Wednesday, September 13, 2017

ហេតុនៃភាពជោគជ័យដ៏អស្ចារ្យ


ហេតុនៃភាពជោគជ័យដ៏អស្ចារ្យ

ចិត្តដែលមានសេចក្ដីស្ងប់ មានភាពបរិសុទ្ធផង មានសីលជាទីរ៉ាប់រង ឬជាបាតគ្រឹះផង លោកអ្នកប្រាជ្ញទើបប្រៀបសីលនេះ ដូចជាផែនដី  ដែលអាចទ្រទ្រង់បានអ្វីសព្វសារពើក្នុងលោក និងរបស់ទាំងឡាយទាំងពួង បើមានការប្រាសចាកសីលជាផែនដីជាទីរ៉ាប់រងនេះទៅហើយ កុសលធម៌ទាំងឡាយក៏កើតឡើងមិនបាន តាំងនៅមិនបានដូចគ្នា។

ក្នុងកិច្ចនេះ ត្រូវមានសីលធ្វើជាផែនដីជាទីរ៉ាបរង កុសលធម៌ទាំងឡាយ ទើបតាំងឡើងបាន លើសពីសីល ភាពបរិសុទ្ធរបស់ចិត្តនេះទៅ ត្រូវមានសមាធិជារឿងសំខាន់ផងដែរ ព្រោះសមាធិធ្វើឲ្យចិត្តបរិសុទ្ធពីនីវរណធម៌ទាំង៥។ ភាពបរិសុទ្ធប្រាសចាកពីនីវរណធម៌ទាំង៥នេះ គឺជាបាតបញ្ញា ។

Tuesday, September 12, 2017

មេត្តាមិនគ្រប់ គាថាការពារទោសចិត្ត


មេត្តាមិនគ្រប់ គាថាការពារទោសចិត្ត

មានមនុស្សជាច្រើនណាស់ ដែលដឹងពីសភាវៈបុគ្គលខឹងក្រោធខ្លួន ដឹងពីទោសនៃសេចក្ដីក្រោធនោះ កាលបើខ្លួនមានប្រាថ្នាចង់នឹងគេចឲ្យផុតពីទោសនៃសេចក្ដីក្រោធ ក៏គប្បីទទួលការពិតថា មានតែមេត្តាប៉ុណ្ណោះ ដែលអាចរម្ងាប់សេចក្ដីក្រោធនេះបាន មានតែមេត្តាប៉ុណ្ណោះ ដែលអាចការពារមិនឲ្យសេចក្ដីក្រោធនេះមានកម្លាំងបាន ។

ការធ្វើសមាធិត្រូវប្រកបដោយឥទ្ធិបាទ៤




ការធ្វើសមាធិត្រូវប្រកបដោយឥទ្ធិបាទ៤

១) ឆន្ទៈ ពេញចិត្តស្រឡាញ់ក្នុងខ្យល់ដង្ហើមរបស់ខ្លួន តាមមើលថា ពេលដែលខ្លួនដកដង្ហើម តើខ្លួនបានដកដង្ហើមយកអ្វីចូលចេញខ្លះ? បើសិនដកដង្ហើមចូលទៅ វាមិនចេញវិញ ខ្លួនក៏ត្រូវស្លាប់ ដកដង្ហើមចេញ តែដកដង្ហើមចូលមិនចូល ខ្លួនក៏ត្រូវស្លាប់ដូចគ្នា ឲ្យតាមដានពិនិត្យមើលវាយ៉ាងនេះ មិនឲ្យយកចិត្តទៅចាប់រឿងដទៃ គិតរឿងដទៃឡើយ ។

Sunday, September 10, 2017

ការសុំទោស និងការលើកលែងទោស


ការសុំទោស និងការលើកលែងទោស

ជាផ្នែកមួយនៃការចេះសុំទោសនោះ ជាចរិយាមារយាទដ៏ល្អប្រពៃសម្រាប់បុគ្គលធ្វើខ្លួនឯង និងជាការជួយរម្ងាប់ ឬការជួយដោះស្រាយទោសចិត្តរបស់បុគ្គល ដែលមានការទទួលរងការប៉ះទង្គិច មានការថ្នាំងថ្នាក់អាក់អន់ចិត្ត ឲ្យបានរៀបរយល្អប្រសើរឡើងវិញ ឬអាចនិយាយបានថា ការសុំទោស ឬការព្យាយាមការពារមិនឲ្យរឿងថ្នាំងថ្នាក់ការប៉ះទង្គិចឈានដល់ថ្នាក់ចងកម្មចងពៀរគ្នាតទៅទៀត ។ ព្រោះពេលបុគ្គលណាម្នាក់ធ្វើខុសឆ្គាំឆ្គង ហើយបុគ្គលម្ខាងទៀតកើតមានទោសចិត្ត ដោយសារការប្រកាន់នោះជ្រុលហួសហេតុពេក ដែលមានការប៉ះពាល់ដល់ខ្លួន បើមិនអាចដោះស្រាយកំហឹងទាំងនោះបានទេ ក៏ឈានទៅដល់ការចងកម្មចងពៀរគ្នា រមែងកើតមានឡើងចៀសមិនផុតគេចមិនរួចឡើយ។ បើភាគីដោះស្រាយរឿងទោសចិត្តនោះបាន ស្មើនឹងដោះស្រាយការចងកម្មចងពៀរគ្នានោះបាន ទុកដូចជាខ្លួនបានធ្វើបុណ្យអភ័យទានមួយជំនួសការចងកម្មពៀររបស់ខ្លួនអ៊ីចឹងដែរ។

Thursday, September 7, 2017

សច្ចវាចា


សច្ចវាចា

សច្ចវាចានេះ ជាពាក្យមួយដែលមនុស្សភាគច្រើន ជាពិសេសមនុស្សក្នុងសម័យបច្ចុប្បន្ននេះ ពិបាកនឹងធ្វើបានណាស់ ។ ហើយអ្វីដែលជាពិសេសជាងនេះទៅទៀតនោះ អ្នកធ្វើការរកស៊ីតូចក្ដី ធំក្ដី ច្រើនស្ថិតនៅក្នុងចំណុចនេះទាំងអស់ គ្មានពាក្យសម្ដីណាមួយស្មោះត្រង់ជាមួយអតិថិជនរបស់ខ្លួនឡើយ ។ហេតុអ្វីហ៊ានថាដូចនោះ ព្រោះស្មេរបានជួបអ្នករកស៊ីជាច្រើន បាននិយាយប្រាប់ស្មេរថា បើមិនអួតអាងពីគុណភាពល្អរបស់ផលិតផលខ្លះទេ ធ្វើម៉េចអតិថិជនគេនឹងទិញជៀវផលិតផលយើងយកទៅប្រើ ដើម្បីឲ្យផលិតផលយើងលក់ដាច់បានច្រើន យើងត្រូវប្រូម៉ូសិន ថាមានគុណភាពល្អ ប្រើប្រាស់ធន់ជាប់បានយូរ។ល។… ត្រង់ចំណុចនេះ មែនទែនទៅបុគ្គលផ្ទាល់ខ្លួនឯង ក៏ចេះកុហកខ្លួនឯង សឹងតែគ្រប់ពេលវេលាទៅហើយ មិនចាំបាច់និយាយទៅថ្វី ដល់ថ្នាក់កុហកអ្នកដទៃនោះ ។

ចំណុចមួយទៀត សច្ចវាចានេះ ក៏ជាចំណុចពិសេស ដែលធ្លាប់បានឮអ្នកកាន់សីល៥មួយចំនួនក្នុងព្រះពុទ្ធសាសនា តែងតែដំណាលប្រាប់ពីការកាន់សីលរបស់ខ្លួន ប្រការដែលខ្លួនពិបាករក្សាជាងគេគឺ ការវៀរចាកពាក្យកុហក ។ ប្រការនេះហើយ ធ្វើឲ្យយើងអាចសន្និដ្ឋានបានថា ជាសីលដែលងាយដាច់ ងាយធ្លុះធ្លាយជាងគេ មុនគេគឺវៀរចាកពាក្យកុហកនេះឯង ។ ដើម្បីរក្សាពាក្យសច្ចវាចានេះឲ្យបានល្អ គោលគំនិតល្អដើម្បីជីវិត សូមលើកយកពាក្យមួយឃ្លាមកសរសេរទុកជាទស្សនាទាន ទុកជាចំណីខួរក្បាល បង្កើនសតិបញ្ញា ដូចមានសេចក្ដីខាងក្រោម៖

ពាក្យសម្ដីដែលនិយាយចេញទៅហើយ ក្រោយពីបានគិតត្រិះរិះពិចារណាវែងឆ្ងាយ និងល្អិតល្អន់ហើយ រមែងចាត់ទុកថាជា សច្ចវាចា ដែលបានសម្ដែងបញ្ជាក់ដល់ភាពតាំងចិត្តផ្គងចេតនាស្មោះត្រង់ចំពោះខ្លួន និងអ្នកដទៃ ។ អ្នកនិយាយ ទើបត្រូវចងភ្ជាប់ក្នុងការបង្គាប់បញ្ជាខ្លួនឯងឲ្យមាំមួន នៅក្រោមសច្ចវាចានេះ ។ អ្វីដែលខ្លួនត្រូវនិយាយថាធ្វើ ឬវៀរបង់ត្រូវធ្វើឲ្យបានដោយល្អិតល្អន់ម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ។

ជាទីបញ្ចប់នេះ ការរក្សាសច្ចវាចា មិនងាយបុគ្គលណាអាចរក្សាបានយូរក៏ដោយ ប៉ុន្តែយើងម្នាក់ៗ ត្រូវតែប្រកាន់ភ្ជាប់នូវពាក្យសច្ចវាចានេះឲ្យបាន ទើបជាការគួរ ដែលបានកើតមកជាមនុស្សនេះ។ អ្នកប្រាជ្ញទាំងឡាយ មានព្រះពុទ្ធបរមគ្រូជាម្ចាស់ ទ្រង់បានសំដែងទុករួចមកហើយថា បុគ្គលណា​ប្រកាន់ភ្ជាប់នូវសច្ចវាចានេះ ជាបុគ្គលមិនស្លាប់ ឬសច្ចវាចា ជាពាក្យមិនស្លាប់ ៕

និ.ចាន់/គោលគំនិតល្អដើម្បីជីវិត
នៅថ្ងៃទី២រោច ខែភទ្របទ ឆ្នាំរកា នព្វស័កព.២៥៦១


ការស្ដាប់លោកទេសន៍


ការស្ដាប់លោកទេសន៍

ក្នុងថ្ងៃទី២នៃវិធីកាន់បិណ្ឌ ដែលជាបវេណីជាតិខ្មែររបស់យើង ដែលមានញាតិញោមប្រុសស្រីដែលជាមន្ត្រីរាជការ លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី ឯកឧត្តម លោកយាយ លោកតា ក្មេងចាស់ ជាដើម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដែលជាអ្នករាប់អានកាន់ព្រះពុទ្ធសាសនា តែងនាំគ្នាដាក់វេន ប្រារព្ធវិធីកាន់បិណ្ឌភ្ជុំបិណ្ឌតាមវត្តអារាមទូទាំប្រទេស និងក្រៅប្រទេស ដែលជាអ្នកបង្អោនចិត្តទទួលយកការអប់រំរបស់ព្រះពុទ្ធសាសនា មកទុកក្នុងចិត្តក្នុងជីវិតរបស់ខ្លួន ។

ក្នុងវិធីកាន់បិណ្ឌរបស់ញាតិញោមពុទ្ធបរិស័ទនេះដែរ យើងតែងតែឃើញមានវារៈជាច្រើនត្រូវធ្វើ មានការជួបជុំគ្នាក្នុងវត្តអារាម តាមកាលពេលវេលាដែលបានកំណត់ទុក ធ្វើបទនមស្ការថ្វាយបង្គំគុណព្រះរតនត្រៃ សមាទានសីល អារធនាលោកសូត្រមន្ដ និងសំដែងព្រះធម៌ទេសនា។ល។ជាដើម។ ក្នុងទីនេះ គោលគំនិតល្អដើម្បីជីវិត មានចិត្តសោមនស្សរីករាយ ចូលរួមជ្រើសរើសយកអត្ថបទខ្លះមកសរសេរបកស្រាយពន្យល់ទុកបានជាគតិ។ ថ្ងៃនេះ សូមលើកយកប្រធានបទមួយ ដែលមានចំណងជើងថា “ការស្ដាប់ព្រះធម៌ទេសនា” តើការស្តាប់ព្រះធម៌ទេសនារបស់ញាតិញោមពុទ្ធបរិស័ទ បានប្រយោជន៍អ្វីខ្លះ សម្រាប់ជីវិតរបស់ខ្លួន? បើតាមថេរដីការបស់លោកឪ ចន្ទសារោ លោកមានថេរដីកាថា ដូចមានសេចក្ដីខាងក្រោមនេះ៖ 

Wednesday, September 6, 2017

តើបុណ្យមិនយក បាបក៏មិនយក មានន័យថាយ៉ាងម៉េច?


តើបុណ្យមិនយក បាបក៏មិនយក មានន័យថាយ៉ាងម៉េច?

តាមចម្លើយរបស់ព្រះតេជគុណ ព្រះមហាបវរវិទ្យ រតនជោតោ ដែលគោលគំនិតល្អដើម្បីជីវិត សូមស្រង់នូវសេចក្ដីនេះ សរសេរទុកក្នុងគេហទំព័ររបស់ខ្លួន ដើម្បីបានជាប្រយោជន៍ សម្រាប់ប្រិយមិត្តអ្នកអាន បានក្នុងការគិតពិចារណា ហើយបានជាប្រទីបបំភ្លឺគំនិត សតិបញ្ញា ដើម្បីឲ្យខ្លួនជ្រើសរើសយកទៅអនុវត្តឲ្យបានត្រឹមត្រូវ តាមអ្វីដែលព្រះពុទ្ធសាសនាបានអប់រំ សម្រាប់សេចក្ដីសុខចំរើនអស់កាលដ៏យូរអង្វែង ។ បុគ្គលដែលមានផ្នត់គំនិតយល់ឃើញថា បាបមិនយក បុណ្យក៏មិនយកនេះ លោកមានថេរដីកាឆ្លើបតបនូវសំនួរនេះយ៉ាងណានោះ សូមប្រិយមិត្តអ្នកអាន អាចចុចមើលខ្លឹមសារសេចក្ដីនេះ ដូចខាងក្រោម៖

Tuesday, September 5, 2017

បច្ចេកវិទ្យារបស់ចិត្ត អត្ថបទអប់រំក្នុងការគិត


បច្ចេកវិទ្យារបស់ចិត្ត អត្ថបទអប់រំក្នុងការគិត

ប្រិយមិត្តអ្នកអានប្រហែលជានឹកស្មានទុកមុនហើយថា តើគោលគំនិតល្អដើម្បីជីវិតនឹងសរសេរអំពីរឿងអ្វី? ជួនកាលប្រិយមិត្តអ្នកអានអាចគិតទុកថា តើបច្ចេកវិទ្យាទាក់ទង់ជាមួយចិត្តបានយ៉ាងដូចម្ដេច? តើចិត្តមានបច្ចេកវិទ្យាផងដែរឬ? តើការធ្វើការងាររបស់គ្រឿងបច្ចេកវិទ្យាដូចជាចិត្តដែរឬ? ក្នុងបញ្ហាកម្មនេះ អាចមានសំនួរសួរចោទជាបញ្ហាច្រើន ដែលកើតឡើង។ ដើម្បីឈ្វេងយល់នូវបញ្ហាកម្មនេះ ប្រិយមិត្តអ្នកអានអាចចុចអានមើលខ្លឹមសារទាំងនេះ ដូចមានសេចក្ដីខាងក្រោម៖

Monday, September 4, 2017

បរាជ័យ៩ដងជោគជ័យតែម្ដងក៏យក គន្លឹះជោគជ័យរបស់ក្រុមហ៊ុនយ៉ូកណិកខ្លូ


 បរាជ័យ៩ដងជោគជ័យម្ដងក៏យក គន្លឹះជោគជ័យរបស់ក្រុមហ៊ុនយ៉ូកណិកក្លូក 

សព្វថ្ងៃនេះ យើងអាចមើលឃើញមនុស្សជាច្រើនណាស់ ចូលចិត្តរកស៊ី ជាងទៅស្វះស្វែងរកការងារធ្វើឲ្យគេ ។ ទោះបីជាការរកស៊ី មានមុខរបរតូចក្ដី ធំក្ដី ជោគជ័យក្ដី បរាជ័យក្ដី ក៏ពួកគេធ្វើដែរ។

Sunday, September 3, 2017

ក្នុងវិបត្តិក៏មានឱកាស ក្នុងសេចក្ដីស្លាប់ក៏មានដូចគ្នា


ក្នុងវិបត្តិក៏មានឱកាស ក្នុងសេចក្ដីស្លាប់ក៏មានដូចគ្នា

កាលបើនិយាយដល់សេចក្ដីស្លាប់ យើងនឹងនឹកដល់ការឈឺចាប់ ភាពចាស់ជរាគ្រាំគ្រា និងការព្រាត់ប្រាសចាកនិរាសពីវត្ថុជាទីស្រឡាញ់  ហើយមានអ្នកខ្លះទៀត នឹងនឹកទៅដល់រឿងអាថ៌កំបាំងខ្មៅងងឹត ឬសេចក្ដីទុក្ខវេទនា ដែលកំពុងរង់ចាំខាងមុខ ។ ក្រោយពីការដាច់ខ្យល់ដង្ហើមស្លាប់ទៅ ទើបជារឿងដែលគួរឲ្យខ្លាចក្នុងអារម្មណ៍របស់មនុស្សម្នាផងទាំងឡាយ សូម្បីតែការនិយាយរក ក៏មិនហ៊ាននិយាយរកផង ។ ក្នុងន័យនេះអាចនិយាយបានថា សេចក្ដីស្លាប់ជាវិបត្តិដ៏អាក្រក់បំផុត ដែលវាអាចកើតឡើងគ្រប់មនុស្សសត្វទាំងឡាយ ព្រោះអ្វីៗនៅទីបំផុតនៃការព្រាត់ប្រាស ក្រៅពីសេចក្ដីស្លាប់នេះមិនមានឡើយ ប៉ុន្តែក្នុងវិបត្តិនេះ ក៏នៅមានឱកាសជានិច្ចផងដែរ ។  

Saturday, September 2, 2017

ស្នេហ៍ស្មោះមិនចាញ់ចម្ងាយផ្លូវ ៥វិធី រក្សាស្នេហ៍មនុស្សនៅឆ្ងាយ យ៉ាងណាក៏ត្រូវឆ្លងផុត


ស្នេហ៍ស្មោះមិនចាញ់ចម្ងាយផ្លូវ ៥វិធី រក្សាស្នេហ៍មនុស្សនៅឆ្ងាយ យ៉ាងណាក៏ត្រូវឆ្លងផុត

ការប្រាប់អំពីវិធី ដែលជាគន្លឹះរបស់គូស្នេហ៍ជាច្រើនគូរួចមកហើយ ។ ថ្ងៃនេះផងដែរ គោលគំនិតល្អដើម្បីជីវិត សូមយកចិត្តទុកដាក់ ផ្ដោតអារម្មណ៍ទៅលើអ្នកដែលកំពុងរាប់អានមនុស្សដែលនៅឯជើងមេឃបន្តិចណ៎ា ហើយជាការយល់ផ្ទាល់ខ្លួន យើងនឹងរាប់អានសេពគប់មនុស្សដែលរស់នៅឆ្ងាយពីខ្លួនភាគច្រើន យូរៗទើបបានមកជួបគ្នាម្ដង តែនៅរក្សាភាពល្អូកល្អើនជាមួយគ្នាបាន ភាគតិចណាស់ ដែលយើងអាចមើលឃើញពីគូស្នេហ៍ អាចយកឈ្នះចម្ងាយផ្លូវឆ្ងាយនេះបាន ពួកគេបានបញ្ចប់ពីសម្ព័ន្ធភាពមួយនេះទៅ ដោយការឈឺចាប់ និងមានវិប្បដិសារីបំផុតក្នុងជីវិត ។ ថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត សូមចូលរួមជាអ្នកផ្ដល់កម្លាំងចិត្ត ដល់ប្រិយមិត្តណា ដែលកំពុងជួបវិបត្តិដូចនេះ ដោយបានលើកយកគោលការណ៍មួយ មកចែករំលែក ។  គោលការណ៍ ៥វិធី យកឈ្នះចម្ងាយផ្លូវ ក្បួនខ្នាតសម្រាប់គូស្នេហ៍នៅឯជើងមេឃ មកអានកំសាន្ដលេង ទុកជាគតិក្នុងការត្រិះរិះពិចារណា ដូចខាងក្រោម៖

អង្គប្រកបនៃក្ដីស្រឡាញ់


អង្គប្រកបនៃក្ដីស្រឡាញ់

ត្រឹមតែពាក្យថា ស្រឡាញ់ប្រហែលជាមិនទាន់មានន័យគ្រប់គ្រាន់ដែលអាចទប់ស្កាត់អ្នកណាមួយ ឲ្យនៅរស់រួមជាមួយគ្នាបានអស់មួយជីវិតឡើយ ព្រោះថា បើមនុស្សម្នាក់ៗមិនមានអង្គប្រកបនៃក្ដីស្រឡាញ់នោះទេ ពិតណាស់ហើយថា អ្វីៗក៏ត្រូវមានលក្ខខណ្ឌ ច្រើនប្រការរបស់វាដែរ ។ 

Friday, September 1, 2017

កុំព្រមឲ្យអំណាចអាក្រក់ បង្គាប់ការក្នុងពេលធ្វើល្អ



អំពើល្អក្ដី អំពើអាក្រក់ក្ដី ជារឿងដែលយើងគ្រប់គ្នា អាចធ្វើវាបានគ្រប់ពេលវេលា ប៉ុន្តែយើងទាំងអស់គ្នា មិនអាចធ្វើវាព្រមគ្នាទាំងពីរបានទេ ត្រូវធ្វើវាបានម្ដងមួយៗ ទើបយើងមានពេលសម្រេចចិត្តជ្រើសរើសយកអំពើមួយណា នឹងធ្វើយ៉ាងម៉េចជាមួយវា តើយើងទាំងអស់គ្នាដែលបានកើតមកជាមនុស្ស ដែលអ្នកប្រាជ្ញលោកលើកតម្កើងឲ្យជាសត្វវិសេស មានឧត្តមគតិ មានបញ្ញា មានការចេះកែច្នៃប្រឌិតប្រសើរថ្លៃថ្លាជាងសត្វពួកផ្សេងៗ គួរធ្វើល្អ ឬធ្វើអាក្រក់សម្រាប់បច្ចុប្បន្នភាព ឬអនាគតភាពរបស់ខ្លួន?

កុំមានចិត្តអល់ឯករារែក ស្ទាក់ស្ទើរចិត្ត ក្នុងការសម្រេចចិត្តក្នុងការធ្វើអំពីមួយនេះ ព្រោះយើងទាំងអស់គ្នាដឹងស្រាប់ហើយថា ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង ព្រះអង្គទ្រង់សំដែងហើយថា បុគ្គលធ្វើល្អ បានក្ដីសុខ បុគ្គលធ្វើអាក្រក់បានក្ដីទុក្ខមកដាក់ខ្លួន ។ ម្យ៉ាងវិញទៀត កាលណាយើងពន្យាពេលក្នុងការសម្រេចចិត្តនេះ ក៏ជាមូលហេតុមួយធ្វើឲ្យយើងចាលចាញ់អំណាចអំពើអាក្រក់ ហើយយើងក៏បានទុកឱកាសឲ្យអំពើអាក្រក់មានអំណាចដណ្ដើមយកពេលវេលា ដែលយើងគួរបានធ្វើអំពើល្អទៅអស់ ហើយវាក៏មិនសមគួរដែរ ដែលយើងទាំងអស់គ្នា ដែលមានជីវិតកើតមកជាមនុស្សនេះ ទៅស្វែងរកអំពើអាក្រក់មកដាក់ឲ្យខ្លួន គ្រួសារ សង្គម និងប្រទេសជាតិខ្លួនមួយនេះ ៕

ចាន់/គោលគំនិតល្អដើម្បីជីវិត


Wednesday, August 30, 2017

បើបានអានហើយ ប្រហែលជាអ្នកមិនអាចឲ្យឱកាសនេះកន្លងផុតទៅទេ


បើបានអានហើយ ប្រហែលជាអ្នកមិនអាចឲ្យឱកាសនេះកន្លងផុតទៅទេ

យើងដឹងច្បាស់ណាស់ មិនអាចប្រកែកបាន នូវគុណូបការ ដែលលោកឪពុកអ្នកម្ដាយ បានបំពេញហើយ ។ ការបំពេញតួនាទី មានព្រហ្មវិហារ សង្គហៈធម៌របស់លោកទាំងពីរនេះឯង ដែលញ៉ាំងជីវិតយើងឲ្យរីកធំលូតលាស់ បានមើលឃើញពិភពលោកមួយនេះ ព្រមទាំងបានសិក្សាឈ្វេងយល់អំពីដំណើរការវិវឌ្ឍរបស់ពិភពលោកមួយនេះ បើគ្មានរូបលោកទាំងពីរនេះទេ រូបកាយយើងប្រហែលជាមិនបានប្រាកដឡើងក្នុងពេលនេះទេមើល៍ទៅ ។ ដូចពាក្យមួយលើកឡើងថា បើគ្មានលោកទាំងពីរក្នុងកាលនោះទេ យើងសមម្ល៉េះមិនមានរូបកាយក្នុងពេលនេះដែរ ។ 

ដរាបណា អ្នកជឿជាក់លើខ្លួនឯង អ្នកនឹងដឹងអំពីវិធីក្នុងការរស់នៅ


ដរាបណា អ្នកជឿជាក់លើខ្លួនឯង អ្នកនឹងដឹងអំពីវិធីក្នុងការរស់នៅ ។ រឿងល្អៗទាំងនេះនឹងកើតឡើង នៅពេលអ្នកមានការជឿជាក់លើខ្លួនឯង!

មុននឹងចាប់ផ្ដើមធ្វើរឿងអ្វីក៏ដោយ ត្រូវមានជំនឿជាក់លើខ្លួនឯងជាមុនសិន ព្រោះបើមិនដូច្នោះទេ អ្នកនឹងមិនងាយនឹងសម្រេចនោះឡើយ។ មនុស្សដែលខ្វះជំនឿចិត្តលើខ្លួនឯង គឺប្រៀបបាននឹងរាងកាយ ដែលគ្មានវិញ្ញាណអ៊ីចឹង។ ដូច្នេះហើយ ទោះបីជាមានបញ្ហាអ្វីក៏ដោយ ត្រូវតែសាងទំនុកចិត្តលើខ្លួនឯងឲ្យបាន។

ខាងក្រោមនេះ គឺជារឿងល្អៗដែលនឹងកើតឡើង នៅពេលអ្នកមានភាពជឿជាក់លើខ្លួនឯង៖

Tuesday, August 29, 2017

កម្មជាគ្រឿងតាំងនៅ


ការតាំងនៅរបស់មនុស្សសព្វថ្ងៃនេះ បើយើងមិនបានគិតឲ្យបានស៊ីជម្រៅទេ យើងទាំងអស់គ្នាប្រាកដជាលើកឡើងថា ដោយការខិតខំប្រឹងប្រែងរកស៊ី ធ្វើការងារចិញ្ចឹម ដោយសារកម្លាំងញើសឈាមរបស់ខ្លួនហើយ ឬអាចនិយាយបានថា ការអាស្រ័យពឹងពាក់របស់អាណាព្យាបាលជួយចិញ្ចឹមខ្លួន បង្កើតខ្លួនឡើងមកប៉ុណ្ណោះ ។ អ្វីដែលយើងកំពុងគិតនេះ គ្រាន់តែជាការសំដែងខាងក្រៅឆាក ឬពីមុខឆាកប៉ុណ្ណោះឯង ។ តែអ្វីដែលជាមានជម្រៅ និងមានទំងន់ធ្ងន់ជាងហ្នឹងនោះ គឺកម្ម ។

Monday, August 28, 2017

គ្មានមនុស្សណាម្នាក់អាចគេចរួចផុតពីក្រញ៉ាំមច្ចុរាជបានឡើយ


គ្មានមនុស្សណាម្នាក់អាចគេចរួចផុតពីក្រញ៉ាំមច្ចុរាជបានឡើយ

យើងបានដឹងច្បាស់គ្រប់គ្នាអស់ហើយថា មនុស្សទាំងអស់ដែលកើតឡើងមកក្នុងលោកនេះហើយ ត្រូវតែស្លាប់ក្នុងចុងទីបំផុត គ្មានបុគ្គលណាមួយអាចគេចផុតពីក្រញ៉ាំមច្ចុរាជនេះបានឡើយ ហើយមនុស្សយើងគ្រប់គ្នា តែងមានអារម្មណ៍មួយនេះទុកដិតដាមជាប់ចិត្តជាប់ប្រាណរហូតមកដែរ។

ប៉ុន្តែមនុស្សគ្រប់គ្នា ក៏សឹងតែបំភ្លេចចោលនូវអារម្មណ៍មួយនេះអស់ទៅហើយ  ដោយមិនបានមើលឃើញពីតម្លៃ មិនបានមើលឃើញពីប្រយោជន៍របស់អារម្មណ៍មួយនេះឡើយ ហើយក៏មិនបានយកចិត្តទុកដាក់សមគួរដល់ការនេះដែរ និងលែងបណ្ដោយឲ្យទៅតាមកាលវេលារបស់វាអស់ដឹងដូចជាមិនដឹង ឃើញដូចជាមិនឃើញ ឮដូចជាមិនឮ រឿងដែលមានប្រយោជន៍ដូចជារឿងដែលគ្មានប្រយោជន៍ រឿងដែលមានតម្លៃដូចជាគ្មានតម្លៃអីណាបន្តិចសោះ។

Saturday, August 26, 2017

៥ជំហាន បញ្ឈប់ជីវិតដ្ត្រាម៉ា ហើយត្រឡប់ជារឹងប៉ឹងម្ដងទៀត


៥ជំហាន បញ្ឈប់ជីវិតដ្រាម៉ា ហើយត្រឡប់ជារឹងប៉ឹងម្ដងទៀត

កុំនៅលិចលង់ផុងខ្លួននៅជាមួយនឹងភាពអស់សង្ឃឹម ភាពបរាជ័យ ដែលវាបានកន្លងផុតទៅជាយូរមកហើយ ។ ការបានឈប់ពីជីវិតដ្រាម៉ា នោះ ហើយយកដៃជួតទឹកភ្នែករបស់អ្នក និងបន្តដំណើរទៅមុខទៀត ដោយផ្អែកលើគោលគំនិតទាំងប្រាំប្រការខាងក្រោមនេះ អាចល្មមនឹងជួយដោះស្រាយបញ្ហាទាំងនេះបាន ។

Thursday, August 24, 2017

ឲ្យទានយ៉ាងណា ទើបជាការឲ្យ “ទានពិត” ពុំមែនត្រឹមជាការបណ្ដាក់ទុនមួយប្រភេទ?



ប្រិយមិត្តអ្នកអាន អាចទទួលបានចម្លើយរឿងការឲ្យ ទានពិតពីតេជគុណ វ.វជិរមេធី

ក្នុងអតីតកាលកន្លងទៅដ៏យូរលង់ណាស់មកហើយ មានមាណពម្នាក់ បានចូលទៅស្ដាប់ធម៌នៅឯវត្ត ។ គ្រានោះបុរសកម្លោះម្នាក់នោះ បានឃើញព្រះអគ្គសាវកគង់នៅខាងស្ដាំនៃព្រះពុទ្ធអម្ចាស់ ហើយបានប្រកាន់យល់ថា ជាមេទ័ពនៃកងទ័ពធម៌របស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់កំពុងថ្វាយការងារ ក្រោយពីបានឃើញព្រះអគ្គសាវកអង្គនោះហើយ ធ្វើឲ្យបុរសនោះកើតកម្លាំងបណ្ដាលចិត្តថា ខ្លួនក៏ចង់បានជាបែបនេះដែរ ។ បុរសនោះទើបតាំងសច្ចាប្រណិធានចិត្តអធិដ្ឋានថា សាធុ ដោយទានដែលកូនបានធ្វើនេះ ទៅកើតជាតិមុខយ៉ាងណាមួយ សូមឲ្យកូនបានធ្វើជាអគ្គសាវករបស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ផងចុះ។ 

ប្រឈមមុខនឹងភាពបរាជ័យ តាមគំនិតមួយ ដួល៧ដងក្រោកឡើងវិញ៨ដង


ប្រឈមមុខនឹងភាពបរាជ័យ តាមគំនិតមួយ ដួល៧ដងក្រោកឡើងវិញ៨ដង

បើសិនអ្នកកំពុងប្រឈមមុខជាមួយនឹងបញ្ហាបរាជ័យ សាកល្បងទស្សនៈមួយថា ដួល៧ដង ក្រោកឡើងវិញ៨ដង ពីរឿងរ៉ាវរបស់ស្ដេវ ចប និងនេសាន់ មេនដេឡាសិនណ៎ា

ជួនកាល ពេលជំពប់ជើងដួលតាមផ្លូវ តើអ្នកនឹងធ្វើយ៉ាងម៉េចនៅពេលនោះ អង្គុយស្រែកយំនឹងកន្លែង ព្រមចុះចាញ់ និងឈប់ធ្វើគ្រប់យ៉ាងត្រឡប់មកផ្ទះវិញ ឬក្រោកឡើងបោសធុលីដែលប្រឡាក់ចេញ បន្តដំណើរទៅមុខយ៉ាងរំភើយឬ? សួរខ្លួនឯងលោមើលថា តើនឹងចូលចិត្តឧបាយកលនេះទេ ក្នុងពេលដែលយើងឃើញមនុស្សស្ទើរគ្រប់គ្នាជ្រើសរើសក្រោកឡើងដើរបន្ត ទោះបីជំពប់ដួលបែបនេះក៏ដោយ។

Wednesday, August 23, 2017

ហេតុដែលនាំឲ្យមានមន្ទិលក្នុងចិត្ត៧ប្រការក្នុងការបំពេញបុណ្យ


ហេតុដែលនាំឲ្យមានមន្ទិលក្នុងចិត្ត៧ប្រការក្នុងការបំពេញបុណ្យ
                                                                                                       
មនុស្សជាច្រើនបានសាកសួរអ្វីដែលមានការពាក់ព័ន្ធ ជាមួយការបំពេញបុណ្យកុសលនានា មិនដឹងថា តើធ្វើបុណ្យកុសលបែបណាឲ្យសក្ដិសម ឬមិនសក្ដិសមទេ ក្នុងបញ្ហាកម្មនេះ គេហៈទំព័រ Secret បានប្រមូលសរសេរនូវសំនួរ និងចម្លើយពីព្រះគ្រូជាច្រើនអង្គនាក់មកចុះផ្សាយក្នុងទំព័ររបស់ខ្លួន ក្នុងការចែករំលែកនេះ។ ដូចនេះ គេហៈទំព័រគោលគំនិតល្អដើម្បីជីវិត ក៏សូមសរសេរស្រង់និងប្រែសំនួរចម្លើយទាំងនេះ មកចុះផ្សាយក្នុងគេហៈទំព័ររបស់ខ្លួនដែរ ដើម្បីជាការមានប្រយោជន៍សម្រាប់ជនានុជន ពិសេសសម្រាប់ពុទ្ធសាសនិកជន ដែលមានមន្ទិលសង្ស័យក្នុងបញ្ហាកម្មដូចពោលខាងលើ ទុកជាគតិក្នុងការថ្លឹងថ្លែងរកតថភាពសម្រាប់ដំណោះស្រាយរបស់ខ្លួន ក៏បានជាទឡ្ហីករណ៍មួយសម្រាប់ការឆ្លុះបញ្ចាំងអំពីការប្រព្រឹត្តរបស់ពុទ្ធសាសនិកជន ក្នុងវិស័យពុទ្ធសាសនា។ តើការចោទសួរ និងឆ្លើយតបលើបញ្ហាកម្មទាំង៧ប្រការនោះ មានអ្វីខ្លះ?   

Tuesday, August 22, 2017

តើអ្នកកំពុងស្រឡាញ់ខ្លួនអ្នកដែរឬទេ?


តើអ្នកកំពុងស្រឡាញ់ខ្លួនអ្នកដែរឬទេ?  

ជីវិតនេះកើតមកបានត្រឹមតែម្ដងគត់ ព្រោះហេតុដូច្នោះ កុំបណ្ដោយឲ្យអ្នកណាមួយចូលមកធ្វើបាប ទាល់តែអ្នកក្លាយជាមនុស្ស ដែលលែងស្រឡាញ់ខ្លួនឯងបានជាដាច់ខាត ។ ព្រោះយើងម្នាក់ៗ មិនប្រាកដបានទេថា  យើងត្រូវបាត់បង់អ្វី ឬត្រូវចំណាយពេលយូរប៉ុនណា ទម្រាំនឹងបានរីកធំធាត់លូតលាស់ឡើង គង់នៅបានដូចសព្វថ្ងៃនេះ ។ ដូចនេះ កុំសុខចិត្តឲ្យអ្វីមួយចូលមកធ្វើឲ្យអ្នកត្រូវក្លាយជាមនុស្សព្រមលើកទង់ស ឬលែងស្រឡាញ់ខ្លួនឯង ។

សុខស្ងប់ខាងក្នុង


សេចក្ដីសុខពីវត្ថុប្រលោមចិត្ត ចូលមកដាស់ភ្ញោចធ្វើឲ្យជីវិត ត្រូវក្រាញននៀលស្វះស្វែងរកមិនឲ្យឈប់សម្រាក់ ពេលបានមកហើយ ក៏ពេញចិត្តបានត្រឹមតែមួយរយៈពេល មិនយូរមិនឆាប់ក៏ចាប់ផ្ដើមចង់បានមកទៀត ហើយចង់បានច្រើនឡើងជាងដើមលើសមុន ទើបត្រូវក្រាញននៀលស្វះស្វែងរកមកទៀតឲ្យបាន។ សេដ្ឋី អ្នកមានលុយកាក់ពាន់លានសែនម៉ឺនដុល្លា មិនធ្លាប់ចេះគ្រប់ ឆ្អែតល្មមចិត្តជាមួយនឹងសាច់ប្រាក់ទាំងអស់នេះទេ ទាំងប្រើមួយជីវិតឬមួយជាតិនេះ ក៏ចាយវាយមិនអស់ដែរ ប៉ុន្តែសេដ្ឋីទាំងនោះមិនទាន់បានជួបសេចក្ដីសុខមួយប្រភេទ ដែលមនុស្សផងទាំងឡាយមិនធ្លាប់បានស្គាល់ ពោលគឺសេចក្ដីសុខដែលកើតចេញពីសេចក្ដីស្ងប់ពីខាងក្នុងចិត្តនេះឯង។

Sunday, August 20, 2017

សន្សំបុណ្យទុក


ញោមៈ   ខ្ញុំព្រះករុណាត្រេកអរសប្បាយចិត្តខ្លាំងណាស់ ដែលបានធ្វើដំណើរមកបំពេញបុណ្យកុសលនៅវត្តលោកឪនេះទេ។

លោកឪៈ   ចម្រើនពរញោម

ញោមៈ   ទៅធ្វើបុណ្យកុសលឯណាក៏ពុំមានសេចក្ដីសុខចិត្តស្មើនឹងធ្វើបុណ្យកុសលជាមួយលោកឪទេ ត្រជាក់កាយត្រជាក់ចិត្ត បានបុណ្យកុសលច្រើន។

លោកឪៈ   ទៅធ្វើឯណា ក៏ល្អតែទាំងអស់ បានបុណ្យកុសលទាំងអស់ហ្នឹងញោម លោកឪពន្យល់ថា ធ្វើបុណ្យវត្តនេះ លោកម្ចាស់អង្គនេះ ដូចជាទំនងបានបុណ្យតិច ធ្វើបុណ្យជាមួយវត្តឯនោះ លោកម្ចាស់អង្គឯនោះ ដូចជាទំនងបានបុណ្យច្រើន។ បានបុណ្យតិច ឬច្រើនមិនសំខាន់ត្រង់ផល សំខាន់នៅត្រង់ថា សន្សំបុណ្យនៃគុណនោះ ការសន្សំបុណ្យមិនស្ថិតលើទីកន្លែង ការសន្សំបុណ្យវាមិនឋិតនៅត្រង់ដើរធ្វើបុណ្យទៅឆ្ងាយៗនោះទេ។ ចូរញោមចាំទុកថា ការសន្សំបុណ្យទុកក្នុងចិត្ត កុំវាឲ្យហូរចេញពីផ្លូវ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ណ៎ាញោម ហើយនឹងរក្សាចិត្តឲ្យបានស្អាត បុណ្យយើងនឹងបានស្អាតទៅជាមួយផងដែរ ព្រោះបុណ្យណ៎ា វាឋិតនៅក្នុងចិត្តញោមហ្នឹងឯង។ 

បុរសស្ត្រីគប្បីធ្វើបុណ្យឲ្យបានរឿយៗ ធ្វើសេចក្ដីពេញចិត្តក្នុងបុណ្យនោះឲ្យបានរឿយៗ ព្រោះថា ការសន្សំបុណ្យ ជាផ្លូវនាំមកនូវសេចក្ដីសុខ េសចក្ដីចំរើនទាំងលោកនេះ និងលោកខាងមុខ។

អប់រំដោយ
ព្រះញាណវិសាលត្ថេរ

គ្រប់ជីវិតសុទ្ធតែប្រាថ្នាចង់ទៅកាន់ទីល្អទីភ្លឺ



មនុស្សយើងគ្រប់គ្នាគួរណាស់ តាំងសំនួរសួរខ្លួនឯងថា ចូលចិត្តនាំខ្លួនទៅកាន់ទីល្អ ឬទៅកាន់ទីអាក្រក់ ទៅកាន់ងងឹត ឬទៅកាន់ទីភ្លឺ ចម្លើយស្រេចលើសាមីខ្លួនឯងម្នាក់ៗថា គ្រប់គ្នាចូលចិត្តដឹកនាំខ្លួនមួយនេះទៅកាន់ទីល្អ ទីភ្លឺ ពុំមែននាំខ្លួនទៅកាន់ទីអាក្រក់ ឬទៅកាន់ទីងងឹតឡើយ។

កាលបើដឹងចម្លើយនៃចំណោទបញ្ហានេះហើយ ក៏ត្រូវដឹងតទៅទៀតថា អ្នកដឹកនាំ គឺខ្លួនឯងនោះ នឹងត្រូវដឹងផ្លូវទៅកាន់ទីល្អ ទីភ្លឺឲ្យបានច្បាស់លាស់ត្រឹមត្រូវ ពុំដូច្នោះទេ នឹងដឹកនាំខ្លួនទៅកាន់ផ្លូវមិនត្រឹមត្រូវសមដូចក្ដីប៉ងប្រាថ្នា នោះគឺត្រូវដឹងថា តើធ្វើយ៉ាងណាទើបនឹងអាចទៅកាន់ទីល្អ ទីភ្លឺ មិនវង្វេងទៅកាន់ទីអាក្រក់ ទីងងឹតបាន?

យើងជាពុទ្ធសាសនិក មានឱកាសដ៏ល្អប្រសើរក្រៃលែង មានឱកាសល្អជាងបុគ្គលដទៃ ព្រោះព្រះពុទ្ធសាសនាបានសំដែងអំពីមាគ៌ាផ្លូវល្អ ផ្លូវដ៏ភ្លឺស្វាងទុកយ៉ាងច្បាស់លាស់យ៉ាងលំអិត ល្អតិចល្អច្រើន ភ្លឺខ្សោយភ្លឺខ្លាំង មានសំដែងទុកយ៉ាងច្បាស់លាស់ក្នុងព្រះពុទ្ធសាសនាហើយ។

ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹងហើយក្នុងលោក ទ្រង់មើលឃើញយ៉ាងច្បាស់នូវអ្វីគ្រប់យ៉ាងបាន ទ្រង់មានព្រះមហាករុណាសំដែងទុក ដើម្បីឲ្យពុទ្ធសាសនិកនឹងដំណើរការតាមគន្លងស្នាមព្រះបាទបានត្រឹមត្រូវ បានទៅកាន់ទីល្អទីភ្លឺ ដោយមិនចាំបាច់ទ្រុសត្រាយដោយខ្លួនឯងឲ្យលំបាក សំខាន់ដែលថា ពុទ្ធសាសនិកនឹងត្រូវសិក្សាព្រះធម៌ ជាពាក្យដែលព្រះពុទ្ធអង្គទ្រង់បង្រៀនអប់រំទូន្មាន និងត្រូវប្រតិបត្តិខ្លួនតាមដំណើរនោះ។

អំណោយចេញពីសន្ដានចិត្ត ដ៏គាប់ប្រសើរ ការឲ្យនូវធម៌ ឈ្នះការឲ្យទាំងឡាយទាំងពួង។

អប់រំដោយ
ព្រះញាណសំវរ  

សាមគ្គី


សាមគ្គីគឺជាឫសគល់ដ៏សំខាន់បំផុតរបស់លោកខាងសង្គម មិនថាយើងបែងចែកទៅជាប៉ុន្មានពួក ប៉ុន្មានក្រុមក៏ដោយ តាមបទបាទតួនាទី តាមគុណតម្លៃ តាមរសនិយម តាមភាពចូលចិត្តភាគីបុគ្គលនីមួយៗ។ល។ ប៉ុន្តែយើងត្រូវរលឹកជាប់ជានិច្ចថា នោះកើតមានត្រឹមតែការបែងចែកក្រុម ដើម្បីវត្ថុបំណងយ៉ាងណាមួយ គ្រប់មនុស្សមិនអាចញ៉ែកដាច់បានទេ គង់រក្សាទំនាក់ទំនងគ្នាជាប់ជានិច្ចដោយសាមគ្គីធម៌។

បុគ្គលណាខ្វះសាមគ្គីធម៌ កំពុងញ៉ែកខ្លួនចេញពីលោកខាងសង្គម សាងភាពមិនសមតុល្យនៃការទំនាក់ទំនងជាមួយលោកទាំងបួនឲ្យដល់ខ្លួនឯង គឺលោកកាយភាព លោកសៃបើរ៍ លោកខាងសង្គម និងលោកខាងគំនិត ឬលោកខាងក្នុង និងកំពុងសាងនូវវិបត្តិឲ្យដល់ខ្លួនឯងដោយមិនដឹងខ្លួន។

បុគ្គលទ្រទ្រង់រក្សាទុកនូវសង្គមសីលធម៌គឺ បុគ្គលដែលយល់មូលដ្ឋានគ្រឹះរបស់សភាវៈរបស់មនុស្ស និងទ្រទ្រង់ជីវិតនៅជាមួយសតិបញ្ញា មិនប្រមាទ និងមានទំនាក់ទំនងនៅក្នុងលោកទាំងបួនដោយសមតុល្យ នាំមកដល់សេចក្ដីសម្រេច សេចក្ដីចម្រើន និងសេចក្ដីសុខយ៉ាងពិតប្រាកដ ឲ្យដល់ខ្លួនឯង មនុស្សដែលខ្លួនស្រឡាញ់ សង្គម និងប្រទេសជាតិដោយស្ថិរភាព។

អប់រំដោយ
ព្រះអរិយវង្សាគតញ្ញាណ     

វិធីកំចាត់បង់សេចក្ដីលោភ ៣កម្រិត


តួកិលេសជាធំលើសអ្វីៗ ដែលអាចគ្របសង្កត់ចិត្តរបស់ប្រជាពលលោកបាន ដែលអ្នកកាន់ព្រះពុទ្ធសាសនាធ្លាប់បានស្ដាប់ បានឮ បានរៀនស្រាប់មកហើយ គឺសេចក្ដីលោភ សេចក្ដីក្រោធ និងសេចក្ដីវង្វេង ដែលលោកហៅថាឫសគល់នៃអកុសលទាំងពួង ជាប្រធាន ជាដើមចម ជាដើមហេតុឲ្យអកុសលដទៃ កិលេសដទៃកើតឡើងបាន។ សេចក្ដីលោភនេះ គ្មានមនុស្សណាមួយអត់មានរូបវាទេ សឹងថាមនុស្សគ្រប់គ្នាមានសេចក្ដីលោភនេះដុសឡើងនៅក្នុងចិត្តទាំងអស់។ សេចក្ដីលោភនេះ លោកបែងចែកជាបីប្រភេទគឺ សេចក្ដីលោភគ្រោតគ្រាត បែបមធ្យម និងបែបល្អិត។ តើសេចក្ដីលោភទាំងបីមានសេចក្ដីយ៉ាងណានោះ? គោលគំនិតល្អដើម្បីជីវិត សូមពាំនាំនូវសេចក្ដីពន្យល់បកស្រាយដូចខាងក្រោម

Thursday, August 17, 2017

អារម្មណ៍ម៉ែម្នាក់នេះ


ឱ! កូនសម្លាញ់!
កាលដែលអ្នកនៅតូច ម៉ែប្រើពេលវេលាទាំងអស់របស់ម៉ែ ចាំបង្រៀនកូនឲ្យចេះកាន់ស្លាបព្រា ចេះប្រើចង្កឹះចាប់ចំណីអាហារ បង្រៀនអ្នកឲ្យចេះពាក់ស្បែកជើង ស្រោមជើង បង្រៀនអ្នកឲ្យចេះដាក់ឡេវអាវ បង្រៀនឲ្យអ្នកចេះស្លៀកខោ ស្លៀកសំពត់ ងូតទឹកឲ្យអ្នក លាងគ្រឿងសៅហ្មងមានម៉ូតលាមកឲ្យអ្នក រឿងទាំងប៉ុន្មានខាងលើនេះ រូបម៉ែនឹកឃើញមិនដែលភ្លេច

បើសិនថ្ងៃមួយ
រូបម៉ែលែងចាំអ្វីបានអស់ ឬចាប់ផ្ដើមមានសំលេងចុះខ្សោយ ម៉ែសុំឱកាសពេលវេលាកូនបន្តិច រង់ចាំម៉ែបានទេ? ឲ្យម៉ែបានគិតរកនឹក ជួនកាលរឿងដែលម៉ែចង់និយាយជាមួយកូន រូបម៉ែអាចនិយាយជាមួយកូនលែងបានទៀតហើយ

សុខព្រោះលះ



ជីវិតមនុស្សលោក  សុខព្រោះលះបង់បាន សូម្បីតែរបស់របរមិនប៉ុន្មានដុំផង ក៏មានសេចក្ដីសុខលើសលប់ ផ្ទុយពីមនុស្សដែលបានជួបប្រសព្វភាពជោគជ័យដល់ថ្នាក់កំពូលក្នុងផ្លូវលោក មនុស្សបែបនេះកាន់តែមានបានប៉ុនណា សេចក្ដីសុខក្នុងជីវិតកាន់តែថយចុះប៉ុណ្ណោះ។

Wednesday, August 16, 2017

សាកល្បងកែទម្លាប់ ដើម្បីប្ដូរទៅជាមនុស្សថ្មីឲ្យល្អជាងមុន



យើងម្នាក់ៗសុទ្ធតែមានសុបិនចង់ឲ្យជីវិតល្អ មានសេចក្ដីសុខ ប៉ុន្តែបើសិនជាយើងក្រឡេកមើលជុំវិញខ្លួនទៅ យើងនឹងមើលឃើញថា មិនមែនសុទ្ធតែមនុស្សគ្រប់គ្នា មានជីវិតជោគជ័យ និងមានសេចក្ដីសុខទាំងអស់ទេ រឿងដែលមកកំណត់ជោគជតាជីវិតយើង គឺខ្លួនយើងផ្ទាល់ ទម្លាប់តូចៗដែលជារបស់មនុស្សម្នាក់ៗ បានសន្សំ និងប្រមូលប្ដុំបានជាជីវិតក្នុងម៉ូដែលរបស់ខ្លួន ទម្លាប់ដែលម្នាក់ៗសន្សំទុកមកនោះគឺជា រឿងដែលធ្វើឲ្យជីវិតយើងមានភាពផ្សេងៗគ្នា។

បើសិនជាត្រូវការជោគជ័យ និងមានសេចក្ដីសុខជាមួយជីវិត មុនចូលដល់រឿងផ្សេង ត្រូវបំផ្លាញទម្លាប់ដែលអាក្រក់ទាំងឡាយទាំងពួងចោលសិន។ ទម្លាប់ដែលយើងត្រូវការបំផ្លាញចោល គឺទម្លាប់ដែលមានការរាំងស្ទះ ចំពោះការអនុវត្តខ្លួនដោយស្មើចុងស្មើដើម ទាំងរោគខ្ជិលច្រអូស រោគចាំតិចទៀត ចាំធ្វើ ជាដើម សាកល្បងកែសម្រួលទម្លាប់តាមវិធីទាំង៤ ប្រការនេះលោមើល៍សិនថា តើវាអាចមានសក្ដានុភាពប៉ុនណាទៅ។