Sunday, July 31, 2016

រឿងដែលត្រូវធ្វើ៥ ប្រការ ពេលណាបេះដូងខ្ទេចខ្ទាំ ព្រោះស្នេហា


មានការស្រលាញ់ពេលណា ក៏ត្រូវមានពាក្យថា ឈប់។ ការប្រាប់ថា ឈប់ សម្រាប់ក្តីស្រលាញ់ ជារឿងមួយទៀត ដែលមនុស្សគ្រប់រូបត្រូវជួបប្រទះ ជាពិសេសជាងនេះ គឺយុវវ័យ ដែលជាវ័យមួយចង់ដឹង ចង់សាក ចង់ភ្លក់ ពីជីវិតដែលមានស្នេហាបែបកាមទេព។ ពេលណាខ្លួនជួបនូវវិបត្តិរឿងនេះហើយ អ្នកខ្លះសម្រួលចិត្តខ្លួនឲ្យល្អមកវិញបានឆាប់លឿន ប៉ុន្តែអ្នកខ្លះទៀត ក៏កាន់តែដុនដាប យ៉ាប់យឺនទៅៗ ទម្រាំបានវិលមករកភាពដូចដើមវិញ ស្ទើរតែក្សិនក្ស័យប្រាណបាត់ទៅហើយ។ ទោះជាយ៉ាងណាក៏ដោយក៏ត្រូវការវា។ ការខូចចិត្តមិនមែនជាជម្ងឺមហារីកទេនឹងអាចជាសះស្បើយវិញបាន ឬមិនអ៊ីចឹងទេ វាស្ថិតនៅលើសាមីខ្លួនឯងតែប៉ុណ្ណោះ។ ហើយគោលគំនិតល្អដើម្បីជីវិតបានលើកយកប្រការខ្លះៗ មកចុះផ្សាយ ទុកជាការដាស់ចិត្ត អប់រំជីវិតសម្រាប់មនុស្ស ដែលទទួលរងនូវវិបត្តិផ្លូវចិត្ត បណ្តែតបណ្តោយកាយ ទៅតាមរឿងដែលខ្លួនមិនសមបំណងប៉ងប្រាថ្នានោះ។

តើពាក្យមុតន័យជ្រៅមានអ្វីខ្លះចង់បង្ហាញដល់អ្នកអាន?

អានពាក្យមុតន័យជ្រៅ ហើយមិនបានអនុវត្តតាម រមែងមិនមានប្រយោជន៍អ្វីឡើយ។ គោលគំនិតល្អដើម្បីជីវិត បានដកស្រង់យកប្រយោគមួយចំនួនមកចុះផ្សាយ ដើម្បីបានជាប្រយោជន៍ខ្លះ សម្រាប់ជីវភាពរស់នៅរបស់មនុស្សយើងក្នុងការគិត ធ្វើ។ សូមចុចអានមើលទាំងអស់គ្នា ដើម្បីដឹងថា តើពាក្យមុតន័យជ្រៅមានអ្វីខ្លះចង់បង្ហាញដល់អ្នកអាន

៩ វិធីមើលលោកនេះក្នុងផ្លូវវិជ្ជមាន



ពាក្យថា ទុក្ខ មួយមាត់ពិតជាមានឥទ្ធិពលចំពោះជីវិតមនុស្សយើងខ្លាំងណាស់។ ពាក្យមួយមាត់ក្នុងន័យនេះ ដែលមានច្រើនប្រការទាំងការឈឺចាប់ វេទនា ក្រោធខឹង ច្រណែនឫស្យា ភាពឈឺចិត្ត អាឃាត ព្យាបាទ ភាពតប់ប្រម៉ល់ ភាពថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្ត  ភាពលំបាកលំបិន ភាពមិនពេញចិត្ត ការព្រាត់ប្រាសនិរាសចាកពីវត្ថុជាទីស្រលាញ់សូន្យបង់ វាក៏បានកន្លងបាត់រសាត់ចេញទៅអស់ហើយដែរ ប៉ុន្តែមនុស្សយើងនៅតែកើតទុក្ខ ជាមួយគំនិតគិតពីរឿងរ៉ាវទាំងអស់នេះម្តងហើយម្តងទៀតឥតឈប់ឈរ។ ចូរសាកល្បងហ្វឹកហាត់គិតក្នុងផ្លូវល្អ ដើម្បីទប់ទល់ជាមួយអ្វីៗគ្រប់យ៉ាង ដែលដើរចូលមករកជីវិតអ្នក ហើយអ្នកនឹងមានសេចក្ដីសុខទ្វេឡើង។ តទៅនេះគោលគំនិតល្អដើម្បីជីវិត សូមលើកវិធី ៩ មកបង្ហាញដល់អ្នកអានយកជាគតិក្នុងការគិតពិចារណាឲ្យឃើញពិភពលោកមួយនេះស្រស់បំព្រង ចិត្តគ្មានទុក្ខកង្វល់ច្រើនជាមួយជីវិតនេះតទៅទៀត។

Friday, July 29, 2016

គ្រឹះនៃភាពជឿទុកចិត្តបាន

            
សង្គមមនុស្សតាំងនៅលើគោលការពឹងពាក់គ្នា មានគោលដៅម្យ៉ាងរួបរួមគ្នា និងមានភាពជឿទុកចិត្តគ្នាបាន។ វាជាការពឹងពាក់អាស្រ័យផ្នែកចំណោះដឹង ចំណេះជំនាញផ្សេងៗគ្នាជានិច្ចកាល ព្រោះថាសង្គមក្នុងបច្ចុប្បន្ននេះពពាក់ពពូនគ្នា មិនមានអ្នកណាអាចធ្វើអ្វីៗគ្រប់យ៉ាងបានដោយខ្លួនឯងទេ ហើយជាអ្នកជំនាញសង្គម ដែលម្នាក់ៗព្យាយាមនឹងឲ្យមាន “somebody” ដ៏សំខាន់ក្នុងរឿងខ្លះៗ។

Wednesday, July 27, 2016

៥ គន្លឹះបញ្ឈប់ការក្រោធខឹងទាន់ មុនពេលវារីករាលដាល


តាំងពីតូចដល់ធំ មនុស្សយើងសុទ្ធតែធ្លាប់ក្រោធខឹងរាប់មិនអស់ ហើយប្រហែលជាមានពេលខ្លះ ដែល សេចក្ដីក្រោធខឹង ធ្វើឲ្យអ្នកធ្លាក់ចូលទៅក្នុងសភាព ក្រោធគឺល្ងង់ ក៏ដឹង មោហោគឺឆ្កួតក៏ដឹង មែនទេ ប៉ុន្តែ​ទប់ចិត្តមិនបាន តើនឹងធ្វើយ៉ាងម៉េចកើត? ចុងក្រោយក៏ធ្វេសប្រហែសខ្លួនថ្លោះធ្លោយធ្វើអ្វីៗ ពិបាកៗ ទាល់តែបាន ហើយមកអង្គុយខូចចិត្តខូចគំនិត និងខឹងខ្លួនឯងទ្វេឡើងនៅពេលក្រោយ។ ដើម្បីជាការ ជៀស​វាងប្រការឆក់ល្វែងនេះ ព្រោះតែការទប់សេចក្ដីខឹងក្រោធមិនជាប់ ទើបគោលគំនិតល្អដើម្បីជីវិត មាន​វិធីពន្លត់ភ្លើងក្រោធខឹង តាមរបៀបបច្ចុប្បន្នទាល់ហេតុការណ៍មកចែករំលែក។


១) តាមរកសេចក្ដីក្រោធខឹងឲ្យឃើញ

បើ​ចង់​ក្លាយ​ជា​អ្នកមាន ត្រូវ​ជៀសវាង​រឿង​ទាំង ៤ យ៉ាង​នេះ​ដាច់​ខាត​!


សុបិន​ចង់ក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជា​រឿង​ដែល​អ្នកគ្រប់គ្នា​ប្រាថ្នា​ចង់​បាន ព្រោះ​ក្លាយ​ទៅ​ជា​អ្នក​មាន​អាច​ជួយ​ឲ្យ​មនុស្ស​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​រស់និងអាច​ធ្វើអ្វី​ដែល​ខ្លួន​ចង់​ធ្វើ​។ យ៉ាងណាក៏ដោយមិនមែន​ឲ្យតែ​ចង់​ក្លាយ​ជាអ្នកមាន ​សុទ្ធ​តែ​សម្រេច​តាម​បំណង​នោះ​ឡើយ។ ដោយសារ​តែ​បែប​នេះហើយ​បាន​ជាចំនួន​អ្នកក្រ​ច្រើន​ជាងអ្នកមាន​ឆ្ងាយ​ណាស់។ មាន​មូលហេតុ​ជា​ច្រើន ដែល​នាំ​ឲ្យ​មនុស្ស​មិនអាចក្លាយ​ទៅ​ជា​អ្នកមាន​បាន ដូច្នេះ ហើយ​អ្នក​គួរតែ​យល់ដឹង និងជៀសវាង​នូវ​បញ្ហា​ទាំង​នោះ។ ខាងក្រោម​នេះ គឺជាចំណុច​សំខាន់ៗ​មួយ​ចំនួន ដែល​អ្នក​គួរ​តែ​ជៀសវាង ប្រសិន​បើ​ចង់​ក្លាយ​ជា​អ្នក​មាន៖​

ចំណេះដឹងរឿងទ្រព្យដែលសេដ្ឋីមើលរំលង


យើងត្រូវដាក់គោលដៅនៃការស្វែករកទ្រព្យឲ្យបានច្បាស់លាស់ ថាយើងសង្ឃឹមនឹងឲ្យទ្រព្យសម្បត្តិនោះមកតបស្នងយើង ដើម្បីឲ្យយើងមានសេចក្ដីសុខក្នុងជីវិត។ ដូច្នោះគោលដៅមិនមែនស្ថិតនៅលើត្រឹមតែលុយកាក់ប៉ុណ្ណោះទេ ហើយវាក៏មិនមែនបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះដែរ។

Tuesday, July 26, 2016

សេចក្ដីទុក្ខរបស់មនុស្សពូកែ


 ជួបជាមួយសភាពជា អកោលិកោ នៃពាក្យបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ឆ្លងកាត់រឿងរ៉ាវរបស់នារីពូកែម្នាក់ ដែលកើតនូវសេចក្ដីទុក្ខពីការរៀននៅបរទេស និងត្រូវគេរំលោភបំពានផ្លូវភេទដោយមិននឹកស្មានដល់។ នាងរកវិធីសម្រាលសេចក្ដីទុក្ខបានឬមិនបាន តើព្រះធម៌ថ្លៃអាចរក្សាចិត្តនាងបានឬអត់? សូមតាមដានអានរឿងរ៉ាវនេះដូចតទៅ

៨ ប្រណិធានដាស់តឿនចិត្តមុនចូលដល់វ័យចំណាស់


វ័យចំណាស់ជាវ័យមួយដែលផួយស្រួយទាំងរាងកាយ និងចិត្តគំនិត បានញ៉ាំងឲ្យមនុស្សទាំងឡាយមានអារម្មណ៍ថា ជីវិតមានសេចក្ដីសុខបានដោយក្រ ប៉ុន្តែសម្រាប់សាស្ត្រាចារ្យ វិជ្ជបណ្ឌិត អ្នកនិពន្ធសៀវភៅ ខ្ញុំនឹងក្លាយជាមនុស្សមានវ័យចំណាស់ ដែលមានសេចក្ដីសុខ។ លោកមានវិធីគិតដើម្បីឈានចូលដល់វ័យចំណាស់ដែលមានសេចក្ដីសុខ ដូចជា

ម្តាយឪពុកត្រូវកូនអ៊ុកឡុក ពីនរកទៅកាន់សួគ៌


ប្រសិនបើអ្នកជាមនុស្សម្នាក់នៅមានមន្ទិលសង្ស័យថា ព្រះធម៌រក្សា(ទុក្ខ)រោគបានពិតឬមិនពិត គោលគំនិតល្អដើម្បីជីវិត លើកយក Dhamma Thererpy ដែលមានចម្លើយតបនូវមន្ទិលសង្ស័យនេះបាន។

Monday, July 25, 2016

វិធីដោះស្រាយអតីតដែលខុសភ្លាត់


ក្នុងរយៈពេលមួយឆាកជីវិតដែលកន្លងផុតទៅ មុនដល់ពេលចូលវត្តចូលវ៉ា ប្រព្រឹត្តធម៌សិក្ខាវិន័យរបស់ព្រះជិនស្រី ដែលព្រះពុទ្ធអង្គទ្រង់បានបង្រៀនទុកមក យើងអាចមានដំណើរការប្រព្រឹត្តជីវិតខុសភ្លាត់រួចមកហើយ មិនថាកើតតាមរយៈផ្លូវកាយ វាចា និងចិត្តទេ ហើយគ្រប់ទង្វើនៃសកម្មភាពសុទ្ធតែមានផលវិបាកកម្មទាំងអស់។ តើឥឡូវនេះយើងមានវិធីដោះស្រាយវិបាកកម្មយ៉ាងណាឲ្យអស់ចេញបាន?

តើចូលព្រះវស្សាឆ្នាំនេះ នឹងធ្វើអំពីល្អអ្វី?


          យើងបានតាំងសច្ចាប្រណិធានទុកក្នុងចិត្តថា ក្នុងព្រះវស្សាឆ្នាំនេះ តើវត្ថុអ្វីដែលជាមាគ៌ាជាទីនាំមកនូវបុណ្យកុសល? យើងនឹងឧទ្ទិសជីវិតចិត្តគំនិតដួសដងឲ្យបានបុណ្យកុសលច្រើន ដើម្បីឲ្យបានជាកម្លាំងនៃការសម្រេចធម៌ ឬការលុះក្នុងអំណាចនៃព្រះធម៌។

Saturday, July 23, 2016

គំនិតមុតស៊ីជម្រៅ៣ខ បង្កើតជំនួញពាន់លានពី “ប៊ីតឺ ធីល” ផេយផល (PayPal) បងធំ



មកដល់ពេលនេះ ប្រហែលមិនមានអ្នកណាថាមិនស្គាល់ ផេយផល(PayPal) ប្រព័ន្ធពាណិជ្ជកមកម្មតាមអ៊ីឡិចត្រូនិច ផេយមែន(Payment) ដ៏ធំបំផុតក្នុងលោក ហើយបច្ចុប្បន្នស្ថិតនៅក្រោមការមើលថែរបស់អ៊ីបេ ប៉ុន្តែមុននេះនឹងត្រូវគេទិញយកទៅក្នុងតម្លៃ ១.៥ ពាន់លានដុល្លាសហរដ្ឋអាមេរិក។ ផេយផល ត្រូវគេបង្កើត និងអភិវឌ្ឍឡើងកូននាគ៣នៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានដល់ ម៉ែក លេហ្វឈិន, អ៊ីរ៉ន ម៉ាស និងប៊ីតឺ ធីល។ 

Thursday, July 21, 2016

១៧ ទស្សនគតិ ដែលវានឹងជួយឲ្យអ្នកមានបានច្រើនឡើង ពីក្បួនចាស់បូរាណជាង៧៨ឆ្នាំ Think and Grow Rich


ហើយនេះមាន១៧ ឃ្លាដែលបានណែនាំចេញពីសៀវភៅ Think and Grow Rich ដែលបានរាបរាប់អំពីគោលគំនិត និងថាមពលនៃភាពជោគជ័យបានយ៉ាងស៊ីជម្រៅ។


១) មុនភាពជោគជ័យធ្វើដំណើរមកដល់អ្នកណាម្នាក់ គេត្រូវតែប្រាកដចិត្តថា ព្រមទប់ទល់ជាមួយភាពបរាជ័យ និងភាពសាបសូន្យរួចហើយ។

តើធ្វើយ៉ាងម៉េច ទើបបាត់ការគិតច្រើន?


វាជាការពិតហើយ គំនិតជារឿងមួយ ដែលមនុស្សយើងគ្រប់គ្រងមិនបានមួយរយភាគរយទេ ប៉ុន្តែការហ្វឹកហាត់ចិត្ត វាក៏អាចជួយឲ្យគំនិតនោះ ប្រព្រឹត្តទៅដោយគុណភាព និងមិនបំផ្លាញខ្លួនឯងបាន។ សំនួរដែលគេតែងតែសាកសួរច្រើនគឺ តើហេតុអ្វី រឿងខ្លះយើងចង់បំភ្លេចពីការចងចាំរបស់យើង ប៉ុន្តែយូរថ្ងៃត្រឡប់ជាចាំឡើងៗរាល់ពេល?

គឺគិតទៅដល់រឿងចាស់ៗ ដូចជាវិលវល់នៅក្នុងទូចិញ្ចឹមត្រី ភ្លេចបានតែមួយភ្លែត ក៏ត្រឡប់មកដូចដើមវិញដដែល វាយូរពេកណាស់ដែលយើងធ្លាប់ធ្វើបាន។ គិតរឿងដដែលៗអស់រយៈកាលជិតពីរឆ្នាំ តើមានវិធីណាដែលអាចធ្វើឲ្យយើងពុំបានចាប់អារម្មណ៍ឬគិតដល់វាបានខ្លះទេ?

មុននឹងដេក តើត្រូវធ្វើអ្វីខ្លះ ទើបបានជោគជ័យ?


ប្រេន ប័ហ្វហ្វេត (Brand Bufffet) នឹងនាំអ្នកមកមើលពីមនុស្សជោគជ័យ តើគេធ្វើអ្វីខ្លះមុនចូលគេង? មនុស្សដែលបានជោគជ័យនឹងយល់ជានិច្ចថា បច្ច័យដែលនាំឲ្យសម្រេចបានជោគជ័យរបស់ពួកគេកើតឡើងនៅលើចិត្ត និងសុខភាពផ្លូវកាយរបស់ពួកគេ ដែលមានការពាក់ព័ន្ធដល់ ការដេកគ្រប់គ្រាន់ជាបច្ច័យដ៏សំខាន់។ ដូច្នោះ ពេលវេលានៃការដេកនិងសកម្មភាពមុនដេក ទើបជារឿងសំខាន់យ៉ាងខ្លាំងណាស់ចំពោះពួកគេ។  Brand Bufffet នឹងនាំអ្នកមកមើលមនុស្សដែលទទួលបានភាពជោគជ័យ តើគេបានធ្វើអ្វីខ្លះមុនដេក?

Wednesday, July 20, 2016

បទសន្ទនារវាងមេអូដ្ឋនិងកូនអូដ្ឋ


ប្រសិនបើយើងដឹងខ្លួនថា ស្ទាត់ជំនាញក្នុងរឿងអ្វីមួយ ហើយយើងក៏គួរនឹងធ្វើរឿងនោះ ដើម្បីបានជាប្រយោជន៍ និងនាំយកសមត្ថភាពរបស់យើងចេញមកប្រើការឲ្យបានច្រើនបំផុត ចំពោះស្ថាប័ន ឬអង្គភាពនោះៗ ហើយមានសេចក្ដីសុខនៅត្រង់នោះដែលយើងបានធ្វើវា។

Tuesday, July 19, 2016

៣០ ថ្ងៃនេះខ្ញុំនឹងមានសេចក្ដីសុខរាល់ថ្ងៃ


ផ្លាស់ប្តូរខ្លួនឯងឲ្យមានសេចក្ដីសុខជារៀងរាល់ថ្ងៃ ដោយវិធីសាស្ត្រងាយៗធ្វើបានភ្លាមៗ សម្រាប់ដំណើរការជីវិតឲ្យមានសេចក្ដីសុខ៣០ថ្ងៃពេញ។


០១- មនុស្សគ្រប់គ្នានឹងប្រាប់អ្នកថា ឲ្យព្រមទទួលខ្លួនឯងដូចអ្វីដែលខ្លួនឯងមាន គេប្រាប់ថា អ្នកមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែអ្នកជាមនុស្សម្នាក់របស់ពិភពលោកនេះ នោះគឺសច្ចភាព ប៉ុន្តែមិនមែនជាអំណះអំណាងនៃការមិនផ្លាស់ប្តូរខ្លួនឯង ទៅដល់រឿងដែលល្អជាងនេះទេ។

កម្លាំងចិត្តមានក្នុងខ្លួនយើង


កម្លាំងចិត្តនៅក្នុងខ្លួនយើង នឹងទាញចេញយកមកប្រើប៉ុនណា ក៏បានប៉ុណ្ណោះ
ហើយមានយ៉ាងច្រើនគ្មានទីបំផុត ដូចជាភ្នំ ឬសមុទ្រនៃកម្លាំងចិត្តដែលគ្មានកោះត្រើយ
និងកាន់តែធំជាងភ្នំព្រះសុមេរុ និងធំធេងជាងមហាសមុទ្រ
អប់រំខ្លួនឯងឲ្យបានដូច្នេះ ទាញយកកម្លាំងចិត្តនោះមកប្រើក្នុងការធ្វើអំពើល្អក្នុងការសាងបារមី

កុំហ្វឹកហាត់និស្ស័យអស់សង្ឃឹម ធុញទ្រាន់ ខកចិត្ត ដូច្នេះមិនគិត តិចវានឹងជាប់តាមទៅឆ្លងភពជាតិ៕

Monday, July 18, 2016

មនុស្សចុងក្រោយដែលរង់ចាំ


ច្រើនឆ្នាំកន្លងមកហើយ នៅក្នុងភូមិប្រជានេសាទតូចមួយ ក្នុងប្រទេសហូឡង់ មានកម្លោះម្នាក់សម្តែងជាតួយ៉ាងឲ្យពិភពលោកឃើញថា ការជួយសង្គ្រោះអ្នកដទៃដោយមិនគិតពីខ្លួនឯងនោះ តើវានឹងបានផលតបស្នងមកវិញដូចម្តេច? 

រំលឹកអនុស្សាវរីយ៍ អំពីទ្រឹស្តីខ្លះៗរបស់បណ្ឌិត កែម ឡី


រំលឹកអនុស្សាវរីយ៍ ៖ នៅពេលខ្ញុំសរសេរអត្ថបទខ្លីៗ អំពីប្រវត្តិវីរជនពិភពលោកល្បីៗដូចជា លោក នែលសិន ម៉ាន់ដេឡា លោក លី ក្វាន់យ៉ូ បង កែម ឡី បានផ្តល់យោបល់ដោយលើកជាសំណួរមកខ្ញុំថា ហេតុអ្វីមិនសរសេរអំពីប្រវត្តិវីរបុរសខ្មែរ? ខ្ញុំនៅស្ងៀមដោយគិតក្នុងចិត្តថា តើខ្ញុំគួរសរសេរអំពីវីរជនខ្មែរមួយណាបើខ្ញុំមិនសូវស្គាល់ប្រវត្តិ និងពុំមានឯកសារគ្រប់គ្រាន់។ មិននឹកស្មានថាវីរជនខ្មែរទីមួយដែលខ្មុំត្រូវសរសេរគឺជារូបបងសោះ។ 

សងសេចក្តីសុខឲ្យរាងកាយ‌វិញ!! ដោយ ៧វីធីដែលជួយឲ្យដំណេកស្កប់ស្កល់


បុគ្គលណាមួយដែលផ្តួលខ្លួនប្រាសដេកហើយលក់បាន រាប់បានថាជារឿងដ៏ល្អប្រពៃមួយ ប៉ុន្តែរឿងនេះមិនមែនសុទ្ធតែអាចធ្វើបានគ្រប់គ្នានោះទេ ដែលប្រាសខ្លួនដេកហើយលក់ភ្លាមៗនោះ។ រឿងដំណេកវាជារឿងមួយដែលមនុស្សយើងគួរផ្តល់ជាអត្ថិភាពដ៏សំខាន់មួយមិនចាញ់រឿងផ្សេងៗទៀតដែរ។ ក្នុងដំណេកនេះ គោលគំនិតល្អដើម្បីជីវិត សូមលើកយកគោលវីធី៧យ៉ាងជួយធ្វើឲ្យដំណេកលក់ស្កប់ស្កល់បាន។

Sunday, July 17, 2016

អស្ចារ្យ ១០ ទេចនិក! វិធីទទួលយល់ព្រមពីអ្នកដទៃបាន




មិនចាំបាច់ឡើយថា នឹងត្រូវជាអ្នកមាន អ្នកធំ អ្នកមានមុខមាត់ ឬអ្នកមានស្តុកសម្ភក្នុងបណ្តាញណាទេ នឹងទទួលបានការគោរពរាប់អាន ទោះបីជាជាសិស្សសាលា វ័យក្មេង បុគ្គលិកថ្មីថ្មោង ឬជាអ្នកណាៗក៏ដោយ ក៏អាចបានទទួលការយល់ព្រមដោយស្រួល ពីអ្នកដទៃបាន ដោយគុណសម្បត្តិ១០ ប្រការ ដូចខាងក្រោម៖

Sunday, July 10, 2016

ទម្លាប់ ៨ យ៉ាងដែលធ្វើឲ្យអ្នកនៅតែក្រទោះបីមានចំណូលគួរសមក៏ដោយ បែបផែនជីវិត



​តើ​អ្នកមាន​ដែល​ឆ្ងល់​ទេ​ថា​លុយ​របស់​អ្នក​បាត់​ទៅណា​អស់​? តើ​អ្នក​បាន​ពិចារណា​ញឹកញាប់​ទេ​ថា​ហេតុអ្វី​បានជា​គ្មាន​លុយ​សោះ​ក្នុង​គណនី​ធនាគារ​របស់​អ្នក​នៅ​ចុងខែ​នីមួយៗ​? តើ​អ្នក​ដែល​ឆ្ងល់​ខ្លួនឯង​ទេ​ថា​លុយ​របស់​អ្នក​ហូរ​ចេញ​តាម​ច្រក​ណាខ្លះ​? បើ​ធ្លាប់ អ៊ីចឹង​អ្នក​បាន​ចូលមក​អាន​ត្រូវ​កន្លែង​ហើយ​។ យើង​អាច​ប្រាប់​អ្នក​បាន​ថា​ហេតុអ្វី​បានជា​អ្នក​មិនអាច​រក្សា​លុយ​បាន​ច្រើន​ថ្វីបើ​រកចំណូលបាន​ច្រើន​គួរសម​ក៏ដោយ​នោះ​។

​ខាងក្រោម​នេះ​គឺជា​ទម្លាប់ ៨ យ៉ាង ដែល​អាច​លួច​ឆ្មក់​ចូលក្នុង​ចំណូល​រកបាន​ដោយ​លំបាក​របស់​អ្នក និង​ធ្វើ​ឲ្យ​ហិនហោច​លុយកាក់​របស់​អ្នក​។

១- ចំណាយ​កាន់តែច្រើន​នៅពេល​ចំណូល​របស់​អ្នក​កើនឡើង​

ទិចនិក(របៀប)ស្រាយទុក្ខ


ជីវិតនេះ អ្នកណាៗក៏ជួបបញ្ហាមិនសមបំណងទាំងអស់ មិនចំពោះអ្នកក្រ ឬអ្នកមានទេ។ អ្នកមានក៏មានទុក្ខតាមបែបអ្នកមានទៅ មេដឹកនាំប្រទេសក៏កើតទុក្ខតាមរបៀបមេដឹកនាំប្រទេសទៅ តារា អ្នកចម្រៀងក៏កើតទុក្ខរបៀបបែបផែនរបស់តារា​ អ្នកចម្រៀងទៅ។ ជួនកាលក៏មានព័ត៌មានពីការធ្វើអត្តឃាតគួរឲ្យកត់សម្គាល់ ជាពិសេសនោះ ឲ្យយើងយល់ពីតថភាពនៃជីវិតប្រការនេះសិន។ យើងជួបរឿងមិនសមបំណង ជួបប្រទះសេចក្ដីទុក្ខក្នុងផ្នែកផ្សេងៗ វាជារឿងធម្មតាទៅហើយ ក៏ត្រូវរកផ្លូវដោះស្រាយ មានបញ្ហាអ្វីក៏ចិត្តនឹងន មើលឲ្យឃើញពីបញ្ហាបានច្បាស់លាស់ រួចហើយដោះស្រាយវាម្តងមួយៗ ប៉ុន្តែក្នុងដំណាលគ្នាកុំឲ្យសេចក្ដីទុក្ខវាស៊ីមកដល់ចិត្តយើង។ ចិត្តយើងអាចទំនេរបាន បញ្ហាមានក៏ដោះស្រាយទៅ។  តែមនុស្សទូទៅ ជួនកាលបញ្ហានៅមិនទាន់បានដោះស្រាយផង ប៉ុន្តែមកងអង្គុយកង្វល់ចិត្តជំនួស។ បញ្ហាក៏មិនទាន់បានដោះស្រាយក៏កើតមានសេចក្ដីទុក្ខក្នុងចិត្ត ដូច្នេះវាបាត់បង់ទាំងពីរ។ យើងដោះស្រាយបញ្ហាបណ្តើរ ចិត្តរបស់យើងមិនមានកង្វល់ដោយការទំនេរ និងនៅព្រងើយកន្តើយបណ្តើរ។ សួរថា ចុះបើធ្វើយ៉ាងនេះនឹងធម្មតាទេ យើងចង់ទំនេរដូចគ្នា ប៉ុន្តែមិនទំនេរសោះ?

Saturday, July 9, 2016

៥ យ៉ាងដែលអ្នកបានមកវិញនៅពេលបិទហ្វេកប៊ុក



ការកែច្នៃប្រឌិតថ្មីៗ ឬបច្ចេកវិជ្ជាយុគសម័យឌិជិថល ធ្វើឲ្យវិថីជីវិតរបស់មនុស្សម្នាញៀនជាមួយប្រព័ន្ធ បណ្តាញសង្គម (Social Media) ឬពិភពលោកប្រៀបដូចការពិតនេះ ដោយការប្រើប្រាស់បទដ្ឋានការមាន ទំនាក់ទំនងឆ្លងតាមសង្គមអនឡាញ ដែលអាចទំនាក់ទំនងឆ្លើយឆ្លងគ្នាបានយ៉ាងឆាប់រហ័ស ទាន់ចិត្ត និងគ្មានដែនកំណត់។ អំណាចរបស់បណ្តាញសង្គម (Social network) វាធ្វើឲ្យកើតមានសមាគមន៍ ឬសង្គមដូចការពិតឡើង។

Thursday, July 7, 2016

៨២ប្រការ គំនិតក្នុងការប្រើជីវិតដែលប្រាប់ថាតថាភាពនៃជីវិត គឺជារឿងងាយណាស់បើយើងប្រើវាបាន


ប្រសិនបើអាន និងអនុវត្តតាមហើយ អ្នកនឹងដឹងថា តថភាពនៃជីវិត វាមិនពិបាកអ្វីឡើយ ប្រសិនបើអ្នកប្រើវាបាន។


១) ចូរចែករំលែកចំណេះដឹងរបស់អ្នក ព្រោះថាវាជាផ្លូវតែមួយគត់ដែលធ្វើឲ្យគង់វង់នៅជានិរន្តរ៍។
1.    Share your knowledge. It's a way to achieve immortality.
២) ពេលជួបសំណួរមិនចង់ឆ្លើយ គ្រាន់តែញញឹមដាក់អ្នកសួរ ហើយសួរទៅវិញថា តើហេតុអ្វីបានជាអ្នកចង់ដឹង?
2.    When someone asks you a question you don't want to answer, smile and ask, Why do you want to know?

សញ្ញា៥យ៉ាងប្រាប់ថា អ្នកកំពុងនឹងក្លាយជាសេដ្ឋី


នេះជាសញ្ញា៥យ៉ាងថ្នាក់ដំបូងដែលវាជួយបង្ហាញផ្លូវវឲ្យអ្នកក្លាយជាសេដ្ឋី សាកល្បងត្រួតពិនិត្យ​មើលខ្លួនឯង លោមើលថា តើវាមានគ្រប់ប្រការហើយឬនៅ?

អ្នកប្រាជ្ញដេក៤ម៉ោង សេដ្ឋីដេក៦ម៉ោង ស្មូមយាចកដេក៨ម៉ោង

បើបុណ្យមិនដល់ សាងអ្វីក៏មិនសម្រេច




ជីវិតស្ថិតនៅលើបុណ្យបាបក្នុងខ្លួន
នឹងជោគជ័យអ្វីម្យ៉ាងក្នុងជីវិត
ត្រូវមានបុណ្យនៅពីខាងក្រោយ។

Wednesday, July 6, 2016

គិតបែបនេះក្លាយជាសេដ្ឋីប្រាកដ


ភាពមានបានជារឿងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ជាពិសេសក្នុងពេលបច្ចុប្បន្ននេះ ដែលអ្វីៗគ្រប់ យ៉ាង សុទ្ធតែត្រូវការលុយជាអ្នកជំនួយក្នុងការជួយសម្រួលរាល់កិច្ចការការងារ ឲ្យស្រួលក្នុងការប្រើប្រាស់ ជីវិត និងក្លាយជាសេដ្ឋី ក៏ត្រូវនាំគ្នាគិតបែបសេដ្ឋីសិន ថាតើមានអ្វីខ្លះទៅ?


 “កុំដេកទល់ភ្លឺ កុំខ្មាសនឹងការរកស៊ី កុំមើលងាយប្រាក់តិច កុំដេកចាំព្រេងសំណាង 

Tuesday, July 5, 2016

កុំប្រមាទក្នុងជីវិត



យើងមានជីវិតរស់នៅក្នុងលោកមិនយូរទៀតទេ
បន្តិចក៏យប់ បន្តិចក៏ថ្ងៃ បន្តិចក៏នឹងអស់ពេលទៅហើយ។

 យើងកាន់តែចាស់ជរាទៅរាល់ថ្ងៃ
ទោះបីមានអ្នកណាមកសរសើរយើងថា មើលទៅក្មេង វាមិនពិតទេ។

តាមពិតទៅយើងដេកជាមួយភាពចាស់ជរានេះជារៀងរាល់ថ្ងៃនៅលើគ្រែរបស់យើង
គឺដេកជាមួយខ្លួនរបស់យើងដែលកំពុងចាស់ទៅរាល់ថ្ងៃ
សភាពរាងកាយដែលចាស់គ្រាំគ្រាទ្រុឌទ្រោមទៅជារឿយៗរាល់ថ្ងៃ
ហើយមិនយូរទេ យើងនឹងទៅដល់ទីជើងថ្ករ។

ព្រោះដូច្នោះ ពេលវេលាដែលនៅសេសសល់ វាមិនមានច្រើនទេ
កុំគិតថា យើងនឹងមានពេលស្រោចស្រង់ស្តារឡើងវិញ
យើងនឹងអង្គុយធ្វើធម៌ពេលណាក៏បាន
ព្រោះយើងបានដឹងជ្រាបរូបមន្តសម្រេចក្នុងការចូលដល់ធម្មកាយហើយថា
ឲ្យឈប់ ឲ្យស្ងប់ ឲ្យប្រងើយកន្តើយយ៉ាងសប្បាយៗ
យើងនឹងធ្វើពេលណាក៏បាន
គិតយ៉ាងដូច្នេះ គេហៅថា កំពុងមានសេចក្តីប្រមាទ!!!

យើងត្រូវគិតថា យើងនឹងស្លាប់ក្នុងវិនាទីនេះ
មុននឹងស្លាប់ តើយើងបានអ្វីជាទីពឹងទីពំនាក់ និងជាទីរលឹក
ឬកាន់យកទៅក្នុងភពខាងមុខ
គិតដូច្នេះហើយ យើងមិនមានការប្រមាទ។

បុគ្គលដែលចូលដល់ព្រះធម្មកាយមិនបាន
មានត្រឹមតែមួយប្រការគឺ បុគ្គលដែលមិនធ្វើអ្វីសោះប៉ុណ្ណោះ
មិនទាក់ទងថាបុណ្យច្រើន ឬបុណ្យតិច
វាស្ថិតនៅត្រង់ថា នឹងធ្វើឬមិនធ្វើ
ចង់បានឬមិនចង់បានតែប៉ុណ្ណោះឯង៕

លោកគ្រូតូច
ប្រែ.ចាន់


តើធ្លាប់អានរឿងរ៉ាវបែបនេះពីមុនខ្លះទេ?


ក្មេងកម្លោះម្នាក់មានអាយុ២៤ឆ្នាំចោលកន្ទុយភ្នែកមើលទៅឯមាត់បង្អួចរថភ្លើង និងស្រែកថា
ពុក មើលនេះ ដើមឈើវាកំពុងរត់ទៅក្រោយ វារត់លឿនខ្លាំងណាស់ពុក!
បុរសជាឪពុកបានតែសម្លឹងមើលគេដោយកែវភ្នែកពោរពេញទៅដោយសេចក្ដីសុខ និងស្នាមញញឹម។
មានស្វាមីភរិយាមួយគូដែលអង្គុយជិត សម្លឹងមើលប្រុសកម្លោះ ដែលមានអាយុ២៤ឆ្នាំម្នាក់នេះ និងគិតក្នុងចិត្តថា
អីគេនេះ ធំប៉ុនណាប៉ុនណីហើយ នៅធ្វើខ្លួនដូចជាកូនក្មេង សង្ស័យថាមានបញ្ហារោគចិត្តហើយមើល៍ទៅ។ ឪពុកកម្លោះនោះធ្វើជាមិនចាប់អារម្មណ៍ពួកគេឡើយ
រំពេចនោះ ប្រុសកម្លោះក៏ឧទានឡើងឮសម្លេងខ្លាំងៗម្តងទៀត
ពុក មើលនុ៎ះ ដុំពពួកកំពុងរត់មកជាមួយពួកយើងដែរ
ស្វាមីភរិយាមួយគូអត់ទ្រាំមិនបាន ទើបនិយាយជាមួយបុរសជាឪពុកថា
តើហេតុបានជាអ្នកមិននាំកូនប្រុសទៅរកពេទ្យល្អ ដូចជាពេទ្យរោគចិត្ត វាប្រសើរជាជាង?”
បុរសជាឪពុកញញឹម និងឆ្លើយថា ខ្ញុំទើបតែចេញពីទេព្យមកទេ
យើងទើបនាំគ្នាមកពីជួបដុកទ័រទេ ប៉ុន្តែមិនមែនពេទ្យរោគចិត្តទេ
យើងទើបនាំគ្នាចេញពីមន្ទីរពេទ្យមកទេ
កូនប្រុសខ្ញុំពិការភ្នែកតាំងពីកំណើតមកម្ល៉េះ
គេទើបបានមើលឃើញអ្វីៗជាលើកដំបូង
ប្រព្រឹត្តិកម្មរបស់គេអាចមើលដូចមនុស្សឡប់ៗសម្រាប់ពួកអ្នក ប៉ុន្តែវាគឺជាបដិហារ្យដ៏អស្ចារ្យសម្រាប់ខ្ញុំ
ស្វាមីភរិយានោះអង្គុយទ្រឹង មាត់ដូចគេញ៉ុក
មានភ្នែករលីងរលោង និងមានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង។
-------------------------
មនុស្សគ្រប់គ្នារស់នៅលើលោកមួយនេះ ម្នាក់ៗសុទ្ធតែមានរឿងរ៉ាវរបស់ខ្លួន។
កុំសម្រេចអារកាត់អ្នកដទៃលឿនពេក កុំបន្ទាន់ឆាប់សរុបរឿងដែលអ្នកមិនទាន់ដឹងច្បាស់ក្នុងរឿងដែលបានកើតផ្ទាល់ខ្លួនរបស់ពួកគេ។
អ្នកគ្មានផ្លូវបានដឹងទេថា តើគេមានប្រវត្តិមកយ៉ាងម៉េច ឬគេត្រូវប្រឈមមុខជាមួយអ្វីខ្លះមកទេ?
នៅពេលសច្ចភាពរឿងរ៉ាវអាថ៌កំបាំងរបស់គេត្រូវបានបើកបង្ហាញ អ្នកអាចនឹងចម្លែកចិត្តជាក់ជាមិនខានឡើយ។
សូមចិត្តមេត្តាធ្វើខ្លួនឲ្យសប្បាយៗជាមួយអ្នកដទៃ(ចង់មានន័យថាគឺ កុំគិតអាក្រក់ កុំបង្ករឿង) ទោះបីជាអ្នកមានជីវិតដ៏សម្បូណ៌បែបក៏ដោយ។
សូមចិត្តមេត្តាជួយគ្នាសាងតែអំពើល្អចូលទៅក្នុងសង្គមយើងទាំងអស់គ្នា។


រឿងនេះស្រង់ចេញពី for word mail  និងចុងក្រោយបង្អស់ជាវិញ្ញាសាប្រឡងមួយ TU STAR ឆ្នាំនេះ។

១៤ប្រការ ឪពុកម្តាយគ្រប់រូបគួរយល់ដឹង

អ្នកធ្លាប់មានមន្ទិលសង្ស័យខ្លះទេថា តើមូលហេតុអ្វីបានជាកូនៗរបស់យើងមិនធ្វើតាមអ្វីដែលយើងបាន គិតរំពឹងទុក? ដោយសារតែអ្នក សង្ឃឹម”​ជាមួយពួកគេច្រើនពេក ឬមិនអ៊ីចឹងទេ អ្នក លះបង់” ពួកគេ ទុកចោលនោះឯង។ អ្នកសាកល្បង ត្រួតពិនិត្យមើលលើខ្លួនអ្នកទាំង ១៤ប្រការ តើមានប្រការណាខ្លះ ដែលត្រូវចំចំណុចរបស់អ្នកនិងកូនរបស់ អ្នកច្រើនបំផុត។

Monday, July 4, 2016

តាសាយបាត់សេះ


តាសាយជាបុគ្គលយល់ពិភពលោក និងមានជីវិតល្អប្រសើរម្នាក់ គាត់បានយល់ឃើញថា រឿងរ៉ាវ​នៅលើលោកមួយនេះ គ្មានអ្វីដែលសំណាងតែម្យ៉ាងនោះទេ ហើយក៏គ្មានអ្វី​ស៊យម៉ារហូតដែរ គ្រប់យ៉ាងត្រូវមានវត្តមាន​ នៃពួកវាទាំងពីរនេះជានិច្ច

ទម្លាប់១០យ៉ាងប្តូរជីវិតអ្នកក្លាយជាមហាសេដ្ឋី



បើចង់ប្រែជីវិតអ្នកក្លាយជាមហាសេដ្ឋី តើគួរសាងនូវនិស្ស័យអ្វីខ្លះឲ្យមាននៅក្នុងខ្លួន?

Sunday, July 3, 2016

ហ្វឹកហាត់សតិដើម្បីជីវិតរឺងប៉ឹង

 ហ្វឹកហាត់សតិដើម្បីជីវិតរឺងប៉ឹង ឆ្លើយសំនួររឿងព្រះធម៌រំលត់ទក្ខ

មានមនុស្សជាច្រើនណាស់នៅមានមន្ទិលសង្ស័យថា  តើយើងអាចនាំយកគោលការណ៍ធម៌ផ្សេងៗ មកបំប្លែងប្រើក្នុងជីវិតប្រចាំថ្ងៃបានដូចម្តេច? តើយើងអភិវឌ្ឍខ្លួនយ៉ាងម៉េចឲ្យមានការរីកចម្រើនក្នុងធម៌? បញ្ហាទាំងអស់នេះនឹងបានដោះស្រាយបំភ្លឺដូចខាងក្រោម៖

អ្នកអានសួរថា តើយើងមានវិធីណាចាត់ការជាមួយភាពច្រណែនឈ្នានីស ឬការប្រៀបធៀបបានយ៉ាងដូចម្តេច?

Saturday, July 2, 2016

ចង្រិតដែក ឆ្ពឹកមុខហើយឬនៅ?

រូបភាពៈ Google
 ជីវិតនៅក្នុងសង្សារវដ្ដ មានតែបុណ្យនិងបាបប៉ុណ្ណោះ ដែលចាំផ្លាស់ប្តូរជីវិតយើងឲ្យប្រព្រឹត្តទៅក្នុង រឿងរ៉ាវផ្សេងៗ និងមានច្បាប់នៃកម្មដែលជាចម្បងជាងច្បាប់មនុស្សទាំងឡាយក្នុងលោកមួយនេះ ដែលចាំបង្គាប់បញ្ជាសព្វសត្វ និងរាល់វត្ថុទាំងឡាយដែលកើតមក។ គ្មានអ្នកណាមួយអាចគេចចេញ ពីច្បាប់មួយនេះបានឡើយ ទោះបីបុគ្គលនោះជឿ ឬមិនជឿ ដឹងឬមិនដឹងក៏ដោយ គ្រប់គ្នាសុទ្ធតែធ្លាក់ចូល ជាចំណាប់ខ្មាំងស្ថិតក្រោមអំណាចកម្មនេះទាំងអស់។ មិនដឹងឬមិនបានសិក្សាអំពីច្បាប់នៃកម្មក្នុងដំណើរការ នៃជីវិតក្នុងសង្សារវដ្តនេះគ្រោះថ្នាក់ខ្លាំងណាស់។

ស្រឡាញ់កើត មិនកើតទុក្ខ


ស្ត្រីម្នាក់បានរៀបការកាលពីថ្ងៃវ៉ាលេនថាយពីរឆ្នាំកន្លងទៅ
មួយឆ្នាំកន្លងមកនេះ មានបញ្ហារកាំរកូសមករហូត
មកដល់ឆ្នាំនេះ ជីវិតគ្រួសារដូចមិនសូវជាល្អសោះ
មួយខែកន្លងទៅនេះ ខាងស្រ្តីយល់ឃើញថា ការលែងលះ
ជាដំណោះស្រាយដ៏ល្អទាំងដែលចិត្តនៅស្រលាញ់
ប៉ុន្តែភាគីខាងប្រុងមិនព្រម ដោយការទប់ស្កាត់ប្រាប់ថា
នឹងកែខ្លួនឡើងវិញ។ នាងទើបរកផ្លូវចេញឲ្យរួចមិនបាន
ចិត្តមួយក៏នៅស្រលាញ់ ប៉ុន្តែចិត្តមួយទៀតដាច់ខាត។

ពេលណាស្នេហាក្លាយជាភ្នក់ភ្លើង



នៅក្រោមដំបូលផ្ទះសុទ្ធតែមានទុក្ខជាកម្មសិទ្ធិខ្លួនឯង មានទុក្ខធ្ងន់ខ្លះ ស្រាលខ្លះ ដូចៗគ្នាទាំងអស់ អ្នកក្រ​គ្មានលុយចាយក៏កើតទុក្ខ។ ក្នុងខណៈពេលដែលអ្នកមានស្តុកស្តម្ភមានប្រាក់មាសដូចគេចាក់គរ ក៏កើតទុក្ខ​បាន ព្រោះដោយសារលុយកាក់មិនអាចទិញសេចក្ដីសុខបាន ប៉ុន្តែពេលខ្លះទៀតលុយទាំងអស់នោះ​មិន​អាចកំចាត់បង់សេចក្ដីទុក្ខដែលមានឲ្យអស់ទៅបាន។ ម្ចាស់សំណួរនេះកើតទុក្ខយ៉ាងខ្លាំង គឺជាមនុស្ស​ដែល​មានលុយកាក់ច្រើនចាយវាយមិនអស់ ប៉ុន្តែបែរជាមានរឿងកើតទុក្ខមិនអាចកែខៃបាន។