ទ្រឹស្តីកុម្មុយនិស្តបានពោលថា
សាសនាជាអាភៀនរបស់ប្រជាជន បានសេចក្ដីថា បើជឿសាសនានាំឲ្យមនុស្សងប់ងល់នឹងសាសនា
ញៀនដូចអាភៀន នាំឲ្យអាក់ដំណើរការលូតលាស់ខាងសម្ភារៈរបស់សង្គម។ ចំពោះព្រះពុទ្ធសាសនា តាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ
គ្មានឃើញត្រង់ណាមួយ នៃពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គ
ធ្វើឲ្យពុទ្ធបរិស័ទស្រវឹងវង្វេងស្មារតី មិនបំពេញកិច្ចការ
ដើម្បីការលូតលាស់របស់សង្គម ញៀនដូចអាភៀនឡើយ។ ចំពោះព្រះពុទ្ធមានព្រះនាមមួយរបស់ព្រះអង្គថា
"អរហំ" ប្រែថា ព្រះអង្គឆ្ងាយចាកសឹកសត្រូវ
ពោលគឺកិលេសគ្រឿងសៅហ្មងគ្រប់យ៉ាង ហើយឆ្ងាយចាកភាភរវើរវាយហើយ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានណែនាំមនុស្សសត្វកុំឲ្យវង្វេងស្មារតីដោយ
មោហៈ ភ្លេចបំពេញកិច្ចការដែលជាប្រយោជន៍ខ្លួន និង ប្រយោជន៍សង្គមឡើយ។
Monday, August 22, 2016
បុរសដើមទ្រូង ៥ហត្ថ
បុរសដើមទ្រូង
៥ហត្ថ ដែលយើងទាំងអស់គ្នា ធ្លាប់តែឮគេនិយាយតៗគ្នាតែប៉ុណ្ណោះឯង
បុគ្គលខ្លះនិយាយថាយ៉ាងនេះ បុគ្គលខ្លះនិយាយថាយ៉ាងនោះ ដោយយកសេចក្តីណាមួយ ឲ្យពិតប្រាកដពុំបានឡើយ
ព្រោះវាគ្រាន់តែជាពាក្យសម្តីមួយ ដែលពោលមកតៗគ្នា
គ្មានហេតុជាក់លាក់ពិតប្រាកដត្រង់ណានោះទេ។ ណាមួយកំរិតវប្បធម៌
នៃការសិក្សារបស់ខ្លួននៅទាបជាង មិនអាចយល់ឲ្យបានស៊ីជម្រៅ
យល់ច្បាស់អំពីហេតុផលនៃបុរសពិតប្រាកដបានឡើយ។ ដូច្នេះហើយ ក្នុងនាមខ្ញុំជាស្មេររៀបរៀង
ចង់ឲ្យមិត្តអ្នកអានទូទៅ បានស្តាប់ បានដឹង បានឮ អំពីមនុស្សប្រុសដ៏ពិតប្រាកដ
តើត្រូវដល់ព្រមលក្ខណសម្បត្តិអ្វីខ្លះ? ដើម្បីឲ្យក្លាយទៅជាបុរសពេញលេញគ្រប់លក្ខណសម្បត្តិទាំងប្រាំ
ទើបបានឈ្មោះថា មនុស្សប្រុសដើមទ្រូង ៥ហត្ថទៅបាន។
Sunday, August 21, 2016
មានតែពេលវេលាទេ ទើបដឹងថាក្តីស្រលាញ់មានតម្លៃធំប៉ុនណា
កាលពីព្រេងនាយ
នៅលើកោះមួយ មានអារម្មណ៍ជាច្រើន ដែលរស់នៅទីនោះ ដូចជា អារម្មណ៍រីករាយ សោកសៅ
ក្តីស្រឡាញ់ ភាពស្រស់ស្អាត។ល។
ថ្ងៃមួយមានការប្រកាសអាសន្នថា កោះនេះនឹងលិចនៅក្នុងពេលឆាប់ៗនេះហើយ។
ដូច្នោះពួកគេទាំងអស់គ្នា ក៏ប្រញាប់រៀបចំទូក ដើម្បីចាកចេញពីលើកោះនេះរៀងៗខ្លួន។
វិធី៥យ៉ាងដើម្បីបង្កើនប្រឌិតញាណ
ប្រឌិតញាណ
(Creativity)
គឺជាសមត្ថភាពក្នុងការច្នៃច្បាប់ទម្លាប់ចាស់ គំនិត ឬអ្វីៗផ្សេងៗ
ហើយបង្កើតអ្វីដែលថ្មី តាមរយៈការមិនយកលំនាំតាមនរណា តាមមនោគតិ(នឹកគិត) ។ល។
ខណៈដែលប្រឌិតញាញ គឺជាគុណសម្បត្តិពីធម្មជាតិ ចំពោះបុគ្គលខ្លះ ប្រឌិតញាណបានកប់បាត់
ហើយមិនអាចប្រើប្រាស់បានដោយសារតែភាពស្មុគស្មាញ
និងភាពតប់ប្រមល់ក្នុងជីវិតប្រចាំថ្ងៃ។ មានវិធីជាច្រើនដែលអាចបង្កើន
និងធ្វើឲ្យប្រសើរឡើងប្រឌិតញាណរបស់អ្នក ដែលបានកប់បាត់នោះ។ ប៉ុន្តែថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត
សូមលើកយកវិធី៥យ៉ាងមកលាតត្រដាង។ តើវិធីប្រាំយ៉ាងណាខ្លះ ដែលធ្វើឲ្យប្រសើរឡើងប្រឌិតញាណ
ឬភាពច្នៃប្រឌិតរបស់អ្នក? កុំបង្អង់យូរ ខាងក្រោមនេះ គឺជាវិធី
ដែលអ្នកអាចយកទៅប្រើប្រាស់បាន!
តើពេលចូលពេទ្យគួរត្រៀមខ្លួនដូចម្តេច?
ពេលណាយើងមានជម្ងឺដង្កាត់
យើងចាំបាច់ត្រូវតែទៅពេទ្យ ឬចូលទៅទទួលការវះកាត់។ យើងគួរនឹងត្រៀមខ្លួនឲ្យបាន ៧ ថ្ងៃ មុនដល់ថ្ងៃចូលមន្ទីរពេទ្យ
ដូចជា៖
Saturday, August 20, 2016
ដាក់ចុះបានទើបទៅស្រួល
ជារៀងរាល់ថ្ងៃនេះ
លោកយាយនឹងភ្ញាក់ក្រោកឡើង តាំងពីម៉ោង៤ព្រឹក ក្រោយពីសូត្រធម៌ថ្វាយបង្គំព្រះ
និងធ្វើកិច្ចការផ្ទាល់ខ្លួនស្រេចបាច់ ក៏ចេញមកត្រៀមធ្វើអាហារដាក់បាត្រលោក
ដោយមានកូនស្រីជាជំនួយកម្លាំងផង។
ចោរលួចសទ្ធាដល់ពេលដែលកម្មតាមទាន់ត្រូវចប់
លោកយាយរបស់ខ្ញុំជាអ្នកចូលចិត្តធ្វើបុណ្យ
ជារៀងរាល់ព្រឹកលោកយាយនឹងភ្ញាក់តាំងពីម៉ោង៤ ដើម្បីធ្វើម្ហូបបាយទឹកដាក់បាត្ររាល់ថ្ងៃ។
ពេលដល់ថ្ងៃសីល លោកយាយនឹងស្លៀកពាក់សទៅសមាធិឯវត្ត ឬប្រសិនបើមានកិច្ចការកម្មពិធីបុណ្យក្រៅពីនេះ
លោកយាយក៏ត្រេកអរជួយសង្គ្រោះទាំងអស់ ប្រសិនបើជាជួយកម្លាំងកាយមិនបានទេ លោកយាយក៏ជួយជាកម្លាំងទ្រព្យជំនួសវិញ។
លោកយាយប្រាប់ខ្ញុំជារឿយៗថា
ទោះជាយាយមិនមានបានអ្វីធំដុំជាដុំកំភួនអ្វីក៏ដោយ
ប្រសិនបើរឿងធ្វើបុណ្យទំនុកបម្រុងព្រះសាសនា លោកយាយជួយអស់ពីកម្លាំងកាយចិត្ត ជាពិសេស
បើរឿង “សិតព្រះពុទ្ធរូបមាស” ផង លោកយាយគាត់មានសទ្ធាខ្លាំងណាស់
ព្រោះពេលមួយនោះ លោកឪខម វត្តផៃរោងគោ ធ្លាប់បានសម្តែងព្រះធម្មទេសនាថា
ខកបំណង
ជីវិតមនុស្សមានគូនឹងគ្នាជានិច្ច ដូចជា
មានស្រី មានប្រុស មានដី មានទឹក មានព្រះច័ន្ទ មានព្រះអាទិត្យ មានថ្ងៃ មានយប់
មានទុក្ខ មានសុខ មានការនិន្ទា មានការសរសើរ មានខកបំណង មានសមបំណង។ល។....
Friday, August 19, 2016
៣រឿងដែលនារីគួរយល់ និង៣រឿងដែលបុរសគួរដឹង... អាថ៌កំបាំងរក្សាគូគ្រងឲ្យបានយូរ
ពេលណាអ្នកសម្រេចចិត្តរៀបការជាមួយគ្នាហើយ
ប្រហែលជាមិនមានគូគ្រងគូណាមួយ ដែលមានគំនិតសុបិនថា
ពួកខ្លួននឹងត្រូវមានថ្ងៃលែងលះគ្នាទេ ភាគច្រើនពួកគេគិតថា
ម្តេចម្តារក៏ពួកគេនឹងគ្រប់គ្រងជីវិតអាពាហ៍ពិពាហ៍នេះឲ្យបានយូរបំផុត។
ងាយៗ ៥វិធី នៅរួមគ្នាជាមួយអ្នកមើលពិភពលោកក្នុងផ្លូវអវិជ្ជមាន ដោយមិនចាំបាច់ឈ្លោះ
មានមនុស្សជាច្រើន
ពុំសូវមានសេចក្ដីសុខជាមួយជីវិតការងារ ឬជីវិតប្រចាំថ្ងៃទេ ព្រោះមនុស្សជិតស្និតខ្លួន
មើលពិភពលោកមួយនេះក្នុងផ្លូវអវិជ្ជមានគ្រប់កាលៈទេសៈ។ ចូលទៅនៅជិតគេពេលណា
ត្រូវហត់នឿយចិត្តទៅជាមួយគេគ្រប់គ្រា ទាំងត្រូវលួងលោមគេផង ទាំងណែនាំគេផង លើសពីនេះទៅទៀត
ក៏ត្រូវជួយគេដោះស្រាយគំនិតអវិជ្ជមានរបស់គេមិនបាន ក៏ក្លាយទៅជាឮមាត់ឮកដាក់គ្នា។
គោលគំនិតល្អដើម្បីជីវិត សូមលើកយកវិធីណែនាំមួយ មកជម្រាបជូនមិត្តអ្នកអាន វាអាចថាល្អ
ប្រើប្រាស់បានក្នុងការជួយឲ្យអ្នក នៅរួមជាមួយមនុស្សមានគំនិតអវិជ្ជមានបាន
ដោយមិនចាំបាច់ឲ្យគំនិតទាំងនេះ មកធ្វើបាបចិត្តយើងតទៅទៀតគឺ៖
យើងមានគ្រាប់បែកម៉ោងនៅក្នុងខ្លួនម្នាក់ៗច្រើនគ្រាប់
យើងប្រហែលជានឹងស្មានមិនដល់ទេថា
អតីតដែលកន្លងមក ក្នុងជាតិកំណើតមុនៗនោះ យើងធ្លាប់បានធ្វើបាបអកុសលច្រើនតិចប៉ុនណាទៅ ដែលវាជាគ្រាប់បែកម៉ោងនៃជីវិត ដែលម្នាក់ៗមានច្រើនគ្រាប់ និយាយឲ្យងាយស្រួលស្តាប់ទៅ
គឺរាប់មិនអស់ រង់ចាំតែញាក់ចិញ្ចើមដាក់ រង់ចាំតែដល់ពេលវេលាផ្ទុះ នៅខាងក្នុងខ្លួនរបស់យើងតែប៉ុណ្ណោះ។
Thursday, August 18, 2016
តើហេតុដូចម្តេច ត្រូវរក្សាចិត្តយើងឲ្យថ្លា?
តើហេតុដូចម្តេច
ត្រូវរក្សាចិត្តយើងឲ្យថ្លា?
មនុស្សគ្រប់គ្នាក្នុងលោកមួយនេះ
មិនថាបុគ្គលណាជាបុគ្គលណាទេ នឹងត្រូវធ្វើដំណើរទៅកាន់បរលោកដូចគ្នាៗទាំងអស់
មិនមានអ្នកណាមួយអាចគេចវេសជៀសផុត ឬបដិសេធបានឡើយ ទោះបីថា ខ្លួនពេញចិត្តក្តី
មិនពេញចិត្តក្តីក៏ដោយចុះ ហើយបរលោកនោះមានពីរផ្លូវ គឺទុគតិមួយ និងសុគតិមួយ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់សម្តែងថា
“ប្រសិនបើចិត្តថ្លាផូរផង់គ្មានមន្ទិលសៅហ្មង មានសុគតិជាទីគោចរ
ប្រសិនបើចិត្តសៅហ្មងមិនផូរផង់
មានទុគតិជាទីគោចរ”។
ត្រូវគិតល្អ និយាយល្អ ធ្វើល្អ
ត្រូវគិតល្អ
និយាយល្អ ធ្វើល្អ
ចុះរឿងរ៉ាវល្អៗដែលនឹងកើតបែបជាផ្ទុយពីក្រសែ
មិនទាក់ទង់ជាមួយបរិស្ថាន
តើវានឹងមានដូចម្តេច?
សេចក្ដីសុខហ្វ្រីៗ... ដែលលាក់ទុកក្នុងខ្លួនយើង
រៀនហ្វឹកហាត់ចិត្តឲ្យឈប់នឹងនឲ្យបាន
រឿងរ៉ាវផ្សេងៗ ដូចជា រឿងរបស់មនុស្ស សត្វ វត្ថុរបស់របរ រឿងជំនួញ
រឿងធ្វើការងាររកស៊ីទទួលទាន។ រឿងអ្វីដែលនៅក្រៅពីនេះ ជារឿងមិនមានសារៈ មិនមានខ្លឹមសារ
ឈប់ និងនឹងនហ្នឹងឯង ជាសារៈ ជាខ្លឹមសារនៃជីវិត ដែលនឹងធ្វើឲ្យយើងបានចូលដល់ព្រះត្រៃរ័តន៍ក្នុងខ្លួន
យើងកើតមកដើម្បីការងារមួយនេះ។
យើងត្រូវប្រើគ្រប់វិនាទី
ហ្វឹកហាត់ចិត្តឲ្យឈប់នឹងនឲ្យបាន ឈប់ត្រឹមតែមួយប៉ប្រិចភ្នែក
យើងបានបុណ្យបានអានិសង្ស ប្រសើរក្រៃលែងជាង សាងកុដិ សាលា វិហារ ទៅទៀត
ព្រោះថាជាផ្លូវទៅកាន់មគ្គផលនិព្វាន ផ្លូវរួចផុតពីកិលេសអាសវៈ បញ្ឈប់តែមួយស្របក់
សេចក្ដីសុខហូរហៀរផុសចេញមក ព្រោះហេតុដូច្នោះ ឈប់ និងនឹងនហ្នឹងឯង
ជារឿងសំខាន់បំផុតក្នុងជីវិតមនុស្ស៕
ពីគ្រូតូច
រូបភាព៖ ហ្វេសប៊ុកផេក
រឿងស្លាប់ហើយ កើតវិញ រកឃើញដោយក្រុមអ្នកស្រាវជ្រាវហាវឺត (Harvard)
រឿងដែលព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងទុកនោះ
ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវនៅ ហាវឺត (Harvard)
បានស្រាវជ្រាវរកឃើញ
និងមានវត្ថុតាងថា ជាការពិតហើយ ក្នុងទីបំផុតជនជាតិបារាំងក៏ចូលដល់ការពិតនេះបានហើយដែរ។
ពេលក្រុមអ្នកស្រាវជ្រាវជនជាតិបារាំង
អាចបកស្រាយបានថា ជាតិមុខមានពិតនេះ គឺជាការពិត
ដែលមានបញ្ជាក់នៅក្នុងព្រះធម៌ព្រះពុទ្ធសាសនា ដែលព្រះពុទ្ធអង្គទ្រង់សម្តែងទុកមក
ជារឿងពិតប្រាកដហើយ។
៧ វិធីងាយៗបំភ្លេចស្នេហ៍ឲ្យបានក្នុងរយៈពេល៣ថ្ងៃ
ថ្ងៃនេះគោលគំនិតល្អដើម្បីជីវិត
សូមណែនាំនូវវិធីមួយចំនួន ដើម្បីទុកជាគ្រឿងជំនួយក្នុងការបំភ្លេចចោលអ្នកណាម្នាក់
ដែលធ្វើបាបលើផ្លូវកាយ និងផ្លូវចិត្តយើង។ ពេលណាយើងចង់ដើរចេញពីគេដោយវិធីស្ងប់ចិត្ត
និងលែងមានចិត្តអាល័យដោយគ្មានថ្ងៃវិលត្រឡប់វិញបាន ដូចពាក្យមួយថា “សេ្នហាដែលគ្មានការទាក់ទងគ្នាទេ
ស្នេហានោះបានស្លាប់បាត់ទៅហើយ”។ វិធីនេះអាចជួយអ្នក
ធ្វើចិត្តបានក្នុងរយៈពេលដ៏ខ្លី មុននឹងដល់ពេលមួយបានជួបពន្លឺដ៏ភ្លឺស្វាង
ត្រូវត្រៀមបើកចិត្តឲ្យទូលាយ និងតាំងសតិស្មារតី ឲ្យបានល្អសិនណ៎ា!
Wednesday, August 17, 2016
តើកើតមកធ្វើអី?
ពេលនៅមិនទាន់បានស្គាល់ព្រះធម៌ ស្នេរសួរខ្លួនឯងជាញឹមញាប់ថា តើខ្លួនឯងកើតមកធ្វើអ្វី? ហេតុអ្វីត្រូវកើត និងមានជីវិតរស់នៅដើម្បីអ្វី?
ចម្លើយដែលផ្តល់ឲ្យខ្លួនឯងនោះ វាហាក់ដូចជាមិនច្បាស់លាស់សោះ ហើយនឹងមិនប្រាកដច្បាស់ក្នុងចិត្តខ្លួនឯងថា វានឹងត្រឹមត្រូវឬក៏មិនត្រូវទេ។ នៅពេលដែលស្មេរបានមានឱកាសសិក្សាប្រតិបត្តិព្រះធម៌ និងបានសាងផ្នួសហើយ ទើបមានការយល់ចូលចិត្តថា តើមនុស្សយើងកើតមកធ្វើអ្វី និងមានជីវិតរស់នៅដើម្បីអ្វី? ស្មេរយល់ឃើញថា ការយល់ចូលចិត្តក្នុងរឿងនេះ វាមានសារៈសំខាន់ណាស់សម្រាប់ជីវិត ព្រោះប្រសិនបើយល់ចូលចិត្តខុស ក៏នឹងនាំដំណើរជីវិតទៅក្នុងទិសដៅមួយខុសផងដែរ។ ការយល់ចូលចិត្តត្រូវ វានឹងនាំយកជីវិតទៅកាន់ទិសដៅមួយត្រូវ នឹងមានឱកាសបានកើតមកជាមនុស្សម្តងទៀត ហើយទម្រាំបានកើតមកជាមនុស្សនោះ ជារឿងមួយកម្រណាស់ផងដែរ។
ចម្លើយដែលផ្តល់ឲ្យខ្លួនឯងនោះ វាហាក់ដូចជាមិនច្បាស់លាស់សោះ ហើយនឹងមិនប្រាកដច្បាស់ក្នុងចិត្តខ្លួនឯងថា វានឹងត្រឹមត្រូវឬក៏មិនត្រូវទេ។ នៅពេលដែលស្មេរបានមានឱកាសសិក្សាប្រតិបត្តិព្រះធម៌ និងបានសាងផ្នួសហើយ ទើបមានការយល់ចូលចិត្តថា តើមនុស្សយើងកើតមកធ្វើអ្វី និងមានជីវិតរស់នៅដើម្បីអ្វី? ស្មេរយល់ឃើញថា ការយល់ចូលចិត្តក្នុងរឿងនេះ វាមានសារៈសំខាន់ណាស់សម្រាប់ជីវិត ព្រោះប្រសិនបើយល់ចូលចិត្តខុស ក៏នឹងនាំដំណើរជីវិតទៅក្នុងទិសដៅមួយខុសផងដែរ។ ការយល់ចូលចិត្តត្រូវ វានឹងនាំយកជីវិតទៅកាន់ទិសដៅមួយត្រូវ នឹងមានឱកាសបានកើតមកជាមនុស្សម្តងទៀត ហើយទម្រាំបានកើតមកជាមនុស្សនោះ ជារឿងមួយកម្រណាស់ផងដែរ។
យើងជ្រើសរើសកើតបាន
ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា “ការបានកើតមកជាមនុស្សជាលាភមួយដ៏ប្រសើរ
ព្រោះរបស់កម្រក្រៃក្រាស”
ព្រះអានន្ទក្រាបទូលសួរ ព្រះពុទ្ធអង្គថា សត្វលោក (គ្រប់ជីវិតដែលនៅវិលវល់កើតស្លាប់មិនចេះចប់) កាលបើស្លាប់ហើយទៅកើតក្នុងទីណាខ្លះ? ព្រះពុទ្ធអង្គទ្រង់តបថា ពពួកសត្វដែលវិលត្រឡប់មកកើតក្នុងសុគតិភូមិ (មនុស្ស១ ទេវលោក ៦ ព្រហ្មលោក ២០ជាន់) ប្រៀបបានដូច ស្នែងគោ។ ពពួកសត្វ ដែលកើតក្នុងទុគតិភូមិ ឬអបាយភូមិ (នរក ប្រេត អសុរកាយ និងសត្វតិរច្ឆាន) ប្រៀបបានដូចជា រោមគោ។ យើងនឹងឃើញថា គោមួយក្បាលមាន ស្នែងតែពីរប៉ុណ្ណោះ ចំណែករោមវាវិញច្រើនរាប់មិនអស់។ ប៉ុន្តែក្នុងសុគតិភូមិ មានដល់ទៅ ២៧ ភព តើហេតុដូចម្តេច បានជាសត្វលោក ទើបនាំគ្នាមកកើតមានចំនួនតិច ប្រៀបដូចជាស្នែងគោទៅវិញ?
Tuesday, August 16, 2016
ដូចម្តេចស្លាប់ទៅមិនធ្លាក់នរក? ខប្រតិបត្តិដែលពុទ្ធបរិស័ទគួរយល់ដឹង
មួយរយៈកន្លងមកនេះ ស្មេរមានឱកាសបានទទួលរឿងរ៉ាវពាក់ព័ន្ធនឹងសេចក្ដីស្លាប់ជាច្រើនរឿង
មានជាអាទ៌ថា មានមនុស្សមកដំណាលរឿង ដែលគេបានមើលថែរក្សាមនុស្ស ជាទីស្រលាញ់
ដែលកើតរោគមហារីកក្នុងរយៈពេលចុងក្រោយ។ ប៉ុន្តែមុននឹងអ្នកជម្ងឺស្លាប់ គេបានព្យាយាមស្រោចស្រង់សង្រ្គោះគ្រប់វិធី ដូចជា ការផ្លាស់ប្តូរគ្រូពេទ្យ ប្តូរមន្ទីរពេទ្យព្យាបាលច្រើនកន្លែង
រក្សាដោយថ្នាំឱសថបូរាណផ្សែផ្សំជាមួយថ្នាំពេទ្យ និងសូត្រមន្ត
សូត្រផ្លុំរំដោះគ្រោះតាមអ្វី ដែលគ្រូហ្មណែនាំ ផ្លាស់ប្តូរឈ្មោះតាមអ្វីដែលមានមនុស្សគេមកណែនាំ
គ្រប់សព្វសារពើដល់អស់តម្រិះ។ ប៉ុន្តែអ្នកនេះអ្នកនោះមកណែនាំ ធ្វើហាក់ដូចជាថា ខ្លួនមានវិធីសាស្ត្រ
ដែលនឹងយកឈ្នះសេចក្ដីស្លាប់បានអ៊ីចឹង។ ទោះបីជាគេមិនយល់ស្រមតាមទស្សននោះក៏ដោយ
ប៉ុន្តែគេធ្វើដើម្បីលួងលោមចិត្ត ឬដើម្បីកុំឲ្យទាស់ចិត្តបណ្តាលពួកជន ដែលគេមានបំណងល្អទាំងអស់នោះមកលើខ្លួន។
នៅចុងបញ្ចប់មនុស្សដែលគេស្រលាញ់ក៏ស្លាប់បាត់ទៅ
Monday, August 15, 2016
តើថ្ងៃនេះអ្នកបានអង្គុយសមាធិហើយឬនៅ?
ពួកយើងទាំងឡាយជាអ្នកសាងបារមី
ក៏ត្រូវតែនាំគ្នាសាងបារមីបន្ត នាំគ្នាធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត ក្នុងការប្រើប្រាស់ពេលវេលា នៃជីវិតឲ្យមានប្រយោជន៍
និងឲ្យបានត្រឹមត្រូវតាមវត្ថុបំណងនៃការបានកើតមកជាមនុស្សលោក។
សេចក្ដីទុក្ខរបស់អ្នកធ្វើបុណ្យ
“បុណ្យក្នុងខ្លួននឹងចាំបម្រុងជីវិត
ឲ្យជួបគប់ប្រសព្វតែសេចក្ដីសុខ ជោគជ័យក្នុងជីវិត
ក្នុងមុខរបររកស៊ី សិក្សា ការងារ គ្រប់អ្វីទាំងអស់ ដែលយើងបង់ប្រាថ្នា”។
កុំធុញទ្រាន់ក្នុងការកសាងបុណ្យឡើយ
គ្រប់បុណ្យដែលយើងត្រូវធ្វើ ទើបវានឹងបាន
បើមិនធ្វើ... វាក៏មិនបានដែរ។
បុណ្យមានតាំងពីបុណ្យប្រពៃណី បុណ្យប្រចាំឆ្នាំ
បុណ្យប្រចាំខែ បុណ្យប្រចាំអាទិត្យ បុណ្យប្រចាំថ្ងៃ ហើយនឹងបុណ្យ ដែលត្រូវធ្វើគ្រប់ពេល។
បុណ្យដែលត្រូវធ្វើគ្រប់ពេល
និងបុណ្យប្រចាំថ្ងៃ គឺស្ថិតក្នុងកិច្ចការផ្ទះ ដែលត្រូវឲ្យ ធ្វើទាន រក្សាសីល
និងចម្រើនភាវនា ហើយទៅបំពេញតួនាទីជាអ្នកដឹកនាំបុណ្យកល្យាណមិត្តដ៏ឧត្តម។
យើងកើតមកដើម្បីរកព្រះក្នុងខ្លួនឲ្យជួប
ការប្រតិបត្តិធម៌ជារឿងសំខាន់បំផុតក្នុងជីវិត
ត្រូវតែចាប់គោលការណ៍នេះឲ្យបានថា
យើងកើតមកដើម្បីកិច្ចការនេះ
ដរាបណាយើង
នៅមិនទាន់បានជួបព្រះត្រៃរ័តន៍ក្នុងខ្លួនទេ
យើងនឹងគ្មានថ្ងៃបានស្គាល់សេចក្ដីសុខពិតប្រាកដ
យើងគ្មានថ្ងៃបានស្គាល់ភាពកក់ក្ដៅ
ហើយនឹងមិនមានអារម្មណ៍ថា វាមានសុវត្ថិភាពក្នុងជីវិតផងដែរ
យើងនឹងមានសេចក្ដីតក់ស្លុតចំពោះមរណៈភ័យ
និងមានគ្រោះភ័យផ្សេងៗទៀត។
ច្រកមួយទាំងចង្អៀត ទាំងងងឹត ថែមទាំងគ្មានអំពូលភ្លើងដាក់បំភ្លឺទៀត
ច្រកមួយទាំងចង្អៀត ទាំងងងឹត
ថែមទាំងគ្មានអំពូលភ្លើងដាក់បំភ្លឺទៀត សូម្បីតែបន្តិច
ដូច្នោះពេលដល់ព្រលប់យប់ងងឹតហើយ ការធ្វើដំណើរក្នុងច្រកមួយនេះ
ទើបប្រព្រឹត្តទៅដោយការលំបាក។
Sunday, August 14, 2016
ថ្មសំលៀងបញ្ញា
ថ្មសម្លៀងបញ្ញា ឧបសគ្គ ការមិនសុខចិត្ត
ឬកំសត់កំខ្សោយ ឬការចង្អុលបង្ហាញណែនាំរបស់អ្នកណាមួយ ដែលមានហេតុផលយ៉ាងណា ចំពោះគំនិតរបស់យើង។
Saturday, August 13, 2016
តើសងសឹកដូចម្តេចទើបបាត់ការឈឺចាប់?
ការសងសឹក... មិនមែនការយកសងដោយស័ក្តិសមបំណងនោះទេ
ការសងសឹកយ៉ាងនេះ ជាការចងសេចក្ដីក្រោធឲ្យខ្លាំងឡើង
កាន់តែចង ក៏កាន់តែទុក្ខ និងកាន់តែជាប់ជំពាក់ខ្លាំង។
ពាក្យថា “សងសឹក”
លោកគ្រូតូចចង់មានន័យថា
ក្ដីឈឺចាប់ដែលចងទុកជាមួយគេ ត្រូវស្រាយវាចេញ។
វិធីរក្សាចិត្តឲ្យថ្លាល្អពេញបានមួយថ្ងៃ
តើធ្វើយ៉ាងម៉េច
ដើម្បីរក្សាចិត្តយើងឲ្យថ្លាល្អពេញបានមួយថ្ងៃ ទោះបីជាពេលដែលយើងត្រូវប៉ះទង្គិច ឬគ្រឿងជន្លឲ្យកើតមានអារម្មណ៍ក្រោធខឹងក៏ដោយ?
លុយមួយរយពាន់រៀល ចិញ្ចឹមចិត្តម៉ែ
លុយមួយរយពាន់រៀល ចិញ្ចឹមចិត្តម៉ែ៖
បទវិភាគនេះ បានអានហើយ មានចិត្តរំជួលអារម្មណ៍ ទៅជាមួយលោកគ្រូម្នាក់នេះណាស់
ដែលគាត់ជាបុគ្គលម៉ត់ចត់ល្អិតល្អន់ ចំពោះអ្នកមានព្រះគុណយ៉ាងក្រៃលែង
ជាគំរូមួយអាចយកជាតម្រាប់តាមបាន ដើម្បីសង្គមដែលមានសន្តិភាព
និងការចេះចែករំលែកនូវគោលគំនិតល្អៗ ដើម្បីលម្អសង្គមរស់នៅគ្នាទៅវិញទៅមក។
Friday, August 12, 2016
វិធីយកឈ្នះចិត្តមនុស្សដែលមិនចូលចិត្តមុខអ្នក មិនមែនជារឿងពិបាក
ការយកឈ្នះមនុស្សដែលមិនចូលចិត្តមុខអ្នក “មិនមែនជារឿងពិបាក
និងមានឱកាសធ្វើបានសម្រេច” ថែមទាំងធ្វើឲ្យអ្នកបានហាត់រៀនពង្រឹងសមត្ថភាព
និងអភិវឌ្ឍគុណភាពចិត្តរបស់ខ្លួនឯង បានដោយល្អអស្ចារ្យទៀតផង។ តើអ្នកធ្លាប់ទេ?...
ធ្វើល្អជាមួយមនុស្សខ្លះ ស្ទើរតែស្លាប់ តែគេបែរជាមើលមិនឃើញសេចក្ដីល្អរបស់យើង
ទាំងដែលមិនធ្លាប់បានធ្វើអ្វីពិបាក ដល់ថ្នាក់នោះដាក់គេឯណាផង។
Subscribe to:
Posts (Atom)





























