ប្រិយមិត្តអ្នកអាន
អាចទទួលបានចម្លើយរឿងការឲ្យ “ទានពិត” ពីតេជគុណ
វ.វជិរមេធី
ក្នុងអតីតកាលកន្លងទៅដ៏យូរលង់ណាស់មកហើយ
មានមាណពម្នាក់ បានចូលទៅស្ដាប់ធម៌នៅឯវត្ត ។ គ្រានោះបុរសកម្លោះម្នាក់នោះ
បានឃើញព្រះអគ្គសាវកគង់នៅខាងស្ដាំនៃព្រះពុទ្ធអម្ចាស់ ហើយបានប្រកាន់យល់ថា
ជាមេទ័ពនៃកងទ័ពធម៌របស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់កំពុងថ្វាយការងារ
ក្រោយពីបានឃើញព្រះអគ្គសាវកអង្គនោះហើយ ធ្វើឲ្យបុរសនោះកើតកម្លាំងបណ្ដាលចិត្តថា
ខ្លួនក៏ចង់បានជាបែបនេះដែរ ។ បុរសនោះទើបតាំងសច្ចាប្រណិធានចិត្តអធិដ្ឋានថា “សាធុ
ដោយទានដែលកូនបានធ្វើនេះ ទៅកើតជាតិមុខយ៉ាងណាមួយ សូមឲ្យកូនបានធ្វើជាអគ្គសាវករបស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ផងចុះ”
។






























