជីវិតនេះតទៅទៀត។

Friday, July 29, 2016

គ្រឹះនៃភាពជឿទុកចិត្តបាន

            
សង្គមមនុស្សតាំងនៅលើគោលការពឹងពាក់គ្នា មានគោលដៅម្យ៉ាងរួបរួមគ្នា និងមានភាពជឿទុកចិត្តគ្នាបាន។ វាជាការពឹងពាក់អាស្រ័យផ្នែកចំណោះដឹង ចំណេះជំនាញផ្សេងៗគ្នាជានិច្ចកាល ព្រោះថាសង្គមក្នុងបច្ចុប្បន្ននេះពពាក់ពពូនគ្នា មិនមានអ្នកណាអាចធ្វើអ្វីៗគ្រប់យ៉ាងបានដោយខ្លួនឯងទេ ហើយជាអ្នកជំនាញសង្គម ដែលម្នាក់ៗព្យាយាមនឹងឲ្យមាន “somebody” ដ៏សំខាន់ក្នុងរឿងខ្លះៗ។

Wednesday, July 27, 2016

៥ គន្លឹះបញ្ឈប់ការក្រោធខឹងទាន់ មុនពេលវារីករាលដាល


តាំងពីតូចដល់ធំ មនុស្សយើងសុទ្ធតែធ្លាប់ក្រោធខឹងរាប់មិនអស់ ហើយប្រហែលជាមានពេលខ្លះ ដែល សេចក្ដីក្រោធខឹង ធ្វើឲ្យអ្នកធ្លាក់ចូលទៅក្នុងសភាព ក្រោធគឺល្ងង់ ក៏ដឹង មោហោគឺឆ្កួតក៏ដឹង មែនទេ ប៉ុន្តែ​ទប់ចិត្តមិនបាន តើនឹងធ្វើយ៉ាងម៉េចកើត? ចុងក្រោយក៏ធ្វេសប្រហែសខ្លួនថ្លោះធ្លោយធ្វើអ្វីៗ ពិបាកៗ ទាល់តែបាន ហើយមកអង្គុយខូចចិត្តខូចគំនិត និងខឹងខ្លួនឯងទ្វេឡើងនៅពេលក្រោយ។ ដើម្បីជាការ ជៀស​វាងប្រការឆក់ល្វែងនេះ ព្រោះតែការទប់សេចក្ដីខឹងក្រោធមិនជាប់ ទើបគោលគំនិតល្អដើម្បីជីវិត មាន​វិធីពន្លត់ភ្លើងក្រោធខឹង តាមរបៀបបច្ចុប្បន្នទាល់ហេតុការណ៍មកចែករំលែក។


១) តាមរកសេចក្ដីក្រោធខឹងឲ្យឃើញ

បើ​ចង់​ក្លាយ​ជា​អ្នកមាន ត្រូវ​ជៀសវាង​រឿង​ទាំង ៤ យ៉ាង​នេះ​ដាច់​ខាត​!


សុបិន​ចង់ក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជា​រឿង​ដែល​អ្នកគ្រប់គ្នា​ប្រាថ្នា​ចង់​បាន ព្រោះ​ក្លាយ​ទៅ​ជា​អ្នក​មាន​អាច​ជួយ​ឲ្យ​មនុស្ស​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​រស់និងអាច​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ធ្វើ​។ យ៉ាងណាក៏ដោយមិនមែន​ឲ្យតែ​ចង់​ក្លាយ​ជាអ្នកមាន ​សុទ្ធ​តែ​សម្រេច​តាម​បំណង​នោះ​ឡើយ។ ដោយសារ​តែ​បែប​នេះហើយ​បាន​ជាចំនួន​អ្នកក្រ​ច្រើន​ជាងអ្នកមាន​ឆ្ងាយ​ណាស់។ មាន​មូលហេតុ​ជា​ច្រើន ដែល​នាំ​ឲ្យ​មនុស្ស​មិនអាចក្លាយ​ទៅ​ជា​អ្នកមាន​បាន ដូច្នេះ ហើយ​អ្នក​គួរតែ​យល់ដឹង និងជៀសវាង​នូវ​បញ្ហា​ទាំង​នោះ។ ខាងក្រោម​នេះ គឺជាចំណុច​សំខាន់ៗ​មួយ​ចំនួន ដែល​អ្នក​គួរ​តែ​ជៀសវាង ប្រសិន​បើ​ចង់​ក្លាយ​ជា​អ្នក​មាន៖​

ចំណេះដឹងរឿងទ្រព្យដែលសេដ្ឋីមើលរំលង


យើងត្រូវដាក់គោលដៅនៃការស្វែករកទ្រព្យឲ្យបានច្បាស់លាស់ ថាយើងសង្ឃឹមនឹងឲ្យទ្រព្យសម្បត្តិនោះមកតបស្នងយើង ដើម្បីឲ្យយើងមានសេចក្ដីសុខក្នុងជីវិត។ ដូច្នោះគោលដៅមិនមែនស្ថិតនៅលើត្រឹមតែលុយកាក់ប៉ុណ្ណោះទេ ហើយវាក៏មិនមែនបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះដែរ។

Tuesday, July 26, 2016

សេចក្ដីទុក្ខរបស់មនុស្សពូកែ


 ជួបជាមួយសភាពជា អកោលិកោ នៃពាក្យបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ឆ្លងកាត់រឿងរ៉ាវរបស់នារីពូកែម្នាក់ ដែលកើតនូវសេចក្ដីទុក្ខពីការរៀននៅបរទេស និងត្រូវគេរំលោភបំពានផ្លូវភេទដោយមិននឹកស្មានដល់។ នាងរកវិធីសម្រាលសេចក្ដីទុក្ខបានឬមិនបាន តើព្រះធម៌ថ្លៃអាចរក្សាចិត្តនាងបានឬអត់? សូមតាមដានអានរឿងរ៉ាវនេះដូចតទៅ

៨ ប្រណិធានដាស់តឿនចិត្តមុនចូលដល់វ័យចំណាស់


វ័យចំណាស់ជាវ័យមួយដែលផួយស្រួយទាំងរាងកាយ និងចិត្តគំនិត បានញ៉ាំងឲ្យមនុស្សទាំងឡាយមានអារម្មណ៍ថា ជីវិតមានសេចក្ដីសុខបានដោយក្រ ប៉ុន្តែសម្រាប់សាស្ត្រាចារ្យ វិជ្ជបណ្ឌិត អ្នកនិពន្ធសៀវភៅ ខ្ញុំនឹងក្លាយជាមនុស្សមានវ័យចំណាស់ ដែលមានសេចក្ដីសុខ។ លោកមានវិធីគិតដើម្បីឈានចូលដល់វ័យចំណាស់ដែលមានសេចក្ដីសុខ ដូចជា

ម្តាយឪពុកត្រូវកូនអ៊ុកឡុក ពីនរកទៅកាន់សួគ៌


ប្រសិនបើអ្នកជាមនុស្សម្នាក់នៅមានមន្ទិលសង្ស័យថា ព្រះធម៌រក្សា(ទុក្ខ)រោគបានពិតឬមិនពិត គោលគំនិតល្អដើម្បីជីវិត លើកយក Dhamma Thererpy ដែលមានចម្លើយតបនូវមន្ទិលសង្ស័យនេះបាន។

Monday, July 25, 2016

វិធីដោះស្រាយអតីតដែលខុសភ្លាត់


ក្នុងរយៈពេលមួយឆាកជីវិតដែលកន្លងផុតទៅ មុនដល់ពេលចូលវត្តចូលវ៉ា ប្រព្រឹត្តធម៌សិក្ខាវិន័យរបស់ព្រះជិនស្រី ដែលព្រះពុទ្ធអង្គទ្រង់បានបង្រៀនទុកមក យើងអាចមានដំណើរការប្រព្រឹត្តជីវិតខុសភ្លាត់រួចមកហើយ មិនថាកើតតាមរយៈផ្លូវកាយ វាចា និងចិត្តទេ ហើយគ្រប់ទង្វើនៃសកម្មភាពសុទ្ធតែមានផលវិបាកកម្មទាំងអស់។ តើឥឡូវនេះយើងមានវិធីដោះស្រាយវិបាកកម្មយ៉ាងណាឲ្យអស់ចេញបាន?

តើចូលព្រះវស្សាឆ្នាំនេះ នឹងធ្វើអំពីល្អអ្វី?


          យើងបានតាំងសច្ចាប្រណិធានទុកក្នុងចិត្តថា ក្នុងព្រះវស្សាឆ្នាំនេះ តើវត្ថុអ្វីដែលជាមាគ៌ាជាទីនាំមកនូវបុណ្យកុសល? យើងនឹងឧទ្ទិសជីវិតចិត្តគំនិតដួសដងឲ្យបានបុណ្យកុសលច្រើន ដើម្បីឲ្យបានជាកម្លាំងនៃការសម្រេចធម៌ ឬការលុះក្នុងអំណាចនៃព្រះធម៌។

Saturday, July 23, 2016

គំនិតមុតស៊ីជម្រៅ៣ខ បង្កើតជំនួញពាន់លានពី “ប៊ីតឺ ធីល” ផេយផល (PayPal) បងធំ



មកដល់ពេលនេះ ប្រហែលមិនមានអ្នកណាថាមិនស្គាល់ ផេយផល(PayPal) ប្រព័ន្ធពាណិជ្ជកមកម្មតាមអ៊ីឡិចត្រូនិច ផេយមែន(Payment) ដ៏ធំបំផុតក្នុងលោក ហើយបច្ចុប្បន្នស្ថិតនៅក្រោមការមើលថែរបស់អ៊ីបេ ប៉ុន្តែមុននេះនឹងត្រូវគេទិញយកទៅក្នុងតម្លៃ ១.៥ ពាន់លានដុល្លាសហរដ្ឋអាមេរិក។ ផេយផល ត្រូវគេបង្កើត និងអភិវឌ្ឍឡើងកូននាគ៣នៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានដល់ ម៉ែក លេហ្វឈិន, អ៊ីរ៉ន ម៉ាស និងប៊ីតឺ ធីល។ 

Thursday, July 21, 2016

១៧ ទស្សនគតិ ដែលវានឹងជួយឲ្យអ្នកមានបានច្រើនឡើង ពីក្បួនចាស់បូរាណជាង៧៨ឆ្នាំ Think and Grow Rich


ហើយនេះមាន១៧ ឃ្លាដែលបានណែនាំចេញពីសៀវភៅ Think and Grow Rich ដែលបានរាបរាប់អំពីគោលគំនិត និងថាមពលនៃភាពជោគជ័យបានយ៉ាងស៊ីជម្រៅ។


១) មុនភាពជោគជ័យធ្វើដំណើរមកដល់អ្នកណាម្នាក់ គេត្រូវតែប្រាកដចិត្តថា ព្រមទប់ទល់ជាមួយភាពបរាជ័យ និងភាពសាបសូន្យរួចហើយ។

តើធ្វើយ៉ាងម៉េច ទើបបាត់ការគិតច្រើន?


វាជាការពិតហើយ គំនិតជារឿងមួយ ដែលមនុស្សយើងគ្រប់គ្រងមិនបានមួយរយភាគរយទេ ប៉ុន្តែការហ្វឹកហាត់ចិត្ត វាក៏អាចជួយឲ្យគំនិតនោះ ប្រព្រឹត្តទៅដោយគុណភាព និងមិនបំផ្លាញខ្លួនឯងបាន។ សំនួរដែលគេតែងតែសាកសួរច្រើនគឺ តើហេតុអ្វី រឿងខ្លះយើងចង់បំភ្លេចពីការចងចាំរបស់យើង ប៉ុន្តែយូរថ្ងៃត្រឡប់ជាចាំឡើងៗរាល់ពេល?

គឺគិតទៅដល់រឿងចាស់ៗ ដូចជាវិលវល់នៅក្នុងទូចិញ្ចឹមត្រី ភ្លេចបានតែមួយភ្លែត ក៏ត្រឡប់មកដូចដើមវិញដដែល វាយូរពេកណាស់ដែលយើងធ្លាប់ធ្វើបាន។ គិតរឿងដដែលៗអស់រយៈកាលជិតពីរឆ្នាំ តើមានវិធីណាដែលអាចធ្វើឲ្យយើងពុំបានចាប់អារម្មណ៍ឬគិតដល់វាបានខ្លះទេ?

មុននឹងដេក តើត្រូវធ្វើអ្វីខ្លះ ទើបបានជោគជ័យ?


ប្រេន ប័ហ្វហ្វេត (Brand Bufffet) នឹងនាំអ្នកមកមើលពីមនុស្សជោគជ័យ តើគេធ្វើអ្វីខ្លះមុនចូលគេង? មនុស្សដែលបានជោគជ័យនឹងយល់ជានិច្ចថា បច្ច័យដែលនាំឲ្យសម្រេចបានជោគជ័យរបស់ពួកគេកើតឡើងនៅលើចិត្ត និងសុខភាពផ្លូវកាយរបស់ពួកគេ ដែលមានការពាក់ព័ន្ធដល់ ការដេកគ្រប់គ្រាន់ជាបច្ច័យដ៏សំខាន់។ ដូច្នោះ ពេលវេលានៃការដេកនិងសកម្មភាពមុនដេក ទើបជារឿងសំខាន់យ៉ាងខ្លាំងណាស់ចំពោះពួកគេ។  Brand Bufffet នឹងនាំអ្នកមកមើលមនុស្សដែលទទួលបានភាពជោគជ័យ តើគេបានធ្វើអ្វីខ្លះមុនដេក?

Wednesday, July 20, 2016

បទសន្ទនារវាងមេអូដ្ឋនិងកូនអូដ្ឋ


ប្រសិនបើយើងដឹងខ្លួនថា ស្ទាត់ជំនាញក្នុងរឿងអ្វីមួយ ហើយយើងក៏គួរនឹងធ្វើរឿងនោះ ដើម្បីបានជាប្រយោជន៍ និងនាំយកសមត្ថភាពរបស់យើងចេញមកប្រើការឲ្យបានច្រើនបំផុត ចំពោះស្ថាប័ន ឬអង្គភាពនោះៗ ហើយមានសេចក្ដីសុខនៅត្រង់នោះដែលយើងបានធ្វើវា។

Tuesday, July 19, 2016

៣០ ថ្ងៃនេះខ្ញុំនឹងមានសេចក្ដីសុខរាល់ថ្ងៃ


ផ្លាស់ប្តូរខ្លួនឯងឲ្យមានសេចក្ដីសុខជារៀងរាល់ថ្ងៃ ដោយវិធីសាស្ត្រងាយៗធ្វើបានភ្លាមៗ សម្រាប់ដំណើរការជីវិតឲ្យមានសេចក្ដីសុខ៣០ថ្ងៃពេញ។


០១- មនុស្សគ្រប់គ្នានឹងប្រាប់អ្នកថា ឲ្យព្រមទទួលខ្លួនឯងដូចអ្វីដែលខ្លួនឯងមាន គេប្រាប់ថា អ្នកមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្នកជាមនុស្សម្នាក់របស់ពិភពលោកនេះ នោះគឺសច្ចភាព ប៉ុន្តែមិនមែនជាអំណះអំណាងនៃការមិនផ្លាស់ប្តូរខ្លួនឯង ទៅដល់រឿងដែលល្អជាងនេះទេ។