មិត្តសម្លាញ់មានច្រើនប្រភេទ
ដូចដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះសិង្គាលកមាណព មានក្នុងសុត្តន្តបិដកលេខ១៩
ទំព័រ៧៥ថា បុគ្គលខ្លះ ជាមិត្តសម្លាញ់បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សម្លាញ់ៗតែនៅចំពោះមុខក៏មាន
បុគ្គលណា កាលបើប្រយោជន៍(ខ្លួន)កើតឡើង ទើបធ្វើជាសម្លាញ់ បុគ្គលនោះមកជាសម្លាញ់នឹងខ្លួនក៏មាន។
Saturday, August 27, 2016
Friday, August 26, 2016
ចិត្តបានសុខហើយ បញ្ហាត្រូវចប់
ដើម្បីសេចក្ដីសុខផ្លូវកាយ
យើងត្រូវងូតទឹកជម្រះគ្រឿងសៅហ្មងត្រូវតមចំណីទាស់ផ្សេងៗ ត្រូវបំប៉នអាហារល្អៗ
ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ និងត្រូវប្រើថ្នាំកម្ចាត់រោគទៀតផង។
Thursday, August 25, 2016
២០ ទស្សនជីវិតអប់រំកូនៗដែលម្តាយឪពុកគួរអាន!
តើលោក
ចែក ម៉ា មហាសេដ្ឋីជនជាតិចិន នឹងមានគោលគំនិតអប់រំកូនៗដូចម្ដេច?
ថ្ងៃនេះមានចម្លើយហើយ
ពីលោក ចែក ម៉ា មហាសេដ្ឋីជនជាតិចិន ហើយជាស្ថាបនិករបស់ក្រុមហ៊ុន អាលីបាបា បានប្រាប់ថា៖
៤ ទស្សនៈមានសក្តានុពលជាមួយការសាងសេចក្ដីសុខឲ្យជីវិត
សេចក្ដីសុខជាហេតុសាងឡើងបានភ្លាមៗ ពេលណាម្តងណាក៏បានដែរ បើអ្នកគិតនឹងមានសេចក្ដីសុខ ក៏បណ្ដោយខ្លួនឯងឲ្យមានសេចក្ដីសុខប៉ុណ្ណោះ។
តើមូលហេតុអ្វីបានជាមនុស្សយើងផ្សេងគ្នា?
ការណ៍ដែលយើងកើតមកជាស្រីឬប្រុសក្តី
កើកមកក្នុងវង្សត្រកូលថ្លៃថ្នូរ
ខ្ពង់ខ្ពស់ ឬតូចទាបក្តី
មានភាពជោគជ័យតិច ឬច្រើនក្តី
សង្ហារ
ស្អាត អប្បល័ក្ខណ៍ គគ្រិចក្តី
ឆ្លាតវៃ
កវី បណ្ឌិត អ្នកប្រាជ្ញ ឬល្ងង់ឆោតក្តី
សុទ្ធតែជាលទ្ធផលចេញពីទង្វើរបស់យើងក្នុងអតីតទាំងអស់។
ពេលចិត្តកើតទុក្ខ កុំអាលរកមិត្តនិយាយបំបាត់ទុក្ខ នោះអាចជាការក្លែងបន្លំទុក្ខ ធ្វើមិនឲ្យឃើញទុក្ខពិត
គិតៗមើលទៅ! រឹតតែសម្របសម្រួលសេចក្ដីទុក្ខ រឹតតែជាប់លង់ផុងខ្លួនក្នុងក្តីទុក្ខ។
សាកល្បងរកពេលវេលាបាននៅជាមួយខ្លួនឯង ធ្វើអ្វីងាយៗ សប្បាយៗ អាចស្ដាប់តន្ត្រីឮតិចៗ
ធ្វើការងារសិល្បះ ឬច្នៃប្រឌិត ហាត់ប្រាណ អានសៀវភៅល្អៗ មានពេលវេលាអង្គុយនៅរបៀងផ្ទះ
ដើរលេងកំសាន្តតាមមាត់សមុទ្រ អង្គុយក្រោមដើមឈើស្ងប់ស្ងៀម
សញ្ជឹងគិតពីរឿងជីវិតរបស់ខ្លួនឯងបានម្តងមើល៍។
Wednesday, August 24, 2016
ការដឹងគ្រប់គ្រាន់នៃវិធីដកដង្ហើម១៦យ៉ាង
ថ្ងៃពេញបូណ៌មី
ខែកក្កិកចូលមកដល់ ផ្កាកុមុត ឬផ្កាឈូកសរីករះរហង់គ្រប់ទីកន្លែង។
ដោយផ្កាកុមុតតែងចាប់រីកជារៀងរាល់ឆ្នាំ ចំថ្ងៃពេញបូណ៌មី ខែកក្កិក ដូច្នោះហើយ
បានជាគេហៅថា ថ្ងៃកុមុត។
ស្ត្រីដែលដល់ព្រមដោយកម្លាំង ៥យ៉ាង ជាមន្តស្នេហ៍ដ៏សក្តិសិទ្ធ និងជាថ្នាំទិព្វដ៏ពូកែបំផុតសម្រាប់បុរស
ស្រ្តីគ្រប់រូបដែលបានកើតមកនៅក្នុងលោកយើងនេះ
តែងតែមានសេចក្ដីប្រាថ្នា ចង់ឲ្យខ្លួនជាមនុស្សល្អឯក ជាទីចាប់អារម្មណ៍ និងពេញចិត្តពេញថ្លើមអំពីបុរស។
ទោះបីជារូបរាងកាយរបស់នាង មានពណ៌សម្បុរ អាក្រក់ ល្អ ស ខ្មៅ ទាប ខ្ពស់ ស្គម ធាត់ យ៉ាងណាក៏ដោយ
ពួកនាងប្រាថ្នាចង់ឲ្យបុរសចេះលួងលោមនាង និងលុះក្នុងអំណាចរបស់នាងជានិច្ច។
Tuesday, August 23, 2016
ចែកថ្នាំបំបាត់ទុក្ខ ៧គ្រាប់ ៧គោលគំនិតដើម្បីជីវិតសុខពិតៗ
ពេលជួបទុក្ខធ្ងន់
ប្រហែលជាមានរឿងងាយស្រួល ប្រសិនបើមានអ្នកណាមួយនិយាយថា “ចូរលែងទៅ” ប៉ុន្តែវាជារឿងពិបាក ពេលត្រូវចាប់ផ្តើមលែងទុក្ខធ្ងន់នោះ
ឲ្យវាអស់ទៅដោយខ្លួនឯង។ គោលគំនិតល្អដើម្បីជីវិត ទើបពាំនាំយកគោលវិធីណែនាំមួយចំនួន
ដែលជាឱសថជួយបន្ធូរបន្ថយកម្លាំងទុក្ខ ដែលជាគោលគំនិត ៧ប្រការ ដកស្រង់ចេញពីសៀវភៅ “អស្ចារ្យនៃជីវិត” ដោយព្រះគ្រូ វ៉.វជិរមេធី។ តោះ!
នាំគ្នាមកសាកល្បងអានមើល ក្រែងលោបានជាធូរស្បើយ និងមានសេចក្ដីសុខ។
Monday, August 22, 2016
សេចក្ដីទុក្ខរបស់ស្ត្រីប្លែកពីបុរស ៥ ប្រការ
ធម្មតា
មនុស្សប្រុសស្រី សត្វទាំងអស់កើតឡើងតាមហេតុបច្ច័យហើយរលត់ទៅវិញ
រមែងជួបប្រទះនូវសេចក្ដីទុក្ខ(ទុក្ខអរិយសច្ច) ដូច្នេះសេចក្តីទុក្ខ ការលំបាកទ្រាំ
ទាំងប្រុស ទាំងស្រីមានទុក្ខដូចតែគ្នា។ ចំណែកសេចក្ដីទុក្ខស្ត្រីក្នុងទីនេះ
សំដៅយកសេចក្ដីទុក្ខដែលប្លែកអំពីបុរស។ តើទុក្ខប្លែងអំពីបុរសមានខ្លឹមសារដូចម្តេចទៅ?
ជីវិតមិនមាននិមិត្ត៥ប្រការ
បទថា
អនិមិត្តតោ គឺមិនមានការកំណត់ អធិប្បាយថា ព្រោះមិនមានព្រំដែន។
ពិតហើយ
ធម៌ ៥ប្រការ គឺជីវិត ព្យាធិ កាល ទីកន្លែងដាក់ចុះសាកសព និងគតិ
របស់សត្វទាំងឡាយក្នុងជីវលោកមិនមាននិមិត្ត ដឹងមិនបាន។
ព្រះពុទ្ធសាសនាមិនមែនជាគ្រឿងញៀន
ទ្រឹស្តីកុម្មុយនិស្តបានពោលថា
សាសនាជាអាភៀនរបស់ប្រជាជន បានសេចក្ដីថា បើជឿសាសនានាំឲ្យមនុស្សងប់ងល់នឹងសាសនា
ញៀនដូចអាភៀន នាំឲ្យអាក់ដំណើរការលូតលាស់ខាងសម្ភារៈរបស់សង្គម។ ចំពោះព្រះពុទ្ធសាសនា តាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ
គ្មានឃើញត្រង់ណាមួយ នៃពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គ
ធ្វើឲ្យពុទ្ធបរិស័ទស្រវឹងវង្វេងស្មារតី មិនបំពេញកិច្ចការ
ដើម្បីការលូតលាស់របស់សង្គម ញៀនដូចអាភៀនឡើយ។ ចំពោះព្រះពុទ្ធមានព្រះនាមមួយរបស់ព្រះអង្គថា
"អរហំ" ប្រែថា ព្រះអង្គឆ្ងាយចាកសឹកសត្រូវ
ពោលគឺកិលេសគ្រឿងសៅហ្មងគ្រប់យ៉ាង ហើយឆ្ងាយចាកភាភរវើរវាយហើយ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានណែនាំមនុស្សសត្វកុំឲ្យវង្វេងស្មារតីដោយ
មោហៈ ភ្លេចបំពេញកិច្ចការដែលជាប្រយោជន៍ខ្លួន និង ប្រយោជន៍សង្គមឡើយ។
បុរសដើមទ្រូង ៥ហត្ថ
បុរសដើមទ្រូង
៥ហត្ថ ដែលយើងទាំងអស់គ្នា ធ្លាប់តែឮគេនិយាយតៗគ្នាតែប៉ុណ្ណោះឯង
បុគ្គលខ្លះនិយាយថាយ៉ាងនេះ បុគ្គលខ្លះនិយាយថាយ៉ាងនោះ ដោយយកសេចក្តីណាមួយ ឲ្យពិតប្រាកដពុំបានឡើយ
ព្រោះវាគ្រាន់តែជាពាក្យសម្តីមួយ ដែលពោលមកតៗគ្នា
គ្មានហេតុជាក់លាក់ពិតប្រាកដត្រង់ណានោះទេ។ ណាមួយកំរិតវប្បធម៌
នៃការសិក្សារបស់ខ្លួននៅទាបជាង មិនអាចយល់ឲ្យបានស៊ីជម្រៅ
យល់ច្បាស់អំពីហេតុផលនៃបុរសពិតប្រាកដបានឡើយ។ ដូច្នេះហើយ ក្នុងនាមខ្ញុំជាស្មេររៀបរៀង
ចង់ឲ្យមិត្តអ្នកអានទូទៅ បានស្តាប់ បានដឹង បានឮ អំពីមនុស្សប្រុសដ៏ពិតប្រាកដ
តើត្រូវដល់ព្រមលក្ខណសម្បត្តិអ្វីខ្លះ? ដើម្បីឲ្យក្លាយទៅជាបុរសពេញលេញគ្រប់លក្ខណសម្បត្តិទាំងប្រាំ
ទើបបានឈ្មោះថា មនុស្សប្រុសដើមទ្រូង ៥ហត្ថទៅបាន។
Sunday, August 21, 2016
មានតែពេលវេលាទេ ទើបដឹងថាក្តីស្រលាញ់មានតម្លៃធំប៉ុនណា
កាលពីព្រេងនាយ
នៅលើកោះមួយ មានអារម្មណ៍ជាច្រើន ដែលរស់នៅទីនោះ ដូចជា អារម្មណ៍រីករាយ សោកសៅ
ក្តីស្រឡាញ់ ភាពស្រស់ស្អាត។ល។
ថ្ងៃមួយមានការប្រកាសអាសន្នថា កោះនេះនឹងលិចនៅក្នុងពេលឆាប់ៗនេះហើយ។
ដូច្នោះពួកគេទាំងអស់គ្នា ក៏ប្រញាប់រៀបចំទូក ដើម្បីចាកចេញពីលើកោះនេះរៀងៗខ្លួន។
វិធី៥យ៉ាងដើម្បីបង្កើនប្រឌិតញាណ
ប្រឌិតញាណ
(Creativity)
គឺជាសមត្ថភាពក្នុងការច្នៃច្បាប់ទម្លាប់ចាស់ គំនិត ឬអ្វីៗផ្សេងៗ
ហើយបង្កើតអ្វីដែលថ្មី តាមរយៈការមិនយកលំនាំតាមនរណា តាមមនោគតិ(នឹកគិត) ។ល។
ខណៈដែលប្រឌិតញាញ គឺជាគុណសម្បត្តិពីធម្មជាតិ ចំពោះបុគ្គលខ្លះ ប្រឌិតញាណបានកប់បាត់
ហើយមិនអាចប្រើប្រាស់បានដោយសារតែភាពស្មុគស្មាញ
និងភាពតប់ប្រមល់ក្នុងជីវិតប្រចាំថ្ងៃ។ មានវិធីជាច្រើនដែលអាចបង្កើន
និងធ្វើឲ្យប្រសើរឡើងប្រឌិតញាណរបស់អ្នក ដែលបានកប់បាត់នោះ។ ប៉ុន្តែថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត
សូមលើកយកវិធី៥យ៉ាងមកលាតត្រដាង។ តើវិធីប្រាំយ៉ាងណាខ្លះ ដែលធ្វើឲ្យប្រសើរឡើងប្រឌិតញាណ
ឬភាពច្នៃប្រឌិតរបស់អ្នក? កុំបង្អង់យូរ ខាងក្រោមនេះ គឺជាវិធី
ដែលអ្នកអាចយកទៅប្រើប្រាស់បាន!
តើពេលចូលពេទ្យគួរត្រៀមខ្លួនដូចម្តេច?
ពេលណាយើងមានជម្ងឺដង្កាត់
យើងចាំបាច់ត្រូវតែទៅពេទ្យ ឬចូលទៅទទួលការវះកាត់។ យើងគួរនឹងត្រៀមខ្លួនឲ្យបាន ៧ ថ្ងៃ មុនដល់ថ្ងៃចូលមន្ទីរពេទ្យ
ដូចជា៖
Saturday, August 20, 2016
ដាក់ចុះបានទើបទៅស្រួល
ជារៀងរាល់ថ្ងៃនេះ
លោកយាយនឹងភ្ញាក់ក្រោកឡើង តាំងពីម៉ោង៤ព្រឹក ក្រោយពីសូត្រធម៌ថ្វាយបង្គំព្រះ
និងធ្វើកិច្ចការផ្ទាល់ខ្លួនស្រេចបាច់ ក៏ចេញមកត្រៀមធ្វើអាហារដាក់បាត្រលោក
ដោយមានកូនស្រីជាជំនួយកម្លាំងផង។
ចោរលួចសទ្ធាដល់ពេលដែលកម្មតាមទាន់ត្រូវចប់
លោកយាយរបស់ខ្ញុំជាអ្នកចូលចិត្តធ្វើបុណ្យ
ជារៀងរាល់ព្រឹកលោកយាយនឹងភ្ញាក់តាំងពីម៉ោង៤ ដើម្បីធ្វើម្ហូបបាយទឹកដាក់បាត្ររាល់ថ្ងៃ។
ពេលដល់ថ្ងៃសីល លោកយាយនឹងស្លៀកពាក់សទៅសមាធិឯវត្ត ឬប្រសិនបើមានកិច្ចការកម្មពិធីបុណ្យក្រៅពីនេះ
លោកយាយក៏ត្រេកអរជួយសង្គ្រោះទាំងអស់ ប្រសិនបើជាជួយកម្លាំងកាយមិនបានទេ លោកយាយក៏ជួយជាកម្លាំងទ្រព្យជំនួសវិញ។
លោកយាយប្រាប់ខ្ញុំជារឿយៗថា
ទោះជាយាយមិនមានបានអ្វីធំដុំជាដុំកំភួនអ្វីក៏ដោយ
ប្រសិនបើរឿងធ្វើបុណ្យទំនុកបម្រុងព្រះសាសនា លោកយាយជួយអស់ពីកម្លាំងកាយចិត្ត ជាពិសេស
បើរឿង “សិតព្រះពុទ្ធរូបមាស” ផង លោកយាយគាត់មានសទ្ធាខ្លាំងណាស់
ព្រោះពេលមួយនោះ លោកឪខម វត្តផៃរោងគោ ធ្លាប់បានសម្តែងព្រះធម្មទេសនាថា
ខកបំណង
ជីវិតមនុស្សមានគូនឹងគ្នាជានិច្ច ដូចជា
មានស្រី មានប្រុស មានដី មានទឹក មានព្រះច័ន្ទ មានព្រះអាទិត្យ មានថ្ងៃ មានយប់
មានទុក្ខ មានសុខ មានការនិន្ទា មានការសរសើរ មានខកបំណង មានសមបំណង។ល។....
Friday, August 19, 2016
៣រឿងដែលនារីគួរយល់ និង៣រឿងដែលបុរសគួរដឹង... អាថ៌កំបាំងរក្សាគូគ្រងឲ្យបានយូរ
ពេលណាអ្នកសម្រេចចិត្តរៀបការជាមួយគ្នាហើយ
ប្រហែលជាមិនមានគូគ្រងគូណាមួយ ដែលមានគំនិតសុបិនថា
ពួកខ្លួននឹងត្រូវមានថ្ងៃលែងលះគ្នាទេ ភាគច្រើនពួកគេគិតថា
ម្តេចម្តារក៏ពួកគេនឹងគ្រប់គ្រងជីវិតអាពាហ៍ពិពាហ៍នេះឲ្យបានយូរបំផុត។
ងាយៗ ៥វិធី នៅរួមគ្នាជាមួយអ្នកមើលពិភពលោកក្នុងផ្លូវអវិជ្ជមាន ដោយមិនចាំបាច់ឈ្លោះ
មានមនុស្សជាច្រើន
ពុំសូវមានសេចក្ដីសុខជាមួយជីវិតការងារ ឬជីវិតប្រចាំថ្ងៃទេ ព្រោះមនុស្សជិតស្និតខ្លួន
មើលពិភពលោកមួយនេះក្នុងផ្លូវអវិជ្ជមានគ្រប់កាលៈទេសៈ។ ចូលទៅនៅជិតគេពេលណា
ត្រូវហត់នឿយចិត្តទៅជាមួយគេគ្រប់គ្រា ទាំងត្រូវលួងលោមគេផង ទាំងណែនាំគេផង លើសពីនេះទៅទៀត
ក៏ត្រូវជួយគេដោះស្រាយគំនិតអវិជ្ជមានរបស់គេមិនបាន ក៏ក្លាយទៅជាឮមាត់ឮកដាក់គ្នា។
គោលគំនិតល្អដើម្បីជីវិត សូមលើកយកវិធីណែនាំមួយ មកជម្រាបជូនមិត្តអ្នកអាន វាអាចថាល្អ
ប្រើប្រាស់បានក្នុងការជួយឲ្យអ្នក នៅរួមជាមួយមនុស្សមានគំនិតអវិជ្ជមានបាន
ដោយមិនចាំបាច់ឲ្យគំនិតទាំងនេះ មកធ្វើបាបចិត្តយើងតទៅទៀតគឺ៖
យើងមានគ្រាប់បែកម៉ោងនៅក្នុងខ្លួនម្នាក់ៗច្រើនគ្រាប់
យើងប្រហែលជានឹងស្មានមិនដល់ទេថា
អតីតដែលកន្លងមក ក្នុងជាតិកំណើតមុនៗនោះ យើងធ្លាប់បានធ្វើបាបអកុសលច្រើនតិចប៉ុនណាទៅ ដែលវាជាគ្រាប់បែកម៉ោងនៃជីវិត ដែលម្នាក់ៗមានច្រើនគ្រាប់ និយាយឲ្យងាយស្រួលស្តាប់ទៅ
គឺរាប់មិនអស់ រង់ចាំតែញាក់ចិញ្ចើមដាក់ រង់ចាំតែដល់ពេលវេលាផ្ទុះ នៅខាងក្នុងខ្លួនរបស់យើងតែប៉ុណ្ណោះ។
Thursday, August 18, 2016
តើហេតុដូចម្តេច ត្រូវរក្សាចិត្តយើងឲ្យថ្លា?
តើហេតុដូចម្តេច
ត្រូវរក្សាចិត្តយើងឲ្យថ្លា?
មនុស្សគ្រប់គ្នាក្នុងលោកមួយនេះ
មិនថាបុគ្គលណាជាបុគ្គលណាទេ នឹងត្រូវធ្វើដំណើរទៅកាន់បរលោកដូចគ្នាៗទាំងអស់
មិនមានអ្នកណាមួយអាចគេចវេសជៀសផុត ឬបដិសេធបានឡើយ ទោះបីថា ខ្លួនពេញចិត្តក្តី
មិនពេញចិត្តក្តីក៏ដោយចុះ ហើយបរលោកនោះមានពីរផ្លូវ គឺទុគតិមួយ និងសុគតិមួយ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់សម្តែងថា
“ប្រសិនបើចិត្តថ្លាផូរផង់គ្មានមន្ទិលសៅហ្មង មានសុគតិជាទីគោចរ
ប្រសិនបើចិត្តសៅហ្មងមិនផូរផង់
មានទុគតិជាទីគោចរ”។
ត្រូវគិតល្អ និយាយល្អ ធ្វើល្អ
ត្រូវគិតល្អ
និយាយល្អ ធ្វើល្អ
ចុះរឿងរ៉ាវល្អៗដែលនឹងកើតបែបជាផ្ទុយពីក្រសែ
មិនទាក់ទង់ជាមួយបរិស្ថាន
តើវានឹងមានដូចម្តេច?
សេចក្ដីសុខហ្វ្រីៗ... ដែលលាក់ទុកក្នុងខ្លួនយើង
រៀនហ្វឹកហាត់ចិត្តឲ្យឈប់នឹងនឲ្យបាន
រឿងរ៉ាវផ្សេងៗ ដូចជា រឿងរបស់មនុស្ស សត្វ វត្ថុរបស់របរ រឿងជំនួញ
រឿងធ្វើការងាររកស៊ីទទួលទាន។ រឿងអ្វីដែលនៅក្រៅពីនេះ ជារឿងមិនមានសារៈ មិនមានខ្លឹមសារ
ឈប់ និងនឹងនហ្នឹងឯង ជាសារៈ ជាខ្លឹមសារនៃជីវិត ដែលនឹងធ្វើឲ្យយើងបានចូលដល់ព្រះត្រៃរ័តន៍ក្នុងខ្លួន
យើងកើតមកដើម្បីការងារមួយនេះ។
យើងត្រូវប្រើគ្រប់វិនាទី
ហ្វឹកហាត់ចិត្តឲ្យឈប់នឹងនឲ្យបាន ឈប់ត្រឹមតែមួយប៉ប្រិចភ្នែក
យើងបានបុណ្យបានអានិសង្ស ប្រសើរក្រៃលែងជាង សាងកុដិ សាលា វិហារ ទៅទៀត
ព្រោះថាជាផ្លូវទៅកាន់មគ្គផលនិព្វាន ផ្លូវរួចផុតពីកិលេសអាសវៈ បញ្ឈប់តែមួយស្របក់
សេចក្ដីសុខហូរហៀរផុសចេញមក ព្រោះហេតុដូច្នោះ ឈប់ និងនឹងនហ្នឹងឯង
ជារឿងសំខាន់បំផុតក្នុងជីវិតមនុស្ស៕
ពីគ្រូតូច
រូបភាព៖ ហ្វេសប៊ុកផេក
រឿងស្លាប់ហើយ កើតវិញ រកឃើញដោយក្រុមអ្នកស្រាវជ្រាវហាវឺត (Harvard)
រឿងដែលព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងទុកនោះ
ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវនៅ ហាវឺត (Harvard)
បានស្រាវជ្រាវរកឃើញ
និងមានវត្ថុតាងថា ជាការពិតហើយ ក្នុងទីបំផុតជនជាតិបារាំងក៏ចូលដល់ការពិតនេះបានហើយដែរ។
ពេលក្រុមអ្នកស្រាវជ្រាវជនជាតិបារាំង
អាចបកស្រាយបានថា ជាតិមុខមានពិតនេះ គឺជាការពិត
ដែលមានបញ្ជាក់នៅក្នុងព្រះធម៌ព្រះពុទ្ធសាសនា ដែលព្រះពុទ្ធអង្គទ្រង់សម្តែងទុកមក
ជារឿងពិតប្រាកដហើយ។
៧ វិធីងាយៗបំភ្លេចស្នេហ៍ឲ្យបានក្នុងរយៈពេល៣ថ្ងៃ
ថ្ងៃនេះគោលគំនិតល្អដើម្បីជីវិត
សូមណែនាំនូវវិធីមួយចំនួន ដើម្បីទុកជាគ្រឿងជំនួយក្នុងការបំភ្លេចចោលអ្នកណាម្នាក់
ដែលធ្វើបាបលើផ្លូវកាយ និងផ្លូវចិត្តយើង។ ពេលណាយើងចង់ដើរចេញពីគេដោយវិធីស្ងប់ចិត្ត
និងលែងមានចិត្តអាល័យដោយគ្មានថ្ងៃវិលត្រឡប់វិញបាន ដូចពាក្យមួយថា “សេ្នហាដែលគ្មានការទាក់ទងគ្នាទេ
ស្នេហានោះបានស្លាប់បាត់ទៅហើយ”។ វិធីនេះអាចជួយអ្នក
ធ្វើចិត្តបានក្នុងរយៈពេលដ៏ខ្លី មុននឹងដល់ពេលមួយបានជួបពន្លឺដ៏ភ្លឺស្វាង
ត្រូវត្រៀមបើកចិត្តឲ្យទូលាយ និងតាំងសតិស្មារតី ឲ្យបានល្អសិនណ៎ា!
Wednesday, August 17, 2016
តើកើតមកធ្វើអី?
ពេលនៅមិនទាន់បានស្គាល់ព្រះធម៌ ស្នេរសួរខ្លួនឯងជាញឹមញាប់ថា តើខ្លួនឯងកើតមកធ្វើអ្វី? ហេតុអ្វីត្រូវកើត និងមានជីវិតរស់នៅដើម្បីអ្វី?
ចម្លើយដែលផ្តល់ឲ្យខ្លួនឯងនោះ វាហាក់ដូចជាមិនច្បាស់លាស់សោះ ហើយនឹងមិនប្រាកដច្បាស់ក្នុងចិត្តខ្លួនឯងថា វានឹងត្រឹមត្រូវឬក៏មិនត្រូវទេ។ នៅពេលដែលស្មេរបានមានឱកាសសិក្សាប្រតិបត្តិព្រះធម៌ និងបានសាងផ្នួសហើយ ទើបមានការយល់ចូលចិត្តថា តើមនុស្សយើងកើតមកធ្វើអ្វី និងមានជីវិតរស់នៅដើម្បីអ្វី? ស្មេរយល់ឃើញថា ការយល់ចូលចិត្តក្នុងរឿងនេះ វាមានសារៈសំខាន់ណាស់សម្រាប់ជីវិត ព្រោះប្រសិនបើយល់ចូលចិត្តខុស ក៏នឹងនាំដំណើរជីវិតទៅក្នុងទិសដៅមួយខុសផងដែរ។ ការយល់ចូលចិត្តត្រូវ វានឹងនាំយកជីវិតទៅកាន់ទិសដៅមួយត្រូវ នឹងមានឱកាសបានកើតមកជាមនុស្សម្តងទៀត ហើយទម្រាំបានកើតមកជាមនុស្សនោះ ជារឿងមួយកម្រណាស់ផងដែរ។
ចម្លើយដែលផ្តល់ឲ្យខ្លួនឯងនោះ វាហាក់ដូចជាមិនច្បាស់លាស់សោះ ហើយនឹងមិនប្រាកដច្បាស់ក្នុងចិត្តខ្លួនឯងថា វានឹងត្រឹមត្រូវឬក៏មិនត្រូវទេ។ នៅពេលដែលស្មេរបានមានឱកាសសិក្សាប្រតិបត្តិព្រះធម៌ និងបានសាងផ្នួសហើយ ទើបមានការយល់ចូលចិត្តថា តើមនុស្សយើងកើតមកធ្វើអ្វី និងមានជីវិតរស់នៅដើម្បីអ្វី? ស្មេរយល់ឃើញថា ការយល់ចូលចិត្តក្នុងរឿងនេះ វាមានសារៈសំខាន់ណាស់សម្រាប់ជីវិត ព្រោះប្រសិនបើយល់ចូលចិត្តខុស ក៏នឹងនាំដំណើរជីវិតទៅក្នុងទិសដៅមួយខុសផងដែរ។ ការយល់ចូលចិត្តត្រូវ វានឹងនាំយកជីវិតទៅកាន់ទិសដៅមួយត្រូវ នឹងមានឱកាសបានកើតមកជាមនុស្សម្តងទៀត ហើយទម្រាំបានកើតមកជាមនុស្សនោះ ជារឿងមួយកម្រណាស់ផងដែរ។
យើងជ្រើសរើសកើតបាន
ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា “ការបានកើតមកជាមនុស្សជាលាភមួយដ៏ប្រសើរ
ព្រោះរបស់កម្រក្រៃក្រាស”
ព្រះអានន្ទក្រាបទូលសួរ ព្រះពុទ្ធអង្គថា សត្វលោក (គ្រប់ជីវិតដែលនៅវិលវល់កើតស្លាប់មិនចេះចប់) កាលបើស្លាប់ហើយទៅកើតក្នុងទីណាខ្លះ? ព្រះពុទ្ធអង្គទ្រង់តបថា ពពួកសត្វដែលវិលត្រឡប់មកកើតក្នុងសុគតិភូមិ (មនុស្ស១ ទេវលោក ៦ ព្រហ្មលោក ២០ជាន់) ប្រៀបបានដូច ស្នែងគោ។ ពពួកសត្វ ដែលកើតក្នុងទុគតិភូមិ ឬអបាយភូមិ (នរក ប្រេត អសុរកាយ និងសត្វតិរច្ឆាន) ប្រៀបបានដូចជា រោមគោ។ យើងនឹងឃើញថា គោមួយក្បាលមាន ស្នែងតែពីរប៉ុណ្ណោះ ចំណែករោមវាវិញច្រើនរាប់មិនអស់។ ប៉ុន្តែក្នុងសុគតិភូមិ មានដល់ទៅ ២៧ ភព តើហេតុដូចម្តេច បានជាសត្វលោក ទើបនាំគ្នាមកកើតមានចំនួនតិច ប្រៀបដូចជាស្នែងគោទៅវិញ?
Subscribe to:
Posts (Atom)





























