Friday, March 31, 2017

៩វិធីបំលាស់ប្ដូរខ្លួនឯង ទៅជាមនុស្សថ្មី អ្នកណាក៏ចូលចិត្តស្រឡាញ់ដែរ


មួយជីវិតប្រហែលជាមានពេលមួយ ដែលអ្នកបានជួបមនុស្សណាម្នាក់ ដែលមើលពីសំបកខាងក្រៅ ហាក់ដូចជាមនុស្សធម្មតា មិនស្អាតខ្ញង់ ឬសង្ហារអស្ចារ្យជាងអ្នកណាទេ ប៉ុន្តែគួរឲ្យចម្លែកណាស់ ដែលមានមនុស្សជាច្រើន រួមទាំងខ្លួនអ្នកផ្ទាល់ បែរជាមានអារម្មណ៍ត្រូវជតា ដិតដាមជាប់ក្នុងចិត្ត ចំពោះគេ ឬនាងដោយមិនមានហេតុផលអ្វីសោះឡើយ ចួនកាលអាចទៅលង់ស្នេហ៍គេ តាំងតែពីគ្រាដំបូងបានជួបមកម្លេះផងក៏ថាបាន។ គោលគំនិតល្អដើម្បីជីវិត សូមទាញយកគោលគំនិត និងអាថ៌កំបាំងទាំងនេះ មកលាតត្រដាងនូវការពិតថា ខ្លួនអ្នកផ្ទាល់ ក៏អាចក្លាយទៅជាម្ចាស់មន្តស្នេហ៍នេះបានដូចគ្នា គ្រាន់តែធ្វើតាមអាថ៌កំបាំងទាំង ៩ប្រការ ដូចខាងក្រោមនេះ៖

ប្រភព៖ Secret 

Thursday, March 30, 2017

ប្រាជ្ញាជីវិត ២០ប្រការ អប់រំកូនឲ្យក្លាយជាមនុស្សល្អ


ពេលវេលាចេះតែកន្លងផុតទៅមួយថ្ងៃហើយមួយថ្ងៃទៀត ហេតុការណ៍ដែលកើតមានឡើងមិនចេះចប់មិនចេះហើយ  ធ្វើឲ្យមនុស្សយើងច្រើនតែសោកស្ដាយពេលវេលាដែលកន្លងផុតទៅ ដោយមិនបានធ្វើរឿងដែលខ្លួនឯងចង់ធ្វើ ហើយមិនអាចវិលត្រឡប់ទៅដោះស្រាយកែខៃអតីតកាលបាន តែអាចមកដាក់ផែនការអនាគតឲ្យកូនតូចៗរបស់យើងបាន ដោយប្រាជ្ញាជីវិតល្អៗ ដែលអាចយកមកប្រើប្រាស់បាន ក្នុងជីវិតប្រចាំថ្ងៃ លោកឪពុកអ្នកម្ដាយគួរនឹងបានអាន កត់ចំណាំទុកក្នុងការអប់រំកូនៗមុនចូលអាយុ៤៥ឆ្នាំ។

ប្រាជ្ញាជីវិត

៣ទិចនិកបង្រៀនកូនឲ្យយល់ធម៌


ការបង្រៀនកូនៗ ឲ្យយល់ធម្មៈ គឺជាការសាងមូនដ្ឋានគ្រឹះផ្លូវចិត្តឲ្យកូនៗ ជាក្មេងដែលមានភាពទន់ភ្លន់ ឱនលំទោន ចេះបន្ទាបនូវខ្លួន មានសភាពស្លូតបូត មិនយកប្រៀបអ្នកដទៃ និងចូលចិត្តស្រឡាញ់សន្ដិភាព ជាដើម។ រឿងទាំងអស់នេះ ជារឿងដែលលោកឪពុកអ្នក​ ម្ដាយគ្រប់រូប អាចក្រាលត្រនាប់បាតឲ្យកូនបានដោយធម្មៈ។ ហើយធម្មៈនេះ មិនមែនជារឿងនៅឆ្ងាយពីខ្លួនឡើយ ទោះបីថា ពួកគេបាន នឹងកំពុងនៅតូចៗក៏ដោយ គោលគំនិតល្អដើម្បីជីវិត នឹងលើកយកវិធីសាស្ត្រងាយៗ ៣ចំណុច ក្នុងការបណ្ដុះបណ្ដាលអប់រំកូនៗ ឲ្យ យល់ពីធម្មៈ មកចុះផ្សាយ ដើម្បីឲ្យអាណាព្យាបាលគ្រប់រូប បានជ្រាបជាពុទ្ធិ ក្នុងការអប់រំកូនៗរបស់ខ្លួន ដូចខាងក្រោម៖

អប់រំកូន ឲ្យយល់ធម្មៈ លោកឪពុកអ្នកម្ដាយបង្រៀនបាន មិនមែនជារឿងនៅឆ្ងាយពីខ្លួនឡើយ

Wednesday, March 29, 2017

តើយើងកំពុងតែស្រឡាញ់គ្នាដែរឬទេ​?


កាលពីមុន​ មុនពេលដែលយើងបានជួបគ្នា​យើងម្នាក់ៗ សុទ្ធតែ​មានម្ចាស់ការលើខ្លួនឯងរៀងៗខ្លួន​
មានសេចក្តីសុខជាមួយនឹងសេរីភាព​របស់យើងផ្ទាល់ យើងបានធ្វើនូវរឿងដែលយើងចង់ធ្វើ​
បានសាកល្បង​ដោយខ្លួនយើងផ្ទាល់​ ទោះខុសខ្លះក្ដី​ ត្រូវខ្លះក្តី​តែទោះជាយ៉ាងនេះក្តី​ សេរីភាព​របស់​យើង
 ​ពេលខ្លះវាបានធ្វើឲ្យយើងមានអារម្មណ៍ថាឯកា​ ហើយនៅថ្ងៃនោះ ​
ដែលជាថ្ងៃមនុស្សឯកាពីរនាក់បានមកជួបគ្នា​។

១០ទិចនិកអប់រំកូនឲ្យជាក្មេងដឹងគុណ


គោលគំនិតល្អដើម្បីជីវិត សូមសម្ដែងនូវការកោតសរសើរក្នុងសភាវៈជា កូនដឹងគុណរបស់មួយ កៀក ដែលមានចំពោះអ្នកម្ដាយ។ រឿងនេះមានការចែករំលែកពាសពេញក្នុងសង្គមលោក ពេលកន្លងមក ថ្នាក់ដល់រូបភាពជាប់ចិត្តដិតអារម្មណ៍ ដែលម្ដាយមួយ កៀក ថតក្នុងឥរិយាបថស្លៀកពាក់ឯកសណ្ឋានជាគ្រូ ក្រាបសំពះបាទាអ្នកម្ដាយ។ តោះ នាំគ្នាបែរក្រឡេកមកមើលទិចនិក ដែលនឹងបង្រៀន ដល់កូនៗ របស់យើងឲ្យមានកតញ្ញូការដឹងគុណចំពោះខ្លួន ថាតើមានអ្វីខ្លះ?។

កូនដឹងព្រះគុណ

Tuesday, March 28, 2017

អានិសង្សការចិញ្ចឹមមើលថែឪពុកម្ដាយ ១២ប្រការ ដែលកូនដឹងគុណ នឹងទទួលបាន


អានិសង្សការចិញ្ចឹមមើលថែឪពុកម្ដាយ បង្កបង្កើតផលបុណ្យច្រើនមហាសាល រីកចម្រើនពេញមួយជីវិត... ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃ យើង ព្រះអង្គទ្រង់ត្រាស់ថា បើបុត្រាបុត្រី នឹងគប្បីដាក់មាតាបិតាលើស្មាទាំងពីររបស់ខ្លួន ហើយបីបាច់ថែរក្សាលោកទាំងពីរ ឲ្យនៅលើស្មានោះ បញ្ចុកបាយបញ្ចុកទឹកដល់លោក បន្ទោរបង់ម៉ូត្រលាមកដាក់លើស្មានោះស្រេចហើយ ទោះបីបុត្រនឹងមាន អាយុមួយរយនៃឆ្នាំ និងប្រណិប័តន៍លោកដូច្នោះអស់មួយជីវិតក៏ដោយ ក៏នៅរាប់មិនបានថា តបស្នងសងគុណបុណ្យលោក អស់ដែរ...

ថែមទាំងមានឧបមាប្រៀបធៀបទុកថា បើយើងយកផ្ទៃមេឃមកប្រើជំនួសសន្លឹកសៀវភៅ  យកកំពូលភ្នំព្រះសុមេរុ ជំនួសឲ្យ ដងស្លាបប៉ាកា យកទឹកមហាសមុទ្រជំនួសឲ្យទឹកសរសេរ ហើយសរសេររៀបរាប់បរិយាយអំពីគុណរបស់មាតាបិតា រហូត ទាល់តែពេញផ្ទែមេឃ ទៅដោយតួអក្ខរា សឹករេចរិលក្ដិលអស់ទាំងភ្នំ រីងស្ងួតហួតហែងអស់ទាំងទឹកមហាសមុទ្រ ក៏នៅតែ បរិយាយអំពីគុណរបស់មាតាបិតានេះមិនអស់ដែរ

Monday, March 27, 2017

គោលដៅជីវិតនៃពុទ្ធសាសនិក


យើងគ្រប់គ្នាកើតមកដើម្បីធ្វើនូវព្រះនិព្វានឲ្យជាក់ច្បាស់ នេះគឺជាគោលដៅជីវិតរបស់ពុទ្ធបរិស័ទគ្រប់រូប មិនមែនផ្ដាច់មុខចំពោះតែអ្នក បួស មានភិក្ខុ សាមណេរប៉ុណ្ណោះទេ ប៉ុន្តែជារបស់មនុស្សគ្រប់គ្នា ដែលមានជីវិតរស់នៅក្នុងលោកមួយនេះ។

សុខក្នុងវត្ថុណា ក៏ទុក្ខក្នុងវត្ថុនោះ


ជីវិតរបស់មនុស្សបុថុជ្ជនរមែងស្វែងរកវត្ថុផ្សេងៗ ដើម្បីញ៉ាំងជីពជន ពេលមាន បាន កើតក្នុងវត្ថុដែលជាទីចូលចិត្ត ក៏ស្រវឹងវង្វេង សប្បាយរីករាយ ពេញចិត្ត មានសេចក្ដីសុខជាមួយវត្ថុនោះ ដោយមិនមានសេចក្ដីត្រិះរិះថា សេចក្ដីសុខក្នុងវត្ថុដែលបាននោះ នឹងនាំ សេចក្ដីទុក្ខមកឲ្យជាខាងក្រោយឡើយ។

Sunday, March 26, 2017

នាំគ្នាមកឈ្វេងយល់នាឡិកាជីវភាពក្នុងរាងកាយរបស់យើងល្អជាង


គ្រប់គ្នាដឹងដែរទេ! រាងកាយរបស់យើងនោះមាន “នាឡិកាជីវភាព” និងប្រព័ន្ធរបស់រាងកាយ នឹងធ្វើការងារតាមយន្ដការ ដែលមើល ឃើញតារាងកាលវិភាគនៅខាងក្រោមនេះ។ ដូចនោះ បើអ្នកចូលដេកតាមពេលដែលសមរម្យ រាងកាយនឹងមានដំណើរការជុសជុល ខ្លួនឯង ក្នុងចន្លោះពេលដែលអ្នកដេកលង់លក់ ទាំងផ្នែករាងកាយ និងប្រព័ន្ធប្រសាទ។

Saturday, March 25, 2017

៥ ទិចនិកទប់ទល់ជាមួយ “ការបាត់បង់" ដោយវៃឆ្លាត


មនុស្សច្រើនណាស់ដែលមិនចង់ទប់ទល់ជាមួយបញ្ហាប្រឈមទាំងនេះ ពួកគេមិនចង់ឲ្យអ្វីៗបាត់បង់ទៅឡើយ ជាពិសេសលើខ្លួនឯងនេះ តែម្ដង។ ការបាត់បង់នេះ មនុស្សភាគច្រើនមិនចង់ដឹង មិនចង់ឮ មិនចង់ឃើញទាល់តែសោះ មិនថានឹងបាត់បង់មនុស្សជាទីស្រឡាញ់ មនុស្សជិតស្និតមិត្តសម្លាញ់ វត្ថុទ្រព្យសម្បត្តិ ឬបាត់បង់អ្វីដែលខ្លួនឯងមានឡើយ។ ប៉ុន្តីអ្វីៗក្នុងលោកនេះ គ្មានអ្វីមួយឋិតថេរទៀងទាត់គ្រប់ ពេលវេលាឡើយ សូម្បីតែចិត្តមនុស្សយើងខ្លួនឯងផ្ទាល់។ តែយ៉ាងណាក៏ដោយ ភាពស្ត្រេសដែលកើតឡើងក្នុងអំឡុងពេលនៃការបាត់ បង់នេះ អាចទប់ទល់តតាំងជាមួយវាបាន សាកល្បងអនុវត្តតាមវិធីទាំង៥ យ៉ាង ដូចខាងក្រោមនេះ៖

សកម្មភាពរ៉ូម៉ាទិច១៩ចំណុច ដែលមនុស្សមានកូនដូចយើង ធ្វើឲ្យអ្នកនៅលីវ មានចិត្តលួចច្រណែនទាំងប្រទេស


នរណាថា មនុស្សមានកូននឹងធ្វើរឿងតូចតាច ដែលគេហៅថា ក្តីស្រឡាញ់ ឲ្យផ្អែមរហែមដាក់គ្នាមិនបាន សេចក្ដីសុខទាំងនេះកើតឡើង បាន នៅពេលដែលបានប្រើរួមគ្នា ក្នុងមួយថ្ងៃៗ ទោះបីថា អ្នកមានការហត់នឿយពីការចិញ្ចឹមកូនតូចៗធ្ងន់ស្រាលថ្នាក់ណាក៏ដោយ ប៉ុន្តែរឿងដែលធ្វើឲ្យមនុស្សគ្រប់គ្នាអាចមានចិត្តលួចច្រណែនមនុស្សមានគូ មានកូនបាននោះគឺ ក្ដីស្រឡាញ់ដែលចាក់បំពេញឲ្យគ្នា ទៅវិញទៅមក ដោយមិនចេះរីងស្ងួង ហើយនឹងមិនមានថ្ងៃស្វិតស្រពោន។

នេះគឺជាលទ្ធផលនៃការគួសគំនូរជីវចលឯករាជ្យភាពរបស់ជនជាតិឥណ្ឌាឈ្មោះថា Nidhi Chanani ដែលបានបង្ហាញឲ្យឃើញពី ការសម្ដែងសកម្មភាពនៃក្ដីស្រឡាញ់របស់មនុស្សមានដៃគូ របស់មនុស្សមានគ្រួសារ ដែលមិនថាមុន ឬក្រោយមានកូនទេ ក៏អាចធ្វើ ឲ្យអ្នកនៅលីវលួចច្រណែនទូទាំងប្រទេសបានដែរ។

សកម្មភាពរ៉ូម៉ាទិចទាំង១៩ចំណុច ដែលមនុស្សមានកូនដូចយើង ធ្វើឲ្យអ្នកនៅលីវមានចិត្តលួចច្រណែនទាំងប្រទេស

បុគ្គលអ្នកឃើញធម៌ រមែងឃើញយើងតថាគត


ម្នាលភិក្ខុទាំងឡាយ! បើសិនសូម្បីថា ភិក្ខុចាប់ជាយសង្ឃាដីតាមក្រោយមក ឈានជើងតាមទៅគ្រប់ជំហាន តែអ្នកមានសេចក្ដីល្មោភ លោភលន់ មានការជាប់ចិត្តខ្លាំងក្លា ក្នុងកាមទាំងឡាយ មានចិត្តព្យាបាទ មានតម្រិះនៃចិត្តជាទោស ភ្លេចភ្លាំងសតិ មិនមានសម្បជញ្ញៈ មានចិត្តមិនតាំងមាំ មានចិត្តទំនោរទៅរកខុស មិនសង្រួម ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ។

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៦)


ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង
ទ្រង់បានសម្ដែងទុកនូវមូលដ្ឋានគ្រឹះបីយ៉ាងនៅក្នុងព្រះពុទ្ធសាសនាថា

មិនគួរធ្វើនូវអំពើអាក្រក់ទាំងឡាយទាំងពួង
ធ្វើអំពើល្អឲ្យដល់ព្រម
និងធ្វើចិត្តរបស់ខ្លួនឲ្យស្អាតផូរផង់។

បុគ្គលដែលអាចរក្សាចិត្តរបស់ខ្លួនបាន
រមែងអាចប្រតិបត្តិនូវព្រះឱវាទទាំងនេះបាន។

ពេលណាធ្វើដូច្នេះបាន ក៏បានទទួលនូវអានិសង្សពីរប្រការគឺ
បិទផ្លូវកម្មអតីត ដែលអាក្រក់នោះមិនឲ្យមានផល បើមាន
បិទផ្លូវកម្មបច្ចុប្បន្នដែលល្អ។

ក្នុងរឿងដូច្នេះចិត្តទើបជាធំ ជាប្រធាន
ចិត្តនុ៎ះឯង បង្អោនទៅ ទំនោរទៅ។

កម្មអតីតកាលអ្វីណានីមួយ ដែលវាហុចផលឲ្យ ដោយអាស្រ័យចិត្ត
វាគ្មានអំណាចដោយខ្លួនឯងឡើយ
តែវាអាចមានអំណាចគ្រប់សង្កត់បាន ត្រង់ចិត្តដែលមានសភាពទន់ជ្រាយ
បើចិត្តមានកម្លាំងហើយ
ចិត្តរមែងឈ្នះកម្មដែលមានការពាក់ព័ន្ធចំពោះចិត្តគ្រប់យ៉ាង៕

អប់រំដោយ
ព្រះតេ.ញាណសំវរ




Friday, March 24, 2017

មនុស្សដែលមានសេចក្ដីសុខបំផុត


មនុស្សដែលមានសេចក្ដីសុខបំផុតក្នុងលោក មិនមែនជាអ្នកមាន
មនុស្សដែលមានសេចក្ដីសុខបំផុតក្នុងលោក មិនមែនជាអ្នកជោគជ័យ
ប៉ុន្តែមនុស្សដែលមានសេចក្ដីសុខបំផុតក្នុងលោកគឺ អ្នកដែលមានភាពសប្បាយចិត្តនុ៎ះឯង
ហើយអត្ថន័យនៃភាពសប្បាយចិត្តគឺ៖

Thursday, March 23, 2017

កូនតូចខួរក្បាលល្អ...ដោយសុវណ្ណក្រម ៧ប្រការ


ដើម្បីឲ្យកូនមាន ខួរក្បាលល្អ អ្នកជាឪពុកម្ដាយខ្លួនឯងអាចបង្កើតបាន មិនចាំបាច់ខាតបង់លុយកាក់ច្រើនពេកទេ សាកល្បងបែរ មកអានច្បាប់មាសទាំង៧ប្រការនេះ ចេញពីអ្នកជំនាញផ្នែកការអភិវឌ្ឍអច្ឆរិយភាពក្មេង ហើយសាកល្បងនាំគ្នាអនុវត្តលោមើល។

ច្បាប់ទី១ ចូរឆក់ឱកាសបណ្ដាក់ទុនគម្រោងសាងសង់ខួរក្បាលល្អៗតាំងពីកូននៅតូចៗ

Wednesday, March 22, 2017

តើប៊ិល ហ្គេត អប់រំកូនដូចម្ដេច?


ច្រើនឆ្នាំកន្លងទៅ ទស្សនាវដ្ដី ថាម ជាទស្សនាវដ្ដីដែលមានឥទ្ធិពលរបស់ពិភពលោកមួយ បានផ្ដល់ឲ្យកិត្តិយសលោក ប៊ិល ហ្គេត ព្រម ទាំងភរិយារបស់លោក  និងអ្នកចម្រៀងរ៉កស្តារបូណូឲ្យជា បុគ្គលប្រចាំឆ្នាំ នាយកអ្នកនិពន្ធបានផ្ដល់ហេតុផលថា ត្រង់ ប៊ិល ហ្គេត និងភរិយារបស់លោក (រួមទាំងបូណូ) បានទទួលការជ្រើសរើសនោះ មិនមែនថា ពួកគេជា អភិមហាសេដ្ឋីរបស់ពិភពលោកទេ តែបើ កើតមានដូច្នោះ ព្រោះពួកគេជា បុគ្គលសំខាន់បំផុតរបស់ពិភពលោកទៅវិញទេតើ។

Tuesday, March 21, 2017

៥វិធីគាំទ្រ ភាពចង់ដឹងចង់ឃើញរបស់កូនតូចៗ


ក្មេងៗស្ថិតនៅក្នុងវ័យសិក្សា ច្រើនតែមានចំណាប់អារម្មណ៍នូវរឿងប្លែកៗ ឬមានសំនួរថ្មីៗនាំយកមកសួរឪពុកម្ដាយឲ្យរកចម្លើយជា រៀងរាល់ថ្ងៃ។ សំនួរទាំងនេះអាចធ្វើឲ្យចាស់ៗឈឺក្បាលផងដែរ ប៉ុន្តែផ្ទុយទៅវិញ វាអាចជួយអភិវឌ្ឍខួរក្បាលក្មេងៗ ការចង់ដឹងចង់ ឃើញជាកម្លាំងចលករទៅកាន់សតិបញ្ញា។ ផែម ឈិលឡឺ បានសរសេរ “Seven Skills for School Success” ផ្ដល់ជាទស្សនាទាន ឪពុកម្ដាយគាំទ្រភាពចង់ដឹងចង់ឃើញរបស់កូនតូចៗទាំង៥វិធី។ គោលគំនិតល្អដើម្បីជីវិត សូមលើកយកយុទ្ធសាស្ត្រ ការគាំទ្រទាំង៥ ប្រការ សម្រាប់ជោគជ័យសិក្សារបស់កូនៗ ទុកជាគតិសម្រាប់ឲ្យអាណាព្យាបាល នឹងបានគិតពិចារណា យកទៅអប់រំកូនៗរបស់ខ្លួន ដូចខាងក្រោម៖

របៀបធ្វើការបែបឆ្លាតជាមួយមនុស្សយ៉ាប់៨ប្រការ


ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងតែជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែងតែធ្វើឲ្យការងាររបស់យើង ដំណើរការទៅបានដោយលំបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើងផងដែរ។

ទំលាប់ការងារមិនល្អ​ ៧យ៉ាងដែល​អ្នក​គួរផ្លាស់​ប្តូរឥឡូវនេះ


១) ការមកយឺតយ៉ាវ៖ ប្រហែលជាអ្នក​មិន​ចូលចិត្តក្រោកពីព្រលឹម ប៉ុន្តែអ្នក​គួរអនុវត្តចាប់​ពីពេល​នេះ​ទៅ ប្រសិន​បើ​អ្នក​ចង់​រក្សាការងារ នេះ​បន្តទៀត។ ការ​មក​យឺត​ជារឿយៗ​មិន​គ្រាន់​តែ​បង្ហាញការខ្វះខាត​វិន័យ​ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការ​មិន​គោរព​អ្នក​គ្រប់គ្រង​ និង​អ្នក​រួមការ​ងារ​ទៀត​ផង។ ប៉ុន្តែ​ប្រសិ​ន​បើ​អ្នក​មាន​ហេតុផល​សមរម្យ​សម្រាប់​ការ​មក​យឺត​នោះ អ្នក​គួរ​ពិភាក្សា​វា​ជាមួយ​អ្នក​គ្រប់គ្រង​របស់​អ្នក​ ដោយ​មិន​គួរ​ទុក​បញ្ហានេះ​ចោល​មិន​អើពើនោះទេ។

Monday, March 20, 2017

បទពិសោទពិត! ឪពុកក្រណែនាំគន្លឹះបង្រៀនកូនឲ្យរៀនពូកែ


ឪពុកក្របង្រៀនកូនឲ្យរៀនពូកែបាន... សម្រាប់គ្រួសារណាដែលមានកូននៅក្នុងវ័យកំពុងសិក្សា ប្រហែលជាមានឪពុកម្ដាយច្រើន ណាស់ ដែលកំពុងគិត និងកំពុងសម្លឹងស្វះស្វែងរកវិធីថា តើវិធីយ៉ាងម៉េចធ្វើឲ្យកូនរៀនបានពូកែ ឬរិះរកវិធីបង្រៀនកូនឲ្យរៀនបាន ពូកែឡើង ប៉ុន្តែពេលបានឃើញស្ថិតិ ដែលឪពុកម្ដាយត្រូវបង់ថ្លៃចាយវាយបញ្ជូនកូនៗទៅរៀនគួរលើមុខវិជ្ជាយ៉ាងទៀបមួយខែៗ ចាប់ ពី៣០០,០០០រៀល ទៅ៤០០,០០០រៀលក្នុងមួយនាក់ ឬក៏ខ្ពស់ជាងហ្នឹង ៨,០០០,០០០រៀលក្នុងមួយឆ្នាំ ពេលឃើញចំនួនទឹកប្រាក់ ហើយ ក៏នឿយហត់ជំនួស។

Sunday, March 19, 2017

រឿង “លុយ” អ្នកណាថា ក្មេងនៅមិនទាន់គួរដឹង


ហ្វិលិប ហ៊ិកមែន នាយកកម្មវិធីសិក្សារបស់ក្មេងមុនវ័យចូលរៀន ក្នុងកម្មវិធី  “Thrive by Five” បានថ្លែងថា ចាស់ទុំច្រើនតែគិតថា ក្មេងៗមិនទាន់យល់រឿងលុយកាក់នៅឡើយទេ ហើយសកម្មភាពជាក់ស្ដែងជារឿងផ្ទុយស្រឡះទៅវិញ ព្រោះកូនៗឃើញអ្នកហូតលុយ ចេញមកពីកាបូប ឃើញអ្នកចាយវាយលុយជារៀងរាល់ថ្ងៃ ដូចនោះ ការអប់រំកូនៗឲ្យល្មមបានយល់រឿងលុយកាក់ខ្លះៗនោះ មិនមែនជា រឿងអីត្រូវបង់ខាតនោះទេសាកល្បងវិធីងាយៗសប្បាយៗទាំងនេះលោមើល។

ទម្លាប់​ពេល​ល្ងាច​​ទាំង​៤​យ៉ាង​ដែល​អ្នក​គួរ​មាន​ដើម្បី​ទទួល​បាន​​ជោគជ័យ​​


ជាធម្មតា មនុស្សគិតតែពីទម្លាប់នៅពេលព្រឹក ដោយភ្លេចថា ទម្លាប់ពេលល្ងាចក៏អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកផងដែរ។ ទម្លាប់ពេល ល្ងាច មិនត្រឹមតែលំហែអារម្មណ៍អ្នកប៉ុណ្ណោះទេ តែថែមទាំងអាចជួយអ្នកត្រៀមខ្លួនសម្រាប់ថ្ងៃថ្មីផងដែរ។

Saturday, March 18, 2017

ភាពត្រឹមត្រូវនៃការមានធម្មៈ មានសាសនាគឺអស់ភាពអាត្មានិយម និងស្រឡាញ់អ្នកដទៃ


ពួកអ្នកជំទាស់ប្រឆាំង ឬអ្នកស្រវឹងតក្កវិទ្យាស្អីគេនោះ វាក៏នឹងសួរឡើងថា ដូចម្ដេចហៅថាភាពត្រឹមត្រូវ? នឹងមិនព្រមទទួលភាពត្រឹមត្រូវ គ្នាងាយៗឡើយ យើងក៏ប្រាប់ថា ភាពត្រឹមត្រូវក្នុងទីនេះរបស់ធម្មៈ របស់សាសនាគឺ ការបំផ្លាញភាពអាត្មានិយម អញនិយម អារម្មណ៍ ដែលមានអាត្មានិយមនោះចោលចេញទៅបាន នោះឯងគឺជាភាពត្រឹមត្រូវរបស់អ្នកប្រតិបត្តិ។

វិធីចម្រើនមរណានុស្សតិងាយៗ ៥ជំហាន ហ្វឹកហាត់ស្លាប់មុនដេក


មានមនុស្សជាច្រើនណាស់ក្នុងលោកនេះ ដែលមានការភ្លើតភ្លើនជាមួយសេចក្ដីសុខក្នុងជីវិត រហូតដល់ភ្លេចអស់រលីងអំពីសច្ចៈមួយថា មនុស្សគ្រប់រូបសុទ្ធតែត្រូវស្លាប់ទាំងអស់ វាស្ថិតនៅលើស្លាប់មុន និងក្រោយ ឆាប់ ឬយូរប៉ុណ្ណោះ។ ការនឹកគិតដល់សេចក្ដីមិនទៀងទាត់ នៃជីវិត ទើបជារឿងដែលគ្រប់គ្នា គួរចាប់ផ្ដើមធ្វើ ចាប់ផ្ដើមចម្រើនពេលនេះ ថ្ងៃនេះទៅ ព្រោះបើថ្ងៃនោះមកដល់ពិតមែន ចិត្តរបស់យើង នឹងមិនកើតទុក្ខខូចចិត្តខ្លាំង ឬមិនចាំបាច់ព្យាយាមរត់គេចពីសេចក្ដីស្លាប់ ព្រោះតែហួងហែងសេចក្ដីសុខដែលខ្លួនធ្លាប់សន្សំទុកមកនោះ ទេ។  គោលគំនិតល្អដើម្បីជីវិត សូមនាំយកវិធីជាគន្លឹះក្នុងការជួយឲ្យលោកអ្នកអានហ្វឹកហាត់ស្លាប់ ឬចម្រើនមរណានុស្សតិ ក្នុងពេល មុនចូលដេកមកឲ្យអាន ហ្វឹកហាត់ធ្វើញយៗបានច្រើនប៉ុនណា កាន់តែល្អជាមួយខ្លួនឯងច្រើនប៉ុណ្ណោះ។

Friday, March 17, 2017

លើកដំបូងដែលក្មេងកម្លោះលាងដៃឲ្យម៉ែ


ក្មេងកម្លោះទើបបញ្ចប់ការសិក្សាដោយបានលទ្ធផលការសិក្សាល្អណាស់ ទៅដាក់ពាក្យសុំការងារធ្វើក្នុងតំណែងអ្នកគ្រប់គ្រងក្រុម ហ៊ុនធំមួយ។ ក្រោយពីឆ្លងកាត់សម្ភាសន៍លើកដំបូងរួចរាល់ហើយ នាយកក្រុមហ៊ុនបានហៅគេទៅសម្ភាសន៍ជាលើកចុងក្រោយ មុននឹងសម្រេចចិត្តយកទៅធ្វើការ។

៥រឿងត្រូវហាម...ពេល “លួងលោមចិត្ត”


អ្នកអាចមិនដឹងឡើយថា ពេលមានមនុស្សជិតស្និតខ្លួនយើង ខូចចិត្ត ឬត្រូវប្រឈមមុខជាមួយនឹងបញ្ហា។ វិធីសាស្ត្រដែលយើង ត្រូវទៅលួងលោមគេនោះ អាចធ្វើឲ្យស្ថានការណ៍មានការពិបាកជាងមុន ទាំងដែលយើងគ្មានចេតនាណាមួយចង់ឲ្យកើតឡើង សូម្បីតែបន្តិច។ គោលគំនិតល្អដើម្បីជីវិត សូមលើកយកទិចនិក ដែលជួយដល់អ្នកលួងលោមចិត្តដ៏ល្អបំផុត និងមិនឲ្យធ្វើ ៥រឿងត្រូវហាម... ពេលលួងលោមចិត្តមនុស្ស ដូចខាងក្រោម៖

៥រឿងល្អប្រពៃដែលឪពុកម្ដាយអាចធ្វើឲ្យកូនបាន


១) អោប អោបពេលព្រឹក អោបពេលថ្ងៃ ឬអោបពេលល្ងាច នឹងអោបពេលណាក៏បាន សូមអោបកូនឲ្យបានរាល់ថ្ងៃ។

Thursday, March 16, 2017

អំណាចរបស់កម្មធំក្រៃលែងបំផុតក្នុងលោក


អំណាចរបស់កម្មធំក្រៃលែងបំផុតក្នុងលោក មិនមានអំណាចអ្វីមកលុបលាងបាន សូម្បីតែអំណាចរបស់កម្មល្អ ក៏មិនអាចមកបំផ្លិច បំផ្លាចអំណាចកម្មអាក្រក់ និងអំណាចកម្មអាក្រក់ក៏មិនអាចមកបំផ្លិចបំផ្លាញអំណាចកម្មល្អបានដែរ។ សូមឲ្យមានច្រើនបំផុតគឺ អំណាចរបស់កម្មល្អ មានឲ្យច្រើន ឲ្យមានជានិច្ច ក្នុងភពផែនដីនេះ ក៏អាចញ៉ាំងអំណាចរបស់កម្មអាក្រក់ ដែលបានប្រព្រឹត្តធ្វើ កន្លងទៅតាមមកទាន់បានដោយលំបាក ដូចជាមានកំផែងមកបាំងបិទរារាំងស្ទប់ស្កាត់អ៊ីចឹងដែរ។

ម្យ៉ាងវិញទៀត ប្រៀបដូចជាយើងកំពុងរត់គេចចេញពីបុគ្គលពាល ដែលកំពុងរត់ដេញតាមក្រោយមក បើមានកម្លាំងខ្លាំង រត់លឿនជាងបុគ្គលពាល ក៏រមែងពិបាក ដែលបុគ្គលពាលរត់ដេញតាមទាន់ណាស់ ភាពរឹងមាំរបស់បុគ្គលអ្នករត់គេចពីកម្មអាក្រក់ ក៏មិនមែនអ្វីដទៃឡើយគឺ ភាពរឹងមាំជានិច្ចរបស់កម្មល្អនុ៎ះឯង...

អប់រំដោយ
តេ.ញាណសំវរ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៥)


“...ការដឹងមិនទាន់អារម្មណ៍ គឺជាការបណ្ដោយឲ្យអារម្មណ៍ទៅមួយខណៈ។ ការកំណត់ដឹងគំនិត កំណត់ដឹងហេតុផល កំណត់ដឹងការ និយាយ កំណត់ដឹងទង្វើ និងកំណត់ដឹងអ្វីផ្សេងៗទៀត។ ព្រះពុទ្ធអង្គបរមគ្រូជាម្ចាស់នៃយើង ទ្រង់មានពុទ្ធដីកាដល់យើង ទាំងអស់គ្នាថា ឲ្យមានបញ្ញា ឲ្យដឹងទាន់អ្វីជាអ្វី ឲ្យដឹងទាន់គំនិត ថានោះជាគំនិតប៉ុណ្ណោះ ឲ្យដឹងទាន់អារម្មណ៍ ថានោះជាអារម្មណ៍ប៉ុណ្ណោះ ឲ្យដឹងទាន់ ចំណាំ ថានោះជាការចងចាំប៉ុណ្ណោះ។ វាក៏កើតមានជារឿងរបស់វាប៉ុណ្ណោះឯង ដោយយើងមិនចាំបាច់ទៅរវល់ ទៅតាក់តែងក្នុងខ្លួន របស់វា ឲ្យវាកើតមានច្រើនជាងដែលគួរនឹងមាន ឬត្រង់ទីនឹងមានអំណាចលើចិត្តរបស់យើងឡើយ...”

អប់រំដោយ                
តេ.ជយសារោ

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (៧៤)


“...សេចក្ដីត្រេកអរប្រាថ្នាចង់បានដ៏មុះមុត ត្រង់ទីនឹងរួចផុត ឬដឹងច្បាស់នោះ វាជាសេចក្ដីប្រាថ្នាចង់បាន រារាំងការរួចផុត ព្យាយាម ហួសហេតុពេក ប៉ុន្តែខ្វះបញ្ញា ជាការជម្រុញខ្លួនឯង ទៅកាន់សេចក្ដីទុក្ខលំបាក ដោយមិនចាំបាច់ទៅវិញ។ ដំណើរផ្លូវកណ្ដាលគឺ ស្ងប់ ទំនេរពីសុខ ទំនេរពីទុក្ខ។ តួនាទីរបស់យើងនោះ ញ៉ាំងធ្វើនូវហេតុឲ្យល្អបំផុតប៉ុណ្ណោះ។ ចំណែកផលដែលនឹងទទួលបានមកវិញ វាជារឿងរបស់វា។ បើយើងទ្រទ្រង់ជីវិតដោយការទម្លាក់ចុះដូចនេះហើយ ទុក្ខក៏មិនមកវាយប្រហារយើងតទៅទៀតដែរ...”

អប់រំដោយ
តេ. សុភទ្ទោ


តើសារៈដែលពិតប្រាកដ ដែលមានប្រយោជន៍ដ៏ឧត្តមបំផុតរបស់មនុស្សគឺអ្វី?


ចិត្តដែលមានផាសុកពិតប្រាកដ គឺជាចិត្តដែលមានបញ្ញាដឹងច្បាស់ថា អ្វីៗគ្រប់យ៉ាងនៅលើលោកមួយនេះ មិនថាជាវត្ថុមានវិញ្ញាណ (មានជីវិត) ឥតមានវិញ្ញា(គ្មានជីវិត) ដូចជា ដី ទឹក ភ្លើង ខ្យល់ សកម្មភាពការងារ អំពើល្អ អំពើអាក្រក់ ភាពសមរម្យ ភាពមិនសមរម្យ ភាពគតិយុត្ត ភាពអយុត្តិធម៌  ភាពឈឺចាប់ ភាពជានា។ បញ្ហាផ្សេងៗទាំងអស់ក្នុងលោក មិនមែនសុខ មិនមែនទុក្ខ ក្នុងចិត្តយើង តែមានត្រឹមតែរូបធាតុ ថាមពល ដែលជាកណ្ដាលៗ កើតឡើង តាំងនៅ រួចហើយរលត់ទៅ វិលទៅវិលមកសាចុះសាឡើង អស់កាលដ៏យូរលង មិនមានអ្វីអស់ទៅជាស្ថាពរ ហើយក៏មិនមានអ្វីតាំងនៅជាស្ថាពរដែរ។ លោកគ្រូបាចារ្យបានទុកបង្រៀនថា មានត្រឹមតែបុគ្គលដែលបានហ្វឹកហាត់ ទាល់តែបានចិត្តវិញ្ញាណ មានផាសុកយ៉ាងឋិតថេរពិតប្រាកដប៉ុណ្ណោះ បុគ្គលនោះជ្រើសរើសកើតក៏បាន មិនជ្រើសរើសកើតក៏បាន

Saturday, March 11, 2017

ចាប់ផ្ដើមគិត ចាប់ផ្ដើមធ្វើ ចាប់ផ្ដើមមាន


អ្វីមួយដែលអ្នកមានធ្វើ គឺគិតខុសពីអ្នកដទៃ។ បើអ្នកគិតដូចអ្នកដទៃគិត នោះអ្នកក៏ធ្វើដូចពួកគេធ្វើ តែគួរស្តាយដែលមនុស្សភាគច្រើនគិតត្រឹមតែរឿងស្វែងរកការងារធ្វើ ដើម្បីប្រាក់ខែតែប៉ុណ្ណោះ។
បើចង់ប្ដូរពីនិយោជិត ទៅធ្វើជំនួញអ្វីដែលត្រូវប្តូរពិតប្រាកដ គឺមិនមែនប្តូរទង្វើនោះទេ តែត្រូវផ្លាស់ប្តូរវិធីគិត ពេលណាផ្លាស់ប្តូរវិធីគិត ទង្វើក៏ផ្លាស់ប្តូរដោយស្វ័យប្រវត្តិ ពេលនោះអ្នកក៏ដឹងថា អ្នកត្រូវធ្វើអ្វីខ្លះហើយ។

ជំហានដំបូង ជំហានកូនក្មេង ក្នុងការធ្វើជំនួញ


រាល់ការធ្វើដំណើរ ទោះជាជិតឬឆ្ងាយប៉ុនណា ក៏ត្រូវតែចាប់ផ្តើមពីជំហានដំបូងជានិច្ច គ្រាន់តែមនុស្សខ្លះ ចូលចិត្តចាប់ផ្ដើមដោយការលោតផ្លោះ ជំនួសឲ្យការធ្វើសន្សឹមៗ តួយ៉ាងដូចជា អ្នកខ្លះចង់សម្រកទម្ងន់ក្នុងរយៈពេលខ្លី ដោយចាប់ផ្ដើមពីការអត់អាហារ ហាត់ប្រាណមួយថ្ងៃពីរបីម៉ោងរាល់ថ្ងៃ តែក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ស្រកទម្ងន់ តែរាងកាយទ្រុឌទ្រោមមិនបានស្អាត បែរជាទ្រមទៅវិញ ឬក៏ធុញខ្លួនឯង ទីបំផុតក៏ហូបច្រើនជាងមុន ព្រោះបាត់បង់កម្លាំងចិត្តអស់ទៅហើយ។

ការអភិវឌ្ឍចិត្ត តាមវិធី២យ៉ាង ដែលព្រះពុទ្ធជាម្ចាស់ទ្រង់បានបង្រៀន


ពេលណាមានការប្រយុទ្ធគ្នា រវាងអំពើល្អ និងអំពើអាក្រក់ ធម៌ជាមួយអធម៌ ហេតុផលជាមួយនឹងអារម្មណ៍។ សួរថា តើមួយណាជា ភាគីឈ្នះក្នុងរឿងនេះ?

មនុស្សភាគច្រើន នឹងឆ្លើយថា អំពើល្អឈ្នះអំពើអាក្រក់ ធម៌ឈ្នះអធម៌ ត្រូវឈ្នះខុស ហេតុផលឈ្នះអារម្មណ៍។

Friday, March 10, 2017

មេរៀនពីកំហុសឆ្គង របស់ ស្ទេវ ចប ដែលនឹងធ្វើឲ្យលោកអ្នក បែរមកយកចិត្តទុកដាក់លើសមតុល្យជីវិតខ្លួនឯងវិញ


ហេតុផលមួយប្រការ ដែលអ្នកជំនួញភាគច្រើនបែរមកប្រតិបត្តិធម៌ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ គឺ ពួកគេទាំងនោះបាន បាត់បង់ “សមតុល្យជីវិត អាស្រ័យលើការធ្វើការងារច្រើនជ្រុលពេក ទាល់តែធ្លាក់ចូលក្នុងសភាពភ្លេចស៊ី ភ្លេចដេក ភ្លេចឈឺ។ លទ្ធផលគឺ ពេលធ្វើទៅ ចំណូលដែលជាសាច់ប្រាក់កើនឡើងច្រើនមហាសាល ប៉ុន្តែក្នុងចំណោមពួកគេ ត្រឡប់បែរជាខ្វះសុខភាព គ្រប់គ្រាន់ទៅវិញ។ ហេតុផលនេះ ទុកជាមេរៀនពីកំហុសឆ្គង ទុកសម្រាប់ឲ្យបងប្អូន ដែលមានមមាញឹកប្រកបកិច្ចការ គិតពិចារណា មើលទៅចុះ។

Thursday, March 9, 2017

វិធីអប់រំកូនស្រីស្ដីពីសិទ្ធិក្នុងរាងកាយរបស់គេ



១) កូនមិនចាំបាច់ត្រូវឲ្យអ្នកដទៃមកអោប ឬថើបក៏បាន បើសិនជាកូនមិនត្រូវការវា

ស្រឡាញ់កូន៣បែប ដែលនាំកូនមានទម្លាប់អាក្រក់


 កូន ប្រៀបបានដូចជាកែវភ្នែក បេះដូងថ្លើមប្រមាត់ ដែលឪពុកម្ដាយស្រឡាញ់ថ្នាក់ថ្នមបំផុត។ ការយកចិត្តយកថ្លើមមើល ថែទាំ រក្សា និងបីប៉មថ្នមថ្នាក់ ពោរពេញទៅដោយ ក្ដីស្រឡាញ់ ដែលជាវត្ថុដ៏មានឥទ្ធិពលលើការអភិវឌ្ឍ និងការរីកចម្រើនធំធាត់របស់កូន។ ការដែលឪពុកម្ដាយស្រឡាញ់កូនខ្លាំងពេក អាចក្លាយជាក្ដីស្រឡាញ់កូនបែបខុសទំនង ដែលមានផលប៉ះពាល់អាក្រក់បំផ្លាញកូនបាន ដោយមិនដឹងខ្លួនបាន។

ចង់ដឹងថាក្នុងខ្លួនខ្វះអាហារូបត្ថម្ភអ្វីខ្លះ ពិនិត្យ ៨ ចំណុចនេះ!


* ភ្នែក​៖
​    ​- មាន​ស្នាម​រង្វង់​ខ្មៅ ឬ​ខ្មៅ​ក្រោម​ភ្នែក ៖ អា​ឡែ​ស៊ី ខ្វះ​ជាតិ​ទឹក និង​កង្វះ​របប​អាហារ​។​
​    ​- ភ្នែក​ខ្សោយ ៖ កង្វះ​វីតាមីន A​។​
​    ​- ឡើង​សរសៃ​គ្រាប់ភ្នែក ៖ កង្វះ​វីតាមីន C​។​
​    ​- មី​ញ៉ូ​ប ៖ កង្វះ​វីតាមីន D​។​
​    ​- មាន​ពណ៌​ត្នោត​ក្រោម​ត្របកភ្នែក ៖ ខ្វះ​ជាតិ​ដែក​។​

៧វិធីចែកផ្លូវគ្នា ធ្វើឲ្យភាគីម្ខាងទៀតអស់ចិត្ត


យុវវ័យច្រើនណាស់ ដែលធ្លាប់បានជួបប្រទះនូវស្ថានការណ៍បែបនេះ ជាស្ថានភាពមួយដែលពិបាកធ្វើចិត្តបំផុត។ ចំពោះបរិបទមួយនេះ គ្មានគូរសង្សារ ឬដៃគូណាមួយចង់ឲ្យមានហេតុការណ៍បែបនេះកើតឡើងចំពោះពួកខ្លួនទេ ព្រោះទាំងអ្នកចង់បែកផ្លូវ ឬទាំងអ្នកដែល ត្រូវគេចង់បែក មានការឈឺចាប់ដូចគ្នា ប៉ុន្តែប្រសិនយើងមើលទៅថា ការរាប់អានគ្នា ការរស់នៅជាមួយគ្នា មិនអាចចុះសម្រុងជាមួយ គ្នាបាន គោលគំនិតល្អដើម្បីជីវិត នឹងលើកយកវិធីមួយចំនួនមកជួយអ្នក និងគេចែកផ្លូវគ្នាដើរដោយស្រួល នៅចុងក្រោយអ្នកនិងគេ អាចក្លាយជាមិត្តដ៏ល្អបំផុត ក្នុងជីវិតរបស់អ្នកនិងគេក៏ថាបាន។

Wednesday, March 8, 2017

ចង់ចិញ្ចឹមកូនឲ្យល្អ ឈប់ធ្វើ១០រឿង ដែលធ្វើបាបចិត្តកូន


ចង់ចិញ្ចឹមកូនឲ្យល្អក្នុងយុគសម័យនេះ ឈប់ធ្វើ១០រឿង ដែលធ្វើបាបចិត្តកូន៖ ទស្សនាទានក្នុងការចិញ្ចឹមកូន ក្នុងយុគ សម័យនេះមានការបំប្រែបំប្រួលល្មមៗ ជាមួយនឹងបច្ចេកវិជ្ជាទំនើបទាន់សម័យកាលនិយម។ ក្មេងសម័យនេះទៀតសោត ក៏ពូកែខ្លាំងជាងរឿងដែលយើងនឹកស្មានមិនដល់ បើចង់ចិញ្ចឹមកូនឲ្យល្អ មិនមែនគ្រាន់ត្រឹមតែការបង្រៀនមួយមុខប៉ុណ្ណោះទេ ប៉ុន្តែរឿងតូចៗ ដែលអ្នកជាម្ដាយឪពុក តែងតែមើលរំលង ក៏អាចជាមូលហេតុបណ្ដាទៅជាធ្វើបាបចិត្តកូនៗបានដែរ  របៀបដែលអ្នកជាឪពុកម្ដាយគិតមិនដល់ ដូចគ្នា។

អ្នកជាម្ដាយឪពុក ច្រើនតែប្រើប្រាស់ភាពជាចាស់ទុំមើលក្មេងៗ ដោយមានពេលខ្លះ ក៏មិនយល់ថា រឿងដែលក្មេងគិតនោះ អាចជា ជ្រុងមួយរបស់ក្មេង។ វាមានរឿងច្រើនយ៉ាងទៀត ដែលម្ដាយឪពុក អាចមិនធ្លាប់ដឹងថា រឿងដែលធ្វើជាមួយកូនក្នុងពេលនេះ មានផលប៉ះពាល់ ដែលជាការធ្វើបាបចិត្តកូនបានខ្លាំងបំផុតផងដែរ នាពេលអនាគត។

Friday, March 3, 2017

៧គោលគំនិតសាងសុខផ្លូវចិត្ត តាមក្រិត្យក្រមរបស់មហាត្មះគន្ធី


មហាត្មះគន្ធី...... ជាវិរបុរស អ្នកតស៊ូទាមទារសិទ្ធិសេរីភាពឲ្យដល់ប្រទេសឥណ្ឌា ឲ្យបានទទួលឯករាជពីចក្រភពអង់គ្លេស។ លោកអាចផ្លាស់ប្តូរភាពខឹងសម្បាររបស់ប្រជាជនប្រែក្លាយជាការឲ្យអភ័យវិញ ហើយទោះបីនឹងត្រូវបានគេគំរាមគំហែង ដល់អាយុជីវិតក៏ដោយ ក៏នៅតែអះអាងតាំងគោលជំហរ ដែលត្រូវតស៊ូដោយការស្ងប់ចិត្ត ព្រមទាំងច្រើនលើកច្រើនគ្រា រឿងដ៏អាក្រក់បានកន្លងផុតទៅ ដោយសារតែការមើលឃើញពីភពលោកក្នុងផ្លូវវិជ្ជមាន។ គោលគំនិតក្នុងការមើលឃើញពិភពលោក ក្នុងផ្លូវវិជ្ជមាននេះ ដើម្បីសាងសេចក្ដីសុខតាមបែប មហាត្មះគន្ធី ទាំង៧ប្រការ ដូចខាងក្រោម៖

ពេល​បរាជ័យ ស្រី​ៗ​គួរ​ក្រោកឈរឡើង​វិញតាម​​វិធី​ទាំង​ ៩ យ៉ាងនេះ


តើធ្លាប់​បរាជ័យ​មែនទេ? បើចង់​ឲ្យ​ជីវិត​ប្រែ​មក​ស្រស់​បំព្រងវិញ មិន​មែន​ជា​រឿង​ពិបាក​ទេ ៩ វិធី​ខាងក្រោម​នេះ​នឹង​ជួយ​ស្រី​ៗ​គ្នា​យើង​បាន៖

វិធីប្រមូល ឬទុកដាក់លុយ របៀបអ្នកមានតាមគន្លឹះ១៥ប្រការ ដែលគួរបង្រៀនដល់កូន


ការអប់រំកូនឲ្យចេះនូវវិធីប្រមូល ទុកដាក់លុយ របៀបអ្នកមាន ដើម្បីត្រៀមលក្ខណៈសាងអនាគតឲ្យកូន ប្រសិនបើអាណាព្យាបាល នឹងត្រៀមលក្ខណៈចាក់គ្រឹះទុកតាំងតែពីកូននៅតូចៗ ក៏មិនមែនជារឿងអ្វី គួរឲ្យចម្លែកដែរ។ ម្យ៉ាងទៀត ការអប់រំអំពីលុយកាក់ មាសប្រាក់ប្រាប់ដល់កូន ឲ្យចេះស្គាល់តម្លៃរបស់លុយកាក់ វាកាន់តែប្រសើរ នឹងឲ្យផលនៅក្នុងថ្ងៃអនាគតរបស់កូន។ ក្រុមការងារ Amarin Baby & Kids មានវិធីប្រមូលឬទុកដាក់លុយ របៀបអ្នកមាន តាមគន្លឹះ ១៥ប្រការ ដែលសមគួរដល់ការអប់រំកូនៗ របស់លោកអ្នក មកជម្រាបជូនដូចខាងក្រោម៖

Thursday, March 2, 2017

វិធីសាស្ត្រអប់រំកូនរបស់លោកលីកាស៊ិង


វិធីសាស្ត្រអប់រំកូនឲ្យមានគុណភាព របស់លោកលីកាស៊ិង សេដ្ឋីទី១ របស់ហុងកុង ដែលបានចាប់ផ្ដើមពីចំណុចសូន្យ ក្នុងវ័យក្មេង គាត់ត្រូវភាសខ្លួន ខ្ចាត់ខ្ចាយ ខ្សាត់ព្រាត់ ដោយភ្លើងសង្គ្រាមក្នុងប្រទេសចិន មកនៅហុងកុង។ ពេលដល់អាយុ១៥ ឆ្នាំ មេគ្រួសារត្រូវ បានបាត់បង់អាយុជីវិតចោលទៅទៀត ត្រូវឈប់រៀនទាំងពាក់កណ្ដាលទី ចេញមកដើរលក់របស់របរមកផ្គុតផ្គង់គ្រួសារ ដោយសេចក្ដី ប្រឹងប្រែង ធ្ងន់ស្រាលមិនគិត គឺស៊ូបានគ្រប់យ៉ាង។

Wednesday, March 1, 2017

អំបែងអណ្ដែត ឃ្លោកលិច


មិនថា នឹងប្រមាទក្នុងការគិត ឬប្រមាទក្នុងការនិយាយ ឬថា ប្រមាទក្នុងការស្ដាប់ទេ​ គឺវាមានទោសទាំងអស់។ ការប្រមាទទាំង បីប្រការខាងលើនេះ ជារឿងប្រាស្រ័យទាក់ទងគ្នានិងគ្នា។ បើមានសេចក្ដីប្រមាទ ក្នុងប្រការណាមួយហើយ ក៏ជាហេតុនាំឲ្យ សេចក្ដីប្រមាទព្រម កើតទោសព្រមពិតមែន។ ដូចនេះ សូម្បីតែមានគំនិតជឿប្រកាន់ក្នុងរឿងណាមួយហើយ គំនិតនោះក៏រមែងមិនឈប់ ត្រឹមតែការគិតប៉ុណ្ណោះទេ តែវា រមែងបន្តទៅជាពាក្យសម្ដីដោយមានប្រក្រតី ពេលវាបន្តជាពាក្យសម្ដីហើយ វាក៏ត្រូវជាពាក្យសម្ដី ដែលប្រាសចាកពីការពិតដែរ។ អ្នកនិយាយ អាចមានចេតនាអាក្រក់ ឬមានចេតនាល្អ ផលអាក្រក់រមែងកើតប្រាកដជាធម្មតា។

១០ មេរៀន ដែលបានដឹង ពេលមានកូនហើយ


១. វ័យក្មេងរបស់កូន មិនអាចត្រឡប់មកវិញបានទេ ចូរចំណាយពេលវេលាដល់ពួកគេ ឲ្យបានច្រើនតាមដែលអាចទៅរួច
២. កុំឲ្យចំណុចចាប់ផ្តើម នៃការមានកូន ជាចំណុចបញ្ចប់របស់ជីវិតគូ
៣. ធ្វើការរកលុយផ្គុតផ្គងគ្រួសារ កុំធ្វើការរកលុយដើម្បីមកចេញថ្លៃព្យាបាលឲ្យខ្លួនឯង
៤) អ្នកជា "ប្រពន្ធ" នឹងស៊ូទ្រាំបំផុត ពេលរាងកាយក្លាយជា "ម្ដាយគេ"។
៥)  អ្នកជា "ប្តី" នឹងសង្ហារបំផុតនៅពេលជួយមើលថែកូនៗ
៦) កុំបង្ហោះគ្រប់យ៉ាង ដែលទាក់ទងជាមួយកូន ចូលក្នុងប្រព័ន្ធបណ្ដាញសង្គមឲ្យសោះ។
៧) បញ្ហារបស់យើង គឺជាបញ្ហារបស់យើង កុំយកបញ្ហារបស់យើងទៅដាក់លើកូន។
៨) ទំនេរពេលណា ចូរនាំកូនៗទៅដើរលេង
៩) កូនមិនមែនចាស់ទុំ ក្នុងរូបកាយក្មេង ចូរយល់ក្នុងធម្មជាតិរបស់គេ។
១០) របស់របរលេងថ្នឹកយ៉ាងណា ក៏មិនសំខាន់ស្មើនឹងមានពេលនៅលេងជាមួយគេ៕

ប្រភព៖  little monster


៨វិធី ចិញ្ចឹមកូន យ៉ាងម៉េចកុំឲ្យកូនខូច


១) មិនតាមចិត្តកូនគ្រប់យ៉ាង
២) មិនឲ្យគ្រប់យ៉ាងដែលកូនទារសុំ
៣) ផ្ដល់ពេលវេលានៅជាមួយកូនច្រើនជាងវត្ថុ ឬលុយកាក់
៤) មិនបណ្ដោយឲ្យកូននៅជាមួយប្រព័ន្ធអនឡាញបែបគ្មានដែនកំណត់
៥) ព្យាយាមហ្វឹកហាត់វិន័យដល់កូន
៦) មិនកាន់ជើងកូនដោយគ្មានហេតុផល
៦) ប្រើលុយជាមួយរឿងរបស់កូនល្មមៗបាន និង
៨) មិនចិញ្ចឹមកូនឲ្យសប្បាយស្រួលដល់ធ្លាប់ខ្លួន៕

ប្រភព៖  Little monster