Sunday, August 14, 2016

ថ្មសំលៀងបញ្ញា


ថ្មសម្លៀងបញ្ញា ឧបសគ្គ ការមិនសុខចិត្ត ឬកំសត់កំខ្សោយ ឬការចង្អុលបង្ហាញណែនាំរបស់អ្នកណាមួយ ដែលមានហេតុផលយ៉ាងណា ចំពោះគំនិតរបស់យើង។ 

Saturday, August 13, 2016

តើសងសឹកដូចម្តេចទើបបាត់ការឈឺចាប់?


ការសងសឹក... មិនមែនការយកសងដោយស័ក្តិសមបំណងនោះទេ
ការសងសឹកយ៉ាងនេះ ជាការចងសេចក្ដីក្រោធឲ្យខ្លាំងឡើង
កាន់តែចង ក៏កាន់តែទុក្ខ និងកាន់តែជាប់ជំពាក់ខ្លាំង។

ពាក្យថា សងសឹក
លោកគ្រូតូចចង់មានន័យថា
ក្ដីឈឺចាប់ដែលចងទុកជាមួយគេ ត្រូវស្រាយវាចេញ។

វិធីរក្សាចិត្តឲ្យថ្លាល្អពេញបានមួយថ្ងៃ


តើធ្វើយ៉ាងម៉េច ដើម្បីរក្សាចិត្តយើងឲ្យថ្លាល្អពេញបានមួយថ្ងៃ ទោះបីជាពេលដែលយើងត្រូវប៉ះទង្គិច ឬគ្រឿងជន្លឲ្យកើតមានអារម្មណ៍ក្រោធខឹងក៏ដោយ?

លុយមួយរយពាន់រៀល ចិញ្ចឹមចិត្តម៉ែ


លុយមួយរយពាន់រៀល ចិញ្ចឹមចិត្តម៉ែ៖ បទវិភាគនេះ បានអានហើយ មានចិត្តរំជួលអារម្មណ៍ ទៅជាមួយលោកគ្រូម្នាក់នេះណាស់ ដែលគាត់ជាបុគ្គលម៉ត់ចត់ល្អិតល្អន់ ចំពោះអ្នកមានព្រះគុណយ៉ាងក្រៃលែង ជាគំរូមួយអាចយកជាតម្រាប់តាមបាន ដើម្បីសង្គមដែលមានសន្តិភាព និងការចេះចែករំលែកនូវគោលគំនិតល្អៗ ដើម្បីលម្អសង្គមរស់នៅគ្នាទៅវិញទៅមក។

Friday, August 12, 2016

វិធីយកឈ្នះចិត្តមនុស្សដែលមិនចូលចិត្តមុខអ្នក មិនមែនជារឿងពិបាក


ការយកឈ្នះមនុស្សដែលមិនចូលចិត្តមុខអ្នក មិនមែនជារឿងពិបាក និងមានឱកាសធ្វើបានសម្រេច ថែមទាំងធ្វើឲ្យអ្នកបានហាត់រៀនពង្រឹងសមត្ថភាព និងអភិវឌ្ឍគុណភាពចិត្តរបស់ខ្លួនឯង បានដោយល្អអស្ចារ្យទៀតផង។ តើអ្នកធ្លាប់ទេ?... ធ្វើល្អជាមួយមនុស្សខ្លះ ស្ទើរតែស្លាប់ តែគេបែរជាមើលមិនឃើញសេចក្ដីល្អរបស់យើង ទាំងដែលមិនធ្លាប់បានធ្វើអ្វីពិបាក ដល់ថ្នាក់នោះដាក់គេឯណាផង។

តើស្លាប់ហើយ... ទៅណា?


មានមនុស្សច្រើនណាស់ បាននាំគ្នាសង្ស័យថា តើមនុស្សយើងស្លាប់ទៅហើយកើតទៀតឬអត់? ប្រសិនបើកើតទៀត តើកើតនៅឯណា?

តើ “និព្វាន” ជាសកលសម្រាប់មនុស្សលោកពិតមែនឬ?


សំនួរ៖
ខ្ញុំមិនមានសទ្ធាជឿលើសាសនាណាមួយឡើយ ប៉ុន្តែខ្ញុំចាប់អារម្មណ៍សិក្សាសាសនាក្នុងឋានៈជាអ្នកទស្សនវិជ្ជាមួយរូប។ សម្រាប់ខ្ញុំ ព្រះពុទ្ធជាម្ចាស់គ្រាន់តែជាអ្នកពូកែគិតដ៏ឆ្លាតមួយអង្គ។ ពេលនេះខ្ញុំកំពុងមានចំណាប់អារម្មណ៍លើព្រះពុទ្ធសាសនា ក្នុងនាមឋានៈវិទ្យាសាខាមួយ មានរឿងដែលខ្ញុំចង់ដឹង ប៉ុន្តែនៅមិនទាន់មានអ្នកណា ឆ្លើយឲ្យបាត់ការអស់សង្ស័យបានឡើយគឺ ប្រសិនបើយើងមិនមែនជាពុទ្ធបរិស័ទទេ តើយើងអាចសម្រេចមគ្គផលនិព្វានបានដែរឬ?
និស្សិតជនជាតិអង់គ្លេស មកពីមហាវិទ្យាខែមព្រិច

Thursday, August 11, 2016

តើចិញ្ចឹមកូនយ៉ាងម៉េច ឲ្យកូនចេះទទួលខុសត្រូវ?


ការចិញ្ចឹមកូន ប្រសិនបើចិញ្ចឹមរបៀបពងក្នុងថ្ម តាមថ្នាក់ថ្នមយកចិត្តគ្រប់ជំហាន ស្រមោចស្រមើលចៃវារទំលើមិនបាននោះ ក្មេងវាមិនចេះធំ ឬចិញ្ចឹមកូនមិនឲ្យចេះធំ  ព្រោះមិនធ្លាប់ត្រូវទទួលខុសត្រូវលើខ្លួនឯង មិនធ្លាប់ត្រូវជួបប្រទះនូវខ្យល់ព្យុះនៃជីវិតដោយខ្លួនឯង។ លោកឪ ទត្តជីវោ ធ្លាប់មានថេរដីការឲ្យស្តាប់ថា កាលសម័យលោកឪទៅបន្តសិក្សានៅអូស្ត្រាលី។ ថ្ងៃមួយលោកទៅសួរសុខទុក្ខមិត្តនៅឯផ្ទះ។ មិត្តគេមានកូនស្រីអាយុ ៥ឆ្នាំ កំពុងរំអុកសុំលេងកាំបិត។ ម៉ែកូននោះប្រាប់ថា កុំអីកូន តិចវាមុតកូននោះប្រាប់មកវិញថា មិនមុតៗទេ ម៉ែក៏បានប្រាប់បន្តថា នេះនែ៎! ថ្នាំលាបលាងរបួស ដឹងមែនទេថា វាឈឺផ្សា  នេះនែ៎ក្រណាត់រុំ នេះបង់រុំដំបៅ នេះកន្ត្រៃ បើមុតហើយត្រូវធ្វើរបួសខ្លួនឯងណ៎ាកូនក៏ឆ្លើយថា បាន បើមុតហើយកូនធ្វើវាខ្លួនឯងម៉ែប្រាប់ថា បើដូច្នោះមែន ម៉ែព្រមឲ្យយកទៅលេងបាន ប៉ុន្តែឲ្យយកអាមួយនោះ ព្រោះវាល្អស្អាត

មើលដូច លឿន តែ យឺត មើលដូចយឺត តែលឿន


អ្នកខ្លះចង់មានលឿនពេក ម្លោះហើយទៅឆក់ប្លន់ បោកប្រាស់ ពុករលួយគេយកមក, អ្នកខ្លះចង់មានលឿនពេក ក៏សម្រេចចិត្តជួញដូរគ្រឿងញៀន, អ្នកខ្លះចង់រៀនឲ្យចប់បានឆាប់ ក៏ទៅទិញសញ្ញាបត្រ ឬវុឌ្ឍិផ្សេងៗមកក៏មាន, អ្នកខ្លះចង់ធ្វើដំណើរឲ្យបានឆាប់ទៅដល់គោលដៅ ប្រញាប់បើករថយន្តដោយការប្រមាទមិនបានប្រុងប្រយ័ត្ន នាំឲ្យមានគ្រោះថ្នាក់, អ្នកខ្លះចង់ជោគជ័យឲ្យបានឆាប់ក្នុងឆាកជីវិត បង្ខំធ្វើការងារទាំងថ្ងៃទាំងយប់ លែងគិតដល់សុខភាពរបស់ខ្លួនឯង, អ្នកខ្លះចង់មានលឿនពេក ប្រញាប់ធ្វើការដល់គ្មានពេលវេលាសម្រាប់ម្តាយឪពុក និងគ្រួសារ, អ្នកខ្លះចង់បានពិន្ធុល្អៗ រកវិធីធ្វើខុសច្បាប់វិន័យ លែងគិតពីភាពត្រឹមត្រូវ, អ្នកខ្លះចង់មានអំណាចពេក ក៏គិតផ្តួលរំលំអ្នកមានអំណាចចាស់សិន ដើម្បីខ្លួនឯងបានកាន់តំណែងជំនួស, ហើយនឹងអ្នកខ្លះទៀត គិតតែពីធ្វើការងារពេក ដល់ភ្លេចសណ្តាប់ធ្នាប់របៀបរៀបរយឯផ្ទះ ទុកបណ្តោយឲ្យកូនឈ្នួលធ្វើតួនាទីនេះជំនួសខ្លួនវិញ។

អ្នកធ្វើបានដោយមានក្តីសុខ


មនុស្សដូចគ្នា ពេលវេលាផ្សេងគ្នា ភាពឆ្លាតវៃមិនស្មើគ្នាទេ វាស្ថិតនៅត្រង់ថា តើចិត្តយើងនឹងនមានដល់កម្រិតណា? យើងត្រូវយល់យ៉ាងនេះសិនថា ក្នុងស្ថានការណ៍មួយ ពេលពិចារណាដោយល្អហើយ បុគ្គលអ្នកមានបញ្ញាមើលឃើញថា តើគួរសម្រេចចិត្តបែបណា ដែលវានឹងបានផលល្អបំផុត? ប៉ុន្តែពេលណាក៏ដោយ ដែលចិត្តរបស់យើងត្រូវកិលេសចូលគ្របសង្កត់ យើងនឹងសម្រេចចិត្តទៅមួយបែបទៀត ទាំងដែលដឹងពិតហើយថា ការសម្រេចចិត្តនោះ វាមិនត្រឹមត្រូវទេ ព្រោះដោយសារតែថា ការសម្រេចចិត្តម្យ៉ាងទៀតនេះ ដែលជារឿងត្រឹមត្រូវ វានឹងនាំមកនូវការជំទាស់ប្រឆាំងជាមួយកិលេស ដែលវាកំពុងចូលមកគ្រប់សង្កត់។ ម្លោះហើយ វាបង្គាប់ឲ្យយើងទៅរើសធ្វើរឿងមួយបែបទៀត ដែលខ្លួនគិតថា វាពិសេស វាល្បី ដែលជាលក្ខណៈការមានទិដ្ឋិមានៈអួតអាងថាគ្រាន់បើ។ បញ្ញាដែលមាន ទើបមានដូចជាមិនមាន ព្រោះមិនរើសធ្វើតាមរឿង ដែលបញ្ញាឃើញ ប៉ុន្តែត្រឡប់បែរជាទៅធ្វើតាមកិលេស ដែលវាបង្រៀនយើងឯណាឯនោះទៅវិញ ចុងក្រោយក៏ភ្លាំងភ្លាត់ខូចការណ៍បាត់ទៅ។ 

Wednesday, August 10, 2016

ឪពុកម្តាយរំខានកូនឬអត់? អ្នកជាឪពុក អ្នកជាម្តាយគួរអានឲ្យបាន៣ចប់


 បើអ្នក ជាឪពុក ជាម្តាយ ជាកូន ត្រូវអានយ៉ាងហោចណាស់ ក៏ឲ្យបានបីចប់ដែរ ប្រសិនបើអ្នកចង់ឲ្យកូនៗរបស់ខ្លួនជោគជ័យ។ មានគំនិតមួយទៀតដែល ខុស នៅក្នុងសង្គមមួយនេះ គេគិតថា ប្រសិនបើកូនត្រូវលំបាកខ្លះ កំហុសស្ថិតនៅលើឪពុកម្តាយ...

មនុស្សអាចជាសត្វតែមួយដូចគ្នាក្នុងលោកនេះ ដែលមិនយល់នៅត្រង់នេះ...
ព្រោះដោយសារតែមិនមានសត្វប្រភេទណាមួយក្នុងលោកនេះ ព្យាយាមរកស៊ីចិញ្ចឹមកូនពីកើតរហូតដល់ស្លាប់... ពីដេកក្នុងអង្រឹងទៅដល់ដេកក្នុងផ្នូរនោះទេ។


១១ និស្ស័យរបស់មហាសេដ្ឋីពាន់លានដែលយើងធ្វើត្រាប់បាន



និស្ស័យរបស់មហាសេដ្ឋីលំដាប់ពិភពលោកទាំង១១ប្រការគឺ ១) អង្គុយសមាធិ ២) មានចិត្តបុណ្យ ៣) ក្រោកពីព្រឹកព្រលឹម ៤) ធ្វើតាមកិច្ចវត្តរាល់ថ្ងៃ ៥) មិនចាយវាយហូសពីការរកបាន ៦) ផ្តោតអារម្មណ៍ធ្វើរឿងងប់ងល់ ៧) អានសៀវភៅ ៨) អភិវឌ្ឍផ្នែកខាងចំណូលឲ្យបានច្រើនឡើង ៩) ជាម្ចាស់កិច្ចការ ១០) លំហាត់ប្រាណ និង ១១) រាប់អានតែជាមួយមនុស្សដែលជោគជ័យ។

ប្រសិនបើអ្នកចង់មានបានដូចគេ ត្រូវតែចាប់ផ្តើមសិក្សារៀនសូត្រពីមនុស្ស ដែលមានបាន ដូចជាលោក ស្តេវ សេបូលដ៍ (Steve Siebold) បានសរសេរក្នុងសៀវភៅ “តើអ្នកមានគិតដូចម្តេច?? ថា មនុស្សដែលនឹងបង្រៀនអ្នកថា តើមហាសេដ្ឋីគិតដូចម្តេច? គឺមានតែមហាសេដ្ឋីប៉ុណ្ណោះ

មហាសេដ្ឋីលុយពាន់លានដុល្លាសាងឋានៈដោយខ្លួនឯង មានទម្លាប់១១យ៉ាង ក្នុងជីវិតប្រចាំថ្ងៃដូចតទៅនេះ
   

Tuesday, August 9, 2016

ការមិនអាភ័ព្វទាំង ១៨ប្រការ


អាភ័ព្វ តាមវចនានុក្រមរាជបណ្ឌិតសភា ច្បាប់ ២៥៥៤ ប្រែថា រោគអាក្រក់ ប្រាសចាគសំណាង គ្រោះអាក្រក់ ធ្លាក់អាប់។ មនុស្សច្រើនណាស់ ប្រហែលជាធ្លាប់នាំគ្នាឮមកយូរហើយ ក្នុងពាក្យអធិដ្ឋានថា សូមកុំឲ្យខ្ញុំបានយល់អាភ័ព្វទាំង ១៨ ប្រការ។ តើអាភ័ព្វទាំងនោះមានអ្វីខ្លះ? នាំគ្នាទៅមើលអត្តន័យក្នុងព្រះត្រៃបិដកទាំងអស់គ្នា ឬមើលគោលខ្លីៗខាងក្រោមនេះបាន។

ការមិនអាភ័ព្វទាំង ១៨ប្រការ

Monday, August 8, 2016

ដឹងទេ!! តើមិត្តពិតរបស់យើងគឺជានរណា?



បុណ្យដែលមនុស្សយើងបានធ្វើសន្សំទុក វានឹងបានជាប់តាមខ្លួនយើងទៅ ដូចជាស្រមោលអន្ទោលតាមប្រាណ វាមិនបានបាត់បង់រលាយសាបសូន្យទៅណាឡើយ ហើយវានឹងហុចផលច្រើនណាស់ហួសពីការនឹកស្មានដល់ ប្រៀបដូចជាយើងដាំដើមឈើ ផ្លែតែមួយគ្រាប់ នាំយកទៅដាំ ដល់ពេលវាធំ វាឲ្យផ្លែផ្កាដល់យើងវិញ បេះប្រមូលផលបានច្រើនរាប់មិនអស់ និងបានយូរឆ្នាំទៅទៀត។ បុណ្យ ទោះបី ធ្វើបានត្រឹមតែមួយម្តងក៏ឲ្យផលមហាសាល និងអាចនាំទៅប្រើប្រាស់បានឆ្លងភព ឆ្លងជាតិកំណើត បាបក៏មិនខុសគ្នានឹងរឿងបុណ្យនេះដែរ ធ្វើត្រឹមតែម្តង ក៏ផ្តល់ផលអាក្រក់ឆ្លងភពជាតិកំណើតបានដូចគ្នា។ 

បញ្ឆេះកំដៅបង្កើនថាមពលជីវិត ៤ប្រការ ពីគ្រូបង្វឹកកំពូលលំដាប់លោក


អ្នកមានអារម្មណ៍ថា តើមនុស្សដែលមានភាពជោគជ័យក្នុងជីវិត​ គឺជាមនុស្សដែលមានជីវិតរស់រវើក ជាមនុស្សដែលមានកម្លាំងជីវិតរាល់ៗថ្ងៃអ្នកធ្លាប់មានសេចក្ដីសង្ស័យទេថា តើគេធ្វើបានយ៉ាងម៉េច? គ្រូបង្វឹកកំពូលលំដាប់លោកគឺលោក អាន់ថូនី រ៉ូប៊ិន(Anthony Robbins) បានណែនាំ ៤ ទិកនិច បញ្ឆេះកំដៅបង្កើនថាមពលជីវិត។
កំពូលគ្រូបង្វឹកលំដាប់លោក គឺលោក អាន់ថូនី រ៉ូប៊ិន បានណែនាំទិកនិច ដែលបញ្ឆេះកំដៅឲ្យដល់ជីវិតរបស់អ្នករាល់ថ្ងៃមាន ៤ចំណុចគឺ៖

បុណ្យត្រូវធ្វើ ច្បាប់កម្មត្រូវសិក្សា


ជីវិតដែលមានកម្រៃ ឬកង្វះទុន វាអាស្រ័យលើខ្លួនយើងគ្រប់ប្រការ មិនមានអ្នកណា គេលើកជូនហុចឲ្យយើងបានទេ។ ព្រោះថាគុណសម្បត្តិ បុណ្យបារមី សុទ្ធិតែកើតចេញពីកាយ វាចា ចិត្តរបស់យើង។ គិតល្អ និយាយល្អ ធ្វើល្អ ក៏មានតែកម្រៃ គិតអាក្រក់ និយាយអាក្រក់ ធ្វើអាក្រក់ ក៏មានតែខ្វះទុន ឬធនធានតែប៉ុណ្ណោះឯង។

Sunday, August 7, 2016

គោលគំនិតល្អ ៩ប្រការ ដែលនឹងញ៉ាំងជីវិតឲ្យមានក្តីសុខ


៩ប្រការគិត ក្នុងដំណើរជីវិតរបស់លោក ម៉ាក ថ្វេន ដូចជា ព្រមទទួលយកខ្លួនឯង មិនចាប់អារម្មណ៍លើអាយុ មានអារម្មណ៍កម្លុកកម្លែង មិនក្រោធខឹងងាយ គិតវិជ្ជមាន គិតចាប់ផ្តើមសាឡើងវិញ ចេញមកពីបញ្ហា និងផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង។ល។

“គុណធម៌ ៦០ប្រការ ប្រចាំត្រកូលគ្រួសារ ជោគវឌ្ឍនា”

គុណធម៌ ៦០ប្រការ ប្រចាំត្រកូលគ្រួសារ ជោគវឌ្ឍនាល្អណាស់រក្សាទុកសម្រាប់អប់រំកូនចៅ

គុណធម៌ផ្សេងៗ ដែលមានត្រកូលគ្រួសារខ្លះ មានទុកជាគោលក្នុងការប្រតិបត្តិ ផ្ទេរបន្តគ្នាមកយ៉ាងយូរ ដោយមិនឲ្យសាបសូន្យ អាប់ឱនវង្សត្រកូល ឬឲ្យកេរ្តិ៍ឈ្មោះពូជអំបូរមាន មិនល្អនៅក្នុងសង្គមរហូតមក។ ប្រសិនបើគ្រួសារណា មានការចាប់អារម្មណ៍ លើគោលការណ៍ប្រតិបត្តិនេះ អាចនាំយកទៅសិក្សា និងអនុវត្តរក្សាទុក ដើម្បីអប់រំខ្លួន ដើម្បីសេចក្ដីចម្រើន ដើម្បីជាប្រយោជន៍ និងដើម្បីសេចក្ដីសុខរបស់គ្រួសារ និងជីវិតរបស់ខ្លួន។
ពាក្យអប់រំប្រចាំត្រកូល ជោគវឌ្ឍនាអ្នកជំនួញមានគុណធម៌ អប់រំតាំងពី តាទូតតាលា មកដល់ជំនាន់កូនៗ និងដល់ជំនាន់ចៅៗ។ យើងមិនមែនលើកកំពស់កោតសរសើរពីភាពមានបាន ភាពស្តុកសម្តម្ភរបស់ត្រកូលមួយនេះទេ ប៉ុន្តែអ្វីដែលយើងចង់បាន និងចង់បង្ហាញនោះគឺ គុណធម៌ប្រចាំត្រកូល៦០ ប្រការ ដែលលោកតា បុនកៀត ជោគវឌ្ឍនាបានទទួល និងផ្ញើបញ្ជូនបន្តមកក្នុងសង្គម  Line: យកទុកអប់រំខ្លួន និងអប់រំកូន ព្រមទាំងចៅៗ។

Saturday, August 6, 2016

វិធីហាមចិត្តមិនឲ្យគិតដល់អកុសល ៥ ប្រការ


ធម្មជាតិរបស់ចិត្ត មិនចូលចិត្តនៅស្ងៀមនឹង ចូលចិត្តនឹកគិតទៅកាន់រឿងផ្សេងៗច្រើនប្រការ ទៅក្នុងកាមគុណខ្លះ នឹកគិតទៅក្នុងផ្លូវអាឃាតព្យាបាទខ្លះ។ ការនឹកគិតក្នុងផ្លូវដែលមិនល្អនេះ ហៅថា អកុសលវិតក្កៈ។ ការហាមចិត្តមិនឲ្យនឹកគិតក្នុងផ្លូវអកុសលនោះ គេធ្វើបានលំបាក។ បុគ្គលភាគច្រើនមិនត្រូវការគិតក្នុងផ្លូវអកុសលទេ ប៉ុន្តែច្រើនតែអត់ទ្រាំគិតមិនបាន គិតច្រើនរហូតដល់ដេកមិនលក់ ឬកើតរោគចិត្តក៏មាន។ ផ្ទុយមកវិញ ពេលណាត្រូវការគិតរឿងបុណ្យរឿងកុសល ច្រើននឹងគិតក្នុងផ្លូវបុណ្យ ផ្លូវកុសលមិនបានយូរ។ ការហាមចិត្តមិនឲ្យគិតអកុសល គឺជារឿងសំខាន់។ ក្នុងទីនេះ នឹងរៀបរាប់នូវ វិធីហាមចិត្តមិនឲ្យគិតដល់អកុសល ៥ ប្រការ។

១០ ប្រការ នៃសេចក្ដីទុក្ខ និងសុខខុសគ្នាតែបន្តិច


មនុស្សដែលមានសេចក្ដីទុក្ខ និងសុខខុសគ្នាតែបន្តិច គោលគំនិតល្អដើម្បីជីវិត គិតថា ចំណុចទាំងអម្បាលមាណនេះ ប្រហែលជា មានអ្នកអានខ្លះកំពុងបានជួបប្រទះ ហើយក៏ធ្លាប់មានគំនិតណាមួយក្នុងចំណោមគំនិតទាំង ១០ ប្រការ នេះជាមិនខានឡើយ។ មិនតែប៉ណ្ណោះសោត អ្នកទាំងអស់នោះកំពុងតែស្វែងរកផ្លូវដោះស្រាយគំនិតបែបនេះ ថាគួរនឹងដោះស្រាយតាមរបៀបណាទៅ ព្រោះខ្លួននឹករកមើលមិនឃើញពន្លឺណាមួយសោះ។ ដូច្នោះហើយ គោលគំនិតល្អដើម្បីជីវិត សូមលើកយកគោលការណ៍ទាំង ១០ ប្រការ មកសរសេរទុកជាទស្សនាទាន សម្រាប់អ្នកអានណា ចង់ស្វែងរកដំណោះស្រាយចេញពីទុក្ខ ទៅរកសុខ ដូចមានខាងក្រោម៖

គំនិត គឺជាស្ថាបនិកជីវិតរបស់មនុស្សយើង ទោះបីជាយើងនឹងគេចចេញពីសេចក្ដីទុក្ខមិនបានក៏ដោយ ប៉ុន្តែយើងមានសិទ្ធិ នឹងស្វែងរកសេចក្ដីសុខបាន ពីការផ្លាស់ប្តូរជ្រុងមួយនៃគំនិតតែប៉ុណ្ណោះឯង។

ទម្លាប់ ១៣ ដែលរាំងស្ទះភាពជោគជ័យ! តើទុកវាធ្វើអ្វី?


សាករកនឹកគិតហើយ ចាប់សម្លឹងរំពៃឲ្យឃើញពីទម្លាប់ទាំងនេះ ជួនកាលអ្នកអាចពិបាកពេក ប៉ុន្តែមនុស្សដែលជោគជ័យមិនមែនថា គេព្រមគ្រប់យ៉ាងទេ ប៉ុន្តែពួកគេអត់ធន់ធ្វើទាល់តែបានសម្រេចទៅវិញតើ។

១) មិនមានការទទួលខុសត្រូវ(ចំពោះជីវិតខ្លួនឯង)
          -មិនធ្លាប់គិតថា តើជីវិតយើង នឹងមានសភាពយ៉ាងម៉េច? គឺវាស្ថិតនៅជាមួយនឹងគំនិត និងទង្វើរបស់ខ្លួនឯង។ បែរជានាំគ្នា ចូលចិត្តបន្ទោសនេះបន្ទោសនោះជាប្រចាំ បន្ទោសទាល់តែថា ដោយសារតែខ្លួនឯង មិនមានសំណាងល្អ ដូចអ្នកដទៃ។

គុណភាព ៥ប្រការ ពេលយើងមានស្នាមញញឹមនៅលើផ្ទៃមុខជានិច្ច


គុណភាព ៥ប្រការ ពេលយើងមានស្នាមញញឹមនៅលើផ្ទៃមុខជានិច្ច_មិនថា មានហេតុការណ៍អ្វីកើតឡើងទេ សូមត្រឹមតែយើងមានស្នាមញញឹម យើងនឹងមានសេចក្ដីសុខ ហើយពិភពលោកនេះក៏ស្រាស់សោភាឡើងភ្លាម។ ពិភពលោកមួយនេះ ពិតជាត្រូវការស្នាមញញឹមរបស់អ្នក” “ពេលណាអ្នកញញឹម ពិភពលោកនឹងញញឹមជាមួយអ្នក ពេលណាអ្នកកើតទុក្ខ អ្នកនឹងកើតទុក្ខទៅតែម្នាក់ឯងគត់

Friday, August 5, 2016

និស្ស័យ ៨ ប្រការភាពជាមេដឹកនាំត្រូវមាន


ឆត្តជាតិ សិទ្ធិភ័ន្ធ លោកមានទស្សនវិស័យទាក់ទងជាមួយភាពជាមេដឹកនាំ គួរមាននិស្ស័យ ៨ ប្រការ គឺ ដឹកនាំដោយធ្វើជាគំរូ, គោរពពេលវេលា, ថែរក្សាសុខភាព, មានអារម្មណ៍រុះរាយ, ក្រេបជញ្ជក់យកចំណេះដឹងជានិច្ច, មានវិន័យ, ហ៊ានប្រាប់ថាមិនចេះ និងបញ្ជូនសារបានងាយយល់។

ចក្ខុវិស័យទាក់ទង់ជាមួយភាពជាអ្នកដឹកនាំរបស់ លោក ឆត្តជាតិ CEO នៃ Q House និងជា អតីតរដ្ឋមន្ត្រីស្តីទីការគណរដ្ឋមន្ត្រីក្រសួងគមនាគម លោកមានទស្សនៈថា ភាពជាមេដឹនាំរបស់យើង មិនមែនជាតួនាទីតំណែងដែលយើងមានទេ ប៉ុន្តែវាឆ្លុះបញ្ចាំងទៅដល់ទស្សនគតិរបស់មនុស្សយើង ទាំងពីតូចរហូតដល់ធំនោះឯង ដូចយ៉ាង ភាពជាមេដឹកនាំ (leadership) របស់ លោក ណេសាន់ ម៉ាន់ដឺឡា (Nelson Mandela) ដែលចុងក្រោយបំផុត តាមទស្សនវិស័យរបស់ខ្ញុំ ក៏មិនមែនជាពេលបានទទួលរង្វាន់ណូបែល ឬជាប្រធានាធិបតីទេ ប៉ុន្តែវាជាពេលដែលកំពុងជាប់គុក ២៧ ឆ្នាំទៅវិញទេតើ!

ទោះបីជាពេលដែលកំពុងជាប់គុកក៏ដោយ ប៉ុន្តែលោក ណេសាន់ ម៉ាន់ដឺឡា  (Nelson Mandela)   នៅតែរក្សាជំនឿក្នុងរឿង ដែលខ្លួនឯងគិតថា ត្រឹមត្រូវ និងប្រកាន់ភ្ជាប់ ដោយមិនថមថយឡើយ មិនថាខ្លួនជួបនូវការលំបាកកម្រិតណាទេ ហើយនោះឯង ជាភាពមេដឹកនាំពិតប្រាកដ (true leadership)  ដោយសារវា គឺការដឹកនាំខ្លួនឯង (lead yourself)។ 


លោក ឆត្តជាតិ ផ្តើមសំនួរសួរថា តើអ្វីគឺជាគុណសម្បត្តិដ៏សំខាន់បំផុតនៃភាពជាមេដឹកនាំ ? ប្រសិនបើឲ្យរើសតែមួយប្រការ វាគឺជាសភាវៈ  futuristic  គឺសមត្ថភាពស្មានហេតុការណ៍អនាគតបាន។ លោកថែមទាំងបានលើកយកពាក្យមួយឃ្លារបស់អ្នកកីឡាហុកគី ឈ្មោះល្បីម្នាក់ វ៉ាអ៊ីន ហ្គ្រេតហ្គី(Wayne Gretzky) ដែលលើកឡើងថា  ខ្ញុំនឹងជិះស្គីទៅឲ្យដល់ចំណុច ដែលក្តារស្គីនេះនឹងទៅដល់ មិនមែនជាចំណុច ដែលវាធ្លាប់នៅទេ” “I skate to where the puck is going to be, not where is has been.”

សមត្ថភាពក្នុងការមើលឃើញពីអនាគតនេះឯង ដែលយើងបានឃើញមេដឹកនាំក្នុងលោកនេះ ដូចជា លោក អេឡុន ម៉ាក្ស (Elon Musk) ដែលហ៊ានក្រោកឡើងមករារាំងឬបដិសេធ (disrupt) ការធ្វើជំនួញរបៀបដូចចាស់ រហូតដល់កើតនូវចលករនៃការផ្លាស់ប្តូរ ដែលនាំឲ្យប៉ះពាល់ដល់ជីវិតមនុស្សទាំងសកលលោកបាន។ លោក មានប្រសាសន៍ថា មនុស្សយើងមានសមត្ថភាព ភាពជាមេដឹកនាំដ៏ល្អបានដោយការហ្វឹកហាត់និស្ស័យ ៨ប្រការនេះគឺ

ផឹកស្រាដូចផឹកថ្នាំពុល


ផឹកស្រាដូចផឹកថ្នាំពុល ជាប្រធានបទមួយដែលស្ថិតនៅក្នុងចំណោមអបាយមុខ៣ ប្រការ ដែលសង្គមចាស់បុរាណ ដែលមានជំនឿក្នុងព្រះពុទ្ធសាសនា តែងតែអប់រំកូនចៅមិនឲ្យដើរលើគន្លងផ្លូវមួយនេះ ដែលលោកបានយល់ពីពាក្យថា “អបាយមុខ” ដែលមានន័យថា ប្រធាននៃសេចក្ដីវិនាស គ្រឿងមិនចម្រើនដល់ខ្លួនឯង ហើយនឹងអ្នកដទៃ មិនតែប៉ុណ្ណោះទៀតសោត វានាំឲ្យមានផលប៉ះពាល់ដល់សង្គម ក្នុងការរស់នៅរបស់មនុស្សទៀតផង។ លើសពីនេះទៅទៀត វាក៏គួរឲ្យភ័យខ្លាចពេលដែលខ្លួនស្លាប់ទៅនោះ មិនអាចគេចផុតជៀសរួចពីអបាយភូមិ គឺយើងទៅកើតក្នុងស្រុកទេសមិនរីកចម្រើន គ្រួសារក្រីក្រ អាប់ឱនសតិបញ្ញា ឆ្កួតវង្វេង ដែលគេហៅថា កើតមិនគ្រប់ខែ មិនគ្រប់ទឹកនោះឯង។

ថ្ងៃនេះគោលគំនិតល្អដើម្បីជីវិត ចង់លើកយកប្រធានបទថា ផឹកសា្រដូចផឹកថ្នាំពុល មកបង្ហាញ​ប៉ុន្តែស្មេរមិនសរសេររៀបរាប់អ្វីឲ្យច្រើនទេ ទុកឱកាសឲ្យអ្នកអាន នឹងបានមកអានទស្សនវិស័យរបស់លោកគ្រូតូចវិញ តើលោកគ្រូ មានទស្សនៈបែបណាដែរ ចំពោះប្រធានបទនេះ? តោះចូលទៅអាន ដើម្បីឈ្វេងយល់ ដើម្បីយកទៅប្រតិបត្តិ នាំឲ្យកើតមានប្រយោជន៍ច្រើនប្រការ ​សម្រាប់សង្គមជាតិ សម្រាប់ខ្លួនឯងក្នុងជាតិនេះ និងជាតិខាងមុខ។...

ចង់​ក្លាយ​ជា​អ្នក​​ពូកែ​ដឹក​នាំ​មនុស្ស​​ ស្ដាប់​សម្ដី​៦​ឃ្លា​ ពី​បិតា​ប្រជាធិបតេយ្យ​Nelson Mandela


លោកNelson Mandela ជាជនជាតិអាហ្វ្រិកខាងត្បូងដំបូងគេតែម្នាក់គត់ ដែលបាននាំប្រជាជនពិភពលោកទាំងអស់ ឲ្យដឹងច្បាស់ថា លទ្ធិប្រជាធិបតេយ្យ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយវាអាចកើតមានឡើង ចំពោះមនុស្សគ្រប់គ្នា មិនថា ស្បែកស ឬស្បែកខ្មៅឡើយ។ ជាអ្នកតស៊ូដ៏អស្ចារ្យម្នាក់ដើម្បីនាំលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនអាហ្វ្រិកខាងត្បូងទាំងអស់ លោក Nelsonត្រូវបាន ប្រជាជនរបស់លោក និងពិភពលោកប្រសិទ្ធិនាមឲ្យថា ជាបិតាប្រជាធិបតេយ្យ “King of democracy”

Thursday, August 4, 2016

ប្រើហើយចោល-ចោលហើយប្រើ


ប្រើហើយចោល-ចោលហើយប្រើ ជាប្រធានបទមួយ ដែលកំពុងប្រឈមមុខរបស់មនុស្សជាតិ និងសព្វសត្វរុក្ខជាតិទាំងឡាយ។ រឿងនេះហើយដែលធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង នៅនាពេលបច្ចុប្បន្ននេះ។ សម្ភារៈនិយមនេះ ដែលធ្វើឲ្យជីវភាពរស់នៅហួសពីដែនកំណត់របស់ធម្មជាតិ ហើយធម្មជាតិបានទទួលរងនូវការខូចខាតកាន់តែមានទំហំធំឡើងៗ។ សម្ភារៈនិយមនេះ បានធ្វើឲ្យមនុស្សប្រើប្រាស់មានភាពខ្ជះខ្ជាយ ប្រើហើយចោល​ ហើយសម្រាមទាំងនោះ នៅរាយប៉ាយពាសពេញដី។ ខ្យល់អាកាសមានជាតិពុលកាន់តែខ្លាំង អាកាសធាតុ កាន់តែឡើងកំដៅកាន់តែខ្ពស់ឡើង។ ការរស់នៅរបស់មនុស្សដែលមានជីវភាពមធ្យមឡើង ចេះរស់បានសប្បាយ បានសុខក្នុងគំនរកិលេសតណ្ហារបស់ខ្លួនទៅ ចំណែកអ្នកមានជីវភាពខ្សត់ខ្សោយ ក្រីក្រ កាន់តែដុនដាបឡើងៗ ហើយគំលាតអ្នកមាននិងអ្នកក្រ កាន់តែកើតមានច្រើនឡើង។

ថ្ងៃនេះគោលគំនិតល្អដើម្បីជីវិត មានបំណងចង់បង្ហាញ ពាក្យមួយឃ្លាថា ប្រើហើយចោល ចោលហើយប្រើ ដែលជាប្រធានបទ ជ្រុងមួយតូចក្នុងការប្រើប្រាស់សម្ភារៈ ឆាប់បោះចោលលឿនពេក ជាកត្តានាំឲ្យកើនឡើង នូវសម្រាមរាប់រយពាន់តោន ក្នុងមួយថ្ងៃៗ នៅក្នុងប្រទេសតូចមួយនេះ ហើយសម្រាមទាំងនោះ សុទ្ធតែមានហានីភ័យ ពិសេសសោភណ្ឌភាព និងខ្យល់ដង្ហើមរបស់មនុស្សយើងតែម្តង។ បើចង់អាននូវអត្ថបទដែលថា ប្រើហើយចោល ចោលហើយប្រើ របស់ព្រះគ្រូ.កវី នោះ តើលោកមានទស្សនវិស័យលើរឿងនេះបែបណា.... 

ពាក្យអប់រំចិន អភិវឌ្ឍជីវិត


ពាក្យអប់រំចិន អភិវឌ្ឍជីវិត ស្មេរគិតថា ប្រហែលជាមានមនុស្សម្នាក្នុងសង្គមមួយនេះ បានយកពាក្យទាំងនេះ មកប្រើសម្រាប់ទុកដាស់តឿនចិត្ត នៅពេលជីវិតខ្លួនត្រូវធ្វើដំណើរដល់ចំណុចមួយ។ ចំណុចមួយនោះ គឺភាពអាត្មានិយម ភាពបាក់ទឹកចិត្ត ភាពអស់សង្ឃឹម ភាពតូចចិត្តតូចថ្លើម ដែលកើតមកពីវិបត្តិសេដ្ឋកិច្ច គ្រួសារ ស្ថានភាពនយោបាយ ចិត្តសាស្ត្រ  និងជីវសាស្ត្រ។ ពេលណាបានជួបបញ្ហាទាំងអស់នេះ អ្នកច្បាស់ជាគិតរកពាក្យណាមួយ យកមកទុកក្នុងចិត្តខ្លួន សម្រាប់ទុកទូន្មានចិត្តជាក់ជាមិនខានឡើយ។

ពាក្យអប់រំទាំងនេះប្រៀបបានដូចជាឱសថ ទឹកមន្ត បាលីគាថាស័ក្តិសិទ្ធិ អាចជួយជាកម្លាំងចិត្ត បន្តដំណើរជីវិតទៅមុខទៀត។ សូម្បីតែស្មេរក៏ធ្លាប់លើកយកពាក្យអប់រំជាច្រើនណាស់មកប្រើ សម្រាប់ដាស់តឿនចិត្ត មិនថាជាពុទ្ធសុភាសិត សុភាសិត ភាសិត គតិអប់រំជាតិ អន្តរជាតិទេ គឺឲ្យតែសមស្រមតាមកាលៈទេស និងកាលលំហ។ល។ តើថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត បានស្រង់ពាក្យអប់រំចិន អភិវឌ្ឍជីវិត មកចែករំលែកដល់អ្នកចង់ដឹង ចង់យកមកទុកជាមេរៀន អប់រំជីវិតរបស់ខ្លួនមានប្រយោគអ្វីខ្លះ?

ពាក្យអប់រំរបស់ចិន ដើម្បីអភិវឌ្ឍជីវិតនោះមានច្រើនណាស់ ប៉ុន្តែក្នុងទីនេះស្រង់យកតែ ២៨ ប្រយោគ មានក្នុងតម្រាចិន ដូចមានខាងក្រោម៖  

រលកចិត្តជាមួយការរក្សារោគកាយ


មនុស្សយើងមិនមែនមានតែកាយមួយទេ ប៉ុន្តែត្រូវមានចិត្តមួយទៀត ហើយទាំងពីរចំណែកនេះ មានឥទ្ធិពលលើគ្នាទៅវិញទៅមក។ ប្រសិនបើចិត្តស្រស់ថ្លាស្រស់បស់ រាងកាយក៏មានថាមពលខ្លាំងក្លាទៅតាមនោះផងដែរ ប៉ុន្តែប្រសិនបើចិត្តក្រៀមក្រំ ស្រងូតស្រងាត់ កណ្តោចកណ្តែង អណ្តែតអណ្តូង រសាប់រសល់ ស្រពប់ស្រពោន ទន់ជ្រាយ ហិតហៃ សោកសៅ សៅហ្មង មានរឿងឲ្យពិបាក កង្វល់ច្រើនរឿងទៅហើយនោះ រាងកាយក៏ដល់នូវភាពទ្រុឌទ្រោម ស្រកស្រុត ក្រៀមក្រំស្វិតស្រពោនទៅតាមនោះដែរ។ 

Wednesday, August 3, 2016

កសាងជីវិត


ស្នេហាគឺជារឿងតូចតាចខ្លាំងណាស់ ត្រូវការបណ្តុះសេ្នហាត្រូវបោះបង់ផលប្រយោជន៍ទាំងអស់ចោល ដើម្បីបណ្តុះស្នេហាថ្មីមួយឡើង ធ្វើហាក់ដូចជាជួបគ្នាគ្រាដំបូង មុននឹងដល់ការម្រេចចិត្តព្រមព្រៀងគ្នាកសាងជីវិតរួមគ្នាមួយ។ ការងារកសាងជីវិត ប្រកាន់ថាជាការងារគោលចម្បងរបស់មនុស្សគ្រប់គ្នា។ គ្រប់គ្នាមានគ្រួសារ ពួកគេមានសង្ឃឹមឲ្យគ្រួសាមានស្ថេរភាព ប៉ុន្តែដោយសារភាពមិនមានស្ថេរភាពទៅលើឧត្តមភាពក្នុងការកសាងជីវិត ភាពមិនយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ខ្លួនឯង និងអ្នកដទៃ ទើបធ្វើឲ្យគ្រួសារបែកបាក់ ដូចជា នាវាដែលត្រូវរលកបក់បោកស្រាលៗ ក៏ក្រឡាប់លិចបាត់ទៅដែរ។

ពិជិតភាពបរាជ័យ ដោយ ៥ ប្រយោគស៊ីជម្រៅលំដាប់លោក


ហ៊ានធានាថា ៥ ប្រយោគស៊ីជម្រៅរបស់ជនល្បីៗ។ ក្នុងបទវិភាគនេះ វានឹងជួយដាស់កម្លាំងចិត្ត កែលម្អគំនិត និងបញ្ឆោះភ្លើងក្នុងខ្លួនអ្នកឲ្យឆេះរទាលឡើងមកម្តងទៀត ហើយអ្នកក៏អាចយកឈ្នះឧបសគ្គផ្សេងៗបានដោយងាយស្រួលឡើង។

ថ្ងៃនេះអាចស៊យ ថ្ងៃស្អែកវាកាន់តែស៊យជាងនេះ ប៉ុន្តែជឿចុះថា ថ្ងៃខានស្អែក ជាថ្ងៃដ៏មានសោភ័ណ្ឌ (ចែក ម៉ា)