ឆត្តជាតិ សិទ្ធិភ័ន្ធ លោកមានទស្សនវិស័យទាក់ទងជាមួយភាពជាមេដឹកនាំ គួរមាននិស្ស័យ ៨
ប្រការ គឺ ដឹកនាំដោយធ្វើជាគំរូ, គោរពពេលវេលា, ថែរក្សាសុខភាព, មានអារម្មណ៍រុះរាយ,
ក្រេបជញ្ជក់យកចំណេះដឹងជានិច្ច, មានវិន័យ, ហ៊ានប្រាប់ថាមិនចេះ និងបញ្ជូនសារបានងាយយល់។
ចក្ខុវិស័យទាក់ទង់ជាមួយភាពជាអ្នកដឹកនាំរបស់ លោក ឆត្តជាតិ
CEO នៃ Q
House និងជា អតីតរដ្ឋមន្ត្រីស្តីទីការគណរដ្ឋមន្ត្រីក្រសួងគមនាគម
លោកមានទស្សនៈថា “ភាពជាមេដឹនាំរបស់យើង
មិនមែនជាតួនាទីតំណែងដែលយើងមានទេ
ប៉ុន្តែវាឆ្លុះបញ្ចាំងទៅដល់ទស្សនគតិរបស់មនុស្សយើង ទាំងពីតូចរហូតដល់ធំនោះឯង” ដូចយ៉ាង ភាពជាមេដឹកនាំ (leadership) របស់ លោក ណេសាន់ ម៉ាន់ដឺឡា (Nelson
Mandela) ដែលចុងក្រោយបំផុត តាមទស្សនវិស័យរបស់ខ្ញុំ ក៏មិនមែនជាពេលបានទទួលរង្វាន់ណូបែល
ឬជាប្រធានាធិបតីទេ ប៉ុន្តែវាជាពេលដែលកំពុងជាប់គុក ២៧ ឆ្នាំទៅវិញទេតើ!
ទោះបីជាពេលដែលកំពុងជាប់គុកក៏ដោយ ប៉ុន្តែលោក ណេសាន់
ម៉ាន់ដឺឡា (Nelson
Mandela) នៅតែរក្សាជំនឿក្នុងរឿង ដែលខ្លួនឯងគិតថា ត្រឹមត្រូវ និងប្រកាន់ភ្ជាប់ ដោយមិនថមថយឡើយ
មិនថាខ្លួនជួបនូវការលំបាកកម្រិតណាទេ ហើយនោះឯង ជាភាពមេដឹកនាំពិតប្រាកដ (true leadership) ដោយសារវា គឺការដឹកនាំខ្លួនឯង (lead
yourself)។
លោក ឆត្តជាតិ ផ្តើមសំនួរសួរថា តើអ្វីគឺជាគុណសម្បត្តិដ៏សំខាន់បំផុតនៃភាពជាមេដឹកនាំ
? ប្រសិនបើឲ្យរើសតែមួយប្រការ
វាគឺជាសភាវៈ futuristic គឺសមត្ថភាពស្មានហេតុការណ៍អនាគតបាន។
លោកថែមទាំងបានលើកយកពាក្យមួយឃ្លារបស់អ្នកកីឡាហុកគី ឈ្មោះល្បីម្នាក់ វ៉ាអ៊ីន
ហ្គ្រេតហ្គី(Wayne Gretzky) ដែលលើកឡើងថា “ខ្ញុំនឹងជិះស្គីទៅឲ្យដល់ចំណុច ដែលក្តារស្គីនេះនឹងទៅដល់
មិនមែនជាចំណុច ដែលវាធ្លាប់នៅទេ” “I skate to where the puck
is going to be, not where is has been.”
សមត្ថភាពក្នុងការមើលឃើញពីអនាគតនេះឯង
ដែលយើងបានឃើញមេដឹកនាំក្នុងលោកនេះ ដូចជា លោក អេឡុន ម៉ាក្ស (Elon
Musk) ដែលហ៊ានក្រោកឡើងមករារាំងឬបដិសេធ (disrupt)
ការធ្វើជំនួញរបៀបដូចចាស់
រហូតដល់កើតនូវចលករនៃការផ្លាស់ប្តូរ ដែលនាំឲ្យប៉ះពាល់ដល់ជីវិតមនុស្សទាំងសកលលោកបាន។
លោក មានប្រសាសន៍ថា មនុស្សយើងមានសមត្ថភាព
ភាពជាមេដឹកនាំដ៏ល្អបានដោយការហ្វឹកហាត់និស្ស័យ ៨ប្រការនេះគឺ