Wednesday, September 28, 2016

អំពើល្អ ឬបុណ្យកុសលប្រៀបដូចជាពន្លឺប្រទីប


អំពើល្អ ឬបុណ្យកុសលប្រៀបដូចជាពន្លឺប្រទីប

អ្នកដែលបានធ្វើបុណ្យធ្វើកុសលរឿយៗ មើលហាក់នឹងដូចជាមិនបានទទួលផលនៃអំពើល្អក៏ដោយ
ហើយពេលខ្លះ មើលហាក់ដូចជាធ្វើល្អមិនបានល្អ ធ្វើល្អបានតែអាក្រក់ថែមទៀត
ដូចនេះ​ វាប្រៀបប្រដូចជាការអុជប្រទីបក្នុងពេលថ្ងៃចែសអ៊ីចឹង
តែងតែមិនបានផលប្រយោជន៍ពីពន្លឺប្រទីបនោះឯង។

គម្បីឃើញថា ជីវិតនេះសែនខ្លី!


គម្បីឃើញថា ជីវិតនេះសែនខ្លី!

ភិក្ខុទាំងឡាយ! ខាងពួកភិក្ខុដែលចម្រើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎! យើងអាចមានជីវិតរស់នៅបានត្រឹមតែមួយខណៈ ឆាន់អាហារស្រេចត្រឹមតែមួយប៉ម្រិច យើងគប្បីយកចិត្តទុកដាក់ដល់ពាក្យអប់រំរបស់ព្រះមានព្រះភាគជាម្ចាស់ចុះ ការប្រណិប័តន៍តាមពាក្យអប់រំ គួរធ្វើឲ្យមានច្រើនហើយហ្ន៎ដូចនេះក៏ប្រពៃ

Tuesday, September 27, 2016

គ្រាន់តែគ្រប់


"...គំនិតម្យ៉ាង ដែលគួរហ្វឹកហាត់ឲ្យកើតមានឡើងជាប្រចាំគឺ... គំនិតដែលថា “គ្រប់គ្រាន់”។ គិតឲ្យចេះគ្រប់ អ្នកចេះគ្រប់នឹងក្លាយជាបុគ្គលដែលមានសេចក្ដីសប្បាយចិត្ត។ ចំណែកអ្នកដែលមិនចេះគ្រប់... នឹងក្លាយជាបុគ្គលក្ដៅរោលរាលអន្ទះអន្ទែង។

ការមិនចេះគ្រប់មាននៅបាន ទោះបីក្នុងចំណោមបុគ្គលអ្នកមានស្ដុកស្ដម្ភមហាសាលក៏ដោយ ហើយនឹងការចេះគ្រប់ក៏មានបាន ទោះបីក្នុងចំណោមបុគ្គលទុគ៌តជនក៏ដោយ ទាំងនេះមាន ក៏ព្រោះសេចក្ដីគ្រប់ជារឿងរបស់ចិត្ត។  អ្នកមានមិនចេះគ្រប់... គឺជាអ្នកក្រអស់មួយជីវិត អ្នកក្រចេះគ្រប់... គឺជាអ្នកមានបានពេញមួយជីវិត....។[edit]

រូបភាពហ្វេសប៊ុកផេក




១០ប្រការ ដែលមនុស្សជិតស្លាប់ច្រើនតែមានវិប្បដិសារីបំផុត


- មិនបានធ្វើតាមក្តីសុបិនរបស់ខ្លួន

ប្រការនេះ ជាប្រការមួយដែលបានជួបប្រទះច្រើនបំផុត។ ជួនកាល មនុស្សយើងមកភ្ញាក់អាត្មា វាជ្រុលពេលទៅហើយថា មានសុបិនច្រើនយ៉ាងទៀត ដែលនៅចុងក្រោយបំផុត យើងមិនបានធ្វើ មិនបានតស៊ូដើម្បីវា។ ហើយពេលខ្លះកើតមាន ព្រោះយើងជ្រើសរើសនឹងមិនធ្វើផ្ទាល់ ឬយើងមិនជ្រើសរើសវាទៅទៀត ព្រោះត្រូវនឹងកេណ្ឌពីមនុស្សនៅជុំវិញខ្លួនច្រើនហូសពេក ដល់ទីបំផុត ពេលវេលាបានរលាយសូន្យទៅ ដូចជាក្រសែទឹកហូរគួចយកទៅ។

Monday, September 26, 2016

គំនិតពិចារណាខ្លឹមសារនៃជីវិត (៨)


“... មនុស្សអត់ឃ្លាន ឲ្យនៅជាសុខប្រក្រតីមិនបានទេ ទើបរត់រកនេះរកនោះ ជួបអ្វីក៏យកដៃចាប់ស្បាមមកដោយមិននឹកគិតថា ខុសឬត្រូវឡើយ។ ហើយពេលក្រោយមក វត្ថុដែលខ្លួនបានស្បាមមកនោះក៏ដុតខ្លួនឯង ឲ្យក្ដៅរោលរាលខ្លាំងជាងភ្នក់ភ្លើង...។[edit]

ថេរដីការបស់
ព្រះគ្រូភូរិទត្តត្ថេរ

គំនិតពិចារណាខ្លឹមសារនៃជីវិត(៧)


“... គ្មានអ្វីឡើយ សប្បាយ! ការសប្បាយនៅត្រង់ដែលយើងមិនមានអ្វី យើងមិនត្រូវយកអ្វី ភាវនារហូតដល់លែងមានអារម្មណ៍ថា បានកម្រៃ ឬខ្វះទុនពីការប្រណិប័តន៍ មានអារម្មណ៍ក្សេមរីករាយតែម្យ៉ាង។

វត្ថុខាងក្រៅឡើងៗចុះៗ ប៉ុន្តែចិត្តរបស់យើងមិនឡើងចុះៗតាមទេ។ យើងនៅដោយភាពព្រងើយកន្តើយ តាមរបៀបរបស់អ្នកដឹងតែប៉ុណ្ណោះ។ អាការៈនៃសេចក្ដីសុខក៏មាននៅ អាការៈនៃសេចក្ដីទុក្ខក៏មាននៅ តែវានៅខាងក្រៅ វាមិនបានចូលមកដល់ចិត្តរបស់យើងឡើយ....”។[edit]

ថេរដីការបស់
ព្រះគ្រូ ជយសារោ


គោលគំនិតល្អ ពីបុរសជនជាតិចិន...


បុរសជនជាតិចិនម្នាក់...
រែកអម្រែកឡាំងទឹកពីរនៅលើស្មាដើម្បីទៅដងទឹកឯមាត់អូរមួយ
ឡាំងទឹកមួយមានស្នាមប្រេះបែក...ក្នុងខណដែលមួយទៀត
គ្មានស្នាមប្រេះបែក និងអាចដាក់ទឹកត្រឡប់មកវិញបានពេញឡាំង
ប៉ុន្តែដោយចម្ងាយផ្លូវឆ្ងាយ... ពីអូរត្រឡប់មកផ្ទះវិញ...
ទើបធ្វើឲ្យទឹកដែលនៅក្នុងឡាំងដែលមានស្នាមប្រេះបែកនៅសល់ត្រឹមតែពាក់កណ្តាល

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត(៦)

      

 ...យើងគឺជាដុំអត្តាតួខ្លួន ពេលមានដុំអត្តាតួខ្លួនពេលណាហើយ
សុខក៏ត្រូវយើង ទុក្ខក៏ត្រូវយើង អ្វីៗក៏ត្រូវយើងទាំងអស់
ដូច្នោះ សម្តេចព្រះបរមសាស្ដា
ព្រះអង្គទ្រង់ទើបឲ្យរំលាយដុំអត្តាចោល
ពេលរំលាយដុំអត្តា គឺសក្កាយទិដ្ឋិនេះហើយ
អស់ដុំអន្តរាយហើយ អត្តា វាក៏មិនត្រូវហៅ
វាជារបស់វានោះឯង ពេលអស់អត្តា អនត្តាក៏កើតឡើងឯង...
-------------------------------

ស្រង់ចេញពីសៀវភៅ ៤៨ ព្រះធម្មទេសនា ទំព័រ ១២៧

Saturday, September 24, 2016

លក្ខណៈមគ្គនៃការអស់ទៅរលត់ទៅ


លក្ខណៈមគ្គនៃការអស់ទៅរលត់ទៅ

មគ្គមានអង្គប្រាំបី ជាផ្លូវដ៏ប្រសើរជាងផ្លូវទាំងឡាយ
បទនៃអរិសច្ចបួនប្រសើរជាងបទទាំងឡាយ
វិរាគធម៌ដ៏ប្រសើរជាងធម៌ទាំងឡាយ
បុគ្គលមានពុទ្ធចក្ខុប្រសើរជាងសត្វជើងពីរទាំងឡាយ
នេះឯង! ផ្លូវដើម្បីការអស់ទៅនៃទស្សនមគ្គ ផ្សេងដទៃពុំមាន។ 

សេចក្ដីរលត់ទុក្ខ មានព្រោះរលត់ទៅនៃសេចក្តីត្រេកត្រអាល(នន្ទិ)


បុណ្ណៈ! រូបដែលឃើញដោយភ្នែកក្តី សម្លេងដែលស្តាប់ឮដោយត្រចៀកក្តី ក្លិនដែលធំក្លិនដោយច្រមុះក្តី រសដែលភ្លក់ដោយអណ្ដាតក្តី ផោដ្ឋព្វៈដែលប៉ះត្រូវដោយកាយក្តី ធម្មា ដែលដឹងច្បាស់ដោយចិត្តក្តី, នេះជា វត្ថុដែលគួរជាទីចង់បាន គួរជាទីប្រាថ្នា គួរជាទីគាប់ចិត្ត  ជាទីជន្លភ្នែក ជាទីជន្លចិត្ត ឲ្យស្រលាញ់ ជាទីចូលទៅតាំង អាស្រ័យនៅ នៃសេចក្ដីប្រាថ្នា ជាទីតាំងនៃចំណង ជ្រលក់ចិត្ត មានអាស្រ័យហើយ។

Thursday, September 22, 2016

ការឧបមាកំណាត់ឈើ ទៅនឹងភិក្ខុក្នុងព្រះសាសនានេះ​


កំណាត់ឈើ ដែលអណ្ដែតរសាត់ឆ្ពោះទៅកាន់សមុទ្រហើយ
ភិក្ខុទាំងឡាយ! តើពួកអ្នកបានឃើញកំណាត់ឈើដុំធំនោះ
ដែលរសាត់អណ្ដែតមក ដោយក្រសែទឹកទន្លេគង្គា ឬអត់?
បានឃើញហើយ ព្រះអង្គ!
ភិក្ខុទាំងឡាយក្រាបទូល

ការវិលកើតស្លាប់មិនមែនជារឿងអាថ៌កំបាំងតទៅទៀត!!


រឿងការកែខៃកម្ម ដែលគេនិយាយតគ្នា ប្រកាន់ជឿយកជាការបានច្រើនតិចកម្រិតណាទៅ?

ពាក្យបង្រៀនអំពីរឿងកម្ម ដោះស្រាយកម្ម រឿងជាតិមុន ជាតិនេះ ពាក្យបង្រៀនជាគោលការណ៍មួយ ដែលនៅក្នុងព្រះពុទ្ធសាសនា។ ការយល់ចូលចិត្តថា លោកនេះ លោកខាងមុខមានពិត ច្បាប់នៃកម្មមានពិត នរកសួគ៌មានពិត គឺជំនឿដែលជាសម្មាទិដ្ឋិជាតឹកតាង បុគ្គលណាមិនជឿរឿងនេះ ចាត់ទុកថា ជាមិច្ឋាទិដ្ឋិ គឺមានគំនិតយល់ឃើញខុស យល់ចូលចិត្តខុស ព្រោះដោយសារតែពាក្យបង្រៀនថា

Wednesday, September 21, 2016

ចិត្តឈប់ ចិត្តនឹង ចូលដល់បរមសុខ


ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ ព្រះពុទ្ធអង្គទ្រង់ស្វែងរកឃើញថា សេចក្ដីសុខដែលពិតប្រាកដនោះគឺស្ថិតនៅក្នុងខ្លួនយើង មិនចាំបាច់ទៅស្វែងរកទីឯណាទេ បើសិនជាស្វែងរកខុសទី ក៏មិនបានជួប បើសិនស្វែងរកត្រូវទីកន្លែង ទើបនឹងបានជួប ពេលបានជួបហើយ ព្រះពុទ្ធអង្គទ្រង់សរុបសេចក្ដីថា ចិត្តឈប់ ចិត្តនឹង ជាបរមសុខ (នត្ថិ សន្តិបរំ សុខំ)។

ចម្រាញ់ចិត្តឲ្យបរិសុទ្ធដោយពាក្យភាវនា “សម្មា អរហំ”


ក្នុងជីវិតមនុស្សយើង ឲ្យមានពាក្យភាវនាថា សម្មា អរហំ នៅក្នុងចិត្ត គ្រប់គ្រងជាគូគ្នាប្រព្រឹត្តទៅជាមួយភារកិច្ច។ ភាវនាឲ្យបានរឿយៗ គ្រប់ឥរិយាបថ គ្រប់ភារកិច្ច។ ភាវនាប្រៀបដូចជាមានសុខក្នុងចិត្ត សប្បាយចិត្ត ព្រោះយើងកំពុងធ្វើអំពើល្អហើយ។

ព្រះពុទ្ធជាម្ចាស់ត្រាស់យ៉ាងច្បាស់ថា “ការក្រជាទុក្ខ ក្នុងលោករបស់ អ្នកបរិភោគកាម” មានទុក្ខយ៉ាងណាខ្លះ?


ពាក្យតម្រាស់មួយឃ្លារបស់ព្រះពុទ្ធអង្គ ការក្រជាទុក្ខក្នុងលោករបស់អ្នកបរិភោគកាម ដូច្នោះ ព្រះពុទ្ធសាសនាបានបង្រៀនពន្យល់ ឲ្យពុទ្ធសាសនិកជន មានជីវិតដ៏ល្អឡើង ឲ្យមានឡើង មានសេចក្ដីសុខ មានជីវភាពរស់នៅស្រួល ទទួលទានមានអនាម័យល្អត្រឹមត្រូវហើយ ពុំមែនបង្រៀនពន្យល់ឲ្យក្រទេ។

Tuesday, September 20, 2016

នាំគ្នាហ្វឹកហាត់ចិត្ត


ការប្រតិបត្តិធម៌ ដើម្បីឲ្យចូលដល់ធម៌នោះ យើងនឹងបង្ខំប្រញាប់បន្ទាន់តាមចិត្តក្ដៅមិនបានទេ ប្រៀបដូចជាដើមឈើ ឬប្រៀបដូចជារូបរាងកាយរបស់យើងដូច្នេះឯង វារីកចម្រើនធំធាត់ទៅតាមលំដាប់លំដោយ តាមពេលវេលារបស់វា។

ចំណែកខាងចិត្ត ពេលយើងនឹងបានធ្វើសមាធិរាល់ថ្ងៃ ប្រតិបត្តិរាល់ថ្ងៃ រៀនហ្វឹកហាត់ចិត្តឲ្យឈប់ ចិត្តឲ្យនឹងន ឲ្យមួយម៉ោងឈប់ ឲ្យមួយម៉ោងនឹងន មួយម៉ោងនៅចំកណ្តាលឲ្យច្រើន ដូចជាពិឡុតមានពេលមួយម៉ោង សម្រាប់បើកយន្តហោះនោះឯង។

ការប្រតិបត្តិធម៌មានការចាំបាច់សម្រាប់ជីវិតគ្រប់រូប


មនុស្សយើងប្រតិបត្តិធម៌ ដើម្បីសេចក្ដីបរិសុទ្ធឲ្យពេញបរិបូណ៌នៃជីវិត មិនមែនដើម្បីប្រាថ្នាចង់ល្បីល្បាញលេចធ្លោ ឬត្រូវការឲ្យនរណាមកលើកកំពស់សរសើរ ឬក៏ប្រាថ្នានូវលាភសក្ការៈឯណាឯណីនោះដែរ ប៉ុន្តែយើងមានគោលបំណងបដិបត្តិធម៌ ដើម្បីញ៉ាំងសេចក្ដីបរិសុទ្ធឲ្យក្រៃលែងឡើងតែប៉ុណ្ណោះ។

ការហ្វឹកហាត់ចិត្តតាមរយៈការងារ


ការធ្វើសមាធិ យើងអាចធ្វើបានគ្រប់ឥរិយាបថ គ្រប់ភារកិច្ច យើងក៏អាចហ្វឹកហាត់ចិត្តបានដែរ។

បេះដូងបរមពោធិសត្វ


បុគ្គលទូទៅ
ច្រើនគិតអំពីខ្លួនឯង ច្រើនជាងគិតដល់អ្នកដទៃ
ប៉ុន្តែព្រះបរមពោធិសត្វ នឹងគិតដល់មនុស្សដទៃច្រើនជាងគិតដល់ខ្លួនឯង
ហើយបានប្រកាន់ថា ការណ៍ដែលគិតដល់អ្នកដទៃនោះ គឺជាការគិតអំពីខ្លួនឯង
ព្រោះវាពុំមែនជាអារម្មណ៍ផ្សេងគ្នាទេ។
យើងស្រឡាញ់ខ្លួនឯងយ៉ាងណា ការស្រឡាញ់អ្នកដទៃក៏យ៉ាងនោះ
ការស្រឡាញ់អ្នកដទៃយ៉ាងណា ការស្រឡាញ់ខ្លួនឯងក៏យ៉ាងនោះ
ដូច្នេះហើយ ទើបមានអារម្មណ៍ថា
ការណ៍ដែលធ្វើដើម្បីអ្នកដទៃនោះ គឺជាការធ្វើដើម្បីខ្លួនឯង
នេះហើយគឺជាបេះដូងកំពូលនៃអ្នកសាងបារមី
និងព្រះបរមពោធិសត្វទាំងឡាយផ្សេងទៀត៕[edit]


គ្រូតូច

បើចង់រីកចម្រើន!! ៤ ប្រការ រកឲ្យឃើញក្នុងជីវិត ហើយជីវិតនឹងរុងរឿង


បើប្រាថ្នាចង់រីកចម្រើនលូតលាស់! ធម៌៤ប្រការដែលបង្កឲ្យកើតសេចក្ដីរីកចម្រើនលូតលាស់ក្នុងដំណើរជីវិត បានដល់ វុឌ្ឍិធម៌ ប្រែថា ធម៌ជាគ្រឿងចម្រើន ឬធម៌ដែលបង្កឲ្យកើតសេចក្ដីចម្រើនលូតលាស់ ជាគោលធម៌ជួយស្តារស្ថាបនាចំពោះការសិក្សា ដើម្បីអភិវឌ្ឍន៍បញ្ញាឲ្យចម្រើនឡើង។

Monday, September 19, 2016

ពិសោធហើយ ខួរក្បាលផ្លាស់ប្តូរបាន...



លោកសាស្ត្រាចារ្យ រិឆាត ដេវិតសាន់ (Richard Davidson Ph.D) បានធ្វើការសិក្សាលើព្រះសង្ឃទីបេមួយរូប។ ព្រះសង្ឃ ដរ.មេទ្ធិវ រិហ្គាត ដែលបានហ្វឹកហាត់ធ្វើសមាធិអស់រយៈពេល ២០-៣០ ឆ្នាំ ពេលតាមដានសង្កេតពិនិត្យមើលដោយម៉ាស៊ីនកុំព្យួទ័រ fMRl រកឃើញថា

Sunday, September 18, 2016

Saturday, September 17, 2016

កើតឡើង តាំងនៅ រលត់ទៅ


គ្រប់ពេលវេលាតាំងពីកើតឡើង រហូតមកដល់ពេលនេះ រូបកាយរបស់យើងរមែងទ្រុឌទ្រោមចាស់គ្រាំគ្រាទៅតាមលំដាប់ ហើយក៏មិនយូរទៀតទេ យើងក៏ត្រូវបោះបង់ចោលរូបកាយនេះទៅ រូបកាយដែលគេបានបោះបង់ចោលទៅហើយនោះ ក៏កា្លយទៅជាអង្កត់អុស ដែលគេទុកចោលឲ្យនៅក្នុងព្រៃថ្មសាន មិនយូរក៏ពុកផុយ រលួយរលេះ រល្បាយទៅតាមច្បាប់ធម្មជាតិ។ ព្រោះហេតុដូច្នោះ វត្ថុនេះ ខណៈដែលនៅជាមួយអត្តាយើងនេះឯង វាមិនមែនជារបស់ពិត មានត្រឹមគ្រាន់តែជាគ្រឿងអាស្រ័យបណ្ដោះអាសន្នប៉ុណ្ណោះ។ វត្ថុដទៃក្រៅពីនេះ ក៏មានដំណើរលំអានប្រព្រឹត្តទៅដូចៗគ្នា មិនថាជាគ្រឿងស្លៀកពាក់គ្របដណ្ដប់ គ្រឿងសម្អិតសម្អាងតាក់តែង ទីជម្រកស្នាក់អាស្រ័យ ឬក៏សាច់ញាតិមិត្តជិតខាង ឬនរណាក៏ដោយ មិនយូរមិនឆាប់ក៏ត្រូវបែកធ្លាយទៅតាមដំណើរនោះដែរ។

ចិត្តក្សេម មានចរន្តសាច់ប្រាក់


ចិត្ត...ជាប្រភព
កុំបណ្ដោយឲ្យចិត្តកើតទុក្ខ ត្រូវធ្វើចិត្តឲ្យស្ងប់នឹងន ដើម្បីមិនឲ្យយើងបាត់បង់ភាពស្ងប់របស់ចិត្ត ព្រោះចិត្តជាប្រភពនៃថាមពល ប្រភពនៃកម្លាំងចិត្ត ប្រភពនៃដួងកែវបញ្ញា ប្រភពនៃបុណ្យកុសលដែលយើងបាននាំគ្នាធ្វើឆ្លងភពជាតិកំណើតមក។ 

Friday, September 16, 2016

ដាស់តឿនខ្លួនឯង ពឹងពាក់ខ្លួនឯង


ដាស់តឿនខ្លួនឯង ពឹងពាក់ខ្លួនឯង

“...ព្រះពុទ្ធអង្គទ្រង់សំដែងថា ចូរដាស់តឿនខ្លួនដោយខ្លួនឯងជានិច្ចកុំឡាយដើរទៅដាស់តឿនអ្នកស្រុកគេឯណាឯណីនោះ ឲ្យដាស់តឿនខ្លួនហ្នឹងឯងជារឿងសំខាន់ ឲ្យខ្លួនដឹងក្នុងខ្លួនទុកថា តើពេលនេះយើងកំពុងធ្វើអ្វី? តើពេលនេះយើងកំពុងត្រូវការអ្វី?

Thursday, September 15, 2016

ល្អហើយកាន់តែប្រសើរឡើងទៀត ជាមួយគោលគំនិត ៤៤ប្រការ បន្ថែមគុណភាពជីវិត


- កុំប្រមូលយកអតីតមកធ្វើបាបចិត្តខ្លួនឯង ប៉ុន្តែចូរហាត់រៀនពីចំណុចខ្សោយ និងចំណុចខ្លាំងពីវាវិញ។
- មើលថែទាំអ្នកម្តាយ លោកឪពុកឲ្យបានល្អ ប្រញាប់ធ្វើនៅពេលមានឱកាស ដែលលោកទាំងពីរនៅរស់។
- ពេលណាមានរឿង ចូរព្យាយាមប្រឹក្សាយោបល់ជាមួយអ្នកជិតខាង និងចូរធ្វើជាទីប្រឹក្សាឲ្យដល់អ្នកជិតខាងផងដែរ។
- រាងកាយមិនមែនជាគ្រឿងចក្រ ឲ្យវាសម្រាក់លំហែកាយកំសាន្តអារម្មណ៍ខ្លះៗទៅ។
- ចិត្តដែលរឹងបំផុត យកឈ្នះបានដោយចិត្តដែលទន់បំផុត។

ទស្សនគតិ ៦៩ប្រយោគ សម្រាប់ភាពជាអ្នកដឹកនាំ


១. គ្រប់គ្រងខ្លួនអ្នក ដោយប្រើសតិបញ្ញាញាណរបស់អ្នក គ្រប់គ្រងអ្នកដទៃ ដោយប្រើបេះដូងរបស់អ្នក(Eleanor Rooseveil)
២. គ្រូធម្មតានិយាយប្រាប់ គ្រូល្អពន្យល់ គ្រូពិសេសបកស្រាយ គ្រូឧត្ដុង្គឧត្តមរំលឹកទូន្មាន។(lilliam Arthur Ward)
៣. ប្រសិនបើសកម្មភាពរបស់អ្នកបង្កើតភាពល្បីល្បាញ អាចជំរុញអ្នកដទៃឲ្យស្រមៃឃើញវែងឆ្ងាយ រៀនបន្ថែម ខិតខំបន្ថែម និងធ្វើឲ្យខ្លួនអ្នកកាន់តែប្រសើរថែមទៀតនោះ អ្នកនឹងក្លាយជាមេដឹកនាំដ៏ល្អម្នាក់។(Dolly Parton)
៤. សូមរក្សភាពភ័យខ្លាចក្នុងខ្លួន ប៉ុន្តែចែករំលែកសេចក្ដីក្លាហានរបស់អ្នកជាមួយអ្នកដទៃ។ (Robert louis Stevenson)
៥. មានត្រឹមតែបុរសម្នាក់ក្នុងមួយពាន់នាក់ គឺជាមេដឹកនាំ ឯបុរស ៩៩៩នាក់ទៀត ជាអ្នកដើរតាមស្ត្រី។ (Groucho Marx)

Wednesday, September 14, 2016

ប្រស្នាធម៌ ឧបមាជីវិតរបស់ព្រះបរមគ្រូជាម្ចាស់


មានសត្វខ្លាមួយក្បាលស្រែកគំរាមតាមសង្គ្រប់បុរសម្នាក់
បុរសម្នាក់នោះ ក៏បានរត់គេចទៅតោងវល្លិ៍ឈើ ដែលនៅពីលើមាត់ជ្រោះ
នៅពីខាងក្រោមដើមឈើមាត់ជ្រោះនោះ មានសត្វពស់រង់ចាំខាំចឹកលេប។
ខ្យល់ដង្ហើមបុរសនោះក៏ថប់ៗ គ្មានកម្លាំងកម្ហែង
វល្លិ៍ឈើ ដែលបុរសនោះកាន់តោងយោងអាត្មា កណ្ដាលគ្រោះអាក្រក់
មានសត្វកណ្ដុរខ្មៅសស្រេកឃ្លាន រឹតតែមកគំរាមកំហែង
វានាំគ្នាចុះមកខាំកកេរវល្ល៍ឈើនោះគ្រឹបៗទៀត
បុរសនោះ ក៏យោលយោកនៅកណ្ដាលគ្រោះភ័យនៃហ្វូងសត្វពស់
ដោយមិនដឹងថា នឹងរកផ្លូវណាៗយករួចខ្លួនបាន
រំពេចភ្លាមៗនោះបានឃើញបង្គងសត្វឃ្មុំតូច ក៏ឈោងចាប់យកមកភ្លក់រស
ទើបបានដឹងថា មានរសជាតិសែនផ្អែម ដ៏មានឱជា៕

Tuesday, September 13, 2016

ភាពទន់ជ្រាយគឺចាញ់ហើយ! គន្លឹះ៧ ប្រការសម្រាប់អ្នកមិនចង់ចុះចាញ់... បានធ្វើ អ្នកមិនមានថ្ងៃបរាជ័យឡើយ


បើសិនអ្នកចាប់ផ្ដើមមានអារម្មណ៍ថា អស់សង្ឃឹម នឿយហត់ខ្លាំង ទន់ដៃទន់ជើង និងតូចចិត្តក្នុងជោគជតាជីវិតរបស់ខ្លួនឯង... គោលគំនិតល្អដើម្បីជីវិត បានដកស្រង់យកនូវគន្លឹះ៧ប្រការល្អ ដែលអាចជួយឲ្យអ្នកក្រោកឡើងឈរបានម្តងទៀត ដូចជាបុគ្គលមានជ័យ។

ភាពលំបាកនៅពីមុខ ឬពីក្រោយមិនអាចឈ្នះកម្លាំងចិត្តនៅខាងក្នុង!


"..បើអ្នកកំពុងតែសុបិន ហើយមិនព្រមភ្ញាក់ពីសុបិននោះទេ លទ្ធផលស្មើរត្រឹមសុបិន.." ចាន់ សត្ថាណា


ភាពជោគជ័យរបស់បុគ្គលម្នាក់ៗ មិនស្ថិតនៅលើភាពជាអ្នកអភិជន ឬអ្នកដែលមានសក្ដានុពលនោះទេ ទោះបីជាកសិករ អ្នករត់ម៉ូតូឌុប បងប្អូនកម្មកររោងចក្រ ឬអ្នកសុំទាន ក៏អាចសម្រេចភាពជោគជ័យនៅក្នុងជីវិតបានដែរ មានមនុស្សយ៉ាងច្រើន ដែលមានប្រាក់សំបូរហូរហៀរ ឬកិត្តិយសខ្ពង់ខ្ពស់កើតចេញពីត្រកូល កសិករ ឬអ្នកក្រ ខ្ញុំសូមមិនលើកយកជីវិតបុគ្គល ដែលបានជោគជ័យទាំងនោះមកនិយាយទេ ក៏ប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនថា ភាពលំបាក ឬក៏ឧបសគ្គមិនមែនសុទ្ធតែអាក្រក់នោះទេ។

ចូរព្រមក្រកាយ តែកុំព្រមក្រចិត្ត


សេចក្ដីអត់ឃ្លានក្រ រមែងជារបស់ដែលមនុស្សគ្រប់រូបចាំបាច់ ត្រូវភពប្រសប់គ្រប់គ្នា បើនឹងមានប្លែកត្រង់ក្រតាមឋានៈរបស់គេនឹងយើងប៉ុណ្ណោះ។ ដោយហេតុនេះ ទើបខ្ញុំសរសេរជាក្បួនដោះទាល់ក្រនេះឡើង ដើម្បីគ្រាន់ទុកជាផ្លូវត្រិះរិះរបស់លោកអ្នកទាំងឡាយ ទៅតាមអត្ថភាព។

ចូរលោកអ្នកកាត់ចោលចេញនូវគំនិតទំនើងចិត្តឡឺតលយឆាយ រួចត្រូវឲ្យចេះលៃប្រមាណខ្លួន ដូចដែលបានពោលរួចមកហើយខាងដើមចុះ លោកអ្នកមុខជាមិនជួបប្រទះនូវសេចក្ដីទីទាល់ក្រឡើយ។

Monday, September 12, 2016

ភ្នែក ត្រចៀក ច្រមុះ...ជាហេតុនៃការស្អប់ និងស្រឡាញ់


“...ភ្នែកជាហេតុ ត្រចៀកជាហេតុ ច្រមុះ កាយ និងចិត្ត ជាហេតុ គឺជាហេតុនៃសេចក្តីស្រឡាញ់សេចក្ដីស្អប់។ ភ្នែកជាហេតុ ពេលបានឃើញរូបស្អាតសោភា ស្រស់សង្ហារ ក៏គួរឲ្យស្រឡាញ់ ចូលចិត្ត គាប់ចិត្តទៅ តែបើរូបអាក្រក់គគ្រិចវិញ វាក៏គួរឲ្យស្អប់ ក៏គួរឲ្យខ្ពើម។ ត្រចៀកជាហេតុ ពេលបានឮសូរសម្លេងការប្រគំតន្រ្តីច្រៀងចំរៀងពិរោះរណ្តំអន្លង់អន្លោច ក៏ស្លុងអារម្មណ៍លង់ ឬក៏រំខានថ្លង់មួមៅក្ដៅក្រហាយចិត្ត។ ច្រមុះ កាយនិងចិត្តក៏ដូចគ្នាដែរ កាលបើល្អ ក៏ជាទីស្រឡាញ់ជាទីពេញចិត្ត ធ្វើឲ្យឈ្លក់វង្វេងញៀនញ៉ាមដកជាប់ចិត្តទៅ ផ្ទុយមកវិញ កាលបើអាក្រក់ វាទៅជារឿងថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្ត តូចចិត្តតូចថ្លើម ប្រកាន់ទាស់ទៅជាមួយរឿងទាំងអស់នោះ។ នេះជាហេតុដែលថា ភ្នែក ត្រចៀក ច្រមុះ កាយ និងចិត្តជាហេតុ...”។ 

រូបភាព www.Plus.google.com

ជីវិត


ពាក្យថា ជីវិត សំដៅដល់ប្រមាណនៃអាយុ ឬការរស់នៅរបស់សត្វទាំងឡាយគ្រប់ៗគ្នា ស្ថិតនៅក្នុងលោកសន្និវាស។
ម្យ៉ាងទៀត ជីវិត​ សំដៅដល់រូបរាងកាយ និងចិត្តវិញ្ញាណរបស់សត្វលោក ឬបើនិយាយឲ្យងាយស្តាប់ គឺខ្លួនប្រាណរបស់សត្វលោកគ្រប់គ្នា ​ដែលកំពុងមានសកម្មភាពនេះឯង។

Sunday, September 11, 2016

អប្បមាទធម៌


“...ព្រះធម៌ទោះបីជាមួយបាត ក៏អាចផ្តល់ផលប្រយោជន៍ទាំងជាតិនេះ និងជាតិខាងមុខ ហើយអាចញ៉ាំងសេចក្ដីសម្រេចតាមក្តីប្រាថ្នាគ្រប់ប្រការបាន... ព្រះធម៌មួយបាតនោះគឺ អប្បមាទធម៌ បានដល់សេចក្ដីថា មិនប្រមាទ ពោលគឺ មានការរលឹកដឹងរឿយៗ មិនធ្វេសប្រហែសភ្លេចខ្លួន។

បុគ្គលមិនប្រមាទ រមែងរលឹកនឹកដល់ព្រះរតនត្រៃទាំង ៣ ទាំងការឲ្យទាន រក្សាសីល ចម្រើនភាវនា បង្អោនចុះនូវការរលឹកនឹកដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គ្រប់ដង្ហើមចេញចូលជានិច្ចផង ដូចនេះ មានឈ្មោះថា បុគ្គលបានតម្កល់ចិត្តនៅក្នុងអប្បមាទធម៌ហើយ...”

ធម្មរសឈ្នះអស់រសទាំងពួង


“...រសនៃធម៌ ឈ្នះអស់រសទាំងពួងនេះជាចំណុចកំពូលរបស់ រសក្នុងលោកមួយនេះ មិនមានរសណាដែលអាចយកឈ្នះរសនៃព្រះធម៌នេះបានឡើយ។ បុគ្គលបានភ្លក់រសនៃព្រះធម៌ប្រត្យក្សចិត្តហើយ ទើបជាបុគ្គលទម្លាក់ចុះនូវរសទាំងឡាយ ដោយដាច់ស្រឡះ ដោយមិនមានសេចក្ដីជាប់ចិត្តញៀនញ៉ាម សោកស្តាយជាមួយរសណាៗទាំងអស់ ក្នុងលោកនេះតទៅទៀតគ្រប់ពេល...”

ពិចារណាខ្លឹមសារនៃជីវិត (៥)


“...ឃើញច្បាប់នៃកម្មហើយ ឲ្យគោរពក្នុងច្បាប់នៃកម្មផង
នឹងបានទំនេរពីសេចក្ដីក្តៅចិត្តស្ងប់រំងាប់បាន ឲ្យឃើញអ្វីៗគ្រប់យ៉ាងមិនគួរឲ្យចង់នៅចង់អាស្រ័យ។
លោកនេះទាំងមូល ពោរពេញទៅដោយក្រសែរបស់ច្បាប់នៃកម្ម
ដែលកើតចេញតែអំពីភ្លើងរាគៈ ភ្លើងទោសៈ និងភ្លើងមោហៈទាំងអស់។ ការមើលឃើញបានប្រត្យក្ស
ឲ្យពិចារណាបង្អោនចិត្តមើលឃើញឲ្យស៊ីជម្រៅដល់ខាងក្នុង ចុះទៅរកហេតុទៅរកផល
 ដល់ហេតុដល់ផល ដែលញ៉ាំងចិត្តរបស់ខ្លួនត្រូវមានចុតិ
បើសិនមើលឃើញបែបនេះហើយ ជួបហេតុជួបផល ក៏នឹងកែខៃចិត្ត
មិនឲ្យចុតិទៅបន្តក្នុងពេលខាងមុខទៀតបាន
នឹងបានឃើញវិថីកាត់ត្រង់ឆ្ពោះទៅកាន់ព្រះនិព្វានហើយ...”

Saturday, September 10, 2016

គំនិតពិចារណាខ្លឹមសារនៃជីវិត (៤)


“...ចិត្តដែលបុគ្គលហ្វឹតហាត់អប់រំទុកបានល្អហើយ អាចញ៉ាំងឲ្យយើងចូលទៅដល់ប្រយោជន៍ដ៏ឧត្តម នៃភាពជាមនុស្ស ហើយអាចនឹងក្លាយជាមិត្តសម្លាញ់ ដែលល្អបំផុតរបស់យើងបាន។

មិត្តសម្លាញ់ដែលល្អបំផុតរបស់យើង ជាមួយសត្រូវដែលគួរឲ្យខ្លាចបំផុតរបស់យើង មិនមែនស្ថិតទីឯណានោះឡើយ គឺវាស្ថិតនៅក្នុងចិត្តរបស់យើងនេះឯង បើហ្វឹកហាត់អប់រំចិត្តទុកមិនបានល្អ ឬមិនបានហ្វឹកហាត់ទេ ចិត្តក៏ក្លាយជាសត្រូវដែលគួរឲ្យខ្លាចបំផុត។

បើសិនជាហ្វឹកហាត់អប់រំចិត្តទុកបានល្អហើយ ក៏ក្លាយជាមិត្តសម្លាញ់ដ៏ល្អប្រសើរបំផុត ដែលអាចញ៉ាំងឲ្យយើង បានជួបប្រទះជាមួយនឹងសេចក្ដីសុខ ដែលពិតប្រាកដបាន ហើយអាចនៅខ្សែលើនៃសេចក្ដីទុក្ខទាំងឡាយទាំងពួងបាន...”

Friday, September 9, 2016

តើដាក់គម្រោងផែនការជីវិត (LIFE PLAN) ដូចម្តេច ឲ្យមានទាំងសុខផង និងជោគជ័យផង?


មានមនុស្សជាច្រើនបានដាក់គម្រោងផែនការជីវិត ដែលគូសវាសសុបិនទុក ដោយមានគោលដៅច្បាស់លាស់ ដូចជា
អាយុ ២៥ ប្រាថ្នារៀនយកបរិញ្ញាបត្រជាន់ខ្ពស់នៅបរទេស ដើម្បីបើកពិភពទស្សនៈឲ្យទូលំទូលាយ។
អាយុ ៣០ ប្រាថ្នាសាងគ្រួសារ ដែលមានស្ថេរភាព មានកូន មានផ្ទះ មានរថ។ល។
អាយុ ៤៥ ប្រាថ្នាចង់ធ្វើដំណើរទេសចរណ៍ជុំវិញពិភពលោក ឲ្យបានស័ក្តិសមជាមួយនឹងធ្វើការងារអស់ពេលយ៉ាងយូរ។
អាយុ ៥០ ប្រាថ្នាចង់ប្រើជីវភាពស្ងប់ស្ងាប់នៅតាមជនបទ មានស៊ីមានម្ហូបគ្រប់គ្រាន់ ក្នុងចំណោមបរិយាសធម្មជាតិ ដ៏សែនបរិសុទ្ធ។
អាយុ ៦០ ប្រាថ្នាចង់មានលុយកាក់ជាដុំកំភួនជាលានៗ ទុកមើលថែខ្លួនឯង ដែលចាស់ជរាមានជម្ងឺតម្កាត់កើតឡើង ដោយយថាហេតុ។

Thursday, September 8, 2016

ធ្វើតាមអ្នកម៉ែបង្រៀន


អ្នកមានព្រទ្យា បើមានចិត្តជា សំបូរមិត្តភក្តិ តែងមកឈូរឆ កំដរឥតអាក់ នាំឲ្យត្រជាក់ ចិត្តថ្លើមជានិច្ច។


ប្រុសម្នាក់នេះនិយាយលេងជាមួយមិត្តភក្តិ ហើយប្រាប់ដល់មិត្តរបស់គេថា គឺអ្វីៗធ្វើតាមអ្នកម៉ែបង្រៀនទាំងអស់ វៀរលែងតែរឿងមួយប៉ុណ្ណោះ ដែលអ្នកម៉ែមិនបានបង្រៀនដល់រូបគេធ្វើ។ តើវាគឺជាអ្វីទៅ?

Wednesday, September 7, 2016

រឿងដែលព្រះនាងពិម្ពាធ្វើដើម្បីព្រះពុទ្ធអង្គ ជ្រុងមួយ ដែលពុទ្ធបរិស័ទ មិនសូវបានដឹង


ប្រសិនបើបានសាកល្បងសិក្សា និងវិភាគលើជីវិតរបស់បុរស ដែលបានទទួលជោគជ័យក្នុងជីវិតមើលទៅ ភាគច្រើននឹងរកឃើញថា មានស្ត្រីភេទចាំជួយជ្រោមជ្រែងនៅពីខាងក្រោយជានិច្ច។

ពិចារណាខ្លឹមសារនៃជីវិត (៣)


“... យើងកំពុងតែរឹងមាំ កុំទៅមានចិត្តអាណិតរូបកាយ កុំទៅថ្នាក់ថ្នមរូបកាយ បើសិនអ្នកប្រដាល់វិញ អ្នកត្រូវតែដាល់ឲ្យពេញៗកម្លាំង ទោះជាលោកសង្ឃក៏ដោយ ត្រូវតែដាល់ទៅរឿយៗ តស៊ូទៅរឿយៗ ពួកកិលេសខ្លាចតែមនុស្សចិត្តស៊ូទេ។

កិលេស បើសិនជាចិត្តទន់ជ្រាយ វាក៏បានចិត្ត កុំឲ្យចិត្តទន់ជ្រាយ មនុស្សដែលមានចិត្តទន់ជ្រាយបំផុត អាក្រក់បំផុតគឺ បញ្ញាអន់ បញ្ញាខ្សោយ បញ្ញាខ្ចី គ្រានេះត្រូវតែឲ្យបញ្ញាចាស់ក្លាឡើង ត្រូវតែភាវនាអប់រំចិត្ត។

បើយើងរឹងមាំផ្នែកបញ្ញាស្មារតីនេះហើយ ចិត្តក៏រឹងមាំ  ពេលចិត្តរឹងមាំ ដូចជាមានរបាំងការពាររឹងមាំដ៏ល្អមួយ ទោះជាមានអារម្មណ៍អ្វីៗឆ្លងចូលមក ក៏ឆ្លងចូលមិនចុះដែរ ព្រោះបញ្ញាយើងចាស់ក្លា ជីវិតជាការរស់នៅឲ្យកើតបញ្ញាចាស់ក្លា កុំឲ្យបញ្ញាទន់ខ្ចី...

ពិចារណាខ្លឹមសារនៃជីវិត (២)


“...តើចង់ឃើញពួកទេព ពួកមានកាយជាទិព្វនឹងគេទេ? វាមានណ៎ា! លោកអ្នកណាប្រតិបត្តិត្រូវ ចង់ឃើញពួកទេព ចង់ឃើញពួកដែលមានកាយទិព្វ ចង់ឃើញពពួកទេវតា ចង់ទាក់ទង់ជាមួយពួកទេវតា ចង់សន្ទនាជាមួយពួកទេវតា វាមិនពិបាកទេ រកឲ្យឃើញកាយរបស់យើងថា ជាវត្ថុគ្រោតគ្រាតសៅហ្មងឲ្យច្បាស់សិន រឿងកាយទិព្វ ពួកទេព ពួកទេវតា វាជារឿងតាមក្រោយទេ។

សំបកកាយរបស់យើងគ្រោតគ្រាត ជាគ្រឿងមិនស្អាត ពិការភ្នែកងងឹតឈឹង ក៏នៅប៉ះស្ទាបដឹងបាន ចិត្តរបស់យើង នៅមើលមិនឃើញផង នៅគ្រាន់បើ អួតអាងថា ពូកែចង់ទៅឃើញកាយទិព្វ ចង់ឃើញពួកទេព ចង់ឃើញទេវតា វាជារឿងគួរឲ្យអស់សំណើចណាស់!...

គំនិតពិចារណាខ្លឹមសារនៃជីវិត


“...មើលទៅគួរឲ្យសង្គេគរន្ធត់ចិត្តណាស់ មនុស្សយើងនេះ រឿងក្រៅខ្លួនដូចជាពូកែឆ្លាតទៅសព្វរឿង ចង់បង្កើតរថយន្តក៏បាន ចង់បង្កើតយន្តហោះក៏បាន និងអ្វីៗផ្សេងទៀតក៏បាន ប៉ុន្តែសាងចិត្តរបស់ខ្លួនឲ្យស្ងប់នេះ បែរជាមិនបានទៅវិញ វាគួរឲ្យសង្វេគណាស់...

Tuesday, September 6, 2016

ពាក្យប្រើហៅព្រះពុទ្ធជាម្ចាស់មានច្រើនយ៉ាង


ពាក្យប្រើហៅព្រះពុទ្ធជាម្ចាស់មានច្រើនយ៉ាង ដូចខាងក្រោម
+ព្រះពោធិសត្វ មានន័យថា លោកដែលកំពុងបំពេញបារមី ១០ (មួយជាបីៗ រួមជាបារមី ៣០)គឺ ទាន សីល នេក្ខម្មៈ បញ្ញា វីរិយៈ ខន្តិ សច្ចៈ អធិដ្ឋាន មេត្តា និងឧបេក្ខា នឹងបានត្រាស់ដឹងហើយក្លាយជាព្រះពុទ្ធជាម្ចាស់។
+អង្គស្រី មានន័យដល់ លោកមានរស្មីផ្សាយចេញពីព្រះកាយទ្រង់
+ព្រះមហាបុរស ជាពាក្យដែលប្រើហៅ ព្រះពុទ្ធជាម្ចាស់មុនត្រាស់ដឹង ហើយន័យមួយទៀត គឺបុរសធំដ៏ឆ្នើម
+តថាគត ជាពាក្យដែលព្រះពុទ្ធជាម្ចាស់ត្រាស់ហៅខ្លួនព្រះអង្គឯង មានន័យ ៨យ៉ាងគឺ
-ព្រះអង្គទ្រង់យាងមកហើយយ៉ាងនោះ
-ព្រះអង្គទ្រង់យាងទៅហើយយ៉ាងនោះ
-ព្រះអង្គទ្រង់យាងមកដល់តថលក្ខណៈ
-ព្រះអង្គទ្រង់ត្រាស់ដឹងតថធម៌ តាមដែលវាកើតមាន
-ព្រះអង្គទ្រង់ឃើញយ៉ាងនោះ
-ព្រះអង្គទ្រង់ត្រាស់ដឹងយ៉ាងនោះ
-ព្រះអង្គទ្រង់ធ្វើយ៉ាងនោះ

Monday, September 5, 2016

ធម្មៈក្នុងព្រះត្រៃរ័តន៍

------------------------------------------------------------------------------------------------
ព្រាហ្មណ៍បានទម្លាក់ចុះផ្កាក្នុងដៃអស់ហើយ ប៉ុន្តែព្រះពុទ្ធអង្គទ្រង់ឲ្យទម្លាក់ចុះទៀត
ផ្កាក្នុងដៃបានទម្លាក់ចោលអស់ហើយ តើព្រះពុទ្ធអង្គទ្រង់ឲ្យទម្លាក់ចុះអ្វីទៀត?
ចូរទម្លាក់ចុះនូវឧបាទានការប្រកាន់មាំ... ក្នុងចិត្តព្រាហ្មណ៍
------------------------------------------------------------------------------------------------

“... អ្នកប្រតិបបត្តិត្រូវហ៊ានស្លាប់ ស្លាប់ចាកកិលេស ស្លាប់ចាកពុទ្ធិចាស់ ទើបនឹងបានកើតជាមនុស្សថ្មី ត្រូវកើតជាមនុស្សថ្មី ចុះយើងនឹងហ៊ានស្លាប់ទេ? វាក៏គួរឲ្យខ្លាច ប៉ុន្តែបើមិនហ៊ានស្លាប់ នឹងមិនជួបរបស់ថ្មី ជីវិតនឹងមិនមានថ្ងៃស្រស់បំព្រងឡើយ តែបើហ៊ានស្លាប់ នៅក្នុងពិភពនៃការពិត ចិត្តនឹងសោមនស្សរីករាយ។

គុណសម្បត្តិសំខាន់ដែលត្រូវមាន ៨ប្រការ... បើអ្នកគឺជាមនុស្ស តាមប្រមាញ់ភាពជោគជ័យ


នឿយហត់ចិត្ត រួញរាចិត្ត កើតទុក្ខខ្វល់ចិត្ត, អ្វីគ្រប់យ៉ាង សុទ្ធតែកើតចេញពីចិត្ត, ចិត្តដែលនៅបៀមក្តីទុក្ខ រមែងគ្មានក្ដីសុខ, សុខ-ទុក្ខ សុទ្ធតែយើងជាអ្នកបង្កើតវាឡើងទាំងអស់


១) ជឿចិត្តក្នុងសភាវគតិខ្លួនឯង
ដោយជា្រលជ្រៅទៅហើយ មនុស្សគ្រប់គ្នាមានសញ្ជាតញាណដ៏ក្លៀវក្លា និងមុះមុតបាន វាអាស្រ័យលើថា តើអ្នកបានយកចិត្តទុកដាក់ ក្នុងហេតុផលនៃការសម្រេចចិត្តពេលនោះ ខ្សោយខ្លាំងនៅក្នុងមក្រិតណា។ សួរថា តើគួរជឿលើអ្វី? --ក្នុងពេលដែលអ្នកមានអារម្មណ៍ថា ទិន្នន័យច្រើនទៅដល់កម្រិតណាក៏នៅតែមានកង្វល់... ឲ្យប្រើសភាវគតិ ប៉ុន្តែបើនៅមានអារម្មណ៍ថា គ្មានសុវត្ថិភាពជាមួយព័ត៌មានដែលមាន ក៏តាមស្រងក្លិនរបស់ហេតុផលទៅ។ ទាំងនេះ អ្នកត្រូវត្រៀមលក្ខណៈព្រមទទួលផល ដែលកើតមាននៃការសម្រេចចិត្តផងដែរ។