ការសុំពរនោះ គឺជារឿងល្អប្រពៃហើយ សុំបានគ្រប់ឱកាស
និងសុំបានជាមួយអារុក្ខអារ័ក្សអ្នកតា ឬទេវតាគ្រប់អង្គ ឬសូម្បីតែព្រះពុទ្ធបដិមាក៏ដោយ
ពេលណាយើងយកវត្ដប្រតិបត្តិល្អបរិសុទ្ធ នៅជាមួយសីល សទ្ធាជ្រះថ្លា
សេចក្ដីប៉ង់ប្រាថ្នានឹងសម្រេចបាន ដល់យើងជាក់ជាមិនខានឡើយ។
Sunday, September 4, 2016
ទស្សនាវដ្ដីថាម(Time Magazine) បង្ហើបឲ្យដឹងថា លទ្ធផលស្រាវជ្រាវលើមនុស្ស មានសេចក្ដីសុខបំផុតក្នុងលោក គឺបុគ្គលយកលំនាំដំណើរជីវិតតាមព្រះពុទ្ធអង្គ
ទស្សនវដ្ដី
ថាម បង្ហើបប្រាប់ថា ត្រង់អាមេរិកាំងមានកិច្ចការស្រាវជ្រាវរកឃើញថា
មនុស្សដែលមានសេចក្ដីសុខ ខ្លាំងបំផុតក្នុងលោក គឺបុគ្គលយកលំនាំដំណើរជីវិតតាមមាគ៌ារបស់ព្រះពុទ្ធអង្គ។
ការធ្វើពិសោធន៍ ដោយការស្គែនខួរព្រះកេសលោកមួយអង្គ ដែលធ្វើសមាធិ
និងបានទទូលលទ្ធផលចេញមកថា ជាការពិត។
តើហេតុអ្វីបានជាពុទ្ធបរិស័ទត្រូវដាក់បាត្រ ឬប្រគេនចង្ហាន់ដល់ព្រះសង្ឃ?
បើនិយាយអំពីការដាក់បាត្រ
ឬការប្រគេនចង្ហាន់ដល់ព្រះសង្ឃ អ្នកខ្លះសង្ស័យថា មិនបានផលប្រយោជន៍អ្វី
ហើយគេហាក់ដូចជាយល់ថា ព្រះសង្ឃប្រាថ្នាចង់រស់នៅក្នុងជីវិតងាយស្រួល
ដោយមិនចាំបាច់ប្រកបការងារអ្វី ប៉ុន្តែគេមិនបានយល់នូវអត្ថន័យពិតថា
បព្វជិតជាអ្នកស្វែងរកសច្ចធម៌ឡើយ។ ហើយម្យ៉ាងទៀត
ព្រះសង្ឃលោកត្រូវរស់នៅជាជីវិតអានាគារិក។ ព្រះសង្ឃលោករស់នៅបាន
ដោយសារទឹកចិត្តជ្រះថ្លាដ៏បរិសុទ្ធរបស់មនុស្សទូទៅ។
លោកគង់នៅបានដោយពឹងផ្អែកទាំងស្រុងលើពុទ្ធបរិស័ទ។ យោងទៅតាមធម្មវិន័យ ព្រះសង្ឃ លោកត្រូវលះបង់ផ្ទះសម្បែងចេញ
ហើយត្រូវរស់នៅក្នុងភាពជាអានាគារិកបុគ្គល។ ព្រះសង្ឃលោកបូជាការរស់នៅរបស់លោក
ដើម្បីសិក្សាព្រះធម៌វិន័យ និងអនុវត្តន៍តាមព្រះធម៌វិន័យ
ដែលព្រះពុទ្ធជាម្ចាស់ទ្រង់បានឲ្យឱវាទប្រៀនប្រដៅ ដើម្បីធ្វើឲ្យមានអភិវឌ្ឍន៍ចិត្ត។
ព្រះសង្ឃលោកបង្រៀនព្រះធម៌ដល់ឧបាសក ឧបាសិកា។
Saturday, September 3, 2016
ឲ្យពុកសុំទោស
“ពុកគ្មានប្រាក់ទិញផ្ទះធំទ្រនុំខ្ពស់ឲ្យកូនបាន....
ប៉ុន្តែពុកមានពេលវេលានៅផ្ទះជាមួយកូន
ពុកមានប្រាក់ទិញសៀវភៅរឿងនិទានពិរោះៗគតិល្អៗឲ្យកូនបាន....
ប៉ុន្តែមិនមានពេលអានវាឲ្យកូនបានស្តាប់
ពុកមានប្រាក់ទិញអាហារឆ្ងាញ់ៗឲ្យកូនញ៉ាំ....
ប៉ុន្តែមិនមានពេលនៅកំដរកូនញ៉ាំទេ
ពុកមានប្រាក់ទិញរបស់របរលេងល្អៗឲ្យកូនបាន....
ប៉ុន្តែមិនមានពេលកំដរកូនលេងទេ
ពុកមានប្រាក់ទិញសម្លៀកពាក់ថ្មីថ្លៃៗឲ្យកូនបាន....
ប៉ុន្តែគ្មានឱកាសបានឃើញកូនស្លៀកពាក់វាទេ
(ឃើញបានត្រឹមតែកូនពាក់ខោអាវដំណេក
នៅពេលដែលកូនគេងលក់)
ពុកព្រមទទួលស្គាល់ថា
កូនគឺជាមនុស្សសំខាន់....
ប៉ុន្តែពេលនោះ
ពុកគិតថាការងារសំខាន់ជាង
រហូតដល់ថ្ងៃមួយ
ដែលកូនឃ្លាតចាកចេញទៅ....
ពុកយំរហូត
ទាល់តែទឹកភ្នែកពុកលែងហូរ
ក្នុងថ្ងៃដែលពុកមានពេលនៅជាមួយកូន....
ប៉ុន្តែបែរជាកូនគ្មានសល់ពេលឲ្យពុកម្នាក់នេះសោះ”។Friday, September 2, 2016
នំសង់ខ្យាទឹកដោះគោកោងបត់ចុះបត់ឡើងបាន
---------------------------------------------------------------------------------
|
បើអ្នកឥតមានសមត្ថភាពពិសោធ
ឃើញសេចក្ដីពិត តាមភាពពិតរបស់វានោះ
សេចក្ដីពិត
គឺវាកោងក្ងុកបត់ចុះបត់ឡើងបាន សម្រាប់អ្នកជានិច្ចហើយ។
|
ក្មេងប្រុសពីរនាក់ក្រណាស់ រស់នៅដោយសារសុំទានម្ហូបអាហារ
ពីផ្ទះមួយទៅផ្ទះនៅក្នុងទីក្រុង និងជនបទនានា។ ក្មេងម្នាក់ខ្វាក់ពីកំណើត
ម្នាក់ទៀតជួយយកអាសារវា តាមរបៀបនេះ វាចេញដើរសុំទានអាហារជាមួយគ្នា។
ថ្ងៃមួយ ក្មេងខ្វាក់ធ្លាក់ខ្លួនឈឺ ក្មេងម្នាក់ទៀតថា
"ឯងនៅសំរាកទីនេះចុះ អញនឹងទៅសុំទានអាហារសម្រាប់យើងទាំងពីរនាក់
អញនឹងយកអាហារមកឲ្យឯងផងដែរ"។
គាប់ជួនថ្ងៃនោះ វាសុំបានចំណីអាហារមានឱជារសឆ្ងាញ់មួយមុខហៅថា
"ខៀរ" ជានំសង់ខ្យាឥណ្ឌា។ វាមិនដែលញ៉ាំនំមានឱជារសបែបនេះទេ ពីមុនមក។
វាញ៉ាំនំនោះយ៉ាងសប្បាយរីករាយ ប៉ុន្តែជាអកុសលគ្មានចានដាក់នំ យកទៅឲ្យមិត្តវាទេ
ដូច្នេះហើយ វាញ៉ាំនំនោះអស់។
ចូរគ្រប់គ្រង់ចិត្តរបស់អ្នក
ចិត្តរបស់មនុស្សមានឥទ្ធិពលគ្របដណ្ដប់លើសរីរាង្គយ៉ាងជ្រៅបំផុត។
ចិត្តមានសក្ដានុភាពដ៏ខ្លាំងក្លាជាងឱសថ
ក៏ដូចជាវាមានសក្ដានុភាព ដ៏ខ្លាំងក្លាជាងថ្នាំពុលដែរ។ កាលណាចិត្តជាសភាវៈអាក្រក់
វាអាចសម្លាប់ជីវិតមួយបាន ប៉ុន្តែកាលណាចិត្តនោះមិនវិលវល់ ហើយឧស្សាហ៍ព្យាយាម
វាអាចផ្ដល់អត្ថប្រយោជន៍ដល់មនុស្សឯទៀត។ កាលណាចិត្តតាំងនៅស៊ប់
ក្នុងការត្រិះរិះត្រឹមត្រូវគាំទ្រផង ផលដែលចិត្តនេះបង្កើតបានគឺ មានទំហំធំធេងណាស់។
ចិត្តដែលប្រកបដោយតម្រិះបរិសុទ្ធ និងជាកុសលនាំឲ្យមានជីវិតរស់នៅ ប្រកបដោយសុខភាពល្អ
និងមានភាពល្ហែល្ហើយឥតស្រាកស្រាន្តចិត្ត។
Thursday, September 1, 2016
៤១ ប្រការ ពិចារណាលើជីវិត
១) ជីវិត មិនទៀង។
២) ជីវិត ជាទុក្ខ ព្រោះមានការកើតឡើងហើយវិនាសទៅវិញ
ទុក្ខក្នុងទីនេះមិនមែនទុក្ខវេទនា ទុក្ខលក្ខណៈរួម ទុក្ខលក្ខណៈរួមទាំងអរិយសច្ច
ព្រោះជាទីតាំងនៃទុក្ខ។
៣) ជីវិត ជារោគ សង្ខារធម៌ប្រព្រឹត្តទៅតាមអំណាចបច្ច័យ
ក៏ក្នុងអត្ថន័យជារោគដែរ ម្យ៉ាងទៀតជាឬសគល់នៃរោគ កើតមកតាំងពីក្នុងផ្ទៃនៃមាតា
ទារកតូចកើតមកជាកូនង៉ែត ឃើញថាគួរឲ្យសង្វេគ ព្រោះទទួលនូវភាវៈដ៏ធ្ងន់ធ្ង
គឺឧបាទានក្ខន្ធ ទទួលរោគ ទទួលជំងឺមកជាប់នឹងខ្លួនជាមួយខ្លះ ស្វិតដៃស្វិតជើងខ្លះក៏មាន
ជំងឺរីងរៃមិនមែនមានរោគតែមួយមុខទេ ហ្នឹងឯងជាភារៈ។
សេចក្តីសុខរបស់អ្នកបួស ឬសមណៈ ៨យ៉ាង
សេចក្តីសុខរបស់អ្នកបួស
ឬសមណៈ ៨យ៉ាងគឺ
១-
មិនមានការហួងហែង រក្សាទុកនូវសម្បត្តិទាំងឡាយ
២-
ស្វែងរកតែបិណ្ឌបាតដែលឥតទោស
៣-
បរិភោគតែអាហារដែលឆ្អិនស្រាប់
៤-
មិនមានសេចក្ដីលំបាក ដោយការបៀតបៀនអំពីដែន គឺមិនត្រូវបង់ពន្ធដារជាដើម
៥-
មិនមានឆន្ទរាគៈចំពោះគ្រឿងឧករណ៍
៦-
មិនមានភ័យព្រោះចោរប្លន់
៧-
មិនជាប់ជំពាក់ដោយស្ដេច និងអាមាត្យស្ដេច និង
៨-
ឥតមានអ្នកណារារាំង ឃាតឃាំងក្នុងទិសទាំង៤៕
(គ្មានសេចក្ដីសុខណា
ស្មើដោយសេចក្ដីស្ងប់ឡើយ)
អនិច្ចាជីវិត
ជីវិតដែលប្រកបទៅដោយសេរីភាព
មានន័យថា ជីវិតដែលរួចចាកភាពអកុសល គឺមានការជាប់ជំពាក់ ភាពហិង្សា ភាពអវិជ្ជា
ដែលសភាពទាំងអស់នេះ គឺជាទ្រុង ជាគុកឃុំឃាំងសត្វលោកឲ្យស្អិត
ឲ្យជាប់ឥតរើរួចពីវដ្ដសង្សារបាន។ ជីវិតត្រូវរស់នៅក្នុងគំនាបនៃអកុសល គំនាបនៃរូប
សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ដែលជាចំណីរបស់តណ្ហា៕
........................................
ស្រង់ចេញពីសៀវភៅ៖
សិក្សាឈ្វេងយល់អំពីទស្សនៈព្រះធម៌បែបទស្សនវិជ្ជាព្រះពុទ្ធសាសនា
ទំពីរ
១៣
ឆ្នាំ
ព.ស. ២៥៥៧
រៀប.
ធី ចាន់ណា(សាមណេរ)
រូបភាព https://www.plus.google.com
វិធីសាស្រ្តស្ថាបនាជំនឿលើខ្លួនឯង ៧ចំណុច
សក្ដានុពលក្នុងភាពជោគជ័យ
ស្ថិតនៅលើគំនិតថាជោគជ័យ។ គ្រប់យ៉ាងដែលកើតពីសក្ដានុពលគំនិត ភាពជឿជាក់លើខ្លួនឯង
ដែលជាសក្ដានុពលដែលលាក់ទុកក្នុងខ្លួនរបស់មនុស្សយើងគ្រប់គ្នា
ព្រោះមនុស្សគ្រប់គ្នាម្នាក់ៗមានគំនិត មានភាពជឿជាក់ជារបស់ខ្លួនឯង។ វាកើតឡើងនៅត្រង់ថា
តើនឹងគិតឲ្យខ្លួនឯងទៅជាយ៉ាងម៉េច បើអ្នកគិតថា អ្នកធ្វើបាន អ្នកក៏នឹងធ្វើបាន
ដូចដែលគិត តែបើគិតថា អ្នកធ្វើមិនបាន អ្នកនឹងកើតមានជំងឺមួយគឺ ជំងឺចុះចាញ់អស់សង្ឃឹម
និងធ្វើមិនសម្រេច ដូចដែលចិត្តអ្នកគិតនោះឯង។
Wednesday, August 31, 2016
បើកខួរក្បាល! ហេតុអ្វីអាយស្តាយក្លាយជាអច្ឆរិយបុគ្គល?
ក្រុមអ្នវិទ្យាសាស្ត្រមកពីមហាវិទ្យាល័យអឹមស៊ីម៉ាស្ទើរ(McMaster University) បានដាក់សំណើស្នើសុំរបាយការណ៍លទ្ធផល ការធ្វើកោសល្យវិច័យខួរក្បាលរបស់អាយស្តាយ។
៩ វិធីធ្វើល្អ ធ្វើងាយចាប់ផ្តើមពីខ្លួនយើង
ថ្ងៃនេះប្រិយមិត្តអ្នកអាននឹងបានជួបខ្លឹមសារអត្ថបទមួយ
បើបានអានហើយ មានអារម្មណ៍ថា គួរនឹងធ្វើល្អជាមួយមនុស្សគ្រប់គ្នា
ទាក់ទងជាមួយនឹងវិធីសាស្ត្រនៃការធ្វើល្អបានបុណ្យ និងមិនចាំបាច់ចាយលុយកាក់
សូម្បីតែមួយកាក់មួយសេនឡើយ ប៉ុន្តែរឿងដែលយើងចង់ឲ្យមានចក្ខុវិស័យវែងឆ្ងាយនោះគឺ យើងធ្លាប់ចង់ឲ្យមនុស្សគ្រប់គ្នាបានធ្វើល្អដាក់គ្នាទៅវិញទៅមក។
សំបុត្រទិញថ្នាំគ្រូពេទ្យ
បុរសម្នាក់មានជំងឺ បានទៅរកគ្រូពេទ្យ ឲ្យព្យាបាលគាត់។
គ្រូពេទ្យពិនិត្យមើល រួចបានសរសេរសំបុត្រ បញ្ជាឲ្យទិញថ្នាំ។
គាត់មានជំនឿខ្លាំងលើគ្រូពេទ្យ។ ត្រឡប់ទៅដល់ផ្ទះវិញ គាត់បានដាក់រូបថតគ្រូពេទ្យ
ក្នុង បន្ទប់តាំងសក្ការបូជា។ គាត់អង្គុយគោរពរូបថតនោះ។ គាត់ថ្វាយផ្កា ដុតធូប រួចថ្វាយបង្គំបីដង។
គាត់យក សំបុត្រទិញថ្នាំនោះមកសូត្រថា "ពីរគ្រាប់ពេលព្រឹក ពីរគ្រាប់ពេលរសៀល
ពីរគ្រាប់ពេលល្ងាច"។ គាត់ចេះ តែសូត្រ សំបុត្រទិញថ្នាំនោះរាល់ថ្ងៃ ពេញមួយជីវិត
ព្រោះគាត់មានជំនឿខ្លាំងណាស់ លើគ្រូពេទ្យ។ ប៉ុន្តែសំបុត្រទិញថ្នាំ នៅតែឥតបានជួយអ្វីដល់គាត់សោះ។
Tuesday, August 30, 2016
ដុំគ្រួស និងខ្លាញ់ទឹកដោះគោ
សម័យថ្ងៃមួយ មានមាណពក្មេងម្នាក់ បានចូលទៅរកព្រះសម្ពុទ្ធ
ហើយចេះតែយំឥតឈប់សោះ។ ព្រះអង្គទ្រង់តា្រស់សួរថា "នែ! មាណព តើមានបញ្ហាអ្វី?"
"ព្រះករុណាព្រះអង្គ
ពីម្សិលមិញឪពុករបស់ខ្ញុំព្រះករុណាបានស្លាប់"។
"តើតថាគតអាចធ្វើអ្វីកើត? បើគាត់បានស្លាប់បាត់ទៅហើយ
ការយំសោក នឹងមិនអាចធ្វើឲ្យគាត់រស់ឡើងវិញបានទេ"។
"ព្រះករុណាព្រះអង្គ ខ្ញុំព្រះករុណាយល់ថា ការយំសោក
នឹងមិនធ្វើឲ្យឪពុកខ្ញុំព្រះករុណារស់ឡើងវិញមែន ប៉ុន្តែ ខ្ញុំព្រះករុណាមករកព្រះអង្គ
ដើម្បីសុំការពិសេសមួយ សូមទ្រង់ព្រះករុណា ជួយធ្វើអ្វីមួយ
ឲ្យខ្មោចឪពុកខ្ញុំព្រះករុណាផង!"។
"តើតថាគត អាចធ្វើអ្វីឲ្យខ្មោចឪពុកអ្នកបាន?"
និកាយនៃព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនាមាននិកាយពីរគឺ
ព្រះពុទ្ធសាសនាថេរវាទ ឬហីនយាន និងព្រះពុទ្ធសាសនាអាចរិយវាទ ឬមហាយាន។
ព្រះពុទ្ធសាសនាថេរវាទ រក្សាទុកនូវធម៌វិន័យរបស់ព្រះពុទ្ធមិនកែប្រែ
ដែលសព្វថ្ងៃហៅថា ព្រះត្រៃបិដក។ ប្រទេសដែលកាន់ព្រះពុទ្ធសាសនាថេរវាទ
មានប្រទេសកម្ពុជា ប្រទេសលាវ ប្រទេសស្រីលង្កា និងប្រទេសភូមាជាដើម។
ព្រះពុទ្ធសាសនាមហាយាន
បានកែប្រែធម៌វិន័យរបស់ព្រះពុទ្ធ គោរពព្រះពោធិសត្វ ដូចជាព្រះពោធិសត្វ អវលោកេតេស្វរៈ
មញ្ជុស្រី មេត្រេយ ប្រាជ្ញាបារមិតាជាដើម។ ប្រទេសដែលកាន់សាសនាមហាយាន មានប្រទេសចិន
ប្រទេសទីបេត៍ ប្រទេសជប៉ុន និងប្រទេសកូរេជាដើម។
ពូជ និងផ្លែ
បើហេតុយ៉ាងណា ផលមុខជាយ៉ាងនោះ បើពូជយ៉ាងណា ផ្លែមុខជាយ៉ាងនោះ។
បើអំពើយ៉ាងណា លទ្ធផលក៏ជាយ៉ាងនោះដែរ។ នៅលើដីដូចគ្នា អ្នកស្រែម្នាក់បានដាំពូជពីរមុខ
មួយមុខជាពូជអំពៅ មួយមុខទៀតជាពូជឈើល្វីងណាស់ ដែលហៅថា ដើមស្ដៅ។ ពូជទាំងពីរមុខ
ដាំនៅលើដីដូចគ្នា គេស្រោចទឹកដូចគ្នា ត្រូវពន្លឺថ្ងៃខ្យល់ដូចគ្នា
ធម្មជាតិផ្ដល់ជីវជាតិឲ្យពូជទាំងពីរដូចគ្នា។ កូនឈើតូចៗពីរបានដុះធំឡើង។
តើមានអ្វីកើតឡើងដល់ដើមស្ដៅ វាបានដុះធំឡើងជាឈើល្វីង ចំណែកឯអំពៅ
វាបានលូតលាស់ធំឡើងជាឈើផ្អែម។ ហេតុអ្វីបានជាធម្មជាតិ ឬបើអ្នកចូលចិត្តនិយាយថា
ហេតុអ្វីបានជាព្រះអាទិទេព ចិត្តល្អចំពោះឈើមួយដើម ហើយចិត្តអាក្រក់ចំពោះឈើមួយដើមទៀត?
Monday, August 29, 2016
បទពិចារណា ៥ប្រយោគមានន័យសម្រាប់ជីវិត
១.
ចូរអ្នកបោះជំហានទៅរកអនាគត ដ៏ភ្លឺស្វាងដោយចិត្តធម៌ និងអត្ថន័យល្អប្រសើរ។
ចិត្តធម៌របស់អ្នកអាចជួយមនុស្សដទៃ ឲ្យស្វែងរកបាននូវសុខដុមរមនា និងសុភមង្គល។
ចិត្តធម៌របស់អ្នក នឹងជួយនាំអ្នកផ្សេងឲ្យឈានឡើងជានិច្ច និងបង្ហាញពួកគេ
នូវមាគ៌ាដ៏ជឿនលឿនបំផុត។
២០វិធីគិតប្រព្រឹត្តទៅដូចអ្នកឈ្នះ
ចាញ់
ឬឈ្នះស្ថិតនៅលើចិត្ត ដូចទ្រឹស្តីមួយពោលថា ភាពជោគជ័យនោះ ស្ថិតនៅលើវិធីសាស្ត្រត្រឹមតែ១០%
ចំណែក ៩០%ទៀត គឺជាទស្សនគតិ ឬចិត្តនោះឯង។ គោលគំនិតល្អដើម្បីជីវិត សូមលើកយក
វិធីគិតតាមរបៀបអ្នកឈ្នះ ដែលមាន២០វិធីនោះ តើមានអ្វីខ្លះទៅ?
អ្នកនយោបាយអឺរុប អាមេរិកាំងឆ្លើយតប “ការចម្រើនសតិ” ជារបៀបវារៈរបស់ជាតិ
ក្នុងអឺរុប
និងអាមេរិកាំង មានការរីកចម្រើនផ្នែកខាងបចេ្ចកវិទ្យាយ៉ាងខ្ពស់ត្រឡែត
ប្រជាជនមានប្រាក់ចំណូលខ្ពស់ មានគុណភាពជីវិតក្នុងកម្រិតមួយល្អប្រសើរ
ទាំងជីវភាពរស់នៅ ទាំងការសិក្សា សុខមាលភាព បរិស្ថាន ទីលំនៅឋាន
ទទួលបានការអភិវឌ្ឍឡើងដល់កំពូលខ្ពស់បំផុត។
Sunday, August 28, 2016
អរុណោទ័យនៃជីវិតដ៏មានតម្លៃមាន៧ យ៉ាង
ជាការពិតណាស់
នៅក្នុងសង្គមមនុស្ស សឹងពោរពេញទៅដោយបញ្ហាទាំងឡាយ ដែលបានចាក់ស្រែះប្រទាក់គ្នាជាបណ្តាញ
ពីរឿងមួយទៅរឿងមួយ ប្រៀបដូចជាកាំច្រវាក់យឺតយោងប្រតោងគ្នា
ទៅតាមក្រសែនៃសញ្ជាតិញាណរបស់មនុស្សគ្រប់ៗរូប។ តម្រូវការផ្នែកសេចក្ដីសុខ
គេចវេះចេញពីសេចក្ដីទុក្ខហ្នឹង គឺជាវត្ថុបំណងមួយដ៏ចម្បងបំផុត ក្នុងវិថីជីវិតនៃមនុស្សគ្រប់រូប
តែភាពប្រាថ្នាត្រូវការរបស់មនុស្សមួយចំនួន ក្នុងសង្គមសព្វថ្ងៃនេះ
បានបោះជំហានទៅមុខទាំងភាពមហិច្ឆតា ក្រោមឥទ្ធិពលនៃថៅកែគ្មានមេត្តា គឺតណ្ហា មិនព្រមងាកក្រោយ
ដោយភ្លេចបាត់សូន្យឈឹង នូវឧត្តមគតិ ឬបញ្ហាចម្បងរបស់ខ្លួនឯង៖
ភាពស៊ាំនឹងសេចក្តីទុក្ខ
ក្នុងគ្រាមួយ
ធ្លាប់មានគំនិតក្នុងក្រុមអ្នកវិទ្យាសាស្ត្រថ្នាក់មេដឹកនាំថា
បើមនុស្សយើងអាចយកឈ្នះជំងឺទាំងឡាយបាន ថ្ងៃណាមួយ នឹងគ្មានអ្នកជំងឺ
ព្រោះលែងមានមេរោគបង្កជំងឺទៀតហើយ។
នៅជាមួយទុក្ខឲ្យបាន នឹងមិនកើតទុក្ខ
សព្វថ្ងៃនេះ
មនុស្សម្នាមានជីវិត ដែលមានភាពស្រណុកសុខស្រួលឡើងជាងមុន។ ចំណេះដឹង និងបច្ចេកវិទ្យាមានច្រើនប្រភេទ
ធ្វើឲ្យយើងអាចជៀសវាងពីសេចក្ដីទុក្ខលំបាកបានច្រើន ដូចជា ក្ដៅក៏មានម៉ាស៊ីនត្រជាក់
ងូតទឹកក៏មិនបាច់ខ្លាចរងា ព្រោះមានគ្រឿងម៉ាស៊ីនកំដៅ ទៅណាមកណាក៏លែងនឿយហត់លំបាក
ព្រោះមានរថយន្ត រថភ្លើង នាវា និងមានយន្តហោះ។ល។
Saturday, August 27, 2016
ហេតុ ៦ប្រការ តែងបំផ្លាញបុរសឲ្យវិនាស
មិត្តសម្លាញ់មានច្រើនប្រភេទ
ដូចដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះសិង្គាលកមាណព មានក្នុងសុត្តន្តបិដកលេខ១៩
ទំព័រ៧៥ថា បុគ្គលខ្លះ ជាមិត្តសម្លាញ់បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សម្លាញ់ៗតែនៅចំពោះមុខក៏មាន
បុគ្គលណា កាលបើប្រយោជន៍(ខ្លួន)កើតឡើង ទើបធ្វើជាសម្លាញ់ បុគ្គលនោះមកជាសម្លាញ់នឹងខ្លួនក៏មាន។
Friday, August 26, 2016
ចិត្តបានសុខហើយ បញ្ហាត្រូវចប់
ដើម្បីសេចក្ដីសុខផ្លូវកាយ
យើងត្រូវងូតទឹកជម្រះគ្រឿងសៅហ្មងត្រូវតមចំណីទាស់ផ្សេងៗ ត្រូវបំប៉នអាហារល្អៗ
ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ និងត្រូវប្រើថ្នាំកម្ចាត់រោគទៀតផង។
Thursday, August 25, 2016
២០ ទស្សនជីវិតអប់រំកូនៗដែលម្តាយឪពុកគួរអាន!
តើលោក
ចែក ម៉ា មហាសេដ្ឋីជនជាតិចិន នឹងមានគោលគំនិតអប់រំកូនៗដូចម្ដេច?
ថ្ងៃនេះមានចម្លើយហើយ
ពីលោក ចែក ម៉ា មហាសេដ្ឋីជនជាតិចិន ហើយជាស្ថាបនិករបស់ក្រុមហ៊ុន អាលីបាបា បានប្រាប់ថា៖
៤ ទស្សនៈមានសក្តានុពលជាមួយការសាងសេចក្ដីសុខឲ្យជីវិត
សេចក្ដីសុខជាហេតុសាងឡើងបានភ្លាមៗ ពេលណាម្តងណាក៏បានដែរ បើអ្នកគិតនឹងមានសេចក្ដីសុខ ក៏បណ្ដោយខ្លួនឯងឲ្យមានសេចក្ដីសុខប៉ុណ្ណោះ។
តើមូលហេតុអ្វីបានជាមនុស្សយើងផ្សេងគ្នា?
ការណ៍ដែលយើងកើតមកជាស្រីឬប្រុសក្តី
កើកមកក្នុងវង្សត្រកូលថ្លៃថ្នូរ
ខ្ពង់ខ្ពស់ ឬតូចទាបក្តី
មានភាពជោគជ័យតិច ឬច្រើនក្តី
សង្ហារ
ស្អាត អប្បល័ក្ខណ៍ គគ្រិចក្តី
ឆ្លាតវៃ
កវី បណ្ឌិត អ្នកប្រាជ្ញ ឬល្ងង់ឆោតក្តី
សុទ្ធតែជាលទ្ធផលចេញពីទង្វើរបស់យើងក្នុងអតីតទាំងអស់។
Subscribe to:
Posts (Atom)





























