Wednesday, August 31, 2016

បើកខួរក្បាល! ហេតុអ្វីអាយស្តាយក្លាយជាអច្ឆរិយបុគ្គល?


ក្រុមអ្នវិទ្យាសាស្ត្រមកពីមហាវិទ្យាល័យអឹមស៊ីម៉ាស្ទើរ(McMaster University) បានដាក់សំណើស្នើសុំរបាយការណ៍លទ្ធផល ការធ្វើកោសល្យវិច័យខួរក្បាលរបស់អាយស្តាយ។

៩ វិធីធ្វើល្អ ធ្វើងាយចាប់ផ្តើមពីខ្លួនយើង


ថ្ងៃនេះប្រិយមិត្តអ្នកអាននឹងបានជួបខ្លឹមសារអត្ថបទមួយ បើបានអានហើយ មានអារម្មណ៍ថា គួរនឹងធ្វើល្អជាមួយមនុស្សគ្រប់គ្នា ទាក់ទងជាមួយនឹងវិធីសាស្ត្រនៃការធ្វើល្អបានបុណ្យ និងមិនចាំបាច់ចាយលុយកាក់ សូម្បីតែមួយកាក់មួយសេនឡើយ ប៉ុន្តែរឿងដែលយើងចង់ឲ្យមានចក្ខុវិស័យវែងឆ្ងាយនោះគឺ យើងធ្លាប់ចង់ឲ្យមនុស្សគ្រប់គ្នាបានធ្វើល្អដាក់គ្នាទៅវិញទៅមក។

សំបុត្រទិញថ្នាំគ្រូពេទ្យ


បុរសម្នាក់មានជំងឺ បានទៅរកគ្រូពេទ្យ ឲ្យព្យាបាលគាត់។ គ្រូពេទ្យពិនិត្យមើល រួចបានសរសេរសំបុត្រ បញ្ជាឲ្យទិញថ្នាំ។ គាត់មានជំនឿខ្លាំងលើគ្រូពេទ្យ។ ត្រឡប់ទៅដល់ផ្ទះវិញ គាត់បានដាក់រូបថតគ្រូពេទ្យ ក្នុង បន្ទប់តាំងសក្ការបូជា។ គាត់អង្គុយគោរពរូបថតនោះ។ គាត់ថ្វាយផ្កា ដុតធូប រួចថ្វាយបង្គំបីដង។ គាត់យក សំបុត្រទិញថ្នាំនោះមកសូត្រថា "ពីរគ្រាប់ពេលព្រឹក ពីរគ្រាប់ពេលរសៀល ពីរគ្រាប់ពេលល្ងាច"។ គាត់ចេះ តែសូត្រ សំបុត្រទិញថ្នាំនោះរាល់ថ្ងៃ ពេញមួយជីវិត ព្រោះគាត់មានជំនឿខ្លាំងណាស់ លើគ្រូពេទ្យ។ ប៉ុន្តែសំបុត្រទិញថ្នាំ នៅតែឥតបានជួយអ្វីដល់គាត់សោះ។

Tuesday, August 30, 2016

ដុំគ្រួស និងខ្លាញ់ទឹកដោះគោ


សម័យថ្ងៃមួយ មានមាណពក្មេងម្នាក់ បានចូលទៅរកព្រះសម្ពុទ្ធ ហើយចេះតែយំឥតឈប់សោះ។ ព្រះអង្គទ្រង់តា្រស់សួរថា "នែ! មាណព តើមានបញ្ហាអ្វី?"
"ព្រះករុណាព្រះអង្គ ពីម្សិលមិញឪពុករបស់ខ្ញុំព្រះករុណាបានស្លាប់"។
"តើតថាគតអាចធ្វើអ្វីកើត? បើគាត់បានស្លាប់បាត់ទៅហើយ ការយំសោក នឹងមិនអាចធ្វើឲ្យគាត់រស់ឡើងវិញបានទេ"។
"ព្រះករុណាព្រះអង្គ ខ្ញុំព្រះករុណាយល់ថា ការយំសោក នឹងមិនធ្វើឲ្យឪពុកខ្ញុំព្រះករុណារស់ឡើងវិញមែន ប៉ុន្តែ ខ្ញុំព្រះករុណាមករកព្រះអង្គ ដើម្បីសុំការពិសេសមួយ សូមទ្រង់ព្រះករុណា ជួយធ្វើអ្វីមួយ ឲ្យខ្មោចឪពុកខ្ញុំព្រះករុណាផង!"។
"តើតថាគត អាចធ្វើអ្វីឲ្យខ្មោចឪពុកអ្នកបាន?"

និកាយនៃព្រះពុទ្ធសាសនា


ព្រះពុទ្ធសាសនាមាននិកាយពីរគឺ ព្រះពុទ្ធសាសនាថេរវាទ ឬហីនយាន និងព្រះពុទ្ធសាសនាអាចរិយវាទ ឬមហាយាន។

ព្រះពុទ្ធសាសនាថេរវាទ រក្សាទុកនូវធម៌វិន័យរបស់ព្រះពុទ្ធមិនកែប្រែ ដែលសព្វថ្ងៃហៅថា ព្រះត្រៃបិដក។ ប្រទេសដែលកាន់ព្រះពុទ្ធសាសនាថេរវាទ មានប្រទេសកម្ពុជា ប្រទេសលាវ ប្រទេសស្រីលង្កា និងប្រទេសភូមាជាដើម។

ព្រះពុទ្ធសាសនាមហាយាន បានកែប្រែធម៌វិន័យរបស់ព្រះពុទ្ធ គោរពព្រះពោធិសត្វ ដូចជាព្រះពោធិសត្វ អវលោកេតេស្វរៈ មញ្ជុស្រី មេត្រេយ ប្រាជ្ញាបារមិតាជាដើម។ ប្រទេសដែលកាន់សាសនាមហាយាន មានប្រទេសចិន ប្រទេសទីបេត៍ ប្រទេសជប៉ុន និងប្រទេសកូរេជាដើម។

ពូជ និងផ្លែ


បើហេតុយ៉ាងណា ផលមុខជាយ៉ាងនោះ បើពូជយ៉ាងណា ផ្លែមុខជាយ៉ាងនោះ។ បើអំពើយ៉ាងណា លទ្ធផលក៏ជាយ៉ាងនោះដែរ។ នៅលើដីដូចគ្នា អ្នកស្រែម្នាក់បានដាំពូជពីរមុខ មួយមុខជាពូជអំពៅ មួយមុខទៀតជាពូជឈើល្វីងណាស់ ដែលហៅថា ដើមស្ដៅ។ ពូជទាំងពីរមុខ ដាំនៅលើដីដូចគ្នា គេស្រោចទឹកដូចគ្នា ត្រូវពន្លឺថ្ងៃខ្យល់ដូចគ្នា ធម្មជាតិផ្ដល់ជីវជាតិឲ្យពូជទាំងពីរដូចគ្នា។ កូនឈើតូចៗពីរបានដុះធំឡើង។ តើមានអ្វីកើតឡើងដល់ដើមស្ដៅ វាបានដុះធំឡើងជាឈើល្វីង ចំណែកឯអំពៅ វាបានលូតលាស់ធំឡើងជាឈើផ្អែម។ ហេតុអ្វីបានជាធម្មជាតិ ឬបើអ្នកចូលចិត្តនិយាយថា ហេតុអ្វីបានជាព្រះអាទិទេព ចិត្តល្អចំពោះឈើមួយដើម ហើយចិត្តអាក្រក់ចំពោះឈើមួយដើមទៀត?

Monday, August 29, 2016

បទពិចារណា ៥ប្រយោគមានន័យសម្រាប់ជីវិត


១. ចូរអ្នកបោះជំហានទៅរកអនាគត ដ៏ភ្លឺស្វាងដោយចិត្តធម៌ និងអត្ថន័យល្អប្រសើរ។ ចិត្តធម៌របស់អ្នកអាចជួយមនុស្សដទៃ ឲ្យស្វែងរកបាននូវសុខដុមរមនា និងសុភមង្គល។ ចិត្តធម៌របស់អ្នក នឹងជួយនាំអ្នកផ្សេងឲ្យឈានឡើងជានិច្ច និងបង្ហាញពួកគេ នូវមាគ៌ាដ៏ជឿនលឿនបំផុត។

ក្បួនជោគជ័យក្នុងជីវិត ១០យ៉ាង

ក្បួនជោគជ័យក្នុងជីវិត ១០យ៉ាងគឺ

២០វិធីគិតប្រព្រឹត្តទៅដូចអ្នកឈ្នះ


ចាញ់ ឬឈ្នះស្ថិតនៅលើចិត្ត ដូចទ្រឹស្តីមួយពោលថា ភាពជោគជ័យនោះ ស្ថិតនៅលើវិធីសាស្ត្រត្រឹមតែ១០% ចំណែក ៩០%ទៀត គឺជាទស្សនគតិ ឬចិត្តនោះឯង។ គោលគំនិតល្អដើម្បីជីវិត សូមលើកយក វិធីគិតតាមរបៀបអ្នកឈ្នះ ដែលមាន២០វិធីនោះ តើមានអ្វីខ្លះទៅ? 

អ្នកនយោបាយអឺរុប អាមេរិកាំងឆ្លើយតប “ការចម្រើនសតិ” ជារបៀបវារៈរបស់ជាតិ


ក្នុងអឺរុប និងអាមេរិកាំង មានការរីកចម្រើនផ្នែកខាងបចេ្ចកវិទ្យាយ៉ាងខ្ពស់ត្រឡែត ប្រជាជនមានប្រាក់ចំណូលខ្ពស់ មានគុណភាពជីវិតក្នុងកម្រិតមួយល្អប្រសើរ ទាំងជីវភាពរស់នៅ ទាំងការសិក្សា សុខមាលភាព បរិស្ថាន ទីលំនៅឋាន ទទួលបានការអភិវឌ្ឍឡើងដល់កំពូលខ្ពស់បំផុត។

Sunday, August 28, 2016

អរុណោទ័យនៃជីវិតដ៏មានតម្លៃមាន៧ យ៉ាង


ជាការពិតណាស់ នៅក្នុងសង្គមមនុស្ស សឹងពោរពេញទៅដោយបញ្ហាទាំងឡាយ ដែលបានចាក់ស្រែះប្រទាក់គ្នាជាបណ្តាញ ពីរឿងមួយទៅរឿងមួយ ប្រៀបដូចជាកាំច្រវាក់យឺតយោងប្រតោងគ្នា ទៅតាមក្រសែនៃសញ្ជាតិញាណរបស់មនុស្សគ្រប់ៗរូប។ តម្រូវការផ្នែកសេចក្ដីសុខ គេចវេះចេញពីសេចក្ដីទុក្ខហ្នឹង គឺជាវត្ថុបំណងមួយដ៏ចម្បងបំផុត ក្នុងវិថីជីវិតនៃមនុស្សគ្រប់រូប តែភាពប្រាថ្នាត្រូវការរបស់មនុស្សមួយចំនួន ក្នុងសង្គមសព្វថ្ងៃនេះ បានបោះជំហានទៅមុខទាំងភាពមហិច្ឆតា ក្រោមឥទ្ធិពលនៃថៅកែគ្មានមេត្តា គឺតណ្ហា មិនព្រមងាកក្រោយ ដោយភ្លេចបាត់សូន្យឈឹង នូវឧត្តមគតិ​ ឬបញ្ហាចម្បងរបស់ខ្លួនឯង៖

ភាពស៊ាំនឹងសេចក្តីទុក្ខ


ក្នុងគ្រាមួយ ធ្លាប់មានគំនិតក្នុងក្រុមអ្នកវិទ្យាសាស្ត្រថ្នាក់មេដឹកនាំថា បើមនុស្សយើងអាចយកឈ្នះជំងឺទាំងឡាយបាន ថ្ងៃណាមួយ នឹងគ្មានអ្នកជំងឺ ព្រោះលែងមានមេរោគបង្កជំងឺទៀតហើយ។

នៅជាមួយទុក្ខឲ្យបាន នឹងមិនកើតទុក្ខ


សព្វថ្ងៃនេះ មនុស្សម្នាមានជីវិត ដែលមានភាពស្រណុកសុខស្រួលឡើងជាងមុន។ ចំណេះដឹង និងបច្ចេកវិទ្យាមានច្រើនប្រភេទ ធ្វើឲ្យយើងអាចជៀសវាងពីសេចក្ដីទុក្ខលំបាកបានច្រើន ដូចជា ក្ដៅក៏មានម៉ាស៊ីនត្រជាក់ ងូតទឹកក៏មិនបាច់ខ្លាចរងា ព្រោះមានគ្រឿងម៉ាស៊ីនកំដៅ ទៅណាមកណាក៏លែងនឿយហត់លំបាក ព្រោះមានរថយន្ត  រថភ្លើង នាវា និងមានយន្តហោះ។ល។

Saturday, August 27, 2016

ហេតុ ៦ប្រការ តែងបំផ្លាញបុរសឲ្យវិនាស


មិត្តសម្លាញ់មានច្រើនប្រភេទ ដូចដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះសិង្គាលកមាណព មានក្នុងសុត្តន្តបិដកលេខ១៩ ទំព័រ៧៥ថា បុគ្គលខ្លះ ជាមិត្តសម្លាញ់បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សម្លាញ់ៗតែនៅចំពោះមុខក៏មាន បុគ្គលណា កាលបើប្រយោជន៍(ខ្លួន)កើតឡើង ទើបធ្វើជាសម្លាញ់ បុគ្គលនោះមកជាសម្លាញ់នឹងខ្លួនក៏មាន។

Friday, August 26, 2016

ចិត្តបានសុខហើយ បញ្ហាត្រូវចប់


ដើម្បីសេចក្ដីសុខផ្លូវកាយ យើងត្រូវងូតទឹកជម្រះគ្រឿងសៅហ្មងត្រូវតមចំណីទាស់ផ្សេងៗ ត្រូវបំប៉នអាហារល្អៗ ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ និងត្រូវប្រើថ្នាំកម្ចាត់រោគទៀតផង។ 

២០ ប្រការ ណែនាំសាងទម្លាប់នៃសេចក្តីសុខឆ្នាំ២០១៦ ពីមហាវិទ្យាល័យហាវឺត


មហាវិទ្យាល័យហាវឺត ណែនាំសាងទម្លាប់នៃសេចក្ដីសុខ ២០ ប្រការ ក្នុងឆ្នាំ២០១៦ 

Thursday, August 25, 2016

២០ ទស្សនជីវិតអប់រំកូនៗដែលម្តាយឪពុកគួរអាន!


តើលោក ចែក ម៉ា មហាសេដ្ឋីជនជាតិចិន នឹងមានគោលគំនិតអប់រំកូនៗដូចម្ដេច?
ថ្ងៃនេះមានចម្លើយហើយ ពីលោក ចែក ម៉ា មហាសេដ្ឋីជនជាតិចិន ហើយជាស្ថាបនិករបស់ក្រុមហ៊ុន អាលីបាបា បានប្រាប់ថា៖

៤ ទស្សនៈមានសក្តានុពលជាមួយការសាងសេចក្ដីសុខឲ្យជីវិត


សេចក្ដីសុខជាហេតុសាងឡើងបានភ្លាមៗ ពេលណាម្តងណាក៏បានដែរ បើអ្នកគិតនឹងមានសេចក្ដីសុខ ក៏បណ្ដោយខ្លួនឯងឲ្យមានសេចក្ដីសុខប៉ុណ្ណោះ។

តើមូលហេតុអ្វីបានជាមនុស្សយើងផ្សេងគ្នា?


ការណ៍ដែលយើងកើតមកជាស្រីឬប្រុសក្តី
កើកមកក្នុងវង្សត្រកូលថ្លៃថ្នូរ ខ្ពង់ខ្ពស់ ឬតូចទាបក្តី
មានភាពជោគជ័យតិច ឬច្រើនក្តី
សង្ហារ ស្អាត អប្បល័ក្ខណ៍ គគ្រិចក្តី
ឆ្លាតវៃ កវី បណ្ឌិត អ្នកប្រាជ្ញ ឬល្ងង់ឆោតក្តី
សុទ្ធតែជាលទ្ធផលចេញពីទង្វើរបស់យើងក្នុងអតីតទាំងអស់។

ពេលចិត្តកើតទុក្ខ កុំអាលរកមិត្តនិយាយបំបាត់ទុក្ខ នោះអាចជាការក្លែងបន្លំទុក្ខ ធ្វើមិនឲ្យឃើញទុក្ខពិត


គិតៗមើលទៅ! រឹតតែសម្របសម្រួលសេចក្ដីទុក្ខ រឹតតែជាប់លង់ផុងខ្លួនក្នុងក្តីទុក្ខ។ សាកល្បងរកពេលវេលាបាននៅជាមួយខ្លួនឯង ធ្វើអ្វីងាយៗ សប្បាយៗ អាចស្ដាប់តន្ត្រីឮតិចៗ ធ្វើការងារសិល្បះ ឬច្នៃប្រឌិត ហាត់ប្រាណ អានសៀវភៅល្អៗ មានពេលវេលាអង្គុយនៅរបៀងផ្ទះ ដើរលេងកំសាន្តតាមមាត់សមុទ្រ អង្គុយក្រោមដើមឈើស្ងប់ស្ងៀម សញ្ជឹងគិតពីរឿងជីវិតរបស់ខ្លួនឯងបានម្តងមើល៍។

Wednesday, August 24, 2016

ការដឹងគ្រប់គ្រាន់នៃវិធីដកដង្ហើម១៦យ៉ាង


ថ្ងៃពេញបូណ៌មី ខែកក្កិកចូលមកដល់ ផ្កាកុមុត ឬផ្កាឈូកសរីករះរហង់គ្រប់ទីកន្លែង។ ដោយផ្កាកុមុតតែងចាប់រីកជារៀងរាល់ឆ្នាំ ចំថ្ងៃពេញបូណ៌មី ខែកក្កិក ដូច្នោះហើយ បានជាគេហៅថា ថ្ងៃកុមុត។

ស្ត្រីដែលដល់ព្រមដោយកម្លាំង ៥យ៉ាង ជាមន្តស្នេហ៍ដ៏សក្តិសិទ្ធ និងជាថ្នាំទិព្វដ៏ពូកែបំផុតសម្រាប់បុរស


ស្រ្តីគ្រប់រូបដែលបានកើតមកនៅក្នុងលោកយើងនេះ តែងតែមានសេចក្ដីប្រាថ្នា ចង់ឲ្យខ្លួនជាមនុស្សល្អឯក ជាទីចាប់អារម្មណ៍ និងពេញចិត្តពេញថ្លើមអំពីបុរស។ ទោះបីជារូបរាងកាយរបស់នាង មានពណ៌សម្បុរ អាក្រក់ ល្អ ស ខ្មៅ ទាប ខ្ពស់ ស្គម ធាត់ យ៉ាងណាក៏ដោយ ពួកនាងប្រាថ្នាចង់ឲ្យបុរសចេះលួងលោមនាង និងលុះក្នុងអំណាចរបស់នាងជានិច្ច។

Tuesday, August 23, 2016

ចែកថ្នាំបំបាត់ទុក្ខ ៧គ្រាប់ ៧គោលគំនិតដើម្បីជីវិតសុខពិតៗ


ពេលជួបទុក្ខធ្ងន់ ប្រហែលជាមានរឿងងាយស្រួល ប្រសិនបើមានអ្នកណាមួយនិយាយថា ចូរលែងទៅ  ប៉ុន្តែវាជារឿងពិបាក ពេលត្រូវចាប់ផ្តើមលែងទុក្ខធ្ងន់នោះ ឲ្យវាអស់ទៅដោយខ្លួនឯង។ គោលគំនិតល្អដើម្បីជីវិត ទើបពាំនាំយកគោលវិធីណែនាំមួយចំនួន ដែលជាឱសថជួយបន្ធូរបន្ថយកម្លាំងទុក្ខ ដែលជាគោលគំនិត ៧ប្រការ ដកស្រង់ចេញពីសៀវភៅ អស្ចារ្យនៃជីវិត ដោយព្រះគ្រូ វ៉.វជិរមេធី។ តោះ! នាំគ្នាមកសាកល្បងអានមើល ក្រែងលោបានជាធូរស្បើយ និងមានសេចក្ដីសុខ។

Monday, August 22, 2016

សេចក្ដីទុក្ខរបស់ស្ត្រីប្លែកពីបុរស ៥ ប្រការ


ធម្មតា មនុស្សប្រុសស្រី សត្វទាំងអស់កើតឡើងតាមហេតុបច្ច័យហើយរលត់ទៅវិញ រមែងជួបប្រទះនូវសេចក្ដីទុក្ខ(ទុក្ខអរិយសច្ច) ដូច្នេះសេចក្តីទុក្ខ ការលំបាកទ្រាំ ទាំងប្រុស ទាំងស្រីមានទុក្ខដូចតែគ្នា។ ចំណែកសេចក្ដីទុក្ខស្ត្រីក្នុងទីនេះ សំដៅយកសេចក្ដីទុក្ខដែលប្លែកអំពីបុរស។ តើទុក្ខប្លែងអំពីបុរសមានខ្លឹមសារដូចម្តេចទៅ?

ជីវិតមិនមាននិមិត្ត៥ប្រការ


បទថា អនិមិត្តតោ គឺមិនមានការកំណត់ អធិប្បាយថា ព្រោះមិនមានព្រំដែន។

ពិតហើយ ធម៌​ ៥ប្រការ គឺជីវិត ព្យាធិ កាល ទីកន្លែងដាក់ចុះសាកសព និងគតិ របស់សត្វទាំងឡាយក្នុងជីវលោកមិនមាននិមិត្ត ដឹងមិនបាន។

ព្រះពុទ្ធសាសនាមិនមែនជាគ្រឿងញៀន


ទ្រឹស្តីកុម្មុយនិស្តបានពោលថា សាសនាជាអាភៀនរបស់ប្រជាជន បានសេចក្ដីថា បើជឿសាសនានាំឲ្យមនុស្សងប់ងល់នឹងសាសនា ញៀនដូចអាភៀន នាំឲ្យអាក់ដំណើរការលូតលាស់ខាងសម្ភារៈរបស់សង្គម។ ចំពោះព្រះពុទ្ធសាសនា តាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ គ្មានឃើញត្រង់ណាមួយ នៃពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គ ធ្វើឲ្យពុទ្ធបរិស័ទស្រវឹងវង្វេងស្មារតី មិនបំពេញកិច្ចការ ដើម្បីការលូតលាស់របស់សង្គម ញៀនដូចអាភៀនឡើយ។ ចំពោះព្រះពុទ្ធមានព្រះនាមមួយរបស់ព្រះអង្គថា "អរហំ" ប្រែថា ព្រះអង្គឆ្ងាយចាកសឹកសត្រូវ ពោលគឺកិលេសគ្រឿងសៅហ្មងគ្រប់យ៉ាង ហើយឆ្ងាយចាកភាភរវើរវាយហើយ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានណែនាំមនុស្សសត្វកុំឲ្យវង្វេងស្មារតីដោយ មោហៈ ភ្លេចបំពេញកិច្ចការដែលជាប្រយោជន៍ខ្លួន និង ប្រយោជន៍សង្គមឡើយ។

បុរសដើមទ្រូង ៥ហត្ថ


បុរសដើមទ្រូង ៥ហត្ថ ដែលយើងទាំងអស់គ្នា ធ្លាប់តែឮគេនិយាយតៗគ្នាតែប៉ុណ្ណោះឯង បុគ្គលខ្លះនិយាយថាយ៉ាងនេះ បុគ្គលខ្លះនិយាយថាយ៉ាងនោះ ដោយយកសេចក្តីណាមួយ ឲ្យពិតប្រាកដពុំបានឡើយ ព្រោះវាគ្រាន់តែជាពាក្យសម្តីមួយ ដែលពោលមកតៗគ្នា គ្មានហេតុជាក់លាក់ពិតប្រាកដត្រង់ណានោះទេ។ ណាមួយកំរិតវប្បធម៌ នៃការសិក្សារបស់ខ្លួននៅទាបជាង មិនអាចយល់ឲ្យបានស៊ីជម្រៅ យល់ច្បាស់អំពីហេតុផលនៃបុរសពិតប្រាកដបានឡើយ។ ដូច្នេះហើយ ក្នុងនាមខ្ញុំជាស្មេររៀបរៀង ចង់ឲ្យមិត្តអ្នកអានទូទៅ បានស្តាប់ បានដឹង បានឮ អំពីមនុស្សប្រុសដ៏ពិតប្រាកដ តើត្រូវដល់ព្រមលក្ខណសម្បត្តិអ្វីខ្លះ? ដើម្បីឲ្យក្លាយទៅជាបុរសពេញលេញគ្រប់លក្ខណសម្បត្តិទាំងប្រាំ ទើបបានឈ្មោះថា មនុស្សប្រុសដើមទ្រូង ៥​ហត្ថទៅបាន។ 

Sunday, August 21, 2016

មានតែពេលវេលាទេ ទើបដឹងថាក្តីស្រលាញ់មានតម្លៃធំប៉ុនណា


កាលពីព្រេងនាយ នៅលើកោះមួយ មានអារម្មណ៍ជាច្រើន ដែលរស់នៅទីនោះ ដូចជា អារម្មណ៍រីករាយ សោកសៅ ក្តីស្រឡាញ់​  ភាពស្រស់ស្អាត។ល។ ថ្ងៃមួយមានការប្រកាសអាសន្នថា កោះនេះនឹងលិចនៅក្នុងពេលឆាប់ៗនេះហើយ។ ដូច្នោះពួកគេទាំងអស់គ្នា ក៏ប្រញាប់រៀបចំទូក ដើម្បីចាកចេញពីលើកោះនេះរៀងៗខ្លួន។

វិធី៥យ៉ាងដើម្បីបង្កើនប្រឌិតញាណ


ប្រឌិតញាណ (Creativity) គឺជាសមត្ថភាពក្នុងការច្នៃច្បាប់ទម្លាប់ចាស់ គំនិត ឬអ្វីៗផ្សេងៗ ហើយបង្កើតអ្វីដែលថ្មី តាមរយៈការមិនយកលំនាំតាមនរណា តាមមនោគតិ(នឹកគិត) ។ល។ ខណៈដែលប្រឌិតញាញ គឺជាគុណសម្បត្តិពីធម្មជាតិ ចំពោះបុគ្គលខ្លះ ប្រឌិតញាណបានកប់បាត់ ហើយមិនអាចប្រើប្រាស់បានដោយសារតែភាពស្មុគស្មាញ និងភាពតប់ប្រមល់ក្នុងជីវិតប្រចាំថ្ងៃ។ មានវិធីជាច្រើនដែលអាចបង្កើន និងធ្វើឲ្យប្រសើរឡើងប្រឌិតញាណរបស់អ្នក ដែលបានកប់បាត់នោះ។ ប៉ុន្តែថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត សូមលើកយកវិធី៥យ៉ាងមកលាតត្រដាង។ តើវិធីប្រាំយ៉ាងណាខ្លះ ដែលធ្វើឲ្យប្រសើរឡើងប្រឌិតញាណ ឬភាពច្នៃប្រឌិតរបស់អ្នក? កុំបង្អង់យូរ ខាងក្រោមនេះ គឺជាវិធី ដែលអ្នកអាចយកទៅប្រើប្រាស់បាន! 

តើពេលចូលពេទ្យគួរត្រៀមខ្លួនដូចម្តេច?


ពេលណាយើងមានជម្ងឺដង្កាត់ យើងចាំបាច់ត្រូវតែទៅពេទ្យ ឬចូលទៅទទួលការវះកាត់។ យើងគួរនឹងត្រៀមខ្លួនឲ្យបាន ៧ ថ្ងៃ មុនដល់ថ្ងៃចូលមន្ទីរពេទ្យ ដូចជា៖

Saturday, August 20, 2016

ដាក់ចុះបានទើបទៅស្រួល


ជារៀងរាល់ថ្ងៃនេះ លោកយាយនឹងភ្ញាក់ក្រោកឡើង តាំងពីម៉ោង៤ព្រឹក ក្រោយពីសូត្រធម៌ថ្វាយបង្គំព្រះ និងធ្វើកិច្ចការផ្ទាល់ខ្លួនស្រេចបាច់ ក៏ចេញមកត្រៀមធ្វើអាហារដាក់បាត្រលោក ដោយមានកូនស្រីជាជំនួយកម្លាំងផង។

ចោរលួចសទ្ធាដល់ពេលដែលកម្មតាមទាន់ត្រូវចប់


លោកយាយរបស់ខ្ញុំជាអ្នកចូលចិត្តធ្វើបុណ្យ ជារៀងរាល់ព្រឹកលោកយាយនឹងភ្ញាក់តាំងពីម៉ោង៤ ដើម្បីធ្វើម្ហូបបាយទឹកដាក់បាត្ររាល់ថ្ងៃ។ ពេលដល់ថ្ងៃសីល លោកយាយនឹងស្លៀកពាក់សទៅសមាធិឯវត្ត ឬប្រសិនបើមានកិច្ចការកម្មពិធីបុណ្យក្រៅពីនេះ លោកយាយក៏ត្រេកអរជួយសង្គ្រោះទាំងអស់ ប្រសិនបើជាជួយកម្លាំងកាយមិនបានទេ លោកយាយក៏ជួយជាកម្លាំងទ្រព្យជំនួសវិញ។

លោកយាយប្រាប់ខ្ញុំជារឿយៗថា ទោះជាយាយមិនមានបានអ្វីធំដុំជាដុំកំភួនអ្វីក៏ដោយ ប្រសិនបើរឿងធ្វើបុណ្យទំនុកបម្រុងព្រះសាសនា លោកយាយជួយអស់ពីកម្លាំងកាយចិត្ត ជាពិសេស បើរឿង សិតព្រះពុទ្ធរូបមាស ផង លោកយាយគាត់មានសទ្ធាខ្លាំងណាស់ ព្រោះពេលមួយនោះ លោកឪខម វត្តផៃរោងគោ ធ្លាប់បានសម្តែងព្រះធម្មទេសនាថា

ខកបំណង


ជីវិតមនុស្សមានគូនឹងគ្នាជានិច្ច ដូចជា មានស្រី មានប្រុស មានដី មានទឹក មានព្រះច័ន្ទ មានព្រះអាទិត្យ មានថ្ងៃ មានយប់ មានទុក្ខ មានសុខ មានការនិន្ទា មានការសរសើរ មានខកបំណង មានសមបំណង។ល។....

Friday, August 19, 2016

៣រឿងដែលនារីគួរយល់ និង៣រឿងដែលបុរសគួរដឹង... អាថ៌កំបាំងរក្សាគូគ្រងឲ្យបានយូរ


ពេលណាអ្នកសម្រេចចិត្តរៀបការជាមួយគ្នាហើយ ប្រហែលជាមិនមានគូគ្រងគូណាមួយ ដែលមានគំនិតសុបិនថា ពួកខ្លួននឹងត្រូវមានថ្ងៃលែងលះគ្នាទេ ភាគច្រើនពួកគេគិតថា ម្តេចម្តារក៏ពួកគេនឹងគ្រប់គ្រងជីវិតអាពាហ៍ពិពាហ៍នេះឲ្យបានយូរបំផុត។

ងាយៗ ៥វិធី នៅរួមគ្នាជាមួយអ្នកមើលពិភពលោកក្នុងផ្លូវអវិជ្ជមាន ដោយមិនចាំបាច់ឈ្លោះ


មានមនុស្សជាច្រើន ពុំសូវមានសេចក្ដីសុខជាមួយជីវិតការងារ ឬជីវិតប្រចាំថ្ងៃទេ ព្រោះមនុស្សជិតស្និតខ្លួន មើលពិភពលោកមួយនេះក្នុងផ្លូវអវិជ្ជមានគ្រប់កាលៈទេសៈ។ ចូលទៅនៅជិតគេពេលណា ត្រូវហត់នឿយចិត្តទៅជាមួយគេគ្រប់គ្រា ទាំងត្រូវលួងលោមគេផង ទាំងណែនាំគេផង លើសពីនេះទៅទៀត ក៏ត្រូវជួយគេដោះស្រាយគំនិតអវិជ្ជមានរបស់គេមិនបាន ក៏ក្លាយទៅជាឮមាត់ឮកដាក់គ្នា។ គោលគំនិតល្អដើម្បីជីវិត សូមលើកយកវិធីណែនាំមួយ មកជម្រាបជូនមិត្តអ្នកអាន វាអាចថាល្អ ប្រើប្រាស់បានក្នុងការជួយឲ្យអ្នក នៅរួមជាមួយមនុស្សមានគំនិតអវិជ្ជមានបាន ដោយមិនចាំបាច់ឲ្យគំនិតទាំងនេះ មកធ្វើបាបចិត្តយើងតទៅទៀតគឺ៖

យើងមានគ្រាប់បែកម៉ោងនៅក្នុងខ្លួនម្នាក់ៗច្រើនគ្រាប់


យើងប្រហែលជានឹងស្មានមិនដល់ទេថា អតីតដែលកន្លងមក ក្នុងជាតិកំណើតមុនៗនោះ យើងធ្លាប់បានធ្វើបាបអកុសលច្រើនតិចប៉ុនណាទៅ ដែលវាជាគ្រាប់បែកម៉ោងនៃជីវិត ដែលម្នាក់ៗមានច្រើនគ្រាប់ និយាយឲ្យងាយស្រួលស្តាប់ទៅ គឺរាប់មិនអស់ រង់ចាំតែញាក់ចិញ្ចើមដាក់ រង់ចាំតែដល់ពេលវេលាផ្ទុះ នៅខាងក្នុងខ្លួនរបស់យើងតែប៉ុណ្ណោះ។

Thursday, August 18, 2016

តើហេតុដូចម្តេច ត្រូវរក្សាចិត្តយើងឲ្យថ្លា?

តើហេតុដូចម្តេច ត្រូវរក្សាចិត្តយើងឲ្យថ្លា?


មនុស្សគ្រប់គ្នាក្នុងលោកមួយនេះ មិនថាបុគ្គលណាជាបុគ្គលណាទេ នឹងត្រូវធ្វើដំណើរទៅកាន់បរលោកដូចគ្នាៗទាំងអស់ មិនមានអ្នកណាមួយអាចគេចវេសជៀសផុត ឬបដិសេធបានឡើយ ទោះបីថា ខ្លួនពេញចិត្តក្តី មិនពេញចិត្តក្តីក៏ដោយចុះ ហើយបរលោកនោះមានពីរផ្លូវ គឺទុគតិមួយ និងសុគតិមួយ។

ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់សម្តែងថា
ប្រសិនបើចិត្តថ្លាផូរផង់គ្មានមន្ទិលសៅហ្មង មានសុគតិជាទីគោចរ
ប្រសិនបើចិត្តសៅហ្មងមិនផូរផង់ មានទុគតិជាទីគោចរ

ត្រូវគិតល្អ និយាយល្អ ធ្វើល្អ


ត្រូវគិតល្អ និយាយល្អ ធ្វើល្អ
ចុះរឿងរ៉ាវល្អៗដែលនឹងកើតបែបជាផ្ទុយពីក្រសែ
មិនទាក់ទង់ជាមួយបរិស្ថាន តើវានឹងមានដូចម្តេច?

សេចក្ដីសុខហ្វ្រីៗ... ដែលលាក់ទុកក្នុងខ្លួនយើង



រៀនហ្វឹកហាត់ចិត្តឲ្យឈប់នឹងនឲ្យបាន រឿងរ៉ាវផ្សេងៗ ដូចជា រឿងរបស់មនុស្ស សត្វ វត្ថុរបស់របរ រឿងជំនួញ រឿងធ្វើការងាររកស៊ីទទួលទាន។ រឿងអ្វីដែលនៅក្រៅពីនេះ ជារឿងមិនមានសារៈ មិនមានខ្លឹមសារ ឈប់ និងនឹងនហ្នឹងឯង ជាសារៈ ជាខ្លឹមសារនៃជីវិត ដែលនឹងធ្វើឲ្យយើងបានចូលដល់ព្រះត្រៃរ័តន៍ក្នុងខ្លួន យើងកើតមកដើម្បីការងារមួយនេះ។

យើងត្រូវប្រើគ្រប់វិនាទី ហ្វឹកហាត់ចិត្តឲ្យឈប់នឹងនឲ្យបាន ឈប់ត្រឹមតែមួយប៉ប្រិចភ្នែក យើងបានបុណ្យបានអានិសង្ស ប្រសើរក្រៃលែងជាង សាងកុដិ សាលា វិហារ ទៅទៀត ព្រោះថាជាផ្លូវទៅកាន់មគ្គផលនិព្វាន ផ្លូវរួចផុតពីកិលេសអាសវៈ បញ្ឈប់តែមួយស្របក់ សេចក្ដីសុខហូរហៀរផុសចេញមក ព្រោះហេតុដូច្នោះ ឈប់ និងនឹងនហ្នឹងឯង ជារឿងសំខាន់បំផុតក្នុងជីវិតមនុស្ស៕


ពីគ្រូតូច
រូបភាព៖ ហ្វេសប៊ុកផេក

រឿងស្លាប់ហើយ កើតវិញ រកឃើញដោយក្រុមអ្នកស្រាវជ្រាវហាវឺត (Harvard)


រឿងដែលព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងទុកនោះ ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវនៅ ហាវឺត (Harvard)
បានស្រាវជ្រាវរកឃើញ និងមានវត្ថុតាងថា ជាការពិតហើយ ក្នុងទីបំផុតជនជាតិបារាំងក៏ចូលដល់ការពិតនេះបានហើយដែរ។

ពេលក្រុមអ្នកស្រាវជ្រាវជនជាតិបារាំង អាចបកស្រាយបានថា ជាតិមុខមានពិតនេះ គឺជាការពិត ដែលមានបញ្ជាក់នៅក្នុងព្រះធម៌ព្រះពុទ្ធសាសនា ដែលព្រះពុទ្ធអង្គទ្រង់សម្តែងទុកមក ជារឿងពិតប្រាកដហើយ។

៧ វិធីងាយៗបំភ្លេចស្នេហ៍ឲ្យបានក្នុងរយៈពេល៣ថ្ងៃ


ថ្ងៃនេះគោលគំនិតល្អដើម្បីជីវិត សូមណែនាំនូវវិធីមួយចំនួន ដើម្បីទុកជាគ្រឿងជំនួយក្នុងការបំភ្លេចចោលអ្នកណាម្នាក់ ដែលធ្វើបាបលើផ្លូវកាយ និងផ្លូវចិត្តយើង។ ពេលណាយើងចង់ដើរចេញពីគេដោយវិធីស្ងប់ចិត្ត និងលែងមានចិត្តអាល័យដោយគ្មានថ្ងៃវិលត្រឡប់វិញបាន ដូចពាក្យមួយថា សេ្នហាដែលគ្មានការទាក់ទងគ្នាទេ ស្នេហានោះបានស្លាប់បាត់ទៅហើយ។ វិធីនេះអាចជួយអ្នក ធ្វើចិត្តបានក្នុងរយៈពេលដ៏ខ្លី មុននឹងដល់ពេលមួយបានជួបពន្លឺដ៏ភ្លឺស្វាង ត្រូវត្រៀមបើកចិត្តឲ្យទូលាយ និងតាំងសតិស្មារតី ឲ្យបានល្អសិនណ៎ា!

Wednesday, August 17, 2016

តើកើតមកធ្វើអី?



ពេលនៅមិនទាន់បានស្គាល់ព្រះធម៌ ស្នេរសួរខ្លួនឯងជាញឹមញាប់ថា តើខ្លួនឯងកើតមកធ្វើអ្វីហេតុអ្វីត្រូវកើត និងមានជីវិតរស់នៅដើម្បីអ្វី?

ចម្លើយដែលផ្តល់ឲ្យខ្លួនឯងនោះ វាហាក់ដូចជាមិនច្បាស់លាស់សោះ ហើយនឹងមិនប្រាកដច្បាស់ក្នុងចិត្តខ្លួនឯងថា វានឹងត្រឹមត្រូវឬក៏មិនត្រូវទេ។ នៅពេលដែលស្មេរបានមានឱកាសសិក្សាប្រតិបត្តិព្រះធម៌ និងបានសាងផ្នួសហើយ ទើបមានការយល់ចូលចិត្តថា តើមនុស្សយើងកើតមកធ្វើអ្វី និងមានជីវិតរស់នៅដើម្បីអ្វីស្មេរយល់ឃើញថា ការយល់ចូលចិត្តក្នុងរឿងនេះ វាមានសារៈសំខាន់ណាស់សម្រាប់ជីវិត ព្រោះប្រសិនបើយល់ចូលចិត្តខុស ក៏នឹងនាំដំណើរជីវិតទៅក្នុងទិសដៅមួយខុសផងដែរ។ ការយល់ចូលចិត្តត្រូវ វានឹងនាំយកជីវិតទៅកាន់ទិសដៅមួយត្រូវ នឹងមានឱកាសបានកើតមកជាមនុស្សម្តងទៀត ហើយទម្រាំបានកើតមកជាមនុស្សនោះ ជារឿងមួយកម្រណាស់ផងដែរ។

យើងជ្រើសរើសកើតបាន


ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ការបានកើតមកជាមនុស្សជាលាភមួយដ៏ប្រសើរ ព្រោះរបស់កម្រក្រៃក្រាស

ព្រះអានន្ទក្រាបទូលសួរ ព្រះពុទ្ធអង្គថា សត្វលោក (គ្រប់ជីវិតដែលនៅវិលវល់កើតស្លាប់មិនចេះចប់) កាលបើស្លាប់ហើយទៅកើតក្នុងទីណាខ្លះ? ព្រះពុទ្ធអង្គទ្រង់តបថា ពពួកសត្វដែលវិលត្រឡប់មកកើតក្នុងសុគតិភូមិ (មនុស្ស១ ទេវលោក ៦ ព្រហ្មលោក ២០ជាន់) ប្រៀបបានដូច ស្នែងគោ។ ពពួកសត្វ ដែលកើតក្នុងទុគតិភូមិ ឬអបាយភូមិ (នរក ប្រេត អសុរកាយ និងសត្វតិរច្ឆាន) ប្រៀបបានដូចជា រោមគោ។ យើងនឹងឃើញថា គោមួយក្បាលមាន ស្នែងតែពីរប៉ុណ្ណោះ ចំណែករោមវាវិញច្រើនរាប់មិនអស់។ ប៉ុន្តែក្នុងសុគតិភូមិ មានដល់ទៅ ២៧ ភព តើហេតុដូចម្តេច បានជាសត្វលោក ទើបនាំគ្នាមកកើតមានចំនួនតិច ប្រៀបដូចជាស្នែងគោទៅវិញ?

Tuesday, August 16, 2016

ដូចម្តេចស្លាប់ទៅមិនធ្លាក់នរក? ខប្រតិបត្តិដែលពុទ្ធបរិស័ទគួរយល់ដឹង


មួយរយៈកន្លងមកនេះ ស្មេរមានឱកាសបានទទួលរឿងរ៉ាវពាក់ព័ន្ធនឹងសេចក្ដីស្លាប់ជាច្រើនរឿង មានជាអាទ៌ថា មានមនុស្សមកដំណាលរឿង ដែលគេបានមើលថែរក្សាមនុស្ស ជាទីស្រលាញ់ ដែលកើតរោគមហារីកក្នុងរយៈពេលចុងក្រោយ។ ប៉ុន្តែមុននឹងអ្នកជម្ងឺស្លាប់ គេបានព្យាយាមស្រោចស្រង់សង្រ្គោះគ្រប់វិធី ដូចជា ការផ្លាស់ប្តូរគ្រូពេទ្យ ប្តូរមន្ទីរពេទ្យព្យាបាលច្រើនកន្លែង រក្សាដោយថ្នាំឱសថបូរាណផ្សែផ្សំជាមួយថ្នាំពេទ្យ និងសូត្រមន្ត សូត្រផ្លុំរំដោះគ្រោះតាមអ្វី ដែលគ្រូហ្មណែនាំ ផ្លាស់ប្តូរឈ្មោះតាមអ្វីដែលមានមនុស្សគេមកណែនាំ គ្រប់សព្វសារពើដល់អស់តម្រិះ។ ប៉ុន្តែអ្នកនេះអ្នកនោះមកណែនាំ ធ្វើហាក់ដូចជាថា ខ្លួនមានវិធីសាស្ត្រ ដែលនឹងយកឈ្នះសេចក្ដីស្លាប់បានអ៊ីចឹង។ ទោះបីជាគេមិនយល់ស្រមតាមទស្សននោះក៏ដោយ ប៉ុន្តែគេធ្វើដើម្បីលួងលោមចិត្ត ឬដើម្បីកុំឲ្យទាស់ចិត្តបណ្តាលពួកជន ដែលគេមានបំណងល្អទាំងអស់នោះមកលើខ្លួន។

នៅចុងបញ្ចប់មនុស្សដែលគេស្រលាញ់ក៏ស្លាប់បាត់ទៅ

Monday, August 15, 2016

តើថ្ងៃនេះអ្នកបានអង្គុយសមាធិហើយឬនៅ?


ពួកយើងទាំងឡាយជាអ្នកសាងបារមី ក៏ត្រូវតែនាំគ្នាសាងបារមីបន្ត នាំគ្នាធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត ក្នុងការប្រើប្រាស់ពេលវេលា នៃជីវិតឲ្យមានប្រយោជន៍ និងឲ្យបានត្រឹមត្រូវតាមវត្ថុបំណងនៃការបានកើតមកជាមនុស្សលោក។

សេចក្ដីទុក្ខរបស់អ្នកធ្វើបុណ្យ


បុណ្យក្នុងខ្លួននឹងចាំបម្រុងជីវិត
ឲ្យជួបគប់ប្រសព្វតែសេចក្ដីសុខ ជោគជ័យក្នុងជីវិត
ក្នុងមុខរបររកស៊ី សិក្សា ការងារ គ្រប់អ្វីទាំងអស់ ដែលយើងបង់ប្រាថ្នា”។

កុំធុញទ្រាន់ក្នុងការកសាងបុណ្យឡើយ


គ្រប់បុណ្យដែលយើងត្រូវធ្វើ ទើបវានឹងបាន បើមិនធ្វើ... វាក៏មិនបានដែរ។

បុណ្យមានតាំងពីបុណ្យប្រពៃណី​ បុណ្យប្រចាំឆ្នាំ បុណ្យប្រចាំខែ បុណ្យប្រចាំអាទិត្យ បុណ្យប្រចាំថ្ងៃ ហើយនឹងបុណ្យ ដែលត្រូវធ្វើគ្រប់ពេល។

បុណ្យដែលត្រូវធ្វើគ្រប់ពេល និងបុណ្យប្រចាំថ្ងៃ គឺស្ថិតក្នុងកិច្ចការផ្ទះ ដែលត្រូវឲ្យ ធ្វើទាន រក្សាសីល និងចម្រើនភាវនា ហើយទៅបំពេញតួនាទីជាអ្នកដឹកនាំបុណ្យកល្យាណមិត្តដ៏ឧត្តម។

យើងកើតមកដើម្បីរកព្រះក្នុងខ្លួនឲ្យជួប


 ការប្រតិបត្តិធម៌ជារឿងសំខាន់បំផុតក្នុងជីវិត
ត្រូវតែចាប់គោលការណ៍នេះឲ្យបានថា យើងកើតមកដើម្បីកិច្ចការនេះ
ដរាបណាយើង នៅមិនទាន់បានជួបព្រះត្រៃរ័តន៍ក្នុងខ្លួនទេ
យើងនឹងគ្មានថ្ងៃបានស្គាល់សេចក្ដីសុខពិតប្រាកដ
 យើងគ្មានថ្ងៃបានស្គាល់ភាពកក់ក្ដៅ
 ហើយនឹងមិនមានអារម្មណ៍ថា វាមានសុវត្ថិភាពក្នុងជីវិតផងដែរ
យើងនឹងមានសេចក្ដីតក់ស្លុតចំពោះមរណៈភ័យ
និងមានគ្រោះភ័យផ្សេងៗទៀត។

ច្រកមួយទាំងចង្អៀត ទាំងងងឹត ថែមទាំងគ្មានអំពូលភ្លើងដាក់បំភ្លឺទៀត


ច្រកមួយទាំងចង្អៀត ទាំងងងឹត ថែមទាំងគ្មានអំពូលភ្លើងដាក់បំភ្លឺទៀត សូម្បីតែបន្តិច ដូច្នោះពេលដល់ព្រលប់យប់ងងឹតហើយ ការធ្វើដំណើរក្នុងច្រកមួយនេះ ទើបប្រព្រឹត្តទៅដោយការលំបាក។